TOP STORY | សម្ដេចតេជោ​ចេញសារដាស់តឿន​ដល់ជនរួមជាតិ​កម្ពុជា​ត្រៀម​ខ្លួន​វាយ​ចោរ​ឈ្លាន​ពាន​ទឹក​ដី ខណៈថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីកម្ពុជា
ឯកឧត្តម ប៉េង ពោធិ៍នា៖ «យើងត្រូវរួបរួមគ្នាជាធ្លុងមួយ​ទប់ស្កាត់ និង​បំផ្លាញ​មហិច្ឆតា​នយោបាយ​របស់​ក្រុម​ជ្រុល​និយមមួយក្តាប់តូច ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍»
គណបក្សប្រជាជនខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីអបអខួបអនុស្សាវរីយ៍លើកទី៧៤ថ្ងៃបង្កើតគណបក្ស
គណបក្សប្រជាជនកម្ពុជាជាកម្លាំងនយោបាយតែមួយគត់រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោអញ្ជើញដល់សាធារណរដ្ឋកូរ៉េ ហើយប្រកបដោយ​សុវត្ថិភាព

2022/02/10 02:19:40 pm        513
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ណៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅដល់រដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ជាទីកន្លែងដែលសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០២២។ យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ០០១ បានធ្វើការចុះចតប្រកប​ដោយ​សុវត្ថិភាព នៅអាកាសយានដ្ឋានអន្តរជាតិ អ៊ីនឆន់ រដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ កាលពីវេលាម៉ោង១៤ និង៥២នាទី រសៀល ម៉ោងនៅរដ្ឋធានីសេអ៊ូល ត្រូវនឹងម៉ោង ១២និង៥២នាទី ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ​ក្រោមវត្តមាននៃការស្វាគមន៍យ៉ាងកក់ក្តៅបំផុត​ ពីអគ្គនាយករង នៃក្រសួងការបរទេសកូរ៉េ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូត ​ព្រះរាជាណាចក្រកម្ពុជា ប្រចាំ​សាធារណរដ្ឋកូរ៉េ ព្រមទាំងវត្តមាន​ ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ ក្រសួងការ​បរ​ទេសកូរ៉េ ​និងឥស្សរជនការទូត ​របស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប។តាមកម្មវិធីដែលបានគ្រោងទុក ​សម្តេចតេជោនាយករដ្ឋមន្រ្តី ក្រៅពីការថ្លែងសុន្ទរកថា គន្លឹៈចំនួន៣ ក្នុង​កិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ​សម្តេចតេជោនាយករដ្ឋមន្រ្តី និងជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ ឯកឧត្តម មូន ចេអ៊ីន ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម បាន គីមូន អតីត​អគ្គលេខាធិការអង្គការសហប្រជាជាតិ ​និងជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាព​ពិភពលោក ឆ្នាំ២០២២ ​រួមទាំងការជួបសន្ទនាជាមួយ​ ឯកឧត្តម លី ចេមីយ៉ុង ​បេក្ខភាពប្រធានាធិបតី មក​ពី​គណបក្សប្រជាធិបតេយ្យកូរ៉េ​ ឯកឧត្តម យ៊ូន សឹកយូល ​បេក្ខជនប្រធានាធិបតេយ្យ មកពី​គណបក្ស​អំណាចប្រជាជនកូរ៉េ ​និងជួបដោយឡែកជាមួយ ​លោកជំទាវ បណ្ឌិត ហាក់ ចាហាន់ម៉ូន ស្ថាបនិកមូល​និធិសហព័ន្ធសន្តិភាពសកល។ដោយឡែកនៅសណ្ឋាគារឡូតេវើល ដែលជាទីកន្លែងស្នាក់អាស្រ័យរបស់សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ ​ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍​យ៉ាងកក់ ក្តៅ ពីឯកឧត្តម Yun Young-Ho អគ្គនាយកអង្គការសហព័ន្ធសន្តិភាពសកល​ លោកបណ្ឌិត Thomas G Walsh ប្រធានអអ្គការសហព័ន្ធសន្តិភាពសកល ​ព្រមទាំងវត្តមាន ​អស់លោក លោកស្រី នៃ​អង្គការ​សហព័ន្ធសន្តិភាពសកល​ រួមទាំងនិស្សិតនិងបងប្អូនជនរួមជាតិកម្ពុជា​ ដែលកំពុងបំពេញការសិក្សា និងប្រកប​ការងារនៅសាធារណរដ្ឋកូរ៉េ ជាច្រើនរូប៕

រាជរដ្ឋាភិបាល បន្តលើកលែងពន្ធ ក្នុងវិស័យទេសចរណ៍រងផលប៉ះពាល់ដោយកូវីដ-១៩

2022/02/10 01:40:17 pm        479
ភ្នំពេញ៖ រាជរដ្ឋាភិបាល បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ សម្រាប់វិស័យសណ្ឋាគារ, ផ្ទះសំណាក់,ភោជនីយដ្ឋាន និងក្រុមហ៊ុន ភ្នាក់ងារទេសចរណ៍, ការបន្តលើកលែងបង់ពន្ធប៉ាតង់ ចំពោះក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ដទៃទៀត និងលើកលែងការបង់កម្រៃបន្តអាជ្ញាបណ្ណទេសចរណ៍សម្រាប់ឆមាសទី១ក្នុងឆ្នាំនេះ ។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ ចេញសេចក្តីប្រកាសរួម ស្តីពីការ​អនុវត្តវិធាន​ការគោលនយោបាយគន្លឹះ សម្រាប់វិស័យទេសចរណ៍ឆ្នាំ២០២២ ដោយប្រកាសនេះ និងបន្ត​អនុគ្រោះដល់​វិស័យ​ទេសចរណ៍ដូចជា៖ ​បន្តលើកលែងការបង់ពន្ធ ប្រចាំខែគ្រប់ប្រភេទ​នៃ​សកម្មភាព​អាជីវកម្ម​ក្នុងវិស័យទេសចរណ៍នៅក្នុងរាជធានីភ្នំពេញ,ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត​ សម្រាប់ឆមាសទី១ ឆ្នាំ២០២២ ។ ករណីមានបំណុលសល់មុនវិបត្តិនៃជំងឺកូវីដ-១៩ ​ចំពោះប្រតិបត្តិករ ក្នុងវិស័យទេសចរណ៍​សម្រាប់​ខេត្តដទៃទៀត ​ត្រូវពន្យារ​ពេលការ​ចុះ​ធ្វើ​សវនកម្ម​នៅក្នុងឆ្នាំ ២០២១ ប៉ុន្តែអាជីវកម្មទាំងនេះ​នៅ​តែ​មានកាតព្វកិច្ច ​ដាក់លិខិត​ប្រកាស​ពន្ធអាករ ​និង​ប្រើប្រាស់​ប្រព័ន្ធអនឡាញ​សម្រាប់គ្រប់គ្រង​អាករ​លើ​តម្លៃបន្ថែម (E-VAT) ​ជារៀងរាល់ខែ​ ក្នុងអំឡុងពេលនៃការលើកលែងនេះ។អន្តរក្រសួង ​បានបន្តលើកលែងការបង់ពន្ធប៉ាតង់ ​ចំពោះក្រុមហ៊ុនភ្នាក់​ងារ​ទេសចរណ៍ ​និង​ប្រតិបត្តិករ​ក្នុង​វិស័យទេសចរណ៍ដទៃទៀត​សម្រាប់​ ឆ្នាំ២០២២។ ​ចំណែកការ បន្តអាជ្ញាបណ្ណ​ទេសចរណ៍​គ្រប់ប្រភេទ​សម្រាប់ឆ្នាំ ២០២២ ​ក៏ត្រូវ​បានលើកលែង​នៃការបង់កម្រៃផងដែរ។ក្រៅពីនេះគឺការបន្តសុពលភាព ​នៃការអនុវត្តសេចក្តីជូនដំណឹង ​ស្តីពីការអនុវត្តគោលនយោ បាយ​លើកទឹកចិត្ត ​នៃការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ​រហូតដល់ថ្ងៃទី ​៣១ ខែធ្នូ ឆ្នាំ២០២២ ផងដែរ។លោក ធឿន វុឌ្ឍី នាយកប្រតិបត្តិក្រុមហ៊ុនទេសចរណ៍ "មរតកអៅដរ (Morodok Outdoor)" សាទរ​ចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល ​ដែលបន្តយកចិត្តទុកដាក់ខ្ពស់ ​ផ្តល់​ការ​អនុគ្រោះពន្ធ និង​ផ្នែកផ្សេងៗទៀត ​នៅក្នុងវិស័យទេសចរណ៍​ ដើម្បីទុកឱកាសឲ្យវិស័យឯកជន ​អភិវឌ្ឍន៍ និង​ស្តារអាជីវកម្មឡើងវិញ​ ដើម្បីបន្តរួមចំណែក ​ដល់ការ​ស្តារសេដ្ឋកិច្ចកម្ពុជា​ឡើងវិញ​ផងដែរ។សូមបញ្ជាក់ថា៖ ទាក់ទងវិស័យទេសចរណ៍ ​បើតាមរបាយការណ៍សង្ខេប ឆ្នាំ២០២២ របស់ក្រសួង​សេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ, វិស័យសេវា កម្មត្រូវបានព្យាករថា ​នឹងបន្តកើនឡើងក្នុងអត្រា​ ៤,១% ក្នុងឆ្នាំ ២០២២ ​ដោយសារការងើបឡើងវិញសន្សឹមៗ​ នៃអនុវិស័យសណ្ឋាគារ ​និងភោជនីយដ្ឋាន និង​វិស័យគាំទ្រទេសចរណ៍ផ្សេង៕អត្ថបទ៖ សុន រ៉ាឌី

បណ្តារោងចក្របន្តបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ និងធ្វើតេស្ត​លើ​កម្មករ​ក្នុង​ករណី​សង្ស័យ​កូវីដ-១៩

2022/02/10 12:55:42 pm        282
ភ្នំពេញ៖ តាមបណ្ដារោងចក្រនៅតែបន្ដដាក់ចេញវិធានការការពាររៀងៗខ្លួន ធ្វើយ៉ាងណា​ដើម្បី​ទប់ស្កាត់​ការឆ្លងទ្រង់ទ្រាយធំ ​ដែលអាចប៉ះពាល់​ដល់ដំណើរការផលិត រឺផ្អាកដំណើរការជា​បណ្ដោះ​អាសន្ន។ ជាក់ស្ដែងសម្រាប់រោងចក្រមួយកន្លែងនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ​បានបន្តបាញ់ថ្នាំ​សម្លាប់​មេរោគ ២ដងក្នុង១សប្ដាហ៍ ​និងធ្វើតេស្តលើ​បុគ្គលិក​ក្នុង​ករណី​មាន​បញ្ហា​សុខភាព ហើយ​រោងចក្រ​ក៏នៅតែបន្ត ​អនុវត្តការពាក់ម៉ាសការពារ ​ការពិនិត្យកម្ដៅ និងវិធានការចាំបាច់ជាច្រើនទៀត ខណៈដែលវីរុសបំប្លែងថ្មី អូមីក្រុងបន្តកើនឡើងគួរឱ្យព្រួយបារម្ភ។ករណីកើនឡើងនៃការឆ្លងវីរុសបំប្លែងថ្មី ​អូមីក្រុង ​កំពុងបន្តកើនឡើងជារៀងរាល់ថ្ងៃនេះ គឺជាការ​ព្រួយ​បារម្ភសម្រាប់រោងចក្រ។​ នេះជាការលើកឡើងរបស់​ អ្នកស្រី គួច ដាវី ជាប្រធាន​គ្រប់គ្រង​ធនធាន​មនុស្សនៃរោងចក្រមួយកន្លែងនៅក្រុងតាខ្មៅ ​ខេត្តកណ្ដាល ។ទន្ទឹមនឹងការព្រួយបារម្ភនេះ ​អ្នកស្រីបញ្ជាក់ថា ​រោងចក្រនៅតែអនុវត្តវិធានការការពារ ដោយ​មិន​ធ្វេសប្រហែសនោះទេ។ ​ក្រៅពីការតម្រូវឱ្យពាក់ម៉ាសការពារ ការពិនិត្យកម្ដៅ រោងចក្រគឺតែងតែ​បាញ់ថ្នាំ​សម្លាប់មេរោគចំនួន ​២ដងក្នុង ១សប្ដាហ៍ ​និងធ្វើតេស្ត​លើកម្មករ​កម្មការិនី ​ដែលមាន​បញ្ហា​សុខភាព​ រួមទាំង​ការចាក់វ៉ាក់សាំងដូស​ជម្រុញ​សម្រាប់កម្មករកម្មការិនី ​និង​វិធាន​ការផ្សេងទៀត ដើម្បី​ការពារកុំឱ្យមានការឆ្លងរីករាលដាលក្នុងរោងចក្រ។ការកើនឡើងនៃ ករណីវិជ្ជមានវីរុសបំប្លែងថ្មីអូមីក្រុងនេះ ​ក៏ជាការព្រួយបារម្ភសម្រាប់កម្មករ កម្មការិនី​។ ពួកគាត់ព្រួយបារម្ភពីការឆ្លង ​និងចម្លងទៅក្រុមគ្រួសារ ​និង​បារម្ភពីការឆ្លងទ្រង់ទ្រាយធំ ដែល​អាច​ឈានដល់ការផ្អាករោងចក្រ ​ប៉ះពាល់ដល់ប្រាក់ចំណូល។ ​ទន្ទឹមនឹងការព្រួយបារម្ភ ពួកគាត់​ក៏​ដឹងច្បាស់​ពីកាតព្វកិច្ចរៀងខ្លួន​ ដោយ​ទទួលការការចាក់វ៉ាក់សាំង និងបន្តការការពារខ្លួន។បច្ចុប្បន្នតាម​ទិន្នន័យ​ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល ​បង្ហាញថា ​ការឆ្លងកូវីដ-១៩ ជាពិសេសវីរុស​បំប្លែងថ្មី ​អូមីក្រុងគឺមានការឡើង។​ ការកើនឡើងនេះ ក៏បានជំរុញឱ្យប្រមុខរាជរដ្ឋាភិបាល​ចេញ​សារសម្លេង ​ឱ្យមានការបង្កើនការការពារ ​កាត់បន្ថយការជួបជុំ និងត្រូវបន្តការប្រុងប្រយ័ត្ន​ខ្ពស់​ផងដែរ។ជាក់ស្ដែងក្រសួងសុខាភិបាល ​​បានប្រកាសរកឃើញនូវករណីវិជ្ជមានកូវីដ-១៩​ ចំនួន​ ២៦២ករណី សម្រាប់​ថ្ងៃទី ៩ខែកុម្ភៈ ​ក្នុងនោះជាករណី ​អូមីក្រុងទាំងអស់ ហើយករណីឆ្លងក្នុង​សហគមន៍​មាន​រហូតដល់ ​២២៦ករណី​។ ក្រសួង​សុខាភិបាលកាលពីម្សិលមិញ ក៏បានចេញសេចក្ដីជូនព័ត៌មាន​ដោយ​ក្រើន​រម្លឹក​ប្រជាពលរដ្ឋត្រូវ​ទៅចាក់វ៉ាក់សាំងដូសជម្រុញ ​និងដូសទី ៤ផងដែរ៕ អត្ថបទ៖ គឹមហុក

និស្សិតនិងពលរដ្ឋខ្មែរនៅកូរ៉េ សម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចសម្តេចតេជោ

2022/02/10 12:24:50 pm        327
ភ្នំពេញ៖ និស្សិតពលករ និងពលរដ្ឋខ្មែរ ដែលកំពុងសិក្សាធ្វើការ និងរស់នៅប្រទេសកូរ៉េខាងត្បូង បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ទីនោះ ដើម្បីធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាព​ពិភពលោក​ឆ្នាំ២០២២ និងទទួល ​ពានរង្វាន់សន្តិភាពពិភពលោក ស៊ុន ហាក់ ឆ្នាំ២០២២ ។តាមរយៈឃ្លីបវីដេអូជាច្រើនដាច់ដោយឡែកពីគ្នា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈនេះ ក្រុមនិស្សិតពលករ និងពលរដ្ឋខ្មែរ ដែលបានកំពុងនៅប្រទេសកូរ៉េ ​បានលើកឡើងថា ពួកគេពិតជាសប្បាយចិត្ត​យ៉ាងខ្លាំង​ បន្ទាប់ពីទទួលដំណឹងថា ​សម្តេចតេជោ ហ៊ុន សែន​ ទៅកាន់ប្រទេសកូរ៉េ ហើយក្នុងនាម​ពលរដ្ឋខ្មែរ ពួកគេ ប្រកាសគាំទ្រ ​និងចូលរួមរីករាយចំពោះសម្តេចតេជោ ត្រូវបានជ្រើសរើសជាជ័យ​លាភីសន្តិភាព​ពិភពលោក ​ពានរង្វាន់ស៊ុនហាក់២០២២នេះ។សម្តេចតេជោ ហ៊ុន សែន ​បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅប្រទេសកូរ៉េខាងត្បូង​ នៅ ព្រឹកថ្ងៃទី១០ ​ខែកុម្ភៈនេះ ដើម្បីធ្វើសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាព ​នៅឧបទ្វីបកូរ៉េ»ពីថ្ងៃទី ១០-១៣ ខែកុម្ភៈនេះ ។ សម្ដេចតេជោក៏នឹងអញ្ជើញ ​ចូលរួមដោយផ្ទាល់ក្នុងការទទួលពានរង្វាន់សន្តិភាពពិភពលោក ស៊ុនហាក់ឆ្នាំ២០២២។សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា​ កិច្ចប្រជុំកំពូល​ ពិភពលោកឆ្នាំនេះ នឹងមានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗ ​និងអ្នកចូលរួមមកពី១៥៧ប្រទេស ដើម្បីស្វែងរក​ក្តី​សង្ឃឹមក្នុង ​ការបង្រួបបង្រួមឧបទ្វីបកូរ៉េ ​ប្រកបដោយសន្តិវិធី៕អត្ថបទ៖ បាន ចក់

សម្តេចតេជោ បានអញ្ជើញទៅកូរ៉េខាងត្បូង ដើម្បីធ្វើជាសហប្រធានកិច្ចប្រជុំសន្តិភាពពិភពលោក

2022/02/10 12:03:01 pm        220
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈនេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាព នៅឧបទ្វីប កូរ៉េ» ពីថ្ងៃទី ១០-១៣ ខែកុម្ភៈនេះ នៅទីក្រុងសេអ៊ូល។ឯកឧត្តម ស៊្រី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វត្តមានដ៏ខ្ពង់ខ្ពស់ទៅកាន់ ប្រទេសកូរ៉េខាងត្បូងនេះ​ សម្តេចនឹងអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ​ជាមួយលោកជំទាវបណ្ឌិត ហាក់ ចាហាន់មូន សហស្ថាបនិកនៃសហព័ន្ធសន្តិភាព សកល (UPF) ​និងឯកឧត្តម បាន គីមូន ​អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងអញ្ជើញ​ចូលរួម​ដោយ ផ្ទាល់ក្នុងការទទួលពានរង្វាន់សន្តិភាពពិភពលោក ​ស៊ុនហាក់ ឆ្នាំ២០២២ ដែល​កិត្តិយសនេះ មិនមែនសម្រាប់តែសម្តេចម្នាក់ឯងទេ គឺរួមទាំងប្រជាជន គ្រួសារ សមាជិករាជ​រដ្ឋាភិបាល ​ក្រុមចលនាព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ កងកម្លាំងប្រដាប់អាវុធ ជា​ពិសេស​ប្រជាពលរដ្ឋទាំងមូល ​ដែលបានគាំទ្រនូវ នយោបាយឈ្នះ ឈ្នះ របស់សម្តេច។កិច្ចប្រជុំកំពូល ពិភពលោកឆ្នាំ២០២២នេះ នឹងមានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗ និងអ្នកចូល រួមមកពី១៥៧ប្រទេស ​ដើម្បីស្វែងរកក្តីសង្ឃឹមក្នុងការបង្រួបបង្រួមឧបទ្វីបកូរ៉េប្រកបដោយសន្តិវិធី។អំឡុងពេលស្នាក់នៅទីក្រុងសេអ៊ូល ​សម្តេចតេជោនាយករដ្ឋមន្ត្រី ​នឹងមានជំនួបជាមួយឯកឧត្តម មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង ​ដើម្បីពិភាក្សាអំពីទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួម មាន​កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច ​និងសង្គម វប្បធម៌ និងធ្វើការផ្លាស់ប្តូរ​ទស្សនៈលើ ​បញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់ និងចំណាប់អារម្មណ៍រួមគ្នា។ សម្តេចតេជោ ក៏នឹងទទួលជំនួប សម្តែងការគួរសមពីសំណាក់ឯកឧត្តម បាន គីមូន អតីតអគ្គ​លេខាធិការ​នៃអង្គការសហប្រជាជាតិផងដែរ។សម្តេចតេជោ រំពឹងថា នឹងមានជំនួបជាមួយប្រមុខរដ្ឋ/រដ្ឋាភិបាល នៃប្រទេសមួយចំនួន ក៏ដូចជា ទទួល​សវនាការពីសំណាក់ឥស្សរជននយោបាយ និងធុរជនផ្សេងទៀតផងដែរ៕ អត្ថបទ៖ មុត សុទ្ធ 

ផ្លូវក្រវ៉ាត់ក្រុងទី៣ធ្វើរួច សាលារាជធានីនឹងរំកិលឃ្លាំងទំនិញ និងរោងចក្រសហគ្រាសធំៗ ទៅជាយក្រុង

2022/02/09 05:18:23 pm        491
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា បន្ទាប់ពីផ្លូវក្រវ៉ាត់ក្រុងទី៣ធ្វើរួចរាល់ រដ្ឋបាលរាជធានីនឹងផ្លាស់ប្តូរទីតាំង រោងចក្រសហគ្រាស និងឃ្លាំងទំនិញធំៗ ទៅកាន់ជាយក្រុង ដើម្បីសម្រួលលំហូរ និងជួយកាត់បន្ថយការស្ទះចរាចរណ៍ ។ក្នុងឱកាសចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា សាលារាជធានី​កំពុងបន្តប្រជុំពិភាក្សា ​ជាមួយសមាគមដឹកជញ្ជូន សមាគមរោងចក្រកាត់ បណ្តាក្រុមហ៊ុនរោងចក្រសហគ្រាស និងម្ចាស់ឃ្លាំងទំនិញធំៗ ដើម្បីស្តាប់សំណូមពរ និង​ជំរុញឲ្យមានការផ្លាស់ប្តូរ ​ទីតាំងទៅតំបន់ជាយរាជធានីភ្នំពេញ ។ឯកឧត្តម បានបន្តថា ជាទិសដៅខាងមុខ នៅពេលការដ្ឋានផ្លូវក្រវ៉ាត់ក្រុងទី៣ បញ្ចប់​ការ​សាងសង់ និង​ដាក់​ឲ្យប្រើប្រាស់​ នឹងធ្វើឲ្យមានបណ្តាក្រុមហ៊ុនរោងចក្រ ​សហគ្រាស និងឃ្លាំងទំនិញ​មួយ​ចំនួនផ្លាស់ប្តូរ ​ទីតាំងទៅតំបន់ជាយក្រុង ដែលនឹងកាត់បន្ថយបាននូវចំនួនរថយន្ត​ធុនធ្ងន់ ​ចេញ-ចូល រាជធានីភ្នំពេញ ​ហើយកាត់បន្ថយនូវការស្ទះចរាចរណ៍ផងដែរ ។សូមបញ្ជាក់ថា ផ្លូវក្រវ៉ាត់ក្រុងទី៣ ​លាតសន្ធឹង​ប្រវែងសរុប៥២គីឡូម៉ែត្រ ផ្លូវមេមានប្រវែង ៤៧គីឡូម៉ែត្រ ​ជា​ប្រភេទផ្លូវក្រាល​បេតុងស៊ីម៉ង់ត៍​សរសៃដែក​ ទទឹងចាប់ពី​២២ម៉ែត្រ ទៅដល់​២៧ម៉ែត្រ ​កម្រាស់​២២សង់ទីម៉ែត្រ ​ហើយផ្លូវខ្នែង​មា​ន​ប្រវែង​សរុប​៥គីឡូម៉ែត្រ ​ជាប្រភេទផ្លូវក្រាល​បេតុងកៅស៊ូ AC ​មាន​ស្ពាន​អាកាសឆ្លងផ្លូវជាតិ​ចំនួន ​៤កន្លែង​ (ឆ្លងផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១) ប្រវែងប្រមាណ១គីឡូម៉ែត្រ ៕

ពលករខ្មែរជាង១ពាន់នាក់បានវិលពីថៃ តាមច្រកខេត្តបាត់ដំបង ក្នុងសប្ដាហ៍ទី១ខែនេះ ព្រោះកង្វះការងារ

2022/02/09 05:00:09 pm        383
បាត់ដំបង៖ ក្នុងរយៈពេល១សប្ដាហ៍ ដើមខែកុម្ភៈ ឆ្នាំ២០២២នេះ មានពលករខ្មែរប្រមាណ១៤០០នាក់ បានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែននានាក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ខណៈពលករភាគច្រើនមាន កាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ​ពលករទាំងអស់ ដែលត្រឡប់មកពីប្រទេសថៃ ត្រូវបានយកសំណាកធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ ​នៅចំណុចច្រក ព្រំដែន ហើយចំពោះអ្នកវិជ្ជមាន​ ក្រុមគ្រូពេទ្យនឹងបញ្ជូនទៅព្យាបាល អ្នក​អវិជ្ជមាន​គ្មាន​កាត​ចាក់​វ៉ាក់សាំង ​ត្រូវ​បញ្ជូន​ទៅធ្វើចត្តាឡីស័ក ​ចំណែកអ្នកអវិជ្ជមានមានកាតចាក់វ៉ាក់សាំងគ្រប់២ដូស ត្រូវបាន​អនុញ្ញាត​ឱ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។របាយការណ៍ដដែល​ បានបញ្ជាក់ថា ​ក្នុងចំណោមពលករខ្មែរជាង១ពាន់នាក់ ​ដែល​វិល​ត្រឡប់មក ពីប្រទេសថៃ ​មានពលករចំនួន២នាក់​ ត្រូវបានធ្វើធ្វើតេស្តរកឃើញជំងឺកូវីដ១៩ និងត្រូវបាន​បញ្ជូន​ទៅព្យាបាល នៅក្នុងមណ្ឌលព្យាបាលស្រុកសំពៅលូន។បើតាមក្រុមពលករ បានឱ្យដឹងថា ពួកគេបានវិលត្រឡប់មកស្រុកកំណើតវិញ ដោយសារកង្វះ​ការងារ​ជាពិសេសក្នុងមួយរយៈពេលចុងក្រោយនេះ ភាគីថៃ​បានចុះរឹតបន្តឹងវិធានការសុខាភិបាល នៅតាមកន្លែងធ្វើការងារ ​និងតាមទីសាធារណៈ ​ក្រោមហេតុផលទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ហើយ​គ្រប់ការធ្វើ សំណាក ​និងព្យាបាលជំងឺកូវីដ១៩ ​សុទ្ធតែ​តម្រូវ​ឱ្យ​បង់ប្រាក់ ដែលជា​ហេតុអ្វី​ឱ្យពលករគ្មានលទ្ធភាពបង់​លុយ​តាម​ការ​ទាមទាររបស់អាជ្ញាធរថៃ។វិធានការសុខាភិបាលនៅច្រកព្រំដែនខេត្តបាត់ដំបង ​ត្រូវបានបន្តរឹតបន្តឹង​ដើម្បីទប់ស្កាត់ការចម្លង ជំងឺកូវីដ-១៩ ​បំប្លែងថ្មីប្រភេទអូមីក្រុង​ ខណៈរំហូរពលករខ្មែរវិលត្រឡប់មក​ពីប្រទេសថៃ មាន​ការកើនឡើងជាបន្តបន្ទាប់។ ដើម្បីចូលរួម​ទប់ស្កាត់​ការរីករាលដាលឆ្លងជំងឺកូវីដ-១៩​ កង​កម្លាំងចម្រុះការពារព្រំដែន ក្នុង​ភូមិសាស្រ្ត​ខេត្តបាត់ដំបង​ បានធ្វើការទំនាក់ទំនង ​និង​សហការយ៉ាងជិតស្និទ​ជាមួយភាគីថៃ ដើម្បី ទប់ស្កាត់​មិនឲ្យប្រជាពលរដ្ឋខ្មែរ​លប​លួចឆ្លងដែនចូលទៅក្នុងទឹកដីថៃ​ ដោយមិនស្របច្បាប់៕អត្ថបទ៖ នឿត សុភក្ត្រ

អ្នកប្រករបរសេដ្ឋកិច្ច​ក្រៅប្រព័ន្ធសម្រុក​ទៅ​ចាក់វ៉ាក់សាំង​ដូសទី៤ ​ដើម្បីសុវត្ថិភាព ពេល​បំពេញ​ការងារ

2022/02/09 04:46:11 pm        279
ភ្នំពេញ៖ ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ អ្នក​ប្រករ​បរ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធរស់នៅរាជធានី​ភ្នំពេញ បាន​នាំគ្នាសម្រុក ទៅចាក់វ៉ាក់សាំងដូសជំរុញទី៤ ​ដើម្បីបង្កើនទំនុក​ចិត្តពេលប្រកបមុខរបរប្រចាំថ្ងៃ។ជាក្រុមអាទិភាពមួយ ក្នុងចំណោមក្រុមអាទិភាពដដៃទៀត​ អ្នកប្រករបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ​រស់ នៅ​រាជធានីភ្នំពេញ បានប្រាប់BTV​ឱ្យដឹងថា ​ការចាក់វ៉ាក់សាំងកូវីដ ​ជាពិសេសដូសជំរុញទី៤ ​ពិតជារឿង សំខាន់ ​ព្រោះនឹងជួយបង្កើនអង់ទីគ័រទប់ទល់ នឹងការវាយលុកពីជំងឺកូវីដ-១៩​ ជាពិសេសអូមីក្រុង។ បន្ទាប់ពីចាក់វ៉ាក់សាំងរួច ​ជួយបង្កើនទំនុកចិត្តបន្ថែមទៀត​ ក្នុងពេលបំពេញការងារប្រចាំថ្ងៃ តាមបែបគន្លងថ្មី។យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទPfizer ដូសជំរុញទី៤ជូនក្រុមអាទិភាព ​និងប្រជាពលរដ្ឋ បច្ចុប្បន្ន ​គឺ​អនុវត្តនៅតែរាជធានីភ្នំពេញប៉ុណ្ណោះ​ រីឯបណ្តារាជធានី-ខេត្តផ្សេងទៀត នឹង​ចាប់​ផ្តើមអនុវត្ត ​នៅពេលខាងមុខ។រាជរដ្ឋាភិបាលកម្ពុជា ​បានចាត់ការចាក់វ៉ាក់សាំងកូវីដ-១៩ ​គឺជាមធ្យោបាយមួយ​ ក្នុងចំណោមវិធាន ការសុខាភិបាលចាំបាច់ដទៃទៀត​ ដែលនឹងបង្ការការរាតត្បាត ​ការចម្លងជំងឺកូវីដ-១៩ និង​កាត់​បន្ថយ​ផលប៉ះពាល់ នៃជំងឺកូវីដ-១៩ ទៅលើវិស័យសេដ្ឋកិច្ច និង​សង្គម។បច្ចុប្បន្នកម្ពុជា បានបើកដំណើរការប្រទេសឡើងវិញ តាមបែបគន្លងថ្មី​ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​លើនយោបាយចាក់វ៉ាក់សាំងជូនពលរដ្ឋបានជិត ៩០ភាគរយ ​ធៀបនឹងពលរដ្ឋ១៦លាននាក់៕អត្ថបទ៖ ទូច សោភ័ណ

ភាគីចិនបានផ្ដល់សម្ភារៈទប់ស្កាត់កូវីដ និងសម្ភារៈសិក្សាជូនសភាសម័្ពន្ធសហជីពជាតិកម្ពុជា

2022/02/09 04:37:15 pm        346
ភ្នំពេញ៖ សហជីពទូទាំងប្រទេសចិន សហការជាមួយ CWCIE បានផ្ដល់អំណោយជា សម្ភារៈទប់ស្កាត់កូវីដ-១៩ និងសម្ភារៈសិក្សាជាច្រើន ជូនដល់សភាសម័្ពន្ធសហជីពជាតិកម្ពុជា។ ពិធីប្រគល់ ទទួលសម្ភារៈទាំងនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ៩ខែកុម្ភៈ តាមប្រព័ន្ធអនឡាញ​ជា​មួយ​ភាគីចិន។សភាសម័្ពន្ធសហជីពជាតិកម្ពុជា នៅថ្ងៃនេះបានរៀបចំពិធីប្រគល់-ទទួលអំណោយ​ជា​សម្ភារៈទប់ស្កាត់​កូវីដ-១៩ និងសម្ភារសិក្សាជាច្រើន​ ពីភាគីប្រទេសចិន។​ អំណោយទាំងនេះ ជាការ​ផ្ដល់​ជូនដោយ ​សហជីពទូទាំងប្រទេសចិន​ សហការជាមួយ CWCIE ដើម្បីប្រើប្រាស់ទៅ​តាម​គោលដៅ។ក្នុងពិធីប្រគល់-ទទួលសម្ភារៈអំណោយទាំងនេះ ​លោក សួង ហួត ជាប្រធានសភាសម័្ពន្ធ​សហជីពជាតិកម្ពុជា ​បានថ្លែងអំណរគុណដល់ភាគីចិន​ ដែលបានបន្តផ្ដល់ជាសម្ភារៈចាំបាច់ទាំងនេះ ជូន​សភាសម័្ពន្ធសហជីពជាតិកម្ពុជា។ លោកថាសម្ភារទប់ស្កាត់កូវីដ-១៩ និងសម្ភារៈសិក្សាជាច្រើននេះ គឺមានសារៈសំខាន់ជាខ្លាំងក្នុង​ការ​រួមចំណែក​ទប់ស្កាត់ការរីករាលដាលកូវីដ-១៩។ ​លោកបន្តសម្ភារៈទប់ស្កាត់កូវីដ-១៩ និង​សម្ភារៈសិក្សា ​នឹងប្រគល់ជូនបន្តទៅសហព័ន្ធ ​សហភាព​ និងឈានដល់កម្មករកម្មការិនី រីឯសម្ភារៈសិក្សា​គឺប្រគល់​ជូនសាលា​ដែលនៅតំបន់ដាច់ស្រយាល។សម្ភារៈដែលសភាសម័្ពន្ធសហជីពជាតិកម្ពុជាទទួលបាននាថ្ងៃនេះ រួមមានម៉ាសការពារចំនួន ៣០ម៉ឺនម៉ាស ​ឧបករណ៍តេស្តរហ័សចំនួន ៨០០០តេស្ត និងសម្ភារៈសិក្សាចំនួន ​៥០០០កញ្ចប់ រួមមាន​ កាបូប កន្សែងអនាម័យ ​ប្រេងកូឡា ​និងប្រដាប់ផាត់ព័ណ។សម្រាប់ភាគីចិន បានលើកឡើងក្នុងប្រព័ន្ធ ZOOM ពីភាពសប្បាយចិត្តរបស់ខ្លួនដែលបានរួម​ចំណែក​ជួយ​មក​ដល់កម្ពុជា​ ក្នុងការទប់ស្កាត់ការរីករាលដាលកូវីដ-១៩​ ជាបន្តបន្ទាប់ និង​បង្ហាញ​ក្ដីសង្ឃឹមថា​កម្ពុជា​ នឹងអាចគ្រប់គ្រងស្ថានការណ៍​នៃការឆ្លងបាន។ចំពោះសម្ភារៈទប់ស្កាត់កូវីដ-១៩ ​និងសម្ភារៈសិក្សានេះ គឺជាលើកទី ៤ហើយ ដែលខាងភាគីចិន បានប្រគល់ជូន សម្ភារៈចាំបាច់ទាំងនេះ​ ក្នុងការរួមចំណែកទប់ស្កាត់កូវីដ-១៩៕ អត្ថបទ៖ គឹមហុក

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅខែកក្កដា

2022/02/09 02:02:04 pm        648
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ បានប្រកាសថា ផ្លូវល្បឿនលឿន រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ នឹងដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ន នៅខែកក្កដា ឆ្នាំនេះ ។ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២១ និងលើក​ទិសដៅ​ការងារឆ្នាំ២០២២ របស់ គ.ស.ច.គ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះ បានបញ្ជាក់ថា ​ក្រោយពីដាក់ឲ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ​ជាបណ្ដោះអាសន្ន នៅខែកក្កដាហើយនោះ នឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ខែកញ្ញា ឆ្នាំ២០២២ ។ឯកឧត្តម បានបន្ថែមថា ស្ពានឆ្លងកាត់ទន្លេ ពីរាជធានីភ្នំពេញ-ស្វាយជ្រុំ ​បានសិក្សាចប់សព្វគ្រប់ ហើយ ដោយក្រសួងកំពុងសិក្សាជាមួយកូរ៉េ ដើម្បីជ្រើសរើសប្រភេទស្ពានណាមួយ​សម្រាប់​សាងសង់។ផ្លូវល្បឿនលឿនពីភ្នំពេញ ​ទៅក្រុងព្រះសីហនុ ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់ ​កាលពីខែ មីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា​ ក្នុងទុនវិនិយោគរបស់ក្រុមហ៊ុន សាជីវកម្មស្ពាន ​និងថ្នល់ ចិន (CRBC) តាមរយៈក្រុមហ៊ុន ​Cambodian PPSHV Expressway Co.,Ltd ចំណាយការវិនិយោគប្រមាណ ២ពាន់លានដុល្លារ និងហិរញ្ញប្បទាន​ឥតសំណង ពីរដ្ឋាភិបាល​ចិន​ប្រមាណ ១៥០លានដុល្លារ៕អត្ថបទ៖ បាន សុខរិទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បារាំងថ្កោលទោសការគំរាមប្រមុខអង្គការឃ្លាំមើលនុយក្លេអ៊ែរបស់ UN
06/30/2025 05:06 PM
BOT៖ សេដ្ឋកិច្ចថៃធ្លាក់ចុះ នៅខែឧសភា ដោយសារវិស័យទេសចរណ៍ និងផលិតកម្មគ្មានសន្ទុះ
06/30/2025 05:06 PM
មេទ័ពហ្ស៊កដានី និងសមភាគីអាមេរិក ពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្តិការយោធា នៅទីក្រុង Amman
06/30/2025 05:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ ប្រធានចារកម្មរបស់ទួរគី ពិភាក្សាអំពីស្ថានភាពនៅតំបន់ហ្កាហ្សា ជាមួយគណៈប្រតិភូ ហាម៉ាស
06/30/2025 05:06 PM
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ធ្វើទស្សនកិច្ចនៅទីក្រុងគៀវ និងសន្យាបន្តគាំទ្រដល់អ៊ុយក្រែន
06/30/2025 05:06 PM
UN៖ជនភៀសខ្លួនស៊ូដង់ ប្រឈមមុខនឹងការស្រេកឃ្លានកាន់តែខ្លាំងឡើង ខណៈដែលការផ្តល់មូលនិធិកំពុងធ្លាក់ចុះ
06/30/2025 05:06 PM
ក្រុមការងារចុះមូលដ្ឋាន សិស្ស និស្សិត ពលរដ្ឋនាំគ្នាដាំដើមឈើតាមដងផ្លូវជាង ៥គីឡូម៉ែត្រក្នុងឃុំត្រពាំងព្រីង
06/30/2025 05:06 PM
រដ្ឋមន្ត្រីក្រសួងការងារចុះពិនិត្យស្ថានភាពពលករវិលមកពីថៃតាមច្រកប៉ៃលិន និងណែនាំពី​ឱកាស​ការងារ
06/30/2025 05:06 PM
អបអរសាទរ បងប្អូនពលករខ្មែរដែលទើបមកពីប្រទេសថៃចំនួន ១០៤នាក់ នៅខេត្តកំពង់ស្ពឺទទួលបានការងារធ្វើភ្លាមៗ
06/30/2025 04:06 PM
ប្រមុខការទូតបេឡារុសព្រមានអំពីផលប៉ះពាល់ដ៏មហន្តរាយនៃជម្លោះមជ្ឈិមបូព៌ា ទៅលើអឺរ៉ុប
06/30/2025 04:06 PM