សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

សភាអាមេរិកអនុម័តសេចក្តីស្នើច្បាប់ដំឡើងកម្រិតបំណុលដើម្បីបញ្ចៀសការខកខានសងបំណុល

2023/06/01 09:48:46 pm        93
អាមេរិក៖ ដើម្បីបញ្ចៀសវិបត្តិខកខានសងបំណុល សភាអាមេរិក បានអនុម័តការបង្កើនកម្រិតបំណុលនិងកញ្ចប់កាត់បន្ថយថវិកា កាលពីយប់ថ្ងៃពុធ ស្របពេលដែលលោកប្រធានាធិបតី Joe Biden និងប្រធានសភាលោក Kevin McCarthy បានកោះប្រជុំក្រុមចម្រុះទាំង២បក្ស គឺក្រុមប្រជាធិបតេយ្យនិយមកណ្តាល និងសាធារណរដ្ឋដែលប្រឆាំងនឹងលទ្ធផលពុំចង់បានបែបអភិរក្សនិយម និងការជំទាស់នឹងដំណើរសេរីនិយម ។  កិច្ចព្រមព្រៀងរកបានដោយលំបាកដែលធ្វើឲ្យសមាជិកសភាមួយចំនួនតូចប៉ុណ្ណោះមានការពេញចិត្ត ប៉ុន្តែក្រុមតំណាងរាស្រ្តវាយតម្លៃថា វាល្អជាងជម្រើសផ្សេងទៀតនោះ គឺជាភាពចលាចលផ្នែកសេដ្ឋកិច្ចដ៏មហន្តរាយ បើសិនជាសភាពុំអាចអនុម័ត ។  ភាពតានតឹងបានកើនឡើងពេញមួយថ្ងៃ ស្របពេលដែលក្រុមសាធារណរដ្ឋស្តាំនិយមជ្រុល បដិសេធន៍ពុំទទួលយកកិច្ចព្រមព្រៀង ខណៈដែលក្រុមប្រជាធិបតេយ្យ និយាយថា ទស្សនៈរបស់ក្រុមសាធារណរដ្ឋនិយមជ្រុល កំពុងធ្វើឲ្យខកខានការសងបំណុល យូរបំផុតនៅសប្តាហ៍ក្រោយនេះ ។  ដោយការបោះឆ្នោតនៅសភាទទួលបានសំឡេងគាំទ្រ ៣១៤ ទល់នឹង ១១៧ សេចក្តីស្នើច្បាប់នេះ នឹងបញ្ជូនបន្តទៅព្រឹទ្ធសភា ក្នុងនោះការអនុម័ត ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅដំណាច់សប្តាហ៍នេះ ។  លោក McCarthy បាននិយាយយ៉ាងទទួចថា គណបក្សរបស់លោកកំពុងធ្វើការ ដើម្បីផ្តល់ក្តីសង្ឃឹមដល់អាមេរិក ស្របពេលដែលរូបលោកថ្លែងសុន្ទរកថាពេលល្ងាច លើកសរសើរពីការកាត់បន្ថយថវិការនៅក្នុងសេចក្តីស្នើច្បាប់នេះ ដោយលោកបញ្ជាក់ថា វាជាតម្រូវការចំាបាច់ដើម្បីទប់ស្កាត់ការចំណាយដែលចេះតែកើនឡើង ឬឥតប្រយោជន៍របស់ទីក្រុងវ៉ាស៊ីងតោន ។  ប៉ុន្តែស្របពេលដែលមានមិនពេញចិត្តពីក្រុមសាធារណរដ្ឋដែលនិយាយថា ការរឹតត្បិតការចំណាយ នៅពុំទាន់គ្រប់គ្រាន់នោះ លោក McCarthyនិយាយថា វាគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ។  នៅមុននេះ លោក Biden បានបង្ហាញសុទិដ្ឋិនិយមរបស់លោកថា កិច្ចព្រមព្រៀងដែលរូបលោក បានចរចាជាមួយលោក McCarthyដើម្បីបង្កើនការកំណត់កម្ចីជាតិ នឹងឆ្លងសភា និងបញ្ចៀសការខកខានសងបំណុលដែលនាំនូវមហន្តរាយខាងសេដ្ឋកិច្ចនោះ ៕

ក្រសួងការបរទេសម៉ាឡេស៊ី៖ ទណ្ឌិត សម រង្ស៊ី គ្មានការអញ្ជើញ ឬជូនដំណឹងណាមួយពីនាយករដ្ឋមន្រ្ដីម៉ាឡេស៊ីនោះទេ

2023/06/01 08:54:50 pm        322
ភ្នំពេញ៖ ក្រសួងការបរទេសរបស់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី បានចូលទៅកាន់ប្រទេស​ម៉ាឡេស៊ី គឺគ្មានការអញ្ជើញ ឬជូនដំណឹងណាមួយពីនាយករដ្ឋមន្រ្ដីម៉ាឡេស៊ីឡើយ ដូច្នេះនៅ​ថ្ងៃទី៣១ ខែឧសភា លោកត្រូវបានចាកចេញពីប្រទេសម៉ាឡេស៊ីវិញ ដោយគ្មានការរៀបចំ​កម្មវិធី​សាធារណៈណាមួយនោះទេ។ សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖«ទាក់ទិននឹងវត្តមានរបស់អតីតប្រធានគណបក្សប្រឆាំង សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី ក្រសួងការបរទេស ​សូមបញ្ជាក់ជាថ្មីថា​ លោកនាយករដ្ឋមន្ត្រី YAB Dato' Seri Anwar Ibrahim គ្មានការអញ្ជើញ ឬជូនដំណឹងណាមួយពីនាយករដ្ឋមន្រ្ដីម៉ាឡេស៊ីឡើយ»។សេចក្ដីប្រកាសបន្តថា៖«យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បានចាកចេញពីប្រទេសម៉ាឡេស៊ីហើយ កាលព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៣នេះ ដោយគ្មានកម្មវិធី​សាធារណៈណាមួយត្រូវបាន​គេប្រារព្ធធ្វើអំឡុងពេលស្នាក់នៅប្រទេសម៉ាឡេស៊ីទេ»៕

បណ្ដុំអង្គការសង្គមស៊ីវិល អំពាវនាវដល់ពលរដ្ឋកុំចូលរួមសកម្មភាពខុសច្បាប់ ជាមួយក្រុមប្រឆាំង

2023/06/01 07:27:41 pm        272
ភ្នំពេញ៖ បណ្ដុំអង្គការសង្គមស៊ីវិល និងក្រុមយុវជននៅកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ និង​អ្នកគាំទ្រគណបក្សប្រឆាំង កុំចូលរួមសកម្មភាព ឬយុទ្ធនាការខុសច្បាប់ណាមួយឱ្យសោះ​ជាមួយក្រុមប្រឆាំងនៅក្នុងប្រទេស ​និងក្រៅប្រទេស ដែលពួកគេកំពុងរៀបចំគម្រោងអាក្រក់ផ្សេងៗ​លាបពណ៌​រាជរដ្ឋាភិបាល ​និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។ដូចប្រជាពលរដ្ឋ និងសាធារណៈជនបានជ្រាបរួចហើយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី​នៃកម្ពុជា បានបង្ហាញនូវសារសំឡេងរបស់ក្រុកមក្បត់ជាតិនៅក្រៅប្រទេសដែលមានចេតនាអាក្រក់ និងកំពុងធ្វើយុទ្ធនាការវាយសំដៅមកសម្ដេច និងស្ថាប័ន គ.ជ.ប ដែលនេះជាល្បិចបំបែកបំបាក់របស់ពួកគេ។តាមរយៈសារដែលសម្ដេចតេជោ បានបង្ហាញនេះ​ សហភាពអង្គការសង្គមស៊ីវិល ព្រមទាំង​និស្សិត​បញ្ញវន្ត​ខ្មែរ​បានបង្ហាញការព្រួយបារម្ភ ​និងបានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកគាំទ្រគណបក្សប្រឆាំង កុំចូលរួម យុទ្ធនាការ ឬបាតុកម្មណាមួយ​ដែលធ្វើឡើង​ដោយ​គណបក្សប្រឆាំង ខណៈទង្វើនេះ​មិនបានផ្ដល់​ប្រយោជន៍ដល់ប្រទេសជាតិផ្ទុយទៅវិញ​ បានធ្វើឱ្យប៉ះពាល់​ដល់ច្បាប់​ប្រទេសជាតិ ហើយផ្ដល់​ប្រយោជន៍ដល់គំនិតនយោបាយអាក្រក់របស់ក្រុមប្រឆាំង​នៅក្រៅប្រទេសទៅវិញ។លោក មួង សូនី ប្រធានសហភាពអង្គការសង្គមស៊ីវិល ​បានលើកឡើងថា ជាទូទៅ​ជាទម្លាប់​របស់អ្នក​នយោបាយជ្រុលនិយម​ក្រុមប្រឆាំង​មួយចំនួនជាពិសេសក្រុមប្រឆាំង​នៅ​ក្រៅស្រុក គឺតែងតែមិនទទួលស្គាល់កំហុស​ដែលពួកគេបានប្រព្រឹត្តទេ ផ្ទុយទៅវិញពួកគេយកលេស​រឿង​ទាំងនោះ​ដើម្បីមកធ្វើបាតុកម្ម ​និងវាយប្រហាររាជរដ្ឋាភិបាល។លោក ហេង សំណាង ប្រធានបណ្ដុំអង្គការសង្គមស៊ីវិល បានលើកឡើងថា ល្បិចបំបែកបំបាក់​របស់ក្រុមប្រឆាំងមិនអាចមានប្រសិទ្ធភាពបានទេ ផ្ទុយទៅវិញមានតែបែកបាក់លើបក្សខ្លួនទៅវិញ។ លោកមើលឃើញថា នយោបាយ​ខ្មៅកខ្វក់ជ្រុលនិយមដដែលៗ ត្រូវបាន​ប្រជាពលរដ្ឋបាន​ដឹងអស់​ទៅហើយ។សូមជម្រាបថា ក្រោយពី គ.ជ.ប បាន​អនុវត្តតាមនីតិវិធីច្បាប់​បោះឆ្នោត ​បដិសេធការ​ចុះបញ្ជី​គណបក្ស​ភ្លើងទៀន ក្នុងការចុះបញ្ជីឈរឈ្នោះបោះឆ្នោតជ្រើស​តាំង​តំណាងរាស្រ្ដ សម្រាប់​នីតិកាលទី៧ ឆ្នាំ២០២៣នេះ ក្រុមប្រឆាំង​បាន​យកលេសនេះ ​វាយសំដៅមករាជរដ្ឋាភិបាល និង​ស្ថាប័ន គ.ជ.ប ​តាមរយៈការគ្រោងរៀបចំធ្វើបាតុកម្ម ​ធ្វើយុទ្ធនាការតាម​ហ្វេសប៊ុក ជា​ល្បិចបំបែកបំបាក់​របស់ពួកគេ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចតេជោ ហ៊ុន សែន បន្តបញ្ចេញសារពីចេតនាអាក្រក់របស់មេដឹកនាំក្រុមប្រឆាំងក្រៅស្រុក

2023/06/01 07:11:47 pm        450
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះ បានបន្តបញ្ចេញសារពីចេតនាអាក្រក់របស់មេដឹកនាំក្រុមប្រឆាំង និងបានប្រដៅពួកក្រុមប្រឆាំង​នៅក្រៅស្រុក ដែលអះអាងថា ពួកគេមានមនុស្សនៅក្បែរសម្ដេច ប៉ុន្ដែផ្ទុយទៅវិញមនុស្សរបស់សម្ដេចទេ ដែលកំពុងនៅក្នុងក្រុមរបស់ពួកគេ ហើយផ្ដល់ព័ត៌មាន​ពិតមកសម្ដេច ដែលនេះជាល្បិចចារកម្មអត់​ស្រមោល​របស់​សម្ដេចផ្ទាល់។សម្ដេចតេជោ បាន​សរសេរ​ប្រដៅក្រុមប្រឆាំងក្រៅស្រុក​ នៅលើបណ្ដាញតេឡេក្រាម ដែលអះអាងថា មានមនុស្សនៅក្បែរសម្ដេចថា គួរតែប្រាប់ថា នោះ​គឺ​សម្ដេចតេជោផ្ទាល់តែម្តង​ដែល​តែងតែផ្តល់ព័ត៌មាន​ទៅក្រុមមេដឹកនាំប្រឆាំងនៅក្រៅស្រុក ដែលព័ត៌មានទាំងនោះជាព័ត៌មាន​សម្ដេចចង់ផ្ដល់ឱ្យប៉ុណ្ណោះ។សម្ដេច មានប្រាប់ទៅក្រុមប្រឆាំងដែលចោទថា អ្នកឱ្យព័ត៌មានច្រើនប្រើឈ្មោះ កុសល មែនទេ? ប៉ុន្ដែពួកក្រុមប្រឆាំងមានអំនួតខ្លាំងពេកហើយ ដែលថាមានមនុស្សបង្កប់នៅក្បែរសម្ដេច ប៉ុន្ដែមិនដឹងថានេះជាល្បិចចារកម្មអត់ស្រមោលរបស់សម្ដេចទៅវិញ។សម្ដេចតេជោ បញ្ជាក់ថា សម្ដេចបានយកព័ត៌មានពីក្រុមប្រឆាំងក្រៅស្រុក បានព័ត៌មានពិតតាមរយៈមនុស្សរបស់សម្ដេចនៅជាមួយអស់មេដឹកនាំទាំងនោះ ក្នុងនោះក៏មានមនុស្សខ្លះជេរសម្ដេចឮជាងគេផង។ ចំណែកពួកក្រុមប្រឆាំងយកព័ត៌មានពីសម្ដេច ជាព័ត៌មានដែលសម្ដេចចង់ឲ្យតែប៉ុណ្ណោះ។ដោយសារសម្ដេចឃើញមេដឹកនាំក្រុមប្រឆាំងទាំងនោះ​ល្ងង់ពេក ទើបសម្ដេចប្រាប់ពីការពិតនៃ​ចារកម្មឥត​ស្រមោលមួយនេះដើម្បីឆ្លាតបន្តិច។សម្ដេចតេជោ បានបង្ហាញរឿងមួយដែលមេដឹកនាំក្រុមប្រឆាំងម្នាក់ បានយល់ព្រមជាមួយ កុសល ឱ្យធ្វើ​ឃាតសម្ដេច ដែលរឿងនេះ សម្ដេចទុកទូទាត់បញ្ជីនៅពេលក្រោយ។សូមជមា្របថា ​ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ​សម្ដេចតេជោ​ បាន​បញ្ចេញ​សារ​ជា​បន្តបន្ទាប់ អំពី​ចេតនា​អាក្រក់​របស់មេដឹកនាំក្រុមប្រឆាំង ដែលកំពុងរៀបផែនការវាយសំដៅ​មកសម្ដេច រាជរដ្ឋាភិបាល ​និង គ.ជ.ប ដែលនេះ​គឺជាល្បិចបំបែកបំបាក់របស់ពួកគេ៕អត្ថបទ៖ វ៉ន ដារ៉ា

គ.ជ.ប បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការបោះឆ្នោត រាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផល

2023/06/01 06:24:48 pm        334
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គជ.ប ) បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត ” សម្រាប់ការ​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣​ ជូនដល់គ្រូបង្ហាត់ គ.ជ.ប និងមន្រ្តី គ.ជ.ប រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១ ​ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប ។ នៅព្រឹកថ្ងៃទី១ខែមិថុនា ឆ្នាំ២០២៣នេះ គឺជាថ្ងៃទី១ នៃដំណើរការ នៃការបើកវគ្គបណ្តុះបណ្តាល ពិធីនៅព្រឹកនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប និងមានការអញ្ជើញ​ចូលរួមពីឯកឧត្តមអគ្គនាយក អគ្គនាយករង ឯកឧត្តមនាយកខុទ្ទកាល័យ​ឯកឧត្តមប្រធាន ​និងលោកគ្រូអ្នកគ្រូដែលជាគ្រូបង្ហាត់ គ.ជ.ប ​រួមទាំងលោកលោកស្រីដែលជាមន្ត្រី គ.ជ.ប ជាច្រើនរូបទៀតផងដែរ ។ឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប មានប្រសាសន៍ថា គ.ជ.ប បានរៀបចំបញ្ជីបោះឆ្នោត​ផ្លូវការ​ឆ្នាំ២០២២ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រួចមកហើយ ​ហើយក៏បានរៀបចំវគ្គបណ្តុះបណ្តាល ​ដំណាក់កាលនៃការចុះបញ្ជីបេក្ខជន​នៃ​គណបក្សនយោបាយ ​និងការឃោសនាបោះឆ្នោតរួចមកហើយ​ ទាំងនៅថ្នាក់ជាតិ នៅតាម​រាជធានីខេត្ត និងនៅតាមបណ្ដូលប្រមូលផ្តុំក្រុង ស្រុក ខណ្ឌ រួចហើយដែរ ។ឯកឧត្តម បន្តថា ដើម្បីឱ្យការបោះឆ្នោតនាពេលខាងមុខទទួលបានលទ្ធផលល្អប្រសើរ គឺត្រូវទាមទារ​ឱ្យមន្ដ្រី​ បោះឆ្នោតគ្រប់រូបយល់ដឹងឱ្យបានកាន់តែច្បាស់លាស់អំពីច្បាប់ ​បទបញ្ជា ​និងនីតិវិធី និង លក្ខខណ្ឌនានាបម្រើឱ្យការបោះឆ្នោត ​ជាពិសេសគ្រូបង្ហាត់ គ.ជ.ប ទាំង២៥រូប ដែលកំពុងមានវត្ត​មាន​ក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះ ។ ការបណ្តុះបណ្តាលមានរយៈពេល០៥ថ្ងៃ ដែលមាន​ប្រធានបទ​ចំនួន ២៦ រួមជាមួយនឹងការសម្តែងតួ ដើម្បីធ្វើឱ្យសិក្ខាកាមមានចំណេះដឹងកាន់​តែមាន​ភាពជាក់លាក់ច្បាស់លាស់បន្ថែមទៀត។ឯកឧត្តម បានមានប្រសាសន៍បន្ថែម សូមឱ្យសិក្ខាកាមទាំងអស់ ​ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់ និងកត់ត្រា ​ហើយ​រាល់​ចម្ងល់ សូមតាំងជាសំណួរមកកាន់គ្រូឧទ្ទេស ដើម្បីធ្វើការបកស្រាយឱ្យកាន់​តែ​ច្បាស់លាស់​បន្ថែមទៀត និងជៀសវាងអវត្តមានបើមិនមានការចាំបាច់នោះ ។ ជាពិសេសសូមឱ្យគ្រូបង្ហាត់ គ.ជ.ប ទាំង២៥ រូប​ ត្រូវខិតខំ​សិក្សាឈ្វេងយល់ដោយខ្លួនឯង​បន្ថែម​ទៀត តាមរយៈនៃការអានច្បាប់ ​បទបញ្ជា និង​នីតិវិធី ​ក្រមសីលធម៌ និង​បទបញ្ញត្តិផ្សេងៗទៀត ដែល​ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៕ អត្ថបទ ៖ លីហេង

គ.ជ.ប៖ ការចែកបណ្ណព័ត៌មានបោះឆ្នោត កំពុងប្រព្រឹត្តទៅដោយរលូន ឯពលរដ្ឋប្ដេជ្ញាទៅបោះឆ្នោត

2023/05/31 10:39:29 pm        189
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ដំណើរការចែកបណ្ណព័ត៌មានបោះឆ្នោត ទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេស កំពុង​ប្រព្រឹត្តទៅ​ដោយសកម្ម ខណៈប្រជាពលរដ្ឋមានការសប្បាយរីករាយ ហើយប្ដេជ្ញានឹងទៅចូលរួមបោះឆ្នោតគ្រប់ៗគ្នា ។តាមរយៈប្រព័ន្ធសារតេឡេក្រាម នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ហង្ស ពុទ្ធា មានប្រសាសន៍ថា ប្រជាពលរដ្ឋមានការពេញចិត្ត ចំពោះការចែកបណ្ណព័ត៌មានបោះឆ្នោត សម្រាប់អាណត្តិទី៧ ហើយពួកគេក៏បានត្រៀមខ្លួន ដើម្បីចូលរួមបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ២០២៣ ។ឯកឧត្តមបន្តថា ទោះបីរដូវនេះ ជារដូវភ្លៀងធ្លាក់ ក៏ពួកគាត់បានរងចាំ និងទទួលយកបណ្ណព័ត៌មាន​បោះឆ្នោត និងបានផ្សព្វផ្សាយបន្តទៅកាន់ប្រជាពលរដ្ឋផ្សេងៗទៀត ដែលមិនបានទទួលបណ្ណ​ដោយផ្ទាល់ ខណៈរហូតមកដល់ពេលនេះ​ ការចែកនូវបណ្ណព័ត៌មានបោះឆ្នោត គឺសម្រេចបាន​ប្រមាណ ១០ភាគរយ និងកំពុងដំណើរការនៅទូទាំងប្រទេស ។សម្រាប់ពលរដ្ឋមានឈ្មោះបោះឆ្នោត លើកឡើងថា ពួកគេបានត្រៀមលក្ខណៈរួចរាល់ហើយ នូវ​ឯកសារដែល គ.ជ.ប បានតម្រូវ ដើម្បីមានសិទ្ធិក្នុងការចូលរួមបោះឆ្នោតក្នុងអាណត្តិ៧ ខណៈការ​ពិនិត្យឈ្មោះក្នុងបញ្ជី​ ក៏បានរកឃើញឈ្មោះរបស់ខ្លួន​ ក្នុងបញ្ជីផងដែរ ។ពលរដ្ឋបានបន្តថា ​ការទៅបោះឆ្នោតនេះ ពួកគេមិនដែលរំលង់ឡើយពីមួយ​អាណត្តិ​ទៅមួយអាណត្តិ ព្រោះនេះជា​កាតព្វកិច្ច​របស់ពលរដ្ឋគ្រប់រូប ​ដែលការទៅបោះឆ្នោតនេះ គឺជាការសម្រេច​នូវ​ជោគវាសនាខ្លួនឯង​ ក្នុងការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំប្រទេស និងអភិវឌ្ឍន៍ប្រទេសឲ្យកាន់​តែរីកចម្រើន ។គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ នឹងព្រឹត្តិទៅនៅថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ២០២៣ ខណៈការចែកបណ្ណព័ត៌មានបោះឆ្នោត ចាប់ផ្ដើមតាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ៕អត្ថបទ បាន សុខរិទ្ធិ

មន្ទីរបច្ចកោណ៖ យន្តហោះចិនហោះហើរឆ្វែលពត់ពេនដ៏គគ្លើននៅជិតយន្តហោះចម្បាំងអាមេរិកនៅសមុទ្រចិនខាងត្បូង

2023/05/31 08:24:29 pm        190
 អាមេរិក៖ សហរដ្ឋអាមេរិក និយាយកាលពីថ្ងៃអង្គារថា យន្តហោះចម្បាំងចិន បានធ្វើសមយុទ្ធដ៏គគ្លើនដែលពុំចាំបាច់ នៅជិតយន្តហោះយោធាសហរដ្ឋអាមេរិក ក្នុងដែនអាកាសអន្តរជាតិលើសមុទ្រចិនខាងត្បូង ។  មេបញ្ជាការយោធាសហរដ្ឋអាមេរិកទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះចម្បាំងចិន J-16 បានហោះហើរឆ្វែលពត់ពេនកាលពីសប្តាហ៍មុន ហើយនិងបង្ខំឲ្យយន្តហោះចម្បាំងអាមេរិក RC-135 ហោះគេច ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា ។   គួរឲ្យដឹងថា ការហោះស្កាត់បែបនេះ បានកើតឡើងម្តងម្កាលប៉ុណ្ណោះ ជាក់ស្តែងកាលពីខែធ្នូកន្លងទៅ យន្តហោះយោធាចិន បានហោះនៅចម្ងាយតែ ៣ម៉ែត្រប៉ុណ្ណោះ ពីយន្តហោះកងទ័ពអាកាសសហរដ្ឋអាមេរិក និងបង្ខំឲ្យពួកគេហោះគេច ដើម្បីបញ្ចៀសផុតពីការប៉ះទង្គិចគ្នានៅក្នុងដែនអាកាសអន្តរជាតិ ៕

WFP៖ ជំនួយស្បៀងអាហារ ១៧.០០០តោន បាត់ដោយសារត្រូវបានគេលួចនៅប្រទេសស៊ូដង់

2023/05/31 08:19:05 pm        113
ស៊ូដង់ ៖ លោក Eddie Rowe គឺជាប្រធានកម្មវិធីស្បៀងអាហារពិភពលោក(WFP)ប្រចាំនៅប្រទេសស៊ូដង់ បាននិយាយកាលពីថ្ងៃអង្គារថា ជំនួយស្បៀងអាហារប្រហែល ១៧.០០០តោន បានបាត់ដោយសារត្រូវបានគេលួច ចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅក្នុងប្រទេសស៊ូដង់ កាលពីរយៈពេល ៦សប្តាហ៍មុន ។  អង្គការសហប្រជាជាតិ(UN) និងក្រុមផ្តល់ជំនួយ បាននិយាយថា បើទោះបីជាមានបទឈប់បាញ់យាងណាក្តី ពួកគេនៅតែពិបាកក្នុងការទទួលបានការយល់ព្រមពីការិយាធិបតេយ្យ និងការធានាសន្តិសុខ ដឹកជញ្ជូនជំនួយ និងបុគ្គលិកទៅកាន់ទីក្រុង Khartoum និងកន្លែងផ្សេងទៀតដែលកំពុងត្រូវការជំនួយ ។  WFPនិយាយថា ពួកគេបានចាប់ផ្តើមការចែកចាយជំនួយរយៈពេល ៣ថ្ងៃនៅក្នុងរដ្ឋធានី Khartoum កាលពីថ្ងៃសៅរ៍ ហើយនិងបានចែកដល់ប្រជាពលរដ្ឋជាង ១២.០០០នាក់នៅទីក្រុង Omdurman នៅតាមតំបន់ដែលគ្រប់គ្រងដោយកងទ័ពស៊ូដង់ ក៏ដូចជាគ្រប់គ្រងដោយកងកម្លាំងគាំទ្ររហ័ស RSF ។ ពួកគេបន្តថា ពួកគេមានគម្រោងចែកចាយជំនួយដល់ពលដ្ឋយ៉ាងហោច ៥០ម៉ឺននាក់ទៀត នៅក្នុងរដ្ឋធានី Khartoum ។  WFP រំពឹងថា ប្រជាពលរដ្ឋរហូតដល់ ២,៥លាននាក់នៅក្នុងប្រទេសស៊ូដង់ នឹងធ្លាក់ក្នុងភាពអត់ឃ្លាន អំឡុងរយៈពេលប៉ុន្មានខែទៀតនេះ ហើយចំនួនពលរដ្ឋដែលរងផលប៉ះពាល់ដោយសារអសន្តិសុខស្បៀងធ្ងន់ធ្ងរ មានរហូតដល់ ១៩លាននាក់ ពោលគឺស្មើនឹង ៤០ភាគរយនៃចំនួនពលរដ្ឋសរុបរបស់ប្រទេសស៊ូដង់ ។ លោក James Elder គឺជាអ្នកនាំពាក្យមូលនិធិកុមារអន្តរជាតិ UNICEF និយាយថា កុមារ ១៣.៦លាននាក់ នៅក្នុងប្រទេសស៊ូដង់ ត្រូវការជំនួយបន្ទាន់ ។ លោកបន្តថា កុមាររាប់រយនាក់ក្នុងចំណោមពួកគេ បានស្លាប់ និងរាប់ពាន់នាក់ផ្សេងទៀត មានពិការរភាព ៕

សម្ដេចតេជោ ផ្ដាំអ្នកបន្តវេនឱ្យបែងចែកថវិកាជាតិប្រកបដោយសមធម៌

2023/05/31 08:15:55 pm        192
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ដាំទៅដល់អ្នកបន្តវេនដែលជាថ្នាក់ដឹកនាំប្រទេសកម្ពុជា ពិសេសនៅតាមក្រសួង ស្ថាប័ននានា ត្រូវធ្វើការបែងចែកថវិកាជាតិប្រកបដោយសមធម៌ មិនបត្រូវប្រើប្រាស់ដោយខ្ចះខ្ជាយឡើយ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ នាព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។សម្ដេចតេជោ បានផ្ដាំទៅអ្នកបន្តវេនជំនាន់ក្រោយ កុំភ្លេចប្រើប្រាស់ ឬវិភាជថវិកាជាតិ ទៅលើការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និងពន្លឿនសេដ្ឋកិច្ចជាតិ ក្នុងពេលដឹកនាំប្រទេស ​ឬស្ថាប័ន ដែលការ​បែងចែកនេះ​ សម្ដេចតេជោ ចាត់ទុកជាការ «បែងចែកថវិកានៃកំណើនសេដ្ឋកិច្ចជាតិ​ប្រកបដោយសមធម៌»។ សូមជម្រាបធាតាមច្បាប់ថវិកានៃប្រទេសកម្ពុជាបានកំណត់អំពីការចំណាយ និងចំណូលប៉ាន់ស្មាន​របស់រដ្ឋ ​ដូចជាគោលនយោបាយសំខាន់បំផុតសម្រាប់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយតម្រូវការ​របស់ប្រជាជន។ តាមចង្អុលបង្ហាញពីសម្ដេចតជោនាយករដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអ្នកទទួលខុស​ត្រូវលើកិច្ចការរៀបចំថវិកាទាក់ទង​នឹងផែនការ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដូចជា​ផែនការ​អភិវឌ្ឍយុទ្ធសាស្ត្រអភិវឌ្ឍន៍​ជាតិ ដើម្បីចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច ​ការអភិវឌ្ឍសង្គម និងការកាត់បន្ថយភាពក្រីក្រជាដើម៕អត្ថបទ៖វ៉ន ដារ៉ា

ប្រធានាធិបតីម៉ិកស៊ិក នឹងជួបពិភាក្សាជាមួយទីប្រឹក្សាសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក

2023/05/31 07:39:45 pm        144
ម៉ិកស៊ិក៖ ប្រមុខការទូតរបស់ប្រទេសម៉ិកស៊ិក បានឲ្យដឹងថា ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador គ្រោងនឹងជួបពិភាក្សាក្នុងកិច្ចប្រជុំមួយ នៅថ្ងៃអង្គារ ជាមួយទីប្រឹក្សាសន្តិសុខមាតុភូមិសហរដ្ឋអាមេរិលោកស្រី Elizabeth Sherwood-Randall ពីបញ្ហាផ្សេងៗ តែក្នុងនោះបញ្ហាចម្បងពីរ គឺជនអន្តោប្រវេសន៍ និងការវិនិយោគនៅអាមេរិកកណ្តាល។រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិកលោក Marcelo Ebrard បានប្រាប់អ្នកយកព័ត៌មានថា មេដឹកនាំម៉ិកស៊ិកនឹង «ពិនិត្យឡើងវិញ» នូវផែនការស្តីពីជនអន្តោប្រវេសន៍ទាក់ទងនឹងទិដ្ឋាការ និងការធ្លាក់ចុះនៃការមកដល់ នៅតាមព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក បន្ទាប់ពីការបញ្ចប់នៃគោលនយោបាយសុខភាពសហរដ្ឋអាមេរិដែលមានឈ្មោះថា មាត្រាទី៤២ (Title 42)។លោក Ebrard បាននិយាយថា៖ «បញ្ហាផ្សេងៗ គឺការវិនិយោគនៅអាមេរិកកណ្តាល» ដោយបន្ថែមទៀតថា៖ «ប្រធានបទផ្សេងទៀតប្រហែលជានឹងលើកយកខ្លឹមសារចេញពីរឿងនោះផងដែរ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សាលក្រមលើករណីរបស់​ក្រុម​ Man City ធ្វើឱ្យទំនាក់ទំនងការទូត រវាងព្រីតថេន​ និងអារ៉ាប់រួម​ តានតឹង
10/02/2026 07:10 PM
ទិន្នន័យរបស់រដ្ឋាភិបាល៖ ការផ្ទុះឡើងនៃជំងឺអេបូឡា នៅកុងហ្គោ បានសម្លាប់មនុស្សជាង ៤.០០០នាក់
10/02/2026 06:10 PM
ឯកឧត្តម គន់ គីម អញ្ជើញជួបសវនាការជាមួយ ឯកឧត្តម Winston Toh សមាគមអតីតយុទ្ធជនសាធារណរដ្ឋសិង្ហបុរី
10/02/2026 06:10 PM
អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
10/02/2026 06:10 PM
ម្នាក់ ក្នុងចំណោមជនជាតិម៉ាឡេស៊ីបាត់ខ្លួន​​ ៥៥នាក់ ត្រូវបានបញ្ជាក់នៅមានជីវិត ក្រោយ​ទឹកជំនន់ នៅនេប៉ាល់
10/02/2026 06:10 PM
ម្ចាស់ក្សត្រី ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងសួរសុខទុក្ខអ្នកជំងឺអេដស៍ នៅមន្ទីរពេទ្យសម្តេចឪ សម្តេចម៉ែ
10/02/2026 05:10 PM
អតីតមេដឹកនាំ​តៃវ៉ាន់ លោកស្រី Tsai នឹងបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក នា​សប្តាហ៍ក្រោយ
10/02/2026 05:10 PM
ចិនត្រៀមសម្រាប់តម្រូវការធ្វើដំណើរច្រើនបំផុត អំឡុងពេល​សម្រាកបុណ្យជាតិរយៈពេល ១សប្តាហ៍
10/02/2026 05:10 PM
អនុប្រធានទី១ រដ្ឋសភា ជំរុញឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅបរទេស បំពេញតួនាទីជា «ទូតមិត្តភាព» និងជាកម្លាំងចលករក្នុងការកសាងមូលធនមនុស្សនៅកម្ពុជា
10/02/2026 05:10 PM
កម្ពុជា ត្រៀមកងកម្លាំងជិត ២ម៉ឺននាក់​ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំបរទេសដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
10/02/2026 05:10 PM