សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល
ប្រជាពលរដ្ឋត្រេកអរនឹងសមិទ្ធផលអាកាសយានដ្ឋានថ្មីដែលត្រៀមបើកដំណើរការ

នយោបាយ​ និង ការអភិវឌ្ឍន៍

មួយរយៈក្រោយនេះ ពលករខ្មែរមកថៃ ត្រូវបានរកឃើញផ្ទុកអូមីក្រុង ប្រមាណ២០នាក់ក្នុងមួយថ្ងៃ

2022/03/16 03:02:49 pm        829
ឧត្ដរមានជ័យ៖ មួយរយៈពេលចុងក្រោយនេះ ដែលជិតដល់ពេលចូលឆ្នាំខ្មែរផងនោះ ពលករខ្មែររាប់រយនាក់ ក្នុងមួយថ្ងៃៗ បានវិលត្រឡប់មកពីប្រទេសថៃ ហើយត្រូវបានរកឃើញផ្ទុកជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង ប្រមាណ២០នាក់ដែរ។ ការវិលត្រឡប់របស់ពលករខ្មែរនេះ គឺតាមច្រកព្រំដែនអន្តរជាតិអូរស្មាច់ ក្នុងខេត្តឧត្ដរមានជ័យ។លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា កាលពី ម្សិលមិញពលករខ្មែរ ចំចួនជិត៣០០នាក់ បានវិលមកពីប្រទេសថៃ ដែលក្នុងចំនួននេះ ត្រូវបាន​រកឃើញ មានវិជ្ជមានកូវីដ-១៩ អូមីក្រុង ចំនួន២១នាក់ ខណៈកំពុងសម្រាកព្យាបាល ៣០០នាក់ និងធ្វើចត្តាឡីស័ក ៤០០នាក់។លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ខណៈពេលមានរំហូរពលករខ្មែរដូច្នេះ វិធានការសុខាភិបាល កាន់តែត្រូវបានរឹតបន្តឹង ពិសេសគឺការធ្វើតេស្តរកជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់កុំឱ្យមាន​ការនាំ​ចូលមក ចម្លងក្នុងសហគមន៍បន្ថែមទៀត។លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ក្រុមការងារសុខាភិបាលជួរមុខ ​តែងតែពិនិត្យរកឃើញអ្នកវិជ្ជ មានកូវីដ-១៩ លើពលករមកពីថៃ ក្នុងរយៈពេលចុងក្រោយនេះ ហើយក្នុងចំណោមអ្នកទាំងអស់​នោះ អ្នកខ្លះបានចាក់វ៉ាក់សាំងរួច ឯខ្លះទៀត ក៏ពុំទាន់បានចាក់វ៉ាក់សាំងនៅឡើយ។ ចំពោះអ្នកដែលពុំទាន់បានចាក់វ៉ាក់សាំង ក្រុមការងារ តម្រូវឲ្យស្នាក់នៅមណ្ឌលធ្វើចត្តាឡីស័ក​ជា​បណ្តោះអាសន្នសិន ​ដើម្បី​តាម​ដាន​សុខភាព ទោះបីជាពួកគេពុំមានវិជ្ជមានកូវីដ-១៩ យ៉ាងណាក្តី។លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ​បានបញ្ជាក់ថា ​ការវិលត្រលប់ពលករខ្មែរមកពីថៃ មានការកើនឡើង ច្រើនជារៀងរាល់​ថ្ងៃ​យ៉ាងដូច្នេះ ​គឺ​ដោយ​សារ​កត្តា​ភាគ​ច្រើនពួកគេពុំសូវមាន​ការងារធ្វើឲ្យ​បាន​ទៀងទាត់ ព្រមជាមួយនឹងពិធីបុណ្សចូលឆ្នាំខ្មែរ ​ក៏បានខិតជិតមកដល់ផង៕អត្ថបទ៖ ឃិន សារិទ្ធ

ដំណាក់កាលចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់ បណ្តឹងភាគច្រើនប្តឹងបដិសេធមិនឈរឈ្មោះជាបេក្ខជន

2022/03/16 12:57:33 pm        722
ភ្នំពេញ៖ ក្នុងដំណាក់កាលចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ រាជធានី ខេត្តបានទទួលពាក្យបណ្តឹងសរុបចំនួន ១៥២ បណ្តឹង។ ក្នុងចំណោមពាក្យបណ្តឹងទាំង ១៥២បណ្តឹងននេះ គឺមានបណ្តឹងភាគច្រើនប្តឹងបដិសេធមិនឈរឈ្មោះជាបេក្ខជន។ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថា ផ្អែកតាមសេចក្តីរាយការណ៍ពីគណៈកម្មការរាជធានី ខេត្តរៀបចំការ​បោះឆ្នោត (គធ.ខប) ទាំង ២៥ រាជធានី ខេត្ត ដែលនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម ទទួល​បានពាក់ព័ន្ធនឹងការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងក្នុងដំណាក់កាលចុះបញ្ជី បេក្ខជន ​នៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានទទួលពាក្យបណ្តឹងសរុបចំនួន ១៥២បណ្តឹង។ឯកឧត្តម បានបញ្ជាក់ថា ក្នុងចំណោមពាក្យបណ្តឹងទាំង ១៥២ នោះ មាន ១៤៦ បណ្ដឹង ត្រូវបាន​ប្ដឹង​ទៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ​(គឃ.សប) គឺករណីប្ដឹងសុំ​បដិសេធ​មិន​ឈរ​ឈ្មោះជាបេក្ខជន។

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើក១៩ នៅថ្ងៃស្អែក

2022/03/16 12:36:41 pm        416
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមីនាស្អែកនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នឹងធ្វើជាម្ចាស់ដឹកនាំកិច្ចប្រជុំអគ្គមេបញ្ជាកងទ័ពអាស៊ានលើកទី១៩ ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»។ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន និងការឈានទៅរកកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន នា​ពេល​ខាងមុខ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គ​មេ​បញ្ជា​ការ​កងយោធពលខេមរភូមិន្ទ អញ្ជើញធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំអគ្គមេបញ្ជាការ​កងទ័ព​អាស៊ាន​លើកទី១៩ ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»។កិច្ចប្រជុំនេះ ​នឹងប្រព្រឹត្តទៅដោយមានការ​អញ្ជើញ​ចូលរួម​ពីអគ្គ​មេបញ្ជាការកងទ័ព​នៃ​បណ្តាប្រទេស​ជាសមាជិកអាស៊ាន។ក្នុងនាមធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំនៅថ្ងៃស្អែក ​នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គ​មេ​បញ្ជា​ការរង ​នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ​និងប្រធានគណៈកម្មការរៀបចំ​កិច្ច​ប្រជុំ​អគ្គមេបញ្ជាការ​កងទ័ពអាស៊ាន ​ធ្លាប់បានបញ្ជាក់ថា​ នេះជាព្រឹត្តិការណ៍ដ៏ប្រវត្តិសាស្រ្តសម្រាប់ផ្តល់​ឱកាស​ដល់ក្រសួងការពារជាតិ ​ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល​ ក្នុងការបង្ហាញ​កិត្យានុភាព ​និងសមត្ថភាព​នៃការត្រួសត្រាយផ្លូវ ​ដើម្បីរក្សាបាននូវឯកភាព ​សាមគ្គីភាព​ ភាពធន់ និងមជ្ឈភាពអាស៊ាន ​ជាដើម។នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ទៀតថា ​សម្រាប់កិច្ចប្រជុំអគ្គមេបញ្ជាការអាស៊ាន​លើក​ទី១៩ ដែលកម្ពុជាធ្វើជាម្ចាស់ ​គឺបង្ហាញពីមោទនភាពរបស់ជាតិ ​កងយោធពលខេមរភូមិន្ទ និង​ជា​ប្រវត្តិសាស្ត្ររបស់ជាតិ ​ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា ជាពិសេសនាដំណាក់កាលពិភពលោកកំពុងតែរាតត្បាតនៃជំងឺកូវីដ១៩ ដែលបង្ហាញឱ្យ​អន្តរជាតិ​មើលឃើញថា​កម្ពុជា ​មាន​លទ្ធភាព​គ្រប់គ្រាន់ក្នុងទប់ស្កាត់​ជំងឺឆ្លងជាសកលនេះ។គួរបញ្ជាក់ថា ​កិច្ចប្រជុំខាងលើ គឺជាខ្លឹមសារនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ​ដែលកម្ពុជាធ្វើជាប្រធានរួមមាន៖​ មូលបទអាទិភាព ពិនិត្យមើល​ឯកសារ ទស្សនៈទាន, ឯកសារ​ពិភាក្សា​ និងតារាង​ប្រតិទិន សម្រាប់​កា​រប្រុងប្រៀប​កិច្ចប្រជុំ​រដ្ឋ​មន្ត្រីការពារជាតិអាស៊ានលើកទី១៦​ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២១​ ខែមិថុនាខាងមុខ៕អត្ថបទ៖ សេក ឧត្តម 

ទីតាំងតេស្ត និងលក់ថ្នាំព្យាបាលកូវីដ-១៩ មានសភាពស្ងប់ស្ងាត់ ខណៈចំនួនករណីឆ្លងធ្លាក់ចុះ

2022/03/16 12:25:35 pm        611
ភ្នំពេញ៖ ទិដ្ឋភាពនៅទីតាំងតេស្តកូវីដ-១៩ ដោយប្រើម៉ាស៊ីន PCR និងទីតាំងលក់ថ្នាំព្យាបាលកូវីដនៅក្រសួងប្រៃសណីយ៍ កំពុងមានសភាពស្ងប់ស្ងាត់ ក្រោយករណីឆ្លងកូវីដនៅរាជធានីភ្នំពេញមានការធ្លាក់ចុះខ្លាំង។នៅថ្ងៃទី ១៦ខែមីនាឆ្នាំ២០២២នេះ ទិដ្ឋភាពនៅមុខវិហារយេស៊ូនៅស្ទឹងមានជ័យ និងទីតាំងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាទីតាំងពិនិត្យកូវីដដោយប្រើប្រាស់ម៉ាស៊ីន PCR និងទីតាំង​ក្រសួងប្រៃសណីយ៍ ​ដែលដាក់លក់ថ្នាំព្យាបាលកូវីដ ​គឺមានសភាព​ស្ងប់ស្ងាត់ ពុំមានវត្ត​មានមនុស្ស​កុះករ​តម្រង់ជួរដូច កាលពីមុនទៀតនោះទេ។តាមការលើកឡើងរបស់ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញអះអាងថា មកពីករណីឆ្លង​នៅ​រាជធានីភ្នំពេញ​មានការធ្លាក់ចុះជាច្រើន។លោកបន្តថា ស្ថានភាពមានការល្អប្រសើរដោយតែប្រជាពលរដ្ឋមានការយលល់ដឹង​ច្រើន មាន​ការ​ចូលរួមក្នុងការទទួលចាក់វ៉ាក់សាំង ​ជាពិសេសគឺការចាក់វ៉ាក់សាំងជូនកុមារអាយុពី ​៣ឆ្នាំទៅ ៥ និងការទៅចាក់វ៉ាក់សាំងដូសជំរុញ។លោក បន្តថា សព្វថ្ងៃ អាជ្ញាធរ នៅតែបន្តសកម្មភាព ​ការអប់រំណែនាំ ​ការផ្សព្វផ្សាយ និង​មានកាប្រជុំជាប្រចាំលើការងារពាក់ព័ន្ធនឹងកូវីដ-១នេះ។ ​ទន្ទឹមនឹងស្ថានភាពល្អប្រសើរនេះ លោកអភិបាលរង ​សំណូមពរទៅកាន់ប្រជាពលរដ្ឋគ្រប់រូប ត្រូវតែបន្តអនុវត្តវិធានការការពារ ដោយមិនត្រូវធ្វេសប្រហែសនោះទេ។ពាក់ព័ន្ធនឹងករណីវិជ្ជមានកូវីដនៅរាជធានីភ្នំពេញ ​តាមការលើកឡើងរបស់ ​លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ​លើកឡើងប្រាប់ BTV​ កាលពីម្សិលម៉ិញថា អ្នកជំងឺកូវីដ-១៩​ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ​និងស្តាតអូឡាំពិក គឺមាន​ចំនួន ១៩៤នាក់ ​ចំពោះអ្នកជំងឺកំពុងព្យាបាលនៅតាមផ្ទះមានចំនួន ​៩៧៨នាក់។ជារួមសម្រាប់ករណីឆ្លងកូវីដទូទាំងប្រទេស​ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺ​ករណីវិជ្ជមានដែលចេញដោយម៉ាស៊ីន PCR ​គឺធ្លាក់មកត្រឹមជាង ​១០០ករណីប៉ុណ្ណោះ៕

កម្ពុជារំពឹងថា អាចដំណើរការរោងចក្រវេចខ្ចប់វ៉ាក់សាំងកូវីដ-១៩នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ

2022/03/16 12:17:25 pm        788
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ បានឱ្យដឹងថា រោងចក្រសម្រាប់វេចខ្ចប់ និងច្រកវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលផលិតនៅកម្ពុជា អាចនឹងដំណើរការនៅចុងឆ្នាំនេះ ឬអាចចេញជាលទ្ធផលពេលញលេញនៅដើមឆ្នាំ២០២៣ ដែលរោងចក្រផលិតវ៉ាក់សាំងនេះ បាននឹងកំពុងដំណើរការ ទៅក្រោមកិច្ចសហការគ្នាជាមួយភាគីចិន។ក្នុងពេលទទួលវ៉ាក់សាំង AstraZeneca ចំនួនជាង៥២ម៉ឺនដូស ជាជំនួយរបស់ប្រទេសហុងគ្រី កាលពីយប់មិញ លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា បន្ទាប់ពីមានការឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មន្រ្តីក្រសួងសុខាភិបាល បានជួបពិភាក្សាគ្នាជាមួយភាគីចិន ជាបន្តបន្ទាប់ ទាក់ទងនឹងការធ្វើរោងចក្រវេចខ្ចប់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅប្រទេសកម្ពុជា ដោយរំពឹងថា អាចនឹងសម្រេចបាននាពេលខាងមុខឆាប់ៗនេះ។លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ទៀតថា នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា នៅសល់វ៉ាក់ សាំងចំនួនជាង ៦លានដូសទៀត ដើម្បីត្រៀមចាក់ជូនប្រជាពលរដ្ឋ ​ដើម្បីធ្វើយ៉ាង​ណាឲ្យមាន​ភាពស៊ាំ​ក្នុងសហគមន៍កាន់តែច្រើន ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលបន្ថែមទៀតនៃជំងឺកូវីដ-១៩។មកដល់ពេលនេះ ប្រទេសកម្ពុជា រកបានវ៉ាក់សាំងជាង ៤០លានដូសហើយ រាប់ទាំងជំនួយ​ពី​ប្រទេសជាមិត្ត ​និងបញ្ជាទិញដោយរាជរដ្ឋាភិបាល ​ហើយការចាក់វ៉ាក់សាំងជូនពលរដ្ឋ ក៏​សម្រេច​បានជិត ១០០ភាគរយ ​តែបើទោះជាងបែបនេះក្ដី ​រាជរដ្ឋាភិបាល ​នៅតែបន្តស្វះស្វែង​រកវ៉ាក់សំាង​មកទុក​ត្រៀមចាក់​ ជូនដល់ពលរដ្ឋខ្លួនជានិច្ច ​រហូតមានការសហការជាមួយប្រទេសជាមិត្ត ដើម្បី​ផលិតវ៉ាក់សាំងនេះក្នុងប្រទេសផង៕អត្ថបទ៖ បាន ចក់

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ១៤០នាក់ប្រភេទអូមីក្រុងទាំងអស់

2022/03/16 12:02:02 pm        323
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១៤០នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ១២៥នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ចំនួន០១ មិនបានចាក់វ៉ាក់សាំង។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៤៩នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​ សរុប​បាន​កើន​ឡើង​ដល់ ១៣៤,៤៩២នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១៣០,០២៨នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

រដ្ឋមន្រ្តីសុខាភិបាល ជំរុញមន្រី្តបន្តអនុវត្តន៍កម្មវិធីសុខាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់

2022/03/16 11:20:16 am        346
ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានស្នើមន្រី្តសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុវត្តអន្តរាគមន៍សុខាភិបាលសំខាន់ៗ ដើម្បីជំរុញវឌ្ឍនភាពនៅក្នុងកម្មវិធីសុខភាពបន្តពូជមាតា ទារក និងកុមារ កម្មវិធីប្រយុទ្ធជំងឺឆ្លង កម្មវិធីប្រយុទ្ធជំងឺមិនឆ្លងរ៉ាំរ៉ៃ និងកម្មវិធីពង្រឹង និងពង្រីកប្រព័ន្ធសុខាភិបាលឲ្យកាន់តែរឹងមាំថែមទៀត។ថ្លែងក្នុងពិធីបើកកិច្ចប្រជុំពិនិត្យ និងវាយតម្លៃសមិទ្ធផលសុខាភិបាល ឆ្នាំ២០២១ និងទិសដៅ​សុខាភិបាល​ឆ្នាំ២០២២ នាទីសី្តការក្រសួងព្រឹកថ្ងៃទី១៦ ខែមីនា​ ឯកឧត្តម រដ្ឋមន្រី្ត បានលើកឡើង​ទៀត​ថា ស្ថានភាពសុខភាព​ទូទៅ​របស់ប្រជាពលរដ្ឋកម្ពុជា​ ត្រូវបានលើកស្ទួយដូចជាការធ្លាក់​ចុះ​ជា​បន្តបន្ទាប់ នៃអត្រាស្លាប់របស់មាតា ទារក និងកុមារ ​និងអត្រាឈឺ​ និងអត្រាស្លាប់ដោយជំងឺឆ្លង ដូចជា ជំងឺអេដស៍ របេង គ្រុនចាញ់ និងគ្រុនឈាមជាដើម ជាពិសេសអាចម្ចាស់ការ​គ្រប់គ្រង​បាន​ល្អនូវ​ហានិភ័យ​នៃជំងឺកូវីដ-១៩។ កម្ពុជា សម្រេចបានជោគជ័យក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩​ ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ​ដើម្បីបង្កើតនូវ​ភាព​ស៊ាំ​សហគមន៍​រឹងមាំ​ពិតប្រាកដ​មួយ និងការគ្រប់គ្រង​បាន​ល្អកម្រិត​ហានិភ័យ​លើសុខភាពសាធារណៈ ទោះបីការឆ្លងរាលដាលក្នុងសហគមន៍នៅ​តែបន្តកើត​មានក៏ដោយ។ឯកឧត្តម ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានធ្វើបទបង្ហាញអំពីវឌ្ឍនភាព​នៃ​សូចនាករ​សំខាន់ៗឆ្នាំ២០២១ ​ដោយបានលើកឡើងអំពីកម្មវីធីគ្រប់គ្រងជំងឺឆ្លង ​ការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ កម្ពុជា ​សម្រេចជោគជ័យក្នុងយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ជាលទ្ធផលនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី១៥​ ខែមីនា ឆ្នាំ២០២២ ប្រជាជន​គោលដៅសរុប ១៦លាននាក់ ក្នុងនោះដូសទី១ បានចំនួន១៤,៧៦៣,៨២៥នាក់( ៩២.២៧%), ដូសមូលដ្ឋានពេញលេញ ​បានចំនួន១៣,៨៨៦,៨៤៥នាក់(៨៦.៧៩%), ដូសទី៣ ឬដូសជំរុញ បានចំនួន៧,៦៩៩,៩៤៣នាក់(៥៥.៤៥%) និងដូសទី៤ បានចំនួន១,០៩៧,៣១៥នាក់ ដើម្បីបង្កើតនូវភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ និងគ្រប់គ្រងបានល្អកម្រិតហានិភ័យ លើសុខភាព សាធារណៈ៕ អត្ថបទ រដ្ឋា

ជប៉ុន​នឹង​ធ្វើការ​ជាមួយ​កម្ពុជា​ជានិច្ច ​ដើម្បី​នាំ​មកនូវ​សន្តិភាពស្ថិរភាព ​និង​វិបុល​ភាពក្នុងតំបន់​ទាំងមូល

2022/03/15 08:29:15 am        570
ភ្នំពេញ៖ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ អគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថា ប្រទេសជប៉ុន នឹងធ្វើការជាមួយប្រទេសកម្ពុជាជានិច្ច ដើម្បីធានានាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពដល់តំបន់ទាំងមូល ខណៈកិច្ចការដែលធ្វើរួមគ្នានេះ និងប្រកបដោយតម្លាភាព ស្របតាមការឯកភាពរបស់អាស៊ានទាំងមូលផងដែរ។នៅក្នុងពិធីទទួលស្វាគមន៍កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន (JMSDF) ដែលបំពេញ​ទស្សនកិច្ច​នៅកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ នៅខេត្តព្រះសហនុ លោកឯកអគ្គរាជទូត បាន​លើកឡើងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន មានការរីកចំរើន អស់រយៈពេល​មួយ​យ៉ាងវែង យើងមានជំនឿថា ប្រទេសជប៉ុននឹងធ្វើកិច្ចសហប្រតិបត្តិការ និងការ​សម្រប​សម្រួល​កាន់​តែ​ជិតស្និត​ថែមទៀត ​ជាមួយ​ប្រទេស​កម្ពុជា​ លើ​បញ្ហាក្នុងតំបន់ ​និងអន្តរជាតិ។ ក្នុងចំណោមនោះ ប្រទេសទាំងពីរបានព្រមព្រៀងធ្វើការរួមគ្នា ​ដើម្បី​សម្រេច​បាននូវ«ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និង​បើកចំហ (FOIP) ​»។ប្រទេសជប៉ុននឹងធ្វើការជាមួយប្រទេសកម្ពុជា ​ដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព ​និង​វិបុលភាព​ដល់​តំបន់​ទាំងមូល ដោយធានាឲ្យបាននូវសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើ​គោលការណ៍ច្បាប់​ប្រកប​ដោយ​តម្លាភាព ​និង​ភាព​គ្រប់ជ្រុងជ្រោយ ​ដោយ​សង្កត់ធ្ងន់​ទៅលើ​មជ្ឈភាព និងការឯកភាព​របស់​អាស៊ាន»។នៅក្នុងពិធីទទួលស្វាគមន៍កងកម្លាំងស្វ័យការពារ​ជើងទឹកជប៉ុន​ ដើម្បីមកចូលរួមអបអរសាទរ​ខួប​៣០ឆ្នាំ ​នៃការ​បញ្ជូនកងកម្លាំង​រក្សាសន្តិភាពជប៉ុន ​PKO ​ជាលើកដំបូង​មកកាន់​ប្រទេសកម្ពុជា​នេះដែរ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ក៏បាន​សម្តែង​ការ​ស្ងើច​សរសើរ​យ៉ាង​ខ្លាំង​ចំពោះប្រទេសកម្ពុជា ​ដែល​ជំនះ​បាន​នូវ​អតីតកាល​ប្រកប​ដោយ​សោកនាដកម្ម ​ថែមទាំង​បាន​ចូលរួម​ចំណែក​ជួយ​សហគមន៍​អន្តរជាតិ​យ៉ាង​សកម្មផងដែរ ​ដែល​សកម្មភាពជួយនេះ​គឺ​បាន​កើតឡើង​រហូត​ដល់​បច្ចុប្បន្ន។លោកឯកអគ្គរាជទូត ក៏បានលើកឡើងផងដែរថា ប្រទេសកម្ពុជា​ធ្លាប់​តែ​ទទួល​យក​កង​កម្លាំង​រក្សា​សន្តិភាព​ពី​ប្រទេសនៅ​លើពិភពលោក ​ប៉ុន្តែរយៈពេល៣០ឆ្នាំ​ក្រោយមក ​ប្រទេស​កម្ពុជា​បាន​ប្រែ​ក្លាយ​ពី​ប្រទេស​ទទួល​យក​កង​រក្សា​សន្តិភាព ​ទៅ​ជា​ប្រទេស​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​របស់​ខ្លួន​ទៅ​កាន់ពិភពលោកផងដែរ ​ខណៈដល់​សព្វថ្ងៃនេះ ​គឺ​មាន​រហូតដល់ ៩ប្រទេស ហើយ​បាន​បញ្ជូន​កង​កម្លាំងរបស់ខ្លួនជាង ៨ពាន់នាក់ផងដែរ៕អត្ថបទ៖ បាន ចក់

គណៈពង្រឹងចុះមូលដ្ឋានឃុំចំណោម ជំរុញឲ្យក្រុមការងារបក្ស ត្រូវ​បន្ត​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​ខ្ពស់​ក្នុងការ​បម្រើ​ដល់ពលរដ្ឋ

2022/03/15 02:51:09 pm        499
បន្ទាយមានជ័យ៖ គណៈពង្រឹងចុះមូលដ្ឋានឃុំចំណោម ជំរុញឲ្យក្រុមការងារបក្សប្រជាជន ចុះមូលដ្ឋានភូមិទាំង១៨ ក្នុងឃុំចំណោម ត្រូវយកចិត្តទុកដាក់ឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដោយចិញ្ចឹមចលនាជាប្រចាំ ចុះជាប់តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីដឹងពីសុខទុក្ខ និងដោះ￸ស្រាយនូវសំណូមពរផ្សេងៗរបស់ពួកគាត់។ឯកឧត្តម បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារ ចុះមូលដ្ឋាន​ស្រុក​មង្គលបូរី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណោម ថ្លែង​ក្នុង​ពិធី​សំណេះ￸សំណាល និង​ផ្សព្វផ្សាយ​សេចក្ដីណែនាំ​ដំណើរ​ឆ្ពោះ​￸ទៅកាន់​ការបោះ￸ឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំអាណត្តិទី៥ នាពេល​ខាងមុខ ក្នុងឃុំចំណោម ស្រុកមង្គលបុរី ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម បោន ប៊ិន បន្តទៀតថា ក្រុមការងារគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី និងថវិកា​ដល់សមាជិករបស់បក្ស​ដើម្បីធ្វើសកម្មភាពឲ្យ​ទទួល​បាន​លទ្ធផលល្អប្រសើរជោគជ័យ នាពេលបោះ￸ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ￸ ឲ្យផុសផុល។ក្នុងនោះដែរ ឯកឧត្ដម ក៏បាន​កោតសរសើរ​ដល់ប្រធាន​ អនុប្រធាន ​និង​ក្រុមការងារ​បក្សចុះជួយ​មូលដ្ឋាន​ទាំងអស់​ដែលកន្លងមកបាន​ខិតខំ​យកអស់កម្លាំង​កាយចិត្ត ​ជួយដោះ￸ស្រាយ​រាល់​បញ្ហា​ប្រឈម​នានា​របស់ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន​របស់​ខ្លួន ​តបតាម​សំណូមពរ​ពលរដ្ឋ​បាន​រហ័សទាន់​ចិត្តផងដែរ ។ឯកឧត្ដម បន្ថែមទៀតថា ​នៅថ្ងៃបោះឆ្នោតខាងមុខ សមាជិកបក្សចុះមូលដ្ឋានទាំងអស់គ្នា​សង្ឃឹមថា នឹង​ទទួលបានជ័យ​ជំនះជាក់​ជាមិនខាន នាពេលបោះ￸ឆ្នោតឃុំ សង្កាត់នាពេលខាងមុខ ៕អត្ថបទ៖ ឃិនសារិទ្ធ

ស្ថាប័នរដ្ឋឯកជន​ គ្រោង​ធ្វើ​យុទ្ធនាការ​សំអាត​ទន្លេ​មេគង្គ ​ដើម្បី​គាំទ្រ​ចលនា​ទីក្រុងស្អាត

2022/03/15 01:45:45 pm        672
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ក្រុមហ៊ុន Everwave និងអង្គការ River Ocean Cleanup គ្រោងធ្វើយុទ្ធនាការសម្អាតទន្លេទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដើម្បីជួយទ្រទ្រង់ ដល់ចលនាទីក្រុងស្អាត ដែលយុទ្ធនាការនេះ នឹងប្រើប្រាស់ទូកបច្ចេកវិទ្យាទំនើបថ្មីចុងក្រោយ ប្រមូលសំរាមចេញពីក្នុងទឹក និងមានការប្រមូលសំរាមនៅតាមបណ្តោយច្រាំងទន្លេចាប់ពី ខែមីនា ដល់ខែមិថុនា ឆ្នាំ២០២២។នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ លោក Clemens Nepomuk Feigl ស្ថាបនិក​ក្រុមហ៊ុន Everwave បានថ្លែងថា យុទ្ធនាការសម្អាតទន្លេ ​គឺមានគោលដៅអនុវត្តតែនៅតាមដងទន្លេមេគង្គ ទន្លេសាប​ និងទន្លេបាសាក់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ​ដើម្បីជួយ​ជម្រុញ​ចលនា​ទីក្រុងស្អាត និង​មានភាព​ទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនា។លោក បន្តថា ​នៅក្នុងយុទ្ធនាការនេះ ​នឹងប្រើប្រាស់​ទូកប្រមូល​សំរាមបំពាក់​បច្ចេកវិទ្យាថ្មី​របស់​អាល្លឺម៉ង់​ ដែលមានសមត្ថភាព​សមត្ថភាពអាចប្រមូល​ទិន្នន័យ​ទីតាំង​ដែលមាន​សំរាម​បានរហ័ស តាមរយៈដ្រូន និង​កាមេរ៉ា ​និងមាន​សមត្ថភាព​ប្រមូល​សំរាមក្នុង​ទឹក​បានប្រមាណ ២០តោន​ក្នុងមួយថ្ងៃ។លោក ថ្លែងថា យុទ្ធនាការប្រមូលតាមទន្លេចតុមុខនេះដែរ ​នឹងប្រើប្រាស់​ទូក CollectiX ប្រមូល​សំរាមចេញពីក្នុងទឹក ​ហើយសំរាមតាមមាត់ច្រាំងទន្លេ ​និងប្រើប្រាស់​កម្លាំង​មនុស្សដើរប្រមូល ហើយ​សំរាមដែលប្រមូលបាននោះ​ នឹងយកទៅបែងចែកនៅទីតាំងបែងចែក​សំរាម​នៅក្នុងរាជធានីភ្នំពេញ ដែលបានរៀបចំដោយ Everwave ​និងអង្គការ River Ocean Cleanup រួចសំរាម​ដែល​ពុំអាច​កែច្នៃ​បាន​នឹងត្រូវបញ្ជូន​ទៅក្រុមហ៊ុន ជីប ម៉ុង Ecocycle ​យកទៅបម្លែងទៅជាថាមពលក្នុងរោងចក្រស៊ីម៉ង់ដ៍។ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ថ្លែងថា ​តាមរយៈការអនុវត្តយុទ្ធនាការ​សម្អាត​ទន្លេនេះ នឹងចូលរួមអប់រំ​អំពីការរស់នៅ​ប្រកប​ដោយចីរភាព​ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅ​តាម​បណ្តោយ​មាត់ទន្លេ និង​សិស្សានុសិស្ស ជាពិសេសការ​ជម្រុញ​លើកទឹកចិត្តឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់​ក្នុងការរស់​នៅ​ប្រកបដោយចីរភាព ​ជាមួយនឹងបរិស្ថានស្អាត គ្មានសំរាម។ឯកឧត្តម ថោង ខុន ថ្លែងថា ការសម្អាតសំរាមក្នុងទឹកទន្លេ ​និងតាមច្រាំងទន្លេនេះ ក៏ជាយុទ្ធនាការ​ចូលរួមប្រឡងប្រណាំង ​ទីក្រុងស្អាតនៅរាជធានីភ្នំពេញ ​ជាមួយបណ្តាខេត្តនានាទៀត ខណៈយន្ត​ការ​ប្រឡងប្រណាំងទីក្រុងស្អាតទូទាំងប្រទេសនេះ ​គឺបានបង្កើត​ និងដាក់ឲ្យអនុវត្តចាប់ពីឆ្នាំ២០១១ មកដល់​បច្ចុប្បន្នទទួលបានការគាំទ្រ និងមានភាពរីកចម្រើនច្រើនគួរជាទីមោទនៈ៕ អត្ថបទ៖ ស៊ុម សុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីសុខាភិបាល អនុញ្ញាតឱ្យគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ជួបសម្តែងការគួរសម និងពិភាក្សាការងារ
09/10/2025 08:09 PM
រ៉្វាន់ដា៖ ការអំពាវនាវរបស់កុងហ្គោឲ្យ UN ទទួលស្គាល់មាន «អំពើប្រល័យពូជសាសន៍» គឺជាទង្វើ «ល្ងង់ខ្លៅ»
09/10/2025 08:09 PM
វិមានក្រឹមឡាំងបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញឧប្បត្តិហេតុយានដ្រូន នៅប៉ូឡូញ
09/10/2025 07:09 PM
ក្រុមបារាំងកៀរគរគ្នាដើម្បីបេតិកភណ្ឌកម្ពុជា
09/10/2025 07:09 PM
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការរំលោភរបស់រុស្ស៊ីលើដែនអាកាសប៉ូឡូញ គឺជា «ធ្វេសប្រហែសខ្លាំងណាស់»
09/10/2025 07:09 PM
សមាជិកព្រឹទ្ធសភាអូស្ត្រាលីស្តាំនិយម ត្រូវបណ្តេញចេញពីក្រសួងស្រមោល ជុំវិញការអត្ថាធិប្បាយប្រឆាំងឥណ្ឌា
09/10/2025 06:09 PM
ក្រុងច្បារមន និងខេត្តកំពង់ស្ពឺ ទទួលបាន ជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”
09/10/2025 06:09 PM
ក្រុមហ៊ុនអាកាសចរណ៍ JAL រងការព្រមានជាលើកទី២ ពាក់ព័ន្ធនឹងអ្នកបើកបរយន្តហោះស្រវឹង
09/10/2025 06:09 PM
ប្រមុខគណៈកម្មការ EU បញ្ជាក់ថា លោកស្រីនឹងស្នើវិធានការថ្មីផ្ដោតលើអ៊ីស្រាអែល
09/10/2025 06:09 PM
សំឡេងផ្ទុះបន្លឺឡើង ក្រោយរថយន្តផ្លូវដែកផ្ទុកដោយឥន្ធនៈ មានអគ្គិភ័យ នៅលីទុយអានី
09/10/2025 06:09 PM