សម្ដេចធិបតីបញ្ជាក់ជាថ្មីទៅប្រធានអាស៊ានប្តូរវេនចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជាលើការដោះស្រាយបញ្ហាជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសជិតខាងដោយសន្តិភាព និងច្បាប់អន្តរជាតិ
គណៈកម្មាធិការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃការស្ថាបនាផ្លូវក្រួសក្រហម១ខ្សែ ក្នុង​ស្រុកបាកាន ខេត្តពោធិ៍សាត់
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជាលើកកម្ពស់លក្ខខណ្ឌការងារ ការគោរពសិទ្ធ និងសេរីភាពអង្គការវិជ្ជាជីវៈ

2022/03/28 03:40:43 pm        539
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ជូនភាគី អង្គការអន្តរជាតិខាងការងារ ហៅកាត់ អាយឡូ(ILO)ថា ការគោរពសិទ្ធិ និងសេរីភាពអង្គការវិជ្ជាជីវៈត្រូវបានធានា និងលើកម្ពស់នៅកម្ពុជា។ក្នុងឱកាសទទួលពិភាក្សាការងារជាមួយលោក Takanobu Teramoto ប្រធានប្រតិភូបេសកកម្ម របស់​អង្គការ អន្តរជាតិខាងការងារ ​កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្រ្តី អ៊ិត សំហេង បានជម្រាបជូនភ្ញៀវបន្តថា អនុលោមតាមច្បាប់ ស្តីពី​សហជីព​នៃកម្ពុជា​ ផ្តល់សិទ្ធិសេរីភាពយ៉ាងពេញលេញ​ទៅកម្មករនិយោជិត និងនិយោជកក្នុងការ​បង្កើត និង​អនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈដោយសេរី គ្មាន​ការ​បង្ខិតបង្ខំ​ និង​គំរាមកំហែង។ឯកឧត្តមរដ្ឋមន្ត្រី​ លើកឡើងថា​ នៅកម្ពុជា ​មិនទាន់ដែលមាន ហើយក៏នឹងមិនអនុញ្ញាតឱ្យមានករណី​ដែលកម្មករ និយោជិត ឬថ្នាក់ដឹកនាំសហជីព ត្រូវបានចាប់​ខ្លួន ឬ​ធ្វើ​ទុក​បុកម្នេញដោយ​សារ​សកម្មភាព​ស្របច្បាប់​របស់ខ្លួនក្នុង ​ការ​អនុវត្តសិទ្ធិសេរីភាពអង្គការ​វិជ្ជាជីវៈឡើយ។ ឯកឧត្តមរដ្ឋមន្ត្រី ​បានលើកឡើងថា តាមរយៈការជួបពិភាក្សាជាមួយមន្ត្រីបច្ចេកទេស​របស់​ក្រសួង​ការងារ ក្រសួងពាក់ព័ន្ធ តំណាងអង្គការវិជ្ជាជីវៈ ​និងដៃគូសង្គមនាពេលបន្ទាប់នេះ គណៈប្រតិភូ​នឹង​ទទួល​បាននូវព័ត៌មានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ​ និងយកទៅពិចារណា និងវាយតម្លៃប្រកបដោយ​សុភវិនិច្ឆ័យ ​ឈរលើមូលដ្ឋានច្បាប់ ​និងបទប្បញត្តិជាតិ ​និងអន្តរជាតិជាធរមាន។ក្រសួងការងារ​ រងចំាទទួលយកនូវអនុសាសន៍​របស់​បេសកកម្មដោយផ្ទាល់នេះ ដើម្បីកែលម្អ​លក្ខខណ្ឌ​ការងារ ​និងសិទ្ធិសេរីភាពរបស់អង្គការវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្រប​តាម​បរិបទសង្គម ​និងសេដ្ឋកិច្ចកម្ពុជា។នាឱកាសនោះ លោកប្រធានប្រតិភូ ​បានលើកឡើងថាការប្រជុំពិភាក្សា និងប្រឹក្សាយោបល់គ្នា​ទៅវិញ​ទៅមក រវាងគណៈប្រតិភូ ជាមួយនឹងថ្នាក់ដឹកនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ មានការយល់គ្នាកាន់តែប្រសើរ ​ដែលគណៈប្រតិភូមានលទ្ធភាពធ្វើសេចក្តី​សន្និដ្ឋាន ឲ្យ​គ្រប់ភាគីពាក់ព័ន្ធអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ​ពាក់ព័ន្ធទៅនឹងទំនាក់ទំនងវិជ្ជាជីវៈ ​សិទ្ធិការងារ សេរីភាព​អង្គការវិជ្ជាជីវៈ ​ស្របតាមតាមច្បាប់ការងារ​ និង​បទដ្ឋាន​អន្តរជាតិដែលកម្ពុជាបានផ្តល់​សច្ចាប័ន​ កាន់តែមានភាពល្អប្រសើរបន្តទៀត៕អត្ថបទ៖ ឈិត បូរ៉ាវី

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសប្បុរជន៤ក្រុមផ្សេងគ្នាទៀត សម្រាប់ទិវា៨ឧសភា

2022/03/28 01:43:08 pm        757
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមីនានេះ នៅទីស្នាក់ការកណ្តាល មានសប្បុជនចំនួន៤ក្រុមផ្សេងៗគ្នា បានចូលរួមបរិច្ចាគថវិកា តាមសទ្ធាជ្រះថ្លាជូនដល់កាកបាទក្រហមកម្ពុជា សម្រាប់ទុកបន្តជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការអ្វីទាំងអស់។ក្នុងឱកាសទទួលជួបសវនាការ និងទទួលអំណោយពីសប្បុរជន លោកជំទាវ អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះម្ចាស់​អំណោយទាំងអស់ ដែលបានចូលរួមជាមួយកាកបាទក្រហមកម្ពុជា ទី១,អ្នកឧកញ៉ា ហុង ពីវ អគ្គនាយក និងជាម្ចាស់បុរីពិភពថ្មី បានចូលរួមបរិច្ចាគថវិកាចំនួន ១,៣០០,០០០ ដុល្លារអាមេរិក (១លានបីសែនដុល្លារអាមេរិក) ទី២,ក្រុមហ៊ុន ជីប ម៉ុង បាន​បរិច្ចាគ​ថវិកា​ចំនួន ៧០០,០០០ ដុល្លារអាមរិក (ចិតសិបម៉ឺនដុល្លារអាមេរិក) ទី៣,ធានាគារអេស៊ីលីដា ចំនួន៨០០,០០០,០០០ រៀល (ប្រាំបីរយលានរៀល) និងទី៤,សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចំនួន២០,០០០,០០០ រៀល (ម្ភៃលានរៀល)។លោកជំទាវ អនុប្រធានកាកបាទក្រហមកម្ពុជា បានឱ្យដឹងទៀតថា សម្រាប់​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ​ចូលរួម​បរិច្ចាគ​ថវិកា​ ជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាស​ខួប​លើកទី១៥៩​ ទិវាពិភពលោក ​កាកបាទក្រហម ​និងអឌ្ឍចន្ទក្រហម៨ឧសភា​ ឆ្នាំ២០២២នេះ គឺ​ដើម្បីធ្វើឱ្យសមាគមជាតិមានធនធានបន្ត ​ផ្តល់​សេវាកម្មមនុស្សធម៌ ​ដោះស្រាយ​បញ្ហា​ប្រឈមនានា បន្តពង្រឹងភាពធន់​សហគមន៍ ​និងជួយសម្រាលទុក្ខលំបាក​ ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយ​រងគ្រោះបំផុត​ តាម​គោលការណ៍គ្រឹះ របស់ចលនាអន្តរជាតិ​កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ ដែលនេះជាទង្វើមួយជួយដល់សង្គម​ និងអាចជួយឲ្យប្រជាជនខ្មែរ ​ដែលកំពុងជួបការលំបាក ទទួល​បាននូវភាពកក់ក្តៅ ​និងការយកចិត្តទុកដាក់យ៉ាង​ពេញលេញ​ពីរាជរដ្ឋាភិបាល និង​សប្បុរសជន​គ្រប់ទិសទីផងដែរ៕

ទេសរដ្ឋមន្រ្តី លី ធុជ អនុញ្ញាត​អ្នក​សម្របសម្រួល UN ប្រចាំនៅកម្ពុជា ចូល​ជួប​សម្ដែង​ការ​គួរសម ​និង​ជម្រាប​លា

2022/03/28 01:23:18 pm        827
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាព្រឹកថ្ងៃទី២៨ ខែមីនាឆ្នាំ២០២២ បានអនុញ្ញាតឱ្យលោកស្រី Pauline Tamesi អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ។ក្នុងនោះផងដែរលោកស្រី Pauline Tamesis បាន​សម្ដែង​នូវ​ការ​អបអរ​សាទរ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ​ដែលមានសម្តេចតេជោ ហ៊ុន សែន ជា​ប្រមុខ ​បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​ការអភិវឌ្ឍលើគ្រប់វិស័យ ​និងធ្វើឲ្យកម្ពុជា​មានការប្រែប្រួល​មុខ​មាត់​ខ្លាំង ដែល​លោកស្រី​បានមើលឃើញ​យ៉ាងច្បាស់​ ក្នុងអាណត្តិបេសកកម្មរបស់​លោក​ស្រី​នៅកម្ពុជា។លោកស្រី បាន​កោតសរសើរចំពោះសមិទ្ធផលសម្រេច​បាន​សម្រាប់​វិស័យមីន​កម្ពុជា ​ក្រោម​ការងារ​សម្របសម្រួល​ និងដឹកនាំរបស់អាជ្ញាធរមីន។​លោកស្រី Pauline Tamesis ​នឹងបន្តចូលរួមជាមួយរាជ​រដ្ឋាភិបាល​ក្នុង​វិស័យ​សកម្មភាពមីននៅកម្ពុជា ​និងបន្ត​កៀរគរ​ធនធាន​គាំទ្រ​ដល់គោលដៅ​របស់​កម្ពុជា​រហូតដល់ឆ្នាំ២០២៥។ជាមួយគ្នានេះ លោកស្រី បានវាយតម្លៃចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែល​បានដាក់ចេញនូវចក្ខុវិស័យ​ដឹកនាំ​យ៉ាងច្បាស់​លាស់ ​ដោយបានដាក់​បញ្ចូល​ការងារ​សកម្មភាពមីន​ក្នុងគោលដៅទី១៨​ នៃការអភិវឌ្ឍប្រកបដោយចីរភាព ​និងគោលនយោបាយសំខាន់ៗ​សម្រាប់​អភិវឌ្ឍន៍ជាតិ។ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់លោកស្រី Pauline Tamesis ដែលបាន​ផ្តល់នូវភាពជាមិត្ត​ ជាដៃគូរ ​និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយរាជរដ្ឋាភិបាល និង​ប្រជាជនកម្ពុជា​ ព្រមទាំងបានគាំទ្រដល់កិច្ចដំណើរការថែរក្សាសន្តិភាព ក៏ដូចជាការងារ​បោស​សម្អាតមីន ​ក្នុងអាណត្តិបេសកកម្មរបស់លោកស្រី។ឯកឧត្តម លី ធុជ បាន​បន្ត​ទៀតថា ​ចាប់តាំងពីផ្តើមដំណើរបេសកកម្មរបស់​លោក​ស្រីអ្នក​សម្រប​សម្រួល UN ប្រចាំនៅ​កម្ពុជា ​ឆ្នាំ២០១៨ លោកស្រី​ បាន​ចូលរួម​គាំទ្រ​ដល់​ការ​រៀបចំ​សន្និបាត​ជាតិ​សកម្មភាពមីន ​និង​ចូលរួម​ដល់​ការ​រៀបចំ និង​កសាង​នូវ​ផែន​ការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥៕

រដ្ឋមន្រ្តីពាណិជ្ជកម្ម ជំរុញការអនុវត្តការពារអ្នកប្រើប្រាស់​កិច្ចការប្រកួតប្រជែង ​និង​បង្ក្រាប​ការ​ក្លែងបន្លំ

2022/03/28 05:51:26 am        539
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំការងារសំខាន់ៗ ដែលជាការងារអាទិភាពមួយចំនួន ដល់មន្រ្តីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តរតនគីរីទាំងអស់ ត្រូវបន្ត​បដិបត្តិ​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បីឱ្យការងារមានប្រសិទ្ធិភាពខ្ពស់ និងលទ្ធផលកាន់តែល្អប្រសើ។ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តរតនគីរី កាលពីសប្តាហ៍កន្លងទៅ នៅខេត្តរតនគីរី ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជំរុញមន្ត្រីទាំងអស់​ត្រូវបន្តខិតខំ​ពង្រីក​ចំណេះដឹង​ខ្លួនបន្ថែមទៀត ​ទាំងកម្រិតជំនាញ ​និង​ភាសាបរទេស តាមរយៈការ​សិក្សាបន្ថែម​ ការស្រាវជ្រាវ​ និង​ដកស្រង់នូវ​បទពិសោធន៍​ពី​មន្ត្រី​ដែល​មាន​សមត្ថភាព និង​ជា​ពិសេសរួម​សហការគ្នាចុះត្រួតពិនិត្យទំនិញដែល​ខូច​គុណភាព ​នៅ​លើទីផ្សារឱ្យ​កាន់​តែស្វាហាប់ ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ​ ក៏ដូចជា​ការពារសុខភាពបងប្អូន ​កូនចៅរបស់ខ្លួនឯងដែរ។ មន្រ្តីទាំងអស់​ត្រូវបន្តធ្វើសហប្រតិបត្តិការឱ្យកាន់តែ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរមូលដ្ឋាន​ ដើម្បីចូលរួម​ផ្សព្វផ្សាយ​ឱ្យបានទូលំទូលាយនូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់​រាជរដ្ឋាភិបាល ​ជាពិសេស​កំណែ​ទម្រង់​ស៊ីជម្រៅ​របស់ក្រសួងពាណិជ្ជកម្ម ​ក្នុងការដាក់ចេញ​គោល​នយោបាយ​ពាណិជ្ជកម្ម សំដៅ​ជួយសម្រួលពាណិជ្ជកម្ម​ ក្នុងការនាំចេញ ​និង​សម្រួល​ដល់​ការផ្តល់សេវាសាធារណៈជូន​ប្រជាពលរដ្ឋ។ បន្ថែមពីលើនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ណែនាំមន្ត្រ ត្រូវ​បញ្ចៀស​ដាច់ខាត​ការ​ទាមទារ​កម្រៃ​សេវា​ក្រៅផ្លូវការពីអាជីករ ​ពាណិជ្ជករ ផលិតករ​ អ្នកនាំចេញ ​និងសេវាផេ្សងៗ និងត្រូវបន្តជំរុញ​ពង្រឹង​បន្ថែម​យន្តការតាមដាន​ និងត្រួតពិនិត្យការគ្រប់គ្រងអាជីវកម្ម ​សេវាកម្ម​ ពាណិជ្ជកម្ម ​ថ្លៃទំនិញ និង​សន្និធិ​ទំនិញ​ចាំបាច់ ស្រូវ-អង្ករ ​ប្រេងឥន្ធនៈ ​និង​ការធ្វើពាណិជ្ជកម្មទំនិញ​នៅតាមព្រំដែន ដោយ​ប្រើប្រាស់​ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង​ជំរុញយន្តការដោះស្រាយបញ្ហាដល់កសិករ​ ផលិតករ ដោយ​ផ្តោតលើ​ផលិតផល​សក្តានុពល​ចំនួន ​៥មុខ មាន់ស្រែ បន្លែ ដំឡូង​ ស្រូវប្រណិត ​និងសូត្រ។ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងទៀតថា​ រដ្ឋាភិបាលកម្ពុជា ​បាននិង​កំពុងជំរុញ​ការនាំចេញ និង​បើកច្រកទីផ្សារបន្ថែមទៀត ​ទាំងទីផ្សារក្នុងស្រុក​ តំបន់ និងទីផ្សារអន្តរជាតិផ្សេងៗទៀត ក្រោម​ប្រព័ន្ធ​អនុគ្រោះពន្ធដែលកម្ពុជា​សម្រេច​បាន នាពេលថ្មីៗនេះ រួមមាន៖ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីទ្វេភាគីកម្ពុជា-ចិន​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ​ និង ភាព​ជា​ដៃ​គូសេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយក្នុងតំបន់ (RCEP) ជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី

គ.ជ.ប បើកសវនាការលើបណ្តឹងរបស់បក្សនយោបាយចំនួនពីរពាក់ព័ន្ធការតវ៉ាលើបញ្ជីបេក្ខជន

2022/03/28 11:58:58 am        382
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប នៅថ្ងៃទី២៨ ខែមីនានេះ បានបើកសវនាការជំនុំជម្រះលើបណ្តឹងរបស់គណបក្សភ្លើងទៀន និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ពាក់ព័ន្ធសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតចំពោះការចុះឈ្មោះបញ្ជីបេក្ខជន និងការប្តឹងតវ៉ាស្នើលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ។ឯកឧត្តម នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប និងជា​ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ​បានបើកសវនាការ​ជំនុំជម្រះ​ជា​សាធារណៈលើបណ្តឹងរបស់គណបក្សភ្លើងទៀន ​ជុំវិញការប្តឹងតវ៉ានឹងសេចក្តីសម្រេច​របស់​គណ:កម្មការរៀបចំ​ការបោះឆ្នោតខេត្តពោធិ៍សាត់ ​ខណៈមានដើមបណ្តឹងជាប្រជាពលរដ្ឋប្តឹងតវ៉ាមក គ.ជ.ប​ ដើម្បីស្នើលុបឈ្មោះបេក្ខជនរបស់ខ្លួនចេញ​ពីបញ្ជីគណបក្សសំបុកឃ្មុំ​សង្គមប្រជាធិបតេយ្យ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ក្នុងសវនាការជំនុំជម្រះលើបណ្តឹងតវ៉ារបស់គណបក្សភ្លើងទៀន ក្រុមប្រឹក្សាជំនុំជម្រះ បាន​សួរដេញ​ដោលទៅ​នឹងសមាសភាព​ និងការយល់ព្រមឈរឈ្មោះជាបេក្ខជន ខណៈសវនការនេះ មានតែមេធាវីតំណាង តែអវត្តមានរបស់ដើមបណ្តឹង។ ដោយឡែក ចំពោះសវនាការប្តឹងតវ៉ាលុបឈ្មោះចេញពីបញ្ជីបេក្ខជន​របស់គណបក្សសំបុកឃ្មុំ​សង្គមប្រជាធិបតេយ្យ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះសាកសួរ​អំពីមូលហេតុ​ការលុប​ឈ្មោះ​ចេញ​ពីបញ្ជី ​ដោយដើមបណ្តឹង​អះអាងថា ពួកគាត់​មិន​បានស្ម័គ្រចិត្តយល់​ព្រម​ឈរឈ្មោះជា​បេក្ខជនរបស់​គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យឡើយ​ តែបែរជាគណបក្សនេះ ស្នើសុំឯកសារ ហើយ​ប្រាប់ថា ដើម្បីឈរឈ្មោះជាមន្រ្តី គ.ជ.ប ​និងទទួល​អំណោយ​ពីសប្បុរសជន។ចំពោះសវនាការទាំងពីរខាងលើនេះ ក្រុមប្រឹក្សាជំនុំជម្រះ ​នឹងប្រកាសសេចក្តីសម្រេច នៅ​រសៀលថ្ងៃនេះ។ការរៀចចំបញ្ជីចុះឈ្មោះបេក្ខជនរបស់គណបក្សនយោបាយធ្វើឡើង ដើម្បីឈាន​ទៅ​រកការ​ប្រកាស​អំពី​​សុពលភាពរបស់បញ្ជីបេក្ខជនផ្លូវការ​ នាថ្ងៃទី២៤ ខែមេសា​ ខាងមុខ ខណៈការបោះឆ្នោត​ជ្រើសរើស​​ក្រុមប្រឹក្សាឃុំ-សង្កាត់​ នឹងប្រព្រឹត្តទៅ នាថ្ងៃទី៥​ ខែមិថុនា ឆ្នាំ២០២២៕​ អត្ថបទ៖ ឧត្តម

អាជីវកម្មសណ្ឋាគារនិងភោជនីយដ្ឋានជាង ៧០% បើកឡើងវិញ តែមិនដំឡើងថ្លៃ តាមតម្លៃបេ្រងសាំង

2022/03/28 11:08:30 am        729
ភ្នំពេញ៖ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា អះអាងថា អាជីវកម្មទេសចរណ៍មានដូចគ្នាសណ្ឋាគារ ភោជនីយដ្ឋានជាដើម រៀបចំបើកឡើងវិញច្រើន ហើយមិនមានការដំឡើងថ្លៃទៅតាមតំលៃប្រេងសាំងនោះទេ បើទោះណាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជិតឈានក៏ដោយ។លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានថ្លែងប្រាប់BTV នៅថ្ងៃទី២៨ ខែមីនានេះថា បន្ទាប់ពីរបាំងតេស្តកូវីដត្រូវបានលប់ចោលនៅតាមច្រកទ្វារព្រំដែន សំគាល់ឃើញថា ភ្ញៀវទេសចរ​អន្តរជាតិមកកម្ពុជា ចាប់ផ្តើមមានកំណើន ជាពិសេសនោះ គឺមានអ្នកវិនិយោគទុន​ជាជនបរទេស បានទំនាក់ទំនងជាមួយយើង ដើម្បីបង្កើតដៃគូ​អាជីវកម្ម​ទេសចរណ៍​ឡើងវិញ​ជាពិសេសអាជីវកម្ម​រៀប​ចំ​កញ្ចប់ទេសចរណ៍ ​សណ្ឋាគារ ​និង​ការ​បើក​ភោជនីយដ្ឋាន ជាដើម។លោក បន្តថា សម្រាប់អាជីវកម្មសណ្ឋាគារ ​និង​ភោជនីយដ្ឋាន​នៅក្នុងអំឡុងពេលនេះ ក្រៅពីមាន​ទទួលភ្ញៀវទេសចរក្នុងស្រុក ​យើងសំគាល់ឃើញថា ក៏មានភ្ញៀវជាជនបរទេសចូលមកទទួល​សេវាស្នាក់​នៅដើម្បីធ្វើការងារ ដើរកម្សាន្ត និង​ ចូលហាងទទួលទានអាហារច្រើន ខណៈបណ្តា​អាជីវកម្ម​ទេសចរណ៍មិនដំឡើងថ្លៃ ​ទៅតាមតំលៃប្រេងសាំង ​និង​ហ្គាស៍​ទោះទេ ​ហើយយើងរំពឹងថា ប្រេងសាំងហ្គាស៍​នឹងចុះវិញឆាប់ៗនេះ។លោក លូ ម៉េង រំពឹងថា តំលៃប្រេងសាំង និងហ្គាស៍​ នឹងអាចចុះវិញឆាប់ៗ ហើយ​នៅថ្ងៃបុណ្យ​ចូល​ឆ្នាំថ្មីនេះ ​នឹង​មាន​មនុស្ស​ចេញដើរកម្សាន្តច្រើ​ន ដែលជា​កត្តាជម្រុញ​អោយអាជីវកម្មក្នុង​វិស័យ​ទេសចរណ៍​មានទឹកចិត្តចាប់អារម្មរណ៍ការបើកឡើងវិញ​កាន់តែច្រើនថែមទៀត។លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានសេវាស្នាក់នៅទេសចរណ៍ ​និងម្ហូបអាហារ នៃក្រសួងទេសចរណ៍ បានថ្លែងថា ​ក្នុងចំណោមអាជីកម្មក្នុងវិស័យទេសចរណ៍ ​មានដូចជា សណ្ឋាគារ និង​ភោជនីយដ្ឋាន​ដែលបានបិទទ្វារ ​និង ព្យួរអាជីវកម្មនាពេល​កន្លងមក មកដល់​ពេលនេះ​ គឺមានប្រមាណ៧០% ​បានប្រកាសបើកអាជីវកម្មឡើងវិញធម្មតា ​ហើយខ្លះទៀត បាន​កំពុងរៀបចំបើកសាខាអាជីវកម្ម ​អោយទាន់ថ្ងៃបុណ្យចូលឆ្នាំថ្មី​ឈាន​មកដល់ខាងមុខនេះ ហើយ​នៅសល់អាជីវកម្មប្រមាណជិត៣០% បានកំពុងបន្តបិទទ្វារ។តាមរបាយការណ៍ក្រសួងទេសចរណ៍ចេញផ្សាយ​នៅថ្ងៃនេះដែរ ចំនួនទេសចរ​ជាតិ​អន្តរជាតិចេញ​ដើរ​កម្សាន្ត នៅថ្ងៃចុងសប្តាហ៍ថ្ងៃទី២៦ ​ដល់ថ្ងៃទី២៧​ ខែមីនា គឺមានប្រមាណជាង ២០ម៉ឺននាក់​ក្នុង​ភ្ញៀវបរទេស​មានប្រមាណជាង១២៥០០នាក់ ​ហើយ​គោលដៅ​ដែលនៅតែបន្តរក្សាកំណើន​ក្នុង​ទទួលភ្ញៀវ​ទៅទស្សនាច្រើន​ ភាគច្រើនគោលដៅទេសចរណ៍តាមតំបន់ឆ្នេរ ​រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង ​ពោធិ៍សាត់ជាដើម៕ អត្ថបទស៊ុម សុខជា

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ជួប​ពិភាក្សា​ការងារ​ជាមួយ​អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)

2022/03/28 10:53:28 am        280
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ខែមីនានេះ មានជំនួបផ្លូវការមួយ ជាមួយលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ក្នុងឱកាសដែលលោកជំទាវអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងដឹកនាំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី លើកដំបូងនៅអាស៊ីអាគ្នេយ៍ (MECA)។ កិច្ចជំនូបនេះ ធ្វើឡើងនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្រសួងអប់រំ បើកកិច្ចប្រជុំបីថ្ងៃ ពិភាក្សាលើការងារ សហគមន៍សង្គម-វប្បធម៌អាស៊ាន

2022/03/28 10:47:21 am        511
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងជាតិកម្ពុជា ផ្នែក​សសរស្ដម្ភ សហគមន៍សង្គម-វប្បធម៌អាស៊ាន ដែលកម្ពុជាជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន បើកកិច្ចប្រជុំរយៈពេលបីថ្ងៃ ពិភាក្សាលើការងារ នៃសសរស្ដម្ភ សហគមន៍សង្គម-វប្បធម៌អាស៊ាន។កិច្ចប្រជុំកំពូលអាស៊ាន គឺមានសសរស្ដម្ភសំខាន់ចំនួន ៣ ក្នុងនោះរួមមាន សសរស្ដម្ភសហគមន៍នយោបាយ-សន្តិសុខ សសរស្ដម្ភ​សហគមន៍​សេដ្ឋកិច ​និង​សសរស្ដម្ភ សហគមន៍​សង្គម-វប្បធម៌អាស៊ាន។ សម្រាប់សសរស្ដម្ភ សង្គម-វប្បធម៌អាស៊ាន ​គឺក្រសួងអប់រំ យុវជន ​និងកីឡា ​ជាតំណាងជាតិកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំ។យោងតាមឯកឧត្តម ឌី ខាំបូលី ជាឧត្តមមន្រ្តីសហគមន៍សង្គម-វប្បធម៌អាស៊ាន សសរស្ដម្ភ​សហគមន៍សង្គម-វប្បធម៌អាស៊ាននេះ ​គឺកម្ពុជា ​បានសម្រេចកំណត់យកចំណុចអាទិភាពចំនួន ៤។ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំលើពិភាក្សា​លើ​សរស្ដម្ភ​សហគមន៍​សង្គម-វប្បធម៌​អាស៊ាន ចំនួន បីថ្ងៃ ចាប់ពីថ្ងៃទី​ ២៨ដល់ថ្ងៃទី​ ៣០ ខែមីនា។ ថ្ងៃចាប់ផ្ដើមដំបូងជាកិច្ចប្រជុំនៃក្រុមការងារអាស៊ានសម្រាប់ការអនុវត្តសេចក្ដីថ្លែងការណ៍ស្ដីពី​វប្បធម៌​នៃ​ការបង្ការសម្រាប់សង្គម​មួយប្រកប​ដោយសន្តិភាព ​បរិយាបន្ន​ ភាពជាសះស្បើយ ​សុខភាព និង​សុខដុមនីយកម្ម ​ រីឯកិច្ចប្រជុំទី២ ​ជាកិច្ចប្រជុំឧត្តមមន្រ្តីសហគមន៍សង្គម-វប្បធម៌​អាស៊ានលើកទី ៣២ និងកិច្ចប្រជុំចុងក្រោយនៅថ្ងៃទី៣០ខែមីនា ​ជាកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌​អាស៊ាន​លើកទី ២៧​ ដែលដឹកនាំដោយ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងនាមជាប្រធានប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន ​ឯកឧត្តម ហង់ ជួនណារ៉ុន នឹង​ជម្រាបជូនអង្គប្រជុំ ​ពីសមិទ្ធផល​សំខាន់ៗ អាទិភាព​ ឯកសារលទ្ធផល​ និង​ព្រឹត្តិការណ៍​អម ដែល​នឹងត្រូវសម្រេចបានក្នុងឆ្នាំ ២០២២​ ក្រោមមូលបទ​ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់គ្នា”៕ អត្ថបទ៖ គឹមហុក

សម្តេចតេជោ ហ៊ុន សែន ហួសចិត្តនឹងការផ្សព្វផ្សាយថា«ការចាក់វ៉ាក់សាំងកូវីដ-១៩ នឹងនាំឱ្យមានជំងឺមហារីកនៅពេលក្រោយ»

2022/03/28 10:00:14 am        433
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសដោយសម្តែងការហួសចិត្តចំពោះការផ្សព្វផ្សាយដ៏អកុសលថា «ការចាក់វ៉ាក់សាំងកូវីដ-១៩ នឹងនាំឱ្យមានជំងឺមហារីកនៅពេលក្រោយ»។ថ្លែងក្នុងពិធីម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ (មន្ទីរពេទ្យព្រះអង្គឌួង) រាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង)នៅព្រឹកថ្ងៃទី២៨ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការផ្សព្វផ្សាយទាំងនោះ គឺជារឿងដែលមិនអាចទទួលយកបាន ខណៈដែលប្រទេសជាច្រើនលើពិភពលោកកំពុងតែចាក់ និងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩នេះជាបន្តបន្ទាប់ និងយ៉ាងសស្រាក់សស្រាំ ហើយថែមទាំងមានចំនួនច្រើនទៀតផង ដូចជា ប្រទេសចិន អាមេរិក ឥណ្ឌា កូរ៉េខាងត្បូង..។ល។ពាក់ព័ន្ធនឹងបញ្ហានេះ លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសក៏ធ្លាប់បានប្រកាសច្រានចោលផងដែរ ហើយលោកជំទាវ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលដល់វេនត្រូវចាក់ដូសទី២ ឫដូសទី៣ និងដូសទី៤ ត្រូវរួសរាន់មកចាក់នៅតាមទីតាំងមូលដ្ឋានសុខាភិបាលរបស់ខ្លួន ដែលនៅជិតផ្ទះ ដើម្បីបង្កើននូវកងការពារជំងឺកូវីដ-១៩។ ទន្ទឹមនឹងនោះ លោកជំទាវក៏បានអំពាវនាវដល់អ្នកដែលមានជំងឺប្រចាំកាយ ដូចជា អេសដ៍ ឬជំងឺផ្សេងៗទៀត ត្រូវតែចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាចាំបាច់ ដើម្បីការពារខ្លួនផងដែរ៕

សម្តេចតេជោ ហ៊ុន សែន ៖ គ្មានជនណា អាចបង្ហាញជំហរជាលក្ខណៈអន្តរជាតិជំនួសកម្ពុជាបានឡើយ

2022/03/28 09:46:11 am        775
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មិនមានជនណា អាចបង្ហាញជំហរជាលក្ខណៈអន្តរជាតិជំនួសកម្ពុជាបានឡើយ។ថ្លែងក្នុងពិធីម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ (មន្ទីរពេទ្យព្រះអង្គឌួង) រាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង)នៅព្រឹកថ្ងៃទី២៨ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បន្តថា ជំហររបស់កម្ពុជា គឺតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ដែលមានចង្អុលបង្ហាញពីរាជរដ្ឋាភិបាលកម្ពុជា ត្រឹមត្រូវ និងច្បាស់លាស់។ សម្តេចបញ្ជាក់ថា អ្នកវិភាគ អ្នកអត្ថាធិប្បាយ តាមប្រព័ន្ធផ្សព្វផ្សាយនានា គឺជាទស្សនៈផ្ទាល់ខ្លួនគេ មិនមែនជាជំហររបស់កម្ពុជាឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជូបត្ថម្ភចំនួន ២០ ០០០ដុល្លារដល់ CMAC ដើម្បីឧបត្ថម្ភដល់មន្ត្រីបោសសម្អាតមីននៅតាមបណ្តោយព្រំដែន
09/04/2025 10:09 PM
កម្ពុជា អាហ្រ្វិកខាងត្បូង ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី កាន់តែល្អប្រសើរ
09/04/2025 10:09 PM
មេដឹកនាំអឺរ៉ុប ជជែកតាមទូរសព្ទជាមួយលោក Trump បន្ទាប់ពីមានកិច្ចប្រជុំកំពូល ស្តីពីសន្តិសុខអ៊ុយក្រែន
09/04/2025 09:09 PM
រុស្ស៊ីបណ្តេញអ្នកការទូតអេស្តូនី ជាវិធានការសងសឹកវិញ
09/04/2025 09:09 PM
អ៊ីរ៉ង់ទម្លាក់កម្រិតទំនាក់ទំនងការទូតជាមួយអូស្ត្រាលី ក្រោយមានជម្លោះ ជុំវិញការវាយប្រហារដោយដុត
09/04/2025 08:09 PM
[UPDATE] លោក ថាក់ស៊ីន ទៅពិនិត្យសុខភាព នៅសិង្ហបុរី ខណៈសន្យាវិលទៅស្ដាប់សាលក្រមវិញ ក្នុងរយៈពេល ២ថ្ងៃ
09/04/2025 08:09 PM
ប្រមុខអង្គការណាតូ៖ មិនមែនរុស្ស៊ីជាអ្នកសម្រេចទេ ជុំវិញថា តើលោកខាងលិចអាចដាក់ពង្រាយទ័ព នៅអ៊ុយក្រែន ឬអត់
09/04/2025 08:09 PM
មេដឹកនាំចិន និងកូរ៉េខាងជើង ប្រារព្ធកិច្ចពិភាក្សា នៅទីក្រុងប៉េកាំង
09/04/2025 07:09 PM
BREAKING NEWS ៖ ​ ​លោក ថាក់ស៊ីន ទៅពិនិត្យសុខភាព នៅសិង្ហបុរី ខណៈសន្យាវិលត្រលប់វិញក្នុងរយៈពេល ២ថ្ងៃ
09/04/2025 07:09 PM
គម្រោង «ពង្រឹងបច្ចេកវិទ្យា និងធនធាន សម្រាប់ស្រ្តីជនជាតិដើមភាគតិច ក្នុងវិស័យកសិកម្ម (STRIVE Project)» សម្ពោធក្រោមការចូលរួមពីដៃគូអន្តរជាតិ
09/04/2025 07:09 PM