សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល
ប្រជាពលរដ្ឋត្រេកអរនឹងសមិទ្ធផលអាកាសយានដ្ឋានថ្មីដែលត្រៀមបើកដំណើរការ

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជាស្នើដល់យោធាអាស៊ានរួមគ្នា​ពង្រឹងបញ្ហាសន្តិសុខ និង​ឧក្រិដ្ឋ​កម្មឆ្លង​ដែន

2022/03/15 12:31:41 pm        279
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ានលើកទី១២ នៅថ្ងៃនេះ លោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹតវិទ្យា ដែលជាប្រធានកិច្ចប្រជុំ បានស្នើដល់យោធាអាស៊ានរួមគ្នាពង្រឹងបញ្ហាសន្តិសុខ និងឧក្រិដ្ឋកម្មឆ្លងដែន។កម្ពុជានៅថ្ងៃនេះ បានធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ានលើកទី១២ ដើម្បី ឈានទៅរកកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន នាពេលខាងមុខ ក្រោមមូលបទ «សាមគ្គី ដើម្បីសេចក្តីសុខប្រកបដោយភាពសុខដុម» ដោយកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងកងទ័ព​របស់បណ្តា ​ប្រទេសជា​សមាជិកអាស៊ាន។ឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹតវិទ្យា នាយលេខាធិការដ្ឋានសេនាធិការចម្រុះ និងជាប្រធានដឹកនាំ​កិច្ចប្រជុំ បាន​បង្ហាញពីសាមគ្គីភាព ​និងសុឆន្ទៈរបស់កម្ពុជា​ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការកាន់​តែខ្លាំង ​ក្នុងចំណោមរដ្ឋសមាជិកអាស៊ាន ​ក្នុងការដោះស្រាយ និងឆ្លើយតបទៅនឹងបញ្ហាសន្តិសុខ​សំខាន់ៗនៅក្នុងតំបន់។ ក្នុងនោះសុច្ឆន្ទៈក្នុងសាមគ្គីភាពនេះ ​គឺស្របតាមគោលការណ៍​មជ្ឈិម​អាស៊ាន ​និងអាស៊ាន ដឹកនាំ ក្នុង​ស្ថាបត្យកម្មក្នុងតំបន់។ ​ជាក់ស្តែង «សាមគ្គីភាព» ​មានគោលបំណងបំផុសគំនិត និងលើកទឹក​ចិត្តដល់​ រដ្ឋសមាជិកអាស៊ានទាំងអស់ ​ដោះស្រាយបញ្ហាប្រឈមមុខ ​ដែល​កំពុងការ​គំរាមកំហែង ជា​ពិសេសនៅ ​ក្នុង​កាលៈទេសៈដែល​មាន​ហានិភ័យ​ខ្ពស់​ ដូចជា​ជំងឺ​រាតត្បាត​កូវីដ-១៩។ឧត្តមសេនីយ៍ទោ បានបង្ហាញពីបញ្ហាមួយចំនួន ​ដែលនៅតែជាក្តីកង្វល់ ​និងស្នើដល់យោធាអាស៊ាន ត្រូ​វរួមគ្នា​ពង្រឹង​នោះ ​គឺបញ្ហាសន្តិសុខ ​និង​ឧក្រិដ្ឋកម្មឆ្លងដែន។ដោយឡែក​ពាក់ព័ន្ធ​បញ្ហាវិបត្តិកូវីដ-១៩ ​ឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹតវិទ្យា ​បានបន្តថា​ ក្នុងជួរកង កម្លាំង​ប្រដាប់អាវុធ​ នៃបណ្តាប្រទេស​អាស៊ាន ​មានកាតព្វកិច្ចពង្រឹងកិច្ច​សហប្រតិបត្តិការ និង​ការ​ជួយគ្នា​ទៅវិញទៅមក​ ក្នុងការដោះស្រាយបញ្ហាការរីក​រាលដាល​នៃជំងឺកូវីដ-១៩​ នៅតាមព្រំដែន​រួមគ្នា​ ដើម្បីស៊ើបអង្កេត និង​ទប់ស្កាត់​ការរីក​រាលដាល​បន្ថែមទៀត ​តាមរយៈការ​ចែករំលែក​ព័ត៌មាន ជំនួយ​សម្ភារៈ និងធ្វើបច្ចុប្បន្នភាពចំពោះរបាយការណ៍​អំពី​នីតិវិធី​ នៃ​ការ​ធ្វើ​ចត្តាឡឺស័ក​តាម​ព្រំដែន ជាពិសេស​សម្រាប់ប្រទេស​ ជាប់ព្រំដែនជាប់គ្នា។តាង​នាម​កង​យោធពល​ខេមរភូមិន្ទ ​នាយឧត្ដមសេនីយ៍ ​បានប្តេជ្ញាចិត្តយ៉ាងមុតមាំ​ចំពោះកិច្ច​សហប្រតិបត្តិការ​របស់​កងកម្លាំងការពារជាតិ ​ក្រោម​វេទិកា​អាស៊ាន ​ដើម្បី​ប្រមូលផ្ដុំគ្នា​ប្រយុទ្ធប្រឆាំង​នឹងជំងឺរាតត្បាតកូវីដ-១៩ ​នៅក្នុងប្រទេស ​និងរដ្ឋនានា ​តាម​រយៈការ​អនុវត្តវិធាន​ការ​សុខាភិបាល និង​ការចែករំលែក ​វ៉ាក់សាំង​ដោយផ្អែក​លើមូលដ្ឋាន​ស្មើគ្នា៕អត្ថបទ៖ សេក ឧត្តម

សម្ដេច សាយ ឈុំ រំពឹងថា ទូតថ្មីឡាវ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ បញ្ហានយោបាយ ការពារជាតិ ជាមួយកម្ពុជា

2022/03/15 12:06:29 pm        495
ភ្នំពេញ៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា សម្ដែងនូវការស្វាគមន៍ ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា ហើយរំពឹងថា ទូតថ្មីឡាវរូបនេះ នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហានយោបាយ និងការពារជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើង ក្នុងនាមជាប្រទេសភូមិផងរបងជាមួយ ។ ក្នុងឱកាសអនុញ្ញាតឲ្យឯកឧត្តម បូរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋឡាវប្រចាំនៅកម្ពុជា ទើបតែងតាំងថ្មី ចូលជួប​សម្ដែង​ការគួរសម នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តីប្រមុខរដ្ឋស្តីទី បានមានសេចក្តីសោមនស្សរីករាយ និងពេញចិត្តជាខ្លាំងដោយបានមើលឃើញចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន ​និងប្រទេសទាំងពីរ ​មាន​ការរីកចម្រើន​ជា​បន្ត​បន្ទាប់​ឥតឈប់​ឈរលើគ្រប់វិស័យ ​ហើយ​ទំនាក់ទំនងនេះ​ ត្រូវបាន​លើក​កម្ពស់​ជាដៃគូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុងជ្រោយ​ និងយូរអង្វែង ។សម្តេច បានរំពឹងថា ឯកអគ្គរដ្ឋទូតថ្មី នឹងខិតខំពង្រឹងពង្រីកនូវចំណងមិត្តភាព ​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ ​ស៊ីជម្រៅបន្ថែមទៀត​លើបញ្ហានយោបាយ​ សន្តិសុខ ការពារ​ជាតិ អប់រំ សុខាភិបាល និងខិតខំជំរុញឱ្យមានការផ្លាស់ប្តូរពាណិជ្ជកម្ម ​សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ វប្បធម៌ និង​ការ​ផ្លាស់ប្តូរ​រវាងប្រជាជន ​និងប្រជាជនឱ្យកាន់តែទូលំទូលាយ ដើម្បី​ជាគុណប្រយោជន៍​សម្រាប់ប្រទេស ​និង​ប្រជាជនទាំងពីរ ។សម្តេចវិបុលសេនាភក្តី បានបញ្ជាក់ថា ​ព្រឹទ្ធសភា​ រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួងស្ថាប័នជាតិ​នៃ​ព្រះរាណា​ចក្រកម្ពុជា ​ត្រៀមខ្លួនជានិច្ច ​ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏​ជិតស្និទ្ធ​ជាមួយ​នឹង​ឯកអគ្គរដ្ឋទូតឡាវ ​ក៏ដូចជា​ស្ថានទូត​នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំកម្ពុជា ដើម្បី​នាំ​មកនូវផលប្រយោជន៍សម្រាប់ប្រជាជន ​និងប្រទេសទាំងពីរទៅវិញទៅមក។ក្នុងឱកាសនោះ ឯកឧត្តម បូរកែវ ភូមិវង្សសៃ បានសម្តែងនូវសេចក្តីរីករាយចំពោះទំនាក់ទំនង សាមគ្គីភាព ​និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាល ​និងប្រជាជននៃប្រទេសទាំងពីរ ហើយ​បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព​ និងការរីកចម្រើនរបស់កម្ពុជា ។ឯកឧត្តម ​ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ​និងពលរដ្ឋកម្ពុជា ដែល​បាន​ជួយឧបត្ថម្ភគាំទ្រដល់ប្រទេសឡាវនាពេលកន្លងទៅ ​ជាពិសេសការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ វ៉ាក់សាំង ​រថយន្តដឹកវ៉ាក់សាំង​ និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ។ ឯកឧត្តម បានបញ្ជាក់ថា ​ប្រទេសឡាវ​សូមគាំទ្រចំពោះតួនាទីរបស់ប្រទេសកម្ពុជា​ជាប្រធានអាស៊ាន ។តាមរយៈឯកឧត្តម ឯកអគ្គរដ្ឋទូត ​សម្តេចវិបុលសេនាភក្តីប្រមុខរដ្ឋស្តីទី បាន​ផ្តាំផ្ញើ​នូវ​ព្រះរាជ​បណ្តាំ​សួរសុខទុក្ខ​ដោយសេចក្តីគោរព ​និងសេចក្តី​នឹករលឹក​ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ​នរោត្តម មុនីនាថ សីហនុ និងថ្នាក់ដឹកនាំកំពូលជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ​ឯកឧត្តម​ប្រធានរដ្ឋ ​និងថ្នាក់ដឹក​នាំ​ជាន់ខ្ពស់​គ្រប់​លំដាប់ថ្នាក់​ នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ ៕

រាល់ការចូលចតនាវាជប៉ុន នៅដែនសមុទ្រកម្ពុជា បានចូលរួមសកម្មភាពមនុស្សធម៌ ជាច្រើន​ដល់​ប្រជាជន

2022/03/15 11:47:38 am        229
ព្រះសីហនុ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២២ នាវារបស់កងទ័ពជប៉ុន បានចូលមកចតនៅដែនទឹកកម្ពុជា ចំនួន ១២លើក (ចំនួន២៧គ្រឿង) ដែលការចូលមកចតនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយកងទ័ពជើងទឹកកម្ពុជា និងចូលរួមសកម្មភាពមនុស្សធម៌ជាច្រើន ដល់ប្រជាជនកម្ពុជាផងដែរ។នៅក្នុងពិធីទទួលស្វាគមន៍កងនាវាស្វ័យការពារជើងទឹកជប៉ុន នាព្រឹកថ្ងៃទី១៥ ខែមីនានេះ នៅកំពង់ផែ​ស្វយ័ត ខេត្តព្រះសីហនុ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា រាល់​នាវា​ដែលកងទ័ពជើងទឹកជប៉ុនមកកម្ពុជានេះ គឺដើម្បីចូលរួមហ្វឹកហ្វឺន​ជាមួយកងទ័ព​ជើងទឹកកម្ពុជា​ទាក់ទង​នឹងការសង្រ្គោះគ្រោះ​មហន្តរាយ ​និងជំនាញផ្សេងៗទៀត ។ ដោយឡែកនាវាជើងទឹកជប៉ុន​ចំនួន២គ្រឿង​ ដែលបានមកសំចតនៅដែនទឹកកម្ពុជា នាពេលនេះ គឺដើម្បីអបអរសាទរខួប៣០ឆ្នាំ ​នៃការ​បញ្ជូន​កងកម្លាំង​រក្សាសន្តិភាព​ជប៉ុន PKO ជាលើកដំបូង​មកកាន់​ប្រទេសកម្ពុជា។សូមបញ្ជាក់ថា នាវាស្វ័យការពារកងទ័ពជើងទឹករបស់ជប៉ុនចំនួនពីរគ្រឿង ​ដែលមានឈ្មោះថា URAGA និង HIRADO បានចូលចតកំពង់ផែស្វយ័តខេត្តព្រះសីហនុហើយ នៅព្រឹកថ្ងៃទី ១៥ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ ក្នុងគោលបំណងអបអរសាទរខួប៣០ឆ្នាំ នៃការ​បញ្ជូន​កងកម្លាំង​រក្សាសន្តិភាពជប៉ុន មកកាន់ប្រទេសកម្ពុជា។ នាវាURAGA លេខ៤៦៣ មានបណ្ដោយ ១៤១ម៉ែត្រ ទទឹង ២២ម៉ែត្រ ជម្រៅនាវា ​១៤ម៉ែត្រ ជម្រៅ​ទឹក ៥.៤ម៉ែត្រ មានទម្ងន់ផ្ទុក៥៦៥០តោន និង​ផ្ទុកនាវិកចំនួន ​១២៦នាក់ ។ នាវាHIRADO លេខ៣០៥ មាន​បណ្ដោយ ៦៧ម៉ែត្រ ទទឹង ១១ម៉ែត្រ ជម្រៅនាវា៥,២ម៉ែត្រ ជម្រៅទឹក ២.៧ម៉ែត្រ មានទម្ងន់ផ្ទុក ៦៩០តោន និងមាននាវិកចំនួន ៥៤នាក់។តាមការគ្រោងទុកនៅល្ងាចនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា នឹង​អញ្ជើញជួបសំណេះសំណាលជាមួយនាយនាវី ​និងពលនាវឹកស្វ័យការពារជើងទឹកជប៉ុន ដែល​បានកំពុងចូលសំចត​នៅកំពង់ផែរកម្ពុជាផងដែរ ​ដោយការ​សំណេះសំណាលនេះ​គឺដើម្បី​អបអរ​សាទរ​ខួបលើកទី៣០ នៃការបញ្ជូន​កង​កម្លាំងរក្សា​សន្តិភាព​ជប៉ុន​មក​កាន់​ប្រទេស​កម្ពុជា​និង​ដើម្បី​ថ្លែងអំណរគុណដល់កង​ទ័ពជប៉ុន​ដែល​ បាន​ជួយដល់​ប្រទេស​កម្ពុជា ​នាពេលកន្លងមកផងដែរ។លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ​ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងផងដែរថានាវាកងកម្លាំង​ស្វ័យការ​ពារជើងទឹកជប៉ុន បានមកធ្វើទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃ១៥ ​ដល់១៧ ខែមីនានេះ គឺចូលរួមខួបលើកទី៣០ នៃការបញ្ជូនកងរក្សាសន្តិភាព​របស់ប្រទេសជប៉ុន មកបំពេញ​បេសកកម្ម​នៅកម្ពុជា ដែលនោះ​ជាការបញ្ជូនកងរក្សាសន្តិភាពរបស់ជប៉ុន ​ចេញក្រៅ​ប្រទេស​ជាលើកដំបូង​បំផុត​។ លោកទូត បានបន្តថា តាមរយៈខួប៣០ឆ្នាំនេះ ​លោកសង្ឃឹមថា ​កងទ័ពកម្ពុជា ​និងជប៉ុន នឹង​បន្តអភិវឌ្ឍន៍​នូវទំនាក់ទំនង​ក្នុងវិស័យសហប្រតិបត្តិការការពារជាតិ​រវាងប្រទេសទាំងពីរ​ផងដែរ៕ អត្ថបទ៖ បាន ចក់

នៅថ្ងៃនេះនាវាស្វ័យការពារជប៉ុនពីរគ្រឿងនឹងមកដល់កម្ពុជា ដើម្បីប្រារព្ធខួបលើកទី៣០ (PKO)

2022/03/14 03:24:16 pm        809
​ព្រះសីហនុ៖ នៅថ្ងៃនេះ នាវាកងស្វ័យការពារជប៉ុនចំនួនពីរគ្រឿង នឹងធ្វើដំណើរមកដល់ដែនសមុទ្រកម្ពុជា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីប្រារព្ធពិធីអបអរសាទរឱកាសខួបលើកទី៣០ នៃកិច្ចសហប្រតិបត្ដិរក្សាសន្ដិភាព (PKO) កម្ពុជា-ជប៉ុន ដែលនឹងចាប់ផ្ដើមនៅថ្ងៃស្អែក។ដើម្បីបង្កើនទំនាក់ទំនងនិងពង្រឹងកិច្ចសហប្រតិបត្ដការ នាវាកងស្វ័យការពារជប៉ុន នឹងចូលចត នៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ធ្វើទស្សនកិច្ចពីវឌ្ឍនភាពរបស់ខេត្ដព្រះសីហនុ និងផ្លាល់ប្ដូរបទពិសោធន៍ជាមួយកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា នេះ ។ នាវាស្វ័យការពារជប៉ុនចំនួនពីរគ្រឿង (JMSDF) មានឈ្មោះ (URAGA និង HIRADO) នឹងមកដល់ជាមួយកងនាវិកជាង ១០០នាក់។ នេះបើយោងតាមលិខិតជូនដំណឹង ចុះថ្ងៃទី៩ ខែមីនា នេះ របស់ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ជម្រាបជូនក្រសួងការបទេស និងកិច្ចសហប្រតិបត្ដិ ការអន្ដរជាតិកម្ពុជា។នាយនាវីមូលដ្ឋានសមុទ្ររាម បានបញ្ជាក់ថា យោងតាមកម្មវិធី គឺនាវាកងស្វ័យការពារជប៉ុន នឹង មកដល់​សមុទ្រកម្ពុជា នៅថ្ងៃនេះ តែមិនទាន់ចូលចតនៅកំពង់ផែស្វយ័តអន្ដរជាតិ​ក្រុងព្រះសីហនុភ្លាមទេ ​ព្រោះត្រូវធ្វើចត្ដាឡីស័កសិន (ធ្វើតេស្ដទាំងអស់) ។ នៅថ្ងៃទី១៥ ខែមីនានេះ នាយនាវី នាយវីរង និងពលនាវិក ៦០នាក់ នឹងទៅធ្វើបដិសណ្ឋាកិច្ចនាវា​កង​ស្វ័យការពារជប៉ុន នៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះ សីហនុ ក្រោមអធិបតីភាពសម្ដេច​ពិជ័យសេនា ទៀ បាញ់ ​ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ នៅថ្ងៃទី១៦ ខែមីនា នេះ កងនាវិកស្វ័យការពារជប៉ុន ​នឹងធ្វើដំណើរទស្សនកិច្ចតាមនាវាកងទ័ព ជើង​ទឹកកម្ពុជា ​ទៅទីបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ​ជួបសំណេះសំណាល​ជាមួយមេបញ្ជា ការមូលដ្ឋានសមុទ្ររាម ​និងធ្វើបទបង្ហាញផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក រួចហូបអាហារ​សាមគ្គីថ្ងៃ ត្រង់នៅមូលដ្ឋានសមុទ្ររាម៕អត្ថបទ៖ គង់ ប៊ុនថា

កុមារអាយុ៦ឆ្នាំឡើងមានសុវត្ថិភាពជាងមុនពេលនៅសាលារៀន បន្ទាប់ពីចាក់វ៉ាក់សាំងដូសជំរុញរួច

2022/03/14 01:25:15 pm        490
ភ្នំពេញ៖ ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ កុមារអាយុ៦ឆ្នាំឡើង រស់នៅរាជធានីភ្នំពេញ ទទួលបានចាក់វ៉ាក់សាំង ដូសទី៣រួច គឺមានសុវត្ថិភាពជាងមុន អាចទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។អាណាព្យាបាលនាំកុមារមកចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមី នានេះ បានប្រាប់BTVឱ្យដឹងថា ​បន្ទាប់ពីកូនៗ ដែលមានអាយុពី៦ឆ្នាំឡើង បានចាក់វ៉ាក់សាំង​ដូសទី៣រួច ​ជួយ​បង្កើន​ទំនុកចិត្ត កាត់បន្ថយ​ហានិភ័យ​ឆ្លងជំងឺកូវីដ-១៩ ​ពេលពួកគេនៅសាលារៀន។ បើទោះបីចាក់ វ៉ាក់សាំងរួចក្តី ​អាណាព្យាបាលនៅតែបន្តយកចិត្តទុកចំពោះកូនៗ ដោយណែនាំ​ដល់កុមារ ត្រូវអនុវត្តវិធាន ​ការសុខាភិបាល ៣កុំ ៣ការពារ ​និងចេះអនាម័យពេលនៅសាលារៀន។ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ជូនប្រជាពលរដ្ឋ ​គឺ​ជាយុទ្ធសាស្រ្ត​ចម្បង​មួយ ​ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បានៃជំងឺកូវីដ-១៩។ បច្ចុប្បន្នកម្ពុជា រកវ៉ាក់សាំងកូវីដ-១៩បានជាង ៤៣លានដូស ​រាប់​បញ្ជូល​ទាំង​ការ​បញ្ជាទិញពី​ប្រទេសចិន ​ជំនួយតាមរយៈយន្តការកូវ៉ាក់​ និងបណ្តាប្រទេសផ្សេងៗ​មួយចំនួនទៀត សម្រាប់​ប្រើប្រាស់​ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូន ​ពលរដ្ឋអាយុពី៣ឆ្នាំឡើង​ ចាប់ពីដូសទី១ ​ដល់ដូសទី៤។សម្រាប់ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ​អាចទៅទទួលការចាក់វ៉ាក់សាំងបាន នៅទីតាំងសុខាភិបាលសាធារណៈនានា៕អត្ថបទ៖ ទូច សោភ័ណ

ក្រសួងពាណិជ្ជកម្ម​ បើកសិក្ខាសាលាសម្រាប់តំបន់អាស៊ីបូព៌ា និងអាស៊ាននៅថ្ងៃនេះ

2022/03/14 12:54:29 pm        563
ភ្នំពេញ៖ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) សហការជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា (ERIA) នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានបើកសិក្ខាសាលាស្តីពី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ផលបច្ច័យ បញ្ហាប្រឈម និងកំណើនសេដ្ឋកិច្ចនាពេលអនាគតសម្រាប់តំបន់អាស៊ីបូព៌ា និងអាស៊ាន ដែលប្រព្រឹត្តទៅ នៅសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី។សិក្ខាសាលានេះ បានធ្វើឡើងក្រោមវត្តមានរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីមន្ត្រីមកពីបណ្តាអន្តរក្រសួង ស្ថានទូត ស្ថាប័នជាតិ-អន្តរជាតិ និងវិស័យ​ឯកជនដែលពាក់ព័ន្ធ ​ដែលប្រព្រឹត្តទៅដោយផ្ទាល់ ​និងតាមប្រព័ន្ធវីដេអូ អនឡាញ។ គោលបំណងសំខាន់របស់សិក្ខាសាលានេះ ​គឺដើម្បីផ្សព្វផ្សាយពីបញ្ហាប្រឈម យន្តការនៃការ​ប្តេជ្ញា​ចិត្ត និងទិដ្ឋភាពបច្ចេកទេសផ្សេងៗទៀត​ក្រោមកិច្ចព្រមព្រៀង ​អមដោយកិច្ចពិភាក្សាស៊ីជម្រៅ​ដោយ​វាគ្មិនជាមន្ត្រីជំនាញជាតិ​ និងអ្នកស្រាវជ្រាវអន្តរជាតិ​ អំពីទំនាក់ទំនងរវាង​កិច្ចព្រមព្រៀងនេះ និង​និម្មាបនកម្ម​ផ្នែក​ពាណិជ្ជកម្មកម្រិតតំបន់-សកល៕អត្ថបទ៖ ឈិត បូរ៉ាវី ​

ឆ្នាំ២០២១ ក្រសួងអភិវឌ្ឍន៍ជនបទជួសជុលផ្លូវបាន៤៧០ខ្សែ ស្មើជាង៣៧០០គីឡូម៉ែត្រ

2022/03/14 05:57:59 am        895
ភ្នំពេញ៖ ក្រោមហិរញ្ញប្បទានថវិកាជាតិ ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីឆ្នាំ២០២១ បានជួសជុល និងថែទាំផ្លូវជនបទ ដែលមានទាំងផ្លូវកៅស៊ូ និងផ្លូវក្រាលក្រួសក្រហមជាដើម បានចំនួន៤៧០ខ្សែ ដែលស្មើនឹងជាង ៣៧០០គីឡូម៉ែត្រ ។យោងតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២១ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ​បានបង្ហាញថា រាល់ការ​អនុវត្តសកម្មភាពការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ​និង​គមនាគន៍​ជនបទ ក្រសួង បាន​នឹងកំពុងប្រើប្រាស់ប្រភពធនធានហិញ្ញវត្ថុសំខាន់ៗ ចំនួន២​ គឺប្រភព​ហិរញ្ញប្បទានថវិកាជាតិ និង​ប្រភពហិរញ្ញប្បទាន​ថវិកា​របស់ដៃគូអភិវឌ្ឍន៍ ។របាយការណ៍ ​បានបន្តថា ដោយ​អនុវត្តក្រោម​ហិរញ្ញប្បទានថវិកាជាតិ ក្រសួង ​បាន​ជួសជុស​ និងថែ ទាំផ្លូវ​ជនបទ ​បានចំនួន៤៧០ខ្សែ ស្មើជាង៣៧០០គីឡូម៉ែត្រ​ បាន​ស្ថាបនា​ពង្រីក​វិសាលភាព និង​កែលម្អ​កម្រិតផ្លូវជនបទ​ បានប្រវែងជាង១០០០គីឡូម៉ែត្រ និងក្រាល​ក្រួស​ក្រហមជាង ១៧០០គីឡូ​ម៉ែត្រ។លទ្ធផលនេះ ​បានបង្ហាញថា​ សម្រេចតាមផែនការ ១០០ភាគរយ ​និង៩៦ភាគរយ ធៀបនឹងផែនការ​យុទ្ធសាស្ត្រ ថវិកា៣ឆ្នាំរំកិល ២០២០-២០២២ ក៏ប៉ុន្តែលទ្ធផលឆ្នាំ២០២១នេះ ​នៅទាបជាងឆ្នាំ២០២០ ប្រមាណជាង ​៧ភាគរយ ដោយ​សារ​ឱនភាព​ថវិកាជាតិ​ ដែល​បាននឹងកំពុងបង្កឡើងពីវិបត្តិ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ប្រភពដដែល បានបន្ថែមថា ដោយឡែក ​ក្រោម​គម្រោង​ហិរញ្ញប្បទាន​ដោយ​ដៃគូអភិវឌ្ឍន៍​ក្រសួង បាន​ស្ថាបនា ​និងកែលម្អលើកកម្រិតផ្លូវជនបទបានចំនួនជាង ៦៦ភាគរយ ​ធៀបនឹងផែនការ ទាប​ជាង ឆ្នាំ២០២០ ជាង១០ភាគរយ ​ដោយសារ​គម្រោងភាគច្រើន ​កំពុងស្ថិតក្នុង​ដំណាក់កាល​ដោះស្រាយ​ផលប៉ះពាល់ដំណាក់កាលអនុវត្តកិច្ចលទ្ធកម្ម ​និងដោយសារឥទ្ធិពល នៃការរីក​រាលដាល​ជំងឺកូវីដ-១៩ ធ្វើឲ្យ ​សកម្មភាពប្រទេសមួយចំនួន​ មានការអាក់ខាន​ ឬយឺតយ៉ាវ ។បើតាមរបាយការណ៍ បានបញ្ជាក់ថា ​ពាក់ព័ន្ធនឹងបញ្ហាផ្លូវនេះ ​នៅឆ្នាំ២០២២ ក្រសួង​ នឹងអនុវត្ត យន្តការ​ក្រុមការ​ងារត្រួតពិនិត្យយានយន្តដឹក​ជញ្ជូន​លើ​ស​ទម្ងន់​កម្រិតកំណត់ និង​ខុស​ទំហំ​លើបណ្ដាញផ្លូវ ជនបទ ធ្វើការ​ទប់ស្កាត់​រាល់សកម្មភាពដឹកលើសទម្ងន់​ដោយប្រើប្រាស់​ជញ្ជីង​ថ្លឹង​ទម្ងន់ចល័ត ​និងបន្តជួសជុលកែលម្អផ្លូវជនបទ ជាដើម៕អត្ថបទ៖ បាន សុខរិទ្ធ

គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ព្យាបាលនិងចាក់វ៉ាក់សាំងកូវីដ១៩ ជូនពលរដ្ឋស្រុកស្រីសន្ធរ

2022/03/14 12:30:13 pm        691
កំពង់ចាម៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នៅថ្ងៃទី១៣ខែមីនាម្សិលមិញនេះ បានចុះពិនិត្យព្យាបាលជំងឺ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ក្នុងឱកាសនោះ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិ​ក្រុមការងារ​គ្រូ​ពេទ្យ​ស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រ​ចិត្តឯកឧត្តម ហ៊ុន ម៉ានី បាននាំគ្នារួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីរួបរួម​គ្នាធ្វើអំពើល្អ ដើម្បីផល​ប្រយោជន៍​ប្រជាពលរដ្ឋ ​ជាតិនិងមាតុភូមិរបស់យើង ក្នុងការ​ចូលរួម​កាត់បន្ថយភាពក្រីក្រ​ជាមួយ​រាជ​រដ្ឋា​ភិបាល​មួយចំណែកផងដែរ។ ជាក់ស្តែងការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ គឺជាស្មារតី​មនុស្សធម៌សុទ្ធសាធ ដែលស្តែង​ចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាម​ជាឈាមជ័រ​ខ្មែរ​ដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ​ខ្មែររួបរួមគ្នាតែមួយ​ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ​សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់​ប្រជាពលរដ្ឋ​មួយចំណែកផងដែរ។ ទន្ទឹមនឹងនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានកោត​សរសើរ​វាយ​តម្លៃ​ខ្ពស់ដល់ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រៀប​បានដូចមន្ទីរពេទ្យចល័ត​មួយ​អញ្ចឹង​ដែល​មានគ្រូពេទ្យមានបទពិសោធន៍ល្អ ក្នុងនិងក្រៅប្រទេសមាន​ឧបករណ៍ទំនើប​ របៀបរបប​ធ្វើការ​ល្អមានគុណភាព​ ថែមទាំងបានលះបង់ទាំងធនធានមនុស្ស ធនធានហិរិញ្ញវត្ថុ ​និងពេលវេលា​ដើម្បីជួយដល់ប្រជាពលរដ្ឋជាតិ និងមាតុភូមិរបស់យើងដោយមិនក្លាចពីការនឿយហត់ឡើយ។ ទោះបី​ជា​យើងមានមនី្ទរពេទ្យបង្អែក ​មានមណ្ឌលសុខភាពនៅទីនេះ​យ៉ាងណាក៏ដោយ ប៉ុន្តែ​តម្រូវការពិនិត្យ ​និងព្យាបាលជំងឺជូនដល់បងប្អូនប្រជាពលរដ្ឋ ចាំបាច់ត្រូវតែមានការអន្តរាគមន៍​បន្ថែម​ពីក្រុម​ការងារ​គ្រូពេទ្យជំនាញ។ជាមួយគ្នានោះប្រជាពលរដ្ឋជាច្រើន​ មកទទួលសេវាពិនិត្យ ព្យាបាលជំងឺ​ និងចាក់វ៉ាក់​សាំង​បង្ការជំងឺកូវីដ១៩ ព្រមទាំងទទួល​អំណោយថ្នាំពេទ្យ ​បង្ហាញពីកី្តរំភើបឥតឧបមា និងសូម​ថ្លែង​អំណរ​គុណ​យ៉ាងខ្លាំងចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ​បានស្វះស្វែងរកវ៉ាក់​សាំង​មកចាក់​វ៉ាក់​សាំង​ការពារ​អាយុជីវិតរបស់ពួកគាត់ ​និងឯកឧត្តម ហ៊ុន ម៉ានី ក្នុងការជួយ​សកម្ម​ភាព​មនុស្សធម៌នេះ។សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល១០ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១៣ មីនា ឆ្នាំ២០២២) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តម ហ៊ុន ម៉ានី​ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ​មានចំនួន៥,៦៧៩នាក់ ក្នុងនោះស្ត្រីមានចំនួន៣,២៣១នាក់ ​បានចូល​រួម​អប់រំ​ផ្សព្វផ្សាយ ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស​ សង្គ្រោះបឋម​ និងពិនិត្យ​ព្យាបាល​ជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង២៥រាជធានី-ខេត្ត ​នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន៣៨២លើក ក្នុងនោះព្យាបាលជំងឺជូនប្រជាពលបានចំនួន៥,៦០៨,៣០៨នាក់ (ប្រាំលាន​ហុកសិបម៉ឺន ប្រាំបីពាន់ បីរយ ប្រាំបីនាក់) ក្នុងនោះស្ត្រីមានចំនួន ២,៩៦៥,៦៦២នាក់ (​ពីរលាន កៅសិបប្រាំមួយម៉ឺន ប្រាំពាន់ ប្រាំមួយរយ ហុកសិប ពីរនាក់ ) ​គិតត្រឹម ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២២ ដោយបាន​សហការជាមួយ សាខា​សកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ ​សហភាពសហ​ព័ន្ធ​យុវជន​កម្ពុជា ​យុវជនកាកបាទក្រហមកម្ពុជា ​យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាល​ចុះជួយ​រាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់៕អត្ថបទ៖ ហួត​ រដ្ឋា

រាជរដ្ឋាភិបាលនឹងបន្តជួយឧបត្ថម្ភដល់ជនងាយរងគ្រោះ ទោះកម្មវិធី​ជួយ​គ្រួសារ​ក្រីក្រ​នឹង​ត្រូវ​បិទ​បញ្ចប់

2022/03/14 12:10:49 pm        511
ភ្នំពេញ៖ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះកំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩ ជារៀងរាល់ខែ។ យ៉ាងណាម៉ិញកម្មវិធីនេះ នឹងបិទបញ្ចប់នៅពេលដែលស្ថានភាពកូវីដ-១៩ លែងមានភាពប៉ះពាល់ ព្រោះវាពុំមែនជាកម្មវិធីអចិន្រ្តៃយ៍នោះទេ។ ទោះថ្ងៃខាងមុខកម្មវិធីនេះ នឹងបិទបញ្ចប់ក្ដី ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តឧបត្ថម្ភជួយដល់ជន​ងាយរងគ្រោះដោយចាប់ផ្ដើមអនុវត្តនូវកម្មវិធីជំនួយសង្គមថ្មីមួយទៀត គឺកម្មវិធីកញ្ចប់គ្រួសារ។កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ​និងងាយរងគ្រោះកំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩ ជា​កម្មវិធីមិនអចិន្ត្រៃយ៍​ ដែល​នឹងបិទបញ្ចប់នៅពេលដែលស្ថានភាពកូវីដ-១៩ លែងបង្ករផលប៉ះពាល់​ដល់​ការរស់នៅរបស់ប្រជាពលរដ្ឋ។យ៉ាងណាម៉ិញរាជរដ្ឋាភិបាលកម្ពុជា​ នឹងនៅតែបន្តគាំទ្រជួយឧបត្ថម្ភថវិកា​ដល់ជនងាយរងគ្រោះ តាមរយៈកម្មវិធីជំនួយសង្គមថ្មីមួយទៀត គឺកម្មវិធីកញ្ចប់គ្រួសារ។ នេះជាការលើកឡើងរបស់លោក ឈួរ សុបញ្ញា ប្រធានាយកដ្ឋាន​សុខុមាលភាព​ស្គម នៃក្រសួងសង្គមកិច្ច​ដែល​កំពុង​អនុវត្តកម្មវិធីជំនួយសង្គម។ លោកប្រធាននាយកដ្ឋាន បន្តថា កម្មវិធីកញ្ចប់គ្រួសារ គឺនឹងដាក់អោយអនុវត្តភ្លាមៗក្រោយពេល​ដែល​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ជូនគ្រួសារក្រីក្រ ​និងងាយរងគ្រោះកំឡុងពេល​ប្រយុទ្ធប្រឆាំងកូវីដ-១៩ បិទ​បញ្ចប់ភ្លាមៗ។កម្មវិធីកញ្ចប់គ្រួសារនេះ គឺគ្របដណ្ដប់លើក្រុមងាយ​រងគ្រោះ ​ជាច្រើនក្រុមដូចជា ក្រុមមាន​ពិការភាព ​មនុស្សវ័យចាស់ សិស្ស ស្ត្រីមានផ្ទៃពោះ ​ដែល​ពួកគាត់​ទាំង​អស់​ត្រូវ​តែ​ស្ថិតនៅ​ក្នុង​គ្រួសារក្រីក្រ។ចំពោះគ្រួសារក្រីក្រដែលសព្វថ្ងៃមានមនុស្សចាស់រស់នៅជាមួយ ​យល់​ឃើញ​ថា​អនាគត​ដែល​រាជរដ្ឋាភិបាល​នឹងបន្តជួយក្រុមងាយរងគ្រោះនេះ ​ជា​រឿងប្រសើរ ព្រោះវាអាច​ជួយ​សម្រួល​បន្ទុក​រស់នៅ​របស់ពួកគាត់មួយចំណែកផងដែរ។ កម្ពុជាក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩ ​តាំងពីឆ្នាំ ២០២០មកនេះ ​គឺរាជរដ្ឋាភិបាល បាន​អនុវត្តនូវកម្មវិធី​ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ​និងងាយរងគ្រោះរហូតមកដល់​ពេលបច្ចុប្បន្ន។ រាជរដ្ឋាភិបាលកម្ពុជា​បានសម្រេច​បញ្ចេញ​កញ្ចប់​ថវិកាជាតិ ​ប្រមាណ៥៩២ ​លានដុល្លារ ដើម្បីជួយ​ដល់​ប្រជាពលរដ្ឋមាន ​ជីវភាព​ក្រីក្រ ​និង​ងាយរងគ្រោះប្រមាណជា ៧០ម៉ឺនគ្រួសារនៅទូទាំងប្រទេស ដែល​រហូតមកដល់ពេលនៃការអនុវត្ត​បានរយៈពេល២០លើក រួចមកហើយ ៕អត្ថបទ៖ គឹមហុក

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអគ្គមេបញ្ជាការអាស៊ានលើកទី១៩ នៅថ្ងៃស្អែក

2022/03/14 11:26:44 am        564
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា នៅថ្ងៃទី១៥ខែមីនា ស្អែកនេះ កម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីឱ្យដំណើរកិច្ចប្រជុំអគ្គមេបញ្ជាការអាស៊ានលើកទី១៩ ក្រោមមូលបទ «សាមគ្គី ដើម្បីសេចក្តីសុខប្រកបដោយភាពសុខដុម»។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងពេលចុះពិនិត្យទីតាំងសម្រាប់ដឹកនាំកិច្ចប្រជុំ​អគ្គមេបញ្ជាការកងទ័ព​អាស៊ាន​លើកទី១៩ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ មានប្រសាសន៍​ថា កិច្ចប្រជុំអគ្គបញ្ជាការអាស៊ានលើកទី១៩​ ធ្វើឡើង​ក្រោម​មូលបទ «សាមគ្គី ដើម្បីសេចក្តីសុខ​ប្រកប​ដោយ​ភាពសុខដុម» ។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួម ពី​អគ្គមេបញ្ជាការ​កង​ទ័ព​នៃបណ្តា​ប្រទេសអាស៊ាន ​អាស៊ានបូក ​ប្រទេសដៃគូសន្ទនា និង​ឥស្សរជន​ជាន់​ខ្ពស់រាជរដ្ឋាភិបាល ​ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ​ខែមីនា ឆ្នាំ២០២២។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្ថែមថា ​ព្រឹត្តិការណ៍ដ៏ប្រវត្តិសាស្រ្តនេះ ផ្តល់ឱកាស​សម្រាប់​ក្រសួងការពារជាតិ ​ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល ​ក្នុងការ​បង្ហាញ​កិត្យានុភាព និង​សមត្ថភាពនៃការត្រួសត្រាយផ្លូវ ​ដើម្បីរក្សាបាននូវឯកភាព ​សាមគ្គីភាព ភាពធន់ និងមជ្ឈភាព​អាស៊ាន ជាដើម។នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា សម្រាប់កិច្ចប្រជុំអគ្គមេបញ្ជាការ​អាស៊ាន​លើកទី១៩ ដែលកម្ពុជាធ្វើជាម្ចាស់ ​គឺបង្ហាញពីមោទនភាពរបស់ជាតិ កងយោធពល​ខេមរភូមិន្ទ ​និង​ជាប្រវត្តិសាស្ត្ររបស់ជាតិ ​ក្រោមការ​ដឹកនាំ​ដ៏ឈ្លាសវៃរបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសនា​ដំណាក់កាល​ពិភព​លោក​កំពុងតែរាតត្បាត​នៃ​ជំងឺកូវីដ១៩ ដែលបង្ហាញ​ឱ្យអន្តរជាតិមើលឃើញថា កម្ពុជា មាន​លទ្ធគ្រប់គ្រាន់​ក្នុង​ទប់ស្កាត់ជំងឺឆ្លង​ជាសកលនេះ។គួរបញ្ជាក់ថា ខ្លឹមសារកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ ​និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជា ធ្វើជាប្រធានរួមមាន៖ ​មូលបទអាទិភាព ​ពិនិត្យមើលឯកសារ ​ទស្សនៈទាន, ឯកសារ​ពិភាក្សា និងតារាងប្រតិទិន ​សម្រាប់ការប្រុងប្រៀប ​កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន​លើកទី១៦ និង​កិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២៕ អត្ថបទ សេក ឧត្តម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីសុខាភិបាល អនុញ្ញាតឱ្យគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ជួបសម្តែងការគួរសម និងពិភាក្សាការងារ
09/10/2025 08:09 PM
រ៉្វាន់ដា៖ ការអំពាវនាវរបស់កុងហ្គោឲ្យ UN ទទួលស្គាល់មាន «អំពើប្រល័យពូជសាសន៍» គឺជាទង្វើ «ល្ងង់ខ្លៅ»
09/10/2025 08:09 PM
វិមានក្រឹមឡាំងបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញឧប្បត្តិហេតុយានដ្រូន នៅប៉ូឡូញ
09/10/2025 07:09 PM
ក្រុមបារាំងកៀរគរគ្នាដើម្បីបេតិកភណ្ឌកម្ពុជា
09/10/2025 07:09 PM
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការរំលោភរបស់រុស្ស៊ីលើដែនអាកាសប៉ូឡូញ គឺជា «ធ្វេសប្រហែសខ្លាំងណាស់»
09/10/2025 07:09 PM
សមាជិកព្រឹទ្ធសភាអូស្ត្រាលីស្តាំនិយម ត្រូវបណ្តេញចេញពីក្រសួងស្រមោល ជុំវិញការអត្ថាធិប្បាយប្រឆាំងឥណ្ឌា
09/10/2025 06:09 PM
ក្រុងច្បារមន និងខេត្តកំពង់ស្ពឺ ទទួលបាន ជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”
09/10/2025 06:09 PM
ក្រុមហ៊ុនអាកាសចរណ៍ JAL រងការព្រមានជាលើកទី២ ពាក់ព័ន្ធនឹងអ្នកបើកបរយន្តហោះស្រវឹង
09/10/2025 06:09 PM
ប្រមុខគណៈកម្មការ EU បញ្ជាក់ថា លោកស្រីនឹងស្នើវិធានការថ្មីផ្ដោតលើអ៊ីស្រាអែល
09/10/2025 06:09 PM
សំឡេងផ្ទុះបន្លឺឡើង ក្រោយរថយន្តផ្លូវដែកផ្ទុកដោយឥន្ធនៈ មានអគ្គិភ័យ នៅលីទុយអានី
09/10/2025 06:09 PM