សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ភាពចលាចលនៅសេណេហ្គាល់ បានផ្ទុះឡើងម្តងទៀត ខណៈកងទ័ពត្រូវបានដាក់ពង្រាយ

2023/06/03 05:08:38 pm        175
សេណេហ្គាល់៖ នគរបាល នឹងក្រុមអ្នកតវ៉ា បានប៉ះទង្គិចគ្នាម្តងទៀតនៅក្នុងរដ្ឋធានី Dakar ប្រទេសសេណេហ្គាល់កាលពីថ្ងៃសុក្រទី២ ខែមិថុនា ខណៈភាពចលាចលបានកើតឡើងមួយថ្ងៃបន្ទាប់ពីការកាត់ទោសដាក់ពន្ធនាគារអ្នកនយោបាយប្រឆាំងលោក Ousmane Sonko បង្កឲ្យមានអំពើហិង្សាខ្លាំងបណ្តាលឲ្យមានមនុស្សស្លាប់នៅក្នុងប្រទេសក្នុងព្រឹត្តិការណ៍បច្ចុប្បន្ន។ មនុស្ស៩នាក់បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នារវាងនគរបាលនិងអ្នកគាំទ្រលោក Sonko កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីលោកត្រូវបានកាត់ទោសរយៈពេល២ឆ្នាំពីបទសូកប៉ាន់ដល់យុវជន។ គណបក្សប្រឆាំងនិយាយថា សាលក្រមដែលដែលអាចរារាំងលោក Sonko មិនឲ្យឈរឈ្មោះក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ ត្រូវបានធ្វើឡើងពាក់ព័ន្ធនឹងរឿងនយោបាយ។អំពើហិង្សាកាលពីថ្ងៃសុក្រនៅក្នុងទីក្រុង Dakar បានផ្ទុះឡើងនៅជាយក្រុងកាលពេលរសៀល។ នគរបាលបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែគដើម្បីបំបែកក្រុមអ្នកតវ៉ាដែលដុតកង់រថយន្តនៅលើផ្លូវធំ។ ពួកគេបានគប់ដុំថ្មត្រឡប់ទៅវិញមុនពេលរត់ចេញ។បណ្តាញផ្សព្វផ្សាយសង្គមជាច្រើន និងវេទិកាផ្ញើសារ នៅតែត្រូវបានរឹតត្បិតកាលពីថ្ងៃសុក្រ ខណៈរដ្ឋាភិបាលបានព្យាយាមរឹតត្បិតការប្រាស្រ័យទាក់ទងតាមអនឡាញ។ ប៉ុន្តែមានការអំពាវនាវសម្រាប់ការតវ៉ាបន្ថែមទៀត បន្ទាប់ពីការបួងសួងកាលពីពេលរសៀល ដែលនៅតែផ្សព្វផ្សាយនៅលើបណ្តាញសង្គម ដែលភាគច្រើនកំពុងដំណើរការតាមរយៈបណ្តាញការងារឯកជនតាមអ៊ីនធឺណិត។ អង្គការសហប្រជាជាតិ សហភាពអាហ្វ្រិក និងប្លុកតំបន់ដ៏ធំរបស់អាហ្វ្រិកខាងលិច បានថ្កោលទោសភពចលាចលនេះ។ ប្រទេសបារាំង បានជំរុញឲ្យមានភាពអត់ធ្មត់ និងមានកិច្ចសន្ទនា ដើម្បីដោះស្រាយវិបត្តិ ដោយនិយាយថា ខ្លួនមានការព្រួយបារម្ភខ្លាំងចំពោះអំពើហិង្សា។ ទន្ទឹមនឹងនេះ អង្គការលើកលែងទោសអន្តរជាតិ បានអំពាវនាវដល់រដ្ឋាភិបាលដើម្បីស៊ើបអង្កេតលើអ្នកស្លាប់កាលពីថ្ងៃព្រហស្បតិ៍ និងបញ្ចៀសការប្រើប្រាស់កម្លាំងជ្រុលហួសហេតុ។

សម្តេចតេជោ ហ៊ុន សែន ចំអកឲ្យអ្នករាយការណ៍ពិសេសUNថា កុំមើលអាក្រក់ពីកម្ពុជាពេក គម្បីមើលប្រទេសថៃខ្លួនឯងផង

2023/06/03 05:01:52 pm        236
កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចំអកឲ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហ ប្រជាជាតិUNសូមកុំមើលតែរឿងអាក្រក់នៅកម្ពុជាពេក គប្បីមើលប្រទេសថៃ ដែលជាទឹកដីកំណើតរបស់ខ្លួនឯងផង ខណៈបញ្ហានៅប្រទេសថៃ គឺបានកើតរឿងអយុត្តិធម៌ច្រើនណាស់ចំពោះអតីតនាយករដ្ឋមន្រ្តីថៃ តែគ្មានបុគ្គល និងប្រទេសហ៊ានរិះគន់ និងនិយាយអ្វីនោះទេ។ ក្នុងឱកាសអញ្ជើញសួរសុខទុក្ខ និង សំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចក្រសហគ្រាសចំនួន១៩ នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សូមផ្តាំទៅអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ត្រូវក្រឡេកមើលប្រទេសថៃខ្លួនឯងផង កុំមើលតែស្រុកខ្មែរពេក ខណៈករណីថាក់ស៊ីន និងយ៉ីងឡាក់ត្រូវបានរដ្ឋប្រហារយោធាបណ្តេញចេញពីប្រទេស តែគ្មានអ្នកប្រទេសណាមកអើពើនោះទេ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានផ្តាំទៅក្រុមអង្គការសិទ្ធិមនុស្ស ជាពិសេសអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ(UN)នោះ មើលកម្ពុជាឲ្យបានច្បាស់លាស់ សូមកុំស្តាប់តែតាមការញុះញង់របស់ក្រុមប្រឆាំងពេក ខណៈក្រុមពួកប្រឆាំងទាំងនោះ វាមិនដែលនិយាយល្អពីកម្ពុជាទេ សូម្បីតែព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ កម្ពុជាធ្វើជាម្ចាស់ផ្ទះត្រូវបានអន្តរជាតិកោតសរសើរគ្រប់ៗគ្នា តែក្រុមប្រឆាំងពិសេសពួកកំពុងរត់ចោលស្រុកនោះ វាមករិះគន់បែបនេះបែបនោះទៅវិញ៕(អត្ថបទ៖បាន ចក់)

រាជរដ្ឋាភិបាលមិនលុបចោលជំហរចំពោះការត្រួតពិនិត្យប្រភពលុយមកពីអង្គការនានានោះទេ

2023/06/03 04:55:39 pm        173
កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលប្រកាន់ជំហរជានិច្ចចំ ពោះធ្វើការត្រួតពិនិត្យប្រភពលុយរបស់អង្គការ សមាគមនានា ដែលកំពុងនៅប្រទេសកម្ពុជា បើទោះបីជាករណីនេះត្រូវបានរិះគន់ពីបណ្តាប្រទេសមួយចំនួនក៏ដោយ។ ក្នុងឱកាសអញ្ជើញសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចក សហគ្រាសចំនួន១៩ នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជានឹងមិនលុបចោលនោះទេ នូវរបាយការណ៍ហិរញ្ញវត្ថុចំពោះអង្គការ សមាគមក្រៅរាជរដ្ឋាភិបាលនានា ខណៈអង្គការខ្លះទទួលលុយពីប្រទេសគេមកដោយមានចេតនាចង់បំផ្លាញប្រទេសកម្ពុជា និងរំខានដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើសារទៅមិត្តភក្តិបរទេសមួយចំនួនជាថ្មីម្តងទៀតឳ្យឈប់ជាបន្ទាន់ផងដែរ ក្នុងការផ្តល់កញ្ចប់ថវិកាដល់អ្នកតវ៉ាដែលជាអតីតបុគ្គលិកក្រុមហ៊ុនណាហ្គា វើល ហើយដកដៃចេញភ្លាមពីបញ្ហានេះ ខណៈករណីនេះសម្តេចបានដឹងច្បាស់ហើយថាបានលុយពីណា ហើយចែកគ្នានៅកន្លែងណា៕ (អត្ថបទ៖បាន ចក់)

លោក Biden និយាយថា លោកនឹងចុះហត្ថលេខាលើសេចក្តីស្នើច្បាប់អតិបរមាបំណុលនៅថ្ងៃសៅរ៍នេះ

2023/06/03 04:32:05 pm        173
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និយាយថានៅថ្ងៃសៅរ៍នេះ លោកនឹងចុះហត្ថលេខាទៅជាច្បាប់នូវសេចក្តីស្នើច្បាប់ដែលបានអនុម័តដោយសភានៅសប្តាហ៍នេះដើម្បីបង្កើនអតិបរមាបំណុលរបស់សហរដ្ឋអាមេរិក និងទប់ស្កាត់ការចំណាយ។ បន្ទាប់ពីការចរចាដ៏តានតឹង ទាំងព្រឹទ្ធសភា និងសភាតំណាងរាស្ត្រ បានអនុម័តសេចក្តីស្នើច្បាប់បង្កើនអតិបរមាបំណុលលើចំនួន៣១,៤សែនកោដិដុល្លាររបស់រដ្ឋាភិបាល ដោយបញ្ចៀសនូវអ្វីដែលនឹងជាការខកខានសងបំណុលមិនធ្លាប់មានលើកដំបូងនៅត្រឹមថ្ងៃទី៥ ខែមិថុនា។ នៅក្នុងសុន្ទរកថាលើកដំបូងរបស់លោកពីការិយាល័យ Ovalនៅសេតវិមាន ដើម្បីកោតសរសើរពីការអនុម័តសេចក្តីស្នើច្បាប់ លោក Biden បានបង្ហាញពី ការសម្របសម្រួលនិងការឯកភាព ជាវិធីតែមួយគត់ដែលលទ្ធិប្រជាធិបតេយ្យអាមេរិកអាចដំណើរការទៅបាន។ទីភ្នាក់ងារវាយតម្លៃសមត្ថភាពនៃកូនបំណុល Fitch Ratings និយាយថា កាលពីថ្ងៃសុក្រទីភ្នាក់ងារវាយតម្លៃសមត្ថភាព«AAA« របស់សហរដ្ឋអាមេរិកនឹងស្ថិតនៅតាមដានផលអវិជ្ជមាន ទោះបីមានកិច្ចព្រមព្រៀងដែលនឹងអនុញ្ញាតឲ្យរដ្ឋាភិបាលបំពេញកាតព្វកិច្ចរបស់ខ្លួនក៏ដោយ៕

ការប៉ះទង្គិចគ្នាដ៏ខ្លាំង បានផ្ទុះឡើងរវាងភាគីជម្លោះនៅស៊ូដង់

2023/06/03 04:28:55 pm        128
ស៊ុដង់៖ ការប៉ះទង្គិចគ្នារវាងគាភីជម្លោះនៅប្រទេសស៊ូដង់ បានបន្ត នៅក្នុងនិងនៅជុំវិញរដ្ឋធានី Khartoum កាលពីថ្ងៃសុក្រ បន្ទាប់ពីការបរាជ័យនៃកិច្ចពិភក្សាដើម្បីរក្សាបទឈប់បាញ់ និងបន្ធូរបន្ថយវិបត្តិមនុស្សធម៌។ ប្រទេសស៊ូដង់បានមើលឃើញការប៉ះទង្គិចគ្នាដ៏ខ្លាំងរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សជាគូប្រជែង (RSF) នៅភាគខាងត្បូងនិងភាគខាងលិចរដ្ឋធានី Khartoum និងនៅភាគខាងជើងនិងភាគខាងត្បូងទីក្រុង Omdurman ដែលនៅជិតខាង។ ភាគីទាំងពីរបានប្រយុទ្ធគ្នាដណ្តើមទីតាំងយុទ្ធសាស្ត្រ ដូចជាកន្លែងផលិតរូបិយបណ្ណជាតិ អគារស្ថានីយទូរទស្សន៍រដ្ឋរបស់ប្រទេស និងមូលដ្ឋានយោធាជាច្រើនកន្លែងទៀត។យោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងតំបន់បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធស៊ូដង់ កំពុងដាក់ពង្រាយនៅតាមទីតាំងកងទ័ពឈរក្នុងរដ្ឋធានី Khartoum ហើយបានបន្តការគ្រប់គ្រងមូលដ្ឋានយោធានៅភាគខាងត្បូងរដ្ឋធានីដែលកាលពីពេលមុនគ្រប់គ្រងដោយកងកម្លាំងគាំទ្ររហស័ស(RSF)។ ភាគីជម្លោះកំពុងប្រយុទ្ធគ្នារយៈពេលជាច្រើនថ្ងៃមកហើយនៅអាកាសយានដ្ឋាន El-Obeid បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធស៊ូដង់បានប្រយុទ្ធវាយបកលើការប៉ុនប៉ងដោយកងកម្លាំងគំាទ្ររហ័សដើម្បីហ៊ុមព័ទ្ធទីក្រុង។បន្ទាប់មក ភាគីទាំងពីរបានព្រមព្រៀងគ្នាបន្ថែមពេល៥ថ្ងៃទៀតនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលពួកគេបានចុះហត្ថលេខានៅថ្ងៃទី២០ ខែឧសភា។ ប៉ុន្តែការប្រយុទ្ធគ្នាបានបន្ត ដោយភាគីទាំងពីរ បានចោទប្រកាន់គ្នាទៅវិញទៅមកពីការបំពានកិច្ចព្រមព្រៀង។ គណៈប្រតិភូកងទ័ពស៊ូដង់ កាលពីថ្ងៃពុធ បានប្រកាសថាខ្លួន នឹងពន្យារពេលការចូលរួមរបស់ខ្លួនក្នុងការចរចាដែលកំពុងបន្តជាមួយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ានៅទីក្រុងកំពង់ផែ Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីតដោយនិយាយថាការសម្រេចនេះ មានឡើងព្រោះតែការច្រានចោលលើការបំពានចេះតែបន្តដដែល ដោយកងកម្លាំងគាំទ្ររហ័ស នូវកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេលស្លី។ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិក ដែលកំពុងសម្របសម្រួលជម្លោះក្នុងប្រទេសស៊ូដង់ និងកំពុងឃ្លាំមើលបទឈប់បាញ់ ដែលបានចេញសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃព្រហស្បតិ៍ ដោយប្រកាសពីការពន្យារពេលកិច្ចពិភាក្សាបទឈប់បាញ់ដែលធ្វើឡើងនៅទីក្រុង Jeddah។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនី នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK)ខេត្តកណ្ដាល

2023/06/03 02:16:31 pm        296
កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញសួរសុខទុក្ខ និង សំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចក សហគ្រាសចំនួន១៩ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ។ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កន្លងទៅសម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញជួបជាមួយបងប្អូនកម្មករនិយោជិតនៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាលនេះ១ដង រួចមកហើយកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិតចូលរួមចំនួន១៥ ៦០៦នាក់ មកពី២២រោងចក នៅក្នុងខេត្តកណ្តាល។ហើយលើកនេះជាលើកទី២ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញមកស្រុកពញាឮ ខេត្តកណ្តាលជាថ្មីម្តងទៀត ដើម្បីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតសរុបចំនួន១៧ ៣០៧នាក់ មកពីរោងចក្រសហគ្រាសចំនួន១៩ ក្នុងនោះមកពីសួនឧស្សាហកម្មខេមតុន និងតំបន់ផ្សេងទៀតនៃខេត្តកណ្តាលចំនួន១៣រោងចក្រ ដែលមានកម្មករនិយោជិតចំនួន ៩៤៦៨នាក់, ខេត្តកំពង់ស្ពឺ ចំនួន៤រោងចក្រ ដែលមានកម្មករ និយោជិតសរុប១៥៦៥នាក់, និងខេត្តកំពង់ឆ្នាំងចំនួន២រោងចក្រ ដែលមានកម្មករនិយោជិតសរុប ៦២៧៤នាក់។សួនឧស្សាហ៍កម្មខេមតុន ត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ មានទំហំផ្ទៃដី១៩ហិកតា បានបោះទុនវិនិយោគចំនួន៨លានដុល្លារសហរដ្ឋអាម៉េរិក ដែលមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន២ កំពុងដំណើរការ គឺ រោងចក្រ ផៅវ័រហ្វុល រីចឈីស ហ្កាម៉ិន (ខេមបូឌា) ឯ.ក (Powerful Riches Garment (Cambodia) Co., LTD) និង រោងចក្រ វាយអ៊ុន ធិច ឯ.ក (YNTEX Co., LTD) និងមានកម្មករនិយោជិតសរុប ចំនួន ២៨៣៣នាក់។ រោងចក្រសហគ្រាសចំនួន១៧ ផ្សេងទៀត ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៨, ផលិត ផលិតផលធ្វើដំណើរ និងកាបូបចំនួន៥, ផលិតនិងផ្គុំដំឡើងបន្ទះសូឡាចំនួន២ និងផលិតស្បែកជើងចំនួន២។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេស សហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក ប្រទេសកាណាដា ប្រទេសជប៉ុន ។ល។នៅឆ្នាំ២០២៣ រោងចក្រកាត់ដេរនៅខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង សរុបចំនួន ៣៨២រោងចក្រ មានកម្មករនិយោជិតសរុប ៣៣ម៉ឺននាក់ ក្នុងនោះខេត្តកណ្តាល មាន ១៧១រោងចក្រ ដែលមាន កម្មករនិយោជិតសរុប ១៣ម៉ឺននាក់, ខេត្តកំពង់ស្ពឺ មាន ១៩១រោងចក្រ ដែលមានកម្មករនិយោជិតសរុប ១៥ម៉ឺននាក់ និងខេត្តកំពង់ឆ្នាំង មាន ២០រោងចក្រ ដែលមានកម្មករនិយោជិតសរុប ៥ម៉ឺននាក់៕

ប្រធានាធិបតីប្រេស៊ីល៖ អព្យាក្រិតភាពក្នុងសង្រ្គាមអ៊ុយក្រែន គឺដើម្បីស្វែងរកសន្តិភាព

2023/06/02 09:32:19 pm        175
ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva បានអះអាងជាថ្មីម្តងទៀតចំពោះការរិះគន់ប្រទេសរបស់លោកជុំវិញការវាយលុករបស់រុស្ស៊ីទៅលើអ៊ុយក្រែន ប៉ុន្តែលោកនិយាយថា លោកនៅតែព្យាយាមបន្តអព្យាក្រិតភាព ដើម្បីអាចស្វែងកិច្ចពិភាក្សាសនិ្តភាពដ៏មានសក្តានុពល ។  លោក Lula និយាយប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបជាមួយប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto នៅក្នុងទីក្រុង Brasilia ថា លោកចង់បង្កើតលក្ខខណ្ឌសម្រាប់ប្រទេសទាំង ២ ឲ្យចូលរួមកិច្ចចរចាស្វែងសន្តិភាពដែលរួមចំណែកក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះមួយនេះ ។   លោក Lula និយាយថាគ្មានអ្វីនឹងកើតឡើងនោះទេ រហូតទាល់តែអ៊ុយក្រែន និងរុស្ស៊ី ចង់ចរចាបញ្ចក់សង្គ្រាម ។  ដោយឡែក ប្រធានាធិបតីហ្វាំងឡង់ដែលប្រទេសរបស់លោកនៅជិតខាងរុស្ស៊ីបានចូលរួមជាមួយក្រុមសម្ព័ន្ធមិត្តយោធាណាតូកាលពីខែមីនាកន្លងទៅនោះ និយាយថា លោកយល់ឃើញថា រាល់ការព្យាយាមទាំងអស់ដើម្បីឈានដល់សន្តិភាព គឺសុទ្ធតែមានតម្លៃ ប៉ុន្តែនៅពេលនេះ គឺពុំទាន់មើលឃើញនោះទេ ៕

ធនាគារកណ្តាលអ៊ីតាលី៖ វិបត្តិនៅអ៊ុយក្រែន បង្កផលប៉ះពាល់សេដ្ឋកិច្ចអវិជ្ជមានដែលអាចមានផលវិបាកច្រើន

2023/06/02 07:05:10 pm        302
អ៊ីតាលី៖ ធនាគារកណ្តាលប្រទេសអ៊ីតាលី កាលពីថ្ងៃពុធបាននិយាយថា ជម្លោះដែលកំពុងបន្តរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន មានផលប៉ះពាល់ដែលកំពុងអូសបន្លាយពេលលើសុខភាពសេដ្ឋកិច្ចរបស់ប្រទេសអ៊ីតាលី និងអឺរ៉ុប ជាទូទៅ ដែលកំពុងជំរុញឲ្យទ្រព្យសម្បត្តិរួម និងទំនុកចិត្តរបស់អតិថិជន ធ្លាក់ចុះ។ នៅក្នុងការវាយតម្លៃសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួនកាលពីឆ្នាំមុន ទេសាភិបាលធនគារកណ្តាលលោក Ignazio Visco និយាយថា វិបត្តិនៅអ៊ុយក្រែន បានធ្វើឲ្យប៉ះពាល់ដល់តម្លៃថាមពល បណ្តាលឲ្យធនាគារកណ្តាលអឺរ៉ុបបង្កើនកម្រិតអត្រាការប្រាក់ ដែលមានផលប៉ះពាល់សេដ្ឋកិច្ចជាអវិជ្ជមានឈានដល់រយៈពេលយូរ។ ជម្លោះនៅអ៊ុយក្រែនគឺជារបត់ប្រែប្រួលមួយក្នុងទំនាក់ទំនងអន្តរជាតិដែលបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់កំណើន អតិផរណា និងពាណិជ្ជកម្មេពិភពលោក។ លោក Visco បានសរសេរលើបណ្តាញ Twitter ក្នុងរបាយការណ៍ថា ភាពតានតឹងរវាងប្រទេសទាំងនេះ បានឈានដល់កម្រិត ដែលគេមិនធ្លាប់បានមើលឃើញចាប់តាំងពីសង្គ្រាមត្រជាក់មក។ ក្នុងពេលអតិផរណាដ៏ជាក់លាក់និងរាលដាលខ្លាំង កំណើនសកលបានធ្លាក់ចុះក្នុងសេណារីយោមិនច្បាស់លាស់កាន់តែខ្លាំងឡើងផ្នែកនយោបាយ នឹងសេដ្ឋកិច្ច។របាយការណ៍បានគូសបញ្ជាក់ថាភាពតានតឹងបានធ្វើឲ្យប៉ះពាល់ដល់ការនាំចេញផលិតផលកសិកម្ម និងជី ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខស្បៀងនៃប្រទេសក្រីក្រនិងងាយរងគ្រោះបំផុត៕

ក្នុងប្រទេសម៉ុលដូវ៉ា លោក Zelenskyy បានដាក់សម្ពាធលើបំណងចូលជាសមាជិក NATO ដោយស្វែងរកការធានាបណ្តោះអាសន្ន

2023/06/02 07:01:52 pm        264
ម៉ុលដូវ៉ា៖ ប្រធានាធិបតីលោក Volodymyr Zelenskiy បានដាក់សម្ពាធលើបញ្ហារបស់លោក កាលពីថ្ងៃព្រហស្បតិ៍សម្រាប់ប្រទេសអ៊ុយក្រែន ដើម្បីក្លាយជាសម្ព័ន្ធយោធាណាតូ និងបានជំរុញឲ្យសម្ព័ន្ធមិត្តផ្តល់ការធានាសន្តិសុខប្រសិនបើសមាជិកភាពពុំអាចធ្វើទៅបានសម្រាប់ពេលបច្ចុប្បន្ននេះ។ ថ្លែងទៅកាន់មេដឹកនាំនៅពេលចាប់ផ្តើមការជួបប្រជុំគ្នា លោក Zelenskyy បានស្នើដល់សសមាជិក NATO ធ្វើការសម្រេចចិត្តច្បាស់លាស់លើបញ្ហាថាតើត្រូវបញ្ចូលអ៊ុយក្រែនដែរឬទេ និងរំលឹកឡើងវិញពីការអំពាវនាវសុំយន្តហោះចម្បាំងរបស់ប្រទេសលោកខាងលិច ដើម្បីការពារជើងមេឃអ៊ុយក្រែន ព្រមទាំងផ្តល់ប្រព័ន្ធការពារមីស៊ីលប៉ាទ្រីយ៉ូត។កាលពីខែមុន ប្រធានាធិបតីអាមេរិក បានគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលសម្រាប់អាកាសយានិកអ៊ុយក្រែនប្រើប្រាស់យន្តហោះF-16 ទោះបីជាកម្មវិធីបែបនេះនឹងប្រើរយៈពេលច្រើនខែដើម្បីបញ្ចប់វគ្គបណ្តុះបណ្តាល ហើយប្រទេសលោកខាងលិច ពុំទាន់បាននិយាយថា ពួកគេនឹងផ្គត់ផ្គង់យន្តហោះនៅឡើយ។ នៅពេលចាប់ផ្តើមកិច្ចប្រជុំកំពូល ក្រុមរដ្ឋជាសមាជិកទាំង២៧ប្រទេសរបស់សហភាពអឺរ៉ុប និងរដ្ឋសហភាពអឺរ៉ុប២០ប្រទេសផ្សេងទៀត លោក Zelesnkyy និយាយថា លោកនឹងស្វែងរកការអញ្ជើញច្បាស់លាស់ពីអង្គការNATO សម្រាប់អ៊ុយក្រែនដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធមិត្ត ក្នុងទីក្រុង Vilnius ប្រទេសលីទុយអានី នៅពាក់កណ្តាលខែកក្កដា។ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា អ៊ុយក្រែន ចាំបាច់ត្រូវផ្តល់ឲ្យការធានាសន្តិសុខរឹងមាំនិងច្បាស់លាស់នៅក្នុងកិច្ចប្រជុំសម្ព័ន្ធយោធាណាតូក្នុងខែកក្កដា។ លោក Macron និយាយថា លោកបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសអាល្លឺម៉ង់លើបញ្ហានេះ ជាមួយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz នៅសប្តាហ៍ក្រោយ៕

ចិន ទាត់ចោលការអះអាងរបស់អាមេរិកពីការកាត់បន្ថយហានីភ័យ ដោយព្រមានពីសង្រ្គាមត្រជាក់ថ្មី

2023/06/02 06:52:59 pm        310
ចិន៖ កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសចិន បានទាត់ចោលការអះអាងដោយសហរដ្ឋអាមេរិក ដែលថាខ្លួនបានស្វែងរកការកាត់បន្ថយ ហានីភ័យជំនួសឲ្យការផ្តាច់ខ្លួនពីប្រទេសចិន ដោយសង្កត់ធ្ងន់ថា ហានីភ័យពិតប្រាកដដែលពិភពលោកកំពុងប្រឈមគឺសង្គ្រាមត្រជាក់ថ្មី។  ប្រមុខការទូតសហរដ្ឋអាមេរិក លោក Antony Blinken បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រឹក្សាពាណិជ្ជកម្មនិងបច្ចេកវិទ្យាសហរដ្ឋអាមេរិក-អឺរ៉ុប កាលពីថ្ងៃពុធថា ទីក្រុងវ៉ាស៊ីនតោននិង ប្រ៊ុចស៊ែលពុំបានស្វែងរកការផ្តាច់ខ្លួនពីប្រទេសចិនទេ ផ្ទុយទៅវិញផ្ដោតលើការកាត់បន្ថយហានីភ័យ។  ជាការឆ្លើយតប លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការកំណត់បញ្ហាប្រឈម។ ការកាត់បន្ថយហានីភ័យបានក្លាយជាពាក្យចចាមអារ៉ាមនាពេលថ្មីៗនេះ។ លោកស្រី បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅទីក្រុងប៉េកាំងថា ប៉ុន្តែជំហានដំបូង និងជាចំណុចចុងក្រោយបង្អស់ យើងចាំបាច់ត្រូវកំណត់ថាការប្រឈមនោះជាអ្វី --- យើងនិយាយពីការកាត់បន្ថយហានីភ័យនៅពេលណា ។   លោកស្រី បាននិយាយថា ប្រទេសចិនស្វែងរកការបើកចំហកម្រិតខ្ពស់ និងផ្ដល់ការចង្អុលបង្ហាញទីផ្សារ ផ្អែកលើច្បាប់ និងបរិយាកាសជាអន្តរជាតិសម្រាប់អាជីវកម្មពីជុំវិញពិភពលោក៕ លោកស្រី បានបន្តថា ប្រទេសចិន បានអនុវត្តន៍ច្បាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិទ្យាសស្ត្រ និងការវិនិយោគបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសផ្សេងទៀត ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ផ្ដល់អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ព្រមទាំងលទ្ធផល ឈ្នះ ឈ្នះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សាលក្រមលើករណីរបស់​ក្រុម​ Man City ធ្វើឱ្យទំនាក់ទំនងការទូត រវាងព្រីតថេន​ និងអារ៉ាប់រួម​ តានតឹង
10/02/2026 07:10 PM
ទិន្នន័យរបស់រដ្ឋាភិបាល៖ ការផ្ទុះឡើងនៃជំងឺអេបូឡា នៅកុងហ្គោ បានសម្លាប់មនុស្សជាង ៤.០០០នាក់
10/02/2026 06:10 PM
ឯកឧត្តម គន់ គីម អញ្ជើញជួបសវនាការជាមួយ ឯកឧត្តម Winston Toh សមាគមអតីតយុទ្ធជនសាធារណរដ្ឋសិង្ហបុរី
10/02/2026 06:10 PM
អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
10/02/2026 06:10 PM
ម្នាក់ ក្នុងចំណោមជនជាតិម៉ាឡេស៊ីបាត់ខ្លួន​​ ៥៥នាក់ ត្រូវបានបញ្ជាក់នៅមានជីវិត ក្រោយ​ទឹកជំនន់ នៅនេប៉ាល់
10/02/2026 06:10 PM
ម្ចាស់ក្សត្រី ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងសួរសុខទុក្ខអ្នកជំងឺអេដស៍ នៅមន្ទីរពេទ្យសម្តេចឪ សម្តេចម៉ែ
10/02/2026 05:10 PM
អតីតមេដឹកនាំ​តៃវ៉ាន់ លោកស្រី Tsai នឹងបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក នា​សប្តាហ៍ក្រោយ
10/02/2026 05:10 PM
ចិនត្រៀមសម្រាប់តម្រូវការធ្វើដំណើរច្រើនបំផុត អំឡុងពេល​សម្រាកបុណ្យជាតិរយៈពេល ១សប្តាហ៍
10/02/2026 05:10 PM
អនុប្រធានទី១ រដ្ឋសភា ជំរុញឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅបរទេស បំពេញតួនាទីជា «ទូតមិត្តភាព» និងជាកម្លាំងចលករក្នុងការកសាងមូលធនមនុស្សនៅកម្ពុជា
10/02/2026 05:10 PM
កម្ពុជា ត្រៀមកងកម្លាំងជិត ២ម៉ឺននាក់​ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំបរទេសដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
10/02/2026 05:10 PM