សម្ដេចតេជោ បន្តប្រាប់ការពិតទៅសមាជិករដ្ឋសភាជប៉ុន ករណីថៃបាញ់សម្លាប់យោធិនកម្ពុជា និងបិទព្រំដែនជាឯកតោភាគី
TOP STORY | សម្ដេចតេជោ​ចេញសារដាស់តឿន​ដល់ជនរួមជាតិ​កម្ពុជា​ត្រៀម​ខ្លួន​វាយ​ចោរ​ឈ្លាន​ពាន​ទឹក​ដី ខណៈថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ឆតាចង់បានទឹកដីកម្ពុជា
ឯកឧត្តម ប៉េង ពោធិ៍នា៖ «យើងត្រូវរួបរួមគ្នាជាធ្លុងមួយ​ទប់ស្កាត់ និង​បំផ្លាញ​មហិច្ឆតា​នយោបាយ​របស់​ក្រុម​ជ្រុល​និយមមួយក្តាប់តូច ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍»
គណបក្សប្រជាជនខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីអបអខួបអនុស្សាវរីយ៍លើកទី៧៤ថ្ងៃបង្កើតគណបក្ស

នយោបាយ​ និង ការអភិវឌ្ឍន៍

អាជ្ញាធរព្រមានអនុវត្តវិធានការច្បាប់ ចំពោះអតីតបុគ្គលិកណាហ្គាវើល ជុំវិញការបន្តប្រមូលផ្តុំនៅសាធារណៈ

2022/02/07 02:07:21 pm        318
ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានធ្វើការព្រមានអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ជាកំហិតទៅលើអតីតបុគ្គលិកណាហ្គាវើល ក្នុងករណីបន្តប្រមូលផ្តុំ និងមិនអនុវត្តការធ្វើចត្តាឡីស័កត្រឹមត្រូវ ខណៈការអនុវត្តនេះ ជាការធានាការពារដល់សុខភាពសាធារណៈពីការរីករាលជំងឺកូវីដ១៩។ថ្លែងប្រាប់BTV នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បាន​ឲ្យដឹង​ថា យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការចាត់វិធាន​ការជាបន្ទាន់​ចំពោះការរកឃើញវិជ្ជមានកូវីដ១៩ បំប្លែងថ្មីជាបន្តបន្ទាប់លើលក្រុមបាតុករអតីតបុគ្គលិក Naga World គិតត្រឹមថ្ងៃទី៦ ម្សិលមិញ ក្រុមគ្រូពេទ្យធ្វើតេស្តអ្នកវិជ្ជមានកូវីដ១៩ ដែលជាបាតុករ​អតីត​បុគ្គលិក Naga World ​កើនឡើងចំនួន២៩នាក់។ លោក បន្តថា តាមរយៈវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ ឆ្លើយតប ដើម្បីទបស់ស្កាត់ការ​រីក​រាលដាល​ជំងឺកូវីដ១៩ បាន​តម្រូវឲ្យក្រុមបាតុករ​ដែល​អវិជ្ជមានទាំងអស់​ត្រូវអនុវត្ត​ដោយធ្វើ​ចត្តាឡីស័ក​នៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ​ស្ថិតក្នុងខណ្ឌព្រែកព្នៅ ឬធ្វើចត្តាឡីស័ក​តាមផ្ទះរបស់ខ្លួនតាមនីវិវិធី ​និងវិធានការប្រតិបត្តិស្តង់ដារ ​(SOP) ​ដែលបានកំណត់ ខណៈ​ក្រុម​បាតុករ​ទាំងអស់​ត្រូវបានចាត់ទុកជាអ្នកប៉ះពាល់ផ្ទាល់តាមរយៈសកម្មភាពប្រមូលផ្តុំនៅសាធារណៈ។ឆ្លើយតបចំពោះការតាមដាន ​និងពិនិត្យការធ្វើចត្តាឡីស័កតាមផ្ទះ​ លោក កើត ឆែ បានបញ្ជាក់ថា មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ នឹងសហការជាមួយរដ្ឋបាល​ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ​ដើម្បីកំណត់អាស័យដ្ឋាន ​និងចុះពិនិត្យឲ្យបានម៉ត់ចត់ធានាថាការអននុវត្ត​ធ្វើចត្តាឡីស័ក​របស់ពូកគាត់ត្រឹមត្រូវ ខណៈក្នុង​ករណីមិន​បានអននុវត្តការធ្វើចត្តាឡីក​ត្រឹមត្រូវ​នឹងប្រឈមវិធានការដ្ឋបាល និងវិធានការច្បាប់។ជុំវិញការប្រមូលផ្តុំរបស់បាតុករអតីតបុគ្គលិក Naga Worldនេះ លោក កើត ឆែ បានព្រមាន​អនុវត្ត​វិធាន​ការច្បាប់ប្រសិន​ជាក្រុមបាតុករបន្តប្រមូលផ្តុំ ដោយហេតុផលអាជ្ញាធរមិនអាចបណ្តែត​បណ្តោយ​ឲ្យក្រុមបាតុករយកវិវាទរបស់ខ្លួនទៅបង្កជាការបំផ្លាញ​សុខភាព​សាធារណៈដោយ​ការ​បន្ត​រីករាល​ដាលជំងឺកូវីដ១៩បានឡើយ។លោក កើត ឆែ បានទទូចសូមប្រជាពលរដ្ឋជាបាតុករអនុវត្តវិធានការសុខាភិបាលឲ្យបានគ្រប់ៗគ្នា ក៏ដូជាប្រជាពលរដ្ឋដែលតែងចូលរួមគ្រប់សកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឬ​ព្រឹត្តិការណ៍២០កុម្ភៈកន្លងទៅ ​សូមបងប្អូនបន្តចូលរួមទប់ស្កាត់បន្តទៀត ជាពិសេសបើ​ប្រជា​ពលរដ្ឋរក​ឃើញ​ក្រុម​បាតុករអតីតបុគ្គលិកណាហ្គាវើល​ត្រូវរាយការណ៍​ទៅអាជ្ញា ដើម្បី​ទប់ស្កាត់​ការរីករាលដាលជាទ្រង់ទ្រាយធំចូល​ក្នុងសហគមន៍៕ អត្ថបទ៖ ឧត្តម

អាជ្ញាធរមីន​អនុញ្ញាត​ឲ្យ​នាយក​ ISU-​APMBT ចូល​ជួប​ពិភាក្សា​ការ​ងារ​ពីវិស័យមីន

2022/02/07 01:01:05 pm        33
ភ្នំពេញ៖ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​ លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន​ នៅ​ព្រឹក​ថ្ងៃទី០៧ ខែ​កុម្ភៈនេះ អនុញ្ញាត​ឲ្យ​ លោក​ Juan Carlos Ruan នាយកអង្គ​ភា​ព​គាំទ្រ​ការ​អនុវត្ត (Implementation Support Unit_ISU)​​ នៃ​អនុសញ្ញា​ស្តីពី​ការ​ហាម​ប្រាម​ ការ​ប្រើ​ប្រាស់​ ការ​រក្សា​ទុក​ កា​រ​ផលិត​ និង​ការ​ផ្ទេរ​គ្រាប់​មីន​ប្រឆាំង​មនុស្ស​​ និង​ការ​បំផ្លាញ​គ្រាប់​មីន​ចោល (អនុសញ្ញា​អូតាវ៉ា​​_APMBC) និង​លោក Gregory Cathcart មន្រ្តី​ជាន់​ខ្ពស់ ISU​ ដែល​មាន​ទី​ស្នាក់នៅ​ប្រទេស​ស្វីស​​ ចូល​ជួប​ពិភាក្សា​ការ​ងារ​ស្តីពី​ការ​​​ពង្រឹង​ភាព​ដៃ​គូរ​​ និង​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការ​ងារ​បោសសម្អាត​មីន​នៅ​កម្ពុជា​ នៅ​ទីស្នាក់ការ​អាជ្ញាធរមីន។ លោក​ Juan Carlos Ruan បាន​បម្រើ​ការ​ងារ​ជា​នាយក​ ISU តាំង​ពី​ឆ្នាំ​២០១៦ និង​បានជួយគាំ​ទ្រ​ដល់​ការ​អនុវត្តខ្លឹមសារ​​អនុសញ្ញា​អូតាវ៉ា​ទៅ​គ្រប់​សមាជិក​រដ្ឋភាគី​ទាំង​អស់​។គណៈ​ប្រតិភូ ISU-APMBC ​បំពេញ​បេសកកម្ម​នៅ​កម្ពុជា​ ​រយៈពេល ០៥ថ្ងៃ ​ចាប់ពីថ្ងៃទី០៦-១០ ខែ​កុម្ភៈ ឆ្នាំ​២០២២ ក្នុង​គោល​បំណង​តាម​ដាន​​​​ការ​អនុវត្តការ​ងារ​​បោស​សម្អាត​​មីន​របស់​​កម្ពុជា ឲ្យស្រប​ទៅ​នឹង​ផែនការ​ដែល​បាន​អនុម័ត​ឲ្យ​កម្ពុជា​ពន្យារពេល​លើក​ទី២ នៅ​ទី​ក្រុង​អូស្លូ ប្រទេស​ន័រវេស្ស​ និង​ជួយ​គាំ​ទ្រ​កម្ពុជា​ក្នុង​ការ​រៀបចំ​ផែនការ​បោសសម្អាត​មីន​ឲ្យ​សម្រេច​ទៅ​តាម​​មាត្រា៥ នៃ​អនុសញ្ញា​​អូតាវ៉ា​។គណៈ​ប្រតិភូ ISU-APMBC គ្រោង​នឹង​​ជួយ​ពិភាក្សា​ជាមួយថ្នាក់​ដឹកនាំ​អាជ្ញាធរមីន, គណៈកម្មការ​​ JBC កម្ពុជា​-ថៃ,​​ មន្រ្តី​ UNDP នៃគម្រោង​បោស​សម្អាត​​មីនដើម្បី​លទ្ធផល,​​ CMAC, NPA, Halo Trust, MAG, ​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន(ARMAC) និង​ភាគីពាក់ព័ន្ធដទៃ​ទៀត​។ជាមួយគ្នានោះដែរ ឯកឧត្តម ទេស​រដ្ឋមន្រ្តី លី ធុជ បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​បេសកកម្ម​របស់​គណៈប្រតិភូ​ ISU-APMBC នៅ​កម្ពុជា​ ព្រមទាំង​​បាន​ថ្លែង​អំណរ​យ៉ាង​ជ្រាល​ជ្រៅ​ជូន​ចំពោះ ​អង្គភាព​ ISU-APMBC ដែល​បាន​ជួយ​គាំទ្រដល់​កម្ពុជា​ក្នុង​​ការ​ផ្តល់​​ប្រឹក្សា​យោបល់ និង​ជំនួយ​បច្ចេកទេស​ដល់​ការ​ងារ​បោសសម្អាត​មីន​​ ក្នុង​នាម​កម្ពុជា​ជា​រដ្ឋភាគី​នៃ​អនុសញ្ញាអូតាវ៉ា​ ជា​ពិសេ​ស​​លើ​សំណើ​សុំ​ពន្យា​ពេល​បោសសម្អាត​មីនរបស់​កម្ពុជា​​លើកទី១ និង​លើក​ទី២។ឯកឧត្តមទេស​រដ្ឋមន្រ្តី បាន​បញ្ជាក់​ទៀតថា ក្នុង​នាម​ជា​រដ្ឋភាគី​នៃ​អនុសញ្ញា​អូតាវ៉ា​​ កម្ពុជា​ ធ្លាប់​បាន​ស្នើ​សុំ​ពន្យារ​ពេល​បោសសម្អាត​មីន​លើក​ទី១ រយៈពេល​ ១០​ឆ្នាំ​​ ចាប់ពីឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៩ ដើម្បី​ធ្វើការ​បោស​សម្អាត​ផ្ទៃដី​ដែល​ដឹង​ថា​មាន​គ្រាប់​មីន​ទាំងអស់​ឲ្យ​រួច​រាល់​ត្រឹម​ឆ្នាំ​២០១៩ ហើយ​ក្នុង​រយៈពេល​១០​ឆ្នាំនោះ​​​ ផ្ទៃដី​ប្រមាណជាង​ ៥៧៧ ម៉ែត្រ​ក្រឡា សរុប​ចំនួន​ ៨,២៩០ ​ចម្ការមីន​​ បាន​បោស​សម្អាត​​រួច មីន​ប្រឆាំង​មនុស្ស​ ១០១,៤២៤ គ្រាប់ មីន​ប្រឆាំង​រថក្រោះ ១,៥៦០ គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះពីសង្រ្គាម​ ៧៣,២៣១ គ្រាប់ ប៉ុន្តែ​ផ្អែក​តាម​កា​រ​វាយ​តម្លៃ​លទ្ធភាព កម្ពុជា​នៅតែ​មិន​អាច​សម្រេច​បាន​តាម​គោល​ដៅ​ឆ្នាំ​២០១៩។ ឯកឧត្តម​បន្ត​ថា​ បន្ទាប់ពី​ការ​ពិនិត្យ​ឡើង​វិញ​ និង​ស្រប​តាម​ស្មារតី​នៃ​ “​សេចក្តី​ថ្លែង​ការណ៍​ម៉ាពុយតូ+១៥”​ កាលពី​ឆ្នាំ​២០១៤ កម្ពុជា​បាន​ស្នើសុំ​ពន្យារពេល​បោសសម្អាតមីនលើក​ទី២​ រយៈពេល​០៦ឆ្នាំ​បន្ថែម​ទៀត ចាប់ពីឆ្នាំ​២០២០​ ដល់ឆ្នាំ​២០២៥ សំដៅ​ធ្វើការ​បោសសម្អាត​មីន​ឲ្យ​អស់​ត្រឹម​ឆ្នាំ២០២៥។ក្នុង​ឱកាស​នោះ ឯកឧត្តម ទេស​រដ្ឋមន្រ្តី បាន​ជម្រាប​ប្រាប់​ដល់​គណៈប្រតិភូ​អំពី​បញ្ហា​មីន​នៅ​កម្ពុជា​ ថា “​ប្រទេស​កម្ពុជា ប្រឈមនឹងបញ្ហាជាច្រើនពាក់ព័ន្ធនឹងមីន​ និង​សំណល់ជាតិផ្ទុះ​ពីសង្គ្រាម ដែលជាលទ្ធផល​នៃ​សង្គ្រាម​រ៉ាំរ៉ៃ​អូស​បន្លាយ​នៅ​ក្នុង​ប្រទេស ចាប់តាំងពី​ដើមទសវត្សរ៍ឆ្នាំ១៩៦០ រហូតមកដល់ចុងឆ្នាំ​១៩៩៨។​ ក្រោម​នយោបាយ ឈ្នះឈ្នះ របស់ សម្តេច​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុង​​ឆ្នាំ​ ១៩៩៨ កម្ពុជា ទទួល​បាន​​សន្តិភាពពេញលេញទូទាំងប្រទេស ដែល​អនុញ្ញាត​ឲ្យ​រាជរដ្ឋាភិបាល​​កម្ពុជា មាន​លទ្ធភាព​គ្រប់​គ្រាន់​ដោះស្រាយ​ការ​គំរាម​កំហែង​ដោយ​សារ​មីន​ និង​យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​ទាំងនោះ ប្រកបដោយប្រសិទ្ធភាព និង​គ្មាន​ការ​ភ័យខ្លាច​។​​ជាមួ​យ​គ្នានេះ​ ឯកឧត្តម ទេស​រដ្ឋមន្រ្តី បាន​លើ​កឡើង​អំពី​សមិទ្ធផល​រយៈពេលជិត​ ​​៣០​ឆ្នាំ ​នៃ​ការ​ងារ​​បោស​សម្អាត​មីន​មនុស្ស​ធម៌​​នៅ​កម្ពុជាចាប់​ពី​ឆ្នាំ​១៩៩២​ ក្រោម​ការ​ដឹកនាំរបស់ ​សម្តេ​ច​តេជោ នាយក​រដ្ឋមន្រ្តី ​និងមាន​​ការ​ចូលរួម​ចំណែក​គាំទ្រ​ពី​ដៃ​គូ​អភិវឌ្ឍន៍​ ប្រទេស​ជា​មិត្ត​ និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត​​ ដោយ​គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០២១ កម្ពុជា​ បាន​បោសសម្អាតផ្ទៃដីចំនួន ២,៣២៨ គីឡូម៉ែត្រក្រឡា បានបំផ្លាញចោលគ្រាប់មីនប្រឆាំងមនុស្ស ១,១១៨,៨១០ គ្រាប់ មីនប្រឆាំងរថក្រោះ ២៥,៩៥២ គ្រាប់ និង​សំណល់​ជាតិផ្ទុះពីសង្រ្គាមរាប់​បញ្ចូល​ទាំង​គ្រាប់បែកចង្កោម ​២,៩៨៣,៤១៦ គ្រាប់ ដោយមានអ្នកទទួលផល ៧,៧៣២,៥៣៦ នាក់។​ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ប្រទេសកម្ពុជា នៅតែមានបញ្ហាប្រឈម​ដ៏​ធំធេង​លើផ្ទៃដី ២,០១៧ គីឡូម៉ែត្រ​ក្រឡា ​ដែលក្នុងនោះ​ ៧៨៨ គីឡូម៉ែត្រក្រឡា រងផល​ប៉ះពាល់​ដោយគ្រាប់មីន។ ឯកឧត្តម​ បន្តទៀត​ថា​ ឆ្នាំ​២០២២នេះ​ កម្ពុជា​មាន​បំណង​រៀបចំ​​ពិធី​អបអរ​សាទរ​រំលឹក​ខួប​ទី៣០ឆ្នាំ​ នៃ​ការ​ងារ​បោស​សម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា (១៩៩២-២០២២) ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​ ឯកឧត្តម ទេស​រដ្ឋមន្រ្តី បាន​ស្នើសុំ​ឲ្យ​អង្គភាព ​ISU-APMBC ជួយគាំ​ទ្រ​ដល់​ការ​ងារ​បច្ចេកទេស​សម្រាប់​ការ​រៀបចំ​ព្រឹត្តិការ​ណ៍​នេះ​ ព្រម​ទាំង​បាន​ស្នើសុំ​ អង្គភាព ​ISU-APMBC ជួយ​កៀរ​គរ​ធន​ធាន​បន្ថែម​ពី​​សហគមន៍​ផ្តល់​​ជំនួយ គាំទ្រ​ដល់​ការ​ងារ​បោសសម្អាតមីន​នៅកម្ពុជា​ឲ្យ​អស់​ទាំង​ស្រុង​នៅ​ត្រឹម​ឆ្នាំ​២០២៥។​លោក​ Juan Carlos Ruan បាន​អប​អរ​សាទរ​ និង​កោត​សរសើរដល់​រាជរដ្ឋាភិបាលកម្ពុជា​​ ដែលបាន​យក​ចិត្ត​ទុក ចាត់​ចែង​​ និង​រៀបចំ​ឲ្យ​មាន​រចនា​សម្ព័ន្ធយ៉ាង​ច្បាស់លាស់​សម្រាប់​ការ​ងារ​សម្រប​សម្រួល​ និ​ងគ្រប់​គ្រង​វិស័យ​សកម្មភាព​មីន​កម្ពុជា​​ ព្រម​ទាំង​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​សម្រេច​បាន​លើ​ការ​ងារ​បោសសម្អាត​មីន​នា​ពេលកន្លង​មក​ ទោះ​បី​មាន​រីករាល​ជា​សកល​នៃ​ជំងឺ​កូវីដ​-១៩ ក៏​ដោយ​៕

សម្តេចតេជោ នឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសAទូទាំងប្រទេសនៅចុងខែនេះ

2022/02/07 12:44:21 pm        391
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសថា នៅថ្ងៃទី២៨ ខែកុម្ភៈ ខាងមុខនេះ សម្តេចនឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសAនៅទូទាំងប្រទេសហើយសម្តេចបានស្នើសុំឲ្យអាជ្ញាធរខេត្ត ដែលមានសិស្សនិទ្ទេសAទាំងអស់សម្រួលដល់ការធ្វើដំណើរ និងសម្រាកជូនដល់ពួកគេ និងក្រុមគ្រួសារផងដែរ។ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់​មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ​ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ ក្រោមជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលចិន នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ​ ហ៊ុន សែន បានលើកឡើងថា​ សិស្សនិទ្ទេសA សម្រាប់ឆ្នាំសិក្សា២០២០-២០២១ទាំងអស់​រួមទាំងឪពុកម្តាយ​អាណាព្យាបាល​របស់ពួកគេ ​នឹងត្រូវ​អនុញ្ញាត ឲ្យចូលជួប​ជាមួយ​សម្តេចនៅរាជធានីភ្នំពេញ ​នាថ្ងៃទី២៨ ខែ កុម្ភៈ​ខាងមុខនេះ ​ខណៈកិច្ចជំនួបនោះនឹង មាន​រង្វាន់លើកទឹកចិត្តដល់ពួកគេផងដែរ។សូមបញ្ជាក់ថា ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ​សម្រាប់ឆ្នាំ២០២០-២០២១កន្លង ទៅនេះ​មានចំនួន ១១៤.១៨៧នាក់ ហើយ​បាន​ប្រឡង​ជាប់ចំនួន ៧២ ០១៦នាក់​ស្មើនិង ៦៥,៦៥ភាគរយ ​ដោយក្នុងនោះបេក្ខជនដែលទទួលបាននិទ្ទេសA មានចំនួន១៧៥៣នាក់៕អត្ថបទ៖ បាន ចក់រូបភាព៖ ឯកសារ

សម្ដេចតេជោ៖ កម្ពុជាកំពុងកាត់បន្ថយគម្លាតរវាងអ្នកទីក្រុង និងអ្នកជនបទតាមរយៈការអភិវឌ្ឍ

2022/02/07 05:36:03 am        273
ក្រចេះ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះកម្ពុជា កំពុងអនុវត្តការកាត់បន្ថយគម្លាត រវាងអ្នកក្រុង និងអ្នកជនបទ តាមរយៈការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងការកសាងនូវធនធានមនុស្ស ។ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នៅថ្ងៃទី៧ ខែកុម្ភៈនេះ ក្នុងខេត្ត ក្រចេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​បានថ្លែងបញ្ជាកថា ការ​កសាងនូវសាលារៀន ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវថ្នល់​ខ្វាត់ខ្វែង​តភ្ជាប់ពីខេត្តមួយទៅខេត្តមួយ ភ្ជាប់​ទៅ​ដល់ទីជនបទ ​ការតភ្ជាប់បណ្ដាញអគ្គិសនី ​និងទឹកស្អាតនេះហើយ គឺជាការកាត់បន្ថយនូវ​គម្លាត​ទីក្រុង និងជនបទ ​ដោយរាជរដ្ឋាភិបាល ​មិនទុកឲ្យទីជនបទគ្មានការអភិវឌ្ឍនោះទេ ។ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅខេត្តក្រចេះ មាន ការតភ្ជាប់បណ្ដាញអគ្គិសនី បានប្រមាណជា៨០ភាគរយ ដោយភូមិនៅសេសសល់ គឺជាភូមិនៅដាច់ ស្រយាល ឬភូមិតូចៗទើបបង្កើតថ្មី។ ខេត្តក្រចេះ មាន៥ស្រុក, ៤៣ឃុំសង្កាត់ និង២៩៥ភូមិ ហើយមាន សកលវិទ្យាល័យ១កន្លែង, វិទ្យាល័យចំនួន១២កន្លែង អនុវិទ្យាល័យចំនួន៤៣កន្លែង មានបឋមសិក្សា ចំនួន ២៨៦កន្លែង និងមានមត្ដេយ្យសិក្សាចំនួន ១០២កន្លែង ៕អត្ថបទ​៖ បាន សុខរិទ្ធ

សម្ដេចតេជោ បញ្ជាក់ជាថ្មីថា បើមិនជ្រើសយកការចរចាទេ បញ្ហាមីយ៉ាន់ម៉ា មិនអាចបញ្ចប់បានទេ

2022/02/07 12:20:52 pm        228
ក្រចេះ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានរំលឹកជាថ្មីថា ប្រសិនបើ មិនជ្រើសយកផ្លូវចរចាទេ គឺមិនអាចបញ្ចប់បញ្ហាមីយ៉ានម៉ាបាននោះទេ ដោយសម្ដេច បានផ្ដល់បទពិសោធន៍ថា វិធីសាស្ត្ររបស់សម្តេច គឺពន្លត់ភ្លើងសង្គ្រាមជាមុនសិន ទើបដំណើរការប្រជាធិបតេយ្យ និងអ្វីៗទៅតាមក្រោយបាន។សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ខណៈអញ្ជើញ​ជាអធិបតីដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​សម្ពោធ​បើកឱ្យ​ប្រើប្រាស់​ជាផ្លូវការកំណាត់​ផ្លូវជាតិ​លេខ៧ នៅខេត្តក្រចេះ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ នេះ​ បានលើកឡើងជាថ្មីម្ដងទៀត អំពី​បញ្ហា​មីយ៉ាន់ម៉ា និងបានរំលឹកដល់អ្នកដែលរិះគន់សម្ដេចថា​ ការដែលសម្តេចទៅ​ មីយ៉ាន់ម៉ាថា សម្តេច​គ្មាន​ផល​ប្រយោជន៍អ្វីក្រៅ​តែ​ពី​ចង់​ជួយ​មីយ៉ាន់ម៉ា​ ឱ្យចេញផុតពីសង្គ្រាមនោះទេ។ ​អ្នកពេញចិត្ត ក៏ ពេញចិត្ត ​អ្នកមិនពេញចិត្ត ​ក៏មិនពេញចិត្ត ​គឺអាស្រ័យទៅលើគេ។ តែបើមិន​ជ្រើស​យក​មធ្យោបាយចរចាទេ​ កុំសង្ឃឹមថា​ នឹងអាចដោះស្រាយបញ្ហាបានឱ្យសោះ។សម្តេចតេជោ ​បានរំលឹកដល់ប្រជាជន ​ឬពួកប្រឆាំងនៅមីយ៉ាន់ម៉ា​ ឬអ្នកណាដទៃទៀតនោះទេ គឺនឹងឃើញការប្រយុទ្ធគ្នាអត់ឈប់ ប្រសិនបើប្រកាន់យកបន្តតាមរបៀបបិទទ្វារ ហើយជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា របស់សម្តេច គឺមិនមែនទៅ១ថ្ងៃ ដោះស្រាយបានទេ ខណៈមីយ៉ាន់ម៉ា​ សាំញ៉ាំ​ដោយ​បញ្ហា​យោធារាប់ឆ្នាំមក​ហើយនោះ៕ អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ៖ កម្ពុជានៅតែបន្តនយោបាយចាក់វ៉ាក់សាំងជូនពលរដ្ឋដោយឥតគិតថ្លៃដដែល

2022/02/07 12:15:15 pm        288
ក្រចេះ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅតែបន្តអះអាងអំពីនយោបាយនៃ ការចាក់ វ៉ាក់សាំងមិនយកប្រាក់ពីប្រជាពលរដ្ឋ បើទោះបីជាមានការជូនជាយោបល់ឱ្យយកប្រាក់ចាប់ពីដូសទី៣ ឬដូសជំរុញត ទៅទៀតក៏ដោយ។ក្នុងឱកាសអញ្ជើញជាអធិបតីដ៏​ខ្ពង់ខ្ពស់​ពិធី​សម្ពោធ​បើក​ឱ្យប្រើប្រាស់​ជាផ្លូវការ​កំណា​ត់ផ្លូ​វ​ជាតិលេខ​៧ នៅខេត្ត​ក្រចេះ ​នាព្រឹកថ្ងៃទី​៧ ខែកុម្ភៈ​ សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍​ថា ​កន្លង​មក​នេះ ​មាន​មតិខ្លះបានលើកជាយោបល់ថា ​នៅពេលចាក់ដូសទី៣​ គួរ​យកប្រាក់​ តែសម្តេច ​បាន​បញ្ជាក់ជាថ្មីថា​ សម្រាប់ប្រជាពលរដ្ឋទាំងអស់ ត្រូវចាក់ឱ្យទាំងអស់ ដោយមិនចាំបាច់​យក​ប្រាក់​ឡើយ ព្រោះ​​​បើសិនជាយកប្រាក់ចាប់ពីដូសទី៣ ឬដូសជំរុញ ​ក៏យើងមិនក្លាយទៅ​ ជាអ្នកមានដែរ។ទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោ ​ប្រមុខរាជរដ្ឋាភិបាល​ បានលើកឡើងពីការបន្តខិតខំ​រក​វ៉ាក់សាំង ​ទាំង​ការ​បញ្ជាទិញ ហើយ​ក៏បាន​អរគុណ​ដល់​មិត្ត​​ចិន​ដែល​ជាបង្អែកយុទ្ធសាស្ត្រក្នុងការ​ផ្គត់ផ្គង់​វ៉ា​ក់សាំ​ង​ស​ម្រា​ប់ប្រជា​ជនកម្ពុជា ​ហើយ​ក៏​បានថ្លែង​អំណរ​គុណ​ដល់​ប្រភព​គាំទ្រ​ទាំងឡាយ ដែល​បានផ្តល់វ៉ាក់សាំង​មកដល់កម្ពុជា ​មាន​ដូចជា​ជប៉ុន​​ អាមេរិក អង់គ្លេស ​អូស្រ្តាលី ​ហូឡង់ និងប្រទេសប៉ូឡូញ​ ៕​អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ៖ អំពាវនាវឱ្យពលររដ្ឋប្រុងប្រយ័ត្នការឆ្លងកូវីដ បើទោះបី៣០ថ្ងៃមកនេះ មិនមានអ្នកស្លាប់ក៏ដោយ

2022/02/07 11:55:15 am        307
ក្រចេះ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការប្រុងប្រយ័ត្នបន្ថែមទៀតអំពីការឆ្លងជំងឺកូវីដ-១៩ បើទោះបីជារយៈពេល៣០ថ្ងៃកន្លងមកនេះ មិនមានអ្នកស្លាប់ដោយសារកូវិដ-១៩ក៏ដោយ។សម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាល នៅតែបន្តផ្តាំផ្ញើយ៉ាងដូច្នេះ ខណៈអញ្ជើញជា​អធិបតី​ដ៏ខ្ពង់ខ្ពស់​ពិធី​សម្ពោធ​បើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ប្រវែង ជិត ១០០គីឡូម៉ែត្រ នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី៧កុម្ភៈនេះ។សម្តេច បានមានប្រសាសន៍ថា អស់រយៈពេល៣០ថ្ងៃមកហើយដែលយើង​អត់មានអ្នកស្លាប់​ដោយ​កូវីដ-១៩ ​ហើយ​សេដ្ឋកិច្ចបាន​បើក​ពេញលេញ ប៉ុន្តែទោះជាយ៉ាងណាយើងមិនត្រូវភ្លេចខ្លួន​ក្នុង​ការ​ការពារ ​និងបន្តចាក់វ៉ាក់សាំង ដូសជំរុញ​ជាមួយ​នឹង​ការចាក់ជូនពលរដ្ឋដែលមិនទាន់បាន​ចាក់​ដូស​មូលដ្ឋាន​នៅឡើយ។សម្តេច បានមានប្រសាសន៍បន្តអំពីការខិតខំបន្តរកវ៉ាក់សាំង ពីមិត្តចិន ដើម្បីធានានូវភាពស៊ាំនៅក្នុងសហគមន៍ ។ប៉ុន្តែទោះជាយ៉ាងណា សម្តេចបានសូមអធ្យាស្រ័យ​ចំពោះវ៉ាក់សាំងដែលត្រូវយកមកកាន់​ខេត្តក្រចេះ ​មានភាព​យឺតបន្តិច​បើប្រៀបធៀបជាមួយ នឹងរាជធានីភ្នំពេញដែលទទួលបាន។នេះជា​វិធីដោះស្រាយក្នុងពេលដែលយើងមានវ៉ាក់​សាំងមិនទាន់គ្រប់។ឥឡូវនេះ​ វ៉ាក់សាំងបានគ្របដណ្តប់ដោយបានចាក់ជូនប្រជាពលរដ្ឋរបស់យើងដោយមិនយកប្រាក់ ខណៈ​មាន​បងប្អូនខ្លះ​បានលើកជាយោបល់ឱ្យចាក់ដូសទី១ ​ឬទី២រួចហើយ នៅពេលចាក់ដូសទី៣​គួរ​យកប្រាក់ ​សម្តេច​បាន​បញ្ជាក់ជាថ្មីថា ​សម្រាប់ប្រជាពលរដ្ឋរបស់យើងត្រូវចាក់ឱ្យទាំងអស់ ដោយ​មិនចាំបាច់​យកប្រាក់ឡើយ ​ព្រោះបើ​សិន​ជាយកប្រាក់នូវដូសទី៣ ឬដូសជំរុញ ក៏យើង​មិន​ក្លាយ​ទៅជាអ្នកមានដែរ។ ទោះជាយ៉ាងណា ​សម្រាប់​ការទិញ​វ៉ាក់សាំង​នៅលើកក្រោយនេះ ​សម្តេច​បានបញ្ជាក់ថា ​នឹងលែង ផ្តល់​ឱ្យប្រទេស​ណាដទៃ​ទៀត​ហើ​យ​ក្រៅ​ពី​បាន​ផ្តល់​ជូនទៅឡាវ ៧០ម៉ឺនដូស និងវៀតណាម​២០ម៉ឺនដូសនោះ ​ក្រៅពីនេះ​នឹងមិនផ្តល់ឱ្យប្រទេសណាទៀតទេ​ ព្រោះ​ប្រទេស​ទាំងនោះ​គេ​មាន​របស់​គេហើយ ​ដូច្នេះវ៉ាក់សាំងដែលរកបានគឺសម្រាប់ប្រើតែនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ ដោយ​សម្តេចបានប្រៀបធៀបថា សម្តេចនឹងមិនធ្វើជានាយទាហ៊ាន​ដែល​ឱ្យ​កង​ទ័ព​ចូល​ប្រយុទ្ធ​ដែល​គ្មាន​អាវុធ គ្មាន​គ្រាប់​នោះទេ៕អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ៖ ប្រកាស​ប្តូរផ្តាច់​ចូល​ឆ្នាំថ្មី​ប្រពៃណីជាតិខាងមុខឲ្យបាន ​ខណៈខកខាន​អស់​២ឆ្នាំ​មក​ហើយ

2022/02/07 11:32:28 am        200
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសប្តូរផ្តាច់ថា ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខត្រូវធ្វើឲ្យបាននៅឆ្នាំនេះ ខណៈកម្ពុជាខកខានចូលឆ្នាំថ្មី ប្រពៃណីជាតិចំនួន ២ឆ្នាំមកហើយ តែសម្តេចនៅតែបន្តអំពាវនាវដល់ជនរួមជាតិឲ្យបន្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណា​ត់ផ្លូ​វជាតិលេខ ៧ប្រវែង​ជិត​១០០គីឡូម៉ែត្រនៅខេត្ត​ក្រចេះ នាព្រឹកថ្ងៃទី​៧កុម្ភៈ ​សម្តេចតេជោប្រមុខ នៃរាជ​រដ្ឋាភិបាលបាន ​មានប្រសាសន៍ថា យើងខកខានចូលឆ្នាំខ្មែរ២ឆ្នាំហើយៗ​សម្រាប់ឆ្នាំនេះ យើងនាំគ្នារាំលេង​សប្បាយ​តែរ​ក្សាគម្លាតពីគ្នាបន្តិច។ សូមបញ្ជាក់ថា៖ ចាប់​តាំងពីផ្ទុះជំងឺដ៏កាចសាហាវកូវីដ-១៩ មកជាពិសេសការឆ្លងចូលដល់​សហគមន៍ និង​បង្ក​ឱ្យ​មាន​អ្នករងគ្រោះស្លាប់​ដ៏គួរឱ្យកត់សម្គាល់ផងដែរនោះ ​រាជរដ្ឋាភិបាលមិនបាន​អនុញ្ញាត​ឱ្យប្រជាពលរដ្ឋ​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃ​ណី​ជាតិធំៗ របស់ខ្លួនដូចជាបុណ្យភ្ជុំបិណ្ឌ និង​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិអស់រយៈពេល២ឆ្នាំជាប់ៗគ្នាមកហើយ ប៉ុន្តែ​សម្រាប់​ឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ដែលនឹងឈានមកដល់នៅពេលខាងមុខ សម្រាប់ឆ្នាំនេះ ​ដោយ​សារ​ស្ថាន​ភាព​បាន​កាន់​តែប្រសើរ ​ដោយសារការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋស្ទើរគ្រប់១០០% ​បានធ្វើឱ្យកម្ពុជា​បើក​ដំណើរ​ការ​ប្រទេស​ បើក​ដំណើរការសេដ្ឋកិច្ចឡើងវិញ ជាប្រក្រតីលើគ្រប់វិស័យ ដោយសារតែ​ការ​គ្រប់គ្រង ​និងការ​ចូល​រួម​បាន​យ៉ាងល្អ​ពីប្រជាពលរដ្ឋដែលយល់ដឹងអំពីវិធានការនានា របស់​រាជរដ្ឋាភិបាល​ និងបានធ្វើឱ្យអត្រាឆ្លង​ ជាពិសេស​មិន​មាន​អត្រា​ស្លាប់ដោយសារកូវីដ-១៩ អស់រយៈពេល៣០ថ្ងៃមកហើយ។ ទោះជាយ៉ាងណាក៏ដោយ សម្តេ​ច​នៅ​តែ​ផ្តាំ​ផ្ញើ​សូម​ឱ្យ​ប្រ​ជា​ពលរដ្ឋរបស់យើងកុំភ្លេចខ្លួន​អំពីវិធាន​ការ​អនាម័យនានា​ដែលរាជរដ្ឋាភិបាល ជាពិសេសក្រ​សួង​សុខា​ភិ​បាល​បាន​ណែនាំ ​ដើម្បីចូលរួម​ការ​ពារ​ការឆ្លង ​ជាពិសេសកូវីដ-១៩ ​អូមីក្រុង ​ថ្វីត្បិតតែវាមានសភាពស្រាល ប៉ុន្តែ​អូមីក្រុងវាបានឆ្លង​យ៉ាង​លឿន ដែល​យើង​មិន​ត្រូវ​ឱ្យ​វា​កើត​មានឡើយ៕អត្ថបទ៖ មុត សុទ្ធ 

អ្នកស្រុកអង្គរបន្ដថែរក្សាពិធីឡើងមាឃ ឬបុណ្យឡើងអ្នកតា ដើម្បីសុំសេចក្តីសុខ

2022/02/05 03:33:25 pm        1356
សៀមរាប៖ ជារៀងរាល់ឆ្នាំនាថ្ងៃ៣កើត ខែមាឃធំ ប្រជាពលរដ្ឋរស់នៅតំបន់អង្គរ ឬនៅជុំវិញនោះ តែងតែរួមគ្នាប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា ដើម្បីសុំសេចក្តីសុខចម្រើន។លោកយាយ កែវ ចន្ថូ រស់នៅភូមិវាល សង្កាត់គោកចក ចូលរួមក្នុងពិធីឡើងមាឃនៅប្រាសាទអង្គរវត្ត បានឱ្យដឹងថា តាមទំនៀមប្រពៃណីពីបុរាណកាលមក មិនដែលខកខានឡើយ ឱ្យតែដល់ថ្ងៃ៣កើត ខែមាឃ ប្រជាពលរដ្ឋតែងតែមានការជួបជុំគ្នា ប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា នៅមុខអ្នកតារាជ្យខាងមុខប្រាសាទអង្គរវត្ត ដើម្បីសុំសេចក្តីចម្រើន ទៅតាមជំនឿរបស់ខ្លួន។លោក យាយបន្ដថា នៅក្នុងឆ្នាំ២០២២នេះ ក៏មិនខុសប្លែកពីឆ្នាំមុនៗប៉ុន្មានឡើយ អ្នកស្រុកក្នុងតំបន់​អង្គរក្មេងចាស់ ប្រុសស្រី បានមកជួបជុំគ្នានៅបរិវេណខាងមុខប្រាសាទអង្គរ ប្រាសាទវត្តអធ្វា អ្នកតាបាក់រទេះក្នុងភូមិនគរក្រៅ និងទីតាំងសំខាន់ៗផ្សេងទៀតក្នុងតំបន់ ដើម្បីប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា ដើម្បីសុំសេចក្តីសុខចម្រើនដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ទាំងនេះសបញ្ជាក់ឱ្យឃើញថា អ្នកស្រុកអង្គរនៅតែបន្តថែរក្សាប្រពៃណីពីបុរាណកាល ដែលបានបន្សល់ទុកពីដូនតាមកដល់បច្ចុប្បន្ន។ការប្រារព្ធពិធីឡើងមាឃ ក្នុងបំណងដើម្បីសុំសេចក្តីសុខសប្បាយ សុំមានទឹកភ្លៀងគ្រប់គ្រាន់​សម្រាប់​ការ​ធ្វើកសិកម្ម ដីមានជីជាតិឱ្យកើតស្រូវកើតអង្ករ និងសម្តែងនូវសេចក្តីអំណរគុណដល់​អ្នកតា​ដែល​បានធ្វើតាម​សំណូមពរកាលពីចាស់ ​បានផ្តល់ទឹកភ្លៀង​ ដីមានជីវជាតិ បានភោគផលល្អ។សូមបញ្ជាក់ថា ពិធីឡើងមាឃ ឬឡើងអ្នកតា ប្រារព្ធឡើងតាមបែបព្រះពុទ្ធសាសនាផង និងតាម​ជំនឿ​បែបព្រហ្មញ្ញសាសនាផង​ ដោយ​ពេល​ព្រឹកព្រលឹម ​មាន​ពិធីនិមន្តព្រះសង្ឃសូទ្រមន្តចម្រើន​ព្រះបរិត្ត ​និង​វេ​ប្រគេនព្រះសង្ឃ ​និងពេលរសៀល ​មានរៀបចំ​ជាគ្រឿ​ងសក្តារៈ ​ដង្វាយបូជា ការ​ប្រគុំភ្លេង​ពិណពាទ្យ ​និងមានពិធីបួងសួងសុំសេចក្តីសុខចម្រើនដែរ៕អត្ថបទ៖ ឈិត សាវី

ស្រូវប្រាំងជាង ៥០០ហិកតានៅក្នុងឃុំចំនួន២ របស់ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង ប្រឈមនឹងកង្វះទឹក

2022/02/05 03:25:51 pm        803
ស្វាយរៀង៖ ស្រូវប្រាំងស្ថិតនៅក្នុងឃុំបន្ទាយក្រាំង និង ឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ចំនួន ៥៧៨ហិកតា បច្ចុប្បន្នប្រឈមនិងកង្វះទឹក ខណៈដែលស្រូវមួយចំនួនបានចេញផ្លែផ្កា​ជា​បណ្ដើរៗហើយ ។ប្រធានសមាគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្តកំពង់រទេះលោក អោក ចិន្តា បានប្រាប់នៅថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០២២ ឲ្យដឹងថា នៅប៉ុន្នានថ្ងៃនេះ ស្រូវស្ថិតនៅតំបន់ប្រព័ន្ធធារាសាស្រ្តកំពង់រទេះ ក្នុងឃុំបន្ទាយក្រាំង និងឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍ ចំនួនប្រមាណជិត ៦០០ហិកតា បានប្រឈម និងកង្វះទឹកសម្រាប់ប្រើប្រាស់ ខណៈដែលស្រូវមួយ​ចំនួន​​បានចេញផ្លែផ្កា​ និងស្រូវមួយចំនួនផ្សេងទៀត បាននឹងកំពុងមានការលូតលាស់ល្អបង្គួរ ។លោក បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំការងារបង្កបង្កើនផលស្រូវរដូវប្រាំងរបស់ពលរដ្ឋនៅតំបន់នេះ ពុំសូវមានការខ្វះខាតទឹកប៉ុន្មានទេដោយមានភ្លៀងកក់ខែបន្ថែម តែសម្រាប់ឆ្នាំនេះវិញ ចាប់ពីចូល​រដូវប្រាំងមក ពុំមានភ្លៀងបន្ថែមនោះទេ ​ទើបធ្វើឲ្យស្រូវជិត៦០០ ​ហិកតាបានប្រឈម​នឹង​កង្វះ​ទឹកបែបនេះ។ជុំវិញបញ្ហាប្រឈមកង្វះទឹកលោក ហ៊ី តេវ ពលរដ្ឋរស់នៅ ភូមិឬស្សីដោច ឃុំបន្ទាយក្រាំង និង លោក ពូ ពែក ពលរដ្ឋរស់ នៅឃុំរាជមន្ទីរ បានអំពាវនាវដល់ក្រសួងមន្ទីរធនធានទឹក ​និងផ្នែកពាក់ព័ន្ធ​ជួយជីកស្ដារប្រឡាយនាំទឹក ​ដើម្បីប្រើប្រាស់ ​ខណៈដែលបច្ចុប្បន្នប្រព័ន្ធប្រឡាយមេមានស្រាប់ តែអត់មានទឹកបូមយកមកធ្វើការ​ស្រោចស្រព​នៅ​លើផ្ទៃដីស្រែរបស់ពួកគាត់។សម្រាប់លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានប្រាប់តាមរយៈទូរស័ព្ទ ឱ្យដឹងថា សំណើរ​ដែលពលរដ្ឋស្នើមកមន្ទីរ​ ឲ្យ​ចុះជួយជីកស្តា មន្ទីរ​បាន​ធ្វើការ​បញ្ចុះ​គ្រឿងចក្រ ​ដើម្បីជួយជីកស្តារ​ហើយ​ ដោយប្រើថវិកា​បដិភាគ​ប្រេង​មួយ​ចំនួន​បន្ថែម ក្នុងការជួយជីកស្តារប្រឡាយ​ទាំង​នោះផងដែរ ៕អត្ថបទ៖ ភា សារិទ្ធ​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អភិបាលក្រុង Izhevsk៖ មនុស្ស ៣នាក់ស្លាប់ និង ៣៥នាក់រងរបួស ដោយសារការវាយប្រហាររបស់អ៊ុយក្រែន
07/01/2025 07:07 PM
វិមានក្រឹមឡាំងបដិសេធការអះអាងរបស់អាមេរិក ដែលថា រុស្ស៊ីកំពុងពន្យឺតកិច្ចចរចាសន្តិភាព
07/01/2025 07:07 PM
លោក Merz របស់អាល្លឺម៉ង ប្រាប់ថា ចង់រក្សាតំបន់ Schengen ប៉ុន្តែមិនអាចត្រូវបានបំពាន
07/01/2025 07:07 PM
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ ភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅភាគកណ្តាលចិន
07/01/2025 06:07 PM
ទីភ្នាក់ងារព័ត៌មាន៖ ជនជាតិអ៊ីរ៉ង់ជាង ៩០០នាក់ បានស្លាប់ ក្នុងរយៈពេល ១២ថ្ងៃនៃជម្លោះជាមួយអ៊ីស្រាអែល
07/01/2025 06:07 PM
ជនភៀសខ្លួនស៊ីរីជាង ១៥.000នាក់ បានវិលត្រឡប់មកពីប្រទេសហ្ស៊កដានី ក្នុងខែឧសភា
07/01/2025 06:07 PM
អារ៉ាប់រួមនិងហ្ស៊កដានី ថ្កោលទោសការវាយប្រហារលើក្បួនរថយន្តយោធាប៉ាគីស្ថាន ដែលបានសម្លាប់ទាហាន ១៣នាក់
07/01/2025 06:07 PM
រដ្ឋមន្ត្រីប៉ាគីស្ថាន និយាយថា អាមេរិកនិងអ៊ីស្រាអែល ដាក់តំបន់ទាំងមូលឲ្យស្ថិតក្នុងគ្រោះថ្នាក់ ដោយការវាយប្រហារអ៊ីរ៉ង់
07/01/2025 06:07 PM
មនុស្ស ៤នាក់រងរបួស ក្នុងហេតុការណ៍វាយប្រហារដោយចាក់ នៅឯក្រុមហ៊ុន នៅភាគខាងត្បូងអាល្លឺម៉ង់
07/01/2025 06:07 PM
លោក Netanyahu៖ តំបន់មជ្ឈិមបូព៌ានឹងដួលរលំ បើគ្មានអ៊ីស្រាអែលទេនោះ
07/01/2025 05:07 PM