សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

កូរ៉េខាងជើងប្រកាសបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធានៅក្នុងខែមិថុនា

2023/05/30 05:59:10 pm        332
កូរ៉េខាងជើង៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃអង្គារនេះថា សាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ(កូរ៉េខាងជើង) នឹងបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធានៅខែមិថុនា សម្រាប់ការពិនិត្យបង្ហាញផ្ទាល់ពីសកម្មភាពយោធារបស់សហរដ្ឋអាមេរិក។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានដឹងដោយសារព័ត៌មាន KCNA បានឲ្យដឹងថា លោក Ri Pyong Chol អនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹម របស់គណបក្សពលករកំពុងកាន់អំណាច បានប្រកាសពីសមយុទ្ធយោធាយោធារួមគ្នា ធ្វើឡើងដោយសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូង ជាការបង្ហាញយ៉ាងបើកចំហនៃមហិច្ឆិតាឈ្លានពានដោយខ្វះការពិចារណា។ កងកម្លាំងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកំពុងអនុវត្តសមយុទ្ធបណ្តុះបណ្តាលផ្សេងៗ កាលពីពេលថ្មីៗនេះ រួមមាននូវអ្វីដែលពួកគេនិយាយថាគឺជាសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នាធំបំផុតកាលពីសប្តាហ៍មុន បន្ទាប់ពីសមយុទ្ធជាច្រើនបានកាត់បន្ថយ ក្នុងពេលការរឹតត្បិតជំងឺ Covid-19 និងក្តីសង្ឃឹមសម្រាប់កិច្ចប្រឹងប្រែងផ្នែកការទូតជាមួយប្រទេសកូរ៉េខាងជើង។ លោក Ri និយាយថា សមយុទ្ធនានាតម្រូវឲ្យទីក្រុងព្យុងយ៉ាង ត្រូវមានសមត្ថភាពប្រមូលព័ត៌មានអំពីសកម្មភាពយោធារបស់សត្រូវក្នុងពេលពិតប្រាកដ។ លោក Ri បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា យើងនឹងពិចារណាគ្រប់ជ្រុងជ្រោយពីការគំរាមទាំងពេលបច្ចុប្បន្ន និងអនាគត នឹងដាក់ចូលការអនុវត្តន៍ហ្មត់ចត់ នូវសកម្មភាពទាំងឡាយសម្រាប់ការពង្រឹង ការទប់ទល់សង្គ្រាមជាក់ស្តែង និងរួមទាំងអស់។ ទីក្រុងព្យុយ៉ាងនិយាយថា ខ្លួនបានបញ្ចប់ការផលិតផ្កាយរណបឈ្លបយកការណ៍យោធាលើកដំបូងរបស់ខ្លួន ហើយមេដឹកនាំ លោក Kim Jong Un បានអនុម័តការរៀបចំចុងក្រោយសម្រាប់ការបាញ់បង្ហោះ។ សេចក្តីថ្លែងការពុំបានបញ្ជាក់ច្បាស់ពីការបរិច្ឆេទបាញ់បង្ហោះពិតប្រាកដនោះទេ ប៉ុន្តែប្រទេសនេះ បានផ្តល់ដំណឹងដល់ប្រទេសជប៉ុនពីការបាញ់បង្ហោះតាមផែនការ នៅចន្លោះថ្ងៃទី៣១ ខែឧសភា និងថ្ងៃទី១១ ខែមិថុនា ដោយកំពុងជំរុញឲ្យទីក្រុងតូក្យូ ដាក់ការការពារមីស៊ីលបាលីស្ទីករបស់ខ្លួនក្នុងការប្រុងប្រយ័ត្ន។ ប្រទេសជប៉ុន និយាយថា ខ្លួននឹងបាញ់ទម្លាក់មីស៊ីលណាមួយដែលគំរាមដល់ទឹកដីរបស់ខ្លួន៕

រុស្ស៊ីវាយប្រហារលើបន្ទាយយោធាក្នុងប្រទេសអ៊ុយក្រែន ក្នុងរលកថ្មីនៃការវាយប្រហារ

2023/05/30 05:42:53 pm        349
រុស្ស៊ី៖ រុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា យោធារបស់ខ្លួន បានវាយប្រហារលើមូលដ្ឋានទ័ពអាកាសមួយចំនួនរបស់អ៊ុយក្រែន ក្នុងការវាយប្រហារតាមអាកាសទាំងកណ្ដាលយប់ ហើយកងកម្លាំង អ៊ុយក្រែន បានបាញ់ផ្លោងលើទីតាំងឧស្សាហកម្មមួយចំនួននៅក្នុងប្រទេសរុស្ស៊ី ខណៈភាគីទាំង២បានព្យាយាមដណ្ដើមគ្រប់គ្រង មុនអ្វីដែលទីក្រុង Kyiv សង្ឃឹមថា នឹងមានការវាយបកវិញ។ នៅក្នុងការទទួលស្គាល់ដ៏កម្រនៃការបំផ្លិចបំផ្លាញគោលដៅយោធា អ៊ុយក្រែន និយាយថា ខ្លួនកំពុងជួសជុល ផ្លូវរត់ មួយនិង យន្តហោះ៥គ្រឿង ដែល ត្រូវបាននផ្អាកសេវាកម្មនៅក្នុងតំបន់ Khmelnitskiy ភាគខាងលិចប្រទេសអ៊ុយក្រែន ទោះបីជាខ្លួនពុំបានបញ្ចេញឈ្មោះទីតាំងណាមួយក៏ដោយ។ វាជាអាកាសយានដ្ឋានយន្តហោះដ៏ធំមួយ នៅក្នុងតំបន់នេះ មុនពេលមានសង្រ្គាម។ ការិយាល័យអភិបាលតំបន់ Khmelnitskiy បាននិយាយថា នៅពេលនេះ ការងារនៅតែកំពុងបន្តដើម្បីពន្លត់ភ្លើងនៅក្នុងទីតាំងស្តុកប្រេង ប្រេងរំអិល និងគ្រាប់រំសេវ ។ ដោយសំអាងប្រភពពីក្រសួងការពារជាតិ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA  បាននិយាយថា អាកាសយានដ្ឋានច្រើនជាង១ ត្រូវបានរងការវាយប្រហារ ប៉ុន្តែពុំមានការបញ្ជាក់ពីអ៊ុយក្រែន អំពីការខូចខាតដល់មូលដ្ឋានទ័ពអាកាសផ្សេងទៀតនោះទេ។ គួររម្លឹកថា រដ្ឋធានីរបស់អ៊ុយក្រែន រងការវាយប្រហារចំនួន១៦ លើកនៅខែនេះ នៅពេលព្រឹក បន្ទាប់ពីការទម្លាក់គ្រាប់បែកពេលយប់លើកទី២ ។ ប៉ុន្តែក្រុមមន្ត្រីបាននិយាយថា ភាគច្រើននៃយានដ្រូន និងមីស៊ីលដែលបានបាញ់នៅពេលយប់ ត្រូវបានបាញ់កម្ទេចចោល និងពុំមានគោលដៅណាមួយត្រូវបានរងការបំផ្លាញនៅពេលព្រឹកនោះទេ៕

កងទ័ពជាតិស៊ូដង់ និងកងកម្លាំងគូប្រជែង បានព្រមព្រៀងបន្ថែមពលបទឈប់បាញ់រយៈពេល៥ថ្ងៃ

2023/05/30 05:24:54 pm        281
ស៊ូដង់៖ កងទ័ពជាតិប្រទេសស៊ូដង់និងកងកម្លាំងគាំទ្ររហ័ស(RSF) កាលពីថ្ងៃចន្ទបានព្រមព្រៀងចំពោះការបន្ថែមពេល៥ថ្ងៃនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលពួកគេបានចុះហត្ថលេខាកាលពីថ្ងៃទី២០ ខែឧសភា បន្ទាប់ពីការចរចា នៅក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។ ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តដើម្បីអនុញ្ញាតឲ្យមានការឆ្លងកាត់ដោយសុវត្ថិភាពចំពោះជនស៊ីវិលទាំងអស់ចេញពីតំបន់ជម្លោះ និងការពារការផ្គត់ផ្គង់ដល់ជនស៊ីវិល។កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រយៈពេលខ្លី និងការរៀបចំជំនួយមនុស្សធម៌ ត្រូវបានធ្វើឡើងតាមរយៈការចរចា ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៦ ខែឧសភា ក្រោមគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក និងប្រទេសអារ៉ាប៊ីសាអ៊ូឌីតក្នុងគោលបំណងបញ្ចប់ជម្លោះក្នុងប្រទេសស៊ូដង់ និងការសម្របសម្រួលដំណើរការចូលនៃជំនួយមនុស្សធម៌។ បទឈប់បាញ់រយៈពេល៧ថ្ងៃ ដែលបានចូលជាធរមានកាលពីថ្ងៃទី២២ ខែឧសភា បានផុតកំណត់នៅម៉ោង៩:៤៥នាទីយប់ក្នុងក្នុងតំបន់កាលពីថ្ងៃចន្ទ។ ប៉ុន្តែការប៉ះទង្គិចគ្នាដែលកើតមានយូៗម្តង នៅតែត្រូវបានរាយការណ៍កាលពីសប្តាហ៍មុន ដែលភាគីទាំងពីរបានដាក់កំហុសគ្នាទៅវិញទៅមកពីការបំពានបទឈប់បាញ់បណ្តោះអាសន្ននេះ។កាលពីថ្ងៃចន្ទ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍រួមដោយជំរុញឲ្យភាគីជម្លោះទាំងពីរប្រកាន់ខ្ជាប់ចំពោះកាតព្វកិច្ចរបស់ពួកគេក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់។ យោងតាមរបាយការណ៍ ដែលចេញផ្សាយដោយអង្គការក្រុមវេជ្ជបណ្ឌិតស៊ូដង់កាលពិថ្ងៃអាទិត្យបានឲ្យដឹងថា ចំនួនជនស៊ីវិលស្លាប់ចាប់តាំងពីការចាប់ផ្តើមនៃការប៉ះទង្គិចគ្នា បានកើនឡើងដល់៨៦៦នាក់ និង៣.៧២១នាក់ផ្សេងទៀតរងរបួស។ យោងតាមអង្គការទេសន្តប្រវេសន៍អន្តរជាតិ (IOM) បានឲ្យដឹងថានៅពេលដូចគ្នានេះដែរមនុស្សច្រើនជាង១.៣៦លាននាក់ត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេរួមទាំងជិត៣២០.០០០នាក់ បានគេចខ្លួនចូលទៅកាន់ប្រទេសជិតខាង៕

អ៊ុយហ្គង់ដា អនុម័តច្បាប់ប្រឆាំងអ្នកស្រឡាញ់ភេទដូចគ្នា ឬ LGBTQ យ៉ាងតឹងរ៉ឹង រួមមានទាំងទោសប្រហារជីវិតផងដែរ

2023/05/30 04:54:51 pm        303
អ៊ុយហ្គង់ដា៖ ទំនាក់ទំនងភេទដូចគ្នា ឬ LGBTQ គឺជាអំពើខុសច្បាប់រួចទៅហើយនៅក្នុងប្រទេសអ៊ុយហ្គង់ដា ពោលគឺដូចនៅក្នុងប្រទេសអាហ្វ្រិកជាង ៣០ផ្សេងទៀតដែរ ប៉ុន្តែច្បាប់ថ្មីពាក់ព័ន្ធនឹងបញ្ហានេះនៅតែធ្វើបន្ត ដោយជាក់ស្ដែង នាពេលនេះប្រធានាធិបតីរបស់ប្រទេសអ៊ុយហ្គង់ដា លោក Yoweri Museveni បានចុះហត្ថលេខាលើច្បាប់ប្រឆាំងក្រុមនេះ ដែលជាការដាក់ទោសទណ្ឌយ៉ាងតឹងតែងបំផុតរបស់ពិភពលោក ដោយក្នុងនោះរួមមានទាំងការកាត់ទោសប្រហារជីវិតផងដែរ សម្រាប់ «ការរួមមេត្រីភាពភេទដូចគ្នាដោយទង្វើព្រៃផ្សៃ»។ ច្បាប់ ដែលនាំឲ្យមានការថ្កោលទោសពីលោកខាងលិច នឹងទំនងប្រឈមនឹងទណ្ឌកម្មពីម្ចាស់ជំនួយដែរនោះ ចែងពីការដាក់ទោសយ៉ាងធ្ងន់ធ្ងរដល់ «ជនដែលធ្វើខុសម្ដងហើយម្ដងទៀត» ប្រឆាំងនឹងច្បាប់នេះ និងការចម្លងជំងឺដែលព្យាបាលមិនជាសះស្បើយ ដូចជាមេរោគអេដស៍/ជំងឺអេដស៍ (HIV/AIDS) តាមរយៈការរួមភេទជាមួយភេទដូចគ្នា។ ច្បាប់នេះ ក៏សម្រេចកាត់ទោសដាក់ពន្ធនាគារ ២០ឆ្នាំផងដែរ ពាក់ព័ន្ធនឹងបទល្មើសជួយ«ផ្សព្វផ្សាយ»ឲ្យមានការស្រឡាញ់ភេទដូចគ្នា។ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានហៅចំណាត់ការនេះថា «ជាការរំលោភសិទ្ធិមនុស្សដ៏គួរអាណោចអធ័ម ហើយបាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងធ្វើការវាយតម្លៃពីផលប៉ះពាល់របស់ច្បាប់នេះ នៅគ្រប់ទិដ្ឋភាពនៃការពាក់ព័ន្ធទាំងអស់របស់សហរដ្ឋអាមេរិកជាមួយប្រទេសអ៊ុយហ្គង់ដា» ដោយលោកបានថ្លែងថា៖ «យើងកំពុងពិចារណាលើជំហានបន្ថែម រួមទាំងការអនុវត្តទណ្ឌកម្ម និងការរឹតត្បិត ចំពោះការចូលមកកាន់សហរដ្ឋអាមេរិកប្រឆាំងនឹងនរណាម្នាក់ ដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ»។ច្បាប់នេះ បាននាំឲ្យមានការរិះគន់តវ៉ាពីមជ្ឈដ្ឋានក្នុងស្រុកយ៉ាងច្រើន ដោយអ្នកដាក់ញត្តិម្នាក់ក្នុងចំណោមអ្នកតវ៉ាផ្សេងទៀត លោក Busingye Kabumba បានប្រាប់សារព័ត៌មាន Reuters ថា អង្គការក្នុងស្រុកមួយ គឺអង្គការវេទិកាលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិមនុស្ស និងបុគ្គល ១០នាក់ផ្សេងទៀត បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងច្បាប់នេះ នៅតុលាការធម្មនុញ្ញ៕

សមាជិកគណបក្សសាធារណរដ្ឋរិះគន់លើកិច្ចព្រមព្រៀងអតិបរមាបំណុលអាមេរិក ស្ថិតក្នុងសញ្ញានៃផ្លូវដ៏ពិបាកខាងមុខ

2023/05/30 04:50:52 pm        187
អាមេរិក៖ សមាជិកសភាគណបក្សសាធារណរដ្ឋស្តាំនិយមជ្រុលមួយចំនួន បាននិយាយកាលពិថ្ងៃចន្ទថា ពួកគេនឹងប្រឆាំងកិច្ចព្រមព្រៀងដើម្បីបង្កើនចំនួនលើសពីអតិបរមាបំណុល៣១,៤សែនកោដិដុល្លាររបស់សហរដ្ឋអាមេរិក ក្នុងសញ្ញាមួយដែលថាកិច្ចព្រមព្រៀងរួមបក្សទាំងពីរអាចប្រឈមផ្លូវដ៏ពិបាកឆ្លងកាត់សភាមុនពេលសហរដ្ឋអាមេរិកអស់សាច់ប្រាក់នៅសប្តាហ៍ក្រោយ។ទោះបីជាមាការរំពឹងទុក គណបក្សប្រឆាំងបានពន្យល់ពីឧបសគ្គថា ប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោក Joe Biden និងសមាជិកជាន់ខ្ពស់គណបក្សសាធារណៈរដ្ឋនៅសភា លោក Kevin McCarthy នឹងត្រូវជម្នះដើម្បីមើលឃើញសភាតំណាងរាស្ត្រគ្រប់គ្រងដោយគណបក្សសាធារណៈរដ្ឋ និងព្រឹទ្ធសភាគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យអនុម័តកញ្ចប់នេះ។ អភិបាលរដ្ឋ Florida លោក Ron DeSantis ជាបេក្ខជនមួយរូបសម្រាប់ការតែងតាំងតំណែងប្រធានាធិបតីខាងគណបក្សសាធារណៈរដ្ឋនៅឆ្នាំ២០២៤ បាននិយាយថា កិច្ចព្រមព្រៀងនេះពុំមានលក្ខណៈគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរលំហូរថវិការដ្ឋនោះទេ។ លោកបាននិយាយទៅកាន់សារព័ត៌មាន Fox News ថាបន្ទាប់ពីកិច្ចព្រមព្រៀងនេះ ប្រទេសរបស់យើងនឹងនៅតែងាកទៅរកការក្ស័យធន។ទោះជាយ៉ាងណា ក្រុមអ្នកគាំទ្របានរំពឹងថា ខ្លួននឹងធ្វើឲ្យជ្រះស្រឡះនៅសភាមុនពេលសហរដ្ឋអាមេរិកអស់សាច់ប្រាក់ដើម្បីទូទាត់ការចំណាយរបស់ខ្លួន ដែលក្រសួងរតនាគារនិយាយថា នឹងកើតឡើងនៅថ្ងៃទី៥ ខែមិថុនា។ លោក Biden និយាយថា លោកកំពុងធ្វើការតាមទូរស័ព្ទផងដែរ។ វានឹងល្អប្រសើរ។ លោកបាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា យើងនឹងមើលឃើញនៅពេលការបោះឆ្នោតចាប់ផ្តើម។ សេចក្តីស្នើច្បាប់ដែលមាន៩៩ទំព័រនឹងពន្យារពេលការកំណត់បំណុលរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដែលអនុញ្ញាតឲ្យសមាជិកសភា កំណត់ដោយឡែកនូវបញ្ហាហានីភ័យផ្នែកនយោបាយ រហូតដល់ក្រោយការបោះឆ្នោតប្រធានាធិតីនៅខែវិច្ឆិកា ឆ្នាំ២០២៤៕

មនុស្ស២៥នាក់រងរបួស ខណៈការតប៉ះទង្គិចគ្នាដោយហិង្សា បានផ្ទុះឡើងរវាងអ្នកតវ៉ាស៊ែរប៊ី និងកងកម្លាំងNATO

2023/05/30 04:15:39 pm        162
ស៊ែរប៊ី៖ ក្រុមអ្នកតវ៉ាជនជាតិស៊ែរប៊ី បានប៉ះទង្គិចគ្នាដោយហិង្សាជាមួយទាហាននៃកងកម្លាំងកូសូវ៉ូកាលពីថ្ងៃចន្ទទី២៩ ខែឧសភា ក្នុងតំបន់ Zvecan ដោយប្រើប្រាស់ឧស្ម័នបង្ហៀរទឹកភ្នែកនិងគ្រាប់បែកផ្សែងទៅលើ កងកម្លាំងរក្សាសន្តិភាព NATO ដោយមួយចំនួនរងរបួស។ប្រជាជនស៊ែរប៊ី ក៏បានប៉ះទង្គិចគ្នាជាមួយនគរបាល នៅក្នុងតំបន់ Zvecan និងបានបាញ់ថ្នាំលើរថយន្តដែលមានស្លាកអង្គការNATO ជំនួសដោយអក្សរ«Z» ដោយចង់សំដៅដល់សញ្ញារបស់រុស្ស៊ីដែលប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន។ កងកម្លាំងកូសូវ៉ូ បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយនិយាយថា មនុស្សយ៉ាងហោចណាស់២៥នាក់នៃក្រុមរបស់ពួកគេ បានរងរបួស។ យោងតាមរដ្ឋមន្ត្រីការបរទេសអ៊ីតាលីលោក Antonio Tajani បានឲ្យដឹងថា ជនជាតិអ៊ីតាលី១១នាក់មកពីបេសកកម្មកងកម្លាំងកូសូវ៉ូបានរងរបួសក្នុងការប៉ះទង្គិចគ្នានេះ ដែល៣នាក់ក្នុងចំណោមពួកគេស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ស្ថានភាពដ៏តានតឹងនៅក្នុងប្រទេសកូសូវ៉ូ បានវិវឌ្ឍន៍បន្ទាប់ពីអភិបាលក្រុងជនជាតិភាគតិចអាល់បានី បានឡើងកាន់តំណែងនៅតំបន់មានពលរដ្ឋស៊ែរប៊ីរស់នៅច្រើនរបស់ប្រទេសកូសូវ៉ូ បន្ទាប់ពីការបោះឆ្នោតដែលប្រជាជនស៊ែរប៊ីធ្វើពហិការ។ប្រជាជនស៊ែរប៊ី បានទាមទារឲ្យរដ្ឋាភិបាលកូសូវ៉ូដកចេញអភិបាលក្រុងជនជាតិភាគតិចអាល់បានីពីសាលាក្រុង និងអនុញ្ញាតឲ្យរដ្ឋបាលតំបន់ដែលផ្តល់ហិរញ្ញវត្ថុដោយទីក្រុង Belgrade បន្តការងាររបស់ពួកគេ៕

ភាពចលាចលនៅសេណេហ្គាល់ផ្ទុះឡើងម្តងទៀតជុំវិញមេដឹកនាំបក្សប្រឆាំង

2023/05/30 04:12:44 pm        158
សេណេហ្គាល់៖ ក្រុមបាតុកររាប់សិបនាក់បានប៉ះទង្គិចគ្នាជាមួយនគរបាលនៅក្នុងរដ្ឋធានី Dakar ប្រទេសសេណេហ្គាល់ កាលពីថ្ងៃចន្ទ បន្ទាប់ពីសមាជិកសភា ត្រូវបានរារាំងមិនឲ្យចូលទៅកាន់លំនៅឋានរបស់អ្នកនយោបាយបក្សប្រឆាំងដ៏លេចធ្លោម្នាក់ កំពុងត្រូវបានកាត់ទោសពីបទចោទប្រកាន់ដាច់ដោយឡែកពីគ្នានៃករណីរំលោភសេពសន្ធវៈនិងបទបរិហាកេរ្តិ៍។នគរបាល បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកទៅលើក្រុមបាតុករដែលបានបង្កើតរបាំងបណ្តោះអាសន្ននៅតាមផ្លូវហាយវ៉េមួយក្នុងទីក្រុង Dakar។ នៅក្នុងតំបន់ជិតខាងមួយកន្លែង រថយន្តជាច្រើនគ្រឿងត្រូវបានបំផ្លាញដោយអគ្គិភ័យហើយអគារក្រសួងមួយកន្លែង កំពុងឆាបឆេះ។ វាជាជុំចុងក្រោយនៃភាពចលាចលរយៈពេលជាច្រើនខែដែលបង្កឡើងដោយការបដិសេធរបស់ប្រធានាធិបតីលោក Macky Sall មិនព្រមលុបចោលការឈរឈ្មោះសម្រាប់អាណត្តិទី៣ និងដោយសាររឿងក្តីនានានៅតុលាការ ជាប់ពាក់ព័ន្ធគូប្រជែងឈានមុខម្នាក់លោក Ousmane Sonko ដែលបានបដិសេធថាពុំបានធ្វើខុសនិងបាននិយាយថាបទចោទប្រកាន់ទាំងអស់មានបំណងលុបឈ្មោះលោកចេញពីការបោះឆ្នោតប្រធានាធិបតីនៅខែកុម្ភៈឆ្នាំក្រោយ។ ប្រទេសសេណេហ្គាល់ ត្រូវបានគេមើលឃើញថាជាប្រទេសមានលទ្ធិប្រជាធិបតេយ្យរឹងមាំបំផុតមួយនៅអាហ្វ្រិកខាងលិច ហើយវាមានការកំណត់២អាណត្តិសម្រាប់ប្រធានាធិបតី។ ប៉ុន្តែក្រុមអ្នករិះគន់របស់លោក Macky Sall ព្រួយបារម្ភថាលោកនឹងប្រើប្រាស់ការផ្លាស់ប្តូរក្នុងរដ្ឋធម្មនុញ្ញក្នុងឆ្នាំ២០១៦ ជាលេសកំណត់អាណត្តិរបស់លោកឡើងវិញ និងឈរឈ្មោះម្តងទៀត។ លោក Sonko មានអ្នកគាំទ្ររឹងមាំក្នុងចំណោមយុវជនប៉ុន្តែការធ្វើអត្ថាធិប្បាយដែលមិនគួឲ្យគោរពរបស់លោកកាលពីសប្តាហ៍មុនអំពីស្ត្រីម្នាក់ដែលបានចោទប្រកាន់រូបលោកពីបទរំលោភនៅក្នុងហាងម៉ាស្សាមួយកន្លែងក្នុងឆ្នាំ២០២១ បង្កឲ្យមានប្រតិកម្មខ្លាំងពីក្រុមស្ត្រីនិងឥស្សរជនល្បីឈ្មោះរាប់សិបនាក់របស់ប្រទេសសេណេហ្គាល់។

សម្តេចតេជោ៖ ការយឺតយ៉ាវនៃភាពរីកចម្រើនរបស់កម្ពុជា មិនដូចប្រទេសគេ គឺកើតចេញពីកំហុសនយោបាយ

2023/05/30 04:10:46 pm        640
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការយឺតយ៉ាវ​នៃភាព​រីកចម្រើន​របស់ប្រទេស ​កម្ពុជាមិនខ្លាំងដូចប្រទេសគេនាពេលនេះ គឺដោយសារតែកំហុសផ្នែក​នយោបាយ ការខុសផ្នែកនយោបាយនេះ គឺការធ្វើរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ នៅក្នុងឆ្នាំ១៩៧០ ដែលនាំឱ្យកម្ពុជាធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម និងជួបវិនាសកម្មយ៉ាងធ្ងន់ធ្ងរ​អស់រយៈពេលជាច្រើនឆ្នាំនោះ។ថ្លែងនៅក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលពីសម័យ​សង្គមរាស្រ្ត​និយម ដែលមាន ព្រះបិតាជាតិខ្មែរ គឺសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ​គ្រប់គ្រង​ប្រទេស​កម្ពុជាមានការរីកចម្រើនជាងប្រទេសកូរ៉េខាងត្បូងទៅទៀត ប៉ុន្តែដោយ​សារតែកំហុសផ្នែកនយោបាយបានធ្វើឲ្យកម្ពុជា ដើរយឺតចំពោះភាពរីកចម្រើននេះ ជាក់ស្តែង​បច្ចុប្បន្ននេះ ផលិតផលសរុបរបស់ប្រជាជនកម្ពុជាគឺទទួលបានក្នុងមួយឆ្នាំត្រឹម​តែជាងមួយពាន់​ដុល្លារប៉ុណ្ណោះ ​ខណៈប្រជាជនកូរ៉េបានឡើងរហូតដល់ជាង៥ម៉ឺនដុល្លារ​អាមេរិកហើយនោះ។យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន មិនបានភ្លេច បន្ដរម្លឹកចំពោះពាក្យថា«សន្តិភាព» ដោយសម្តេចតេជោ បានបញ្ជាក់ថា សន្តិភាពគឺសំខាន់បំផុតសម្រាប់កសាង និងអភិវឌ្ឍន៍​ប្រទេសជាតិ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែនាំគ្នាថែរក្សា និង ការពារនូវសុខ​សន្តិភាពនេះឲ្យបានគ្រប់កាលៈទេសៈទាំងអស់៕អត្ថបទ៖ បាន ចក់

សម្តេចតេជោប្រកាសថា នឹងបន្តគ្រប់គ្រងផ្នែកនយោបាយនៅកម្ពុជាដដែល បើទោះបីសម្តេចឈប់ធ្វើនាយករដ្ឋមន្រ្តី

2023/05/30 03:38:38 pm        266
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងជាថ្មីម្តងទៀតថា បើទោះបីជាសម្តេចឈប់ធ្វើជានាយករដ្ឋមន្រ្តី ក៏សម្តេចនៅតែបន្តគ្រប់គ្រងខាងផ្នែកនយោបាយនៅប្រទេសកម្ពុជាដដែល ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា។ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ ។ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា គណបក្សប្រជាជនកម្ពុជា​ទទួលបានលំដាប់លេខរៀងទី១៨ គឺជាលេខល្អ«មានហុងស៊ុយ»ហើយក៏ជាសញ្ញាងាយស្រួល​ចងចាំ​របស់បងប្អូនប្រជាពលរដ្ឋចំពោះការគូសសន្លឹកឆ្នោតផងដែរ។ សម្តេចបានបញ្ជាក់ ថា សម្តេចពេញចិត្តចំពោះការចាប់លេខរៀងគណបក្សប្រជាជនកម្ពុជា នៅលំដាប់លេខរៀងទី១៨ ដែលលេខល្អ និងងាយកត់ចំណាំ (ជួរទី២ ខាងក្រោយគេបង្អស់)៕អត្ថបទ៖ បាន ចក់

ការស្ទង់មតិរបស់ទូរទស្សន៍CGTN៖ការចូលរួមរបស់សម្ព័ន្ធយោធាណាតូ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ត្រូវបានប្រឆាំងក្នុងសំឡេងប្រមាណ៧០%ជាលក្ខណៈសកល

2023/05/30 03:24:55 pm        172
យោងតាមការស្ទង់មតិរបស់ទូរទស្សន៍ CGTN ការឆ្លើយតបជាសកលដ៏ច្រើនបានបង្ហាញពីការមិនពេញចិត្តរបស់ពួកគេក្នុងការអនុញ្ញាតឲ្យមានការិយាល័យទំនាក់ទំនងរបស់សម្ព័ន្ធណាតូនៅក្នុងប្រទេសជប៉ុន បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាននិយាយកាលពីសប្ដាហ៍មុនថា រដ្ឋាភិបាលរបស់លោកកំពុងពិចារណាលើបញ្ហានេះ ។  សេចក្ដីថ្លែងការណ៍របស់លោក Kishida ប្រសិនបើ ជាការពិត  នោះនឹងក្លាយជាកំហុសភូមិសាស្ត្រនយោបាយ ដែលមិនធ្លាប់មានពីមុនមក និងធ្ងន់ធ្ងរ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលភាគច្រើននិយាយថា នឹងដុតកម្ដៅឲ្យមានភាពតានតឹងកាន់តែខ្លាំង ។ អ្នកឆ្លើយតបចំនួន៧១,១%បានប្រឆាំងដាច់ខាតនៅលើវេទិកា ឬ(platforms) ប្រើប្រាស់ភាសាជាច្រើនរបស់ទូរទស្សន៍ CGTN ដែលបញ្ហានេះបានបង្កឲ្យមានក្ដីបារម្ភ និង ការប្រុងប្រយ័ត្នកាន់តែខ្លាំង នៅក្នុងសហគមន៍សកល។   សកម្មភាពដ៏មានសក្តានុពលនេះ ត្រូវបានជំទាស់ យ៉ាងហោចណាស់ ៨៤%នៃអ្នកឆ្លើយតបនៅលើវេទិកានីមួយៗរបស់ទូរទស្សន៍ CGTN ជាភាសា អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ី ដោយក្រុមអ្នកឆ្លើយតបរុស្ស៊ីបានបដិសេធដោយមានចំណែកខ្ពស់ជាងគេរហូតដល់ទៅ៩២% ខណៈដែលចំនួនអ្នកជំទាស់ទៅនឹងការបើកការិយាល័យបានធ្លាក់ចុះដល់ ៥៤ %នៅលើវេទិកាភាសាអង់គ្លេសរបស់បណ្តាញនេះ។ដើម្បីបោះជំហានចូលទៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក សម្ព័ន្ធយោធារបស់លោកខាងលិចមួយនេះ បានព្យាយាមបង្កើនកិច្ចខិតខំប្រឹងប្រែងផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ ដោយប្រមុខអង្គការណាតូ លោក Jens Stoltenberg បានស្នើឲ្យបង្កើតការិយាល័យតំណាងណាតូ អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុនកាលពីថ្មីៗនេះ។ មនុស្ស៩នាក់ក្នុងចំណោមអ្នកឆ្លើយតបតាមអនឡាញ១០នាក់ ជឿថា ការប៉ុនប៉ងរបស់ណាតូក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងបង្កឲ្យមានក្ដីបារម្ភធ្ងន់ធ្ងរ ។ ជិត៨៥ % ជឿថា សម្ព័ន្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ នឹងបង្កគ្រោះថ្នាក់ខ្លាំងដល់សន្តិភាព និងស្ថិភាពក្នុងតំបន់។ជាង៩២% បារម្ភថា ការបង្កើតការិយាល័យរបស់យោធាណាតូអាចនឹងបណ្ដាលឲ្យមានការរត់ប្រណាំងគ្រឿងសព្វាវុធ និងដុតបញ្ឆេះឲ្យមានភាពតានតឹងខ្លាំងថែមទៀត នៅក្នុងតំបន់នេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សាលក្រមលើករណីរបស់​ក្រុម​ Man City ធ្វើឱ្យទំនាក់ទំនងការទូត រវាងព្រីតថេន​ និងអារ៉ាប់រួម​ តានតឹង
10/02/2026 07:10 PM
ទិន្នន័យរបស់រដ្ឋាភិបាល៖ ការផ្ទុះឡើងនៃជំងឺអេបូឡា នៅកុងហ្គោ បានសម្លាប់មនុស្សជាង ៤.០០០នាក់
10/02/2026 06:10 PM
ឯកឧត្តម គន់ គីម អញ្ជើញជួបសវនាការជាមួយ ឯកឧត្តម Winston Toh សមាគមអតីតយុទ្ធជនសាធារណរដ្ឋសិង្ហបុរី
10/02/2026 06:10 PM
អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
10/02/2026 06:10 PM
ម្នាក់ ក្នុងចំណោមជនជាតិម៉ាឡេស៊ីបាត់ខ្លួន​​ ៥៥នាក់ ត្រូវបានបញ្ជាក់នៅមានជីវិត ក្រោយ​ទឹកជំនន់ នៅនេប៉ាល់
10/02/2026 06:10 PM
ម្ចាស់ក្សត្រី ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងសួរសុខទុក្ខអ្នកជំងឺអេដស៍ នៅមន្ទីរពេទ្យសម្តេចឪ សម្តេចម៉ែ
10/02/2026 05:10 PM
អតីតមេដឹកនាំ​តៃវ៉ាន់ លោកស្រី Tsai នឹងបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក នា​សប្តាហ៍ក្រោយ
10/02/2026 05:10 PM
ចិនត្រៀមសម្រាប់តម្រូវការធ្វើដំណើរច្រើនបំផុត អំឡុងពេល​សម្រាកបុណ្យជាតិរយៈពេល ១សប្តាហ៍
10/02/2026 05:10 PM
អនុប្រធានទី១ រដ្ឋសភា ជំរុញឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅបរទេស បំពេញតួនាទីជា «ទូតមិត្តភាព» និងជាកម្លាំងចលករក្នុងការកសាងមូលធនមនុស្សនៅកម្ពុជា
10/02/2026 05:10 PM
កម្ពុជា ត្រៀមកងកម្លាំងជិត ២ម៉ឺននាក់​ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំបរទេសដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
10/02/2026 05:10 PM