សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

គ.ជ.ប បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការបោះឆ្នោត រាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផល

2023/06/01 11:24:48 am        215
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គជ.ប ) បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត ” សម្រាប់ការ​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣​ ជូនដល់គ្រូបង្ហាត់ គ.ជ.ប និងមន្រ្តី គ.ជ.ប រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១ ​ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប ។ នៅព្រឹកថ្ងៃទី១ខែមិថុនា ឆ្នាំ២០២៣នេះ គឺជាថ្ងៃទី១ នៃដំណើរការ នៃការបើកវគ្គបណ្តុះបណ្តាល ពិធីនៅព្រឹកនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប និងមានការអញ្ជើញ​ចូលរួមពីឯកឧត្តមអគ្គនាយក អគ្គនាយករង ឯកឧត្តមនាយកខុទ្ទកាល័យ​ឯកឧត្តមប្រធាន ​និងលោកគ្រូអ្នកគ្រូដែលជាគ្រូបង្ហាត់ គ.ជ.ប ​រួមទាំងលោកលោកស្រីដែលជាមន្ត្រី គ.ជ.ប ជាច្រើនរូបទៀតផងដែរ ។ឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប មានប្រសាសន៍ថា គ.ជ.ប បានរៀបចំបញ្ជីបោះឆ្នោត​ផ្លូវការ​ឆ្នាំ២០២២ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រួចមកហើយ ​ហើយក៏បានរៀបចំវគ្គបណ្តុះបណ្តាល ​ដំណាក់កាលនៃការចុះបញ្ជីបេក្ខជន​នៃ​គណបក្សនយោបាយ ​និងការឃោសនាបោះឆ្នោតរួចមកហើយ​ ទាំងនៅថ្នាក់ជាតិ នៅតាម​រាជធានីខេត្ត និងនៅតាមបណ្ដូលប្រមូលផ្តុំក្រុង ស្រុក ខណ្ឌ រួចហើយដែរ ។ឯកឧត្តម បន្តថា ដើម្បីឱ្យការបោះឆ្នោតនាពេលខាងមុខទទួលបានលទ្ធផលល្អប្រសើរ គឺត្រូវទាមទារ​ឱ្យមន្ដ្រី​ បោះឆ្នោតគ្រប់រូបយល់ដឹងឱ្យបានកាន់តែច្បាស់លាស់អំពីច្បាប់ ​បទបញ្ជា ​និងនីតិវិធី និង លក្ខខណ្ឌនានាបម្រើឱ្យការបោះឆ្នោត ​ជាពិសេសគ្រូបង្ហាត់ គ.ជ.ប ទាំង២៥រូប ដែលកំពុងមានវត្ត​មាន​ក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះ ។ ការបណ្តុះបណ្តាលមានរយៈពេល០៥ថ្ងៃ ដែលមាន​ប្រធានបទ​ចំនួន ២៦ រួមជាមួយនឹងការសម្តែងតួ ដើម្បីធ្វើឱ្យសិក្ខាកាមមានចំណេះដឹងកាន់​តែមាន​ភាពជាក់លាក់ច្បាស់លាស់បន្ថែមទៀត។ឯកឧត្តម បានមានប្រសាសន៍បន្ថែម សូមឱ្យសិក្ខាកាមទាំងអស់ ​ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់ និងកត់ត្រា ​ហើយ​រាល់​ចម្ងល់ សូមតាំងជាសំណួរមកកាន់គ្រូឧទ្ទេស ដើម្បីធ្វើការបកស្រាយឱ្យកាន់​តែ​ច្បាស់លាស់​បន្ថែមទៀត និងជៀសវាងអវត្តមានបើមិនមានការចាំបាច់នោះ ។ ជាពិសេសសូមឱ្យគ្រូបង្ហាត់ គ.ជ.ប ទាំង២៥ រូប​ ត្រូវខិតខំ​សិក្សាឈ្វេងយល់ដោយខ្លួនឯង​បន្ថែម​ទៀត តាមរយៈនៃការអានច្បាប់ ​បទបញ្ជា និង​នីតិវិធី ​ក្រមសីលធម៌ និង​បទបញ្ញត្តិផ្សេងៗទៀត ដែល​ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៕ អត្ថបទ ៖ លីហេង

គ.ជ.ប៖ ការចែកបណ្ណព័ត៌មានបោះឆ្នោត កំពុងប្រព្រឹត្តទៅដោយរលូន ឯពលរដ្ឋប្ដេជ្ញាទៅបោះឆ្នោត

2023/05/31 03:39:29 pm        143
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ដំណើរការចែកបណ្ណព័ត៌មានបោះឆ្នោត ទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេស កំពុង​ប្រព្រឹត្តទៅ​ដោយសកម្ម ខណៈប្រជាពលរដ្ឋមានការសប្បាយរីករាយ ហើយប្ដេជ្ញានឹងទៅចូលរួមបោះឆ្នោតគ្រប់ៗគ្នា ។តាមរយៈប្រព័ន្ធសារតេឡេក្រាម នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ហង្ស ពុទ្ធា មានប្រសាសន៍ថា ប្រជាពលរដ្ឋមានការពេញចិត្ត ចំពោះការចែកបណ្ណព័ត៌មានបោះឆ្នោត សម្រាប់អាណត្តិទី៧ ហើយពួកគេក៏បានត្រៀមខ្លួន ដើម្បីចូលរួមបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ២០២៣ ។ឯកឧត្តមបន្តថា ទោះបីរដូវនេះ ជារដូវភ្លៀងធ្លាក់ ក៏ពួកគាត់បានរងចាំ និងទទួលយកបណ្ណព័ត៌មាន​បោះឆ្នោត និងបានផ្សព្វផ្សាយបន្តទៅកាន់ប្រជាពលរដ្ឋផ្សេងៗទៀត ដែលមិនបានទទួលបណ្ណ​ដោយផ្ទាល់ ខណៈរហូតមកដល់ពេលនេះ​ ការចែកនូវបណ្ណព័ត៌មានបោះឆ្នោត គឺសម្រេចបាន​ប្រមាណ ១០ភាគរយ និងកំពុងដំណើរការនៅទូទាំងប្រទេស ។សម្រាប់ពលរដ្ឋមានឈ្មោះបោះឆ្នោត លើកឡើងថា ពួកគេបានត្រៀមលក្ខណៈរួចរាល់ហើយ នូវ​ឯកសារដែល គ.ជ.ប បានតម្រូវ ដើម្បីមានសិទ្ធិក្នុងការចូលរួមបោះឆ្នោតក្នុងអាណត្តិ៧ ខណៈការ​ពិនិត្យឈ្មោះក្នុងបញ្ជី​ ក៏បានរកឃើញឈ្មោះរបស់ខ្លួន​ ក្នុងបញ្ជីផងដែរ ។ពលរដ្ឋបានបន្តថា ​ការទៅបោះឆ្នោតនេះ ពួកគេមិនដែលរំលង់ឡើយពីមួយ​អាណត្តិ​ទៅមួយអាណត្តិ ព្រោះនេះជា​កាតព្វកិច្ច​របស់ពលរដ្ឋគ្រប់រូប ​ដែលការទៅបោះឆ្នោតនេះ គឺជាការសម្រេច​នូវ​ជោគវាសនាខ្លួនឯង​ ក្នុងការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំប្រទេស និងអភិវឌ្ឍន៍ប្រទេសឲ្យកាន់​តែរីកចម្រើន ។គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ នឹងព្រឹត្តិទៅនៅថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ២០២៣ ខណៈការចែកបណ្ណព័ត៌មានបោះឆ្នោត ចាប់ផ្ដើមតាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ៕អត្ថបទ បាន សុខរិទ្ធិ

មន្ទីរបច្ចកោណ៖ យន្តហោះចិនហោះហើរឆ្វែលពត់ពេនដ៏គគ្លើននៅជិតយន្តហោះចម្បាំងអាមេរិកនៅសមុទ្រចិនខាងត្បូង

2023/05/31 01:24:29 pm        146
 អាមេរិក៖ សហរដ្ឋអាមេរិក និយាយកាលពីថ្ងៃអង្គារថា យន្តហោះចម្បាំងចិន បានធ្វើសមយុទ្ធដ៏គគ្លើនដែលពុំចាំបាច់ នៅជិតយន្តហោះយោធាសហរដ្ឋអាមេរិក ក្នុងដែនអាកាសអន្តរជាតិលើសមុទ្រចិនខាងត្បូង ។  មេបញ្ជាការយោធាសហរដ្ឋអាមេរិកទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះចម្បាំងចិន J-16 បានហោះហើរឆ្វែលពត់ពេនកាលពីសប្តាហ៍មុន ហើយនិងបង្ខំឲ្យយន្តហោះចម្បាំងអាមេរិក RC-135 ហោះគេច ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា ។   គួរឲ្យដឹងថា ការហោះស្កាត់បែបនេះ បានកើតឡើងម្តងម្កាលប៉ុណ្ណោះ ជាក់ស្តែងកាលពីខែធ្នូកន្លងទៅ យន្តហោះយោធាចិន បានហោះនៅចម្ងាយតែ ៣ម៉ែត្រប៉ុណ្ណោះ ពីយន្តហោះកងទ័ពអាកាសសហរដ្ឋអាមេរិក និងបង្ខំឲ្យពួកគេហោះគេច ដើម្បីបញ្ចៀសផុតពីការប៉ះទង្គិចគ្នានៅក្នុងដែនអាកាសអន្តរជាតិ ៕

WFP៖ ជំនួយស្បៀងអាហារ ១៧.០០០តោន បាត់ដោយសារត្រូវបានគេលួចនៅប្រទេសស៊ូដង់

2023/05/31 01:19:05 pm        91
ស៊ូដង់ ៖ លោក Eddie Rowe គឺជាប្រធានកម្មវិធីស្បៀងអាហារពិភពលោក(WFP)ប្រចាំនៅប្រទេសស៊ូដង់ បាននិយាយកាលពីថ្ងៃអង្គារថា ជំនួយស្បៀងអាហារប្រហែល ១៧.០០០តោន បានបាត់ដោយសារត្រូវបានគេលួច ចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅក្នុងប្រទេសស៊ូដង់ កាលពីរយៈពេល ៦សប្តាហ៍មុន ។  អង្គការសហប្រជាជាតិ(UN) និងក្រុមផ្តល់ជំនួយ បាននិយាយថា បើទោះបីជាមានបទឈប់បាញ់យាងណាក្តី ពួកគេនៅតែពិបាកក្នុងការទទួលបានការយល់ព្រមពីការិយាធិបតេយ្យ និងការធានាសន្តិសុខ ដឹកជញ្ជូនជំនួយ និងបុគ្គលិកទៅកាន់ទីក្រុង Khartoum និងកន្លែងផ្សេងទៀតដែលកំពុងត្រូវការជំនួយ ។  WFPនិយាយថា ពួកគេបានចាប់ផ្តើមការចែកចាយជំនួយរយៈពេល ៣ថ្ងៃនៅក្នុងរដ្ឋធានី Khartoum កាលពីថ្ងៃសៅរ៍ ហើយនិងបានចែកដល់ប្រជាពលរដ្ឋជាង ១២.០០០នាក់នៅទីក្រុង Omdurman នៅតាមតំបន់ដែលគ្រប់គ្រងដោយកងទ័ពស៊ូដង់ ក៏ដូចជាគ្រប់គ្រងដោយកងកម្លាំងគាំទ្ររហ័ស RSF ។ ពួកគេបន្តថា ពួកគេមានគម្រោងចែកចាយជំនួយដល់ពលដ្ឋយ៉ាងហោច ៥០ម៉ឺននាក់ទៀត នៅក្នុងរដ្ឋធានី Khartoum ។  WFP រំពឹងថា ប្រជាពលរដ្ឋរហូតដល់ ២,៥លាននាក់នៅក្នុងប្រទេសស៊ូដង់ នឹងធ្លាក់ក្នុងភាពអត់ឃ្លាន អំឡុងរយៈពេលប៉ុន្មានខែទៀតនេះ ហើយចំនួនពលរដ្ឋដែលរងផលប៉ះពាល់ដោយសារអសន្តិសុខស្បៀងធ្ងន់ធ្ងរ មានរហូតដល់ ១៩លាននាក់ ពោលគឺស្មើនឹង ៤០ភាគរយនៃចំនួនពលរដ្ឋសរុបរបស់ប្រទេសស៊ូដង់ ។ លោក James Elder គឺជាអ្នកនាំពាក្យមូលនិធិកុមារអន្តរជាតិ UNICEF និយាយថា កុមារ ១៣.៦លាននាក់ នៅក្នុងប្រទេសស៊ូដង់ ត្រូវការជំនួយបន្ទាន់ ។ លោកបន្តថា កុមាររាប់រយនាក់ក្នុងចំណោមពួកគេ បានស្លាប់ និងរាប់ពាន់នាក់ផ្សេងទៀត មានពិការរភាព ៕

សម្ដេចតេជោ ផ្ដាំអ្នកបន្តវេនឱ្យបែងចែកថវិកាជាតិប្រកបដោយសមធម៌

2023/05/31 01:15:55 pm        165
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ដាំទៅដល់អ្នកបន្តវេនដែលជាថ្នាក់ដឹកនាំប្រទេសកម្ពុជា ពិសេសនៅតាមក្រសួង ស្ថាប័ននានា ត្រូវធ្វើការបែងចែកថវិកាជាតិប្រកបដោយសមធម៌ មិនបត្រូវប្រើប្រាស់ដោយខ្ចះខ្ជាយឡើយ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ នាព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។សម្ដេចតេជោ បានផ្ដាំទៅអ្នកបន្តវេនជំនាន់ក្រោយ កុំភ្លេចប្រើប្រាស់ ឬវិភាជថវិកាជាតិ ទៅលើការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និងពន្លឿនសេដ្ឋកិច្ចជាតិ ក្នុងពេលដឹកនាំប្រទេស ​ឬស្ថាប័ន ដែលការ​បែងចែកនេះ​ សម្ដេចតេជោ ចាត់ទុកជាការ «បែងចែកថវិកានៃកំណើនសេដ្ឋកិច្ចជាតិ​ប្រកបដោយសមធម៌»។ សូមជម្រាបធាតាមច្បាប់ថវិកានៃប្រទេសកម្ពុជាបានកំណត់អំពីការចំណាយ និងចំណូលប៉ាន់ស្មាន​របស់រដ្ឋ ​ដូចជាគោលនយោបាយសំខាន់បំផុតសម្រាប់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយតម្រូវការ​របស់ប្រជាជន។ តាមចង្អុលបង្ហាញពីសម្ដេចតជោនាយករដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអ្នកទទួលខុស​ត្រូវលើកិច្ចការរៀបចំថវិកាទាក់ទង​នឹងផែនការ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដូចជា​ផែនការ​អភិវឌ្ឍយុទ្ធសាស្ត្រអភិវឌ្ឍន៍​ជាតិ ដើម្បីចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច ​ការអភិវឌ្ឍសង្គម និងការកាត់បន្ថយភាពក្រីក្រជាដើម៕អត្ថបទ៖វ៉ន ដារ៉ា

ប្រធានាធិបតីម៉ិកស៊ិក នឹងជួបពិភាក្សាជាមួយទីប្រឹក្សាសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក

2023/05/31 12:39:45 pm        106
ម៉ិកស៊ិក៖ ប្រមុខការទូតរបស់ប្រទេសម៉ិកស៊ិក បានឲ្យដឹងថា ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador គ្រោងនឹងជួបពិភាក្សាក្នុងកិច្ចប្រជុំមួយ នៅថ្ងៃអង្គារ ជាមួយទីប្រឹក្សាសន្តិសុខមាតុភូមិសហរដ្ឋអាមេរិលោកស្រី Elizabeth Sherwood-Randall ពីបញ្ហាផ្សេងៗ តែក្នុងនោះបញ្ហាចម្បងពីរ គឺជនអន្តោប្រវេសន៍ និងការវិនិយោគនៅអាមេរិកកណ្តាល។រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិកលោក Marcelo Ebrard បានប្រាប់អ្នកយកព័ត៌មានថា មេដឹកនាំម៉ិកស៊ិកនឹង «ពិនិត្យឡើងវិញ» នូវផែនការស្តីពីជនអន្តោប្រវេសន៍ទាក់ទងនឹងទិដ្ឋាការ និងការធ្លាក់ចុះនៃការមកដល់ នៅតាមព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក បន្ទាប់ពីការបញ្ចប់នៃគោលនយោបាយសុខភាពសហរដ្ឋអាមេរិដែលមានឈ្មោះថា មាត្រាទី៤២ (Title 42)។លោក Ebrard បាននិយាយថា៖ «បញ្ហាផ្សេងៗ គឺការវិនិយោគនៅអាមេរិកកណ្តាល» ដោយបន្ថែមទៀតថា៖ «ប្រធានបទផ្សេងទៀតប្រហែលជានឹងលើកយកខ្លឹមសារចេញពីរឿងនោះផងដែរ»៕

លោក Blinken ជំរុញឲ្យទួរគីយល់ព្រមជាបន្ទាន់នូវការចូលជាសមាជិកណាតូរបស់ស៊ុយអែត

2023/05/31 12:35:05 pm        101
អាមេរិក៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken កាលពីថ្ងៃអង្គារ (ទី៣០ ខែឧសភា) បានជំរុញឲ្យប្រទេសទួរគីសម្រេចជាបន្ទាន់នូវការចូលជាសមាជិកក្នុងសម្ព័ន្ធភាពយោធាណាតូ (NATO) របស់ប្រទេសស៊ុយអែត ដោយនិយាយថា ប្រទេសអឺរុបខាងជើង (Nordic) បានចាត់វិធានការសំខាន់ៗរួចហើយ ដើម្បីដោះស្រាយការជំទាស់របស់ទីក្រុងអង់ការ៉ា (Ankara) ចំពោះការសុំសមាជិកភាពនេះ។ជាមួយគ្នានេះ លោក Blinken ក៏បានច្រានចោលផងដែរនូវការលើកឡើងដែលថា ការយល់ព្រមរបស់ទួរគី សម្រាប់ការស្នើសុំចូលសម្ព័ន្ធភាពណាតូរបស់ស៊ុយអែតនេះ មានពាក់ព័ន្ធទៅនឹងការលក់យន្តហោះចម្បាំង F-16 ឲ្យទីក្រុងអង់ការ៉ា ទោះបីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃចន្ទ បាននិយាយយោងទៅទំនាក់ទំនង រវាងប្រទេសទាំងពីរក៏ដោយ។ថ្លែងនៅឯសន្និសីទសារព័ត៌មានរួមជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត ក្នុងទីក្រុង Lulea ភាគខាងជើងប្រទេសស៊ុយអែត លោក Blinken បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តការងារ ដើម្បីបញ្ចប់ទាំងស្រុងនូវការចូលជាសមាជិករបស់ប្រទេសស៊ុយអែតឲ្យបានទាន់កិច្ចប្រជុំកំពូលរបស់សម្ព័ន្ធណាតូ នៅពាក់កណ្តាលខែកក្កដា ដែលនឹងនាំឲ្យមានការជួបគ្នានៃប្រមុខរដ្ឋរបស់សម្ព័ន្ធភាពនេះ។លោក Blinken បានប្រាប់ថា៖ «យើងជឿថាពេលវេលាមកដល់នៅពេលនេះហើយ ហើយក៏មិនមានហេតុផលដែលថាមិនដំណើរការទៅមុខបាននោះដែរ។ ប្រទេសទួរគីបានលើកឡើងពីកង្វល់ធំៗ និងស្របច្បាប់។ ទាំងប្រទេសស៊ុយអែត និងហ្វាំងឡង់ បានដោះស្រាយកង្វល់ទាំងនោះហើយ។ យើងទន្ទឹងរង់ចាំឲ្យដំណើរការនេះ បញ្ចប់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។ យើងប្រាកដក្នុងចិត្តណាស់ថា ដំណើរការអាចកើតឡើង និងគួរតែបែបហ្នឹង ហើយយើងសង្ឃឹមថា គ្រប់យ៉ាងនឹងដូចការរំពឹងទុក»។ការអត្ថាធិប្បាយរបស់លោក បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសទួរគី បានអំពាវនាវឲ្យស៊ុយអែតកាត់ទោសអ្នកដែលទទួលខុសត្រូវ ចំពោះការបញ្ចាំងទង់របស់ក្រុមក្រៅច្បាប់ទៅលើអគារសភា ក្នុងទីក្រុង Stockholm នៅថ្ងៃបោះឆ្នោតរបស់ទួរគី ដែលបានបន្ថែមរយៈពេលនៃដឹកនាំប្រទេសរបស់លោកប្រធានាធិបតី Recep Tayyip Erdogan៕

Trump ប្តេជ្ញាលុបចោលការផ្ដល់សញ្ជាតិស្របច្បាប់ដល់កុមាររបស់ជនអន្តោប្រវេសន៍ នៅអាមេរិកដោយខុសច្បាប់

2023/05/31 12:31:55 pm        106
អាមេរិក់៖ លោក Donald Trump បាននិយាយ កាលពីថ្ងៃអង្គារ (ទី៣០ ខែឧសភា) ថា ប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀត នៅឆ្នាំ២០២៤ លោកនឹងស្វះស្វែងឲ្យមានការលុបចោលការផ្ដល់សញ្ជាតិ ដោយស្វ័យប្រវត្តិដល់កុមារដែលកើតនៅសហរដ្ឋអាមេរិកពីជនអន្តោប្រវេសន៍នៅក្នុងប្រទេសដោយខុសច្បាប់ ដោយនេះជាផែនការដែលផ្ទុយនឹងវិសោធនកម្ម ក្នុងសតវត្សរ៍ទី១៩ នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ដែលត្រូវបានបកស្រាយពន្យល់ជាយូរមកហើយ។លោក Trump ដែលជាបេក្ខជននាំមុខសម្រាប់តំណែងប្រធានាធិបតីពីគណបក្សសាធារណរដ្ឋ នៅក្នុងសមរភូមិ ដែលមានអ្នកឈរឈ្មោះកាន់តែច្រើនឡើងនោះ បាននិយាយនៅក្នុងវីដេអូធ្វើយុទ្ធនាការមួយ ដែលបានបង្ហោះលើបណ្ដាញសង្គម Twitter ថា លោកនឹងចេញក្រឹត្យមួយ ដោយណែនាំឲ្យភ្នាក់ងារសហព័ន្ធបញ្ឈប់នូវអ្វីដែលគេស្គាល់ថាជាសិទ្ធិពលរដ្ឋពីកំណើត។ សកម្មភាពរបស់លោក Trump បែបនេះ ប្រាកដណាស់ នឹងនាំឲ្យមានបញ្ហាប្រឈមផ្នែកច្បាប់ជាមិនខាន។ការទទួលបានសញ្ជាតិពីកំណើត កើតមានឡើងពីវិសោធនកម្មលើកទី១៤ របស់រដ្ឋធម្មនុញ្ញ ដែលត្រូវបានអនុម័តនៅឆ្នាំ១៨៦៨ ពោលគឺបីឆ្នាំបន្ទាប់ពីការរលត់ភ្លើងសង្រ្គាមស៊ីវិលអាមេរិក (American Civil War) ដែលបានបញ្ចប់ទំនៀមទម្លាប់នៃការមានទាសករស្បែកខ្មៅ នៅក្នុងរដ្ឋភាគខាងត្បូង ហើយបានលុបចោលសេចក្តីសម្រេចរបស់តុលាការកំពូល ដែលបានឃុំឃាំងទាសករនោះ និងដោះលែងជនជាតិអាហ្វ្រិកកាត់អាមេរិក មិនមានសិទ្ធិទទួលបានសញ្ជាតិអាមេរិកទេ។យុទ្ធនាការរបស់លោក បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្រឹត្យដែលត្រូវបានស្នើឡើង ដែលគ្រោងសម្រាប់ថ្ងៃដំបូងនៃអាណត្តិទីពីររបស់លោក Trump ក្នុងតំណែង នឹងតម្រូវឲ្យយ៉ាងហោចណាស់ឪពុកឬម្តាយម្នាក់ ជាពលរដ្ឋអាមេរិក ឬអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់ ដើម្បីឲ្យកូនៗរបស់ពួកគេក្លាយជាពលរដ្ឋអាមេរិកដោយស្វ័យប្រវត្តិ៕

សម្ដេចតេជោ៖ ក្រុមក្បត់ជាតិនៅក្រៅប្រទេស កំពុងរៀបចំយុទ្ធនាការវាយសំដៅមកសម្ដេច និង គ.ជ.ប

2023/05/31 11:07:28 am        125
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញនូវសារសំឡេងមួយរបស់ក្រុកមក្បត់ជាតិនៅក្រៅប្រទេស ដែលកំពុងធ្វើយុទ្ធនាការ​តាមហ្វេសប៊ុកវាយសំដៅមកសម្ដេច និង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលនេះគឺជា​ល្បិចបំបែកបំបាក់របស់ពួកគេ។តាមរយៈសារសំឡេងដែលសម្ដេចតេជោ បង្ហាញក្រុមក្បត់ជាតិនៅក្រៅប្រទេស កំពុងណែនាំ​ក្រុមរបស់​ពួកគេឱ្យធ្វើ យុទ្ធនាការតាមហ្វេសបុកវាយសំដៅមកលើសម្ដេច និងគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត។សម្ដេចតេជោ បានបញ្ជាក់ថា នេះគឺជាល្បិចបំបែកបំបាក់ និងភាពពិសពុលរបស់ក្រុមនេះ។ ទង្វើដ៏អាក្រក់នេះនឹងបង្កើតបាននូវផលអាក្រក់សម្រាប់ក្រុមពួកគេនៅក្នុងប្រទេសទៅវិញទេ។ ហើយនេះ ជាផែនការរបស់មេដឹកនាំក្បត់ជាតិ ៣ជំនាន់នៅក្រៅប្រទេសដែលប្រទេសម៉ាឡេស៊ី ទើបបណ្តេញចេញពីប្រទេសនៅមុននេះបន្តិច។ទាក់ទងនឹងក្រុមក្បត់ជាតិនៅក្រៅប្រទេសរៀនចំយុទ្ធនការវាយមកសម្ដេច ​និង គ.ជ.បនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានព្រមានសារជាតិថ្មីទៅដល់ក្រុមក្បត់ជាតិទាំងនោះដែល​មាន​បំណងចង់បំផ្លាញសន្តិភាពថា នរណាក៏ដោយឱ្យតែហ៊ានធ្វើចលនាដែលនាំឱ្យ​អសន្តិសុខ​សាធារណៈ ​និងមានចេតនាចង់បំផ្លាញសុខសន្តិភាព នឹងមិនលើកលែងនោះទេ៕ត្ថបទ៖ វ៉ន ដារ៉ា

សម្តេចតេជោ ហ៊ុន សែន ៖ យើងត្រូវការស្ពាន៣បន្ថែមទៀត នៅរាជធានីភ្នំពេញ

2023/05/31 10:10:08 am        533
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ឥឡូវនេះ នៅរាជធានីភ្នំពេញយើងត្រូវការស្ពានចំនួន៣កន្លែងបន្ថែមទៀត ដែលស្ពានចំនួនពីរអាចនឹងចេញរូបរាង ក្នុងរយៈពេលដ៏ឆាប់ខាងមុខនេះ។សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញមានប្រសាសន៍បែបនេះ ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ឧសភានេះ។សម្ដេច បានរម្លឹកពីស្ពានដែលត្រូវបានកសាង ដែលគ្រាន់តែនៅតាមដងទន្លេសាប​របស់យើងនេះ​យើងរាប់ដៃបានគឺមានស្ពានព្រែកក្តាម ស្ពានព្រែកព្នៅ ស្ពានឬស្សីកែវ និងស្ពានជ្រោយចង្វារ​ចំនួនពីរគឺស្ពានមិត្តភាពកម្ពុជាចិន និងស្ពានមិត្តភាពកម្ពុជាជប៉ុន។ ទោះជាបែបនេះយើងទៅសល់ការកសាងស្ពានមួយកន្លែងទៀត ដែលនឹងត្រូវតភ្ជាប់ រវាងម្ខាង​គឺទន្លេសាបដែលតភ្ជាប់ ទៅជ្រោយចង្វារ ​ហើយតភ្ជាប់ទៅអរិយក្ស ដែលជាគម្រោង​របស់សាធារណរដ្ឋកូរ៉េ សម្ដេចបានសុំម្ដងហើយម្ដងទៀត រហូតប្រធានាធិបតីដល់ទៅចំនួនពីរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់បងប្អូនមហាគ្រួសារខ្មែរ ដែលបានជួបជុំគ្នាជាលើកទីពីរ ជាសារលើកទឹកចិត្តដ៏ធំធេងទៅដល់វីរកងទ័ពជួរមុខ
07/19/2025 10:07 PM
ប្រតិភូគណៈចលនាសាសនិកឥស្លាមកម្ពុជា នាំយកអំណោយឧបត្ថម្ភជូនកងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន ខេត្តព្រះវិហារ
07/19/2025 08:07 PM
ឯកឧត្តម ឌិត ទីណា អញ្ជើញបើកកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារមូលដ្ឋានខេត្តបន្ទាយមានជ័យ
07/19/2025 07:07 PM
កូនប្រុសពៅសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលបានមេដាយមាសសិស្សឆ្នើម លើការប្រកួតគណិតវិទ្យាអន្តរជាតិ ចំណាត់ថ្នាក់លេខមួយ ៣ឆ្នាំជាប់គ្នា
07/19/2025 05:07 PM
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
07/19/2025 05:07 PM
ចិនប្តេជ្ញាចាត់វិធានការកាន់តែតឹងរ៉ឹង ប្រឆាំងនឹងការរត់ពន្ធរ៉ែយុទ្ធសាស្ត្រ
07/19/2025 05:07 PM
មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការនិងសាសនាណែនាំដល់យុវជនត្រូវធ្វើអំពើល្អនិងខិតខំរៀនសូត្រដើម្បីបន្តការពារនិងអភិវឌ្ឍន៍ជាតិ
07/19/2025 05:07 PM
លោក Zelenskyy៖ រុស្ស៊ីបាញ់មីស៊ីលជាង ៣០គ្រាប់ និងយានដ្រូន ៣០០គ្រឿង អំឡុងការវាយប្រហារលើអ៊ុយក្រែន
07/19/2025 05:07 PM
មនុស្សយ៉ាងតិច ១៩នាក់ រងរបួសដោយសារការផ្ទុះកាំជ្រួចនៅកន្លែងតាំងពិព័រណ៍ ភាគខាងលិចអាល្លឺម៉ង់
07/19/2025 05:07 PM
កុងហ្គោ និងក្រុមឧទ្ទាម M23 ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ នៅកាតា
07/19/2025 05:07 PM