TOP STORY | សម្ដេចតេជោ​ចេញសារដាស់តឿន​ដល់ជនរួមជាតិ​កម្ពុជា​ត្រៀម​ខ្លួន​វាយ​ចោរ​ឈ្លាន​ពាន​ទឹក​ដី ខណៈថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ឆតាចង់បានទឹកដីកម្ពុជា
ឯកឧត្តម ប៉េង ពោធិ៍នា៖ «យើងត្រូវរួបរួមគ្នាជាធ្លុងមួយ​ទប់ស្កាត់ និង​បំផ្លាញ​មហិច្ឆតា​នយោបាយ​របស់​ក្រុម​ជ្រុល​និយមមួយក្តាប់តូច ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍»
គណបក្សប្រជាជនខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីអបអខួបអនុស្សាវរីយ៍លើកទី៧៤ថ្ងៃបង្កើតគណបក្ស
គណបក្សប្រជាជនកម្ពុជាជាកម្លាំងនយោបាយតែមួយគត់រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ

នយោបាយ​ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តកោះកុងស្ថាបនាផ្លូវបេតុងកៅស៊ូចំនួនពីរខ្សែ ក្នុងក្រុងខេមរភូមិន្ទ

2022/02/08 04:39:02 pm        330
កោះកុង៖ អាជ្ញាធរខេត្តកោះកុង បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ស្ថាបនាផ្លូវបេតុង កៅស៊ូប្រភេទAC ចំនួន២ខ្សែក្នុងក្រុងខេមរភូមិន្ទ ដើម្បីលើកកម្ពស់សុវត្ថិភាពធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលធ្វើឱ្យពលរដ្ឋមានការសប្បាយរីករាយជាខ្លាំង។ផ្លូវចំនួន២ខ្សែ ដែលផ្តើមចេញពីកែងមុខអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ឆ្ពោះទៅកាន់ផ្លូវ សិរីកា សង្កាត់ស្ទឹងវែង លែងមានពាក្យថា លំបាកធ្វើចរាចរដូចពេលមុនហើយ ដោយមន្រ្តីជំនាញ កំពុងមមាញឹកអ៊ុតផ្លូវបេតុងកៅស៊ូប្រវែងជិត៤គីឡូម៉ែត្រ។ នេះបើតាមការឱ្យដឹងពីលោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង ។លោក បានបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធចរាចរណ៍លើកំណាត់ផ្លូវបេតុងដ៏មាន សារសំខាន់ចំនួនពីរខ្សែនេះ ត្រៀមនឹងបញ្ចប់នៅដំណាច់ខែកុម្ភៈនេះ ប្រសិនគ្មានអ្វីប្រែប្រួល​ទេនោះ។លោកបានបញ្ជាក់ទៀតថា កន្លងទៅ ពលរដ្ឋជួបប្រទះការលំបាកធ្វើដំណើរជាខ្លាំង ដោយសារតែ គុណភាពផ្លូវហួសសុពភាពប្រើប្រាស់ ភ្លៀងធ្លាក់ជនលិច និងមិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹក​ទំនិញធ្ងន់ៗបាន។ប្រជាពលរដ្ឋរស់នៅសងខាងផ្លូវកៅស៊ូ ដែលកំពុងត្រូវបានកែលម្អជាថ្មីនេះ ​បានបង្ហាញក្តីរីករាយ ជាខ្លាំងពេលមានផ្លូវងាយស្រួលធ្វើដំណើរ ​ព្រោះពួកគេលំបាកធ្វើដំណើរជាង២ឆ្នាំមកហើយ។ ពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរខេត្តក្រុង ព្រមទាំងមន្ទីរជំនាញ ​ជួយដំឡើងបង្គោលភ្លើង អគ្គិសនី​បំភ្លឺបន្ថែមទៀត ​ដើម្បីផ្តល់ភាពកាន់តែងាយស្រួលធ្វើដំណើរពេលយប់ងងឹត។លោក វ៉ែន សុខា នាយកទីចាត់ការផែនការ និងវិនិយោគខេត្តកោះកុង លើកឡើងដែរថា ក្រោយ បញ្ចប់ការស្ថាបនាផ្លូវបេតុងទាំង២ខ្សែនេះរួច​ រដ្ឋបាលខេត្តកោះកុង បានដាក់គម្រោង​អភិវឌ្ឍន៍​បន្ថែមលើ ការអ៊ុតផ្លូវបេតុងកៅស៊ូជុំវិញស្តូបក្បែរចំណតរថយន្តខេត្ត ដែលផ្តើមចេញមុខបញ្ជាការ​ដ្ឋាន​ការរាជអាវុធ ​ហត្ថខេត្ត ​និងមុខវិទ្យាល័យកោះកុង៕អត្ថបទ៖ ឈឹម មករា

ពលរដ្ឋខេត្តក្រចេះ សម្រុកទៅចាក់វ៉ាក់សាំងដូសទី៣ ខណៈអូមីក្រុងមិនទាន់ឆ្លងចូលសហគមន៍

2022/02/08 04:28:28 pm        289
ក្រចេះ៖ ពលរដ្ឋរស់នៅក្នុងខេត្តក្រចេះ នៅថ្ងៃទី៨ ខែកុម្ភៈនេះ សម្រុកទៅទទួលការចាក់វ៉ាក់សាំងដូសទី៣ ក្នុង មូលដ្ឋានសុខាភិបាលរស់នៅរបស់ពួកគេ ខណៈមេរោគបំប្លែងថ្មី អូមីក្រុង មិនទាន់ឆ្លងចូលក្នុងសហគមន៍ ខេត្តក្រចេះ។ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ ពលរដ្ឋ ដែលបានទទួលការចាក់វ៉ាក់សាំង នៅមណ្ឌលសុខភាពគោ លាប់ ស្ថិតនៅខេត្តក្រចេះ នៅថ្ងៃនេះ បានប្រាប់BTVឲ្យដឹងថា ពួកគេបានយល់ដឹងថា ការចាក់វ៉ាក់​សាំង ដូសជំរុញដូសទី៣ គឺមានសារសំខាន់ណាស់ ក្នុងការរស់នៅតាមបែបគន្លងថ្មី ជាមួយជំងឺកូវីដ-១៩ ជាពិសេសទប់ទល់នឹងជំងឺកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង។ ពួកគេបានសំដែងការអគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលតែងតែយកចិត្ត​ទុក​ចំពោះសុខុមាលភាពប្រជាពលរដ្ឋ។បើតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តក្រចេះ បានបង្ហាញថា គិតត្រឹមថ្ងៃទី៧ ខែកុម្ភៈនេះ ពលរដ្ឋមានអាយុពី១៨ឆ្នាំឡើងទៅ ទទួលបានការចាក់វ៉កា់សាំងដូសទី៣ មានចំនួនជាង៤ម៉ឺននាក់ ស្មើ ជាង២០ភាគរយ។នៅកម្ពុជា ការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបានកំណត់ជាមធ្យោបាយអាទិភាព បូកនឹងវិធានការ សុខាភិបាលចាំបាច់ដទៃទៀត ដែលនឹងបង្ការការរាតត្បាត ការចម្លងជំងឺកូវីដ-១៩ និងកាត់បន្ថយ​ផលប៉ះពាល់ ដោយសារជំងឺនេះទៅលើវិស័យសេដ្ឋកិច្ចនិងសង្គម។បច្ចុប្បន្នកម្ពុជា បានបើកដំណើរការប្រទេសឡើងវិញតាមបែបគន្លងថ្មី បន្ទាប់ពីទទួលបានជោគជ័យ​លើនយោបាយចាក់វ៉ាក់សាំងជូនពលរដ្ឋបានជិត ៩០ភាគរយ ធៀបពលរដ្ឋ១៦លាននាក់៕អត្ថបទ៖ ទូច សោភ័ណ

ក្រសួងទេសចរណ៍ ជំរុញភាគីពាក់ព័ន្ធអនុវត្តស្តង់ដារសុវត្ថិទេសចរណ៍ ​អំឡុង​បុណ្យ​ចូលឆ្នំា​ខ្មែរ​ខាង​មុខ

2022/02/08 03:04:49 pm        756
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានអំពាវនាវឲ្យគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ និងភ្ញៀវទេសចរក្នុងស្រុកត្រូវរួមគ្នា អនុវត្តគោលការណ៍ណែនាំរាជរដ្ឋាភិបាលទប់ស្កាត់កូវីដអូមីក្រុន ចាប់ពីឥឡូវទៅ ដើម្បីជំរុញការរៀបចំ និងការដើរកម្សាន្តថ្ងៃចូលឆ្នាំថ្មីមានសុវត្ថិភាព។ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី៨ ខែកុម្ភៈនេះ ថា នៅពេលបច្ចុប្បន្នស្ថានភាគ្រប់គ្រងចលនាទេសចរណ៍​ក្នុងស្រុក​គឺយើង​មានគ្រប់គ្រងបានល្អប្រសើរ ​និងមាន​សុវត្ថិភាព​ ខណៈនៅរៀងរាល់ថ្ងៃឈប់សម្រាក​ចុង​សប្តាហ៍សៅរ៍-អាទិត្យ​ គឺមានទេសចរក្នុងស្រុកចេញដើរកម្សាន្តមានការកើនឡើង ជាបន្តបន្ទាប់ ហើយ​ជាមធ្យមគឺមានប្រមាណជាង ២០ម៉ឺននាក់។ នេះជាសញ្ញាវិជ្ជមាន​ដ៏ល្អសម្រាប់​វិស័យ​ទេសចរណ៍ ក៏ដូចជា​បុរេលក្ខខ័ណ្ឌមួយក្នុងទាក់ទាញភ្ញៀវ​ទេសចរវ៉ាក់សំាំង​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ផងដែរ។ដើម្បីជំរុញការរៀបចំ និងជំរុញការដើរកម្សាន្តនៅក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ​អោយ​កាន់​តែមានសុវត្ថិភាពថែមទៀតនោះ ​ឯកឧត្តម តុប សុភ័ក ​បានបញ្ជាក់ថា គ្រប់ភាគីពាក់ព័ន្ធទាំង​អស់​ជាពិសេស ​មូលដ្ឋានអាជីវកម្មទេសចរណ៍ និងភ្ញៀវទេសចរ ​គឺត្រូវរួមអនុវត្តគោលការណែនាំ​របស់​រាជរដ្ឋាភិបាល​ដើម្បី​ប្រយុទ្ធប្រឆាំង នឹងការរាតត្បាតមេរោគកូវីដ១៩ និងអូមីក្រុង​ចាប់​ពី​ពេលនេះតទៅ ​ជាពិសេសអនុវត្តវិធានសុខាភិបាល ​ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និង​ការ​អនុវត្តនីតិប្រតិបត្តិ​ស្តង់ដារ​អប្បបរមាSOP ​ដើម្បីការឆ្លងកូវីដមានការធ្លាក់ចុះចាប់ពីពេលនេះតទៅ។ការត្រៀមរៀបចំកម្មវិធីបុណ្យចូលឆ្នាំ និងការត្រៀម​ដើរកម្សាន្តថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ​នេះដែរ ​ព្រះសង្ឈ ក៏ដូចជាប្រជាពលរដ្ឋ សំដែងការអបអរសាទរចំពោះប្រមុខថ្នាក់ដឹកនាំ​រាជ​រដ្ឋា​ភិបាល ដែលបានប្តេជ្ញាចិត្តរៀបចំពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ​រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៤ ដលថ្ងៃទី១៦ ​ខែមេសា ឆ្នាំ២០២២នេះ ឲ្យ​មានភាពពេញលេញវិញ ខណៈបុណ្យចូលឆ្នាំប្រពៃណីខ្មែរ​នេះ​មាន​ការអកខានរៀបចំចំនួន ២ឆ្នាំមកហើយ។សូមបញ្ជាក់ថា នៅក្នុងការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះអោយបានជោគជ័យ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ​បន្តអំពាវនាវដល់ជនរួមជាតិឱ្យបន្តចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺកូវីដ១៩ ​និងសូមអំពាវនាវចំពោះប្រជាពលរដ្ឋប្រឹងប្រែង ធ្វើយ៉ាងណាកុំឱ្យដើរថយក្រោយ​ខកខាន​ការរៀបចំ​បុណ្យចូលឆ្នាំ​ និងនាំគ្នារាំលេងសប្បាយទៅ​ តែរាំឃ្លាតពីគ្នាបន្តិច នៅថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ​ឆ្នាំ២០២២នេះ៕ អត្ថបទ ស៊ុម សុខជា

មណ្ឌលព្យាបាល និងយកសំណាកកូវីដ-១៩ ចំនួន០៥ទីតាំង ក្នុងរាជធានីភ្នំពេញ បន្តសង្រ្គោះពលរដ្ឋ

2022/02/08 02:55:22 pm        465
ភ្នំពេញ៖ ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះថា មណ្ឌលព្យាបាលកូវីដ-១៩ របស់រដ្ឋចំនួន២ទីតាំង និងទីតាំងយកសំណាកចំនួន៣ទីតាំង ក្នុងរាជធានីភ្នំពេញ នៅបន្តដំណើរការយ៉ាងសកម្ម ក្នុងការសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ។ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បានបន្តទៀតថា ជំងឺកូវីដ-១៩បច្ចុប្បន្ននេះ មិនថាតែនៅ​តាម​បណ្តាខេត្ត ​និងរាជធានីភ្នំពេញនោះទេ ​ទាំងករណីឆ្លង ​និងករណីស្លាប់ ​មានការធ្លាក់ចុះខ្លាំង។ ដូច្នេះមណ្ឌលព្យាបាលជំងឺកូវីដ-១៩ មួយចំនួនដែលជារបស់រដ្ឋ ត្រូវបានផ្អាក​ដំណើរ​ការដោយ​សារ​តែអ្នក​ជំងឺកូវីដ-១៩ ​មានចំនួនតិច​ ដូចជានៅមនី្ទរពេទ្យហ្លួងម៉ែ ​មណ្ឌលព្យាបាលកូវីដ-១៩​ ចាក់អង្រែ និង​អគារព្យាបាលជំងឺកូវីដ-១៩ នៅក្នុងមនី្ទរពេទ្យព្រះអង្គឌួង ​និងទីតាំងឯកជន ក៏បានប្រគល់ជូនម្ចាស់ដើមវិញអស់ហើយដែរ។ នៅសល់តែមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ស្តាតអូឡាំពិក និងទីតាំង​សម្រាប់យកសំណាកកូវីដ-១៩ ​មាននៅកោះពេជ្រ វិហារយេស៊ូគ្រឹះស្ទឹងមានជ័យ និងក្នុងមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត។ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បានបញ្ជាក់ទៀតថា ការដែលប្រជាពលរដ្ឋបានចាក់វ៉ាក់សាំង​បង្កា​រជំងឺកូវីដ-១៩គ្រប់ដូសនេះ មានន័យថា​បងប្អូនប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់​ដូសមូលដ្ឋាន យ៉ាងហោចណាស់២-៣ដង ឬ៣ដូស។ ដូច្នេះក៏សូមអំពាវនាវដល់កុមារ យុវវ័យ ប្រជាពលរដ្ឋ ដល់វេណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មិនទាន់ចាក់វ៉ាក់សាំង ​និងអ្នកត្រូវចាក់វ៉ាក់សាំងដូសជំរុញ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ​ត្រូវរស់នៅប្រកបដោយអនាម័យខ្ពស់ ​ត្រូវបន្តការពាក់ម៉ាស លាង​ដៃជាមួយអាកុល​ ជែល ឬសាប៊ូ ​រក្សាគម្លាតសុវត្ថិភាព ត្រូវអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត គឺ៣កុំ ៣ការពារ ឲ្យបានគ្រប់ៗគ្នា ៕ អត្ថបទ រដ្ឋា

ឯកឧត្តម ប៉ែន កុសល្យ៖ ស្រ្តីគឺ​ជាឆ្អឹងខ្នងដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍសង្គមជាតិ

2022/02/08 12:51:09 pm        235
ឧត្តរមានជ័យ៖ ឯកឧត្តម ប៉ែន កុសល្យ គណៈអភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថា បច្ចុប្បន្ននេះ ស្រ្តីគឺជាឆ្អឹងខ្នង និងមានតួរនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍ និងរួមចំណែកដ៏សំខាន់ ក្នុងការចុះពង្រឹងការផ្សព្វផ្សាយការងារនៅតាមមូលដ្ឋាន ដើម្បីពង្រឹងសមត្ថិភាពការងារផ្សេងៗ ជួយដល់សង្គមដូចបុរសៗផងដែរ។មានប្រសាសន៍បែបនេះ ខណៈឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈអភិបាលខេត្ត​ឧត្តរមានជ័យ ​នឹងជាប្រធានគណៈកម្មាធិការគណបក្សខេត្តឧត្តរមានជ័យ អញ្ជើញ​ចូលរួម​បើកវគ្គបំប៉នពង្រឹងសមត្ថភាពដល់ស្រ្តី ដែលជាថ្នាក់ដឹកនាំមកពីបណ្តា ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តឧត្តរមានជ័យ នាថ្ងៃទី៨កុម្ភៈនេះ។ឯកឧត្តម ប៉ែន កុសល្យ បានបន្ថែមទៀតថា ស្ដ្រីបានដើរតួនាទីជួយ ផ្សព្វផ្សាយ​បញ្ជ្រាប​​នូវ​វិស័យ​យេនឌ័រ​ និង​ទប់ស្កាត់​នូវ​រាល់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នានា​ដែល​កើត​មានឡើង​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​ផងដែរ។ជាមួយគ្នានោះដែរលោកជំទាវ មៀច សុធារី អគ្គលេខាធិការសមាគមនារីកម្ពុជា​ដើម្បី​សន្តិភាព​និងអភិវឌ្ឍន៍ បាន​កោតសសើរ​យ៉ាងខ្លាំង​ចំពោះបងប្អូនស្រ្តីយើងដែលកន្លងមក​ តែងតែ​ខិតខំ​បំពេញ​ភារកិច្ច​ការងារ​ដ៏​មមាញឹក​ទាំង​ការងារ​បក្ស ​និងការងារសង្គម​ក្នុង​ការ​ងារ​សម្របសម្រួល​ផ្សេងៗ នៅ​តាមមូលដ្ឋានជូនពលរដ្ឋតាមគោលដៅរបស់ខ្លួន ពិសេសនោះ ជួយ​ទប់ស្កាត់​នូវរាល់បញ្ហា​ប្រឈម​នានា​ពាក់ព័ន្ធ​និងអំពើហិង្សា​ចំពោះស្រ្តីនៅក្នុងគ្រួសារ​បាន​ល្អប្រសើរ នាពេលកន្លង​មក​​និង​ពេលបច្ចុប្បន្ន​នេះ។លោកជំទាវ បានបន្តថា៖ ហើយអ្វីដែលសំខាន់នោះ ស្រ្តីយើងមានតួនាទីដ៏សំខាន់ក្នុងការជួយ​ការងារ​បោះឆ្នោតនៅពេលខាងមុខនេះ ដើម្បី​ជ្រើសរើស​សមាជិកជាថ្នាក់ដឹកនាំ​នៅ​តាម​បណ្តាក្រុងស្រុក ឃុំ សង្កាត់ ​របស់ខេត្តនៅថ្ងៃខាងមុខទាំងអស់នេះ ហើយ​គឺ​ជាអ្វីដែលស្រ្តី​អាច​ធ្វើបាន​និងជាកម្លាំង​ចលករដ៏​សំខាន់ក្នុង​ជួរ​បក្សផងដែរ។លោកជំទាវ បានបញ្ជាក់ថា៖ ក្នុងឱកាសនាថ្ងៃបោះឆ្នោតខាងមុខនេះស្រ្តីគ្រប់រូប​គឺ​មាន​ភារកិច្ច​តួនាទី​សំខាន់​ណាស់​សំរាប់​បំពេញការងារសម្របសម្រួលក្នុងកិច្ចការ​ផ្សេងៗ​​សំរាប់សង្គមជាតិទាំង​មូល​ព្រោះ​សន្លឹកឆ្នោត១ សន្លឹកគឺមានតម្លៃណាស់​សំរាប់​ជោគ​វាសនា​របស់បងប្អូន​ក៏​ដូចជាប្រទេស​ជាតិ​ទាំងមូល៕អត្ថបទ៖ ឃិន សារិទ្ធ

រាជរដ្ឋាភិបាល ផ្ដល់ថវិកាជូនស្រ្តីមានផ្ទៃពោះ និងកុមារ ២៥ម៉ឺននាក់ និងគ្រួសារក្រីក្រ៧០ម៉ឺនគ្រួសារ

2022/02/08 12:00:28 pm        280
ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវីនីតិសម្បទា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងឧបត្ថម្ភថវិកាជូនដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំក្រីក្រ ចំនួន ២៥ម៉ឺននាក់ និងគ្រួសារក្រីក្រប្រមាណ ៧០ម៉ឺនគ្រួសារ។ក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវីនីតិសម្បទា ជាសេនាធិការ បាននឹងកំពុងបន្តផ្ដល់ថវិកាជួយដល់ជនងាយ​គ្រោះគោលដៅជាច្រើន។ ជាក់ស្ដែងតាមការលើកឡើងរបស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ក្នុងឱកាស សន្និបាទ​បូកសរុបការងារប្រចាំឆ្នាំនាព្រឹកថ្ងៃទី៨នេះថា ក្រសួងបាននឹងបន្តអនុវត្តកម្មវិធី​ឧបត្ថម្ភសាច់ប្រាក់​ជូន​ស្រ្តីមានផ្ទៃពោះ និង​កុមារអាយុក្រោម ​២ឆ្នាំដែលមានជីវភាពក្រីក្រ ​ជាកម្មវិធី​អចិន្ត្រៃយ៍តាំងពីខែ មិថុនាឆ្នាំ ២០១៩មកម្លេះ។ ការអនុវត្តកម្មវិធីនេះ ​គឺបានផ្ដល់ជាថិការដល់ស្រ្តីមានផ្ទៃពោះ និង​កុមារប្រមាណ ២៥ម៉ឺននាក់ ​ដោយចំណាយថវិកាសរុបប្រមាណ ១៧លានដុល្លារ។ក្រោមកម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ សម្រាប់ស្រ្តីមានផ្ទៃពោះ ​និងកុមារអាយុអាយុក្រោម២ឆ្នាំ ទទួល​បាន​ថវិកាសរុបចំនួន ៧៦ម៉ឺនរៀល ដែលធ្វើឡើងតាមដំណាក់កាល គឺចាប់ពីកំឡុងពេលទទួលសេវា​ថែទាំ​ផ្ទៃពោះ ​មុនសម្រាល ពេលសម្រាលកូន ក្រោយពេលសម្រាល និងកំឡុងពេលចាក់វ៉ាក់សាំង​នៅ​មណ្ឌល​សុខភាពឬមន្ទីរពេទ្យរដ្ឋ។ ក្រសួងសង្គមកិច្ច ក៏កំពុងបំពេញភារកិច្ចធំ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង​ងាយរង​គ្រោះកំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩។ កម្មវិធីនេះ ជាកម្មវិធីមិនអចិន្រ្តៃយ៍ ដោយបាន​ចាប់ផ្ដើម​អនុវត្តកាលពីខែ មិថុនាឆ្នាំ ២០២០។ ​ចាប់ពីការអនុវត្តកម្មវិធីរហូត​ដល់ពេលបច្ចុប្បន្ន គឺមាន​គ្រួសារ​ទទួលផលក្នុងរង្វង់ ៧០ម៉ឺនគ្រួសារ​ ដោយចំណាយថវិកាសរុបប្រមាណ ៥៦២ លានដុល្លារ។ ថ្មីៗកន្លងទៅនេះ ​រាជរដ្ឋាភិបាលក៏បានប្រកាសបន្តអនុវត្តកម្មវិធីមួយនេះ​ សម្រាប់ជុំទី ៨ ដែល​មាន​រយៈពេល ៣ខែ​ គឺសម្រាប់ខែ មករា កម្ភៈ និងខែមីនា ឆ្នាំ ២០២២ ​សម្រាប់ជួយគ្រួសារក្រីក្រ ដែល​មានបណ្ណសមធ៌ម(បណ្ណក្រីក្រ) តែប៉ុណ្ណោះ៕អត្ថបទ៖ គឹមហុក

គណបក្សនយោបាយទាំងអស់ នឹងត្រូវបានធានាសុវត្ថិភាពបង្ករលក្ខណៈងាយស្រួល ក្នុងពេល​ចុះ​មូលដ្ឋាន

2022/02/08 11:38:56 am        336
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើ​ដល់អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ នៃរាជធានី-ខេត្តទាំងអស់ត្រូវធានាសុវត្ថិភាព និងបង្ករ​លក្ខណៈ​ងាយ​ស្រួល​ដល់គ្រប់គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជី​នៅក្នុងក្រសួងមហាផ្ទៃ ដើម្បី​ធ្វើយ៉ាង​ណា​ស្របតាមគោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។យោងតាមសេចក្តីណែនាំរបស់សម្តេចក្រឡាហោ ស ខេង ជូនដល់អភិបាលនៃគណៈអភិបាលរាជ​ធានី-ខេត្ត ដែលទូរទស្សន៍BTV ទទួលបាននាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានលើកឡើងថា ដើម្បី បង្ករលក្ខណៈងាយស្រួលដល់គណកប្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ ចូលរួម​ប្រកួតប្រជែង​ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២ និង​ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៧ឆ្នាំ២០២៣ ខាងមុខ ប្រកបដោយលក្ខណៈ សេរី ត្រឹមត្រូវ និងយុត្តិធម៌ សម្របតាមគោលការណ៍លទ្ធិប្រជាធបតេយ្យ សេរីពហុបក្ស និង​ដើម្បី​ធានា​ការ​អនុវត្តឲ្យបានត្រឹមត្រូវតាម ​ច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ និងសកលនោះ ក្រសួងមហាផ្ទៃ«សូមស្នើឲ្យរដ្ឋបាលរាជធានី-ខេត្ត និង​អាជ្ញាធរ​មានសមត្ថកិច្ចពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ត្រូវបង្ករលក្ខណៈងាយស្រួល​ដល់គ្រប់គណបក្ស​នយោបាយ​ដែល​បានចុះបញ្ជីរួចហើយនៅក្រសួងមហាផ្ទៃ ក្នុងការធ្វើសកម្មភាពនានាស្របតាម​ច្បាប់​ដែលបានអនុញ្ញាត»។តាមរយៈសេចក្តីណែនាំនេះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ការបើកទីស្នាក់ការ គណបក្សការលើកផ្លាកសញ្ញាគណបក្ស ការជួបប្រជុំនយោបាយ ឬការជួបជុំមន្រ្តីគណបក្ស នៅ​តាមមូលដ្ឋានឯកជន ឬក៏ទីតាំងឯកជននានា​ ត្រូវមានការយល់ព្រមជាមុនពីម្ចាស់កម្មសិទ្ធទាំងនោះ ដោយមានកិច្ចសន្យាជួល ឬកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ។ទន្ទឹមនេះសាមីគណបក្សនយោបាយនីមួយៗគ្រាន់ តែជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ​អាជ្ញាធរ​ឃុំ សង្កាត់អំពីការបើកទីស្នាក់ការ ការដាក់តាំងផ្លាក់សញ្ញា គណបក្ស ឬការប្រជុំតែប៉ុណ្ណោះ ដោយ​មិនតម្រូវ​ឲ្យ​សុំការ​អនុញ្ញាត​ជាមុនពីអាជ្ញាធរនោះឡើយ។ បន្ទាប់ពីទទួលបានលិខិតជាលាយ​លក្ខណ៍​អក្សររបស់​គណបណបក្សរួចហើយ ​អាជ្ញាធរឃុំ សង្កាត់ ត្រូវ​រាយការណ៍ ជូនអាជ្ញាធរក្រុង ​ខណ្ឌ រាជធានី ​ខេត្តដើម្បី​សម្របសម្រួល​ជាមួយ​សមត្ថកិច្ចពាក់ព័ន្ធ​ក្នុង​ការគាំទ្រ និងសហការអនុវត្តតាមសមត្ថកិច្ចរៀងៗខ្លួន។យ៉ាងណាក៏ដោយគ្រប់គណបក្សនយោបាយ ​ម្ចាស់លំនៅដ្ឋាន ឬម្ចាស់ទីតាំងឯកជន ត្រូវផ្តល់​នូវ​កិច្ច​សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចប្រកបដោយការយោគយល់អំពីវិធានការសន្តិសុខ សណ្តាប់​ធ្នាប់ ​និងសុវត្ថិភាពសាធារណៈ ដោយគ្រប់គណបក្សនយោបាយទាំងអស់ត្រូវ​ពិគ្រោះយោបល់​ជា​មួយអាជ្ញាធរដោយមានការយោគយល់គ្នាទៅវិញទៅមក អំពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សាធារណៈ និងអនាម័យសាធារណៈ ​រួមទំាង​វិធាន​ការ​សុខាភិបាល​ជាដើម៕អត្ថបទ៖ បាន ចក់

អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជួលព្រះពុទ្ធ​បដិមា​ចំនួន៣អង្គ នៅរួតបាកាណ នៃប្រាសាទអង្គរវត្ត

2022/02/07 03:06:42 pm        796
សៀមរាប៖ អាជ្ញាធរជាតិអប្សរា បាននឹងកំពុងដំណើរការជួសជុលព្រះពុទ្ធបដិមា ចំនួន៣អង្គបន្ថែមទៀត នៅរួតបាកាណនៃប្រាសាទអង្គរវត្ត ខណៈមួយអង្គបានធ្វើការជួសជុលរួចរាល់។លោក សយ សុភារិន្ទ មន្រ្តីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណ​វិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី ៧ខែកុម្ភៈនេះថា ដំណើរការ​ជួសជុល​ព្រះពុទ្ធបដិមាគឺ ​ធ្វើឡើងនៅដើមខែកុម្ភៈ ​ឆ្នាំ២០២២នេះ គ្រោងនឹង​ប្រើប្រាស់​ពេលវេលា​ជួសជុល​ចំនួន៥ខែ។លោក បានបញ្ជាក់ថា មូលហេតុ ដែលនាំឱ្យព្រះពុទ្ធបដិមានៅរួតបាកាណរងការខូចខាត​ទ្រុឌទ្រោម ដោយ​សារកត្តាធម្មជាតិ ​ទីកន្លែងមានជ្រាបទឹក ​ទឹកហូរច្រោះ មានទឹកនោម និង​លាមកសត្វ​ប្រចៀវ​ច្រើន​ ដូច្នេះក្រុមការងារធ្វើការ​រើ​សំណាញ់​ចាស់ចោល ​ដើម្បី​ជំនួស​នូវ​សំណាញ់ថ្មី ​ដែល​សង្ឃឹមថា​ ប្រចៀវ​នឹង​មិនអាចចូលទៅទុំនៅទីតាំងខាងលើបានទៀតឡើយ។សូមបញ្ជាក់ថា ​កាលពីអំឡុងខែ​វិច្ឆិកា ​ឆ្នាំ២០២០​កន្លងទៅ​ អ្នកជំនាញ​អភិរក្សចម្លាក់ នៃ​អាជ្ញាធរជាតិ​អប្សរា​ បាន​ធ្វើការ​ជួសជុល​រួចរាល់​ជា​ស្ថាពរ​នូវ​ព្រះពុទ្ធ​បដិមា​មួយ​អង្គ​នៅ​ទិស​ខាងត្បូង​នៃ​រួត​បាកាណ​ ដែល​មាន​ការ​ខូចខាត​ទ្រុឌទ្រោម៕

បណ្តាផ្សារនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពង្រឹងវិធានការទប់ស្កាត់ការឆ្លងរាលដាលអូមីក្រុង

2022/02/07 02:14:58 pm        435
កណ្ដាល៖ បន្ទាប់ពីក្រសួងសុខាភិបាល បានប្រកាសពីករណីឆ្លងCovid Omicron ក្នុងរង្វង់ជាង១០០នាក់ ក្នុងមួយថ្ងៃកាលពីថ្ងៃម្សិលមិញ និងថ្ងៃនេះដែលភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ , មកដល់ពេលនេះ បណ្តាអាជ្ញាធរមូលដ្ឋានបង្កើនការរឹតបន្តឹងអនុវត្តវិធានការ៣កុំ៣ការពារ ក្នុងនោះពាក់ម៉ាស់ និងការលាងដៃទឹកអាកុលជែលជាដើម និងអាជ្ញាធរតាមផ្សារសាធារណៈនានា នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ណែនាំឲ្យពលរដ្ឋអនុវត្តជាចាំបាច់វិធានសុខាភិបាល ដើម្បីកាត់ផ្តាច់ខ្សែចម្លងOmicronនិងធ្វើអោយសហគមន៍យើងមានសុវត្ថិភាពឡើងវិញ។អាជ្ញាធរតាមផ្សារនៅក្នុងតាខ្មៅ ក៏ដូចនៅរាជធានីភ្នំពេញដែរ នៅពេលពេលនេះ បាននឹងកំពុង​បង្កើន​ការរឹតបន្តឹងជម្រុញអោយពលរដ្ឋចេញចូលផ្សារគឺត្រូវពាក់ម៉ាស់ជាចាំបាច់ និងមិនត្រូវចូលទិញ​ទំនិញ​ប្រជ្រៀតគ្នា ​ដែលបង្ក​ហានិភ័យ​នៃការចំលងមេរោគកូវីដ១៩ ​និងកូវីដប្រភេទថ្មីOmicron ហើយ​គ្រប់គ្រង​ការរឹតបន្តឹងផ្សារនោះ​ គឺបានអនុវត្តតាមគោលការណែនាំ​របស់រាជរដ្ឋាភិបាល ​ជាពិសេស អនុវត្តនីតិវិធីស្តង់ដារអប្បបរមា ​SOP ​តាមគន្លងប្រក្រតីភាពថ្មីរបស់សម្រាប់ផ្សារសាធារណៈ។បើតាមពលរដ្ឋនៅរាជធានីភ្នំពេញ ​និងក្រុងតាខ្មៅថ្លែងថា​ នៅពេលនេះ យើងមានការភ័យខ្លាច​ចំពោះ​ការ​ឆ្លងមេរោគកូវីដអូមីក្រុង ខណៈមេរោគកូវីដប្រភេទថ្មីនេះ​បាននឹងកំពុងមាន​ឆ្លងក្នុង​សហគមន៍​ច្រើន បើទោះយើងសំគាល់ឃើញថា ​នៅទូទាំង​ប្រទេស​មាន​ពលរដ្ឋច្រើន​លើសលប់​បាន​ចាក់វ៉ាក់សាំងកូវីដ១៩ រួចហើយក៏ដោយ។សូមបញ្ជាក់ថា រាជធានីភ្នំពេញ និងខេត្តកណ្តាល​មានលំហូរចេញចូលពលរដ្ឋប្រកបរបររកស៊ី ធ្វើការ​ងារជា​ច្រើន​ឥតដាច់​ ដែលបញ្ហានេះ​បានធ្វើអោយខេត្តកណ្តាល​ មកដល់ពេលនេះ គឺ​បាន​រកឃើញ​អ្នកឆ្លង​មេរោគកូវីដអូមីក្រុងកើនដល់២៤នាក់ តែត្រូវបានព្យាបាលជាសះស្បើយ​អស់ហើយ ខណៈទូទាំង​ប្រទេសក្នុងមួយថ្ងៃៗ ត្រូវបានក្រសួងសុខាភិបាល​បន្តរកឃើញ​ករណីឆ្លងកូវីដ​អូមីក្រុង​ និង២ថ្ងៃជាប់មកនេះ​ ករណីឆ្លងថ្មីតួលេខដល់ជាង១០០នាក់ក្នុងមួយថ្ងៃ បើគិតទាំងករណីនាំចូល និងឆ្លងក្នុងសហគមន៍៕ អត្ថបទ ស៊ុម សុខជា

អាជ្ញាធរព្រមានអនុវត្តវិធានការច្បាប់ ចំពោះអតីតបុគ្គលិកណាហ្គាវើល ជុំវិញការបន្តប្រមូលផ្តុំនៅសាធារណៈ

2022/02/07 02:07:21 pm        318
ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានធ្វើការព្រមានអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ជាកំហិតទៅលើអតីតបុគ្គលិកណាហ្គាវើល ក្នុងករណីបន្តប្រមូលផ្តុំ និងមិនអនុវត្តការធ្វើចត្តាឡីស័កត្រឹមត្រូវ ខណៈការអនុវត្តនេះ ជាការធានាការពារដល់សុខភាពសាធារណៈពីការរីករាលជំងឺកូវីដ១៩។ថ្លែងប្រាប់BTV នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បាន​ឲ្យដឹង​ថា យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការចាត់វិធាន​ការជាបន្ទាន់​ចំពោះការរកឃើញវិជ្ជមានកូវីដ១៩ បំប្លែងថ្មីជាបន្តបន្ទាប់លើលក្រុមបាតុករអតីតបុគ្គលិក Naga World គិតត្រឹមថ្ងៃទី៦ ម្សិលមិញ ក្រុមគ្រូពេទ្យធ្វើតេស្តអ្នកវិជ្ជមានកូវីដ១៩ ដែលជាបាតុករ​អតីត​បុគ្គលិក Naga World ​កើនឡើងចំនួន២៩នាក់។ លោក បន្តថា តាមរយៈវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ ឆ្លើយតប ដើម្បីទបស់ស្កាត់ការ​រីក​រាលដាល​ជំងឺកូវីដ១៩ បាន​តម្រូវឲ្យក្រុមបាតុករ​ដែល​អវិជ្ជមានទាំងអស់​ត្រូវអនុវត្ត​ដោយធ្វើ​ចត្តាឡីស័ក​នៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ​ស្ថិតក្នុងខណ្ឌព្រែកព្នៅ ឬធ្វើចត្តាឡីស័ក​តាមផ្ទះរបស់ខ្លួនតាមនីវិវិធី ​និងវិធានការប្រតិបត្តិស្តង់ដារ ​(SOP) ​ដែលបានកំណត់ ខណៈ​ក្រុម​បាតុករ​ទាំងអស់​ត្រូវបានចាត់ទុកជាអ្នកប៉ះពាល់ផ្ទាល់តាមរយៈសកម្មភាពប្រមូលផ្តុំនៅសាធារណៈ។ឆ្លើយតបចំពោះការតាមដាន ​និងពិនិត្យការធ្វើចត្តាឡីស័កតាមផ្ទះ​ លោក កើត ឆែ បានបញ្ជាក់ថា មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ នឹងសហការជាមួយរដ្ឋបាល​ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ​ដើម្បីកំណត់អាស័យដ្ឋាន ​និងចុះពិនិត្យឲ្យបានម៉ត់ចត់ធានាថាការអននុវត្ត​ធ្វើចត្តាឡីស័ក​របស់ពូកគាត់ត្រឹមត្រូវ ខណៈក្នុង​ករណីមិន​បានអននុវត្តការធ្វើចត្តាឡីក​ត្រឹមត្រូវ​នឹងប្រឈមវិធានការដ្ឋបាល និងវិធានការច្បាប់។ជុំវិញការប្រមូលផ្តុំរបស់បាតុករអតីតបុគ្គលិក Naga Worldនេះ លោក កើត ឆែ បានព្រមាន​អនុវត្ត​វិធាន​ការច្បាប់ប្រសិន​ជាក្រុមបាតុករបន្តប្រមូលផ្តុំ ដោយហេតុផលអាជ្ញាធរមិនអាចបណ្តែត​បណ្តោយ​ឲ្យក្រុមបាតុករយកវិវាទរបស់ខ្លួនទៅបង្កជាការបំផ្លាញ​សុខភាព​សាធារណៈដោយ​ការ​បន្ត​រីករាល​ដាលជំងឺកូវីដ១៩បានឡើយ។លោក កើត ឆែ បានទទូចសូមប្រជាពលរដ្ឋជាបាតុករអនុវត្តវិធានការសុខាភិបាលឲ្យបានគ្រប់ៗគ្នា ក៏ដូជាប្រជាពលរដ្ឋដែលតែងចូលរួមគ្រប់សកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឬ​ព្រឹត្តិការណ៍២០កុម្ភៈកន្លងទៅ ​សូមបងប្អូនបន្តចូលរួមទប់ស្កាត់បន្តទៀត ជាពិសេសបើ​ប្រជា​ពលរដ្ឋរក​ឃើញ​ក្រុម​បាតុករអតីតបុគ្គលិកណាហ្គាវើល​ត្រូវរាយការណ៍​ទៅអាជ្ញា ដើម្បី​ទប់ស្កាត់​ការរីករាលដាលជាទ្រង់ទ្រាយធំចូល​ក្នុងសហគមន៍៕ អត្ថបទ៖ ឧត្តម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកវិទ្យាសាស្រ្តរកឃើញប្រភេទជីវៈចម្រុះ៣ប្រភេទ កំណត់ត្រាថ្មី សម្រាប់​ពិភព​លោក​នៅ​តំបន់​ថ្ម​កំបោរ​ក្នុង​ប្រទេសកម្ពុជា
07/01/2025 09:07 AM
ការសិក្សា៖ ការកាត់ជំនួយរបស់ទីភ្នាក់ងារ USAID អាចបណ្តាលឱ្យមានអ្នកស្លាប់បន្ថែម ១៤លាននាក់ នៅឆ្នាំ២០៣០
07/01/2025 09:07 AM
ក្រសួងមុខងារសាធារណៈ ជំរុញការបង្វែរប្រាក់ដែលបានបើកលើសនៅតាមក្រសួង-ស្ថាប័ន ចូលថវិការដ្ឋវិញ
07/01/2025 09:07 AM
អបអរសាទរ ខួបប្រាំពីរឆ្នាំនៃការទទួលបានឯតទគ្គកម្ម «ក្រមាវែងជាងគេបំផុត​នៅលើ​ពិភពលោក»
07/01/2025 08:07 AM
ត្រឹមថ្ងៃទី៣០ខែមិថុនា ក្រសួងបរិស្ថាន បានចែកកូនឈើជាង៧១ម៉ឺនដើម ក្នុងនោះកូនត្នោតជាង១៧ម៉ឺនដើម
07/01/2025 08:07 AM
ក្រុមការងារចុះមូលដ្ឋាន ប្រគល់ផ្ទះដល់ពលរដ្ឋមានជីវភាពខ្វះខាត រស់នៅឃុំត្រពាំងព្រីង ស្រុកតំបែរ
07/01/2025 08:07 AM
អាមេរិក និងកាណាដា ត្រៀមបន្តកិច្ចចរចាពាណិជ្ជកម្មឡើងវិញ បន្ទាប់ពីទីក្រុងអូតាវ៉ា ទម្លាក់ពន្ធឌីជីថល
07/01/2025 08:07 AM
គណ:ប្រតិភូជាន់ខ្ពស់សភាអារ៉ាប៊ីសាអូឌីត មកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា
07/01/2025 08:07 AM
អ៊ីស្រាអែល ទម្លាក់គ្រាប់បែកទូទាំងហ្កាហ្សាសម្លាប់ជនជាតិប៉ាឡេស្ទីន ជិត១០០នាក់ ខណៈមានការជំរុញបទឈប់បាញ់ថ្មី
07/01/2025 08:07 AM
មនុស្សម្នាក់ស្លាប់ ខណៈ ២នាក់បាត់ខ្លួន ក្រោយលិចនាវាដឹកជនអន្តោប្រវេន៍ នៅម្ដុំកោះ Lampedusa របស់អ៊ីតាលី
06/30/2025 08:06 PM