សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

ដីដែលលោក គង់ គាំ ប្រគល់ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងប្រគល់ជូន គ.ជ.ប ចាត់ចែង ប្រើប្រាស់

2023/01/13 11:34:56 am        796
ភ្នំពេញ៖ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានប្រាប់BTVថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  បានសម្រេចប្រគល់ដីដែលលោក គង់ គាំ ប្រគល់ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីប្រើប្រាស់ និងជាសម្បត្តិរបស់ គ.ជ.ប វិញ។ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

ឆ្នាំ២០២២ ខេត្ដសៀមរាប ទទួលអ្នកទេសចរជាតិ និងអន្ដរជាតិជាង ២លាននាក់

2023/01/13 10:14:48 am        752
សៀមរាប៖ របាយការណ៍មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានបង្ហាញថា ចាប់ពីខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាង ២លាន ៦៩ម៉ឺននាក់ បានដើរកម្សាន្តក្នុងខេត្ដសៀមរាប បើធៀបនឹងឆ្នាំ២០២១កើនឡើងជាង៤០០ភាគរយ ។របាយការណ៍បន្តថា ទេសចរអន្ដរជាតិមានចំនួនប្រមាណជាង ២សែន ៨ម៉ឺននាក់ ខណៈដែលអ្នកទេសចរជាតិមានជាង ២លាន ៤០ម៉ឺននាក់ ។របាយការណ៍ដដែលបានបន្ដថា ភ្ញៀវទេសចរអន្ដរជាតិទាំងនោះ មានជនជាតិអាមេរិក បារាំង អង់គ្លេស ចិន ថៃ ឥណ្ឌា អាឡឺម៉ង់ វៀតណាម អូស្ដ្រាលី និងអេស្បាញ។ដោយឡែករបាយការណ៍នៃលំហូរទេសចរចូលទស្សនារមណីយដ្ឋានអង្គរ មានជាង២លាន៦៤ម៉ឺនាក់ និងអ្នកទេសចរទិញសំបុត្រចូលទស្សនាអង្គរមានចំនួន២៨ម៉ឺននាក់ ដែលសរុបក្នុងរយៈពេលមួយឆ្នាំ២០២២កន្លងមកចំនួន ២,៩៣០,៣៨៥នាក់ ៕

សម្តេចតេជោ ហ៊ុន សែន​ អញ្ជើញដឹកនាំប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

2023/01/13 09:03:51 am        729
ភ្នំពេញ៖​​ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈសំខាន់ៗមួយចំនួន ៖១- សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ២- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត៣-សេចក្តីព្រាងគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨៤- សេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧៥-បញ្ហាផ្សេងៗ៕សេចក្តីព្រាងច្បាប់ស្តីពី “ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី)”ដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖- សាវបានច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈដំបូងរបស់កម្ពុជា ត្រូវបានប្រកាសឱ្យប្រើនៅឆ្នាំ១៩៩៣ ដើម្បីរៀបចំឱ្យមានជាក្របខណ្ឌគតិយុត្តសម្រាប់របបគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុ ដែលផ្តោតជាសំខាន់លើប្រព័ន្ធថវិកាផ្អែកលើធាតុចូល ។ នៅឆ្នាំ២០០៤ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ” ដោយមានគោលដៅផ្លាស់ប្តូរប្រព័ន្ធថវិកាផ្អែកលើធាតុចូល និងមជ្ឈការ ឆ្ពោះទៅប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម និងវិមជ្ឈការ ពោលគឺសំដៅប្រែក្លាយជាជំហានៗនូវប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យទៅជាប្រព័ន្ធមួយស្របតាមបទដ្ឋាននិងឧត្តមានុវត្តអន្តរជាតិ។- គោលបំណងនៃសេចក្តីព្រាងច្បាប់សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ(ថ្មី) ត្រូវបានរៀបចំក្នុងគោលបំណងដើម្បីកសាងក្របខណ្ឌគតិយុត្តគោល និងចាំបាច់សម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ឬហៅកាត់ ថា “ថវិកាសមិទ្ធកម្ម” ដែលជាម៉ូដែលសមស្របសម្រាប់កម្ពុជា ស្របតាមយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធ ថវិកាឆ្នាំ២០១៨-២០២៥ ដែលជាស្នូលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។លើសពីនេះ ភាពជឿទុកចិត្តថវិកា គណនេយ្យភាពហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និង គណនេយ្យសមិទ្ធកម្ម ដែលសសរស្តមទាំង៤ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានគិតគូរបញ្ចល គ្រប់ជ្រុងជ្រាយ សំដៅធានាប្រសិទ្ធភាព និងចីរភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការ ទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងសមធម៌សង្គម។- ដំណើរការនៃការរៀបចំសេចក្តីព្រាងច្បាប់សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ(ថ្មី) ធ្វើឡើងដោយស្របតាមយុទ្ធសាស្រ្តនៃការ កែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ ដែលបានកំណត់យកម៉ូដែល “ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម” ដែលជាប្រព័ន្ធសមស្របសម្រាប់កម្ពុជា បន្ទាប់ពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច។

អាជ្ញាធរស្រុកសាមគ្គីមានជ័យ បានជម្លៀសប្រជាពលរដ្ឋចំនួន៨២គ្រួសារ ចេញជំនន់ទឹកភ្លៀងធ្លាក់ពីអាងអន្លង់ជ្រៃ

2023/01/13 08:57:00 am        146
កំពង់ឆ្នាំង៖ នៅយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ កំណាត់ផ្លូវជាតិលេខ៥ ចំណុចស្ទឹងក្រាំងពន្លៃ ព្រំប្រទល់ស្រុកឧត្តុង្គ និងស្រុកសាមគ្គីមានជ័យ បានរងការជន់លិចផ្លូវសារជាថ្មីដោយសារជំនន់ទឹកភ្លៀងដែលហូរធ្លាក់ពីអាងស្តុកទឹកអន្លង់ជ្រៃ ស្រុកសាមគ្គីមានជ័យ។ មកដល់ពេលនេះ ស្ថានភាពទឹកនៅជន់លិចនៅឡើយ។ តាមការបញ្ជាក់ពីលោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ អោយដឹងថា ផលប៉ះពាល់វិញ គឺបានប៉ះទៅលើឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ត្រូវជម្លៀសប្រជាពលរដ្ឋ៦២គ្រួសារ ឃុំពាម ស្រុកសាមគ្គីមានជ័យ ជម្លៀសព្រះសង្ឃវត្តតាំងខ្មៅ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ១៩គ្រួសារ និងវត្តរលាំងមាស ឃុំត្បែងខ្ពស់ និងឃុំស្វាយ ស្រុកសាមគ្គីមានជ័យក៏ទឹកកំពុងជន់លិចផងដែរ៕

ACU បើកការស៊ើបអង្កេតករណីលោក គង់ គាំ បន្លំឯកសារយកកម្មសិទ្ធិក្រសួងការបរទេស

2023/01/12 04:31:58 pm        461
ភ្នំពេញ៖ បន្ទាប់ពីទទួលបានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​នៅថ្ងៃទី១២ ខែមករានេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បាន​បើកដំណើរការស៊ើបអង្កេតករណី លោក គង់ គាំ ​ដែលបានធ្វើឯកសារបន្លំយកដី និងផ្ទះ ដែលជា​កម្មសិទ្ធិរបស់ក្រសួងការបរទេស ធ្វើជាកម្មសិទ្ធិឯកជន ។ឯកឧត្តម សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ​បានប្រាប់BTV នៅព្រឹកថ្ងៃទី ១២ ខែមករានេះថា ​នៅពេលនេះ​ អង្គភាពប្រឆាំងអំពើពុករលួយ បាននឹងកំពុងធ្វើការងារ​ស៊ើប​អង្កេតលើ ​ករណីសំណុំរឿងរបស់លោក គង់ គាំ ​ជុំវិញភាពមិនប្រក្រតីនានា នៃការលួចបន្លំធ្វើបណ្ណ​សម្គាល់សិទ្ធិកម្ម សិទ្ធិ លើដី និងផ្ទះ ដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ។តាមការបញ្ជាក់ពីឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ​មកដល់ពេលនេះ អង្គភាព ​បានរៀបចំក្រុមការងារមួយហើយ ដើម្បីស៊ើបអង្កេតស្រាវជ្រាវករណីនេះ ៕អត្ថបទ៖ ស៊ុម សុខជា

សម្តេចតេជោ៖ សំឡេងបណ្តាប្រទេសខាងត្បូងលេចឡើងក្នុងឆ្នាំនេះ រួមគ្នាដោះស្រាយបញ្ហាប្រឈម

2023/01/12 02:06:42 pm        690
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវការរីករាយ​និងគាំទ្រ​ចំពោះ​ការ​ផ្ដួចផ្ដើម​ឡើង​ដោយ​នាយករដ្ឋមន្ត្រីឥណ្ឌាឱ្យមានកិច្ចប្រជុំកំពូលស្តីពី​សំឡេង​នៃ​បណ្ដា​ប្រទេស​ខាងត្បូង ដោយ​សម្តេចថា សំឡេងនេះបានលេចឡើងនៅក្នុងឆ្នាំ២០២៣ និងតទៅ​មុខទៀត ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកល​ដែលកំពុងកើតមានជាច្រើន។តាមរយៈប្រព័ន្ធវីដេអូពីភូមិគ្រឹះក្រុងតាខ្មៅ នាព្រឹកថ្ងៃទី១២ ខែមករា ជាមួយនឹងសេចក្ដីសោមនស្ស​ដែល​បានចូលរួមក្នុងកិច្ចប្រជុំកំពូល​ស្តីពី​សម្លេង​បណ្តា​ប្រទេស​ខាងត្បូង​ដែលជាវេទិកា​ដ៏មាន​សារៈសំខាន់​សម្រាប់ការពិភាក្សា និងចែករំលែកទស្សនៈអំពីបញ្ហានិងកាលានុវត្តភាព​សំដៅ​ស្វែងរក​ដំណោះស្រាយក្នុងការកសាងអនាគតប្រកប​ដោយវិបុលភាព​ សម្តេចក៏បានអគុណ​ដល់​នាយករដ្ឋ​មន្ត្រី​ឥណ្ឌាដែល​បាន​អញ្ជើញសម្ដេចចូលរួមនៅក្នុងវេទិកា​ដែល​មានសារៈសំខាន់នេះ​ហើយ​ក៏បានអបអរ សាទរចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌាក្នុងឋានៈជាប្រធាន G២០ ផងដែរ ហើយសម្ដេចថា សំឡេងនៃបណ្ដាប្រទេសខាងត្បូងត្រូវបានលេចឡើងនៅក្នុងឆ្នាំ ២០២៣​និង​តទៅមុខទៀត ដោយសម្តេចបញ្ជាក់ថា ប្រទេសខាងត្បូងយើងនេះ​គឺជាជនរងគ្រោះ មិនមែន​ជាអ្នកបង្កទេ ហើយ​បច្ចុប្បន្នបញ្ហា​បាន​ក្តៅគគុក​ជាមួយ​នឹង​និន្នាការ​អវិជ្ជមាន​ដែលបានកើត​មានជាច្រើន រាប់ទាំងបញ្ហាសង្ក្រាមរុស្ស៊ី និងអ៊ុយក្រែន។សម្តេចបន្តថា ជាមួយបញ្ហាប្រឈមខាងលើ កិច្ចការអទិភាពរបស់យើង​ដើម្បីកសាងអនាគត​ប្រកប​ដោយវិបុលភាពគឺការស្ដារនិងជំរុញចលនាសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ​ឲ្យមានភាព​រលូននិងរស់រវើកឡើងវិញតាមរយៈការពន្លឿនការធ្វើសមាហរណកម្ម និង​ការតភ្ជាប់​ច្រវ៉ាក់ផ្គត់ផ្គង់​ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុប៉ូល និងពហុភាគីនិយម ​និងពន្លឿនការធ្វើបដិវត្តន៍ឌីជីថល​ដែល​ជា​ប្រភពកំណើតថ្មីប្រកបដោយថាមពល។ក្នុងស្មារតីនេះ សម្ដេចបញ្ជាក់ថា ​ការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់​តែស៊ីជម្រៅពេញ​លេញរវាង​ប្រទេសខាងត្បូងប្រទេសដៃគូនិងប្រទេសអភិវឌ្ឍន៍ទាំងក្នុងក្របខណ្ឌតំបន់​និងក្រៅតំបន់​ព្រមទាំង​ស្ថាប័នអន្តរជាតិនានា​គឺជាយន្តការដ៏ចាំបាច់ដើម្បីស្វែងរក​យុទ្ធសាស្ត្រឈ្នះឈ្នះ​និង​ទាញប្រយោជន៍​ជា​អតិបរមាពីការវិវត្តនៃសង្គមសេដ្ឋកិច្ចថ្មីៗផងដែរ។ សម្ដេចថា ខណៈនិន្នាការ​ពហុប៉ូល​និងការបែងចែកប្លុកកំពុង​លេច​ឡើងកាន់​តែច្បាស់ ការ​គោរព​ឯករាជ្យ អធិបតេយ្យនិងសិទ្ធិស្វ័យសម្រេចក្នុងការជ្រើសរើស​សម្រាប់ការអភិវឌ្ឍរបស់ប្រទេស​នីមួយៗ​ជាកិច្ចការដែលយើងទាំងអស់គ្នាជាប្រទេសកំពុង​អភិវឌ្ឍន៍​ត្រូវបន្តប្រកាន់ជំហ។ទន្ទឹមនេះយើងទាំងអស់គ្នាត្រូវបន្តជំរុញយន្តការពហុភាគីនិយម​ និងវប្បធម៌សន្ទនាក្នុងការ​ដោះ​ស្រាយ​បញ្ហាប្រឈមនានាសំដៅទប់ស្កាត់ការបែងចែកសេដ្ឋកិច្ច​និងប្លុកពាណិជ្ជកម្មព្រមទាំង​បញ្ជៀស​នូវការប៉ះទង្គិចយោធាណាមួយដែលអាចកើតឡើងជាយថាហេតុដើម្បីថែរក្សាសន្តិភាព សន្តិសុខ​និងស្ថេរភាពតំបន់ ​ហើយផ្ដោត​លើការអភិវឌ្ឍ​ប្រព័ន្ធសុខាភិបាល ការលើកកម្ពស់សេវា​សុខភាព​សាធារណៈ​និង​ការគាំពារ​សង្គមពិតជាមានសារៈសំខាន់​ដើម្បីត្រៀមទប់ទល់ការ​ប៉ះទង្គិច​ផ្សេងៗ​ទៀតនាពេលអនាគត។អនុវត្តធនធានមនុស្សនិងផ្ដោតលើកាលានុវត្តភាពនៃបម្រែបម្រួលវិទ្យាសាស្ត្រ ​តម្រូវការទីផ្សារ​ការងារ ​និងការអភិវឌ្ឍ ​ខណៈបច្ចេកវិទ្យាឌីជីថលបានក្លាយ​ជាកម្លាំងចលករនិងរឹងមាំ​ក្នុងការ​លើកកម្ពស់ ពិពិធកម្មនិងកំណើនសេដ្ឋកិច្ច ​ពង្រឹងភាពប្រកួតប្រជែងនិងភាពធន់។ទោះជាយ៉ាងណាក្តី ការចាប់យកបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសកំពុង​អភិវឌ្ឍន៍នៅតែបន្ត​មានគម្លាត។ ក្នុងថ្ងៃនេះយើងពិតជាមានការចាំបាច់ក្នុងការចែករំលែកនូវបច្ចេកវិទ្យាថ្មីៗ បទ​ពិសោធន៍​និងការបណ្ដុះបណ្ដាល​ក៏ដូចជា​ការ​ទាក់ទាញ​នូវការវិនិយោគការផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​និងបច្ចេកទេសពីប្រទេសអភិវឌ្ឍន៍។សម្តេចថា ការលើកកម្ពស់ ​ការអភិវឌ្ឍ​សេដ្ឋកិច្ចបៃតងក៏ជាផ្នែកមួយមិនអាចខ្វះបានសម្រាប់​ទ្រទ្រង់​កិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព​តាម​រយៈការ​គាំទ្រ ការពង្រីក ​កិច្ចសហប្រតិបត្តិការ​លើការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធបៃតង ​ការជំរុញធ្វើអន្តរកាលថាមពល​និងការប្រើប្រាស់​បច្ចេកវិទ្យា​បៃតងជាដើម៕

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបើកកិច្ចប្រជុំពិភាក្សាអំពី «យុទ្ធសាស្រ្តនយោបាយព័ត៌មាន»

2023/01/12 12:57:28 pm        228
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ​បានបើកកិច្ចប្រជុំ​ពិភាក្សា និងផ្សព្វផ្សាយអំពី «យុទ្ធសាស្រ្តនយោបាយព័ត៌មាន» ជាមួយក្រសួង ស្ថាប័ន ថ្នាក់ជារតិ និងង្នាក់ក្រោមជាតិ ពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មានថ្នាក់ក្រោមជាតិ។ កិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយអំពី «យុទ្ធសាស្រ្តនយោបាយព័ត៌មាន» បានធ្វើឡើងរយៈពេល ១ ថ្ងៃពេញនាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ក្រោមអធីបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ ថ្លែង​បើកបើកពិធីនេះ និង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្វើជាអបតីបិទ។ កិច្ចពិភាក្សានេះ ​ក៏មានការចូលរួមពីមន្រ្ដីនាំពាក្យ តាមបណ្ដាក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើនរូបផងដែរ។ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល ថ្លែងក្នុងកិច្ចប្រជុំពិភាក្សានេះថា កិច្ចប្រជុំនេះ​ធ្វើឡើងក្នុងកិច្ចពង្រឹងយន្តការ និង​គោលការណ៍​នយោបាយព័ត៌មានថ្នាក់ក្រោមជាតិ ដើម្បីធ្វើយុទ្ធនាការរួមគ្នាប្រមូល​ផ្ដុំផ្សព្វផ្សាយ​បំផុសឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់នូវ​សមិទ្ធផលដែលជាការប្រឹងប្រែង​របស់​រដ្ឋបាល​រាជធានី-ខេត្ត និងជំរុញការផ្តល់សេវាសាធារណៈឱ្យទៅគៀកផ្ទាល់ជូន​ប្រជាពលរដ្ឋនៅមូលដ្ឋាន​ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពផងដែរ៕ អត្ថបទ៖ វ៉ន់ ដារ៉ា 

ទស្សនាការផ្សាយបន្តផ្ទាល់!! សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្ដីពីសំឡេង នៃបណ្ដាប្រទេសខាងត្បូង

2023/01/12 11:38:35 am        48
នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំកំពូល ស្ដីពីសំឡេង នៃបណ្ដា​ប្រទេស​ខាង​ត្បូង (Voice of South Summit) តាមបែបនិម្មិត​។ បងប្អូនជនរួមជាតិអាចទស្សនាបានលើកញ្ចក់ទូរទស្សន៍ព័ត៌មាន BTV ឬ តាមរយៈផេកផ្លូវការ BTV Cambodia (https://fb.watch/h-ic0Coe4n/)

សម្ដេចតេជោ ហ៊ុន សែន ស្នើ ACU ស្រាវជ្រាវបន្ទាន់ពីភាពមិនប្រក្រតីលើប័ណ្ណកម្មសិទ្ធិដី និងផ្ទះ លោក គង់ គាំ

2023/01/12 08:32:03 am        396
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បី​ពន្លឿន​ដំណើរ​ការ​ស្វែង​រក​ការ​ពិត​ជុំវិញ​ការ​រៀប​ចំ​ឯកសារ​បន្លំ​យកដី និងផ្ទះរបស់​ក្រសួង​ការ​បរទេស ធ្វើជាកម្មសិទ្ធិឯកជន ដែលប្រព្រឹត្តដោយ គង់ គាំ នៅមុននេះបន្តិច សម្ដេច​បាន​ស្នើ​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ស្រាវជ្រាវ​ជា​បន្ទាន់​អំពីភា​ព​មិន​ប្រក្រតី​នានា ​នៃការ​លួច​បន្លំ​ធ្វើ​ប័ណ្ណ​សម្គាល់​សិទ្ធិ​​កម្ម​សិទ្ធិ​លើ​ដី​ និង​ផ្ទះ​ដែល​ជា​កម្មសិទ្ធិរបស់ក្រសួងការបរទេស និង​​ចាត់​​វិធាន​ការ​បន្ត​តាម​ផ្លូវ​ច្បាប់ តាមការចាំបាច់ ដោយ​ផ្អែកលើមូលដ្ឋាន នៃ​លទ្ធ​ផល​ដែល​បាន​ស្រាវ​ជ្រាវ​រកឃើញ។ សម្ដេចបន្តថា ដី និងផ្ទះដែល លោក គង់ គាំ រៀបចំឯកសារបន្លំយកនេះ គឺ​ជា​កម្មសិទ្ធិ​រប​ស់​ក្រសួង​ការ​បរទេស ហើយដី និងផ្ទះនេះ នឹងមិនត្រូវបាត់បង់ទៅណាឡើយ ដោយត្រូវយកមកវិញ តាម​គ្រប់​មធ្យោបាយ ដោយអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន។

គ.ជ.ប ប្រាប់ពលរដ្ឋឱ្យត្រៀមប្តឹងក្នុងករណីមានភាពមិនប្រក្រតីលើបញ្ជីឈ្មោះបោះឆ្នោតដំបូង

2023/01/11 12:29:34 pm        577
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសឲ្យ ប្រជាពលរដ្ឋប្តឹងក្នុងករណីមានភាពមិនប្រក្រតីលើបញ្ជីឈ្មោះបោះឆ្នោតដំបូង ដែលនឹងបិទផ្សាយ នៅថ្ងៃទី១៣ ខែមករា នេះ ។បើតាម ឯកឧត្តម ហង្ស ពុទ្ធា បានឲ្យដឹងនៅថ្ងៃទី១១ ខែមករាថា គជ.ប នៅថ្ងៃទី១៣នេះ នឹងធ្វើការបិទ​ផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុប​ចេញ​ពីបញ្ជីបោះឆ្នោត ដើម្បីឱ្យប្រជាពលរដ្ឋទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យផ្សេងៗរបស់ខ្លួនក្នុង​បញ្ជី​បោះឆ្នោត ព្រមទាំងអាចសុំកែតម្រូវ តាមរយៈការប្តឹងតវ៉ា ឬ ប្តឹងជំទាស់។ ឯកឧត្តម បន្តថា ការប្តឹងតវ៉ាលើបញ្ជីឈ្មោះបោតះឆ្នោតដំបូងមានរយៈពេល១០ថ្ងៃ និងក្នុងគោល​បំណង​ឲ្យប្រជាពលរដ្ឋរូបណាដែលពិនិត្យឃើញទិន្នន័យរបស់ខ្លួនមិនត្រឹម​ត្រូវអាចប្តឹង​ទៅក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងមូលដ្ឋានរបស់ខ្លួន។ទន្ទឹងគ្នានេះ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ លើកឡើងថា ពួកគាត់នឹងទៅពិនិត្យ​បញ្ជី​ឈ្មោះបោះឆ្នោតដំបូង ដើម្បីប្រាកដថាឈ្មោះរបស់ពួកគាត់ត្រឹមត្រូវ និងមានក្នុងបញ្ជីរបស់ គ.ជ.ប។យោងតាមរបាយការណ៍របស់ គ.ជ.ប បង្ហាញថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ដែលនឹងត្រូវប្រើសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានជាង៩លាន៧សែននាក់ ខណៈអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីជិត ២៨ម៉ឺននាក់៕អត្ថបទ សេក ឧត្តម 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM