គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

WHOនឹង​បញ្ជូន​អ្នក​ជំនាញ​មក​កម្ពុជា​ ចងក្រង​ឯកសារ​បញ្ចប់​យុទ្ធសាស្រ្ត​ជាតិ​លុបបំបាត់​ជំងឺ​គ្រុនចាញ់

2022/03/02 01:10:31 pm        841
ភ្នំពេញ៖ មន្រ្តីជំនាញ នៃក្រសួងសុខាភិបាល បានឱ្យដឹងថា តាមការគ្រោងទុក នៅអំឡុងខែកញ្ញា ឆ្នាំនេះ WHO នឹងបញ្ចូនអ្នកជំនាញមកកម្ពុជា ដើម្បីសិក្សាចងក្រងឯកសារផ្សេងៗ ពាក់ព័ន្ធនឹងការបញ្ចប់យុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់២០២៥។ ឯកសារ ដែលកម្ពុជាចងក្រងរួច នឹងបញ្ជូលទៅWHO ដើម្បីស្នើសុំវិញ្ញាបនបត្រ ក្រោយពេល៣ឆ្នាំ បន្ទាប់ពីកម្ពុជា លុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥។លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែមីនា នេះ ក្នុងជំនួបជាមួយគណៈប្រតិភូអង្គការសុខភាពពិភពលោក​ នៃ​ទីស្នាក់ការកណ្តាលនៅទីក្រុង ហ្សឺណែវ ​ប្រទេសស្វីស​ ក្នុងគោលបំណងពិភាក្សាលើការងារលុបបំបាត់​ជំងឺ​គ្រុន​ចាញ់ នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ​ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខភាព និង​សុខុមាលភាព​ប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ផ្ដួចផ្ដើម​និង​អនុម័ត ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១១-២០២៥ ​ដែល​យុទ្ធសាស្ត្រជាតិនេះ​ ត្រូវ​បាន​យកមក​ប្រើប្រាស់ និងដាក់ចេញ​នូវ​សកម្ម​ភាព និង​គោលការណ៍​ណែនាំផ្សេងៗ ​សំដៅជំរុញការងារលុប​បំបាត់ជំងឺ​គ្រុនចាញ់​យ៉ាងសកម្ម សម្រាប់​ក្រុមការងារដៃគូ ​និងភ្នាក់ងារផ្តល់មូល​និធិនានា។លោកជំទាវ ​បាន​បញ្ជាក់​ថា ជា​លទ្ធផលរយៈពេល១០ឆ្នាំ ​នៃការអនុវត្តយុទ្ធសាស្រ្តនេះ ​ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២១ គឺ​សូចនាករ​អត្រាស្លាប់ដោយជំងឺគ្រុនចាញ់ ​ត្រូវ​បានបញ្ចប់ ​គឺគ្មាន​អ្នកស្លាប់ដោយ ជំងឺនេះចាប់តាំងពីឆ្នាំ២០១៨មក។ នេះបញ្ជាក់ថា ​កម្ពុជា សម្រេចបានជោគជ័យ០៣ឆ្នាំមុនគោលដៅកំ ណត់។ ចំពោះ​សូចនាករ​ការ​គ្មាន​ជំងឺគ្រុនចាញ់ (Zero malaria)​ ក្នុងឆ្នាំ២០២៥ ​ក៏​ជាកិច្ចការដែលត្រូវតែ ​ប្រឹងប្រែង​រួមគ្នា​ជាបន្តទៀត​ដោយ​មិន​បន្ធូរដៃ ​នៅក្នុងដំណាក់កាលចុងក្រោយ ​ដើម្បី​ឈាន​ទៅសម្រេចបាន​ នូវគោលដៅនេះ។​លោកវេជ្ជបណ្ឌិត ​ប៉េដ្រូ អេឡនសូ ​ប្រធានគណៈប្រតិភូអង្គការ​សុខភាពពិភពលោក​ (WHO) បាន​បង្ហាញ​នូវ​ការកោត​សរសើរនូវ​សមិទ្ធផល​ ដែល​កម្មវិធីលុបបំបាត់​ជំងឺគ្រុនចាញ់​នៅ​កម្ពុជា សម្រេច​បានកន្លងមក ព្រមទាំងបាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​រិះរក​ថវិកា​បន្ថែមទៀត ដើមី្បជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា​ ក្នុង​ការ​លុបបំបាត់​ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥៕អត្ថបទ៖ ទូច សោភ័ណ

កម្ពុជាអំពាវនាវឱ្យសមាជិកអាស៊ានរួមគ្នាទប់ស្កាត់បញ្ហាឧក្រិដ្ឋកម្មឆ្លងដែនដោយមិនរើសអើងគ្នា

2022/03/02 12:59:00 pm        614
ភ្នំពេញ៖ ខណៈបញ្ហាបទល្មើសឧក្រិដ្ឋឆ្លងដែន នៅតែបន្តកើតមានក្នុងតំបន់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវទៅកាន់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ឱ្យរួមគ្នាទប់ស្កាត់បញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ដោយមិនមានការរើសអើងគ្នា រួមទាំងការ ផ្ដល់នូវបទពិសោធន៍ទៅគ្នាទៅវិញទៅមក និងការពង្រឹងផ្នែកធនធានមនុស្សផងដែរ ។ក្នុងឱកាសអញ្ជើញបើក​សន្និសីទ​អាស៊ាន​ណាប៉ូល ​លើកទី៤០ ​នៅថ្ងៃទី២ ខែមីនានេះ សម្ដេចក្រឡាហោម​ ស ​ខេង ​មានប្រសាសន៍ថា ​នាពេលបច្ចុប្បន្ននេះ មានការប្រយុទ្ធប្រឆាំង​យ៉ាង​តឹងតែង​លើបទឧក្រិដ្ឋមិនប្រពៃណី និងបទឧក្រិដ្ឋប្រពៃណី​ រួមទាំងវិបត្តិជាបន្តបន្ទាប់ ដែលបង្កឡើង​ដោយ​ជំងឺរាតត្បាត ក៏ដូចជាគ្រោះធម្មជាតិ ​និង​បម្រែបម្រួល​ធាតុអាកាស ។សម្ដេច បានបន្តថា ស្ថានភាព​ពោរពេញដោយ​សម្ពាធ​អវិជ្ជមាន​បែបនេះ ​អាស៊ាន ​មាន​ភាពចាំបាច់ ត្រូវតែ​បន្តលើក​កម្ពស់​ស្មារតីសាមគ្គីភាព ​និងត្រូវធ្វើការជាមួយគ្នា ដើម្បី​សម្រប​សម្រួល​ឆ្លើយតប​ជា​សកល​ ចំពោះបញ្ហា ដែលកំពុងកើតឡើងនេះ ។សម្ដេចក្រឡាហោម បាន​ជំរុញ​គណៈកម្មការ​ក្នុង​សន្និសីទ​ណា​ប៊ូល​នេះ ​មាន​កិច្ចពិភាក្សារិះរកនូវ មធ្យោបាយ ​ឬវិធីសាស្ត្រ​សំដៅ​លើក​កម្ពស់​ការ​ប្រយុទ្ធប្រឆាំង​នឹងបទ​ល្មើសឆ្លងដែន​គ្រប់ប្រភេទ គ្រប់​ទម្រង់ និង​គ្រប់​រូបភាព​ដើម្បី​រក្សា​ស្ថិរភាពសន្តិសុខ ​និង​សុវត្ថិភាព​សង្គម នាំ​មក​នូវ​វិបុលភាព​សម្រា​ប់សហគមន៍ ​ពិសេសបង្កើតនូវ​បរិយាកាស​អំណោយ​ផល​គាប់​ប្រសើរ សម្រាប់​គាំទ្រ​ដល់​ការ​ស្ទុះងើបឡើង ​នៃប្រទេស​នីមួយៗ ក៏ដូចជាតំបន់ទាំងមូល​ បន្ទាប់​ពី​ការ​ញាំញី​ដោយ​ជំងឺ​កូវីដ-១៩៕ អត្ថបទ៖ បាន សុខរិទ្ធិ

កម្ពុជា អំពាវនាវឱ្យប្រើប្រាស់វិធីសាស្ត្រ​ចរចា ដើម្បី​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​រវាង​រុស្ស៊ី​ និង​អ៊ុយក្រែន

2022/03/02 12:13:47 pm        601
តាកែវ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអំពាវនាវឱ្យប្រើប្រាស់វិធីសាស្ត្រ ចរចាដើម្បីបញ្ចប់ការប្រយុទ្ធគ្នា រវាងរុស្ស៊ី និងអ៊ុយក្រែន ដោយសម្តេចតេជោ បានបញ្ជាក់ថា មានតែការចរចាមួយគត់ ដែលអាចបញ្ចប់សង្គ្រាមបាន គឺមិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានឡើយ។នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣ (ភ្នំពេញ-ខេត្តកំពត) នៅព្រឹកថ្ងៃទី២ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន​បញ្ជាក់អំពី​ជំហរ​ផ្ទាល់ខ្លួនសម្តេចថា ការប្រយុទ្ធគ្នារវាងរុស្ស៊ី និងអ៊ុយក្រែន គឺសម្តេចមិនគាំទ្រការ​ប្រើប្រាស់​កម្លាំង​ទៅ​គំរាមកំហែង​ចំពោះប្រទេសណាមួយឡើយ។ ទាំងសម្តេច និងមិត្តចិន គឺ​សុទ្ធតែពិបាកក្នុងការបង្ហាញជំហរ ​ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ​សម្តេច បានស្នើឱ្យភាគីទាំងពីរ ធ្វើការ​សន្ទនាគ្នា ព្រោះមានតែការសន្ទនាគ្នាទេ ​ដែលអាចបញ្ចប់សង្គ្រាមបាន។ សម្តេចតេជោ មិនគាំទ្រចំពោះការផ្តល់អាវុធ ឬជំនួយយោធាទៅភាគីណាមួយទេ ដែលវានាំឱ្យ​សង្គ្រាម​ផ្ទុះ​កាន់​តែធំ។ការប្រយុទ្ធគ្នារវាងរុស្ស៊ី និងអ៊ុយក្រែន បានផ្ទុះឡើងចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ដែល​មក​ដល់​ពេលនេះ មានរយៈពេល១សប្តាហ៍ហើយ៕អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ ​អំពាវនាវ​ដល់​អ្នកបើកបរទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ និងគោរពច្បាប់ចរាចរណ៍

2022/03/02 12:01:41 pm        882
តាកែវ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋទាំង អស់សូមមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ ខណៈសព្វថ្ងៃចំនួនអ្នករងគ្រោះ និងបាត់បង់ជីវិតដោយសារ គ្រោះថ្នាក់ចរាចរណ៍នៅតែមានចំនួនច្រើន។ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់រួមគ្នាជាមួយឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ប្រចាំកម្ពុជា ក្នុងពិធីសម្ពោធ​បើក​ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣ប្រវែងជិត​១៣៥គីឡូ​ម៉ែត្រ​ពី​ភ្នំពេញ​(ចោ​ម​ចៅ​)​ ទៅដល់ក្រុង​កំពត ដែលប្រារព្ធធ្វើនៅឃុំត្រាំខ្នារ ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី២មីនានេះ ។សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវជាថ្មីទៅកាន់ប្រជាពលរដ្ឋទាំង​អស់ជា​អ្នកបើកបរ បង្កើន​ការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បី​កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​ដែល​នៅតែ​មាន​ជា​រៀង​រាល់ថ្ងៃ​និង​បើកបរ​កុំដឹក​លើស​ទម្ងន់​ដែលនាំ​ទៅដល់ការខូចផ្លូវស្ពានជាដើម។សូមបញ្ជាក់ថា៖ ការបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍គឺ កើត​មា​ន​ជារៀង​រាល់ថ្ងៃ។ ​សម្តេច​បាន​បង្ហាញ​ថា​ បើ​តាម​របាយការណ៍​ពី​សម្តេចក្រឡាហោម ស ខេង​ សម្រាប់​ថ្ងៃម្សិលមិញ មាន​អ្នក​ស្លាប់​ដោយ​សារគ្រោះថ្នាក់​ចរាចរណ៍​រហូត​ដល់​​​៧នាក់ ​ហើយបើប្រៀបធៀប​នឹងអ្នកស្លាប់​ដោយ​សារកូវីដ-១៩​ កាលពីថ្ងៃម្សិលមិញនេះពុំមានទេ ​ពោល​គឺ​២​ថ្ងៃ​ជាប់គ្នា​ហើយ​ដែល​កម្ពុជា​ពុំ​មាន​អ្នកស្លាប់ដោយសារកូវីដ-១៩ ​ប៉ុន្តែអ្នកស្លាប់និងរបួសដោយសារគ្រោះ​ថ្នាក់​ចរាចរណ៍​គឺ​កើតមា​នជា​រៀង​រាល់​​ថ្ងៃ​។ សម្តេចបន្តថា ដូច្នេះបើគ្រាន់តែដើម្បីសប្បាយ១ពេល​ គឺ​មិន​គួរ​គប្បីឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ដែល​នាំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ដែល​បង្ករឱ្យមាន​បួស​ពិការ​និង​បាត់បង់​ជីវិតផ្ទាល់ខ្លួន​និងអ្នកដទៃ, ដូច្នេះ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់គ្នា ៕ អត្ថបទ៖ មុត សុទ្ធ 

សម្តេចតេជោ អំពាវនាវពលរដ្ឋបន្តប្រយុទ្ធប្រឆាំងកូវីដ-១៩ តាមរយៈការទទួល​យកវ៉ាក់សាំង​ដូស​ជំរុញ

2022/03/02 11:54:11 am        390
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋទាំង អស់ឱ្យរួមគ្នាបន្តប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ តាមរយៈការទៅទទួលយកនូវវ៉ាក់សាំងដូសជំរុញ។ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធ​បើក​ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣ (​ភ្នំពេញ-​កំពត) នៅព្រឹកថ្ងៃទី២ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន​អំពាវនាវជាថ្មីម្តងទៀត ​ទៅកាន់ប្រជាពលរដ្ឋទាំងអស់ ​សូមបន្តការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ​តាមរយៈការទៅទទួលយកវ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា។ សម្តេចតេជោ បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩​ តាមរយៈវិធានការ៣កុំ និង៣​ការ​ពារ​ ជាពិសេសការទទួលយកវ៉ាក់សាំងឱ្យគ្រប់ដូសទៅតាមការកំណត់។បើតាមក្រសួងសុខាភិបាល​ កំណើនអត្រា ​នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ​នៅកម្ពុជា គិតត្រឹមថ្ងៃទី០១ ខែមីនានេះ ធៀបនឹងចំនួនប្រជាជនសរុប១៦លាន​ នាក់ សម្រេចបានជាង៩១ភាគរយហើយ៕អត្ថបទ៖ មុត សុទ្ធ

ប្រតិភូរុស្ស៊ី ធ្វើទស្សនកិច្ចពង្រឹងកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ច វប្បធម៌ និងចងសម្ព័ន្ធភាពទីក្រុង និងទីក្រុង

2022/03/01 01:57:12 pm        546
ព្រះសីហនុ៖ ថ្ងៃទី២៨ ខែកុម្ភៈ ម្សិលមិញនេះ អនុប្រធានទី១ គណៈកម្មាធិការកិច្ចការអន្តរជាតិ សភាសហព័ន្ធរុស្ស៊ី បានដឹកនាំប្រតិភូចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងធ្វើទស្សនកិច្ចខេត្ដព្រះសីហនុ ដើម្បីបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងវប្បធម៌ឱ្យកាន់តែល្អប្រសើរ។ឯកឧត្តម Alexey Chepa អនុប្រធានទី១ គណៈកម្មាធិការកិច្ចការអន្តរជាតិសភាសហព័ន្ធរុស្ស៊ី មានប្រសាសន៍ថា ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារថ្ងៃនេះ ដើម្បីបង្កើនទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ សេដ្ឋកិច្ច ​និងវប្បធម៌ឱ្យកាន់តែល្អថែមទៀត ឯកឧត្តម បានកោតសរសើរដល់​ការ​រីក​ចម្រើន ​យ៉ាងឆាប់រហ័សរបស់ខេត្តជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប និងសំណង់ អគារខ្ពស់ជាច្រើន។ កាលពីប៉ុន្មានឆ្នាំមុន ខេត្តព្រះសីហនុ មិនសូវឃើញ មានជនជាតិរុស្ស៊ីច្រើនទេ បន្ទាប់ពីការ​ផ្សព្វផ្សាយ​របស់​ទេសចររុស្ស៊ីបង្ហាញពីការស្វាគមន៍​រាក់ទាក់​របស់ប្រជាជនកម្ពុជា​ ធ្វើឱ្យ អ្នក​ទេសចរណ៍រុស្ស៊ី ​ចង់មកកម្ពុជាកាន់តែច្រើន។ឯកឧត្តម សង្ឃឹមថា ទេសចរណ៍រុស្ស៊ី ​នឹងបង្វែរមកកាន់កម្ពុជា​ ពិសេស ខេត្តព្រះសីហនុ​កាន់​តែច្រើនឡើង ​ដោយគាំទ្រការហោះហើរត្រង់​មកកាន់ខេត្តព្រះសីហនុ ​និងខេត្តសៀមរាប។ ក្នុងដំណើរទស្សនកិច្ចនាពេលនេះ​ ក៏មានបំណងអញ្ជើញប្រតិភូខេត្តព្រះសីហនុ ទៅ​ទស្សនកិច្ចនៅប្រទេសរុស្ស៊ី ​និងប្រតិភូរុស្ស៊ី ​មកទស្សនកិច្ចខេត្តព្រះសីហនុ​ ដើម្បីចងសម្ព័ន្ធភាព ទីក្រុងព្រះសីហនុ ​និងទីក្រុង​ Veliky Novgorod​ នៃប្រទេសរុស្ស៊ីនៅពេលខាងមុខ។ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ​បានលើកឡើងថា ​រដ្ឋាភិបាលរុស្ស៊ី បានបន្សល់ទុកនូវ​ស្នាដៃជាច្រើន​សម្រាប់កម្ពុជា ដែលកម្ពុជា​នៅ​ចងចាំ​នូវ​អ្វីដែល​រុស្ស៊ី​បាន​ជួយកម្ពុជា​ក្នុងការ​កសាងប្រទេសឡើងវិញនៅ ​ក្រោយថ្ងៃរំដោះ ឆ្នាំ១៩៧៩ ​ដោយបានជួយសម្ភារៈ បច្ចេកទេស និង​ការអភិវឌ្ឍធនធាន​មនុស្សដល់កម្ពុជា ​កន្លងមក ​ក៏មានរដ្ឋមន្ត្រី ​និងអភិបាលខេត្តមួយចំនួន បានទៅ​ទទួល​បណ្តុះបណ្តាល​នៅប្រទេសរុស្ស៊ីផងដែរ។ ខេត្តព្រះសីហនុ មាន​សក្ដានុពល ​ធម្មជាតិសម្បូរបែប មានកោះតូចធំ ៣២កោះ​ ឆ្នេរខ្សាច់សមុទ្រ មាន​ការអភិវឌ្ឍរីកចម្រើន ជាមួយនិងប្រព័ន្ធគមនាគមន៍ច្រើន​ ដូចជាកំពង់ផែទឹកជ្រៅ អាកាស​យានដ្ឋានអន្តរជាតិ ផ្លូវដែក ផ្លូវល្បឿនលឿន​ (ភ្នំពេញ-ខេត្តព្រះសីហនុ) ​ដែលបានផ្តល់ ឱកាស​ដល់អ្នកវិនិយោគមកបណ្តាក់ទុននៅខេត្តព្រះសីហនុ ​ក្នុងនោះក៏មានអ្នកវិនិយោគរុស្សីដែរ ជា​ពិសេស​ការវិនិយោគនៅ​ កោះក្របី ក្នុងឃុំរាម ស្រុកព្រៃនប់ ដែលមាន​ភាពល្បីល្បាញ​ដោយ​បាន​រៀបចំយ៉ាង​ប្រណិត ​និងការថែទាំបរិស្ថានជាគំរូក្នុងការ ​វិនិយោគនៅខេត្តព្រះសីហនុ។ ទេសចររុស្ស៊ី ដែលមកកាន់ខេត្តព្រះសីហនុ ជាប់ចំណាត់ថ្នាក់លេខ៣ ​បន្ទាប់ពីទេសចរចិន និង​វៀតណាម សូមឯកឧត្តម ជួយជំរុញទេសចរណ៍រុស្ស៊ីមកកាន់កម្ពុជា ​ពិសេសខេត្តព្រះសីហនុ៕

ចំនួនពលករខ្មែរវិលមកពីថៃ តាមច្រកខេត្តបាត់ដំបងថយចុះ ខណៈមួយចំនួនវិជ្ជមានកូវីដ-១៩

2022/03/01 01:39:30 pm        618
បាត់ដំបង៖ ចំនួនពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកខេត្តបាត់ដំបង ក្នុងមួយរយៈពេលចុងក្រោយនេះ មានការថយចុះជាបន្តបន្ទាប់ ខណៈពលករមួយចំនួនតូច ត្រូវបានរកឃើញឆ្លងជំងឺកូវីដ-១៩។លោក ណាត ចាន់រ៉េត ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន ស៊ួនស៊ុ (អូរអន្លក់) ស្រុកកំរៀង បានឱ្យដឹងថា ​ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃទាំងអស់ ត្រូវបានយក​សំណាកធ្វើ តេស្តរហ័សរកជំងឺកូវីដ-១៩ នៅច្រកព្រំដែន ​ហើយចំពោះអ្នកវិជ្ជមាន ​ក្រុមគ្រូពេទ្យ នឹង​បញ្ជូន​ទៅព្យាបាល ​អ្នកអវិជ្ជមានគ្មានកាតចាក់វ៉ាក់សាំង ​ត្រូវបញ្ជូន​ទៅធ្វើចត្តាឡីស័ក ហើយ​អ្នក​អវិជ្ជមាន​ មានកាតចាក់វ៉ាក់ សាំងពីរដូស ​ត្រូវ​បាន​អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។ប្រធានច្រកព្រំដែនរូបនេះ ​បានបញ្ជាក់ថា ​មួយរយៈពេលចុងក្រោយនេះ ​រំហូរ​ពលករថយចុះ​ ប៉ុន្តែ ក្នុងចំណោមពលករចូលមកជាង ១០០នាក់ ក្នុងមួយថ្ងៃ មានចន្លោះពី១ទៅ៥នាក់ ត្រូវបានធ្វើតេស្តរហ័ស ​រកឃើញឆ្លងជំងឺកូវីដ-១៩ ​ខណៈពេលមុនរំហូរពលករកើនឡើង តែចំនួនរកឃើញឆ្លងមេរោគកូវីដ-១៩​ មានតិចតួច ​ឬស្ទើរតែគ្មាន។លោក បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង វិធានការ សុខាភិបាលនៅច្រកព្រំដែន ​ត្រូវបាន​រឹតបន្តឹង​ដោយ​គ្មាន​ការ​ធ្វេសប្រហែស​ឡើយ ទោះបី​រំហូរ​ពលករខ្មែរ ​វិលត្រឡប់មកពីប្រទេសថៃ​ មានការថយចុះ ហើយ​ពលករ​ភាគច្រើន​មានកាតចាក់​វ៉ាក់សាំង​ចាប់ពីពីរដូស ​ឡើងទៅក៏ដោយ។ក្នុងមួយរយៈពេលចុងក្រោយនេះ ការរីករាលដាលនៃជំងឺកូវីដ-១៩ ​ក្នុងខេត្តបាត់ដំបង ​មានការ ហក់​ឡើង​បន្តិចវិញ ​ក្រោយ​មាន​ការ​ស្ងប់ស្ងាត់​មួយ​រយៈពេលធំ។ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីករាលដាលឆ្លង ​ជំងឺកូវីដ-១៩ ​កងកម្លាំងចម្រុះការពារព្រំដែន​ក្នុង​ភូមិសាស្រ្តខេត្តបាត់ដំបង ​បាន​ធ្វើការ​ទំនាក់ទំនង និងសហការយ៉ាង​ជិតស្និទ​ជាមួយភាគីថៃ ដើម្បី​ទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋខ្មែរលបលួចឆ្លងដែនចូលទៅក្នុង ទឹកដីថៃដោយមិនស្របច្បាប់៕ អត្ថបទ៖ នឿត សុភក្រ្ត

ខេត្តកែប ទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានស្អាតអាស៊ានលើកទី៤ ប្រចាំឆ្នាំ២០២១

2022/03/01 01:30:49 pm        791
កែប៖ ខេត្តកែប ទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានស្អាតអាស៊ាលើកទី៤ ប្រចាំឆ្នាំ២០២១ ដែលតាមរយៈពានរង្វាន់នេះ ត្រូវគេមើលឃើញថា ខេត្តនេះ នឹងកាន់តែមានកិតិ្តសព្ទល្បីរន្ទឺ និងអាចស្រូបទាញភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើន ផងដែរ។នៅព្រឹកថ្ងៃទី១ ខែមីនានេះ រដ្ឋបាលខេត្តកែប បានរៀបចំពិធីអបអរសាទរក្រុងកែប ខេត្តកែប បាន ទទួលវិញ្ញាបនបត្រទទួលស្គាល់ជាទីទីក្រុងនិរន្តរភាពបរិស្ថានស្អាតអាស៊ាលើកទី៤ ប្រចាំឆ្នាំ២០២១ ពិធីនេះ ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក សោម ចិន្តា បានបញ្ជាក់ថា ខេត្តកែប ទទួលបានពាន រង្វាន់ច្រើន ទាក់ទងបរិស្ថាន និងអនាម័យ ។ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប​ បានឲ្យដឹងដែរថា​ ខេត្តកែប ធ្លាប់ទទួលបានពានរង្វាន់ នេះម្តងហើយ ​ដែលនេះ​គឺជាការទទួលជាលើកទី២។យុវជនខេត្តកែប បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយរបស់ខ្លួនថា ​ពួកគេពិតជាមាន មោទនភាព​ក្រៃលែង​ ដែលខេត្តកែប ទទួលបាពានរង្វាន់នេះ។ដើម្បីបន្តទទួលបានពានរង្វាន់នេះ និងពានរង្វាន់ផ្សេងៗទៀត ឯកឧត្តម បានស្នើដល់គ្រប់ភាគី ទាំងអស់ ​ចូលរួមថែរក្សាការពារបរិស្ថានអនាម័យ ​ហើយរាល់គម្រោង​អភិវឌ្ឍន៍​ទាំងអស់ ត្រូវ​សិក្សាផលប៉ះពាល់បរិស្ថាន និងសង្គមឲ្យបានត្រឹមត្រូវ។ រាល់មូលដ្ឋានបម្រើសេវាទេសចរណ៍​ និង​សិប្បកម្ម​នានា ដែលមានទីតាំងជាប់ឆ្នេសមុទ្រ ត្រូវមាន​អាង​ប្រព្រឹត្តកម្មទឹកកខ្វក់​ ឬធុងចម្រោះទឹកកខ្វក់ផ្ទាល់ខ្លួន ​មុនបង្ហូរចូល ប្រព័ន្ធ​លូ​សាធារណៈគ្រប់​ទីកន្លែង។ ស្ថានប័នរដ្ឋ និង​ឯកជនផ្ទះប្រជាពលរដ្ឋត្រូវមានធុងសំរាម ​និងទទួល​យក​សេវាប្រមូលសំរាម។ គ្រប់ការដ្ឋានយករ៉ែផ្សេងៗ ​ការដ្ឋានសំណង់ ​ផ្លូវថ្នល់ ​ត្រូវអុវត្តតាមបច្ចេកទេសឲ្យ​បានត្រឹមត្រូវ ជាពិសេស ​ឧទ្យានជាតិ​ខេត្តកែប ត្រូវបន្តថែទាំដាំដើមឈើបន្ថែម ៕អត្ថបទ៖ អន សារឹម

រោងចក្រដំឡើងគ្រឿងបរិក្ខារអគ្គិសនីតំលៃ ២,៥ លានដុល្លា ក្នុងខេត្តពោធិ៍សាត់ បើកដំណើរការ

2022/03/01 01:15:40 pm        1019
ពោធិ៍សាត់៖ រោងចក្រដំឡើងគ្រឿងបរិក្ខារអគ្គិសនីតំលៃ ២,៥ លានដុល្លា ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ បើកដំណើរការជាផ្លូវការ រួមចំណែកដល់ការអភិវឌ្ឍវិស័យថាមពលរបស់រាជរដ្ឋាភិបាលកម្ពុជា។ពិធីសម្ពោធបើកអោយដំណើរការរោងចក្រនេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែកម្ភៈ ឆ្នាំ២០២២ ក្រោម​អធិបតីភាពឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងដោយមានការអញ្ជើញចូលរួម​ពីឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា និងឯកឧត្តម ជាវ តាយ អភិបាល​នៃគណៈអភិបាលខេត្តពោធិ៍សាត់ ។រោងចក្រថ្មីនេះ មានឈ្មោះថា ស្នេថេក ឈីន (SchneiTec CHINT) ​ដែលត្រូវបានបង្កើតឡើង ពី​ការ​បណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនស្រុក ​ស្នេថេកគ្រុប (SchneiTec Group)និងក្រុមហ៊ុនចិន​ ឈីនគ្រុប (CHINT Group) ​ដោយសាងសង់នៅលើផ្ទៃដីទំហំ ២០ ០០០ ម៉ែត្រការ៉េ។ក្នុងជំហានទី១ រោងចក្រនេះ ផ្តោតទៅលើការផលិតសម្ភារៈអគ្គិសនីតង់ស្យុងកំរិតមធ្បមគ្រប់ប្រភេទ និង​សម្ភារៈប្រព័ន្ធសូឡាដើរដោយថាមពលពន្លឺព្រះអាទិត្យខ្នាតតូច ។ថ្លែងក្នុងពិធីនោះ ឯកឧត្តម ស៊ុយ សែម ​ការបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុន​ដែល​មានបទពិសោធន៍គ្រឿងបរិក្ខារអគ្គីសនីមកពីប្រទេសចិន បានជួយលើកមុខមាត់ខេត្ត​អោយ​មានសន្ទុះនៃការអភិវឌ្ឍប្រកួតប្រជែងកាន់តែខ្លាំងនៅតំបន់ និងបានផ្តល់ឱកាសការងារក្នុងស្រុកបានកាន់តែច្រើនផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម កែវ រតនៈ ​ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ​ស្រុកក្រគរ និងស្រុកកណ្តៀង បានលើកឡើងថា ពិធីសម្ពោធបើកអោយដំណើរការរោងចក្រ​ក្នុង​ថ្ងៃនេះជា សេចក្តីរីករាយសម្រាប់ប្រជាជនកម្ពុជា​ទាំងមូល ជាពិសេសគឺសម្រាប់ប្រជាជន​ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ​ដោយសារតែប្រទេសកម្ពុជា​ពីមុនពោពេញដោយសង្គ្រាម តែដោយសារមាននយោបាយឈ្នះរបស់សម្តេចតេជោ​ បានធ្វើអោយកម្ពុជាមានសន្តិភាព ទើប​មានការអភិវឌ្ឍជាហូរហែ ​នៅតាមតំបន់អស្ថេរភាពពីមុន ៕អត្ថបទ៖ ពៅ ភិរុណ

កម្ពុជាចាប់ផ្ដើមធ្វើជំរឿនសេដ្ឋកិច្ចជាលើកទីពីរ ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន

2022/03/01 12:58:39 pm        992
ភ្នំពេញ៖ កម្ពុជា បានចាប់ផ្ដើមការធ្វើជំរឿនសេដ្ឋកិច្ចដោយចាប់ផ្ដើមពី ថ្ងៃទី១ខែមីនា ដល់ថ្ងៃ៣១ ខែមីនា ឆ្នាំ២០២២។ ការធ្វើជំរឿនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២២នេះ គឺជាលើកទី ២ ដែលកម្ពុជារៀបចំឡើង ហើយក៏ជាជំរឿនដែលប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។ក្រសួងផែនការ បានចាប់ផ្ដើម ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ ដោយចាប់ផ្ដើមពីថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២ខាងមុខ ​សម្រាប់ការចុះ​សម្ភាសន៍​ប្រមូល​ទិន្នន័យ​ពីអង្គភាព​សេដ្ឋកិច្ចទាំងអស់ទូទាំងប្រទេស។ សម្រាប់ជំរឿនសេដ្ឋកិច្ចនេះ គឺធ្វើឡើងក្នុងរយៈពេល ១០ ឆ្នាំម្ដង ដូចជាជំរឿនប្រជាជនផងដែរ គ្រាន់តែក្រុមគោលដៅត្រូវ​សម្ភាសន៍​ផ្សេងពីគ្នា។ ​ជំរឿនសេដ្ឋកិច្ចឆ្នាំ ​២០២២នេះ ​ជាលើកទី ២​ ដែលបានធ្វើឡើង។ នៅថ្ងៃចាប់ផ្ដើមដំបូងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ មាន​ប្រសាសន៍ថា ការងារជំរឿនសេដ្ឋកិច្ចនេះ​ ជាកិច្ចការសំខាន់ ដើម្បីដឹងពីកំណើនសេដ្ឋកិច្ចពិតប្រាកដ ហើយលទ្ធផលដែលទទួលបានគឺមានសារៈសំខាន់សម្រាប់​រាជ​រដ្ឋាភិបាលរៀបចំ​គោល​នយោបាយ។ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២នេះ តាមការ​ប៉ាន់ប្រមាណ ​គឺមានទីតាំងត្រូវចុះ​សម្ភាសន៍​ចំនួន ជាង ៧៤ម៉ឺនទីតាំង។ ​សម្រាប់ជំរឿនសេដ្ឋកិច្ចនេះ​ គឺ​សម្ភាសន៍​ម្ចាស់​អាជីវកម្ម សហគ្រាសធ្វើ​សកម្មភាព​ផលិតកម្ម និងសេវាកម្មទូទាំង​ប្រទេស​ ស្ថិតក្នុងវិស័យផ្នែកអាជីវកម្មរ៉ែ ​កម្មន្តសាល ​អគ្គិសនី និង​ឧស្ម័នផលិត​ទឹកស្អាតអនាម័យ ​និងសេវាកម្មដទៃទៀត​ដែលត្រូវបានកំណត់​តាម​ចំណាត់ថ្នាក់​ស្តង់ដារ​អន្តរជាតិ នៃ​វិស័យសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិ៕ អត្ថបទ៖ គឹមហុក

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អូស្ត្រាលី ស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ GBC រវាងកម្ពុជា-ថៃ ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី
09/11/2025 10:09 PM
ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា និងប្រចាំនៅប្រទេសថៃ ស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ គណៈកម្មការព្រំដែនទូទៅកម្ពុជា និងថៃ (GBC)
09/11/2025 10:09 PM
អង្គការណាសារកឃើញភ័ស្តុតាងដែលអាចបញ្ជាក់ពីជីវិតបុរាណផុតពូជនៅលើភពព្រះអង្គារ
09/11/2025 09:09 PM
ជំរំជនភៀសខ្លួននៅម៉ាឡាវីប្រឈមនឹងការកាត់បន្ថយជំនួយ ខណៈមូលនិធិ UNHCR ធ្លាក់ចុះ
09/11/2025 09:09 PM
បុរសជនជាតិស៊ូដង់ ជួបជុំគ្រួសារវិញ ក្រោយរត់ភៀសខ្លួនពីទីក្រុងហែកហួរដោយភ្លើងសង្រ្គាម al-Fashir
09/11/2025 09:09 PM
ការអប់រំផ្តល់ជាខ្សែជីវិតថ្មីសម្រាប់ក្មេងៗជនភៀសខ្លួនហ្កាហ្សានៅប្រទេសអារ៉ាប់រួម
09/11/2025 09:09 PM
បារាំង សន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល
09/11/2025 09:09 PM
មេដឹកនាំស្លូវ៉ាគី លោក Fico កំណត់លក្ខខណ្ឌ ដើម្បីគាំទ្រការដាក់ទណ្ឌកម្មរុស្ស៊ីបន្ថែមទៀត
09/11/2025 08:09 PM
នេប៉ាល់ចាប់បានអ្នកទោសជិត ២០០នាក់វិញ ខណៈរាប់ពាន់នាក់ទៀត កំពុងរត់គេចខ្លួន
09/11/2025 08:09 PM
ក្រុមហ៊ុន VISA Worldwide Pte. Limited គាំទ្រគម្រោងរបស់ក្រសួងទេសចរណ៍លើការអភិវឌ្ឍន៍ប្រព័ន្ធទេសចរណ៍វៃឆ្លាត
09/11/2025 08:09 PM