សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល
ប្រជាពលរដ្ឋត្រេកអរនឹងសមិទ្ធផលអាកាសយានដ្ឋានថ្មីដែលត្រៀមបើកដំណើរការ

នយោបាយ​ និង ការអភិវឌ្ឍន៍

យុទ្ធនាការសម្អាតសំរាមក្នុងទឹកទន្លេ នៅក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមបើកដំណើរការ

2022/03/18 02:00:57 pm        711
ភ្នំពេញ៖ យុទ្ធនាការសម្អាតទន្លេទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានចាប់ផ្តើមបើកដំណើរការនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះតទៅ ។ នៅក្នុងយុទ្ធនាការសម្អាតសំរាមតាមដងទន្លេនេះ បានប្រើប្រាស់ទូកប្រមូលសំរាមបំពាក់បច្ចេកវិទ្យាទំនើបរបស់ប្រទេសអាល្លឺម៉ង់ ដែលមានសមត្ថភាពប្រមូលសំរាមក្នុងទឹកបានប្រមាណ ២០តោនក្នុងមួយថ្ងៃ និងមានកម្លាំងស្ម័គ្រចិត្តជាច្រើនរូបទៀត ដើរប្រមូលសំរាមតាមច្រាំងទន្លេផងដែរ។នៅក្នុងឱកាសអញ្ជើញបើកយុទ្ធនាការប្រមូលសំរាមដងទន្លេមេគង្គនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវប្រជាពលរដ្ឋនៅលំនៅដ្ឋានតាមដងទន្លេទាំងអស់ និង​អ្នកអាស្រ័យ​ផលតាមទឹកទន្លេ ស្ទឹង បឹងបួរនានាទៀត រួមគ្នាបញ្ឈប់ការចោលសំរាម​ឥត​សណ្ដាប់ធ្នាប់​ចូល​ក្នុងទន្លេ និងច្រាំងទន្លេ ​រួមគ្នាថែរក្សាបរិស្ថានធម្មជាតិ ​ទាំងអស់គ្នា ដើម្បី​បាននូវភាពស្អាត ទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនា ​និងរួមគ្នាធ្វើអោយកម្ពុជាស្អាត ឆ្ពោះទៅកាន់កម្ពុជា ​ធ្វើជាម្ចាស់ផ្ទះរៀបចំកីឡា​ SEAGAME ឆ្នាំ២០២៣នេះ។ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា ​យុទ្ធនាការសម្អាតទន្លេទន្លេមេគង្គ ទន្លេសាប ​និងទន្លេបាសាក់នេះ ក្រុមហ៊ុន ​និងអង្គការសង្គមស៊ីវិលដែល​ជាប្រតិបត្តិករសកម្មភាព​ក្នុងយុទ្ធនាការនេះ ​ក៏នឹងធ្វើការប្រមូលទិញសំរាមពីបងប្អូនប្រជាពលរដ្ឋផងដែរ ដើម្បីយក​ទៅធ្វើការ​កែច្នៃ​ផងដែរ ។ ដោយឡែក សម្រាប់ពលរដ្ឋណាធ្វើសកម្មភាពចោល​សំរាមពាស​វាលពាលកាល​ឥតសណ្តាប់ធ្នាប់​ អាជ្ញាធរនឹងធ្វើការអនុវត្តច្បាប់​ ដូចជាការផាកពិន័យជាប្រាក់ ទៅតាមទោស​កំហុស​ដែលពលរដ្ឋប្រព្រឹត្ត។សូមបញ្ជាក់ថា យុទ្ធនាការសម្អាតទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់នេះ នឹងប្រើប្រាស់ពេល​ពេល​ប្រមូលសំរាមពីក្នុងទន្លេ​ និងតាមច្រាំងទន្លេជាង ៣ខែដោយគិតចាប់ពីថ្ងៃទីខែមីនា ដល់ខែមិថុនា ​ឆ្នាំ២០២២ ​ដោយមានអ្នកស្ម័គ្រចិត្តមកពីក្រសួងទេសចរណ៍​ក្រសួងបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ ​អង្គការ River Ocean Cleanup ​និង Everwave។បើតាមលោក Clemens Nepomuk Feigl ស្ថាបនិកក្រុមហ៊ុន ​everwave ​ បានថ្លែងថា នៅ​ក្នុង​យុទ្ធនាការ​នេះ ក្រុមហ៊ុន ​នឹងផ្តល់ទូកបច្ចេកវិទ្យាទំនើប​ប្រមូលសំរាមនេះបន្ថែមទៀត ប្រសិន​បើក្រុមអ្នក​សម្អាត​ទន្លេមានត្រូវការចំបាច់ ​ខណៈទូកប្រមូលសំរាមបំពាក់បច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង់ មានឈ្មោះថា «Moringa by Landmarken» ​មានសមត្ថភាពអាចប្រមូលទិន្នន័យទីតាំងដែលមានសំរាមបានរហ័ស តាមរយៈដ្រូន ​និងកាម៉េរ៉ា​ និងមាន​សមត្ថភាពប្រមូលសំរាមក្នុងទឹក៕ អត្ថបទ៖ ស៊ុម សុខជា

ក្រសួងពាណិជ្ជកម្ម ពិនិត្យចុងក្រោយ ផែនការយុទ្ធសាស្ត្រទាញយកប្រយោជន៍ជាអតិបរមា FTA

2022/03/18 01:48:48 pm        471
ភ្នំពេញ៖ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីកំណែចុងក្រោយនៃផែនការយុទ្ធសាស្ត្រ ទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មុននឹងដាក់ឆ្លងទៅអន្តរក្រសួងពាក់ព័ន្ធចំនួន១៥ ដើម្បីពិនិត្យនិងសម្រចជាលើកចុងក្រោយ។ ក្នុងកិច្ចប្រជុំកាលពីល្ងាចថ្ងៃទី១៧ មីនា ឆ្នាំ២០២២កន្លងទៅ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា គោលបំណងសំខាន់នៃការរៀបចំផែនការយុទ្ធសាស្ត្រនេះឡើង គឺដើម្បីជ្រើសរើសទំនិញ​នាំចេញ​សក្ដានុពល ​ដោយប្រើប្រាស់ទីផ្សារដែលមានស្រាប់ ដើម្បីទាញយកប្រយោជន៍​ជា​អតិបរមា​ពី​ការអនុវត្តកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីទាំងនោះ។ លើកឡើងក្នុងអង្គប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ ក្រុមការងារ​បានផ្ដោតទៅលើការសិក្សាលើមុខទំនិញអាទិភាពចំនួន ​១០មុខមុនគេ រួមមាន៖ ស្រូវអង្ករ ដំឡូងមី ចេក មៀនប៉ៃលិន ស្វាយ ស្វាយចន្ទី សាច់ កៅស៊ូធម្មជាតិ ម្នាស់ និងម្រេច និង​ការទាក់ទាញអ្នកវិនិយោគធ្វើជាមូលដ្ឋាន​ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងធ្វើជាគំរូសម្រាប់កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីទ្វេភាគីផ្សេងទៀត។ឯកឧត្តម បានជំរុញឱ្យក្រុមការងារខិតខំបញ្ចប់ការងាររៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ទាញយកអត្ថ​ប្រយោជន៍​ជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​នេះឱ្យបានឆាប់​ជាមួយ​អន្តរក្រសួង ​ព្រោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន និងកិច្ចព្រមព្រៀង​ភាពជា​ដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយតំបន់​បានចូលជាធរមាននៅដើមឆ្នាំ២០២២ ហើយច្បាប់​ស្តីពី​ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីរវាងកម្ពុជា ​និងប្រទេសកូរ៉េខាងត្បូង ក៏ត្រូវ​បាន​ព្រះមហាក្សត្របានឡាយព្រះហស្តលេខា ដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៩​ ខែមករាកន្លងទៅ ហើយនឹងត្រូវចូលជាធរ​មានក្នុងពេលឆាប់ខាងមុខនេះផងដែរ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ​បានថ្លែងការកោតសរសើ ​និងវាយតម្លៃខ្ពស់ ចំពោះកិច្ច​ខិតខំប្រឹងប្រែង​របស់ក្រុមការងារពាក់ព័ន្ធ ​ដែលបានសហការគ្នាយ៉ាងល្អ​ក្នុងការសិក្សា និង​ចងក្រង​ឯកសារ​ដ៏មានសារសំខាន់នេះ ​សម្រាប់ជាមូលដ្ឋានក្នុងការអនុវត្តផែនការសកម្មភាពរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ​សំដៅរួមចំណែកក្នុងការជំរុញកំណើនពាណិជ្ជកម្ម ​ទាក់ទាញ​វិនិយោគ បង្កើត​ការងារ ​និងកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់​រាជរដ្ឋាភិបាល៕អត្ថបទ៖ ឈិត បូរ៉ាវី

មន្រ្តីជំនាញបន្តពិនិត្យម៉ត់ចត់លើកាតចាក់វ៉ាក់សាំង ខណៈមានការលើកលែងPCR និងធ្វើតេស្តរហ័ស

2022/03/18 12:52:17 pm        764
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ថោង សុផាត នាយរងប៉ុស្ត៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លើកឡើងថា មន្រ្តីអន្តោប្រវេសន៍បានបន្តអនុវត្តពិនិត្យម៉ត់ចត់ លើកាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខណៈកម្ពុជាសម្រេចលុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេស ត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមានក្នុងរយៈពេល៧២ម៉ោង និងការធ្វើតេស្តរហ័ស(Rapid test)។ថ្លែងប្រាប់BTV នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ថោង សុផាត នាយរង​ប៉ុស្តិ៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីមានចំណារ​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលថ្មី​ពាក់ព័ន្ធ​កែសម្រួលលក្ខខណ្ឌមួយចំនួន​ ចំពោះអ្នកដំណើរមកពីបរទេស ពេលមកដល់ប្រទេស​កម្ពុជា ​បានសម្តែងការគាំទ្រចំពោះការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល សំដៅ​បង្ក​លក្ខណៈកាន់តែងាយ​ស្រួលដល់អ្នកធ្វើដំណើរចូលកម្ពុជា។ឧត្តមសេនីយ៍ត្រី ថោង សុផាត បន្តថា គិតចាប់ពីអំឡុងខែមករានេះ ​មកដល់ពេលនេះ កំណើន​អ្នក​ធ្វើដំណើរបានកើនឡើង​ជាមធ្យមក្នុងមួយថ្ងៃចំនួនជាង​ ១ពាន់នាក់​ ខណៈចុងឆ្នាំ២០២១ មាន​ចំនួនត្រឹម៤០០-៥០០នាក់​ប៉ុណ្ណោះ។ឧត្តមសេនីយ៍ត្រី ថោង សុផាត ថ្លែងថា ទន្ទឹមនឹងការសម្រេចរបស់រាជរដ្ឋាភិបាលនេះ មន្រ្តី​អន្តោប្រវេសន៍ប្រចាំច្រកទ្វារអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ ក៏បន្ត​អនុវត្តម៉ត់ចត់​ទៅ​លើ​កាត​វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ ផងដែរ។ជាមួយគ្នានេះអ្នកដំណើរជាតិ-អន្តរជាតិ បានសម្តែងការពេញចិត្តចំពោះការ​សម្រេច​បន្ធូរបន្ថយ​កាន់​តែងាយស្រួល​ រួមទាំង​កាត់បន្ថយការចំណាយ​ និងពេលវេលា។ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែមីនា ម្សិលមិញនេះ បានប្រកាសលុបចោល​លក្ខខណ្ឌ​តម្រូវ​ឲ្យ​អ្នកដំណើរ​មកពីបរទេសបង្ហាញ​លទ្ធផល​តេស្តPCR អវិជ្ជមាន​ក្នុង​រយៈពេល​៧២ម៉ោង​មុនមក​ដល់​កម្ពុជា ​លុបចោលការតម្រូវឲ្យធ្វើតេស្តរហ័ស​នៅពេលមកដល់ និង​អនុញ្ញាត​បើក​ឡើង​វិញ​ការ​ផ្តល់ទិដ្ឋាកាតពេលមកដល់(Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិ៕អត្ថបទ សេក ឧត្តម

លោកជំទាវ ឱ វណ្ណឌីន ផ្ញើសារឲ្យអ្នកជាសះស្បើយទៅពិនិត្យសួត ក្នុងករណីកូវីដវាយលុកសួតខ្លាំង

2022/03/18 12:39:43 pm        482
ភ្នំពេញ៖ លោកជំទាវ ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លើកឡើងប្រាប់ BTV ថា បុគ្គលដែលត្រូវបានកូវីដ-១៩វាយលុកខ្លាំងទៅលើសួត គឺត្រូវទៅពិនិត្យសួតឡើងវិញ ក្នុងរយៈពេល ៣ខែដំបូងក្រោយជាសះស្បើយ។ពាក់ព័ន្ធនឹងករណីក្រោយជាសះស្បើយពីកូវីដ-១៩ លោកជំទាវ ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួង​សុខាភិបាល ​លើកឡើងថា ​មិនទាន់មានការសិក្សាបញ្ជាក់ច្បាស់​ពីផលប៉ះពាល់សួតក្នុង​កម្រិត​ណានោះឡើយ។ តែគេសង្កេតឃើញ មុខងារសួតអាចថមថយខ្លះៗ​ ប្រសិនបើវីរុសកូវីដ-១៩ បាន​វាយលុកខ្លាំង​ទៅលេលើសួត ​ដែលតម្រូវឱ្យអ្នកជំងឺដែលជាសះស្បើយទៅ ត្រូវហាត់ការដក​ដង្ហើម​ផង និងត្រួតពិនិត្យ​សួត​ឡើងវិញផង ​នៅក្នុងរយៈពេល៣ខែដំបូងបន្ទាប់ពីជាសះស្បើយ។ ប្រសិនបើនៅមានសេសសល់សំណល់បញ្ហាសួតខ្លះៗនោះ ​គួរតែត្រូវបានបន្តត្រួតពិនិត្យឱ្យ​បាន​ទៀងទាត់​តាមការណែនាំរបស់គ្រូពេទ្យ។ លោកជំទាវ លើក​ឡើងបន្ថែមថា ករណីឆ្លងឡើងវិញនូវវីរុសកូវីដ-១៩​ ផលប៉ះពាល់អាច​មាន​តិចតួច បើសិន​ជាមានកងការពារខ្លាំងសម្រាប់​ទប់ទល់។ ​ករណីកងការពារខ្សោយវិញ គឺអាចបន្ថែមភាព​ប៉ះពាល់​ទៅ​លើប្រព័ន្ធសរសសៃប្រសាទ បេះដូង ថ្លើម​ និងតម្រងនោមជាដើម។ ជារួមលោកជំទាវ បញ្ជាក់ថា តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តវេជ្ជសាស្រ្តបរទេសមួយចំនួន បង្ហាញថា អ្នកជាសះស្បើយពីកូវីដក្នុងរង្វង់​ ២៣ ទៅ ២៦ភាគរយ គឺមានបញ្ហាផ្លូវចិត្តដូចជា ឆាប់បាក់ទឹកចិត្ត​ និងឆាប់ព្រួយ។ ​លើសពីនេះ​ក៏មានបញ្ហា ​ឆាប់នឿយហត់ ​មិនសូវមានកម្លាំង និងមួយចំនួនទៀតក៏ឆាប់ឆ្លងកូវីដឡើងវិញផងដែរ។ ការសិក្សាក៏ បានបង្ហាញថា អាចមានរោគសញ្ញាសេសសល់ ក្នុងរយៈពេលមួយឆ្នាំ​ក្រោយ​ជា​សះស្បើយ​ផងដែរ ​ដូចជា​ដក​ដង្ហើមមិនបានវែង​ ពិបាកដកដង្ហើម ​មានអារម្មណ៍ថប់ដង្ហើម បន្តនៅក្អកខ្លះៗ ​អាចឈឺសន្លាក់ដៃជើង​ អាចឈឺដើមទ្រូងខ្លះៗ ​មានបញ្ហាការចងចាំ បញ្ហាសម្រាន្តមិនសូវលក់ ​ឈឺសាច់ដុំ ឈឺក្បាល ​បេះដូងដើរញាប់ជាងមុន ជាដើម។លោកជំទាវ ក៏នៅតែបន្តអំពាវនាវ ​កុំឱ្យប្រជាពលរដ្ឋមើលស្រាលជំងឺកូវីដ-១៩ ជាពិសេស​វីរុសបំប្លែងថ្មី អូមីក្រុង​។ សូមបងប្អូនប្រជាពលរដ្ឋមានការ​យល់​ដឹងថា លទ្ធភាព​វៃលុក​របស់​វាមកលើសរីរាង្គកាយមនុស្ស ​អាចកើតមានមិនអាចមើលរំលងបានឡើយ​ ហើយជំងឺកូវីដ-១៩ ក៏មិនមែន​ជាជំងឺផ្តាសាយក្នុងលក្ខណៈធម្មតា​ និង​រិតតែមិនមែន​ជាជំងឺ​ដែល​សាមញ្ញពេកនោះដែរ ថ្វីត្បិតតែ​ វាមានលក្ខណៈដូចជាស្រាល​ ដោយមួយចំណែកធំដោយសារឥទ្ធិពលបានមកពីការ ស្រោចស្រពវ៉ាក់សាំង​បានច្រើននៅក្នុងសហគមន៍។ អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានក្រើនរម្លឹកថា ​សរីរាង្គកាយមនុស្ស ​ប្រហែលជានឹងអាច មាន​ការប៉ះពាល់សុខភាពទោះតិចក្តី ឫច្រើនក្តី ​ក្រោយពីបានឆ្លងជំងឺកូវីដ-១៩ ប្រសិន​បើយើងមិនមានកងការពារក្នុងខ្លួនយើងរឹងមាំទេនោះ ហើយការចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសទី ៣ ឬដូសជំរុញ ​នាពេលនេះ ​នឹងជួយពង្រឹងកងការពារនេះ ​ដើម្បីទប់ទល់ពីការវាយលុកធ្ងន់ធ្ងរ​លើស​រីរាង្គបុគ្គល​ និងជួយសង្គ្រោះអាយុជីវិតមនុស្សផងដែរ៕ អត្ថបទ៖ គឹមហុក

ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងបំពេញទស្សនកិច្ចលើកដំបូងនៅមីយ៉ានម៉ា សប្ដាហ៍ក្រោយ

2022/03/18 12:24:34 pm        723
ភ្នំពេញ៖ ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ានម៉ា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារ លើកដំបូង នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា រយៈពេល៣ថ្ងៃ ពីថ្ងៃទី២១ ដល់ទី២៣ ខែមីនា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ក្រុមប្រឹក្សារដ្ឋបាលនៃប្រទេសមួយនេះ ។យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ មានគោលបំណង ​ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីឈានទៅ​ដល់​ការ​បញ្ចប់អំពើហិង្សា ​ក៏ដូចជាការ​អត់ធ្មត់​ឲ្យបានខ្ពស់បំផុត ​ពីគ្រប់ភាគីទាំងអស់, ការចែកចាយ​ជំនួយ​មនុស្សធម៌​ ដោយមានការគាំទ្រ ​និងសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និង​មជ្ឈមណ្ឌល​សម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ ​និងការគ្រប់គ្រងគ្រោះមហន្តរាយ និង​លើកទឹកចិត្តឲ្យមានកិច្ចពិគ្រោះយោបល់/កិច្ច​សន្ទនា​នយោបាយ ​ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ។ សេចក្តីប្រកាសព័ត៌មាន បានបន្តថា ដំណើរទស្សនកិច្ចនេះ​ នឹងផ្អែកលើឯកសារមូលដ្ឋាន នៃកិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុចរបស់អាស៊ាន​ លទ្ធផលនៃដំណើរទស្សនកិច្ចការងារ របស់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ​នៅថ្ងៃទី៧ និងទី៨ ខែមករា ឆ្នាំ២០២២ ​លទ្ធផលនៃកិច្ចពិភាក្សារវាងសម្ដេចតេជោ និងឯកឧត្តម នាយឧត្តមសេនីយ៍​ជាន់​ខ្ពស់ មីង អោង ឡាំង ​និងលទ្ធផល​នៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការ​បរទេសអាស៊ាន ​នាពេលថ្មីៗនេះ ។ប្រកាសព័ត៌មានដដែល ​បានបញ្ជាក់ថា​ ទស្សនកិច្ចនេះ អមដំណើរដោយ​ឯកឧត្តមកិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និងនវានុវត្តន៍ ឯកឧត្តម លឹម ចុកហ៊ុយ ​អគ្គលេខាធិការអាស៊ាន លោក លី យ៉ាមមីង នាយកប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្របសម្រួលអាស៊ាន​ ដើម្បីជំនួយមនុស្សធម៌ ​និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) ​និងមន្ត្រីជាន់ខ្ពស់របស់​រាជរដ្ឋាភិបាលមួយចំនួន ព្រមទាំង​បុគ្គលិក​របស់​លេខាធិការដ្ឋាន​អាស៊ាន និង AHA Centre ផងដែរ ៕

សម្តេចតេជោ៖ កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចឡើងវិញ តាមរយៈការកែ​លម្អ​នូវ​ជន្ទល់​សេដ្ឋកិច្ច​សំខាន់ៗ

2022/03/18 11:31:24 am        584
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថា កម្ពុជារំពឹងថា នឹងអាចស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ តាមរយៈការកែលម្អនូវជន្ទល់សេដ្ឋកិច្ចសំខាន់ៗ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ នឹងការស្វែងរកជន្ទល់ថ្មីប្រកបដោយសក្តានុពលពីវិស័យផ្សេងៗ។ការថ្លែងរបស់សម្តេចតេជោ យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ១៩ អាស្ត្រាហ្សេនីកា ចំនួន៥សែន២ម៉ឺន៣ពាន់ដូសពីរដ្ឋាភិបាលនិងប្រជាជនហុងគ្រី ជូនរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី ១៨ មីនានេះ។សម្តេច បានបង្ហាញមោទនភាពថា តាមរយៈការខិតខំការពារទប់ស្កាត់ជាពិសេសការចាក់ស្រោច​វ៉ាក់សាំង​ការពារកូវីដ១៩ បានអនុញ្ញាតឲ្យកម្ពុជាបើកប្រទេសឡើងវិញ និងរក្សាកិច្ចការនៃសកម្មភាព​សង្គម​សេដ្ឋកិច្ច​ពេញលេញលើគ្រប់វិស័យ ទោះបីជាការឆ្លងរាលដាលចូលក្នុង​សហគមន៍​នឹង​បន្តមានក៏ដោយ។សម្តេចតេជោគូសបញ្ជាក់ទៀតថា បើទោះបីជាវិស័យទេសចរណ៍នៅមិនទាន់ងើបឡើងវិញ ក៏​វិស័យសំខាន់ៗ​មួយចំនួនបាន​និងកំពុងស្ដានិងជំរុញដំណើរការជាប្រក្រតីឡើងវិញ​ដែលជា​លទ្ធផល​កម្ពុជារំពឹងថា នឹងធានាបាននៅកំណើនវិជ្ជមានកម្រិតប្រមាណ ៣ភាគរយនៅឆ្នាំ ២០២១ នឹងបន្តកើនឡើងលើស ៥ភាគរយនៃឆ្នាំ ២០២២។ជាមួយគ្នានេះភាពមិនប្រាកដប្រជានៅមានបន្តក្នុងកម្រិតគួរឱ្យបារម្ភដោយសារការកើនឡើងនូវបញ្ហាប្រឈមនានាផ្សេងទៀត ជាក់ស្ដែងជម្លោះរវាងអ៊ុយក្រែន-រុស្ស៊ី​និង​អាចជះឥទ្ធិពលអវិជ្ជមានលើ​កំណើន​សេដ្ឋកិច្ចសកល​នឹងសេដ្ឋកិច្ចកម្ពុជា​ប្រសិនបើជម្លោះនេះនៅបន្តអូសបន្លាយទៅមុខទៀត។ក្នុងន័យនេះ កម្ពុជាបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហា​ប្រឈមទាំងនេះ​ដើម្បីរៀបចំគោល​នយោបាយ​និងដាក់ចេញវិធានការអន្តរាគមន៍ចាំបាច់ឱ្យបានទាន់ពេលវេលា៕

សម្តេចតេជោ ជំរុញលើកទឹកចិត្តឱ្យកម្ពុជា ហុងគ្រីបើកស្ថានទូតឡើងវិញ

2022/03/18 04:39:50 am        513
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត និងជំរុញឱ្យ បើកស្ថានទូតនៃប្រទេសទាំងពីរកម្ពុជា-ហុងគ្រី ជាថ្មីឡើងវិញ ដែលជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយសំដៅជំរុញទំនាក់ទំនងការទូតកម្ពុជា-ហុងគ្រីឲ្យកាន់តែស៊ីជម្រៅ និងពេញលេញថែមទៀត។ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លាវ៉ាក់សាំងកូវីដ-១៩ (AstraZeneca) ពីរដ្ឋាភិបាល និងប្រជាជនហុងគ្រី នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១៨មីនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ចំណងមិត្តភាព​រវាងកម្ពុជា និងហុងគ្រី នឹងកាន់តែរឹងមាំថែមទៀត។ក្នុងពិធីដ៏ថ្លៃថ្លានេះ សម្ដេចតេជោ បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល​និង​ប្រជាជនហុងគ្រី​ដែលបានផ្ដល់អំណោយសប្បុរសធម៌ដ៏ថ្លៃថ្លាវ៉ាក់សាំងកូវីដ-១៩​ប្រភេទ​អាស្ត្រាហ្សេនីកា​ ចំនួន ៥ សែន២ម៉ឺន៣០០០ដូស ជូនដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។ហុងគ្រីគឺជាប្រទេសទី៦ ​ដែលបានផ្ដល់អំណោយ​វ៉ាក់សាំងកូវីដ-១៩ដល់ប្រជាជន​និង​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងក្របខណ្ឌទ្វេភាគី​ដែលសម្ដេច​បាន​ទទួលដោយផ្ទាល់​អំណោយ​ដ៏ថ្លៃថ្លា​នេះ​គឺជាសក្ខីភាព​មួយ​ដែល​ឆ្លុះបញ្ចាំង​ពីកិច្ចការមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់​របស់ប្រជាជន​និង​រដ្ឋាភិបាល​ហុងគ្រី លើការប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅកម្ពុជា​និងនៅ​លើសកលលោកទាំង​មូល​ហើយកម្ពុជា​សូមកោត​សរសើរ និងវាយតម្លៃខ្ពស់ ជាការពិតការឆ្លងរាលដាលបើជំងឺកូវីដ១៩នៅតែបន្តអូសបន្លាយ និងកំពុងវិវត្តន៍ជាពិសេស​តាមរយៈការ​បង្កើត​ជាប្រភេទមេរោគបំប្លែងខ្លួនថ្មីៗជាបន្ត។ ឈរលើស្មារតីប្រុងប្រយ័ត្នប្រកប​ដោយ​សុទិដ្ឋិនិយម​មកម្ពុជា​បានតាមបានវាយតម្លៃសភាពការណ៍​និងយកចិត្តទុកដាក់ខ្ពស់​ដោយបាន​ពន្លឿន​និងជំរុញយុទ្ធនាការចាក់វ៉ាក់សាំងសំដៅបង្កើតភាពស៊ាំសហគមន៍នៅទូទាំងកម្ពុជា។ក្នុងក្របខ័ណ្ឌសកលលោក កម្ពុជាក៏បានចូលរួមជំរុញផងដែរនូវ​យុទ្ធនាការ​ចាក់វ៉ាក់​សាំង​និង​សូមវាយ​តម្លៃខ្ពស់​ចំពោះវប្បធម៌ជួយគ្នាទៅវិញទៅមក ​ជាពិសេសការចែករំលែក​វ៉ាក់សាំងកូវីដ១៩ ដែលពិតជាមានសារៈសំខាន់ និងប្រសិទ្ធភាពខ្ពស់ក្នុង​ការទប់ស្កាត់ការឆ្លងរាលដាល​នៃជម្ងឺ​ដ៏កាច​សាហាវនេះ ។កម្ពុជាជឿជាក់ថា ការចាក់វ៉ាក់សាំងគឺជាកិច្ចការអាទិភាព​សម្រាប់យើងទាំងអស់​គ្នាហើយ​វ៉ាក់សាំងនឹងបន្តដើរតួនាទីជាទំនិញយុទ្ធសាស្ត្រគន្លឹះក្នុង​ការទប់ទល់នឹងឆ្លងរាលដាល​ក៏ដូចជា​ការរៀនរស់នៅជាមួយកូវីដ១៩ នឹងការបើកកិច្ចដំណើរការសកម្មភាពសង្គមសេដ្ឋកិច្ចឡើងវិញ។គិតត្រឹមថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០២២ កម្ពុជាគឺជាប្រទេសមួយដែលបានទទួលជោគជ័យក្នុង​យុទ្ធនាការ​ជាតិចាក់វ៉ាក់សាំង​ដោយសម្រេចបានអត្រាចាក់វ៉ាក់សាំង​ប្រមាណ ៩២,២៧% នៃប្រជាជនសរុប ១៦លាននាក់។ការនេះ​បានអនុញ្ញាត​ឲ្យកម្ពុជាបើកប្រទេសឡើងវិញ និង​រក្សាកិច្ចការនៃសកម្មភាពសង្គមសេដ្ឋកិច្ចពេញលេញលើគ្រប់វិស័យទោះបីជាការឆ្លងរាលដាលចូលក្នុងសហគមន៍នឹងបន្តមានក៏ដោយ។កម្ពុជារំពឹងថា នឹងអាចស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ តាមរយៈការកែលំ​អ​នូវជន្ទល់​សេដ្ឋកិច្ច​សំខាន់ៗ​ដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ នឹងការស្វែងរកជន្ទល់ថ្មីប្រកប​ដោយ​សក្តានុពល​ពីវិស័យ​ផ្សេងៗ។អំណោយសប្បុរសធម៌ដ៏ថ្លៃថ្លាវ៉ាក់សាំងកូវីដ-១៩ ប្រភេទអាស្ត្រាហ្សេនីកាពីសំណាក់ប្រជាជន​និងរដ្ឋាភិបាលហុងគ្រីនាថ្ងៃនេះ នឹងចូលរួមចំណែកដ៏សំខាន់ក្នុងការបន្តប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅកម្ពុជា៕ អត្ថបទ មុត សុទ្ធ 

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តកំពង់ធំ ត្រូវបានពង្រីកបន្ថែមប្រវែងជាង ១៥០គីឡូម៉ែត្រទៀត

2022/03/17 04:37:52 pm        510
កំពង់ធំ៖ ប្រព័ន្ធទឹកស្អាតក្នុងខេត្តកំពង់ធំ ត្រូវបានពង្រីកបន្ថែមប្រវែងជាង ១៥០គីឡូម៉ែត្រទៀត ក្រោមគម្រោងហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ចំនួនជិត៣០លានដុល្លារ ដែលត្រូវបានសាងសង់រួចទាំងស្រុង និងត្រូវដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ នៅខែក្រោយនេះ។ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ កាលពីម្សិលមិញ បានដឹកនាំសហការីចុះពិនិត្យស្ថានីយ​ផ្គត់ផ្គង់ទឹកស្អាតក្រុងស្ទឹងសែន។ ឯកឧត្តម បានឲ្យដឹងថា គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត សម្រាប់ប្រើប្រាស់នេះ អាច​គ្របដណ្តប់​ចែកចាយប្រវែងប្រមាណជាង ១៥០គីឡូម៉ែត្រ ​ស្មើនឹង២០ភូមិ ដែលមួយផ្នែកស្ថិត​ក្នុង​ក្រុងស្ទឹងសែន និងមួយផ្នែកទៀត ក្នុងឃុំក្តីដូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ។ គម្រោងនេះ ​អនុវត្តក្រោមជំនួយហិរញ្ញប្បទាន​ ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានតម្លៃជិត ៣០លានដុល្លារ តាមរយៈក្រសួងឧស្សាហកម្មបច្ចេកវិទ្យា និងនវានុវត្តន៍ ​ជាម្ចាស់គម្រោងតំបន់​សេវាទឹកស្អាត ​ដើម្បីលើកស្ទួយវិស័យទឹកស្អាតឲ្យមានការរីកចម្រើន​ ធានាឲ្យបាននូវនិរន្តរភាព នៃការ​ផ្ដល់សេវាទឹកស្អាតប្រកបដោយគុណភាព ​និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ក្នុងការ​ប្រើប្រាស់​ប្រចាំថ្ងៃ ក្នុងតម្លៃសមរម្យ​ ជាពិសេសចូលរួមថែរក្សា ​សុខុមាលភាព​ប្រជាពលរដ្ឋ ឲ្យមានភាព​ប្រសើរឡើង​ប្រកប​ដោយ​អនាម័យ។ឯកឧត្ដម បានស្នើដល់ប្រជាពលរដ្ឋទាំងអស់​ ឱ្យជួយថែរក្សាប្រព័ន្ធបង្ហូរទឹក​ និងប្រើប្រាស់ទឹក ដោយសន្សំសំចៃ។ ទន្ទឹមនេះ ​អាជ្ញាធរពាក់ព័ន្ធ ​ដៃគូរអភិវឌ្ឍន៍នានា​ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុង​សកម្មភាពជីកកាយ ​ការពារការខូចខាតជាយថាហេតុ។ ឯកឧត្តម បន្តអំពាវនាវដល់ប្រជាពលរដ្ឋក្នុង ​ក្រុងស្ទឹងសែន ​និងស្រុកកំពង់ស្វាយ ដែល​មាន​ប្រព័ន្ធទុយូទៅដល់ ​សូមមកដាក់ពាក្យស្នើសុំភ្ជាប់បណ្តាញ ​ដើម្បីទទួលបានទឹកប្រើប្រាស់ប្រចាំថ្ងៃ។ក្រុមបច្ចេកទេសក្រសួងឧស្សាហកម្ម ​បច្ចេកវិទ្យា ​និងនវានុវត្តន៍ ​បានបញ្ជាក់ថា សំណង់​អាងប្រព្រឹត្តកម្មទឹកស្អាតនេះ​ មានសមត្ថភាពផលិតទឹកស្អាត បានចំនួន ៧៥០០ម៉ែត្រគីប​ក្នុងមួយថ្ងៃ។ ​អាងស្តុកទឹកស្អាត និងស្ថានីយចែកចាយ ​អាចស្តុកទឹកបាន១៨០០ម៉ែត្រគីប៕ អត្ថបទ៖ លី សាងស៊ីន

ក្រុមអ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរ ចុះពិនិត្យតាមការដ្ឋានជួសជុលនៅរមណីយដ្ឋានអង្គរ

2022/03/17 04:31:17 pm        514
សៀមរាប៖ ក្រុមអ្នកជំនាញការចំពោះកិច្ច អាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ (ICC-Angkor) កាលពីម្សិលមិញ បានចុះត្រួតពិនិត្យការងារជួសជុលតាមការដ្ឋានមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។លោក ឡុង កុសល អង្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការចុះត្រួតពិនិត្យ ផ្លាស់ប្តូរ​យោបល់ របស់អ្នកជំនាញ អាដហុក គឺជាសកម្មភាពចាប់ផ្តើមមុននឹងដំណើរការនៃ​កិច្ច​ប្រជុំ​អាយស៊ីស៊ី-អង្គរ ទាំងគម្រោងរបស់អាជ្ញាធរជាតិអប្សរា ​និងគម្រោងដៃគូអន្តរជាតិ ដើម្បីអ្នកជំនាញ​ផ្តល់អនុសាសន៍ចំណុច ដែលត្រឹមត្រូវ ឬចំណុចត្រូវកែលម្អ ឱ្យការងារទាំងនោះ ដំណើរការល្អ និងស្របតាមលក្ខខណ្ឌ នៃធម្មនុញ្ញអង្គរ។ បន្ថែមពីនេះ ក្រុមអ្នកជំនាញ ​នឹងរៀបចំជារបាយការណ៍នៃការចុះត្រួតពិនិត្យនេះ ​សម្រាប់ពិភាក្សា និងផ្តល់យោបល់បន្ថែម​ ក្នុងកិច្ចប្រជុំធំ​ នៃគណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ។ឯកឧត្ដម បានបញ្ជាក់ថា ​ការចុះតាមការដ្ឋាននេះ ​ធ្វើឡើងរយៈពេលមួយសប្ដាហ៍​ តាមទីតាំងផ្សេង ៗ ដូចជាប្រាសាទលលៃ បាគង បន្ទាយស្រី ​មេបុណ្យខាងលិច នាគព័ន្ធ ព្រះខ័ន ចៅសាយទេវតា ធម្មនន្ទ ​និងផ្លូវទស្សនាថ្មើរជើងលើកំពែងក្រុងអង្គរធំ ។ល។គណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ នឹងរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និង​កិច្ចប្រជុំពេញអង្គលើកទី២៨ នៅថ្ងៃទី២៤-២៥ ខែមីនា នេះ ​ដែលមានសហប្រធានបារាំង​ និងជប៉ុន ក្រោម​អធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង ​សកុណា ​រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា៕ អត្ថបទ៖ ឈិត សាវី

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ ថ្នាក់ដឹកនាំខេត្តឧត្ដរមានជ័យ​យកចិត្តទុកដាក់​បំពេញ​ការងារ​បម្រើ​ពលរដ្ឋ

2022/03/17 04:24:41 pm        371
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានជំរុញដល់ថ្នាក់ដឹកនាំខេត្តឧត្ដរមានជ័យ ឱ្យយកចិត្តទុកដាក់ក្នុងការ បំពេញការងារបម្រើប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព។ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តឧត្តរមានជ័យ កាលពីម្សិលមិញ បានលើក​ឡើង​ថា ដើម្បីធ្វើឲ្យរដ្ឋបាលខេត្តសម្រេចបានជោគជ័យលើគ្រប់វិស័យ​រាល់​ការងារស្នូលផ្សេងៗនោះ គប្បី អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ ​នៅតាមមូលដ្ឋានទាំងអស់ ត្រូវមានសាមក្គីភាព​ផ្ទៃ​ក្នុងល្អ​ និងបម្រើសេវាសាធារណៈនានា​ជូនដល់ប្រជាពលរដ្ឋឲ្យបានលឿន ​និងឆាប់រហ័ស ពិសេស​ក្នុងឱកាសបោះឆ្នោតខាងមុខនេះ ធ្វើយ៉ាងណាត្រូវខិតខំ​បម្រើ​ការងារស្នូលនៅ​តាមមូលដ្ឋាន​របស់​ខ្លួន ឲ្យបានល្អប្រសើរ​សម្រាប់ប្រជាពលរដ្ឋ។ឯកឧត្តម បាន​ធ្វើការ​ផ្តាំផ្ញើ​កោតសរសើរ ​និង​វាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តឧត្តរមានជ័យ ដែល​កន្លងមក​ តែងតែ​សម្រេចបានការរីកចម្រើននូវរាល់វិស័យការងារ​សង្គម​នានា​ជាច្រើន ពិសេស​នោះ​លើវិស័យ​សុខាភិបាល ​ក្នុងការចាក់វ៉ាក់សាំង​ជូនដល់ប្រជាពលរដ្ឋបានរួចរាល់​គ្រប់ដូស ដើម្បី​ការពារជំងឺកូវីដ-១៩ផងដែរ៕អត្ថបទ៖ ឃិន សារិទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីសុខាភិបាល អនុញ្ញាតឱ្យគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ជួបសម្តែងការគួរសម និងពិភាក្សាការងារ
09/10/2025 08:09 PM
រ៉្វាន់ដា៖ ការអំពាវនាវរបស់កុងហ្គោឲ្យ UN ទទួលស្គាល់មាន «អំពើប្រល័យពូជសាសន៍» គឺជាទង្វើ «ល្ងង់ខ្លៅ»
09/10/2025 08:09 PM
វិមានក្រឹមឡាំងបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញឧប្បត្តិហេតុយានដ្រូន នៅប៉ូឡូញ
09/10/2025 07:09 PM
ក្រុមបារាំងកៀរគរគ្នាដើម្បីបេតិកភណ្ឌកម្ពុជា
09/10/2025 07:09 PM
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការរំលោភរបស់រុស្ស៊ីលើដែនអាកាសប៉ូឡូញ គឺជា «ធ្វេសប្រហែសខ្លាំងណាស់»
09/10/2025 07:09 PM
សមាជិកព្រឹទ្ធសភាអូស្ត្រាលីស្តាំនិយម ត្រូវបណ្តេញចេញពីក្រសួងស្រមោល ជុំវិញការអត្ថាធិប្បាយប្រឆាំងឥណ្ឌា
09/10/2025 06:09 PM
ក្រុងច្បារមន និងខេត្តកំពង់ស្ពឺ ទទួលបាន ជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”
09/10/2025 06:09 PM
ក្រុមហ៊ុនអាកាសចរណ៍ JAL រងការព្រមានជាលើកទី២ ពាក់ព័ន្ធនឹងអ្នកបើកបរយន្តហោះស្រវឹង
09/10/2025 06:09 PM
ប្រមុខគណៈកម្មការ EU បញ្ជាក់ថា លោកស្រីនឹងស្នើវិធានការថ្មីផ្ដោតលើអ៊ីស្រាអែល
09/10/2025 06:09 PM
សំឡេងផ្ទុះបន្លឺឡើង ក្រោយរថយន្តផ្លូវដែកផ្ទុកដោយឥន្ធនៈ មានអគ្គិភ័យ នៅលីទុយអានី
09/10/2025 06:09 PM