សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល
ប្រជាពលរដ្ឋត្រេកអរនឹងសមិទ្ធផលអាកាសយានដ្ឋានថ្មីដែលត្រៀមបើកដំណើរការ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រតិភូគណៈកម្មកាទី៣ នៃរដ្ឋសភា ចុះស្វែងយល់ពីវឌ្ឍនភាពការងារនៅខេត្តកំពង់ស្ពឺ

2022/03/10 01:31:25 pm        467
កំពង់ស្ពឺ៖ ប្រតិភូគណៈកម្មការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការ កាលពីថ្ងៃទី៩ ខែមីនា ម្សិលមិញនេះ បានប្រជុំពិភាក្សាការងារជាមួយ អាជ្ញាធរខេត្តកំពង់ស្ពឺ ដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារនៅក្នុងខេត្តនេះ ដែលទាក់ទងនឹងគណៈកម្មការផែនការ ។ឯកឧត្តម ឡូយ សុផាត បានថ្លែងថា គោលបំណងបេសកកម្មរបស់គណៈកម្មការរដ្ឋសភា មកកាន់ខេត្តកំពង់ស្ពឺ នាពេលនេះ ដើម្បីសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ លើវិស័យ​ទទួលខុស​ត្រូវ​របស់គណៈកម្មការ​ និងប្រមូលព័ត៌មាន​អំពី​ប្រសិទ្ធភាព​នៃ​ការ​អនុវត្តន៍ច្បាប់​របស់ខេត្ត ក៏ដូចជា​បញ្ហាប្រឈមដែលខេត្តបានជួបប្រទះនាពេលកន្លងមក ដើម្បីរួមគ្នារកដំណោះស្រាយ​ឲ្យបាន​ទាន់ពេល​វេលា ពិសេសទាក់ទង នឹងផលប៉ះពាល់ដែលបណ្តាលមកពីជំងឺ​កូវីដ-១៩ ទៅលើ​វិស័យនីមួយៗ។ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ​ លើកលើកឡើងជូន​ប្រតិភូគណៈកម្មការថា បច្ចុប្បន្ន​អាជ្ញាធរខេត្ត​បានខិតខំធ្វើឱ្យសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋត្រូវ​បាន​លើក​កម្ពស់​តាមរយៈការអភិវឌ្ឍ​វិស័យសំខាន់ៗ​ដូចជា​វិស័យកសិកម្ម ​វិស័យ​ធនធានទឹក ការស្ថាបនា​ប្រព័ន្ធ​ធារាសាស្ត្រ ដែលជំរុញ​ផលិតកម្មក​សិកម្មទទួល​បាន​ផល​ជា​អតិបរមា ​និង​មាន​បង្កើតការងារ​ជូន​ប្រជាពលរដ្ឋ តាមរយៈការវិនិយោគលើវិស័យ​វាយនភណ្ឌ ដែល​បានធ្វើឱ្យអត្រា​នៃ​ភាពក្រីក្រ​ថយ​ចុះគួរឱ្យកត់សំគាល់។ ឯកឧត្តម បន្តថា ទោះបីស្ថិតក្នុងការលំបាកនៃវិបត្តិជំងឺកូវីដ-១៩​ ក៏ដោយ​ក្រោមការដឹកនាំ​ដ៏ឈ្លាវៃ និង​ប៉ិន​ប្រសប់​របស់សម្តេចតេជោ ​បានធ្វើការប្រយុទ្ធប្រឆាំងយ៉ាង​សកម្មជា​មួយជំងឺកូវីដ-១៩ តាមរយៈការអនុវត្តយុទ្ធសាស្ត្រ បីសំខាន់ ​ទប់ស្កាត់ ព្យាបាល​ និងចាក់វាក់សាំង ជាពិសេស​អនុវត្តន៍នូវគោលនយោបាយរក្សាលំនឹងជីវភាពប្រជាជន ​និងធុរកិច្ច​នៅគ្រប់វិស័យ។ ក្រោយពីបានស្តាប់នូវការរាយការណ៍របស់ឯកឧត្តម​ គណៈអភិបាលខេត្ត ឯកឧត្តម ទ្បូយ សូផាត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ​ខេត្តក្នុងការជួយសម្រួលរាល់​ការ​លំបាក​របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ជាពិសេសខិតខំធ្វើការទាក់ទាញ​នូវអ្នកវិយោគ​អោយ​មកបណ្តាក់ទុន​នៅក្នុងខេត្តកំពង់ស្ពឺ ឱ្យកាន់តែច្រើនថែមទៀត ​ដើម្បីបង្កើន​ការងារជូនបងប្អូន​ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយការលំបាករបស់ពួកគាត់ផងដែរ៕

ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងជាង ២០លានដុល្លារ ​លើ​គម្រោង​ពង្រីក​ផ្គត់ផ្គង់​ទឹកស្អាត​ក្រុងតាខ្មៅ

2022/03/10 06:10:17 am        689
ភ្នំពេញ៖ ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណជាង ២០ លានដុល្លារអាមេរិក សម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ លើគម្រោងសមត្ថភាពផលិតទឹកស្អាត ៣ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ដើម្បីបំពេញតម្រូវការបន្ថែម ទៅក្នុងប្រព័ន្ធចែកចាយរបស់រដ្ឋាករទឹកស្វយ័តភ្នំពេញ។ឯកឧត្តម អ៊ុំ សុថា ប្រធានក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងជារដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត ​និងនវានុវត្តន៍ ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍​ជាមួយ​ភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីការអភិវឌ្ឍវិស័យទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះថា ជុំវិញការអភិវឌ្ឍវិស័យទឹកស្អាត ជាពិសេសនៅក្នុងការ​រីករាល​ជំងឺ​កូវីដ១៩ ក្រសួង រួមជាមួយប្រតិបត្តិករ​ផ្គត់ផ្គង់​ទឹកស្អាត ​បាន​ខិតខំទ្វេដង ដើម្បី​ធានានិរន្តភាព ​ក្នុងការ​ផ្តល់​សេវា​ផ្គត់ផ្គង់​ទឹកស្អាត​ជូន ​ប្រជាពលរដ្ឋ ​ប្រកប​ដោយ​គុណភាព សុវត្ថិភាព ​និរន្តរភាព​ និងតម្លៃសមរម្យ​ ជាក់ស្តែងនាពេលកន្លងមកនេះ ​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានកសាង​បន្ថែមរោងចក្រផលិតទឹកស្អាតខ្នាតធំចំនួនពីរគឺ​ បាក់ខែង១​ និងបាក់ខែង២។ចំណែកការអភិវឌ្ឍ​ទឹកស្អាតនៅក្រុងតាខ្មៅវិញ, ​ឯកឧត្តម ​បន្តឲ្យដឹងថា គម្រោងនេះស្ថិត​នៅក្រោម​ជំនួយ​ឥតសំណងរាជរដ្ឋាភិបាលជប៉ុន ​តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) គឺគ្រោងដំណើរសាងសង់រយៈពីរឆ្នាំ ​ដោយនឹងចាប់ផ្តើមដំណើរការសាងសង់ នៅ​ខែមិថុនា ឆ្នាំ២០២២ និង​បញ្ចប់​ការសាងសង់នៅខែធ្នូ ឆ្នាំ២០២៤ ​ដោយក្រុមហ៊ុន KKKCT CONSORTIUM នៅក្នុងគម្រោងពង្រីករោងចក្រប្រព្រឹត្តកម្មទឹកស្អាត ​មានសមត្ថភាពផលិត ៣ ម៉ឺនម៉ែត្រគូប​ ក្នុងមួយថ្ងៃ, ស្ថានីយបូមទឹកឆៅជាង ៣ម៉ឺ នម៉ែត្រគូប​ ក្នុងមួយថ្ងៃ, ​បំពង់មេនាំទឹកឆៅ, អាងស្តុកទឹកស្អាត, ម៉ូទ័របូមទឹកស្អាតចែកចាយជាដើម ​ដែលគម្រោងនេះ ​គឺជាជាប្រភេទគម្រោង Special Purpose Company ​ស្ថិតក្រោមការថែទាំលក្ខណៈបច្ចេកទេស​ និងគុណភាពទឹក ​ក្នុងរយៈពេល ១០ឆ្នាំរបស់ជប៉ុន ​នឹងលក់ជាវដុំជូនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​ក្នុងតម្លៃតូចជាង ឬមិនឱ្យលើសពី ៥០០រៀល ​ក្នុងមួយម៉ែត្រគូប។តាមរយៈគម្រោងខាងលើនេះ, ឯកឧត្តម អ៊ុំ សុថា សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ​គម្រោងនេះ​ពិតជាដំណើរការប្រកប​ដោយ​ជោគជ័យ ទៅតាមកម្មវិធីដែលបានកំណត់ ​និងចូលរួមចំណែក​នូវបញ្ហា​កង្វះទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ចាប់ពីឆ្នាំ២០២៤ តទៅ ជាពិសេសនៅក្រោយពេលរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត បាក់ខែងជំហានទី១ ត្រូវបានដាក់​ឱ្យដំណើរការ៕អត្ថបទ៖ សុន រ៉ាឌី

ផ្លូវ៣៨ខ្សែនៅសៀមរាប នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការក្រោមវត្តមានសម្តេចតេជោ នៅដើមខែមេសា

2022/03/10 12:40:18 pm        1171
សៀមរាប៖ គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្នុងខេត្តសៀមរាប គិតមកទល់ពេលនេះ គឺស្ទើរតែរួចរាល់ ១០០ភាគរយហើយ ដោយនៅសល់តែការងារសម្អាត និងរៀបចំសោភ័ណភាពបន្តិចបន្តួចតែប៉ុណ្ណោះ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ នៅដើមខែមេសា ឆ្នាំ២០២២ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។នេះបើយោងតាមការបញ្ជាក់ពីលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់BTV កាលពីថ្ងៃម្សិលមិញនេះ។ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ខណៈអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាផ្លូវនេះ កាលពីម្សិលមិញ បានឲ្យដឹងថា គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែ ​ក្នុងទីរួមខេត្តសៀមរាបនេះ មានគោលដៅ​ប្រែក្លាយ​ក្រុងសៀមរាប ​ខេត្តសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើប​ ពោរពេញដោយ ​សោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ​ឱ្យ​សក្តិសម​ជាទីក្រុងទេសចរណ៍​ វប្បធម៌ ​និង​ប្រវត្តិសាស្ត្រ អាចទាក់ ទាញភ្ញៀវទេសចរ​បានកាន់តែច្រើន ​សំដៅលើក​ស្ទួយសេដ្ឋកិច្ចជាតិ​ឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើង​ដល់ការតភ្ជាប់ពីទីប្រជុំជន​ក្រុងសៀមរាប​ទៅកាន់តំបន់ដាច់​ស្រយាល​ផងដែរ។គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវនេះ​ គឺមានប្រវែងជាង ១០៦គីឡូម៉ែត្រ ប្រើប្រាស់​ថវិកា​ជាតិ​សរុបជិត ​១៥០លានដុល្លារ៕

សម្តេចតេជោ បន្តផ្តល់អំណោយរថយន្តដឹកវ៉ាក់សាំងដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត

2022/03/10 12:27:59 pm        374
ភ្នំពេញ៖ មន្ទីរសុខាភិបាលរាជធានី-ខេត្ត ចំនួន១២ និងឃ្លាំងឱសថកណ្តាល នៃក្រសួងសុខាភិបាល នៅថ្ងៃនេះ ទទួលបានរថយន្តដឹកវ៉ាក់សាំងចំនួន២០គ្រឿង ដែលជាអំណោយរបស់សប្បុរជនខ្មែរ តាមរយៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ​និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងប្រកខណ្ឌទូទាំងប្រទេស នៅថ្ងៃទី១០ ខែមីនានេះ បន្តប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន២០គ្រឿង​ ដែលជាអំណោយរបស់សប្បុរជនខ្មែរ តាម​រយៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជូនមន្ទីរសុខាភិបាលរាជធានី-ខេត្ត ចំនួន១២ និងឃ្លាំងឱសថ កណ្តាល នៃក្រសួងសុខាភិបាល។លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឱ្យដឹងថា រថយន្តដឹកវ៉ាក់សាំង ដែលជាអំណោយរបស់ សប្បុរសជនខ្មែរ តាមរយៈសម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនមន្ទីសុខាភិបាលរាជធានី-ខេត្ត និងឱសថកណ្តាលនៅពេលនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និងទុកប្រើប្រាស់ក្នុងវិស័យសុខាភិបាល។រាជធានី-ខេត្តចំនួន១២ ដែលទទួលបានរថយន្តដឹកវ៉ាក់សាំង រួមមាន មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ​មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ​ខេត្តបាត់ដំបង ខេត្តកំពង់ចាម ​ខេត្តកំពង់ស្ពឺ​ ខេត្តកំពង់ធំ ​ខេត្តកំពត ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តសៀមរាម ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ។អំណោយរថយន្តដឹកវ៉ាក់សាំង ម៉ាក Ford មានការរៀបចំឡើងទៅតាមតម្រូវការរបស់វ៉ាក់សាំង មាន​កម្រិតត្រជាក់​ក្នុងសីតុណ្ហភាព -24អង្សាសេ​ និងមានលក្ខណៈពិសេសជាច្រើនទៀត។ គិតត្រឹមថ្ងៃទី១០ ខែមីនានេះ រថយន្តដឹកវ៉ាក់សាំងជាង ១០០គ្រឿងហើយ​ ដែលជាអំណោយរបស់ សប្បុរជនខ្មែរ ​តាមរយៈសម្តេចតេជោ ​ត្រូវបានប្រគល់ជូនមន្ទីរសុខាភិបាលរាជាធានី-ខេត្តទាំង២៥ ក្រសួងការពារជាតិ និងប្រទេសឡាវ៕អត្ថបទ៖ ទូច សោភ័ណ

ពលរដ្ឋរាជធានីភ្នំពេញ មកចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣ បានចំនួនជាង១លាននាក់ និងដូសជំរុញទី៤ បានចំនួន៧២ម៉ឺននាក់

2022/03/10 12:20:33 pm        376
ភ្នំពេញ៖ គិតមកដល់ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ មានបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានអញ្ជើញមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៣ បានចំនួនជាង ១លាននាក់ និងដូសជំរុញទី៤ បានចំនួន៧២នាក់។ បើតាមការបញ្ជាក់របស់ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល រាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន នៅព្រឹកនេះថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញទី៣ ជូនយុវវ័យ បងប្អូនប្រជាពលរដ្ឋ អាយុចាប់ពី ១៨ឆ្នាំឡើង មកដល់ព្រឹកនេះ បានចំនួន ១លាន៣៧ម៉ឺននាក់ បើគិតជាភាគរយ បានចំនួន៩៧% រីឯដូសជំរុញទី៤ ចំពោះប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង បានចំនួន ៧២ម៉ឺននាក់ បើគិតជាភាគរយ បានចំនួន៥០%។ជាមួយគ្នានោះដែរលោក សុំ វ៉ាន់ថៃ ប្រធានរដ្ឋបាលនៃមនី្ទរពេទ្យបង្អែកពោធិ៍ចិនតុង បានឲ្យដឹងថា ដោយយោងទៅតាមគោលការណ៍ និងអនុសាសន៍របស់ប្រមុខថ្នាក់ដឹកនាំ គឺក្រុមការងារ​គ្រូពេទ្យ​ទាំងអស់ បានបំពេញការងារពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យទានផ្សេងៗ ចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ ​ជូនបងប្អូនប្រជាពលរដ្ឋមកពីគ្រប់តំបន់​ ដែលគ្រូពេទ្យរបស់យើងបានបំពេញ​ការងារ​នេះ មានរយៈពេលជាង ១ឆ្នាំមកហើយ។ទន្ទឹមនឹងនោះសម្រាប់ដំណើរការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ ​ក្នុងថ្ងៃធម្មតាពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ ​ទាបបំផុត​ ចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ ​បានចំនួនជាង៤០០នាក់ ។ ដោយឡែកថ្ងៃសៅរ៍ ​និងថ្ងៃអាទិត្យ ​ចាក់វ៉ាក់សាំងដូសទី១​ ដូសទី២​ ដូសជំរុញទី៣ និងដូស​ជំរុញទី៤នោះ មានចំនួនជាង ១៣០០នាក់ រហូតដល់ទៅជាង ១៤០០នាក់ ដែលពួកគាត់​បាន​អញ្ជើញ​មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩៕ អត្ថបទ ៖ រដ្ឋា

ការសាងសង់ស្ពានអាកាសចោមចៅ គ្រោងបញ្ចប់ជាស្ថាពរចុងខែមីនានេះ

2022/03/10 12:11:34 pm        828
ភ្នំពេញ៖ ក្នុងពេលរាជធានីភ្នំពេញ កំពុងមានការអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធជាបន្តបន្ទាប់ ក្នុងនោះ ការសាងសង់ស្ពានអាកាសចោមចៅ គ្រោងបញ្ចប់ជាស្ថាពរនៅចុងខែមីនានេះ។ការសាងសង់ស្ពានអាកាស​ចោមចៅ​សម្រេចបានលទ្ធផលស្ទើរតែ ​១០០ភាគរយ ហើយ​គ្រោង​បញ្ចប់​ការសាងសង់​ជាស្ថាពរ​នៅចុងខែមីនានេះ ​និង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​ក្នុងឱកាស​ចូលឆ្នាំ​ប្រពៃណីជាតិខ្មែរខាងមុខ។ គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ ការ​សាង​សង់​ស្ពាន​អាកាស​ចោមចៅ​ជិត​បញ្ចប់​ទៅតាម​ផែនការ និ​ងកំពុងរួមចំណែក​យ៉ាងសំខាន់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរទូទៅ ក៏ដូចជាបម្រើដល់​វិស័យ​ដឹកជញ្ជូន​ទៅតាមបណ្តាខេត្តជាប់តំបន់សមុទ្រ។ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរឆ្លងកាត់ស្ពាន​អាកាស​ចោមចៅ បាន​សម្តែងក្តីរីករាយ​ចំពោះ​សមិទ្ធផល​ថ្មី​របស់រាជរដ្ឋាភិបាល​ ក្រោយពីការសាង​សង់ស្ពាន​អាកាសចោមចៅ ក្នុងក្របខណ្ឌរាជធានីភ្នំពេញ ដែលនេះបង្ហាញពីសន្ទុះអភិវឌ្ឍន៍​ស្ពានអាកាសធំៗច្រើន ​ដើម្បី​បញ្ចៀស​ការ​កកស្ទះចរាចរណ៍។ ស្ពានអាកាសចោមចៅ បានបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន រួមមាន ផ្លូវក្រោមដីចំនួន៣ខ្សែ៖ ខ្សែទី១ ផ្លូវក្រោមដីភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ ​មក​មហាវិថីសហព័ន្ធរុស្សី ដើម្បីសម្រួល​លំហូរ​ចរាចរណ៍មកពីផ្លូវជាតិលេខ៤, ខ្សែទី២ ផ្លូវក្រោមដីភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅមហាវិថីចោមចៅ ជាផ្លូវឯកទិស និងខ្សែទី៣ ជាផ្លូវឯកទិសភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិ​លេខ៣។ ដោយឡែក ចំពោះស្ពានអាកាសទី១ ជាស្ពានអាកាសមេ​តភ្ជាប់ចរាចរ​ពីមហាវិថីសហព័ន្ធរុស្ស៊ី ទៅ​ផ្លូវជាតិលេខ៣ មានប្រវែង ​សរុប ៤០៨ម៉ែត្រ និងស្ពានអាកាសទី២​ បំបែក​ចេញ​ពី​ស្ពានអាកាសមេ បត់ឆ្វេង​តភ្ជាប់ចរាចរ​ពី​មហាវិថីសហព័ន្ធរុស្ស៊ី ​ឆ្ពោះទៅ​មហាវិថីចោមចៅ ក្រុមការងារ​ការដ្ឋាន​បន្ត​ក្រាលកៅស៊ូ និង​គូស​គំនូស​ចរាចរណ៍។ស្ពានអាកាសចោមចៅជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា​ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដែល​សាងសង់​ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា​ (OCIC) ហើយប្រើប្រាស់​ការសាងសង់​រយៈពេល​៣០ខែ ​និងចំណាយថវិការសាងសង់ប្រមាណ ២២លានដុល្លា។មក​ទល់ពេលបច្ចុប្បន្ន ស្ពានអាកាសក្នុងរាជធានីភ្នំពេញ ដែលបានសាងសង់មានចំនួន៧ ​រួមមាន ស្ពានអាកាសក្បាលថ្នល់ ​ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៥មករា​ ស្ពានអាកាស៧មករា ស្ពានអាកាសស្តុបផ្សារដីហ៊ុយ ​ស្ពានអាកាសចោមចៅ និងស្ពានអាកាសឬស្សីកែវ ដែល​កំពុង​ដំណើរ​ការ​សាងសង់ ខណៈ រដ្ឋបាលរាជធានីភ្នំពេញ ក៏កំពុងសិក្សាគម្រោង​សាងសង់ស្ពាន​អាកាស​នៅ​ចំណុច​ស្តុបផ្សារស៊ិនជូរីផ្លាហ្សា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី៕អត្ថបទ សេក ឧត្តម

ពលករមកពីថៃ តាមច្រកខេត្តបន្ទាយមានជ័យ មានច្រើនរាល់ថ្ងៃ និងរកឃើញវិជ្ជមាន ២០ទៅ៣០នាក់

2022/03/10 11:59:56 am        613
បន្ទាយមានជ័យ៖ នៅមុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ពលករខ្មែរត្រឡប់មកពីប្រទេសថៃ ឆ្លងដែនតាមច្រកជាប់ ក្នុងបន្ទាយមានជ័យ មានចំនួនច្រើនរាល់ថ្ងៃ ហើយក្នុងចំណោមពលករទាំងនោះ ត្រូវបានរកឃើញមាន វិជ្ជមានកូវីដ-១៩ ប្រមាណពី២០ ទៅ៣០នាក់ ជាប្រភេទបំប្លែងថ្មី អូមីក្រុង ហើយបានបញ្ជូនទៅព្យាបាល នៅតាមមណ្ឌល ឬមន្ទីរពេទ្យ ដែលបានរៀបចំទុកជាស្រេច ។ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែមីនា នេះ បានឱ្យដឹងថា នារយៈពេលចុង​ក្រោយនេះ ពលករខ្មែរ មកពីប្រទេសថៃ ដែលឆ្លងតាមច្រកនានាជាប់​ខេត្តបន្ទាយមានជ័យ គឺមានចន្លោះពី៤០០ ទៅ៥០០នាក់ ហើយនៅថ្ងៃខ្លះ ក៏មានចំនួនលើសនោះផងដែរ។ឯកឧត្តម បានបន្តថា ពលករទាំងអស់ ដែលឆ្លងដែនមក ត្រូវបានអាជ្ញាធរ និងមន្ត្រីសុខាភិបាល​ពិនិត្យសុខភាព ​និងធ្វើតេស្ត​សំណាកគ្រប់គ្នា​ ដើម្បីរកមេរោគកូវីដ-១៩ រួមទាំងអ្នកមិនទាន់បាន​ចាក់វ៉ាក់សាំង ក៏ត្រូវបានជំរុញ និងណែនាំ​ពួក​គេឲ្យទៅចាក់ ​ឲ្យបានគ្រប់គ្នា ។ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា ​សម្រាប់ពលករខ្មែរ ​ដែលឆ្លងដែនមកពីប្រទេសថៃ ​តាមចំនួន​នៃ ខេត្តបន្ទាយមានជ័យ ​ក្នុងនោះ​មានច្រក​បឹងត្រកួន ​ច្រកអូរបីជាន់ ​និងច្រកស្រុកម៉ាឡៃជាដើម៕ អត្ថបទ៖ បាន សុខរិទ្ធ

កិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក បានលើកពេលដោយសារថ្នាក់ដឹកនាំដែលត្រូវចូលរួមជាប់រវល់

2022/03/10 11:49:14 am        333
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក ដែលគ្រោងរៀប ចំឡើងនៅចុងខែមីនានេះ ត្រូវបានលើកពេល ដោយសារថ្នាក់ដឹកនាំប្រជុំ ដែលត្រូវចូលរួម ជាប់រវល់ ។ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា បានឱ្យ ដឹងថា បច្ចុប្បន្ន ឥណ្ឌូនេស៊ី ជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនា រវាងអាស៊ាន និងសហរដ្ឋអាម៉េរិក ហើយកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាម៉េរិក បានស្នើឡើងដោយសហរដ្ឋអាម៉េរិក ត្រូវបាន ឯកភាពដោយថ្នាក់ដឹកនាំកំពូលអាស៊ាន ។ ឯកឧត្តម បានបន្តថា កាលបរិច្ឆេទ ត្រូវបានស្នើឡើងសម្រាប់កិច្ចប្រជុំកំពូល ហើយឥណ្ឌូនេស៊ី បាន ខិតខំអស់ពីសមត្ថភាពក្នុងការសម្របសម្រួល ដើម្បីស្វែងរកកាលបរិច្ឆេទមួយ ដែលអាចទទួល​យកបាន ​ដោយថ្នាក់ដឹកនាំទាំងអស់ ​តែគួរឲ្យសោកស្តាយ កាលបរិច្ឆេទ ​ដែលបានស្នើឡើង គឺមិន​សមស្របសម្រាប់ ថ្នាក់ដឹកនាំ ដោយសារភាពជាប់រវល់ច្រើន របស់ថ្នាក់ដឹកនាំ ហេតុដូចនេះហើយ ភាគីទាំងសងខាង អាស៊ាន និងសហរដ្ឋអាម៉េរិក បានសម្រេចលើកពេលកិច្ចប្រជុំកំពូលនេះ និងបន្តធ្វើការដើម្បីស្វែងរកកាលបរិច្ឆេទ ដែលសមស្របសម្រាប់ភាគីទាំងសងខាង។អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ បានបន្ថែមថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន គឺប្រកាន់ ភាពបត់បែនទៅលើ​កាលបរិច្ឆេទ​ ដែលបានស្នើឡើង និងបានធ្វើការសម្របសម្រួលជាពិសេស​ទៅលើ របៀបវារៈនៅក្នុងប្រទេស ដើម្បីបំពេញកាតព្វរបស់ខ្លួនក្នុងតំបន់ ​និងអន្តរជាតិ តែដើម្បីភាព​សមស្រប និង លទ្ធភាពចូលរួមរបស់ថ្នាក់ដឹកនាំ កម្ពុជា បានឯកភាពជាមួយប្រទេសសមាជិក​អាស៊ាន ក្នុងការលើកពេល កិច្ចប្រជុំនេះ ។កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ ​ត្រូវបានសេតវិមាន ប្រធានាធិបតីសហរដ្ឋអាមេរិក ប្រកាសថា ​នឹងរៀបចំឡើងនៅថ្ងៃទី២៨-២៩ ​ខែមីនា នេះ បន្ទាប់​ពីបាន លើកពេលជាង១ខែ ​ទោះជាយ៉ាងនេះក្តី ​មេដឹកនាំអាស៊ានមួយចំនួន មិនទាន់ឯកភាព​នឹងពេលវេលា ដែលប្រកាសដោយសហរដ្ឋអាម៉េរិក នៅឡើយទេ៕អត្ថបទ៖ បាន សុខរិទ្ធ រូបភាព៖ ឯកសារ

នគរបាលនារី បាននឹងកំពុងបម្រើការងាយ៉ាងមុតមាំការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម

2022/03/09 05:47:12 pm        690
ភ្នំពេញ៖ កម្លាំងនគរបាលជានារីនៅខេត្តកោះកុង បាននឹងកំពុងបម្រើការងាររបស់ខ្លួនយ៉ាងមុតមាំ ចំពោះការការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុខាភិបាល ជូនថ្នាក់ដឹកនាំសំខាន់ៗ និងប្រជាពលរដ្ឋមិនចាញ់កងកម្លាំងនគរបាលជាបុរសៗឡើយ។ក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ​នគរបាល​ខេត្តកោះកុង ​លើកឡើងថា ​ពីមួយឆ្នាំទៅមួយឆ្នាំ អត្រាកងកម្លាំងជានារី ត្រូវបាន​ជ្រើសរើសឱ្យចូលបម្រើការងារចំនួន​គួរសម​ជាលំដាប់ ​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ ក៏ដូចជា​បំពេញ​បន្ថែម​នៃបេសកម្ម ​ការងារចំពោះមុខផងដែរ។លោកស្នងការ បានបញ្ជាក់ថា សព្វថ្ងៃនេះ ស្រ្តីវ័យក្មេងជាកងកម្លាំងនគរបាលនៅក្នុងខេត្តគឺបាន នឹង​កំពុងបម្រើការងាររបស់​ខ្លួន​យ៉ាង​មុតមាំ​ឥត​រុញរា​លើកិច្ចការពារថែរក្សានូវសន្តិសុខ ​សណ្តាប់ធ្នាប់​សាធារណៈ ​និងថ្នាក់ដឹកនាំសំខាន់ៗ​ផ្សេងទៀត ​មិនចាញ់​កងកម្លាំង​ជាបុរសនោះទេ។ រីឯស្រ្តីជានគរបាលវ័យចំណាស់ ក៏បានចូលរួមពង្រឹងនូវវិធានការសុខាភិបាលយ៉ាងខ្លាំងក្លា​ណាស់​ដែរ ​អំឡុងពេលរីករាលដាល ​ជំងឺកូវីដ-១៩ ដើម្បីកងកម្លាំងប្រដាប់អាវុធទាំងមូល​មាន​សុវត្ថិភាព​សុខភាពល្អ។បច្ចុប្បន្នស្នងការដ្ឋានខេត្តកោះកុង មានកម្លាំងនគរបាលជាស្រ្តីប្រមាណ៦៧នាក់ ​កំពុងបំពេញកិច្ច ការងារតាមការិយាល័យជំនាញរៀងៗខ្លួន ​ដោយមិនរាប់បញ្ចូលកងកម្លាំង​នគរបាលវរៈការពារ​ព្រំដែន​ទឹក ​ឬផែន​អន្តោប្រវេសន៍នោះទេ។បើតាមការឱ្យដឹងពីលោកស្រីឧត្តមសេនីយ៍ត្រី ពេជ្រ ស្រីពី​ ស្នងការរងនគរបាលខេត្ត រាជរដ្ឋាភិបាល ក្រសួងកិច្ចការនារី ​និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ​គឺ​បាន​ប្រឹងប្រែង​ជំរុញ​លើកកម្ពស់សមភាព យេនឌ័រ ​ដើម្បីស្រ្តីបានទទួល​នូវកិច្ចការពារសិទ្ធិ ​និង​ផលប្រយោជន៍ ​តាមរយៈការកែប្រែ​ឥរិយាបថ​សង្គមឱ្យទទួលស្គាល់ ​ព្រមទាំងចាត់ទុកស្រ្តី ​ជាដៃគូដ៏សំខាន់ក្នុងការ​អភិវឌ្ឍគ្រួសារ​ សង្គម​និង​វិស័យកងកម្លាំងប្រដាប់អាវុធជាដើម៕ អត្ថបទ៖ ឈឹម មករា

កម្ពុជានិងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនអន្តរជាតិ ផ្លាស់ប្តូរព័ត៌មានគ្នា ដើម្បីទប់ស្កាត់ គ្រឿងញៀន

2022/03/09 05:30:31 pm        669
ភ្នំពេញ ៖ ដោយសារតែពិភពលោក នៅតែជួបបញ្ហាប្រឈមធំ ពីការលួចបង្វែរសារធាតុគីមីផ្សំ យកទៅសំយោគលួចលាក់ផលិតគ្រឿងញៀនខុសច្បាប់នោះ កម្ពុជានិងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនអន្តរជាតិ (INCB) បានសហការគ្នារៀបចំ នូវវគ្គបណ្តុះបណ្តាល ស្ដីពីប្រព័ន្ធផ្លាស់ប្តូរព័ត៌មានរបស់ក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀន អន្តរជាតិដល់មន្រ្តីអនុវត្តច្បាប់កម្ពុជា។ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅនៅថ្ងៃទី៩ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង​លោក ហ្វឺណង់ដូ រ៉ូម៉េរ៉ូ កុងត្រឺរ៉ាស (Fernando Romero Contreras) ជាអ្នក​សម្របសម្រួល​កម្មវិធី​គំនិត​ផ្ដួចផ្ដើម​ប្រតិបត្តិការរបស់កម្មវិធី​សកល​ស្ដីពីការហាមឃាត់សារធាតុគ្រោះថ្នាក់​ (GRIDS ) ដែលមាន​ការចូលរួមពីមន្រ្តីអនុវត្តច្បាប់ពាក់ព័ន្ធ។ថ្លែងក្នុងនាមឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នាឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានថ្លែងថា យើងទាំងអស់គ្នាត្រូវមានវិធានការទប់ស្កាត់ និងគ្រប់គ្រងសារធាតុគីមីផ្សំអោយបានច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់ ដោយកម្លាំងសមត្ថកិច្ចកម្ពុជា​បង្រ្កាបបានករណី​លួច​កែច្នៃ​ផលិត​គ្រឿង​ញៀន​សំយោគទ្រង់ ទ្រាយតូច ​និងទ្រង់ទ្រាយធំ​ បង្ក្រាប​បានករណីផលិតកែច្នៃគ្រឿង​ញៀន​ខុសច្បាប់​ចំនួន៣ករណី ​នៅទីតាំងចំនួន៤ផ្សេងៗគ្នា រឹបអូសបានសារធាតុញៀនប្រមាណជាង ២តោន សារធាតុគីមីជាង២០០តោន ​និង​ឧបករណ៍​ផលិតគ្រឿងញៀន​មួយចំនួនធំ ដែល​មាន​ទីតាំង​ស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ​មានរយៈពេល២ថ្ងៃគឺថ្ងៃទី៩-១០ ​ខែមីនាឆ្នាំ២០២២ ដើម្បី​លើក​កំពស់​សមត្ថភាពចំណេះ ​ដឹងមន្រ្តីចូលរួមមកពីបណ្តាក្រសួង-ស្ថាប័ន​អនុវត្តច្បាប់ពាក់ព័ន្ធ ដើម្បី​ស្វែងយល់អំពីយន្តការ​គ្រប់គ្រង​ត្រួត​ពិនិត្យ​សារធាតុគីមី​ផ្សំ​របស់​ក្រុម​ប្រឹក្សា​ត្រួត​ពិនិត្យ​គ្រឿងញៀន​អន្តរជាតិ (INCB) ក្នុងការ​លើក​កម្ពស់​ការផ្លាស់ប្តូរព័ត៌មានស្តីអំពីការ​ចរាចរ​សារធាតុ​គីមីផ្សំ​នៅក្នុងតំបន់ និងសកលលោក៕ អត្ថបទ៖ស៊ុម សុជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump និយាយថាការបាញ់សម្លាប់លោក Kirk គឺជាពេលវេលាដ៏ខ្មៅងងឹតសម្រាប់អាមេរិក
09/11/2025 11:09 AM
ក្រសួងការងារ រៀបចំវគ្គបណ្ដុះបណ្ដាលអំពីសុវត្ថិភាព និងសុខភាពការងារដល់សហគ្រាស គ្រឹះស្ថានចំនួន ១៣ក្រុមហ៊ុន
09/11/2025 11:09 AM
មន្ត្រីរាជការចំនួន៤០រូប មកពីក្រសួង ស្ថាប័នចំនួន១០ នឹងចូលរួមវគ្គបណ្តុះបណ្តាលខ្លីនៅសាធារណរដ្ឋឥណ្ឌា
09/11/2025 11:09 AM
រាជរដ្ឋាភិបាលទទួលស្គាល់សហគ្រាសធុនមីក្រូ តូច មធ្យម និងធំ គឺជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច
09/11/2025 11:09 AM
អភិបាលខេត្តកណ្ដាល៖ រាល់ទ្រព្យសម្បត្តិដែលប្រើប្រាស់ដោយថវិការបស់រដ្ឋ គឺតម្រូវចុះបញ្ជីសារពើភណ្ឌទាំងអស់
09/11/2025 11:09 AM
រដ្ឋមន្ត្រីក្រសួងសាធារណការ ចុះពិនិត្យគម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ខណៈគិតត្រឹមដើមខែកញ្ញានេះ ការសាងសង់សម្រេចបាន៤៥% ហើយ
09/11/2025 11:09 AM
នគរបាលខេត្តបាត់ដំបងប្រមូល​ក្រុម​ក្មេង​ទំនើង​៨៦នាក់ រកឃើញផ្ទុកសារធាតុញៀន​៥១នាក់ អនុវត្តតាមច្បាប់ និងមួយចំនួនបញ្ជូនទៅមណ្ឌលសំចត
09/11/2025 11:09 AM
៨ខែឆ្នាំនេះ កម្ពុជានាំចេញទំនិញទៅអាម៉េរិកមានទឹកប្រាក់ជាង ៨ ៣០០ លានដុល្លារឈរក្នុង​លំដាប់ទី១ នៃការនាំចេញសរុបរបស់កម្ពុជា
09/11/2025 11:09 AM
៦ខែឆ្នាំ២០២៥ មានករណីអគ្គិភ័យកើតឡើងជាង៥០០ករណី បណ្ដាលឱ្យមនុស្សស្លាប់២១នាក់ ខណៈ១០ថ្ងៃខែកញ្ញានេះ កើតឡើង១២ករណី
09/11/2025 10:09 AM
ជាងចម្លាក់នៅប្រាសាទមេបុណ្យខាងលិច មានសមត្ថភាពឆ្លាក់ក្បាច់តាមទ្រង់ទ្រាយដើម ទុក​ជា​កេរ​ដំណែល​រយឆ្នាំបន្តទៀត
09/11/2025 10:09 AM