ឯកឧត្តម ប៉េង ពោធិ៍នា៖ «យើងត្រូវរួបរួមគ្នាជាធ្លុងមួយ​ទប់ស្កាត់ និង​បំផ្លាញ​មហិច្ឆតា​នយោបាយ​របស់​ក្រុម​ជ្រុល​និយមមួយក្តាប់តូច ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍»
គណបក្សប្រជាជនខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីអបអខួបអនុស្សាវរីយ៍លើកទី៧៤ថ្ងៃបង្កើតគណបក្ស
គណបក្សប្រជាជនកម្ពុជាជាកម្លាំងនយោបាយតែមួយគត់រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ
គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាស​បញ្ចូល​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ៥៧៧នាក់ ដែលជាអតីតសកម្មជនមកពីគណបក្សប្រឆាំង

នយោបាយ​ និង ការអភិវឌ្ឍន៍

អតីតអគ្គលេខាធិការUNគាំទ្រសម្តេចតេជោជាប្រធានអាស៊ាន ជាពិសេសការយកចិត្តទុកដាក់ជួយមីយ៉ាន់ម៉ា

2022/02/11 12:19:28 pm        637
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបាន គីមូន (Ban Ki-moon) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២។ នៅក្នុងកិច្ចពិភាក្សាលក្ខណៈទ្វេភាគីនេះ សម្ដេចតេជោ បានសម្តែងនូវក្តីរីករាយដែលបានជួប ឯកឧត្តម បាន គីមូន សារជាថ្មីម្ដងទៀត ក្រោយពីឯកឧត្តមបានចប់តួនាទីជាអគ្គលេខាធិកាអង្គការ​សហប្រជាជាតិ។ក្នុងជំនួបនេះ ឯកឧត្តម Ban Ki-moon បានមានប្រសាសន៍ថា ឯកឧត្តមសង្ឃឹមថា សម្ដេចនឹងមាន​ជំនួប​ល្អប្រសើរជាមួយ នឹងឯកឧត្តមប្រធានាធិបតី Moon Jae-In នៅថ្ងៃរសៀលនេះ ​ជាពិសេស ឯកឧត្តម សង្ឃឹមថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េ ​នឹងមានភាពល្អប្រសើរ ​និងរីកចម្រើន និងទំនាក់ទំនង​កាន់តែល្អប្រសើរបន្ថែមទៀតរវាងកូរ៉េ ​និងអាស៊ាន។សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះការលើកឡើងរបស់ឯកឧត្តម ​បាន គីមូន និងពិតជារីករាយ​ដែលបានធ្វើជាសហប្រធាន ជាមួយ ឯកឧត្តម នៅក្នុងកិច្ចប្រជុំកំពូល​សន្តិភាព​ពិភពលោកឆ្នាំ២០២២ នេះ។ សម្ដេចតេជោ បានមានប្រសាសន៍ថា អង្គការ UPF ពិតជាបាន​ធ្វើការ​ងារ​នេះដ៏ល្អ​ និងសំខាន់ ​ដែលជាយន្តការមួយសម្រាប់ការស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ។ សម្ដេចតេជោ ក៏បានមានប្រសាសន៍ទៀតថា​ អង្គការ UPF បានយកចិត្តទុកដាក់ ក្នុងការប្រមូល​យក​ថ្នាក់ដឹកនាំពិភពលោក បច្ចុប្បន្ននិងអតីតមេដឹកនាំ​ មកជួបជុំនាពេលនេះគឺជារឿងដែលប្រសើរបំផុត ។ សម្ដេចតេជោ បានមានប្រសាសន៍ទៀតថា ​យើងគួរតែបន្តធ្វើការរួមគ្នាដើម្បីគាំទ្រ ក្នុងការពង្រឹង​សកម្មភាព​របស់អង្គការ UPF នេះ​ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកសន្តិភាពនេះ។ នៅក្នុងជំនួបនេះផងដែរ ឯកឧត្តម បាន គីមូន ​ក៏មានការផ្លាស់ប្ដូរមតិយោបល់ ក៏ដូចជា​ការ​រួមចំណែក​ក្នុង​ការស្វែងរកដំណោះស្រាយក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ។ឯកឧត្តម បានមានប្រសាសន៍ថា​ ឯកឧត្តមពិតជាមានការគាំទ្រ ​នូវតួនាទីដ៏សំខាន់សម្រាប់អាស៊ាន ជាពិសេស​ការឯកភាពរបស់អាស៊ាន ហើយឯកឧត្តម ក៏បានគាំទ្រចំពោះសម្តេចតេជោ​ជាប្រធាន​អាស៊ាន​ក្នុងឆ្នាំ២០២២ នេះ ។ ឯកឧត្តម បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេ​ជោ​ទៅកាន់ប្រទេសមីយ៉ាម៉ា​ កន្លងទៅនេះ​ គឺជារឿងដ៏សំខាន់​ ក្នុងការស្វែងរកដំណោះស្រាយ ​បញ្ចប់ជម្លោះនៅ​ប្រទេសមីយ៉ាន់ម៉ា ជាពិសេស ឯកឧត្តមគាំទ្រ ចំពោះការបង្កើតឲ្យមានប្រេសិតពិសេស​របស់ប្រធាន​អាស៊ាន​ក្នុង​ការរក​ដំណោះស្រាយនៅមីយ៉ាន់ម៉ានេះ៕

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដ​ចំនួន២៧៤នាក់ ​ជា​ប្រភេទអូមីក្រុងទាំងអស់

2022/02/11 12:09:49 pm        332
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ២៧៤នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍អូមីក្រុងហក់ឡើងខ្ពស់រហូតដល់២៦៦នាក់ ។ប៉ុន្ដែក្រសួង​ បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២២,៧៤២នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៨,៥២៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

សម្តេចតេជោ ថ្លែងប្រាប់ពិភពលោកថា សង្គ្រាមមិនអាចបញ្ចប់សង្គ្រាម និងនាំ​មកនូវ​សន្តិភាព​នោះទេ

2022/02/11 12:00:22 pm        153
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងទៅកាន់ពិភពលោកថា សង្គ្រាមមិនអាចបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពនោះទេ ។សម្ដេចតេជោ ហ៊ុន សែន ពេលអញ្ជើញថ្លែងសន្ទររកថា បើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ ២០២២ ក្រោមមូលបទ "ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ" ដែលមានការចូលរួមពីសំណាក់​មេ​ដឹកនាំ និង​អតីត​អ្នកដឹកនាំ ​ដែលជាវាគ្មិន​ មកពីជាង១០០ប្រទេស នៅលើពិភពលោកនោះ បាន​ចែក​រំលែកបទ ​ពិសោធន៍របស់សម្តេច ​ដែលបានឆ្លងកាត់ជាងពាក់កណ្ដាលជីវិតមកហើយ គឺការ​ចរចារ​ស្វែង​រកការបញ្ចប់ សង្គ្រាមស៊ីវិល ​តាមរយៈនយោបាយឈ្នះ-ឈ្នះ ​ដោយសម្ដេចបានបញ្ជាក់ថា សន្តិភាព ​គឺមិនអាចយក សង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមបានទេ។សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ​បានបង្ហាញមោទកភាព ​និងសេចក្តីរីករាយ ដែល សម្តេច​មានកិត្តិយសធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ស្ដីពី សន្តិភាព​នៅឧបទ្វីបកូរ៉េ ​និងអរគុណដោយស្មោះចំពោះសហព័ន្ធសន្តិភាពសកល សម្រាប់ការ​ផ្ដល់​បដិសណ្ឋារ​កិច្ចដ៏កក់​ ក្តៅចំពោះ​សម្ដេច និងគណៈប្រតិភូ។ កិច្ចប្រជុំកំពូលពិភពលោកនេះ ​ពិតជាតំណាងឲ្យកិច្ចខិតខំប្រឹងប្រែង រួមគ្នា ក្នុងការស្វែងរក​បុព្វហេតុ​ដ៏មានតម្លៃ ​ដែលនោះ ​គឺជាបុព្វហេតុ ​នៃ​សន្តិភាព៕អត្ថបទ៖ មុត សុទ្ធ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាសហប្រធានបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២

2022/02/11 11:50:46 am        162
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជាសហប្រធាន បើករួមបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ពិធីនេះប្រារពឡើងនៅសណ្ឋាគារឡូតេវើល សាលឡូតេគ្រីស្តាល់ ក្នុងរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ។ នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ គឺបណ្តាមេដឹកនាំពិភពលោកនានា រួមទាំង​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនេះ។ នៅក្នុងពិធីជួបជុំមុនពិធីបើកជាផ្លូវការ សម្តេចតេជោ ត្រូវបានបាន ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាងកក់ក្តៅបំផុត ពីបណ្តាមេដឹកនាំពិភពលោកនានា ក្នុងនោះរួមមានឯកឧត្តម នាយករដ្ឋមន្រ្តីកូសូវ៉ូ ឯកឧត្តម មេក ប៉ែន (Mike Pence) អតីតអនុប្រធានាធិបតី សហរដ្ឋអាមេរិក ឯកឧត្តម បាន គីមីន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧតត្តម អតីតនាយករដ្ឋមន្រ្តី ព័រទុយហ្កាល់ និងជាអតីតប្រធានគណៈកម្មកាសហគមន៍អឺរ៉ុប ឯកឧត្តមអតីតនាយករដ្ឋមន្រ្តីអីស្រាអ៊ែល រួមទាំងឥស្សរជនជាន់ខ្ពស់ពិភពលោកជាច្រើនរូបទៀត។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើរបៀបវារៈ នៃ​កិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ​ឆ្នាំ២០២២ សន្តិភាពនៅឧបទ្វីបកូរ៉េ។ បន្ទាប់មកបណ្តាមេដឹកនាំ​ឥស្សរជនជាន់ខ្ពស់ពិភពលោក បានអញ្ជើញចូលរួមក្នុង​ពិធីបើកកិច្ច​ប្រជុំកំពូល​សន្តិភាពពិភពលោក ឆ្នាំ២០២២​ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ ដោយនៅក្នុងពិធីបើក​ជា​ផ្លូវការនេះ ​បណ្តាមេដឹកនាំសាសនាពិភពលោក បានអញ្ជើញបូងសួងសុំសន្តិភាពសម្រាប់​ឧបទ្វីបកូរ៉េ ​ពិសេសការថ្លែងសារសន្តិភាព ​និងការ​បួងសួង​របស់​តំណាងសាសនាទាំងបួន រួមទាំង​ព្រះសង្ឃ​និមន្តទៅពីព្រះរាជាណាចក្រកម្ពុជាផងដែរ ។ ឯកឧត្តមបណ្ឌិត យុន យ៉ុងហូ អគ្គនាយកអង្គការសន្តិភាពសកល មានប្រសាសន៍សំដែងនូវការ​ស្វាគមន៍​យ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ​និងបណ្តាមេដឹកនាំនានា ដែល​បាន​ចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញចូលរួមដោយផ្ទាល់ក្នុងពិធីបើកកិច្ចប្រជុំ​កំពូល​សន្តិភាពពិភពលោក ឆ្នាំ២០២២​ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ នៅលើទឹកដីរដ្ឋធានីសេអ៊ូល ដ៏ស្រស់បំព្រងនេះ។ ឯកឧត្តមបណ្ឌិតមានប្រសាសន៍បន្តថា វត្តមានរបស់សម្តេចតេជោ និងបណ្តាមេដឹកនាំពិភពលោក​ទាំងអស់​នៅពេលនេះ​ ក៏ដូចជាការថ្លែងសាតាមប្រព័ន្ធវីដេអូ គឺជាការចូលរួមចំណែកដល់​បុព្វហេតុ​សន្តិភាព​នៅឧបទ្វីបកូរ៉េ​ ក្នុងពេលអនាគតដ៏ខ្លីខាងមុខ៕អត្ថបទ៖ រក្សា

សម្តេចតេជោ ស្នើឱ្យកូរ៉េទាំងពីរ និងភាគីពាក់ព័ន្ធនានា​សម្រេច​សន្ធិសញ្ញា​សន្តិភាព​នៅឧបទ្វីបកូរ៉េ

2022/02/11 11:43:52 am        160
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើឱ្យកូរ៉េទាំងពីរ និងភាគីពាក់ព័ន្ធនានា សម្រេចសន្ធិសញ្ញាសន្តិភាពឱ្យបានឆាប់រហ័ស ដើម្បីធានាបាននូវសន្តិភាពអចិន្ត្រៃយ៍នៅឧបទ្វីបកូរ៉េ។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ពេលថ្លែងបើកកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២២ ស្តីពី «សន្តិភាពនៅ ឧបទ្វីបកូរ៉េ» នៅថ្ងៃទី១១ ខែកុម្ភៈ នេះ នៅទីក្រុងសេអ៊ូល បានស្នើឱ្យកូរ៉េទាំងពីរ និងភាគីពាក់ព័ន្ធនានា សម្រេចសន្ធិសញ្ញាសន្តិភាពឱ្យបានឆាប់រហ័ស ដើម្បីធានាបាននូវសន្តិភាព អចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ។សម្ដេច បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ បន្តជំរុញកិច្ចសហប្រតិបត្តិ ការផ្អែកលើទំនុកចិត្ត និងភាពជាដៃគូ ដោយយកប្រជាជនជាស្នូល ដើម្បីកសាងដំណើរឆ្ពោះទៅរកការ បង្រួបបង្រួម​កូរ៉េទាំងពីរ​ដោយសន្តិភាព» ។សម្តេចតេជោ បានបញ្ជាក់ទៀតថា ស្ថិរភាពនៅឧបទ្វីបកូរ៉េ គឺជាបញ្ហាចោទមួយផងដែរ នៅក្នុង បញ្ហាពិភពលោកដ៏តានតឹង និង​ស្មុគស្មាញ ​ដែលត្រូវការដំណោះស្រាយ ​ខណៈដែលពិភពលោក កំពុងតភ្ជាប់គ្នាទៅវិញទៅមក និងពឹងផ្អែកគ្នាទៅវិញទៅមកកាន់តែខ្លាំង ដូច្នេះហើយការធ្វើការ​ជា​មួយគ្នា ដើម្បីសម្របសម្រួលការឆ្លើយតបជាសកលចំពោះបញ្ហាសកល ​ដែលកំពុងតែកើតឡើង គឺជាតម្រូវការចាំបាច់។សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា​ កិច្ចប្រជុំកំពូលនេះ ​នឹងដាក់ចេញនូវឯកសារសំខាន់ៗចំនួនពីរ គឺសេចក្តីសម្រេចចិត្តទីក្រុងសេអ៊ូឆ្នាំ២០២២ ​ស្ដីពីដំណើរឆ្ពោះទៅរកសន្តិភាព និង​វិបុលភាព​ប្រកប​ដោយ ចីរភាព និងឧបទ្វីបកូរ៉េ​ និងគំនិត​ផ្តួចផ្តើម​ ស្ដីពីរដ្ឋពីរ​ ឆ្ពោះទៅជាតិតែមួយ ឧបសគ្គតែមួយ ប្រជាជនតែមួយ ​និងវប្បធម៌តែមួយ។ គេកំពុងទន្ទឹងរង់ចាំធាតុចូលរបស់​ប្រតិភូ​ថែមទៀត​លើ​ឯកសារ​ទាំងពីរនេះ៕អត្ថបទ៖ មុត សុទ្ធ

មូលនិធិហ្រ្វេតហូឡូ ស្នើសុំការគាំទ្រ​ពី​ក្រសួងសុខាភិបាល​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​វិស័យ​ចក្ខុរោគ​នៅកម្ពុជា

2022/02/11 11:37:39 am        308
ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានអនុគណៈកម្មការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ លោក Pascal Bijleveld ប្រធាននាយក ប្រតិបត្តិទីមួយរបស់អង្គការ ATscale និងលោក បាក់ តូក្យូ នាយកប្រចាំប្រទេសមូលនិធិហ្រ្វេតហូឡូ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានគោរពស្នើសុំការគាំទ្រពីក្រសួងសុខាភិបាល ក្នុងការអនុវត្តគម្រោងលើវិស័យចក្ខុរោគកាន់តែមានប្រសិទ្ធិភាពខ្ពស់។លោក Pascal Bijleveld បានលើកឡើងទៀតថា ​ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍលើវិស័យ​ចក្ខុរោគ​នេះ​កាន់តែមានប្រសិទ្ធិភាពខ្ពស់ មូលនិធិហ្វ្រេតហូឡូ ​ មានសកម្មភាពសំខាន់ៗដូចជា៖ ធ្វើអោយ​ប្រសើរ​ឡើងនូវលទ្ធភាពទទួលបានសេវាបកបាយភ្នែក​ និងសេវាកែតម្រូវ កំហុសកំណុំរូបភាព​មាន​គុណភាពខ្ពស់ ពិសេសសម្រាប់ស្ត្រី ប្រជាជនក្រីក្រ និងជនងាយរងគ្រោះ។ ពង្រឹងសមត្ថភាព និងប្រសិទ្ធភាពធនធានមនុស្ស ក្នុងវិស័យសុខភាពភ្នែក និងពង្រីកទីតាំងសេវា​ដល់​តំបន់ដាច់ស្រយាល។ ឆ្ពោះទៅរកប្រព័ន្ធសុខភាពភ្នែកមួយដែលមានគណនេយ្យភាព ប្រសិទ្ធភាព ​និងធនធានប្រកបដោយនិរន្តរភាព និងធ្វើអោយប្រសើរឡើង នូវលទ្ធផល​សុខភាព​ភ្នែកដោយការពង្រឹងគុណភាពនៃសេវាកម្មវះកាត់បកបាយភ្នែកសេវាកែរ តម្រូវ កំហុសកំណុំរូបភាព។ជាការឆ្លើយតប លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ បានសម្តែងអំណរគុណចំពោះអង្គការ និង​អង្គការ​មូលនិធិហ្វេតហូឡូ ដែលតែងតែឧបត្ថម្ភគាំទ្រដល់ប្រតិបត្តិការរបស់​កម្មវិធីជាតិសុខភាពភ្នែក និង​បានចូលរួមចំណែកកាត់បន្ថយបញ្ហាភ្នែក ​និងភាពពិការភ្នែករបស់ប្រជាជនកម្ពុជា ដែលជា​ការ​ចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងសុខុមាលភាព របស់ប្រជាជនកម្ពុជា និងសូមគាំទ្រ​ចំពោះ​គម្រោង និងបានសំណូមពរអង្គការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្មវិធីជាតិសុខភាពភ្នែក ដើម្បីអនុវត្តគម្រោងនេះ ឱ្យទទួលបានជោគជ័យតាមការរំពឹងទុក។ឆ្លៀតក្នុងឱកាសនោះ លោក Pascal Bijleveld បានសម្តែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និង​ក្រសួងសុខាភិបាល ដែលតែងតែផ្ដល់ ​នូវការគាំទ្រនិងកិច្ចសហការដ៏ល្អទើបអង្គការហ្រ្វេតហូឡូ អាច​បំពេញបេសកម្មមនុស្សធម៌ដ៏ថ្លៃថ្លារបស់ខ្លួន ​ដោយជោគជ័យរហូតមកដល់បច្ចុប្បន្ននេះ។ ចាប់ពីខែកក្កដា ឆ្នាំ២០២១ ដល់ខែធ្នូ ឆ្នាំ២០២៤ លោកបានកំណត់គោលដៅបំពេញ​បេសកកម្ម​មនុស្ស​ធម៌​ចំនួន១៦ រាជធានី/ខេត្ត រួមមាន៖ ​រាជធានីភ្នំពេញ ​ខេត្តកណ្តាល​ ព្រៃវែង សៀមរាប កំពង់ចាម កំពង់ស្ពឺ ត្បូងឃ្មុំ កំពង់ធំ កំពត កំពង់ឆ្នាំង ស្វាយរៀង ក្រចេះ ព្រះសីហនុ ឧត្តរមានជ័យ ព្រះវិហារ និងរតនគិរី ដែលមានថវិកាសរុបប្រមាណ ៥,៨៥០,៧២៧ ដុល្លាអាមេរិក៕ អត្ថបទ រដ្ឋា

ពេទ្យយោធារំលឹកកងទ័ព និងគ្រួសារឱ្យរួសរាន់ទៅចាក់វ៉ាក់សាំងដូសជំរុញទប់ទល់អូមីក្រុង

2022/02/10 04:22:53 pm        667
ភ្នំពេញ៖ ខណៈមេរោគបំប្លែងថ្មី អូមីក្រុង កំពុងរីករាលដាលក្នុងសហគមន៍ ពេទ្យយោធា ក្រើនរំលឹកដល់កងទ័ព និងក្រុមគ្រួសារកងទ័ព រួសរាន់ទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញទី៣ និងទី៤ ដើម្បីបង្កើនអង់ទីគ័របន្ថែមទៀត ទប់ទល់នឹងការវាយកលុកពីជំងឺកូវីដ។លោកវេជ្ជបណ្ឌិត សេង ឈុន នាយករងមន្ទីរពេទ្យព្រះកេតុមាលា នៅថ្ងៃទី១០ ខែកុម្ភៈនេះ បានឱ្យ BTVដឹងថា គិតចាប់ពីថ្ងៃទី១៧ ខែមករា រហូតដល់ថ្ងៃទី៩ ខែកុម្ភៈនេះ កងទ័ព និងគ្រួសារកងទ័ព ចំនួនជាង ១ម៉ឺននាក់ បានទទួលការចាក់វ៉ាក់សាំងដូសទី៤ ប្រភេទ Pfizer ​ខណៈបច្ចុប្បន្នមន្ទីរពេទ្យ នៅតែបន្តដំណើការវ៉ាក់សាំងជូនដល់ពួកគេ។លោកវេជ្ជបណ្ឌិត បន្តក្រើនរំលឹកដល់កងទ័ព និងក្រុមគ្រួសារកងទ័ព ឱ្យរួសរាន់ទៅទទួលការចាក់ វ៉ាក់សាំងដូសជំរុញទី៣ និងទី៤ ​ដើម្បីបង្កើនអង់ទីគ័របន្ថែមទៀត ​ទប់ទល់​នឹង​ការវាយកលុក​ពី​ជំងឺកូវីដ ​ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។កងទ័ព និងគ្រួសារកងទ័ព មកទទួលការចាក់វ៉ាក់សាំង ​នៅមន្ទីរពេទ្យព្រះកេតតុមាលា ​បាន​និយាយ​ថា ​បន្ទាប់ពីចាក់វ៉ាក់សាំងដូសជំរុញទី៤រួច ​គឺជួយបង្កើនទំនុក​ចិត្តបន្ថែមទៀត ​ក្នុង​ការរស់នៅតាម បែប​គន្លងថ្មីជាមួយជំងឺកូវីដ-១៩។ ​តែបើទោះបីចាក់វ៉ាក់សាំងរួចក្តី ​ក៏នៅតែបន្តអនុវត្តវិធានការ​សុខា​ភិបាល ៣កុំ ៣ការពារ។កន្លងទៅសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងការពារជាតិ​ ធ្លាប់មានប្រសាសន៍ថា ​យុទ្ធនាការចាក់វាក់សាំងជូនកងទ័ព​ គ្រួសារកងទ័ព ​ព្រមទាំងអតីតយុទ្ធជន បាន​បញ្ជាក់ឲ្យឃើញនូវការយកចិត្តទុកដាក់ ​ការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងការពារជាតិ ​ចំពោះសុខុមាលភាព ​របស់កងទ័ព​ និងក្រុមគ្រួសារកងទ័ព ដែលជាអ្នក​ទទួល​រាប់រងលើភារកិច្ច ​ការពារ សន្តិសុខ ​សណ្តាប់ធ្នាប់​សង្គម​ជូន​ប្រជាពលរដ្ឋ ​និង​ការពារបូរណភាព​ទឹកដី​ទាំងមូល៕អត្ថបទ៖ ទូច សោភ័ណ

រដ្ឋបាលរាជធានីភ្នំពេញ ដាក់​កំហិត​ឲ្យ​រៀបចំ​តុ ក្នុងកម្មវិធីនានា ត្រឹម៧នាក់ ខណៈអូមីក្រុងកំពុងហក់ឡើង

2022/02/10 03:16:42 pm        384
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់កំហិតឲ្យរៀបចំកៅអីអង្គុយមានគម្លាតសុវត្ថិភាព ដោយមិនឲ្យលើសពី៧នាក់ ក្នុងមួយតុ នៅក្នុងពិធីរៀបចំមង្គលការ ភោជនីយដ្ឋាន ពិធីបុណ្យទាន កន្លែងកម្សាន្ត និងការជួបជុំ ប្រមូលផ្តុំផ្សេងៗ ដែលមានមនុស្សច្រើន ខណៈប៉ុន្មានថ្ងៃចុងក្រោយនេះ ករណីអូមីក្រុងកំពុងហក់ឡើងច្រើន។យោងតាមសេចក្តីណែនាំ ស្តីពីការក្រើនរំលឹកដល់ប្រជាពលរដ្ឋ ពីការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ពិសេសប្រភេទអូមីក្រុង របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែកុម្ភៈនេះ បានលើកឡើងថា ​ចាប់ពីពេលនេះតទៅចំពោះទីតាំងដែលប្រមូលផ្តុំ​មនុស្ស​ច្រើនដូចជា ក​ន្លែងរៀបចំពិធីមង្គលការ ​ភោជនីយដ្ឋាន ​ពិធីបុណ្យទាន ​កន្លែងកម្សាន្ត ​និងការជួបជុំ ប្រមូលផ្តុំផ្សេងៗ ​ដែលមានមនុស្សច្រើន ​ត្រូវឲ្យរៀបចំកៅអី​ អង្គុយ​មាន​គម្លាត​សុវត្ថិភាព ដោយ​មិនឲ្យលើសពី៧នាក់ ​ក្នុងមួយតុ​ និងត្រូវប្រកាន់ខ្ជាប់​នូវវិធានការ ​សុខាភិបាល ក្នុងការ​ទប់ស្កាត់​ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩​ ដូចជា​បាញ់អាកុល ឬដែលលាងដៃ​ វាស់កំដៅ រក្សា​គម្លាត​សុវត្ថិភាព ​និងពាក់ម៉ាស ​ហើយ​ការ​ដោះម៉ាស​ ចេញក្នុងអំឡុង​ពេល​ទទួល​ទាន​អាហារ ត្រូវទុក​ដាក់​ឲ្យបានត្រឹមត្រូវ ​និងត្រូវ​ពាក់ម៉ាស​វិញ ​នៅ​ពេលងើប​ចេញពីតុជាដើម។សេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ​ បានបន្ថែមទៀតថា ក្រៅពីតម្រូវ​ឲ្យ​មាន​ការរក្សា​គម្លាត​ដូចខាងលើនេះ ​ក៏ត្រូវពិនិត្យប័ណ្ណចាក់វ៉ាក់សាំង​ បើ​បុគ្គល​ណាមួយមិន​បាន​ចាក់វ៉ាក់សាំង ឬ​ហួស​រយៈពេល៤ខែហើយ​ មិនបាន​ទៅ​ចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ​ដោយ​គ្មាន​មូលហេតុ​ត្រឹមត្រូវ​បុគ្គល​នោះ ​មិន​អនុញ្ញាត​ឲ្យចូលទីតាំង​ ឬ​កន្លែងប្រារព្ធ​ពិធី​ឡើយ។តាមរយៈសេចក្តីណែនាំនេះដែរ ​រដ្ឋបាលរាជធានីភ្នំពេញ ​ក៏បានក្រើនរំលឹកដល់មន្ត្រី ​បុគ្គលិក ​សិស្ស និស្សិត និ​ង​កៀរគរ​ប្រជាពលរដ្ឋ ​ឲ្យទៅ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ទាំង​ដូស​មូលដ្ឋាន និងដូសទី៣​ ឬដូសជំរុញ​ឲ្យបានគ្រប់ៗគ្នា ​ដើម្បីបង្កើនភាព​រឹងមាំ​ក្នុង​សហគមន៍ និង​ចៀសវាង​នូវ​មហន្តរាយ​សុខភាព​សាធារណៈ​ ដែលធ្វើឲ្យប៉ះពាល់​ដ​ល់​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ច​សង្គម​ជា​ដើម៕អត្ថបទ៖ បាន ចក់

សម្តេចក្រឡាហោម ស ខេង ជំរុញឲ្យនគរបាលរាជធានីភ្នំពេញ បន្ត​ខិតខំ​បំរើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​បន្ថែមទៀត

2022/02/10 02:59:31 pm        380
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង បានជំរុញដល់នគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងអស់ បន្តខិតខំបំរើដល់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើបន្ថែមទៀត ជាពិសេសលើសេវាសាធារណៈ ខណៈបច្ចុប្បន្នមានមានការថ្នាំងថ្នាក់ពីបងប្អូនប្រជាពលរដ្ឋនៅឡើយនោះ។នៅក្នុងឱកាសអញ្ជើញសំណេះសំណាល​ជាមួយមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ ​និងត្រួតពិនិត្យការកសាងអគារថ្មីស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ កម្ពស់៩ជាន់ កាលពីរសៀលថ្ងៃទី៩ ​ខែកុម្ភៈម្សិលមិញនេះ ​សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើង​ក្នុង​នាម​ជាមន្រ្តីនគរបាល «ត្រូវបន្តខិតខំបំពេញ​ភារកិច្ច​ឱ្យកាន់តែល្អ​ថែម​ទៀតជូនអង្គភាព និងការផ្តល់សេវាសាធារណៈនិង​សេវា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋកាន់​តែ​មាន​ប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដោយមិនត្រូវគិតនិន្នាការនោះឡើយ»។ជាមួយគ្នានោះដែរសម្តេចក្រឡាហោម ស ខេង ក៏បាន​ថ្លែង​កោត​សរសើរ​ចំពោះ​នគរបាល​រាជធានីភ្នំពេញ ​ដែលបានបំពេញភារកិច្ចការពារពង្រឹងសន្តិសុខ ​សណ្តាប់ធ្នាប់ នាំមក​សុខ​សុវត្ថិភាព​ស្ថិរភាពសង្គមនាពេលកន្លងមកផងដែរ ​ខណៈដែល​ប្រទេស​កំពុង​ជួប​ការ​លំបាកក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយនឹងជំងឺកូវីដ១៩។ក្រៅពីជួបសំណេះសំណាលជាមួយមន្រ្តីនគរបាលរាជធានីភ្នំពេញ សម្តេចក្រឡាហោម ស ខេង ក៏បាន​ចុះត្រួតពិនិត្យនូវអគារស្នងការដ្ឋានគរបាលរាជធានីភ្នំពេញថ្មីផងដែរ ខណៈអគារនេះសាងសង់ ​បាន៩០ភាគរយហើយនោះ។សូមបញ្ជាក់ថា អគារធ្វើការថ្មីកម្ពស់៩ជាន់ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មាន​ទំហំ៤០ម៉ែត្រគុណ៥០ម៉ែត្រ កសាង​ឡើង​នៅ​ក្នុងអំឡុងចុងឆ្នាំ២០១៩ ​ដើម្បី​ជំនួស​អគារចាស់​ដែល​មានសភាព​ទ្រុឌទ្រោម​ទៅហើយនោះ។អគារថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​ចាត់​ទុកជា​សមិទ្ធផល​ប្រវត្តិ​សាស្រ្តថ្មី​មួយ​សម្រាប់​កង​កម្លាំងនគរបាលរាជធានីភ្នំពេញ​ ដើម្បីបំពេញភារកិច្ចលើកកម្ពស់នៃការផ្តល់សេវា​សន្តិសុខ​និង​សេវាសាធារណៈជូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិឱ្យកាន់តែមានប្រសិទ្ធភាព៕ អត្ថបទ៖ បាន ចក់

សម្តេចតេជោអញ្ជើញដល់សាធារណរដ្ឋកូរ៉េ ហើយប្រកបដោយ​សុវត្ថិភាព

2022/02/10 02:19:40 pm        513
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ណៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅដល់រដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ជាទីកន្លែងដែលសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០២២។ យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ០០១ បានធ្វើការចុះចតប្រកប​ដោយ​សុវត្ថិភាព នៅអាកាសយានដ្ឋានអន្តរជាតិ អ៊ីនឆន់ រដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ កាលពីវេលាម៉ោង១៤ និង៥២នាទី រសៀល ម៉ោងនៅរដ្ឋធានីសេអ៊ូល ត្រូវនឹងម៉ោង ១២និង៥២នាទី ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ​ក្រោមវត្តមាននៃការស្វាគមន៍យ៉ាងកក់ក្តៅបំផុត​ ពីអគ្គនាយករង នៃក្រសួងការបរទេសកូរ៉េ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូត ​ព្រះរាជាណាចក្រកម្ពុជា ប្រចាំ​សាធារណរដ្ឋកូរ៉េ ព្រមទាំងវត្តមាន​ ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ ក្រសួងការ​បរ​ទេសកូរ៉េ ​និងឥស្សរជនការទូត ​របស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប។តាមកម្មវិធីដែលបានគ្រោងទុក ​សម្តេចតេជោនាយករដ្ឋមន្រ្តី ក្រៅពីការថ្លែងសុន្ទរកថា គន្លឹៈចំនួន៣ ក្នុង​កិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ​សម្តេចតេជោនាយករដ្ឋមន្រ្តី និងជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ ឯកឧត្តម មូន ចេអ៊ីន ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម បាន គីមូន អតីត​អគ្គលេខាធិការអង្គការសហប្រជាជាតិ ​និងជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាព​ពិភពលោក ឆ្នាំ២០២២ ​រួមទាំងការជួបសន្ទនាជាមួយ​ ឯកឧត្តម លី ចេមីយ៉ុង ​បេក្ខភាពប្រធានាធិបតី មក​ពី​គណបក្សប្រជាធិបតេយ្យកូរ៉េ​ ឯកឧត្តម យ៊ូន សឹកយូល ​បេក្ខជនប្រធានាធិបតេយ្យ មកពី​គណបក្ស​អំណាចប្រជាជនកូរ៉េ ​និងជួបដោយឡែកជាមួយ ​លោកជំទាវ បណ្ឌិត ហាក់ ចាហាន់ម៉ូន ស្ថាបនិកមូល​និធិសហព័ន្ធសន្តិភាពសកល។ដោយឡែកនៅសណ្ឋាគារឡូតេវើល ដែលជាទីកន្លែងស្នាក់អាស្រ័យរបស់សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ ​ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍​យ៉ាងកក់ ក្តៅ ពីឯកឧត្តម Yun Young-Ho អគ្គនាយកអង្គការសហព័ន្ធសន្តិភាពសកល​ លោកបណ្ឌិត Thomas G Walsh ប្រធានអអ្គការសហព័ន្ធសន្តិភាពសកល ​ព្រមទាំងវត្តមាន ​អស់លោក លោកស្រី នៃ​អង្គការ​សហព័ន្ធសន្តិភាពសកល​ រួមទាំងនិស្សិតនិងបងប្អូនជនរួមជាតិកម្ពុជា​ ដែលកំពុងបំពេញការសិក្សា និងប្រកប​ការងារនៅសាធារណរដ្ឋកូរ៉េ ជាច្រើនរូប៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង៨០នាក់ និងបញ្ជាឲ្យជម្លៀសពីភាគខាងជើងហ្កាហ្សា ខណៈលោក Trump ជំរុញឱ្យមានបទឈប់បាញ់
06/30/2025 08:06 AM
រដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តចុះពិនិត្យ និងគាំទ្រតម្រូវការជាក់ស្តែងចំពោះមុខ ក្នុងមូលដ្ឋានសុខាភិបាលជាប់ព្រំដែន នៅមណ្ឌលសុខភាព ស្រអែម និងមណ្ឌលសុខភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ខេត្តព្រះវិហារ
06/29/2025 08:06 PM
ឯកឧត្តម ឌិត​ ទីណា​ បន្តជួបមន្ត្រីកសិកម្មឃុំ-សង្កាត់​ ដេីម្បីផ្សព្វផ្សាយគោលនយោបាយអាទិភាព "មានហូប​ មានប្រេី​ មានបាន​ និងមានរហូត"
06/29/2025 07:06 PM
កងកម្លាំងរុស្ស៊ី បានប្រមូលផ្ដុំទាហាន ១១ម៉ឺននាក់ នៅជិតទីក្រុងយុទ្ធសាស្ត្ររបស់អ៊ុយក្រែន
06/29/2025 05:06 PM
មនុស្សជាច្រើននាក់ ស្លាប់និងរបួស ក្នុងហេតុការណ៍រត់ជាន់គ្នា ក្នុងពិធីបុណ្យសាសនានៅឥណ្ឌា
06/29/2025 05:06 PM
បាតុករសម្រុកតវ៉ានៅទីក្រុង Venice របស់អ៊ីតាលី ក្នុងពិធីមង្គលការរបស់ស្ថាបនិកក្រុមហ៊ុន Amazon
06/29/2025 05:06 PM
UN៖ ជនជាតិអាហ្វហ្គានីស្ថានយ៉ាងតិច ១,២លាននាក់ ត្រូវបង្ខំឱ្យចាកចេញពីអ៊ីរ៉ង់ និងប៉ាគីស្ថាន នៅឆ្នាំនេះ
06/29/2025 05:06 PM
មនុស្សជាង ២០នាក់ស្លាប់ និងជាច្រើននាក់បន្តបាត់ខ្លួន ក្នុងបំណាក់ដីនៅប្រទេសកូឡុំប៊ី
06/29/2025 05:06 PM
ឯកឧត្តម ប៉េង ពោធិ៍នា៖ «យើងត្រូវរួបរួមគ្នាជាធ្លុងមួយ​ទប់ស្កាត់ និង​បំផ្លាញ​មហិច្ឆតា​នយោបាយ​របស់​ក្រុម​ជ្រុល​និយមមួយក្តាប់តូច ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍»
06/29/2025 04:06 PM
ឯកឧត្តម ហេង សួរ ឯកភាពជាមួយវិទ្យាស្ថាន CDRI ដើម្បីសិក្សាស្រាវជ្រាវពីវឌ្ឍនភាពតម្រូវការជំនាញនៅលើទីផ្សារ
06/29/2025 03:06 PM