សម្ដេចតេជោ ផ្តាំទៅសារព័ត៌មានថៃថា «បើ​ឆ្កួត​សូម​ឆ្កួត​តែ​ពួក​ឯង​ចុះ» ខណៈ​សម្ដេច​ជា​មនុស្ស​ទី​ពីរ​​បន្ទាប់ពីព្រះមហាក្សត្រចាំបាច់អីទៅធ្វើជាអគ្គបញ្ជាការកងទ័ព
ឯកឧត្តម ប៉ែន បូណា៖ ដើម្បីបណ្តុះបានមនុស្សពូកែ ទាល់តែគ្រូខ្លាំង
សម្ដេចធិបតី៖ កងកម្លាំងនគរបាលជាតិដើរតួនាទី និងបំពេញភារកិច្ចសំខាន់ធានាសន្តិសុខ សុវត្ថិភាព
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់ជ័យលាភីបញ្ចប់ការសិក្សានៅបណ្ឌិត្យសភានគរបាលជាតិ

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមអ្នកផលិត ជំរុញការប្រើប្រាស់ និងការគាំទ្រពីប្រជាពលរដ្ឋលើផលិតផលក្នុងស្រុក

2022/02/21 01:58:59 pm        718
ភ្នំពេញ៖ ប្រធានសមាគមផលិតចំណីអាហារកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋខ្មែរទាំងអស់ ឲ្យងាកមកប្រើប្រាស់ និងទទួលទានផលិតផលក្នុងស្រុកឲ្យច្រើនផុសផុល ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ ក៏ដូចជាលើកទឹកចិត្តដល់អ្នកផលិត និងស្ទួយជីវភាពប្រជាកសិករ។លោក មៀវ សុខទ្រី ប្រធានសមាគមផលិតចំណីអាហារកម្ពុជា ក្រោយពិធីសម្ពោធជាផ្លូវការ​នូវ​ផលិត​ផល​រមៀតកែច្នៃ​របស់សហគ្រាសរីងហ្គាខេម​ កាលពីព្រឹកថ្ងៃទី១៩​ កុម្ភៈ ឆ្នាំ២០២២នេះ បាន​មានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន​ ប៊ីធីវីថា គិតត្រឹមរយៈពេល ​៥ឆ្នាំចុងក្រោយនេះ ទោះបី​ជាវិស័យចំណី​ម្ហូបអាហារមានភាពរីកចម្រើនក្តី ​ប៉ុន្តែការគាំទ្រ​របស់​អ្នកប្រើប្រាស់ ហាក់​នៅ​មានកម្រិត ដែលបនេះទាមទារឲ្យរដ្ឋាភិបាល​ និងស្ថាបនពាក់ព័ន្ធត្រូវចូលរួមដោះស្រាយ ទាក់ទិន​នឹង​ការលើកកម្ពស់ការប្រើប្រាស់ផលិតផល​ក្នុងស្រុក​ឲ្យច្រើន​ជាងផលិតនាំចូល ជាពិសេស​គឺ​ការ​ដោះស្រាយបញ្ហាប្រឈមទាំងឡាយ​របស់​សហគមន៍អ្នកផលិត។លោក ​បានសំណូមពរថែមទៀតទៅដល់ប្រជាពលរដ្ឋ លើផលិតផលខ្មែរ​ដែល​បានចុះបញ្ជី ព្រោះថា​ទាំង​សមាគម​ និងវិទ្យាស្ថានជំនាញផ្សេងៗ​ បានខិតខំយកចិត្តទុកដាក់ក្នុង​ការ​សិក្សាស្រាវជ្រាវ ផ្តល់​នូវបច្ចេកវិទ្យាថ្មីៗ​ ដើម្បីធ្វើឲ្យផលិតផលខ្មែរកាន់តែមានគុណភាព​ និងមានអាហារូបត្ថម្ភល្អៗ។ជាមួយគ្នានេះ លោក ហ៊ឺ វណ្ណៈ ​នាយកប្រតិបត្តិសហគ្រាស ​រីងហ្គាខេម ​ដែលជា​ក្រុមហ៊ុនឈានមុខ ក្នុង​ការផ្តត់ផ្គង់អាហារទ្រទ្រង់សុខភាពពីធម្មជាតិ ​ដូចជាម្សៅល្មៀត ​ម្សៅមើមខ្ញី ​ម្សៅចេក​ ទឹកញ៉ និង​ផ្សិតលីងជឺជាដើម បានអំពាវនាវ​ ប្រជាពលរដ្ឋខ្មែរ ​សូមងាកមកគាំទ្រឲ្យកាន់តែច្រើន​បន្ថែមទៀត ដោយ​ជួយជ្រោមជ្រែង​ និងលើកទឹកចិត្តដល់ផលិតផលខ្មែរ ដែលកំពុងតែផលិត​និង​កែច្នៃ​យ៉ាង​យក​ចិត្តទុកដាក់ ​ដើម្បីផលិតបានផលិត​ផល​ដែល​មាន​គុណ​ភាពខ្ពស់ ​និង​មិន​ប៉ះពាល់​សុខភាពដល់​អ្នកប្រើប្រាស់ក្នុងស្រុក។តាមរយៈកញ្ចប់ថវិកាជំនួយឥតសំណងរបស់ USAID លើកគម្រោង កម្ពុជាហាវែស II លោក ហ៊ឺ វណ្ណៈ ​បានបញ្ជាក់ថា ​គម្រោងនេះ​ផ្តល់ការបណ្តុះបណ្តាល​អំពីការអនុវត្ត ការដាំដុះតាម​គោល​ការណ៍​កសិកម្មល្អ ​និងបានចុះកិច្ចសន្យាកសិកម្មជាមួយកសិករចំនួន​ ៦០គ្រួសារ ក្នុងការទិញលក់​ផលិត​កសិកម្មរបស់ប្រជាកសិករខ្មែរ ​ដែលបានដាំដុះតាមគោលការណ៍​កសិកម្មល្អនេះ។ លោក បន្តថា គម្រោងនេះ មានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជា​កសិករ​ខ្មែរ​ឲ្យប្រសើរល្អជាងមុន​ ជួយកាត់បន្ថយចំណាកស្រុក ជួយ​បង្កើត​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ ជួយ​ជំរុញ​ និងលើក​ស្ទួយការអភិវឌ្ឍ​ និង​អភិរក្ស​វិស័យ​កសិកម្ម​នៅកម្ពុជា ជា​ពិសេស ​បាន​លើក​ទឹកចិត្ត​ផលិត​ករកែច្នៃ​ក្នុងស្រុក ​មាន​លទ្ធភាពបន្តបេសកម្មក្នុងការ​អភិវឌ្ឍន៍​ផលិតផលខ្មែរ ឲ្យ​មាន​ស្តង់ដារ​គុណភាព​អនាម័យ ​និង​សុវត្ថិភាព​ខ្ពស់ សម្រាប់​អ្នក​ប្រើប្រាស់​ក្នុងស្រុក៕អត្ថបទ៖ ឈិត បូរ៉ាវី

អាជ្ញាធរ ជំរុញការចាក់វ៉ាក់សាំង​ដូស​ជំរុញ​ជូន​កម្មករ ខណៈតាម​រោង​ចក្រ​ពង្រឹង​វិធាន​ការ​បង្ការ​អូមីក្រុង

2022/02/21 12:58:46 pm        387
ភ្នំពេញ៖ ស្របពេលប៉ុន្មានថ្ងៃចុងក្រោយ មានការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទអូមីក្រុងកើនឡើង អាជ្ញាធររាជធានីភ្នំពេញ បានជំរុញការចាក់វ៉ាក់សាំងជូនកម្មករ-កម្មការិនី ក្នុងវិស័យកាត់ដេរ ខណៈតាមបណ្តារោងចក្របន្តពង្រឹងវិធានការបង្ការការឆ្លងជំងឺកូវីដ១៩។បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តន៍វិអានការប្រយុទ្ធ និង​ទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍​ ជាពិសេសវីរុសបំប្លែងថ្មីអូមីក្រុង​ អាជ្ញាធររាជធានីភ្នំពេញ ដោយ​បានសហការជាមួយក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តដំណើរការចាក់​វ៉ាក់​សាំង​បង្ការជំងឺកូវីដ១៩ ដូសជំរុញ ​ជូនកម្មករ-កម្មការិនី ​តាមរោងចក្រ​ សហគ្រាស សំដៅពង្រឹង​ភាពសាំ​ក្នុង​សហគមន៍ ​និងក្នុងរោងចក្រ​ ដើម្បី​បញ្ចៀស​ហានិភ័យ​នៃការរីករាករាលដាលជំងឺកូវីដ១៩ ដោយត្រូវ​អនុវត្ត​ម៉ឺងម៉ាត់​នូវវិធានការសុខាភិបាល។ពាក់ព័ន្ធនឹងដំណើរការចាក់វ៉ាក់សាំងដូសជំរុញជូនកម្មករ-កម្មការិនី ​អាជ្ញាធររាជធានីភ្នំពេញ និង​ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​ ក៏ដូចជានិយោជក ​បានរៀបចំ និង​អនុញ្ញាត​ឲ្យ​កម្មករ​បាន​ទៅ​ចាក់វ៉ាក់សាំងតាមទីតាំង ដែលបានកំណត់ ​ខណៈរោងចក្រ សហគ្រាសមួយចំនួន​មាន​ការ​ចុះ​ចាក់វ៉ាក់សាំង​ជូនកម្មករដោយផ្ទាល់ផងដែរ។កម្មករ-កម្មការិនី ដែលបម្រើការនៅរោងចក្រ វ៉ាន់ហ៊ីដា បានលើកឡើងថា វ៉ាក់សាំង​ពិតមានសារៈសំខាន់ជួយសុខភាពពួកគាត់​ ហើយធានាមិនបង្កការប៉ះពាល់ដល់ការងារប្រចាំថ្ងៃ។យ៉ាងណាក៏ដោយ កម្មករ-កម្មការិនី បានឲ្យដឹងថា ដើម្បីកាន់តែធានាដល់សង្វាក់​ការងាររ​បស់ខ្លួន គឺ​ពួកគាត់ចូលរួមអនុវត្តវិធានការសុខាភិបាលជាប់ជាប្រចាំ​ ដោយ​ពាក់ម៉ាស​ឲ្យ​បាន​ត្រឹមត្រូវ រក្សាគម្លាត ។គួរបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩​ ដូសទី៣ ជូន​កម្មករ-កម្មការិនី នៅ​រាជធានីភ្នំពេញ ​អាចនឹងសម្រេចបាន ១០០ភាគរយ ក្នុងរយៈពេល២សប្តាហ៍ទៀត​ ខណៈកម្មករ-កម្មការិនី ​សេសសល់ប្រមាណជិត ៥ម៉ឺននាក់កំពុងទៅទទួលវ៉ាក់សាំង​ជាបន្តបន្ទាប់៕ អត្ថបទ សេក ឧត្តម

សម្តេចតេជោ កោតសរសើរការខិតខំរបស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីបើទោះបីស្ថិតក្នុងបរិបទកូវីដ-១៩

2022/02/21 11:25:58 am        386
ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២១កុម្ភៈនេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលមានហ្លួងម៉ែជាព្រះប្រធានកិត្តិយស បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០-២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយក រដ្ឋមន្ត្រី និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។សម្តេចតេជោ ហ៊ុន សែន បានថ្លែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំ​ប្រឹងប្រែង​របស់​ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាង​សកម្ម​ក្នុង​ការកសាង និង​អភិវឌ្ឍន៍​សង្គមជាតិ។សម្តេច បានបន្តថា បច្ចុប្បន្ន ស្ត្រីបានចូលរួមចំណែកក្នុងកិច្ចការងារជាច្រើនក្នុងវិស័យផ្សេងៗ ដូចជាវិស័យសុខាភិបាល​ វិស័យសេវាកម្ម ​ដូចជា​ធនាគារ​ សណ្ឋាគារ ​ភោជនីយដ្ឋាន និងគ្រូបង្រៀន រួមទាំងវិស័យយោធាផងដែរ។ក្នុងកិច្ចប្រជុំ លោកជំទាវ ជូ ប៊ុនអេង តំណាងលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី បានថ្លែងថា «ការអភិវឌ្ឍសមត្ថភាពស្ត្រីជាថ្នាក់ដឹកនាំ​នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិការអភិវឌ្ឍសមត្ថភាព​ដល់ស្ត្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី នៅថ្នាក់ជាតិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយថ្នាក់ដឹកនាំស្ថាប័ន ។ ពីឆ្នាំ២០២០-២០២១ ស្ត្រីចំនួន ២.២៣៥ នាក់ នៃចំនួនអ្នកចូលរួមសរុប ៣.៨៧១នាក់ ​បានចូលរួមសិក្ខាសាលា វគ្គ​បណ្តុះបណ្តាល​ និងជំនាញនានាទាំងក្នុងប្រទេស និងក្រៅប្រទេស»។ក្នុងកិច្ចប្រជុំលោកជំទាវ ជូ ប៊ុនអេង បន្តថា «នៅរដ្ឋបាលថ្នាក់ក្រោមជាតិក្រសួងកិច្ចការនារី បានរៀបចំកម្មវិធីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីកិច្ចការនារីក្នុងការអនុវត្តការងារ ​ការស្វែងរកការគាំទ្រមតិ ការ​បញ្ជ្រាបយេនឌ័រ ​និងបរិយាបន្ន ​សីលធម៌សង្គម ​និងភាពជាអ្នកដឹកនាំ និង​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធីវិនិយោគឃុំ សង្កាត់​ និង​សមាហរណកម្មផែនការឃុំ សង្កាត់ ថ្នាក់ ក្រុង ស្រុក ខណ្ឌ។ក្រសួងបានបើកវគ្គតាមប្រព័ន្ធអនឡាញ ​ដើម្បីពង្រឹងតួនាទីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និង​ភារកិច្ចរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី ​និងកុមារ ​អ្នកចូលរួម ១ .១២៣ នាក់(ស្រ្តី៨៤០នាក់)»។ លោកជំទាវ បន្តថា «ដូចរៀងរាល់ឆ្នាំកន្លងមកដែរឆ្នាំ២០២២ នេះ ក្រុម​ប្រឹក្សា​ជាតិកម្ពុជា​ដើម្បីស្ត្រី បាន​សម្របសម្រួល​រៀបចំ​របាយការណ៍​វឌ្ឍនភាព​ឆ្នាំ២០២០-២០២១ និងផែនការសកម្មភាព​ការងារ​ឆ្នាំ២០២២ ​ដោយ​មានការចូលរួម​ផ្តល់​ធាតុចូលរបាយការណ៍​ពី​ក្រសួង ស្ថាប័ន អាជ្ញាធរមាន​សមត្ថកិច្ច​គ្រប់លំដាប់ថ្នាក់ ​និង​ការ​ផ្តល់​យោបល់ពីក្រុមការងារបច្ចេកទេសយេនឌ័រ ព្រមទាំង​ការ​ឯកភាព​ពីសមាជិក​ ស​មាជិកា​ នៃក្រុមប្រឹក្សា​ជាតិកម្ពុជាដើម្បីស្ត្រី ។ លោកជំទាវ បញ្ជាក់ថា «របាយការណ៍លទ្ធផលការងារឆ្នាំ២០២០-២០២១ បង្ហាញពីវឌ្ឍនភាពការ​ប្រឈម​ថ្មីៗ ​និង​ចំណុចសេសសល់ទាំងឡាយ ​ដែល​យើងទាំង​អស់គ្នាចាំបាច់ត្រូវខិតខំបន្តការ​ដោះស្រាយ​ក្នុង​បរិការណ៍នៃជំងឺកូវីដ ​១៩ ​ដើម្បីស្តារ ​និងជំរុញការអភិវឌ្ឍគ្រប់វិស័យ តាម​រយៈការបន្ត​អនុវត្តវិធានការផ្នែកគោលនយោបាយ ​កម្មវិធី​និងសកម្មភាពជាក់លាក់នានា ក្នុងការ​លើក​កម្ពស់​សមភាពយេនឌ័រ​ និងបង្កើនភាពអង់អាចដល់ស្ត្រី ដើម្បីការអភិវឌ្ឍប្រកបដោយ​បរិយាប័ន្ន និងចីរភាព។លោកជំទាវ ជូ ប៊ុនអេង បានថ្លែង នូវអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចអគ្គមហាសេនា​បតី​តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុម​ប្រឹក្សា​ជាតិកម្ពុជា​ដើម្បីស្ត្រី ដែលបានផ្តល់អាទិភាពខ្ពស់ក្នុងការជំរុញ និងលើក​កម្ពស់​សមភាព​យេនឌ័រ​ និងស្ថានភាពស្រ្តីលើគ្រប់វិស័យ និងគ្រប់កម្រិត ក្នុងការអនុវត្តច្បាប់ គោលនយោបាយ និង​វិធានការនានា តាមរយៈយន្តការថ្នាក់ជាតិ ​និងថ្នាក់ក្រោមជាតិ ជាពិសេស សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី ​ដែលជានិច្ចកាលតែងផ្តល់នូវការគាំទ្រយ៉ាងពេញ​ទំហឹង​ទាំង​ស្មារតី និង​ថវិកា​ដល់​ដំណើរការ​សកម្មភាពរបស់ក្រុមប្រឹក្សាជាតិកម្ពុជា ​ដើម្បីស្ត្រី ឱ្យសម្រេចបាននូវវឌ្ឍនភាព​ជាទីមោទនៈ ក្រោមសុខសន្តិភាពជាតិ »។សូមជំរាបថា «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» មានហ្លួងម៉ែ ជាព្រះប្រធានកិត្តិយស និងសម្តេចតេជោ ហ៊ុន សែន ជាអនុប្រធានកិត្តិយស។ ចាប់តាំងពីឆ្នាំ២០០៦មក ថ្នាក់ដឹកនាំនៃ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី» ​តែងតែបើកកិច្ចប្រជុំជាទៀងទាត់រៀងរាល់មួយឆ្នាំម្តង ក្រោម​អធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ កិច្ចប្រជុំធ្វើឡើងដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តរាល់​អនុសាសន៍​លើការងារមួយចំនួនរបស់ ​«ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ក្នុងការចូលរួមចំណែកជាមួយ​រាជ​រដ្ឋាភិបាល ដើម្បីលើកកម្ពស់​សិទ្ធិ​សេរីភាពឋានៈតួនាទី ពិសេសការចូលរួមដោះស្រាយ​រាល់​ការងារ​ជាអាទិភាពនានារបស់ស្ត្រី៕អត្ថបទ មុត សុទ្ធ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្រើនរំលឹកដល់កងទ័ពទាំងអស់ ត្រូវស្តាប់ រាល់​បទបញ្ជា​របស់​រាជ​រដ្ឋាភិបាល

2022/02/20 03:23:38 pm        778
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានក្រើនរំលឹកដល់យោធា នៃកងពលតូចអន្តរាគមន៍លេខ៦ ទាំងអស់ ត្រូវមានភាពស្មោះត្រង់ជាដាច់ខាត ចំពោះជាតិសាសនា ព្រះមហាក្សត្រ និង​គោរព​ឲ្យបានម៉ឺងម៉ាត់​បំផុត​ចំពោះរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលដែលបានប្រគល់ជូន។ថ្លែងនៅក្នុងពិធីសម្ពោធ ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីបញ្ជាការ និងសមិទ្ធផលនានា​របស់​កងពលតូចអន្តរាគមន៍លេខ៦ ​នៅឧត្តរមានជ័យ ថ្ងៃទី២០ ​ខែកុម្ភៈ ​ឆ្នាំ២០២២នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងនាមជាកងទ័ព«សូមរក្សាភាពស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងគោរពឱ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួង​ការពារជាតិ និងអគ្គបញ្ជាការដ្ឋាន។ ព្រមទាំងបន្តយកចិត្តទុកដាក់ស្វែងយល់​ អំពីសភាពការណ៍ថ្មីៗ ដើម្បីលើកកម្ពស់មនសិការ​ស្នេហា​ជាតិ បង្កើនការយកចិត្តទុកដាក់​ហ្វឹកហ្វឺន​រៀនសូត្រ និងយកអស់កម្លាំង​កាយចិត្តហ្វឹកហាត់​គ្រប់​ជំនាញ​ជាដើម»។ជាមួយគ្នានោះលោកឧត្តមសេនីយ៍ឯក ក៏បានអំពាវនាវដល់កងទ័ពទាំងអស់សូមបន្ត​សហការល្អ​ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីពង្រឹងសន្តិសុខ ​និងសណ្តាប់ធ្នាប់សាធារណៈ រួមចំណែក​ក្នុងការកសាងភូមិ-ឃុំ ​មានសុវត្ថិភាព ​ព្រមជាមួយនឹងការបន្តប្រសិទ្ធភាពនៃការអនុវត្ត តួនាទី ​និងភារកិច្ចរបស់កងទ័ពក្នុងការពង្រឹងខឿនការពារជាតិ ​ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាព។លើសពីនេះទៀត កងទ័ពទាំងអស់សូមបន្តយកចិត្តទុកដាក់ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយនានា នៅក្នុងភូមិសាស្ត្រទទួលខុស​ត្រូវ​ឱ្យបានរហ័សបំផុត​ ដើម្បីឱ្យស័ក្តិសមជាកូនចៅពិតប្រាកដរបស់ប្រជាជន ដែលហ៊ាន​ធ្វើ​ពលិកម្ម​គ្រប់យ៉ាង​ដើម្បីជាតិមាតុភូមិជាដើម។នៅក្នុងកម្មវិធីនោះដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរចំពោះការរីក​ចម្រើន​ជាលំដាប់របស់​ក​ង​ពលតូច​អន្តរាគមន៍​លេខ៦ ​ដែលស្តែងឡើងតាមរយៈការសម្រេច​បាន​នូវការ​កសាងសមិទ្ធផលជាច្រើន ​ដើម្បីធ្វើយ៉ាងណាឱ្យការបំពេញការងារប្រចាំថ្ងៃ ក៏ដូចជាការ​រស់នៅ​ និងហ្វឹកហ្វឺនរៀនសូត្ររបស់យោធិន អាចត្រូវបានលើកកម្ពស់​កាន់តែប្រសើរឡើង​ថែម​ទៀត។ លោកឧត្តមសេនីយ៍ ក៏បានវាយតម្លៃខ្ពស់ចំពោះកងពលតូចអន្តរាគមន៍លេខ៦ ក៏ដូចជាកងពល​ធំ​អន្តរាគមន៍លេខ២ និងបណ្តាស្ថាប័ន- កងឯកភាពចំណុះផ្សេងទៀត​ ដែលកន្លងមក បានយកចិត្ត​ទុកដាក់ប្រមូលផ្តុំអនុវត្តភារកិច្ចសម្រេច​ បានលទ្ធផល និងស្នាដៃការងារល្អប្រសើរជាច្រើន​គួរ​ជាទីមោទនៈ ​ដោយធានាបាននូវការពង្រឹង ប្រៀបការពារជាតិក្នុងភូមិសាស្ត្រទទួលខុសត្រូវ​ឱ្យ​មានប្រសិទ្ធភាពជាប់ជាប្រចាំ ​និងការបំពេញកិច្ចសហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ​ក្នុង​ការ​ថែរក្សា​ការពារសន្តិសុខ ​របៀបរៀបរយ ​និងសណ្តាប់ធ្នាប់សាធារណៈ បានល្អប្រសើរជូន ប្រជាពលរដ្ឋ ​ក៏ដូចជាការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងយថាហេតុផ្សេងៗ។ ជាពិសេសសកម្មភាព​ចូលរួម​ចំណែក​នានា​នៅក្នុងយុទ្ធនាការទប់ស្កាត់​ និ​ង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ ក្នុង​រយៈកាល​កន្លងមក​នេះផងដែរ៕ អត្ថបទ៖ បាន ចក់

ឯកឧត្តម វង សូត បានជំរុញបេក្ខជនឈរឈ្មោះអាណត្តិថ្មីត្រូវបំពេញតួនាទីបម្រើពលរដ្ឋឱ្យល្អ

2022/02/19 02:48:53 pm        620
ត្បូងឃ្មុំ៖ ឯកឧត្តម វង សូត បានជំរុញបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់ សម្រាប់អាណត្តិថ្មី ត្រូវបំពេញតួនាទីបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យល្អ ដើម្បីដណ្តើមជ័យលាភី ក្នុងការបោះឆ្នោតខាងមុខនេះ។ឯកឧត្តម វង សូត ប្រធានក្រុមការងារថ្នាក់ជាតិ​ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារ​គណបក្សឆ្នាំ២០២១ និងលើកទិសដៅភារកិច្ចឆ្នាំ២០២២ និងសេចក្តីជូនដំណឹង ស្តីពី​លទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៩ ខែកុម្ភៈនេះ បានលើកចិត្តដល់សមាជិកសមាជិកាគណបក្សទាំងអស់ ឱ្យខិតខំយកចិត្ត​ទុកដាក់កែលម្អនូវចំណុចអវិជ្ជមាន ​និងត្រូវបំពេញតួនាទីជាថ្នាក់ដឹកនាំ បម្រើសេវាជូន​ប្រជា​ពលរដ្ឋឲ្យល្អប្រសើរ ពោលគឺបេក្ខជនទាំងពេញសិទ្ធ ទាំងបម្រុង ត្រូវពង្រីកសមាជិកថ្មីឲ្យបានច្រើន ហើយត្រូវផ្សព្វផ្សាយពីស្នាដៃ ​សមិទ្ធផល ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុង​ដឹកនាំ​ប្រទេស​ជាតិឈានទៅរកការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៀត។ឯកឧត្ដម បានស្នើដល់បេក្ខជនឈរឈ្មោះត្រៀមបោះឆ្នោត ក្នុងអាណត្តិទី៥ (ឆ្នាំ២០២២-២០២៧) ត្រូវរៀបចំ ខ្លួនឲ្យស្របតាមបែបបទច្បាប់ត្រឹមត្រូវ ព្រោះនៅសល់រយៈពេលប្រមាណ៣ខែទៀត តែប៉ុណ្ណោះ ត្រូវបង្ហាញពីជំនឿជាក់ បង្កើនស្មារតីជួយអនុវត្តនយោបាយភូមិឃុំមានសុវត្ថិភាព​ជូនប្រជាពលរដ្ឋឲ្យបានល្អ។ឯកឧត្តម វង សូត បានអំពាវនាវដល់មន្ត្រីបក្សប្រជាជនកម្ពុជាទាំងអស់ ឱ្យយកចិត្តទុកដាក់លើ​ការងារ​ប្រយុទ្ធ ប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយត្រូវបន្តផ្សព្វផ្សាយរំលឹកពលរដ្ឋ​ឱ្យ​បន្តអនុវត្តវិធានការសុខាភិបាល និងវិធានការ បីកុំ បីការពារ ​និងត្រូវរៀនរស់តាមគន្លងថ្មី ហើយ​ជាពិសេសនោះ ​ត្រូវរួមគ្នាអនុវត្តគោលនយោបាយភូមិឃុំ ​មានសុវត្ថិភាពឲ្យបានល្អប្រសើរ៕អត្ថបទ៖ ថុង សីហា

អភិបាលខេត្តបាត់ដំបង ជំរុញពលរដ្ឋទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា

2022/02/19 02:32:41 pm        539
បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានបង្ហាញពីការព្រួយបារម្ភចំពោះការរីករាល នៃជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី (អូមីក្រុង) ស្របពេលដែលអត្រាឆ្លងក្នុងមួយរយៈពេលចុងក្រោយនេះ មានការហក់ឡើង។ជាមួយនឹងការព្រួយបារម្ភនេះ ឯកឧត្តម បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវជំរុញពលរដ្ឋ ឱ្យទៅទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ទាំងដូសមូលដ្ឋាន និងដូសជំរុញ។ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់ខេត្ត ក្រុង ស្រុក ជុំទី៣ ស្ដីពីកម្មវិធីការអប់រំភាពជា អ្នកដឹកនាំ កាលពីម្សិលមិញ ឯកឧត្តម សុខ លូ បានណែនាំដល់សិក្ខាកាមគ្រូបង្គោលទាំងអស់ ពេលត្រឡប់ទៅវិញ ត្រូវជួយជំរុញប្រជាពលរដ្ឋឱ្យទៅទទួលការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ដើម្បី​ចូលរួម​ទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈនៅក្នុងស្រុកសំឡូតកំពុងមានការឆ្លងរាលដាលអូមីក្រុង នៅក្នុងចំណោមគ្រូបង្រៀន។ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលបានទៅចាក់វ៉ាក់សាំងដូសទី៣ ​មាន​ប្រមាណជាង ៤០ភាគរយ ​នៃចំនួនប្រជាជនក្នុងខេត្តសរុប ដែលចំនួនអ្នកបានចាក់វ៉ាក់សាំង​ដូស​ជំរុញនេះ គឺតិចតួចបំផុត។គិតចាប់តាំងពីមានការរីករាលដាលជំងឺកូវីដ-១៩ រហូតមកដល់ពេលនេះ ខេត្តបាត់ដំបង មានអ្នកឆ្លងសរុបចំនួនជាង ១ម៉ឺន៤ពាន់នាក់ និងស្លាប់ចំនួន៣៦២នាក់៕អត្ថបទ៖ នឿត សុភក្ត្រ 

មន្រ្តីជំនាញ ក្រើនរម្លឹកដល់អាណាព្យាបាលត្រូវនាំកុមារអាយុ៥ឆ្នាំឡើង ទៅចាក់វ៉ាក់សាំងដូសជំរុញ

2022/02/19 11:19:21 am        635
ភ្នំពេញ៖ ជាថ្មីម្តងទៀត ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅថ្ងៃទី១៩ខែកុម្ភៈនេះ បន្តក្រើនរម្លឹកដល់អាណាព្យាបាល ត្រូវនាំកូនអាយុ ៥ឆ្នាំដល់ក្រោម ១២ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងដូសទី៣ ដែលនឹងចាប់ផ្តើមនៅដើមសប្តាហ៍ក្រោយ។មានប្រសាសន៍ក្នុងកិច្ចសំភាសន៍ជាមួយBVT នៅថ្ងៃទី១៩ ខែកុម្ភៈនេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ​និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឱ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ដូសទី៣ ឫហៅថា ដូសជំរុញ ជូនដល់កុមារអាយុពី៥ឆ្នាំដល់ក្រោម ១២ឆ្នាំ ដែលចាប់ផ្តើម​នៅសប្តាហ៍ក្រោយនេះ ​គឺប្រើប្រាស់វ៉ាក់សាំងប្រទេសSinovac ដែលមាន​ប្រសិទ្ធិភាព​អាច​ទប់ទល់នឹងការវាយលុកពីជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។លើសពីនេះ លោកជំទាវបន្តក្រើនរម្លឹកដល់អាណាព្យាបាល ត្រូវនាំកូនៗទៅចាក់វ៉ាក់សាំងដូសទី៣ ឱ្យបានគ្រប់ៗគ្នា ទៅតាមការកំណត់របស់គ្រូពេទ្យ ​នៅទីតាំងសុខាភិបាលសាធារណៈ ដែល​មាន​ការសហការជាមួយអាជ្ញាធរមូលដ្ឋាន។បច្ចុប្បន្នកម្ពុជា រកវ៉ាក់សាំងកូវីដបានជាង ៤៣លានដូស រាប់​បញ្ជូល​ទាំង​ការ​បញ្ជាទិញពី​ប្រទេសចិន ជំនួយតាមយន្តការកូវ៉ាក់ ​និងបណ្តាប្រទេសផ្សេងៗ​មួយចំនួនទៀត សម្រាប់ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋ ចាប់ពីដូសទី១ ​រហូតដល់ដូសទី៤។ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំង​ អាចទៅទទួលការចាក់វ៉ាក់សាំងកូវីដបាន នៅទីតាំង​សុខាភិបាល​សាធារណៈ ដោយភ្ជាប់ទៅជាមួយកាត់ចាក់វ៉ាក់សាំង ​អត្តសញ្ញាណប័ណ្ណ និង​ឯកសារពាក់ព័ន្ធ​ផ្សេងៗ​មួយចំនួនទៀត៕អត្ថបទ៖ទូច សោភ័ណ

ឯកឧត្តម ម៉ឹង សំផន ចុះចែកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋនៅស្រុកចន្ទ្រាខេត្តស្វាយរៀង

2022/02/19 11:06:20 am        509
ស្វាយរៀង៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកចន្ទ្រា ខេត្តស្វាយរៀង ឯកឧត្តម ម៉ឹង សំផន កាលពីថ្ងៃទី១៨ ខែកុម្ភៈ ម្សិលមិញនេះ បានចុះជួបជាមួយប្រជាពលរដ្ឋក្រីក្រ ក្នុងស្រុកចន្ទ្រា ព្រមទាំងប្រគល់ស្បៀងអាហារ និងថវិកាជូនដល់អនុសាខា កាកបាទក្រហមស្រុកផងដែរ ។ក្នុងពិធីចុះសំណេះសំណាល និងចែកអំណោយនោះ ឯកឧត្តម ម៉ឹង សំផន បានលើកឡើងពី​គោល​នយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានីហ៊ុន សែន ជានិច្ចកាលតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខ ការលំបាក និង ជីវភាពរស់​នៅ​របស់ប្រជាពលរដ្ឋ ជាពិសេសលើបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ​ដោយសម្តេចតេជោ បានខិតខំប្រឹងប្រែង​រកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ យកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និង​ការពារសុខុមាលភាពជូនប្រជាពលរដ្ឋគ្រប់ពេលវេលា ក៏ដូចជាការជួយស្តារឡើងវិញ​នូវជីវភាព​ប្រជាពលរដ្ឋ ​និងសេដ្ឋកិច្ចជាតិ ​ក្រោយពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩នេះ ។ឯកឧត្តម បានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជា​ប្រមុខដឹកនាំ ក៏បានយកចិត្តទុកដាក់លើវិស័យអប់រំ ដោយបានសាងសង់សាលារៀន​នៅ​គ្រប់ទីកន្លែងទូទាំងប្រទេស ដើម្បីអោយកូនចៅប្រជាពលរដ្ឋបានចូលសិក្សារៀនសូត្រ ដែល​ជា​ប្រភពធនធានមនុស្សដ៏សំខាន់ទៅថ្ងៃអនាគត ។ក្នុងឱកាសនោះដែរឯកឧត្តម ម៉ឹង សំផន ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង​របស់​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ ឃុំ ស្រុក និងកងកំលាំងប្រដាប់អាវុធ ​ដែលបានសាមគ្គី ​សហការគ្នាបានល្អ ក្នុងការ​បម្រើប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ភូមិ ឃុំក្នុងស្រុកចន្ទ្រា អោយមាន​ការ​រីកចំរើនផងដែរ។ ឯកឧត្តម បានបញ្ជាក់ថា សមិទ្ធផល​នានាដែលកើតឡើង​នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ក៏ដូចជា​នៅទូទាំង​ប្រទេស​នាពេលបច្ចុប្បន្ននេះ ​គឺដោយសារការដឹកនាំ​របស់​សម្តេចតេជោ​ ហ៊ុន សែន ដែល​បានធ្វើឱ្យប្រទេសជាតិមានការរីកចំរើន និងមានសុខសន្តិភាពពិតប្រាកដ ។យ៉ាងណាក៏ដោយឯកឧត្តម ម៉ឹង សំផន​ បានបន្តអំពាវនាវដល់បងប្អូនទាំងអស់ ត្រូវគាំទ្រ​សម្តេច​តេជោ ហ៊ុន សែន ​ធ្វើ​ជានាយករដ្ឋមន្ត្រី ​និងគាំទ្រឯកឧត្តម ​ហ៊ុន ម៉ាណែត ជាបេក្ខភាព​នាយករដ្ឋមន្ត្រី​ទៅ​ថ្ងៃអនាគតផងដែរ៕ អត្ថបទ៖ បាន ចក់

JICA ផ្ដល់មន្ទីរពិសោធន៍វិភាគសម្ព័ន្ធរូបធាតុ និងគីមី ដល់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

2022/02/18 05:00:40 pm        916
ភ្នំពេញ៖ អង្គការ JIAC របស់ប្រទេសជប៉ុន បានផ្ដល់មន្ទីរពិសោធន៍វិភាគរូបធាតុ និងគីមី ជូនដល់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីជួយក្នុងកិច្ចការការស្រាវជ្រាវ ក៏ដូចវិស័យឯកជនលើការរុករករ៉ែ និងប្រេងកាតនៅកម្ពុជា។មន្ទីរពិសោធន៍វិភាគសម្ព័ន្ធរូបធាតុ និងគីមី នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ) ដែលជាជំនួយ​របស់អង្គការJICA ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នារសៀលថ្ងៃទី​១៨ ខែកុម្ភះ ឆ្នាំ​២០២២ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ​រដ្ឋមន្ត្រីក្រសួងអប់រំ ​យុវជន និងកីឡា​ និងឯកឧត្តម ម៉ាសាហិរ៉ូ មិកាមិ (Masahiro MIKAMI) ​ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងលោក ​Shinji YANAGAWA តំណាងអង្គការ JICA ​ព្រមទាំងឯកឧត្តមបណ្ឌិត អ៊ុម រម្យណី អគ្គនាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។សម្ភារៈពិសោធន៍ដែលត្រូវបានបំពាក់ក្នុងមន្ទីរពិសោធន៍វិភាគសម្ព័ន្ធរូបធាតុ និងគីមីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅពេលរួមមាន៖ម៉ាស៊ីន Scanning Electron Microscopy (SEM) (ស្គេននីង អេឡិចត្រូន ម៉ាក្រូស្កូប) ចំនួន១គ្រឿង ម៉ាស៊ីន MP-AES ចំនួន ១គ្រឿង ម៉ាស៊ីន UV-Vis Spectrophotometer (យូវី វីស ស្ពេចត្រូហ្វូតូមេធើ)ចំនួន ១គ្រឿង ម៉ាស៊ីន Microwave Digestion ចំនួន ១គ្រឿង Fume Hood ចំនួន ១គ្រឿង ម៉ាស៊ីន ស្គេននីង អេឡិចត្រូន ម៉ាក្រូស្កូប (Scanning Electron Microscopy (SEM) អាចជួយការ​ស្រាវជ្រាវ​ ក៏ដូចវិស័យឯកជនលើការរុករករ៉ែ ​និងប្រេងកាត ​ការវិភាគ​សម្ព័ន្ធរូបធាតុក្នុងកំរិតណាណូ (nanostructure analysis) ​សម្រាប់ផលិតផលប៉ូលីម័រ (polymer) សេរ៉ាម៉ិច បេតុង ដែក​និងសំលោហៈសម្រាប់ Automobile company​ និងការវិភាគសម្ព័ន្ធរូបធាតុលើវិស័យអាហារ និងវេជ្ជសាស្រ្ត។ ម៉ាស៊ីន MP-AES ​សម្រាប់​វិភាគ​បរិមាណ​ សមាសភាគ​គីមី​ដែល​មាននៅក្នុងទឹក អារហារ ​និងកសិកម្ម ​សមាសធាតុ​ផុល (toxic elements and heavy metals) ក្នុងបរិស្ថាន និងក្នុងវិស័យផ្សេងៗទៀត។គួរបញ្ជាក់ថា សម្ភារៈពិសោធន៍ទាំងនេះ​ជាសម្ភារៈពិសោធន៍ដ៏ទំនើប ដែលមាន​ជា​លើកទីមួយ​ក្នុងប្រទេសកម្ពុជា ​ដែល​ជាជំនួយរបស់អង្គការ​ JICA ​សម្រាប់​លើក​កម្ពស់​ការ​ស្រាវជ្រាវ​ក្នុង​កំរិត nano scale នៃសម្ព័ន្ធរូបធាតុ និងសមាសភាគគីមីក្នុងកំរិតតូចបំផុត (part per million & part per billion)៕ ដោយ៖ ចេន សុជាតា

អភិបាលខេត្តកោះកុង ជំរុញដល់សិស្សជាប់និទ្ទេសAចំនួន៤នាក់បន្តប្រឹងរៀនសូត្របន្ថែមទៀត

2022/02/18 04:30:23 pm        951
កោះកុង៖លោកជំទាវអភិបាលខេត្តកោះកុង បានជំរុញដល់សិស្ស ដែលប្រឡងមធ្យមសិក្សាទុតិយភូមិជាប់និទ្ទេសA បន្តប្រឹងប្រែងរៀនសូត្របន្ថែមទៀត នៅកម្រិតថ្នាក់មហាវិទ្យាល័យ ដើម្បីទទួលបានចំណេះដឹង ឱកាសការងារល្អៗ រកប្រាក់ចំណូលខ្ពស់ជួយក្រុមគ្រួសារ និងសង្គមជាតិឱ្យកាន់តែរីកចម្រើន។តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងរដ្ឋបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង នៅថ្ងៃទី១៨ ខែកុម្ភៈនេះ បានប្រគល់រង្វាន់​ជាម៉ូតូ ៤គ្រឿង ព្រមទាំងថវិកា​មួយចំនួនដល់សិស្សានុសិស្សប្រឡងជាប់​សញ្ញាបត្រទុតិយភូមិ និទ្ទេសA ចំនួន៤នាក់។លោកជំទាវ បានកោតសរសើរយ៉ាងខ្លាំងចំពោះសិស្ស ដែលប្រឹងប្រែងរៀនរយៈពេល ១២ឆ្នាំហើយ​មាន​លទ្ធផលសិក្សាល្អប្រសើរ។ ​ភាពជោគជ័យសិក្សាថ្នាក់មធ្យមសិក្សាជារឿងល្អមួយហើយ ប៉ុន្តែត្រូវប្រឹងប្រែង​រៀនសូត្របន្ថែមទៀត នៅថ្នាក់កម្រិតថ្នាក់មហាវិទ្យាល័យ តាមជំនាញ ដែល​ជា​ចំណង់ចំណូលចិត្ត ​ឬ មកដាក់ពាក្យយកអាហារូបករណ៍​ទៅសិក្សានៅប្រទេសចិន នៅរដ្ឋបាលខេត្ត។លោកជំទាវ បានរំពឹងទុកជាមុនថា​ បន្ទាប់ពីបានសិក្សាបញ្ចប់ថ្នាក់សកលវិទ្យាល័យ នឹង​មាន​ចំណេះដឹង ឱកាសការងារល្អៗ​ រកប្រាក់ចំណូលខ្ពស់ជួយក្រុមគ្រួសារ ​និងសង្គមជាតិ ឱ្យកាន់​តែ​រីកចម្រើន​ ក្រោមម្លប់​សុខសន្តិភាព ​ដឹកនាំដោយសម្តេចតេជោ ​ដោយ​ពួកគេ​អាចវិលមកខេត្តកោះកុង ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចខេត្តមួយនេះទៅអនាគត។ក្រុមសិស្សានុសិស្ស ដែលប្រឡងជាប់និទ្ទេសAចំនួន៤នាក់នៅខេត្តកោះកុង បានថ្លែងអំណរ​អរគុណ​ជូន​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិ លោកជំទាវ​អភិបាលខេត្តកោះកុង​ លោកគ្រូ អ្នកគ្រូ​ ដែលផ្តល់ជារង្វាន់ ថវិកា និងពេលវេលា​បង្ហាត់​បង្រៀនដល់ពួកគេ ទើបធ្វើឱ្យពួកគេទទួលលទ្ធផលសិក្សាជោគជ័យ​មកដល់ថ្ងៃនេះ។ក្រុមសិស្សនិទ្ទេសA បានបញ្ជាក់ថា ​ការដែលធ្វើឱ្យពួកគេប្រឡងជាប់និទ្ទេសAនេះ ក៏ព្រោះ​មាន​ការ​បេ្តជ្ញាចិត្តខ្ពស់សម្រាប់ឆ្នាំប្រឡងរបស់ខ្លួន ​ទោះបីជួបវិបិត្តដោយសារកូវីដ-១៩ ការរៀនតាមប្រព័ន្ធ​អនឡាញ ក៏នៅតែអាចធ្វើទៅបានយ៉ាងល្អ ​បូករួមទាំងការពន្យល់ណែនាំបន្ថែម​ពីលោកគ្រូអ្នកគ្រូ។ ចំពោះសិស្សមិនទាន់ប្រឡង ​សុំកុំអស់សង្ឃឹម គប្បីខិតខំរៀនឡើងវិញ ដើម្បីទទួល​បាន​ឱកាស​សិក្សាល្អ ​និងប្រាក់​ចំណូលខ្ពស់ ​គ្រាប្រទេសជាតិត្រូវការ​ធនធាន​មនុស្សជាចម្បង៕ អត្ថបទ៖ ឈឹម មករា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកតវ៉ា ប្រមូលផ្តុំគ្នា នៅក្រុងបាងកក ទាមទារឲ្យនាយករដ្ឋមន្ត្រីថៃលាលែងពីតំណែង
06/28/2025 12:06 PM
ពលរដ្ឋប៉ាឡេស្ទីនច្រើននាក់ត្រូវបានសម្លាប់នៅហ្កាហ្សា ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលលើលំនៅឋាននិងសាលារៀន
06/28/2025 11:06 AM
មន្រ្តីអន្តរក្រសួងកម្ពុជាទទួលបានការបណ្តុះបណ្តាលជំនាញទប់ស្តាត់វិទ្យុសកម្ម និងសារធាតុគីមី នុយក្លេអ៊ែរ
06/28/2025 10:06 AM
ប្រមុខកងទ័ពកម្ពុជា៖ កម្ពុជាស្រលាញ់សន្តិភាព ស្អប់ខ្ពើមសង្គ្រាម ប៉ុន្តែកម្ពុជាមិនបណ្តែតបណ្តោយ​ឲ្យអ្នកឈ្លានពានទឹកដីខ្លួនឡើយ
06/28/2025 10:06 AM
ប្រមុខUN រិះគន់ប្រតិបត្តិការផ្តល់ជំនួយនៅហ្កាហ្សាគាំទ្រដោយអាមេរិកថា «កំពុងសម្លាប់មនុស្សយ៉ាងច្រើន»
06/28/2025 10:06 AM
សម្តេចតេជោ៖ គណបក្សប្រជាជនកម្ពុជាគាំទ្រពេញទំហឹង ចំពោះរាជរដ្ឋាភិបាលយកសំណុំរឿងព្រំដែនជាមួយថៃ ទៅកាន់តុលាការឡាអេ
06/28/2025 10:06 AM
លោក Trump បញ្ឈប់កិច្ចពិភាក្សាពាណិជ្ជកម្មជាមួយកាណាដា ដោយបំផ្លាញសុទិដ្ឋិនិយមជុំវិញកិច្ចព្រមព្រៀងដំឡើងពន្ធ
06/28/2025 10:06 AM
ចិន បញ្ជាក់ពីក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលបានឈានដល់ជាមួយសហរដ្ឋអាមេរិក
06/28/2025 10:06 AM
ប្រធានគណបក្សប្រជាជន អំពាវនាវឲ្យពលរដ្ឋរួមគ្នាប្រឆាំងក្រុមជ្រុលនិយម ដែលចង់បំផ្លិតបំផ្លាញសុខសន្តិភាព
06/28/2025 10:06 AM
ប្រមុខគណបក្សកាន់អំណាច៖ គណបក្សប្រជាជនកម្ពុជា រួមសុខរួមទុក្ខ ជាមួយប្រជាជនគ្រប់ដំណាក់កាលទាំងអស់
06/28/2025 09:06 AM