សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល
ប្រជាពលរដ្ឋត្រេកអរនឹងសមិទ្ធផលអាកាសយានដ្ឋានថ្មីដែលត្រៀមបើកដំណើរការ

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមការងារយុវជនគណបក្សប្រជាជនសង្កាត់អូរស្មាច់ សម្អាតអនាម័យនៅមុខច្រកទ្វារព្រំដែនអូរស្មាច់

2022/03/14 10:55:38 am        768
ឧត្តរមានជ័យ៖ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា សង្កាត់អូរស្មាច់ ដឹកនាំដោយលោក លី រដ្ឋា អភិបាលរងក្រុងសំរោង នឹងជាអនុប្រធានគណះពង្រឹងគណបក្សប្រជាជនក្រុងសំរោង ដឹកនាំក្រុមការងារ ចុះធ្វើការសម្អាតអនាម័យនៅមុខច្រកទ្វារព្រំដែនអូរស្មាច់ ដើម្បីឲ្យមានសោភ័ណភាពអនាម័យបរិស្ថានល្អប្រសើរឡើង នៅចំណុចបរិវេណច្រកទ្វារព្រំដែន។ក្នុងឱកាសនោះ លោក លី រដ្ឋា បានលើកឡើងថា ការធ្វើអនាម័យនៅទីធ្លាសាធារណៈនៅចំណុច​បរិវេណមុខច្រកទ្វារព្រំដែនអូរស្មាច់ នៅពេលនេះដោយសារកន្លងមក នៅចំណុចនេះ ភាគច្រើន​បងប្អូន​អ្នកធ្វើដំណើរបានចោលសំរាមពាសវាលពាសកាល តាមរយះអ្នកធ្វើដំណើរ​នឹង​អ្នកលក់ដូរ​តាមរទេះរុញរួមទាំងក្រុមតាស៊ីផងដែរ ហូបចុកចោលតាមទីសាធារណៈយ៉ាង​អនាធិបតេយ្យ។លោក បន្តថា ដើម្បីធ្វើឲ្យចំណុច​មុខ​ច្រកទ្វារព្រំដែន​អូរស្មាច់នេះ​មាន​អនាម័យស្អាត​ប្រកបដោយ​សោភ័ណ​ល្អស្អាត​គ្មានការចោលសំរាមនោះ គប្បី​យើងទាំង​អស់គ្នា​ត្រូវចូលរួម​សហការណ៍គ្នា​ឲ្យ​បានប្រសើរក្នុងការសម្អាតអនាម័យ​មិនត្រូវ​ចោលសំរាម​ពាសវាលពាសកាលនៅតាមដងផ្លូវ​នឹង​សួនច្បារសាធារណៈនោះឡើយ។ក្នុងនាមក្រុមការងារយុវជន គណបក្សប្រជាជន​ក្រៅពីការងារ​ស្នូល​របស់ខ្លួនបងប្អូន​មាន​តួរនាទី​ដ៏មមាញឹក​ជួយដល់ការងារសង្គម​ក្នុងមូលដ្ឋាន​របស់ខ្លួនផងដែរ ដើម្បីជួយ​សម្រាល​ការងារ​នានា​ក៏​ដូចជាការសម្រាលការលំបាកដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានផងដែរ។យ៉ាងណាម៉ិញ លោកអភិបាលរងក្រុង បាន​សំណូមពរ​ឲ្យប្រជាពលរដ្ឋរួមទាំង​អាជីវករ​បងប្អូន​អ្នក​ប្រកបរបររត់តាស៊ីទាំងអស់ ត្រូវ​ចូលរួម​គ្នា​ឲ្យ​បានល្អក្នុងការ​សម្អាតអនាម័យ ​ដោយហូបចុក​ត្រូវមាន​ការ​វេចខ្ចប់​សំរាមទុកដាក់​ក្នុង​ធុងសំរាម​ឲ្យបានល្អប្រសើរ ដើម្បី​ឲ្យ​មាន​សោភ័ណ​បរិស្ថានល្អ​ក្នុងមូលដ្ឋាន​យើងទាំងអស់គ្នា៕ អត្ថបទ៖ ឃិន សារិទ្ធ

ទីតាំងទេសចរណ៍ច្រើនទៀត ក្នុងខេត្តមណ្ឌលគិរី ត្រូវបានបង្កើតឡើងសម្រាប់បម្រើបំពេញចិត្តទេសចរ

2022/03/12 02:50:45 pm        1507
មណ្ឌលគិរី៖ ខេត្តមណ្ឌលគិរី ភូមិភាគឦសាន នៃប្រទេសកម្ពុជា មានឈ្មោះល្បីល្បាញជាខ្លាំងលើវិស័យទេសចរណ៍ មានតំបន់ប្រជុំភ្នំ វាលស្មៅ ព្រៃព្រឹក្សា ទឹកអូរ ទឹកជ្រោះ ជាច្រើនកន្លែង។ បច្ចុប្បន្នទីតាំងទេសចរណ៍តូចៗ ជាច្រើនបន្ថែមទៀត ត្រូវបានបង្កើតឡើងដើម្បីបំពេញទៅតាមចំណង់ចំណូលចិត្តទេសចរ។នៅឆ្នាំ២០២២នេះ វិស័យទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី បានកម្រើកឡើងវិញ ក្រោយស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាល។ ជារៀងរាល់សប្ដាហ៍ ទេសចរ តែងទៅកម្សាន្តជាហូរហែរ ហើយតំបន់ដែលអ្នកទេសចរគួរទស្សនាកម្សាន្ត មានដូចជាតំបន់ភូមិពូតាំង តំបន់ភូមិដំណាក់នាគ ដែលទីនោះសម្បូរទៅដោយរីសតស្នាក់នៅយ៉ាងសម្បូរបែប។ អ្នកទេសចរអាចសម្រាកនៅរីសត​ទាំងនោះ និងលេងកម្សាន្តគយគន់​ទេសភាព​ដ៏ល្អ​ឯកពីកន្លែងនោះតែម្ដង។ក្រៅពីនេះ នៅក្នុងស្រុកអូររាំង គេតែងតែស្គាល់ភ្នំអណ្ដូងស្នេហ៍ ប៉ុន្តែកន្លែងដ៏ស្រស់ស្អាតផ្សេងទៀត មាន​ដូចជាវាល ភ្នំស្មៅនៅទីតាំងព្រលានយន្តហោះ ​ដែលនៅទីនោះ​ អ្នកទេសចរ នឹងបានឃើញ​ភ្នំវាល​ស្មៅ​ដាច់កន្ទុយភ្នែក ​ជាមួយនឹងខ្យល់ ​អាកាសយ៉ាងត្រជាក់ គឺពិតជាមានទេសភាពប្លែក​ភ្នែកខ្លាំង​ណាស់​ មិនតែប៉ុណ្ណោះនៅក្បែរនោះ​ មានរមណីយដ្ឋាន​ទឹកធ្លាក់​លែងអង​ លែងឃិន ដែលកំពុងល្បីល្បាញ ​អ្នកទេសចរនិយមទៅកម្សាន្ត។ចំណែកនៅស្រុកពេជ្រាដា មានភ្នំណាមលៀ ជាភ្នំថ្មម៉ាបមួយដុំដ៏មហិមា មានចម្ងាយប្រហែលជាង ២០គីឡូម៉ែត្រ ​ពីរមណីយដ្ឋានទឹកជ្រោះប៊ូស្រា​ ហើយឡើងដល់លើកំពូលភ្នំ ​មានទេសភាពស្អាត និងជាកន្លែងទេសចរណ៍ស្ទើរតែគ្មានពីរ។ ស្រុកពេជា្រដានេះដែរ ក្នុងឃុំពូជ្រៃ ទើបតែមានការបង្កើតឡើងនូវកន្លែងទេសចរណ៍ថ្មីមួយ ដែលសូម្បី​ពលរដ្ឋនៅខេត្ត មណ្ឌលគិរី ​ក៏មិនសូវបានស្គាល់ ប៉ុន្តែទីនោះពិតជាប្លែកខុសកន្លែងដទៃ ព្រោះអ្នកទេសចរ ​អាចកម្សាន្តបានជាមួយការចែវទូកលេង ​មើលព្រៃលិចទឹក តាមជ្រលងដងអូរដ៏ស្រស់ស្អាត។ ក្នុងឃុំពូជ្រៃនេះ ក៏មានសួនសត្វមួយកន្លែង ​ដែលមានសត្វ ​ព្រៃជាច្រើនប្រភេទ សម្រាប់អ្នក​ទេសចរទស្សនា ​ឬលេងកម្សាន្តជាមួយ។ខេត្តមណ្ឌលគិរី នៅមានទីតាំងទេសចរណ៍ជាច្រើនទៀតសម្រាប់ទេសចរទៅ​ទស្សនាលេងកម្សាន្ត ប៉ុន្តែអ្នកទេសចរ ​មិនអាចរកផ្លូវទៅតាមប្រព័ន្ធ ​Google Maps​ ឃើញនោះទេ លុះត្រា​តែ​មក​ដល់ខេត្តមណ្ឌលគិរី ​ហើយសាកសួរព័ត៌មានអំពី ​កន្លែងទេសចរណ៍​ពីប្រជាពលរដ្ឋនៅទីនេះ។ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ​លោក ងិន សុវិមាន បានឱ្យដឹងថា​ ឆ្នាំនេះ មាន​ទីតាំងទេសចរណ៍តូចៗជា​ច្រើន ​ត្រូវបានបង្កើតឡើង​ ប៉ុន្តែកន្លែងដែលមានការវិនិយោគធំៗ មិនទាន់មាននោះទេ៕អត្ថបទ៖ អ៊ិត ភីរុណ

កម្ពុជាផ្ដល់រថយន្តដឹកវ៉ាក់សាំង ១០គ្រឿងទៀតជូនប្រទេសឡាវ

2022/03/12 01:10:16 pm        493
ស្ទឹងត្រែង៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស តំណាងសម្តេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ខែមីនានេះ បន្តនាំអំណោយរថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿង របស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ប្រគល់ជូនរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនខេត្តចម្ប៉ាស័កនៃប្រទេសឡាវ។ពិធីប្រគល់-ទទួលនេះ មានការអញ្ជើញចូលរួមពីរដ្ឋមន្រ្តីក្រសួងសុខាភិបាលឡាវ តំណាងរដ្ឋាភិបាលឡាវ និងមន្រ្តីពាក់ព័ន្ធផ្សេងៗមួយចំនួនទៀតផងដែរ។ កន្លងទៅ កម្ពុជាធ្លាប់ផ្តល់អំណោយ រថយន្តដឹកវ៉ាក់សាំងចំនួន៣គ្រឿង ថវិការជាង១០លានដុល្លា វ៉ាក់សាំងកូវីដ និងសំភារៈវេជ្ជសាស្រ្តជាច្រើនទៀត។

ពលរដ្ឋនៅរាជធានីភ្នំពេញ បន្តទៅចាក់វ៉ាក់សាំងដូសជំរុញទី៤ ប្រភេទ Pfizer

2022/03/12 12:23:10 pm        1033
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ កំពុងបន្តទៅចាក់វ៉ាក់សាំងដូសជំរុញទី៤ ប្រភេទ Pfizer តាមទីតាំងនានា ដែលអាជ្ញាធរបានរៀបចំរួចរាល់ ខណៈដំណើរការចាក់វាក់សាំងដូសផ្សេងៗ នៅតែបន្តដោយ រលូនទូទាំងប្រទេស ។បើតាមលោកវេជ្ជបណ្ឌិត មៀច សិរីវឌ្ឍនា ប្រធានមណ្ឌលសុខភាពព្រែកកំពឹស ស្ថិតក្នុងខណ្ឌដង្កោ បានលើកឡើងថា នៅមណ្ឌលសុខភាពនេះ គឺមានពលរដ្ឋមកចាក់វ៉ាក់សាំងចាប់ពីអាយុ៣ឆ្នាំ​ឡើងទៅ ដែលមានដូសទី១ ទី២ ទី៣ និងដូសទី៤ ប៉ុន្តែនារយៈពេលចុងក្រោយនេះ ចាប់ផ្ដើមស្បើយ​ពលរដ្ឋមកចាក់ ហើយ ព្រោះពួកគេបានមកចាក់ច្រើន និងខ្លះទៀតមិនទាន់ដល់ពេលត្រូវចាក់​ដូស​បន្ត។លោកវេជ្ជបណ្ឌិត បានបន្តថា កាលពីមុន ពលរដ្ឋមកចាក់ក្នុងមួយថ្ងៃប្រមាណពី ២០០ទៅ៣០០ នាក់ តែបច្ចុប្បន្នមានត្រឹមជាង ១០០នាក់ប៉ុណ្ណោះ ខណៈដែលថ្ងៃខ្លះ មិនដល់១០០នាក់ផង តែយ៉ាងណា អាជ្ញាធរសង្កាត់ព្រែកកំពឹស ​និងក្រុមគ្រូពេទ្យក្នុងមណ្ឌលសុខភាពនេះ ​នៅតែបន្តអំពាវនាវ និង​ផ្សព្វផ្សាយ ដល់ពលរដ្ឋ ​ឱ្យមកចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ​ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ​កូវីដ១៩ ពិសេស ​ប្រភេទបំប្លែងថ្មីអូមីក្រុង ។ លោកវេជ្ជបណ្ឌិត មៀច សិរីវឌ្ឍនា បានបញ្ជាក់ថា ​សម្រាប់មណ្ឌលសុខភាពព្រឹកកំពឹស ​មិនមាន ការ​ចាក់​វ៉ាក់សាំងកូវីដ-១៩ ​ដូសទី១ ​ដល់មនុស្សចាស់ចាប់ពី១៨ឆ្នាំឡើងនោះទេ ​ហើយបើ​មាន​ពលរដ្ឋ ត្រូវការចាក់ដូសទី១ ​សូមទៅចាក់នៅមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អ្នកនាំពាក្យសិទ្ធិមនុស្សកម្ពុជា៖ ការចាត់វិធាន​ការ​ច្បាប់​ត្រូវ​បាន​អនុវត្ត​ទូទៅ​លើ​បុគ្គល​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់

2022/03/12 12:11:47 pm        702
ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្លែងថា ការចាត់វិធានការច្បាប់ចំពោះបុគ្គលត្រូវបានអនុវត្តទូទៅគ្រប់បុគ្គលប្រព្រឹត្តផ្ទុយពីច្បាប់ និងមិនបានកំណត់អំពីនិន្នាការរបស់បុគ្គលណាម្នាក់ឡើយ។បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រោយកិច្ចប្រជុំអំពីការ​ពិនិត្យ​របាយការណ៍​ជាតិ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​កតិកា​សញ្ញាអន្តរជាតិ​ស្តីពីសិទ្ធិពលរដ្ឋ ​និង​សិទ្ធិ​នយោបាយ ​(ICCPR) ជុំទី៣ ពីថ្ងៃទី៩-១១ ​ខែមីនា ឆ្នាំ២០២២ ក្នុងសម័យប្រជុំលើកទី១៣៤ របស់​គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឯកឧត្តម ជិន ម៉ាលីន អនុប្រធាន និង​ជា​អ្នកនាំ​ពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅក្នុងកិច្ចសន្ទនារយះពេលបីថ្ងៃនេះ សមាជិក សមាជិកា​នៃគណៈកម្មាធិការបានសម្តែងនូវការកោតសរសើរ​ចំពោះវឌ្ឍនភាព​នានា​ដែលកម្ពុជា​សម្រេចបាន ក្នុងការ​អនុវត្តបទប្បញ្ញត្តិនៃ ICCPR ព្រមទាំងលើកជាសំណួរ ដើម្បី​ទទួល​បានព័ត៌មាន​ ការ​បំភ្លឺ ការ​បកស្រាយ ​និងការពន្យល់​បន្ថែមពាក់ព័ន្ធនឹងវិស័យមួយចំនួនដូចជា ​ក្របខណ្ឌច្បាប់ជាតិ ការ​បង្កើត​ស្ថាប័នសិទ្ធិមនុស្សជាតិ​ ការប្រឆាំងអំពើពុករលួយ ​ច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន ​ច្បាប់កូវីដ-១៩ វិធាន​ការច្បាប់ក្នុងស្ថានភាពកូវីដ​ បញ្ហានិទណ្ឌភាព ការមិនរើសអើង អំពើហឹង្សាប្រឆាំងនារីភេទ ការ​សម្លាប់មនុស្សក្រៅប្រព័ន្ធ​តុលាការ ​អំពើទារុណកម្ម ​ការដកហូតសេរីភាព ​ការជួញដូរមនុស្ស និង​ការកេងប្រវ័ញ្ចការងារ​ឯករាជ្យ​ភាព​តុលាការ ​សេរីភាព​បញ្ចេញមតិ ​សមាគម​និង​ការជួបជុំ លំហរប្រជាធិបតេយ្យ និងយុត្តិធម៌សង្គម ​បញ្ហាដីធ្លី ​និងសិទ្ធិជនជាតិដើមភាគតិចជាដើម។ជាការឆ្លើយតប ​គណៈប្រតិភូកម្ពុជា​បានរួម​សហការគ្នា​ដោយ​មាន​ភាពម្ចាស់ការ និង​ការ​ទទួលខុសត្រូវខ្ពស់ក្នុងនាម​ជាតំណាងរដ្ឋអធិបតេយ្យធ្វើការឆ្លើយតប​ បកស្រាយ និង​បំភ្លឺ​លើ​បញ្ហា​ដែលបានលើកឡើងទាំងអស់នោះ​ ដោយផ្អែកលើទិដ្ឋភាពច្បាប់​ជាតិ​ និងអន្តរជាតិ ការ​អនុវត្ត​ជា​អន្តរជាតិ ​ទិដ្ឋភាពនយោបាយ​ និងបច្ចេកទេសពាក់ព័ន្ធ​ នឹងបញ្ហាសិទ្ធិមនុស្ស និង​ការអនុវត្តច្បាប់​ព្រមទាំងធ្វើការបង្ហាញពីវឌ្ឍនភាព ​និងកិច្ចខិតខំប្រឹងប្រែងនានារបស់រាជរដ្ឋាភិបាល ក្នុងការ​លើក​ស្ទួយ ​និងការពារសិទ្ធិមនុស្ស ​ជាពិសេសក្នុងស្ថានភាពកូវីដ និងការកសាងថែរក្សាបាន​នូវ​សន្តិភាព​ដែលជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស ​និងការអភិវឌ្ឍ។ ពាក់ព័ន្ធបញ្ហាខាងលើ ឯកឧត្តម ជិន ម៉ាលីន ប្រាប់BTV News ឲ្យដឹងថា រយះពេលបីថ្ងៃក្នុង​កិច្ចប្រជុំ​មានភាពចម្រូងចម្រាស​ច្រើនជាងគេទៅលើការអនុវត្តវិធានការច្បាប់​របស់កម្ពុជា​ពី​សំណាក់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បន្ទាប់ពីទទួល​បាន​របាយ​ការណ៍​របស់​អង្គការសង្គមស៊ីវិលនៅកម្ពុជា។ យ៉ាងណាមិញឯកឧត្តម ជិន ម៉ាលីន អះអាងថា ការអនុវត្តវិធានការច្បាប់ត្រូវបានអនុវត្តទូទៅ និង​មិនមាន​ការរិតត្បិតទៅលើបុគ្គលិកដែលប្រកាន់និន្នាការណាមួយឡើយ។ការពិនិត្យរបាយការណ៍ជាតិ ជាយន្តការមួយរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា​អង្គការ​សហប្រជាជាតិ​ ដែលធ្វើឡើងដើម្បីតាមដានការអនុវត្ត​បទប្បញ្ញត្តិ​ទាំងឡាយដែលមានចែងនៅក្នុង ICCPR ដោយរដ្ឋភាគី។ ការពិនិត្យរបាយការណ៍នេះ មិនមែនជាវេទិកាបន្តុះបង្អាប់ រិះគន់ ឬវាយប្រហារគ្នាអំពីបញ្ហាសិទ្ធិ​មនុស្ស​នោះទេ តែប្រព្រឹត្តទៅក្នុងទម្រង់មួយជាកិច្ច​សន្ទនា​បែប​ស្ថាបនា​រវាងគណៈប្រតិភូនៃរដ្ឋភាគី និង​សមាជិក ​សមាជិកានៃគណៈកម្មាធិការ​ ក្នុងគោលដៅចែករំលែក ឬ​ផ្លាស់ប្តូរ​គ្នា​ទៅវិញទៅមក​នូវការ​អនុវត្តល្អៗ ​បទពិសោធន៍ ​ចំណុចខ្វះខាត ​កង្វល់​ ឬបញ្ហាប្រឈមផ្សេងៗ ព្រមទាំងទិសដៅ​ការងារ​ទៅ​ថ្ងៃអនាគត ​ដើម្បីធានានូវការអនុវត្ត ​និងការ​គោរព​តាមបទ​ប្បញ្ញតិ្តនៃ ICCPR នៅក្នុងរដ្ឋភាគី។ជាគោលការណ៍រួម ក្រោយបញ្ចប់កិច្ចសន្ទនាគណៈកម្មាធិការសិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នឹង​ចេញអនុសាសន៍ផ្សេងៗ​សម្រាប់ឲ្យរដ្ឋភាគីពិនិត្យ ​និង​ពិចារណាក្នុងការអនុវត្តបន្តទៀត ដើម្បី​បំពេញ​នូវ​ចំណុចខ្វះខាត​ និងធ្វើឲ្យស្ថានភាពពលរដ្ឋ និង​សិទ្ធិ​នយោបាយកាន់​តែ​មានភាពល្អប្រសើរ​ឡើង​ថែមទៀត៕ អត្ថបទ សេក ឧត្តម

មនី្ទរពេទ្យព្រះអង្គឌួង នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារព្យាបាលត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េចុងខែមីនា ឆ្នាំ២០២២ខាងមុខនេះ

2022/03/12 04:46:46 am        1879
ភ្នំពេញ៖ អគារព្យាបាលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង មានកម្ពស់៥ជាន់ ដែលជាជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាចុងខែមីនា ឆ្នាំ២០២២នេះ។រដ្ឋមន្រី្តក្រសួងសុខាភិបាល ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង អមដំណើរដោយ​លោក​សាស្រ្តាចារ្យ លូ លីឃាង នាយកមនី្ទរពេទ្យព្រះអង្គឌួង រួមនឹងថ្នាក់ដឹកនាំ​ កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បានចុះពិនិត្យ និងវាយតម្លៃអំពីដំណើរការគម្រោងសាងសង់​អគារ​ព្យាបាល​ត្រចៀក ច្រមុះ បំពង់ក នៅក្នុងមនី្ទរពេទ្យព្រះអង្គឌួង ​ដែលត្រូវដាក់ឲ្យដំណើរការពិនិត្យ ព្យាបាល​ជំងឺជូនប្រជាពលរដ្ឋ ផ្នែកត្រចៀក ច្រមុះ បំពង់ក នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ។ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា អគារថ្មី ព្យាបាលត្រចៀក ច្រមុះ បំពង់ក នៅក្នុង​មនី្ទរពេទ្យព្រះអង្គឌួងនេះ​ ជាជំនួយឥតសំណង់របស់សាធារណរដ្ឋកូរ៉េ ​ខាងត្បូង តាម​រយៈទីភ្នាក់ងារ​សហប្រតិបតិ្តការអន្តរជាតិកូរ៉េ​ ហៅកាត់ថា កយកា (KOICA) ដែលជាចំណង​មិត្តភាព​សាមគ្គីភាព​របស់ភាគីកូរ៉េ ​និងកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកសុខាភិបាល​របស់យើង​ដែលបំពេញការងារ​នៅទីនេះ​ហើយក៏ជាតម្រូវការមួយសម្រាប់ប្រជាពលរដ្ឋយើងមកទទួលការថែទាំផ្នែកត្រចៀក ច្រមុះ បំពង់ក(ENT)ផងដែរ។ ជាទូទៅមនី្ទរពេទ្យព្រះអង្គឌួង​ជាផ្នែកមួយនៃមនី្ទរពេទ្យមជ្ឈឹម​ ដែលទទួល និងផ្តល់​សេវា​សុខាភិបាល​ច្រើន ជូនទៅប្រជាពលរដ្ឋ ​ក៏ដូចជាកម្មករនិយោជិក ហើយក៏សូមជូនពរដល់បុគ្គលិក​នៃមនី្ទរពេទ្យព្រះអង្គឌួង ​និងភាគីកូរ៉េ ​ទទួលបានសុខភាពល្អ ​និងជោគជ័យក្នុងការបំពេញភារកិច្ច ខាង​សាងសង់ និងខាងបម្រើសុខភាពប្រជាពលរដ្ឋ សមស្របតាមគោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ និង​ឆ្លើយតបតាម​តម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានគ្រប់គ្រាន់។ដោយឡែកបើតាមលោក​សាស្ត្រាចារ្យ លូ លីឃាង​ នាយកមន្ទីរពេទ្យព្រះអង្គឌួង ​បានឲ្យដឹងថា អគារព្យាបាល​ត្រចៀក ច្រមុះ បំពង់ក ថ្មីនេះ ​បានចាប់ផ្តើមសាងសង់នៅខែមីនា ឆ្នាំ២០២០ ក្រោម​ហិរញ្ញប្បទាន​ឥតសំណងរបស់សាធារណរដ្ឋកូរ៉េ ​ប្រមាណ ៨លានដុល្លារអាមេរិក ព្រមទាំង​បំពាក់​សម្ភារៈបរិក្ខារវេជ្ជសាស្រ្តទំនើប​ ដើម្បីពិនិត្យព្យាបាល និងវះកាត់ ធ្វើយ៉ាងណាបង្កើនគុណភាព​សេវាកម្ម ក្នុងមន្ទីរពេទ្យព្រះ​ អង្គឌួង ឱ្យល្អប្រសើរមួយកម្រិតទៀត។សូមរំលឹកផងដែរថា នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ទីភ្នាក់ងារសហប្រតិបតិ្តការ​អន្តរជាតិកូរ៉េ ហៅកាត់ថា កយកា (KOICA) បាននិងកំពុងគាំទ្រយ៉ាងសកម្ម ដល់រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាការដោះស្រាយផលប៉ះពាល់នៃជំងឺជំងឺ-១៩ ចាប់តាំងពីឆ្នាំ២០២០មក។ ដោយឡែកសម្រាប់ឆ្នាំ២០២២នេះ កយកា-KOICA ​ផ្តល់រថយន្តសង្គ្រោះ និងឧបករណ៍ធ្វើ​តេស្តរហ័ស ដល់ក្រសួងសុខាភិបាលកម្ពុជាផងដែរ៕អត្ថបទ រដ្ឋា

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ រំលឹក​ដល់​ទាហាន​បន្ត​វេន​ត្រូវ​ផ្សព្វផ្សាយ​បន្ត​ពី​សារៈសំខាន់​នៃ​តម្លៃសន្តិភាព

2022/03/12 11:28:45 am        684
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានក្រើនរំឮកដល់នាយទាហាន ពលទាហានបន្តវេននៅបញ្ជាការដ្ឋានពិសេស ត្រូវជួយផ្សព្វផ្សាយបនុ្តអំពីសារៈសំខាន់នៃសន្តិភាព ហើយត្រូវទប់ស្កាត់បុគ្គលណាដែលមានបំណងចង់បំផ្លាញសន្តិភាព។នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣២, វគ្គហ្វឹកហ្វឺនបំប៉នជំនាញឯកទេសមុជទឹក ជំនាន់ទី៥, វគ្គហ្វឹកហ្វឺនបំប៉នបាញ់គ្រាប់ពិតអាវុធថ្មើរជើង អាវុធ SNIPER និងបើកវគ្គហ្វឹកហ្វឺន​បណ្តុះ​បណ្តាល​ជំនាញកុម៉្មង់ដូជំនាន់ទី១១ ស្ថិតនៅភូមិដូង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា​«ទទួល​បានប្រយោជន៍​ពីសុខសន្តិភាព ​មានការអភិវឌ្ឍ យើងទាំងអស់គ្នា ត្រូវតែដឹងគុណសុខសន្តិភាព និង​អរគុណសន្តិភាព យើងត្រូវតែបន្តរក្សាសុខសន្តិភាពនេះឱ្យ​បាន​គង់វង្ស​រហូត ហើយត្រូវប្រឆាំង​ដាច់ខាត​ចំពោះបុគ្គលណា ​ក្រុមណាដែលហ៊ានប្រព្រឹត្ត ​ឬមានមហិកតា ​បំផ្លាញសុខសន្តិភាព»។នៅក្នុងពិធីនេះដែរ ​នាយឧត្តមសេនីយ៍​ បានលើកឡើងទៀតថា​ ដោយសារនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានេះហើយ បានធ្វើឱ្យប្រទេសជាតិ បញ្ចប់​សង្រ្គាម​ស៊ីវិលទាំងស្រុងចាប់តាំងពីឆ្នាំ១៩៩៨​ រហូតមកដល់បច្ចុប្បនេះ ​ហើយ​កត្តា​សន្តិភាពនេះ ធ្វើ​ឱ្យប្រជាជនខ្មែរទាំងអស់​ រស់នៅដោយសុខ​ក្សេមសាន្ត​ មាន​ជីវភាព​ល្អប្រសើរ ប្រទេសជាតិ​មាន​ការ​រីកចម្រើន​លើគ្រប់វិស័យ។នាយឧត្តមសេនីយ៍ ​បានបន្តថា បើប្រទេសជាតិមិនមាន​សន្តិភាពទេនោះ ការរស់នៅរបស់​ប្រជាជន​ក៏​ពុំបានសុខ ​ប្រទេសជាតិក៏គ្មានការអភិវឌ្ឍរីកចម្រើន​ដូចសព្វថ្ងៃនេះ​ ដូច្នេះ ក្នុងនាម​ជា​ប្រជាពលដ្ឋ​គ្នា​ត្រូវរួមសាមគីគ្នាការពារឱ្យបាននូវសុខសន្តិភាព​ ដែល​កម្ពុជា​រក​បានដោយលំបាក ចាប់តាំង​ពី​បាតដៃ​ទទេ​រហូត​មានការរីកចម្រើនមកដល់បច្ចុប្បន្ននេះ។ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងទៅកាន់គណៈគ្រប់គ្រង ​យោធាចារ្យ អ្នក​បម្រើការរួមទាំងនាយ​ទាហានបន្តវេននៅបញ្ជាការដ្ឋានកង​ទ័ពពិសេស ដែលបាន​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​ទាំង​អស់ត្រូវ «អរគុណ​សន្តិភាព ​អរគុណនយោបាយ​ឈ្នះឈ្នះ និងដឹងគុណ​ស្ថាបនិក​មគ្គុទេសក៍ឯក​ នយោបាយ ឈ្នះ ឈ្នះ​ ដែលនាំមកនូវ​សន្តិភាព​ និង​ការឯកភាពជាតិពេញលេញ»។ ដោយសាតែនយោបាយឈ្នះ ឈ្នះ ​ទើបប្រទេសយើង​មាន​សុខសន្តិភាព ​ពិតប្រាកដ និង​មាន​ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ៕អត្ថបទ៖ បាន ចក់

រដ្ឋបាលខណ្ឌទួលគោក បន្តចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតចំនួន ៣០គ្រួសារ

2022/03/12 03:23:05 am        550
ភ្នំពេញ៖ លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក  និងលោក ហួរ ហួត អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌទួលគោក នៅថ្ងៃម្សិលមិញ បានចុះសួរសុខទុក្ខ និងចែកអំណោយដ៏ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះខាតចំនួន ៣០គ្រួសារ ក្នុងសង្កាត់ផ្ដារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ក្នុងឱកាសនោះដែរ លោក ជា ពិសី អភិបាលខណ្ឌទួលគោក ​បាន​ណែនាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​ទប់ស្កាត់ការរីករាលដាល​ជំងឺកូវីដ-១៩ ​បំប្លែងថ្មី អូមីក្រុង ទាំងអស់គ្នា ដោយត្រូវ​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជូន​ នូវវិធានរបស់ក្រសួងសុខាភិបាល ​និងអនុវត្តន៍៣កុំ និង៣ការពារ ដូច្នេះយើង​ត្រូវ​ចូលរួម​ទប់ស្កាត់​ទាំងអស់គ្នា។អំណោយ​ដែល​ត្រូវ​ប្រគល់​ជូនបងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាតចំនួន ៣០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ជែលលាងដៃ១ដប ម៉ាស់១កញ្ចប់ ថ្នាំពេទ្យ១កញ្ចប់​ និង​ថវិកា​ចំនួន៣០,០០០ រៀល៕ អត្ថបទ៖ កុម្ភះ

នាយឧត្តមសេនីយ៍ ឈុំ សុជាត បំភ្លឺចំពោះការផ្សព្វផ្សាយ​ព័ត៌មានមួយចំនួន​នាំ​ឲ្យ​ប៉ះពាល់​កិត្តយស​ក្រសួងការពារជាតិ

2022/03/12 10:00:49 am        658
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០២២នេះ បានសេចក្តីបំភ្លឺចំពោះប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលបានលើកឡើងថា បុគ្គលឈ្មោះ ហួន សីហា ជាជំនួយការរបស់លោក ហើយបានដើរយកលុយគេជាថ្នូរ នឹងការបញ្ចូលក្របខណ្ឌកងយោធពលខេមរភូមិន្ទ ខណៈការផ្សព្វព័ត៌មានមិនច្បាស់លាស់ ហើយនាំឲ្យខូចដល់កិត្តិយសរបស់លោក និងក្រសួងការពារជាតិទាំងមូល។តាមរយៈហ្វេសបុកនាយឧត្តមសេនីយ៍ ឈុំ សុជាត បានលើកឡើងថា «នាថ្មីៗនេះ មាន​សារព័ត៌មាន​មួយចំនួន ​បានផ្សព្វផ្សាយអំពីបុគ្គលឈ្មោះ ហួន សីហា ហើយអះអាងថា ​ជាជំនួយ​ការ​របស់​ខ្ញុំ ដោយបាន​យកឈ្មោះរបស់ខ្ញុំទៅប្រើប្រាស់​ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈការយកលុយ​ជាថ្នូរនឹងការបញ្ចូលក្របខណ្ឌកងយោធពលខេមរភូមិន្ទជាដើម»។នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា «ខ្ញុំសូមធ្វើការ​បដិសេធ​ទាំងស្រុង​ចំពោះការផ្សព្វផ្សាយ​ដែល​មិនបានបញ្ជាក់ឲ្យបានត្រឹមត្រូវនេះ ​ហើយ​សូមបញ្ជាក់ដែរថា​ រូបខ្ញុំមិនដែលមានជំនួយការឈ្មោះ ហួន សីហា ដូចការផ្សព្វផ្សាយនោះទេ។​ រាល់សកម្មភាពរបស់ឈ្មោះ ហួន សីហា គឺជា​ទង្វើ​បុគ្គល​សុទ្ធសាធ ​មិនគួរ​មាន​ការផ្សព្វផ្សាយធ្វើឲ្យប៉ះពាល់ដល់​កិត្តិយស​របស់ខ្ញុំ និងក្រសួងការពារ​ជាតិ​ឡើយ»។យ៉ាងណាក៏ដោយនាយឧត្តមសេនីយ៍ ឈុំ សុជាត បាន​ស្នើនិងអំពាវនាវដល់សារព័ត៌មាន​ទាំងអស់ ដែល​បានផ្សព្វផ្សាយដោយមានការភាន់ច្រឡំ ធ្វើការ​កែ​តម្រូវ​នូវ​ការ​ផ្សព្វផ្សាយ​របស់ខ្លួនឡើងវិញ។ ទន្ទឹមនឹងនេះ ​នាយឧត្តមសេនីយ៍ ក៏សូមអំពាវនាវ​ដល់​ជន​រងគ្រោះ​ប្តឹង​ទៅស្ថាប័នមាន​សមត្ថកិច្ច ដើម្បី​ចាត់វិធានការស្រាវជ្រាវ ដើម្បី​ផ្ដន្ទាទោស​ចំពោះ​ជន​ដែល​ប្រព្រឹត្ត​ល្មើសទៅ​តាម​នីតិវិធីច្បាប់​ផងដែរ៕អត្ថបទ៖ បាន ចក់ 

អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់លើបញ្ហាសំរាម និងតម្លៃម្ហូបអាហារ

2022/03/11 04:46:23 pm        863
កំពត៖ ថ្នាក់ដឹកនាំខេត្តកំពត បានប្រាប់ដល់អាជ្ញាធរក្រុង មន្ទីរទេសចរណ៍ និងបរិស្ថានឲ្យបង្កើនការយកចិត្តទុកដាក់លើបញ្ហាសំរាម និងកាកសំណល់ប្លាស្ទិកធ្លាក់ចូលទៅក្នុងទឹកព្រែកច្រើន និងជាពិសេសត្រូវណែនាំ ម្ចាស់អាហារដ្ឋាននៅតាមដងព្រែក ឲ្យរក្សារតម្លៃថេរ កុំចេះតែឡើងថ្លៃតាមអំពើចិត្ត ពេលមានភ្ញៀវមកលេង ដែលជាហេតុបង្កឲ្យខួចឈ្មោះខេត្ត និងបាត់បង់ចំនួនភ្ញៀវទេសចរ។ ក្នុងទិវាជាតិទីក្រុងស្អាតលើកទី១០ ឆ្នាំ២០២២ ក្រោមប្រធានបទ«ទីក្រុងស្អាត៖ គាំទ្រការបើក ទេសចរណ៍កម្ពុជា» នៅព្រឹកថ្ងៃទី១១ខែមីនានេះ លោក សេង សិរីបុត្រ អភិបាលរងខេត្តកំពត បានលើកឡើងថា កំពតជាខេត្តគោលដៅទេសចរណ៍ដ៏ពេញនិយម ​សម្រាប់ទេសចរជាតិ និង​អន្តរជាតិ ព្រោះខេត្តនេះ សម្បូរ​ដោយ​ធនធានធម្មជាតិ​មាន​សកត្តានុពល ពិសេស​ទីតាំង​ភូមិ​សាស្ត្រល្អ មានតំបន់ទេសចរណ៍សម្បូរបែប។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងជំរុញឱ្យក្រសួងស្ថានប័នជំនាញ ​បង្កើនការ ​រៀបចំបរិស្ថាន អនាម័យ ​ពិសេសចលនាទីក្រុងស្អាត ​ដើម្បីទាក់ទាញទេសចរឡើងវិញ ​បន្ទាប់ពីជួបវិបត្តិកូវីដ-១៩ ពិសេសដើម្បីអបអរសាទរ ​ការប្រកួតកីឡាអាស៊ាន ​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។ លោក បានបញ្ជាក់ថា ខេត្តកំពត​ ក្រោយពេលបើកប្រទេស​ ភ្ញៀវទេសចរមកកម្សាន្តឡើងវិញច្រើន ហើយទន្ទឹមនឹងនោះ​ ក៏​បានបន្សល់នូវបញ្ហាមួយចំនួន ដូចជា ​សំរាម​ធ្លាក់​ចូលក្នុងទឹកព្រែកច្រើន និង​តម្លៃម្ហូបអាហារ​ តាមអាហារដ្ឋាន ​និងហាងជាប់មាត់ព្រែក ​ឡើងតាមអំពើចិត្ត។ លោកបានស្នើឲ្យអាជ្ញាធរ ​មន្ត្រីជំនាញពាក់ព័ន្ធ ​គិតគូរអំពីបញ្ហានេះ ។រដ្ឋបាលខេត្ត ​និងក្រុងកំពត ​បាន​នឹង​កំពុង​មមាញឹក​ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈការតុប តែង​លម្អសោភ័ណភាពក្រុងបន្ថែម ​ពិសេសនៅតាមទីសារធារណៈ ​មានផ្សារ ​សួនច្បារ រមណីយដ្ឋាន​នានា និង​មាន​ការ​បំពាក់ភ្លើងលម្អ ​និងអំពូលបំភ្លឺផ្លូវ​បន្ថែមផងដែរ ដើម្បីត្រៀម​ទទួល​ទេសចរ​ក្នុងអំឡុងពេលចូល​ ឆ្នាំខ្មែរ ​នាខែក្រោយនេះ៕ អត្ថបទ៖ អន សារឹម 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីសុខាភិបាល អនុញ្ញាតឱ្យគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ជួបសម្តែងការគួរសម និងពិភាក្សាការងារ
09/10/2025 08:09 PM
រ៉្វាន់ដា៖ ការអំពាវនាវរបស់កុងហ្គោឲ្យ UN ទទួលស្គាល់មាន «អំពើប្រល័យពូជសាសន៍» គឺជាទង្វើ «ល្ងង់ខ្លៅ»
09/10/2025 08:09 PM
វិមានក្រឹមឡាំងបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញឧប្បត្តិហេតុយានដ្រូន នៅប៉ូឡូញ
09/10/2025 07:09 PM
ក្រុមបារាំងកៀរគរគ្នាដើម្បីបេតិកភណ្ឌកម្ពុជា
09/10/2025 07:09 PM
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការរំលោភរបស់រុស្ស៊ីលើដែនអាកាសប៉ូឡូញ គឺជា «ធ្វេសប្រហែសខ្លាំងណាស់»
09/10/2025 07:09 PM
សមាជិកព្រឹទ្ធសភាអូស្ត្រាលីស្តាំនិយម ត្រូវបណ្តេញចេញពីក្រសួងស្រមោល ជុំវិញការអត្ថាធិប្បាយប្រឆាំងឥណ្ឌា
09/10/2025 06:09 PM
ក្រុងច្បារមន និងខេត្តកំពង់ស្ពឺ ទទួលបាន ជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”
09/10/2025 06:09 PM
ក្រុមហ៊ុនអាកាសចរណ៍ JAL រងការព្រមានជាលើកទី២ ពាក់ព័ន្ធនឹងអ្នកបើកបរយន្តហោះស្រវឹង
09/10/2025 06:09 PM
ប្រមុខគណៈកម្មការ EU បញ្ជាក់ថា លោកស្រីនឹងស្នើវិធានការថ្មីផ្ដោតលើអ៊ីស្រាអែល
09/10/2025 06:09 PM
សំឡេងផ្ទុះបន្លឺឡើង ក្រោយរថយន្តផ្លូវដែកផ្ទុកដោយឥន្ធនៈ មានអគ្គិភ័យ នៅលីទុយអានី
09/10/2025 06:09 PM