សម្ដេចតេជោ ផ្តាំទៅសារព័ត៌មានថៃថា «បើ​ឆ្កួត​សូម​ឆ្កួត​តែ​ពួក​ឯង​ចុះ» ខណៈ​សម្ដេច​ជា​មនុស្ស​ទី​ពីរ​​បន្ទាប់ពីព្រះមហាក្សត្រចាំបាច់អីទៅធ្វើជាអគ្គបញ្ជាការកងទ័ព
ឯកឧត្តម ប៉ែន បូណា៖ ដើម្បីបណ្តុះបានមនុស្សពូកែ ទាល់តែគ្រូខ្លាំង
សម្ដេចធិបតី៖ កងកម្លាំងនគរបាលជាតិដើរតួនាទី និងបំពេញភារកិច្ចសំខាន់ធានាសន្តិសុខ សុវត្ថិភាព
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់ជ័យលាភីបញ្ចប់ការសិក្សានៅបណ្ឌិត្យសភានគរបាលជាតិ

នយោបាយ​ និង ការអភិវឌ្ឍន៍

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំប្រកាសសមាជិកថ្មីជាង៩០០នាក់

2022/02/18 03:12:09 pm        498
កំពង់ធំ៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះ ប្រជាពលរដ្ឋចំនួន៨២៩នាក់ មកពីសមាជិកគណបក្សនយោបាយផ្សេងៗ ក្នុងខេត្តកំពង់ធំ ស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។អ្នកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជន​កម្ពុជា និងជានាយករដ្ឋមន្ត្រី ​នៃកម្ពុជា បានសម្តែងកិច្ចស្វាគមន៍ អបអរសាទរ​ចំពោះ​អតីត​សមាជិក​គណបក្សផ្សេងៗ ដែលបានសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការបោះបង់គណបក្សដើមរបស់ខ្លួន ហើយជ្រើសយកការចូលរួមជីវភាពជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ។ពិធី​បញ្ចូល​សមាជិក​របស់គណបក្សប្រជាជនកម្ពុជា នៅខេត្តកំពង់ធំ ​នាពេលនេះ ជា​សក្ខីភាពបញ្ជាក់អំពី គោលបំណងឥតប្រែប្រួលរបស់គណបក្ស ​គឺប្រមូលផ្ដុំគ្រប់កម្លាំងស្នេហាជាតិ ដោយឥតប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា​ អតីតកាល ដើម្បីរួមគ្នាកសាង​ប្រទេសកម្ពុជា​តែមួយ​ ដោយឯករាជ្យភាព ​សន្តិភាព សេរីភាព ​ប្រជាធិបតេយ្យ អព្យាក្រឹត​ និងវឌ្ឍនភាពសង្គម។អ្នកឧកញ៉ា បានបន្តថា ​បច្ចុប្បន្ន ប្រជាជនកម្ពុជា ​កំពុងរស់នៅដោយសុខដុមរមនាក្នុងសន្តិភាព ប្រជាធិបតេយ្យ ​ការគោរព​សិទ្ធិមនុស្ស​ និងការ​អភិវឌ្ឍ ដែលគណបក្ស​ប្រជាជនកម្ពុជា​បាន​ខិតខំ​ផ្ដល់ជូន។ ទន្ទឹមជាមួយគ្នានេះ ​ក៏នៅមានការងារសេសសល់ជាច្រើន ​ដែលកំពុងព្យាយាមដោះស្រាយ ដើម្បី​ឆ្លើយ​តប​ទៅនឹងសេចក្តីត្រូវការរបស់ប្រជាជននៅតាមមូលដ្ឋានផងដែរ។ បើទោះជាយ៉ាងនេះក្តី យើងរួមគ្នាជាធ្លុង​មួយប្រឈមមុខ ចំពោះការ​គាបសង្កត់​នៃការ​ប្រកួតប្រជែង​ដណ្តើម​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច​ រួមគ្នាតទល់ជាមួយការ ​មួលបង្កាច់ ​លាបពណ៌​ពី​សំណាក់​ពួកប្រឆាំង រួមគ្នា​ទប់ស្កាត់​បដិវត្តន៍ពណ៌​ មិន​ឲ្យរស់ឡើងវិញ​នៅលើទឹកដីកម្ពុជា ​និងរួមគ្នាពង្រឹងឯករាជ្យ សន្តិភាព ​បូរណភាពទឹកដី ​ពង្រឹង​ស្មារតីធ្វើម្ចាស់​លើជោគវាសនារបស់ប្រទេសជាតិ​ ខិតខំ កសាង​សេដ្ឋកិច្ច សង្គម ​ដើម្បីអនាគត​ត្រចេះត្រចង់​របស់​ជំនាន់​ក្រោយរបស់យើង៕

អ្នកស្រលាញ់បរិស្ថានជិត៣០០នាក់ រួមគ្នាសម្អាតបរិស្ថាន​ដើម្បី​អបអរសាទរ​ថ្ងៃ​កំណើត​កាក​បាទ​ក្រហមកម្ពុជា

2022/02/18 02:59:00 pm        552
សៀមរាប៖ អ្នកបរិស្ថានរួមមាន៖ ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ក្នុងខេត្តសៀមរាប ប្រមាណជិត ៣០០នាក់ បានរួមគ្នាបោសសម្អាតស្លឹកឈើងាប់ ជម្រះស្មៅនៅក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ដើម្បីអបអរសាទខួបលើកទី៦៧ កំណើតកាកបាទក្រហមកម្ពុជា ១៨កុម្ភៈ១៩៥៥-ឆ្នាំ២០២២។លោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មការ សាខាកាកបាទកម្ពុជា ​ខេត្តសៀមរាប មានប្រសាសន៍ថា ឧទ្យានសហស្សវត្សរ៍​កាកបាទកស្រហមកម្ពុជា ដែលស្ថិតលើ​ទឹកដី​ដ៏​បវរ​នៃ​ខេត្តសៀមរាប​អង្គរនេះ ​ជា​មរតកដ៏ថ្លៃថ្លា​របស់កាកបាទក្រហមកម្ពុជា​ ហើយ​មាន​អាយុកាល​ជិត ២៣ឆ្នាំហើយ ​ដែលបានដាំដុះឡើងតាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ ក្រោមព្រះរាជាធិបតីភាពខ្ពងខ្ពង់ សម្តេចព្រះមហាក្សត្រី ​នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា មានទំហំជាង ​៦ហិចតា ​និងមានដើមឈើចំនួនជាង២,៤៦០ដើម ។ ឧទ្យានសហស្សវត្សរ៍នេះ ​ជា​គម្រប​ធម្មជាតិ ​និងជាផ្នែកមួយក្នុងការការពារបរិស្ថាន​តំបន់អង្គរផងដែរ។លោកជំទាវបន្តថា នៅលើពិភពលោក មានសមាគមជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ជាង​១៩០ប្រទេស​ គឺមានតែប្រទេសកម្ពុជាមួយគត់ ​ដែលមានឧទ្យាន និង​មានដើមឈើរហូត​ដល់​ជាង ២,៦០០ដើមនេះ។ ហេតុនេះ ការជួបជុំគ្នាថ្ងៃនេះ ​គឺដើម្បីអបអរថ្ងៃកំណើតកាកបាទក្រហមកម្ពុជា ផង និង​ចង់បណ្ដុះគំនិតដស់បងប្អូនប្រជាពលរដ្ឋ ​ពិសេសប្អូនៗជាយុវជនកាកបាទក្រហមកម្ពុជា យុវជន​កាយរឹទ្ធិ​ជាតិកម្ពុជា ​និ​ងសហភាពសហព័ន្ធយុវជនកម្ពុជា ​ឱ្យ​ចេះស្រលាញ់​ធម្មជាតិ ស្រលាញ់​បរិស្ថានបៃតង ​សំដៅទៅមនុស្សម្នាក់ដាំដើម​ឈើមួយដើម ​សម្រាប់ធ្វើជាគំរូ និង​ទុកជា​កេរដំណែល​ដល់​កូនចៅយើងជំនាន់ក្រោយៗទៀត៕

កម្ពុជា-ជប៉ុន បានព្រមព្រៀងក្នុងការពង្រីកវិសាលភាព នៃ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នានា​បន្ថែមទៀត

2022/02/18 02:48:36 pm        425
ភ្នំពេញ៖ កម្ពុជា-ជប៉ុនបានព្រមព្រៀង ក្នុងការសិក្សាលើលទ្ធភាពក្នុងការពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការលើវិស័យនានាបន្ថែមទៀត ដើម្បីបង្កើនឱ្យមានសកម្មភាពទំនាក់ទំនងកាន់តែខ្លាំងក្លាទ្បើង។នៅថ្ងៃទី១៧ ខែកុម្ភៈ ម្សិលមិញនេះ មុននឹងអញ្ជើញនិវត្តមកកាន់មាតុប្រទេសវិញ ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ចផ្លូវការ រយៈពេល០៤ថ្ងៃ ក្នុងប្រទេសជប៉ុន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង​គណៈប្រតិភូ​កងទ័ព​ជើងគោកកម្ពុជា ​បាន​ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ​ឯកឧត្តម Miyake Shingo អនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន។ក្នុងជំនួបនោះ ភាគីទាំងពីរបានព្រមព្រៀងក្នុងការសិក្សាលើលទ្ធភាពក្នុងការពង្រីកវិសាលភាពនៃ កិច្ចសហប្រតិបត្តិការលើវិស័យនានាបន្ថែមទៀតដើម្បីបង្កើនឱ្យមានសកម្មភាពទំនាក់ទំនង កាន់តែខ្លាំងក្លាទ្បើង។ឯកឧត្តម អនុរដ្ឋមន្រ្តី បាន​សម្តែង​នូវការស្វាគមន៍យ៉ាងកក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​និង​គណៈប្រតិភូ ​មកកាន់ប្រទេសជប៉ុន។ ​ទន្ទឹមនឹងនេះ ឯកឧត្តម មានភាពជឿជាក់ថា​ នាពេលខាងមុខនេះ ចំណងមិត្តភាព សាមគ្គីភាពនៃប្រទេសទាំងពីរ នឹងកាន់តែ រឹងមាំនិងស៊ីជម្រៅថែមទៀត ជាពិសេសការជំរុញអ្នកវិនិយោគជប៉ុនមកកម្ពុជា។ជាការឆ្លើយតបឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​បានសម្តែងការអរគុណចំពោះការស្វាគមន៍​យ៉ាង​កក់ក្តៅដែលបានផ្តល់ជូនគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា ​និងអរគុណរដ្ឋាភិបាល កង​កម្លាំងស្វ័យការពារ ​និងប្រជាជនជប៉ុន​ ដែល​តែងតែ​រក្សាចំណងមិត្តភាព ល្អជាមួយ​កម្ពុជា​ជាប់​រហូតមក។ឯកឧត្តម ក៏បានគាំទ្រចំពោះសកម្មភាពវិនិយោគរបស់ក្រុមហ៊ុនជប៉ុន​នៅកម្ពុជា ដោយ​ក្រុមហ៊ុន​តែង​បាន​គោរពច្បាប់ និង​អនុវត្តការ​លើក​កម្ពស់​លក្ខខណ្ឌ​ការងារ​សម្រាប់​កម្មករ​និយោជិត​បាន​យ៉ាង​ល្អប្រសើរ៕

ទំនាក់ទំនងវិស័យវប្បធម៌រវាងកម្ពុជា-ជប៉ុន នៅតែល្អប្រសើរ

2022/02/18 02:14:20 pm        401
ភ្នំពេញ៖ គិតមកទល់បច្ចុប្បន្ននេះ បើទោះបីជាមានការរីករាលដាលនៃវីរុសកូវីដ១៩ខ្លាំង យ៉ាងណាក៏ដោយ ក៏សកម្មភាពវប្បធម៌រវាងកម្ពុជា-ជប៉ុន នៅតែបន្តមានជាហូរហែរឥតដាច់ និងតែងតែជួយគ្នាទៅវិញទៅមកគ្រប់ពេលវេលា។ នេះជាការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ នៃរដ្ឋាភិបាលកម្ពុជា។ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅក្នុងពិធីមហោស្រព គីហ្សូណាជប៉ុន-កម្ពុជា លើកទី១១ កាលពីល្ងាចថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២២កន្លងទៅ បានមាន​ប្រសាសន៍ថា សម្រាប់ព្រឹត្តការណ៍ គីហ្សូណាជប៉ុន-កម្ពុជា ក៏ជា​សកម្មភាពវប្បធម៌មួយ​ក្នុង​ចំណោមសកម្មភាពវប្បធម៌ជាច្រើនទៀត និង​មានសារៈសំខាន់​ក្នុង​ការលើកស្ទួយកិច្ច​សហប្រតិបត្តិការវប្បធម៌កម្ពុជា-ជប៉ុន។ឯកឧត្តម បាន​ទទួលស្គាល់ថា ​ជាមួយព្រឹត្តការណ៍នេះ ​គឺជាសក្ខីភាព សបញ្ជាក់ពីកិច្ច​សហប្រតិបត្តិការល្អ ​និងស៊ីជម្រៅរបស់ប្រទេសទាំងពីរ ​លើវិស័យវប្បធម៌ និងវិចិត្រសិល្បៈផងដែរ ពោលគឺទំនាក់ទំនងកម្ពុជា-ជប៉ុន គឺជាមិត្តភាព​ជិតស្និទ្ធ​តាំង​ពី​អតីតកាល ​បច្ចុប្បន្ន និងឆ្ពោះទៅអនាគត។ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន​ប្រចាំ​នៅ​កម្ពុជា បានលើកឡើងថា ​ពាក់ព័ន្ធប្រធានបទ​នៃមហោស្រពឆ្នាំនេះគឺ “គីហ្សូណានៅក្បែរ​អ្នក​ជានិច្ច” មានន័យថា ​ចំណងមិត្តភាពដ៏​ស្អិតរមួត​ ដូច្នេះទោះបីជា​យើងមិនអាចចូលរួមជាមួយគ្នា ក្នុងរូបភាពច្រើនគ្នាក្នុងពេលតែមួយក៏ដោយ ​យើងជឿជាក់ថា​ ស្ថានភាពកូវីដ១៩ បាន​បង្ហាញ​ឲ្យ​ឃើញថា ​ចំណងមិត្តភាពដ៏ស្អិតរមួតរវាងប្រជាជនប្រទេសទាំងពីរ នឹងមិនងាយ​កាត់ផ្តាច់​ងាយៗឡើយ។ស្របគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ​យុវជន និងកីឡា បានចាត់​ទុកហោស្រព ​គីហ្សូណាជប៉ុន-កម្ពុជា ថា ​នឹងផ្តល់​ឱកាស​ឲ្យប្រជាជនប្រទេសទាំងពីរ ទទួល​បាន​បទពិសោធន៍ល្អៗ ​ក្នុងវិស័យសិល្បៈបែបប្រពៃណី​ និងទំនើបនៃសិល្បៈកម្ពុជា​ និងជប៉ុន ដោយ​នាំយកនូវការសម្តែងបែបទំនើប និងប្រពៃណីចម្រុះជាច្រើនផ្សេងទៀត។ សូមបញ្ជាក់ថា ​ព្រឹត្តការណ៍មហោស្រពគីហ្សូណា ត្រូវបានចាប់ផ្តើមនៅឆ្នាំ២០១២ ដើម្បីជំរុញ​ការ​ផ្លាស់ប្តូររវាងជប៉ុន ​និងកម្ពុជា ​លើវិស័យវប្បធម៌ និងអប់រំ។ ​សម្រាប់ឆ្នាំ២០២២នេះ ស្ថានទូតជប៉ុន​ប្រចាំនៅកម្ពុជា ​នៅតែបន្តរៀបចំ ​ដែលនឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ​ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ​នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន​ (CJCC) ​និងតាមប្រព័ន្ធអនឡាញ ក្នុងគោល​បំណងបង្ហាញពីវប្បធម៌បុរាណ និងទំនើបរបស់ជប៉ុន និងកម្ពុជា ក៏ដូចជា​ការផ្លាស់ប្តូរ​វប្បធម៌ រវាងប្រជាជននៃប្រទេសទាំងពីរ។ កម្មវិធីនេះដែរ នឹងនាំយកមកនូវកម្មវិធីជាច្រើនផ្សេងទៀត​ ដូចជាសិក្ខាសាលា និង​សិក្ខាសាលាតាមអនឡាញ ទាក់ទងទៅនឹងសិល្បៈ អប់រំ ​បច្ចេកវិទ្យា​ ម្ហូបអាហារ ​និងបង្អែមជប៉ុន សាកល្បង​ស្លៀកយូកាតាជប៉ុន ​និងថតរូបសិល្បៈ ​បត់ប្រដាស​ អូរីហ្គាមិ ថ្នាក់ហត្ថកម្ម និង​ការសសេរអក្សផ្ចង់ ស្យូដូជាដើម៕អត្ថបទ៖ ឈិត បូរ៉ាវី

ការវិនិយោគលើការអភិវឌ្ឍជំនាញ ដល់យុវជន គឺជា​ការ​វិនិយោគ​ជួយ​ដល់​សង្គមទាំង​ពេល​បច្ចុប្បន្ន​និងអនាគត

2022/02/18 02:03:13 pm        473
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកថា ការវិនិយោគលើការអភិវឌ្ឍន៍ជំនាញ ព្រមទាំងមុខរបរ និងការងាររបស់យុវជន មានន័យថា ជាការវិនិយោគសង្គមក្នុងពេលបច្ចុប្បន្ន និងអនាគត។ ហើយការវិនិយោគនេះ ទៀតសោត តម្រូវឱ្យមានការយកចិត្តទុកដាក់លើគុណភាព និងបរិមាណការងារ។ក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកាដៃគូ ​ស្តីពីជំនាញ និងអនាគតនៃការងារ តាមប្រព័ន្ធវីដេអូ ដែលរៀបចំឡើងដោយអង្គការអន្តរជាតិខាងការងារ (ILO) សហការជាមួយក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ​ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ថា ​ការវិវត្តនៃបច្ចេកវិទ្យា និងសកលភាវូបនីយកម្ម ព្រមទាំង​បម្រែ​បម្រួល​ប្រជាសាស្ត្រ ​និង​អាកាសធាតុ ​គឺជានិន្នាការធំៗ ​ដែលកំពុងនាំមកនូវការផ្លាស់ប្តូរ​ក្នុងពិភព​នៃការងារ ។ ប៉ុន្តែការផ្លាស់ប្តូរទាំងនេះ ក៏នាំមកនូវបញ្ហាប្រឈម សម្រាប់ប្រជាជនក្នុងការទទួលបានការ​បង្កើន​ជំនាញ ក៏ដូចជាបង្កបញ្ហាប្រឈមដល់វិស័យឯកជន​ក្នុងការ​សម្របខ្លួន​ទៅតាមការផ្លាស់ប្តូរទាំងនេះ ប្រកបដោយនិរន្តរភាពផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម បានវាយតម្លៃខ្ពស់ ចំពោះការណ៍ដែលអង្គការ ILO ​បាននិងកំពុងអនុវត្ត គំនិត​ផ្តួចផ្តើម​នវានុវត្តន៍នៅកម្ពុជា ​ដើម្បីបំផុសឱ្យមានការអនុវត្តវិធាន​ការជាក់លាក់សំដៅ៖ លើកកម្ពស់​ជំនាញ​សម្រាប់ការងារបៃតង និង​ជម្រុញ​បរិវត្តកម្មឌីជីថល​នៃប្រព័ន្ធអប់រំបណ្តុះបណ្តាល​បច្ចេកទេស ​និងវិជ្ជាជីវៈ(TVET)ជាដើម។សូមជម្រាបថា ​ដើម្បីឆ្លើយតបទៅនឹងបញ្ហាជំនាញ ​និងអនាគតនៃការងារ ក៏ដូចជាការឆ្លើយតបទៅ​នឹង​ការរីករាតត្បាតនៃជំងឺកូវីដ-១៩ រដ្ឋាភិបាលកម្ពុជា​បានដាក់ចេញរួមមកហើយនូវគោល​នយោបាយ​សំខាន់ៗ​មួយចំនួនដូចជា ​គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥, គោល​នយោបាយជាតិ ស្តីពីមុខរបរ​និងការងារ ឆ្នាំ២០១៥-២០២៥, គោល​នយោបាយជាតិ​ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស ​និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥, ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ ​និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា​ក្នុងការរស់នៅជាមួយកូវីដ-១៩ តាម​គន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ​២០២១-២០២៣ ​និងគោលនយោបាយជាតិ ស្តីពី​ពលករ​ទេសន្តប្រវេសន៍ឆ្នាំ២០១៩-២០២៣​ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច ​និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥៕អត្ថបទ៖ ឈិត បូរ៉ាវី 

ក្រសួងផែនការផ្សព្វផ្សាយវិធីសាស្ត្រសម្រួលសម្រាប់វាស់វែងភាពក្រីក្រ និងកម្រិតភាពក្រីក្ររបស់ពលរដ្ឋ

2022/02/18 01:42:04 pm        245
ភ្នំពេញ៖ ក្រសួងផែនការបានធ្វើការផ្សព្វផ្សាយពីវិធីសាស្ត្រសម្រួល សម្រាប់វាស់វែងភាពក្រីក្រ នៅកម្ពុជា និងកម្រិតនៃភាពក្រីក្ររបស់ប្រជាជនកម្ពុជា ឆ្នាំ២០២១៩-២០២០ ឲ្យស្របតាមឧត្តមានុវត្តអន្តរជាតិ និងស្ថានភាពជាក់ស្ដែង នៃជីវភាពរស់នៅរបស់ពលរដ្ឋ។ក្នុងសិក្ខាសាលាផ្សព្វផ្សាយវិធីសាស្ត្រថ្មីនេះ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ មានប្រសាសន៍ថា ចាប់​ពីឆ្នាំ២០២១៤ ដល់ឆ្នាំ២០១៨ កម្ពុជាបានកាត់បន្ថយភាពក្រីក្រលើស ១ភាគរយ ​នៅក្នុងមួយឆ្នាំ ដូច្នេះអត្រានៃភាពក្រីក្ររបស់ប្រជាជនកម្ពុជា ស្ថិតនៅកម្រិតទាបជាង១០ភាគរយ។ឯកឧត្តម បានបន្តថា ចាប់តាំងពីឆ្នាំ២០២១៥ ក្រសួង និងក្រុមការងារជាតិសម្រាប់វាស់វែងភាពក្រី ក្រនៅកម្ពុជា ដែល​មាន​ការ​គាំទ្រ​បច្ចេកទេស​ពី​ធនាគារពិភពលោក ​បាន​ធ្វើការ​ពិនិត្យ​វិធី​សាស្ត្រ​វាស់វែង ​ភាពក្រីក្រ​នៅកម្ពុជា ​ដែល​បានប្រើប្រាស់​តាំងពីឆ្នាំ២០២១៩ ឡើងវិញ ​ដោយអត្រា នៃ​ភាពក្រីក្រនៅរាជធានីភ្នំពេញ ​មានកម្រិតខ្ពស់ជាងនៅតំបន់ទីប្រជុំជន ​និងនៅតំបន់ទីប្រជុំជន ដែលជាទូទៅ​រាជធានីភ្នំពេញ ​មានអត្រាភាពក្រីក្រ ​មានកម្រិតទាបជាងគេ ​បន្ទាប់មកទីប្រជុំជន និងចុងក្រោយ​តំបន់ជនបទ ​មានកម្រិត ​ខ្ពស់ជាងគេ ។ឯកឧត្តម ឆាយ ថន បានបន្ថែមថា ​ឆ្លងតាមការសិក្សាអស់រយៈពេល៤ឆ្នាំ ពីវិធីសាស្ត្រទូទៅរបស់​ធនាគារ​ ពិភពលោក ​និង​វិធីសាស្ត្រ ​ដែលមានលក្ខណៈ​ឧត្តមានុវត្ត ​ពេលនេះ កម្ពុជា បាន​បង្កើត​វិធីសាស្ត្រមួយ ដែលស្របតាមស្ដង់ដារអន្តរជាតិ មានការអនុវត្តជាទូទៅ​នៅ​ក្នុងបណ្ដាប្រទេស​ក្នុង​តំបន់ និងក្នុងពិភពលោក ​ដែលវិធីសាស្ត្រនេះ ​បាន​ទទួល​ការឯកភាពពីរាជរដ្ឋាភិបាល កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ។ឯកឧត្តមទេសរដ្ឋមន្ត្រី ​បានបន្តទៀតថា​ វាបាន​ឆ្លុះ​បញ្ចាំង​ពីការការ​ប្រែប្រួល​ទម្រង់ ​នៃការប្រើប្រាស់ រួមជាមួយស្ថានភាព​ចំណូល​មធ្យមកម្រិតទាប​របស់ប្រទេស និងធ្វើឲ្យប្រសើរឡើងវិធី​សាស្ត្រ​សម្រាប់វាស់វែង​ភាពក្រីក្រ ​រាជរដ្ឋាភិបាល​ បាន​សម្រេចចិត្ត កែ​លម្អ​កម្រង​សំណួរ​សម្រាប់​អង្កេតសេដ្ឋកិច្ច ​សង្គមកិច្ច កម្ពុជា ២០១៩-២០២០​ ដើម្បី​ទទួលព័ត៌មាន​ប្រសើរជាងមុន ហើយ​កែសម្រួលវិធីសាស្ត្រសម្រាប់វាស់វែង ​ភាពក្រីក្រ ​ដើម្បី​បន្ស៊ី​ទៅនឹងវិធីសាស្ត្រ ដោយអនុលោម​តាមឧត្តមានុវត្តអន្តរជាតិ។ផ្អែកលើវិធីសាស្ត្រ ​ដែលបានកែសម្រួល ​និងទិន្នន័យអង្កេតសេដ្ឋកិច្ច ​សង្គមកិច្ចកម្ពុជា ខ្សែបន្ទាត់ ភាពក្រីក្រថ្នាក់ជាតិសម្រាប់កម្ពុជា​ មានចំនួន១០ ៩៥១ រៀលម្នាក់ ក្នុងមួយថ្ងៃ ។ រាធានីភ្នំពេញ ក្នុងមួយថ្ងៃម្នាក់មានចំណូល១០ ៩៥១រៀល​ ទីប្រជុំជនផ្សេងទៀត​ ៩៥៧១រៀល ​និង​នៅ​ជនបទ ៨៩០៨រៀល៕ អត្ថបទ៖ បាន សុខរិទ្ធិ 

អាណាព្យាបាលគាំទ្រនិងអរគុណរាជរដ្ឋាភិបាល អនុញ្ញាតឲ្យចាក់វ៉ាក់សាំងជូនកុមារអាយុពី៣ឆ្នាំ​ដល់ក្រោម៥ឆ្នាំ

2022/02/18 12:47:31 pm        416
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីម្សិលមិញនេះ បានអនុញ្ញាតឱ្យក្រសួងសុខាភិបាលរៀបចំការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនកុមារអាយុចាប់ពី ៣ឆ្នាំទៅក្រោម៥ឆ្នាំ។ ការសម្រេចនេះ ធ្វើឡើងស្របពេលដែល​ កម្ពុជាមានការរីករាលដាលកូវីដ-១៩ ជាច្រើនករណីរៀងរាល់ថ្ងៃ។ ការសម្រេចថ្មីនេះ គឺទទួលបានការសាទរពីប្រជាពលរដ្ឋ ជាពិសេសអាណាព្យាបាលដែលមានកូនតូចស្ថិតក្នុងក្រុមអាយុនេះ។ក្រសួងសុខាភិបាល បានសម្រេចជ្រើសរើសថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ សម្រាប់ការចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩​ ជូនកុមារអាយុចាប់ពី ៣ឆ្នាំទៅ៥ឆ្នាំ។ការសម្រេចនេះគឺ ​បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ឱ្យក្រសួងសុខាភិបាលរៀបចំការ​ចាក់វ៉ាក់សាំងជូនក្រុមគោលដៅថ្មីនេះ ឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើបាន។ តាមរយៈសារសម្លេងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាកាលពីម្សិលម៉ិញ លើកឡើងថា គ្មានជម្រើសណាល្អជាងការចាក់វ៉ាក់សាំងនោះទេ។សម្ដេចតេជោ ក៏បានសំណូមពរទៅអាណាព្យាបាល ជូនកូនៗរបស់ខ្លួនទៅទទួលការចាក់វ៉ាក់សាំង​កូវីដ១៩​អោយបានគ្រប់ៗគ្នា ខណៈតាមការប៉ាន់ប្រមាណ ​កុមារស្ថិតក្នុងអាយុ ​៣ទៅក្រោម៥ឆ្នាំ គឺមានប្រមាណ ៧០ម៉ឺននាក់នៅទូទាំងប្រទេស។ការសម្រេចចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងនេះ ​គឺទទួលបានការសាទរពីប្រជាពលរដ្ឋ ពិសេស​គឺអាណាព្យាបាល ​ដែលពួកគាត់មានកូនតូចមិនទាន់បានចាក់វ៉ាក់សាំង។ ​ពួកគាត់​ លើកឡើងថា មួយរយៈមកនេះ​ គឺពួកគាត់មានការព្រួយបារម្ភច្រើនចំពោះសុខភាពកូន ខណៈដែលករណីឆ្លងវីរុស​បំប្លែង​ថ្មីអូមីក្រុងកើតឡើង​ជាច្រើនរយករណីរៀងរាល់ថ្ងៃ។ ​ពួកគាត់ជាអាណាព្យាបាល នឹង​ជូនកូន​ទៅទទួលការចាក់វ៉ាក់សាំងឱ្យបានទាន់ពេលវេលា។ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបញ្ជាក់ពីការចាប់ផ្ដើមចាក់​វ៉ាក់សាំង​ជូនដល់​កុមារអាយុពី៣ឆ្នាំ​ដល់ក្រោម៥ឆ្នាំ ប្រភេទ ស៊ីណូវ៉ាក់។ សម្រាប់​ឯកសារ​ដែលក្រសួង​តម្រូវ​ឱ្យភ្ជាប់ទៅជាមួយ គឺមានដូចជា សំបុត្រកំណើត​ ឬសំបុត្របញ្ជាក់កំណើត ​ឬសៀវភៅគ្រួសារ ឬសៀវភៅ​ស្នាក់នៅ ឬលិខិតឆ្លងដែន ​និងប័ណ្ណសំគាល់​ខ្លួនមន្រ្តីរាជការ ឬប័ណ្ណមន្រ្តី​ជាប់​កិច្ច​សន្យា​របស់ឪពុកម្ដាយ ​ចំពោះកូនចៅមន្រ្តីរាជការថ្នាក់ជាតិ៕អត្ថបទ៖ គឹមហុក

បក្សនយោបាយ៖ សេរីភាពជួបជុំជាមួយពលរដ្ឋជាកត្តាសំខាន់ ដើម្បីឲ្យលម្ហប្រជាធិបតេយ្យកាន់តែប្រសើរ

2022/02/18 12:24:07 pm        563
ភ្នំពេញ៖ គណបក្សនយោបាយដែលបានត្រៀមខ្លួនរួចរាល់ចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅពេលខាងមុខនេះ បានលើកឡើងថា សកម្មភាពសេរីភាពជួបជុំនៅតាមមូលដ្ឋាន ជាមួយប្រជាពលរដ្ឋជាកត្តាសំខាន់ ដើម្បីឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែល្អប្រសើរ ខណៈសកម្មភាពកន្លងមកនេះ បានបើកយ៉ាងទូលាយ និងមិនមានការរឹតត្បិតឡើយ។លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានប្រាប់BTVថា ក្រោយពីគណបក្ស​របស់​លោក បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ការធ្វើសកម្មភាពនយោបាយនៅតាមមូលដ្ឋាន បានអនុវត្ត ទៅតាមការកំណត់ដោយច្បាប់ និងបទបញ្ជានានា ដើម្បីចួលរួមជំរុញឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា មានដំណើរការទៅមុខ​ដោយរលូន និងមិនមានភាព​អសកម្មណាមួយ​កើតឡើងក្នុងពេលធ្វើសកម្មភាព នយោបាយ ឬការប្រកួតប្រជែងក្នុងការបោះឆ្នោត​នាពេល​កន្លង​ទៅឡើយ។លោក បានសង្កេតឃើញថា លម្ហប្រជាធិបតេយ្យនៅកម្ពុជា បានបង្កលក្ខណៈល្អប្រសើរជូនបណ្តា គណបក្សនយោបាយ ​ទាំងការជួបជុំ ​ឬការចុះមូលដ្ឋានជួបប្រជាពលរដ្ឋ ​ដោយអាជ្ញាធរមូលដ្ឋាន បាន ​សម្របសម្រួលក្នុងពេលចុះមូលដ្ឋានស្វែងរកប្រជាប្រិយភាពពីប្រជាពលរដ្ឋ។លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានឱ្យដឹងដែរថា​ ការធានាលក្ខណៈងាយ ស្រួល​ដល់គណបក្សនយោបាយនានាពេលចុះមូលដ្ឋាន គឺជា​ការ​សម្រួល​រំហូរ​បរិយាកាស​នយោបាយ នៅកម្ពុជាឱ្យកាន់តែប្រសើរ សម្រាប់ការបោះឆ្នោតឱ្យដំណើរការរលូនសេរី និងយុត្តិធម៌។កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន​អំពាវនាវឲ្យអាជ្ញាធរទាំងអស់ ​ត្រូវតែសម្របសម្រួល ​និងធ្វើយ៉ាងណាឲ្យបណ្តាគណបក្សទាំងអស់ ចុះមូលដ្ឋាន ដើម្បីជួបសមាជិក-សមាជិការបស់ពួកគេ ​ប្រកបដោយភាពងាយស្រួល និង​សមស្រប​ទៅតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ខណៈការឃោសនា ​និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​អាណត្តិទី៥​ នឹងខិតជិតមកដល់ តែគឺសម្រាប់តែគណបក្សនយោបាយណា ដែលបាន​ចុះ​បញ្ជី​នៅ​ក្នុងក្រសួងមហាផ្ទៃប៉ុណ្ណោះ​ ខណៈគណបក្ស ​ដែលពុំមានច្បាប់​ និងមិនបានចុះបញ្ជីត្រឹមត្រូវទេនោះ ត្រូវតែចាត់វិធានការច្បាប់៕

សហភាពសហព័ន្ធយុវជនកម្ពុជារាជធានី ចុះអនុស្សរណៈនៃការយោគយល់សម្រាប់កម្មវិធីអប់រំ ៤.០

2022/02/18 03:52:50 am        853
ភ្នំពេញ៖ ពិធីចុះអនុស្សរណៈនៃការយោគយល់សម្រាប់កម្មវិធីអប់រំ ៤.០ (Academia 4.0 Program) បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ក្រោមអធិបតីភាពរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធ​យុវជនកម្ពុជា រាជ​ធានីភ្នំពេញ ។ក្នុងពិធីនេះ ក៏មានការចូលរួមពីឯកឧត្តម ឃុត ចាន់ដារ៉ា, អគ្គនាយកនៃក្រសួងបរិស្ថាន, ប្រធាន​នាយកដ្ឋាននៃក្រសួបរិស្ថាន,តំណាងមកពីកម្ពុជា ៤.០ និងមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា និង សាលា CADT, នាយក /តំណាងមកពីវិទ្យាល័យដែលជាភាគីចុះអនុស្សរណៈទាំង៤, តំណាងមក​ពីក្រសួងអប់រំ យុវជន និងកីឡា, ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ, តំណាង​មកពីមូលនិធិ Prince Foundation, សិស្ស, អាណាព្យាបាល, ភ្នាក់ងារព័ត៌មាន ព្រមទាំង​ក្រុមការងារ​រៀបចំពិធី។អនុស្សរណៈនេះធ្វើឡើងរវាងប្រាំមួយភាគី គឺ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ, សាលា ស្ទីមមីង ខេមបូឌា, វិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មី, វិទ្យាល័យព្រែកលៀប សាលារៀនជំនាន់ថ្មី, វិទ្យាល័យអ៊ីធូស្ទែម ព្រះយុគន្ធរ និង សាលាភាព​ជា​អ្នកដឹក​នាំឡៃហ្គឺរ ដែលអនុស្សរណៈនេះមានគោលបំណង​សម្គាល់​សេចក្តីព្រមព្រៀង​ដែលផ្តល់​ជូនការ​បណ្តុះបណ្តាលជំនាញឧស្សាហកម្ម ៤.០ ផ្តោតលើការប្រើប្រាស់សូហ្វ៊ែររបស់ក្រុមហ៊ុន Siemens ​សម្រាប់ឧស្សាហកម្ម ៤.០ ដោយក្តោបជំនាញដូចជាឌីហ្សាញផលិតផលផ្នែកមេកានិក, ផលិតផលផ្នែកអេឡិកត្រូនិក, ការធ្វើSimulation, ការបោះពុម្ព3D....៕

រដ្ឋបាលខណ្ឌបឹងកេងកង បន្តចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតចំនួន ២០គ្រួសារ

2022/02/17 04:51:14 pm        77
ភ្នំពេញ៖ រដ្ឋបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង និងលោកស្រីអភិបាលរង រួមទាំងមន្ត្រីក្រោមឱវាទ បានបន្តចុះចែកអំណោយជូន ដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតចំនួន ២០គ្រួសារ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ។ក្នុងពិធីចែកអំណោយនោះដែរលោក ធឹម សំអាន ក៏បានណែនាំអោយបងប្អូន​ប្រជាពលរដ្ឋ ចូលរួម​ទប់ស្កាត់​ការ​រីករាល​ដាល​ជំងឺ​កូវីដ-១៩ ​បំប្លែងថ្មី អូមីក្រុងទាំងអស់គ្នា ​ដោយ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​ការ​​របស់​រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងអនុវត្ដតាមការណែនាំវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។ ដូច្នេះ យើង​ត្រូវចូលរួម​ទប់ស្កាត់​ទាំងអស់គ្នា ​ដើម្បី​កាត់ផ្ដាច់​អោយ​បាន​នូវ​ការ​រីករាល​ដាល​ជំងឺកូវីដ-១៩​ បំប្លែង​ថ្មី អូមីក្រុង។អំណោយដែលត្រូវប្រគល់ដល់បងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាតចំនួន ២០គ្រួសារ នាពេលនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ជែល និងម៉ាស១កញ្ចប់ផងដែរ៕អត្ថបទ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋ២០១គ្រួសារ នៅស្រុកពញាឮ សប្បាយចិត្ត បានចូលសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ ស្រួលរកទីផ្សារជាងមុន
06/28/2025 06:06 PM
ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ សម្តែងការអរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្ដល់ឱកាសការងារដល់ពួកគាត់
06/28/2025 06:06 PM
អ្នកនាំពាក្យ៖ សម្ដេចតេជោតែងលើកឡើងថា បើមិនចេះយុទ្ធសាស្រ្ត កុំធ្វើនយោបាយ ឬធ្វើជាអ្នកដឹកនាំ
06/28/2025 06:06 PM
គណៈកម្មាការUN និយាយថា ប្រទេសស៊ីរី ត្រូវតែបញ្ចប់អំពើហិង្សាលើជនជាតិភាគតិច Alawites និងការពារកន្លែងគោរពបូជា
06/28/2025 05:06 PM
ក្រុមហ៊ួទីនៅយេម៉ែន អះអាងថា ខ្លួនបានវាយប្រហារដោយមីស៊ីលលើអ៊ីស្រាអែល ប៉ុន្តែត្រូវស្ទាក់ចាប់បាន
06/28/2025 05:06 PM
មន្ត្រី៖ ទាហាន ១៣នាក់ បានស្លាប់ ក្នុងការវាយប្រហារអត្តឃាត នៅភាគពាយ័ព្យប៉ាគីស្ថាន
06/28/2025 05:06 PM
ក្រុមអង្គការជំនួយអន្តរជាតិ កំពុងខិតខំសម្របសម្រួលការផ្គត់ផ្គង់ជំនួយបន្ថែមទៀត ដល់ប្រជាជននៅតំបន់ហ្កាហ្សា
06/28/2025 05:06 PM
ប្រធានរក្សាសន្តិភាពUN«ព្រួយបារម្ភខ្លាំងណាស់» អំពីអនាគតនៃកិច្ចព្រមព្រៀងបទឈប់បាញ់លីបង់និងអ៊ីស្រាអែល
06/28/2025 05:06 PM
ឯកឧត្តម ឌិត ទីណា អញ្ជើញចុះពិនិត្យស្ថានភាពផលិតកម្មដំណាំបន្លែ និងស្តាប់នូវសំណូមពរម្ចាស់កសិដ្ឋាន នៅខេត្តបន្ទាយមានជ័យ
06/28/2025 05:06 PM
គិតត្រឹមថ្ងៃទី២៨ខែមិថុនានេះ ប្រជាពលរដ្ឋខ្មែរនៅថៃ បន្តវិលត្រឡប់ចូលស្រុកកំណើតវិញ ដោយទឹកមុខសប្បាយរីករាយ
06/28/2025 05:06 PM