សម្ដេចតេជោ បន្តប្រាប់ការពិតទៅសមាជិករដ្ឋសភាជប៉ុន ករណីថៃបាញ់សម្លាប់យោធិនកម្ពុជា និងបិទព្រំដែនជាឯកតោភាគី
TOP STORY | សម្ដេចតេជោ​ចេញសារដាស់តឿន​ដល់ជនរួមជាតិ​កម្ពុជា​ត្រៀម​ខ្លួន​វាយ​ចោរ​ឈ្លាន​ពាន​ទឹក​ដី ខណៈថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ឆតាចង់បានទឹកដីកម្ពុជា
ឯកឧត្តម ប៉េង ពោធិ៍នា៖ «យើងត្រូវរួបរួមគ្នាជាធ្លុងមួយ​ទប់ស្កាត់ និង​បំផ្លាញ​មហិច្ឆតា​នយោបាយ​របស់​ក្រុម​ជ្រុល​និយមមួយក្តាប់តូច ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍»
គណបក្សប្រជាជនខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីអបអខួបអនុស្សាវរីយ៍លើកទី៧៤ថ្ងៃបង្កើតគណបក្ស

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមការងារគណបក្សប្រជាជន ចុះជួបសំណេះសំណាលជាមួយពលរដ្ឋឃុំព្រះផុស

2022/02/05 01:04:07 pm        66
បាត់ដំបង៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំព្រះផុស នៅថ្ងៃទី៥ ខែកុម្ភៈនេះ បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ មកពីភូមិចំនួនពីរ ក្នុងឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ឯកឧត្តម ស្រេង វង្សហៀង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ សុត សុវណ្ណដា អនុប្រធាន បាន​អំពាវនាវដ​ល់ប្រជាពលរដ្ឋ​ត្រូវ​បន្ត​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ការ​ណែនាំ​របស់ក្រសួងសុខាភិបាល​ ដោយ​ត្រូវ​លាង​សម្អាត​ដៃឱ្យ​បាន​ស្អាតជានិច្ច ​ពាក់ម៉ាស​រាល់ពេល​ចេញ​ក្រៅផ្ទះ រក្សា​គម្លាតសុវត្ថិភាពគ្រប់ពេលវេលា ​បើទោះជាបាន​ទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ គ្រប់ដូសក្តី ។ឯកឧត្តម អំពាវនាវដល់មាតាបិតា ​និងអាណាព្យាបាលសូមបន្តយកចិត្តទុកដាក់អប់រំណែនាំកូនចៅ ឱ្យ​ចៀសឆ្ងាយ​ពីគ្រឿងញៀន​ និងល្បែងស៊ីសងគ្រប់ប្រភេទ ​និងត្រូវផ្តោត​លើការសិក្សា ទាំងនៅ​សាលារៀន ​និងពេលមកដល់ផ្ទះវិញ ។សូមយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដោយអនុលោម​ទៅ​តាម​គោល​នយោបាយភូមិ ឃុំ ​មាន​សុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ៕

គណបក្សប្រជាជនខេត្តកំពង់ធំ ផ្តល់គ្រឿងឧបភោគបរិភោគដល់សង្កាត់ទាំង៨ ក្នុងក្រុងស្ទឹងសែន ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋខ្វះខាត

2022/02/05 12:55:39 pm        38
កំពង់ធំ៖ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ផ្តល់គ្រឿងឧបភោគបរិភោគដល់ សង្កាត់ទាំង៨ ក្នុងក្រុងស្ទឹងសែន ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋខ្វះខាតដល់ខ្នងផ្ទះ។នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា ខេត្តកំពង់ធំ ផ្តល់អំណោយគ្រឿងឧបភោគបរិភោគដល់សង្កាត់​ទាំងប្រាំបីក្នុងក្រុងស្ទឹងសែន។ ក្នុងឱកាសនោះដែរ ឯកឧត្តម លើកឡើងថា អំណោយដែលមានជាគ្រឿងឧបភោគបរិភោគផ្តល់​ជូន​សង្កាត់ ទាំងប្រាំបីក្នុងក្រុងស្ទឹងសែន​ មានអង្កចំនួន ១៤០បេ ,មីចំនួន ១៤០កេះ និងត្រីខ​កំប៉ុង​ចំនួន ១៤០យួរ សម្រាប់​អនុវត្តន៍​លើ​សកម្មភាព​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​តាមខ្នងផ្ទះដែល​មាន​ជីវភាពក្រលំបាក​ ចាស់ជរា ​និងមានជំងឺ​ ហើយត្រូវការ​ជាចាំបាច់​ស្បៀងអាហារ សម្រាប់​បរិភោគ​ប្រចាំថ្ងៃ។ អំណោយនេះ គឺជាផ្តល់ជូនដោយឡែក​ ក្នុងសកម្មភាពផ្តល់ជូនដោយដុំ មិនប្រកាន់និន្នាការ​នយោបាយ ​ជាពិសេស​នឹងផ្តល់ ​ជូនដោយផ្ទាល់ដៃរបស់អាជ្ញាធរមូលដ្ឋាន​ក្នុងតួនាទី ជា​អ្នក​បម្រើ​រាស្រ្តផង ​និងជាអ្នកជិតខាងល្អក្នុងភូមិដ្ឋានផង ។ ឯកឧត្តម បន្តថា គ្រប់អាជ្ញាធរមូលដ្ឋាន ដូចជាមេភូមិ សមាជិកភូមិ ចៅសង្កាត់ អ្នកពាក់ព័ន្ធផ្សេង​ទៀត​ គឺជាអ្នកដែលនៅគៀកកិតបំផុត​ជាប្រជាពលរដ្ឋខ្លួនឯង ​ដែល​សម្តេចតេជោ ​ហ៊ុន សែន ផ្តល់​ការជឿជាក់ និងទុកចិត្តបំផុត។ ទន្ទឹមនេះ ចៅសង្កាត់គ្រប់ក៏ត្រូវបានជ្រើសតាំង​ជាតំណាងរបស់ប្រជាពលរដ្ឋ ឆ្លងកាត់តាម​រយៈការ​បោះឆ្នោត​ដោយ​ឆន្ទៈពីប្រជាពលរដ្ឋទូទៅ។ ​ដើម្បីតបស្នងការជឿជាក់នេះ អាជ្ញាធរគ្រប់រូបត្រូវ​បំពេញ​ភារកិច្ចរបស់ខ្លួន​ និង​មនសិកាខ្ពស់​ក្នុងកិច្ចការងារ។ ឯកឧត្តម ផ្តាំផ្ញើរអាជ្ញាធរមូលដ្ឋានទាំងអស់​ បន្តអំពាវនាវដល់ប្រជាពលរដ្ឋបង្កើតមុខរបរដាំដុះបន្លែ លក្ខណៈគ្រួសារ ​បន្តការចិញ្ចឹមសត្វ ​ដើម្បីជួយកាត់បន្ថយការចំណាយ​ក្នុងជីវភាពប្រចាំថ្ងៃ។ ទន្ទឹមនោះក៏មិនភ្លេច ​ការរស់នៅប្រកាន់ភ្ជាប់​អនាម័យជាប្រចាំ ​ក្នុងបរិបទរស់នៅរបៀបគន្លងថ្មី និងបន្តទៅ​ទទួលយកការចាក់វ៉ាក់សាំង ​ការពារជំងឺកូវីដ១៩ ​ដោយ​ឥគិត​ថ្លៃផងដែរ៕

កម្មករនិយោជិត៖ ប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្នធ្វើឲ្យជីវភាពពួកគាត់ប្រសើរជាងមុន

2022/02/05 12:32:32 pm        564
ភ្នំពេញ៖ កម្មករនិយោជិត លើកឡើងថា ប្រាក់ឈ្នួលអប្បបរមារបស់ពួកគាត់ធ្វើឲ្យជីវភាពរបស់ពួកគាត់ប្រសើរជាងមុន ខណៈកំណើនរោងចក្រ-សហគ្រាសក្នុងខណ្ឌកំបូលកើនឡើងជាបន្តបន្ទាប់។ តាមរយៈកិច្ចសម្ភាសន៍ជាមួយBTV នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ កម្មករនិយោជិតដែល​បម្រើ​ការងារ​តាមបណ្តារោងចក្រ-សហគ្រាសតាមបណ្តោយផ្លូវជាតិលេខ៤ ​ស្ថិតក្នុងខណ្ឌកំបូល រាជធានី​ភ្នំពេញ បានឲ្យដឹងថា ​បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានតម្លើងប្រាក់ឈ្នួល​អប្បបរមា​ឆ្នាំ២០២២ កើនឡើង ពួកគាត់​មានសេចក្តីសប្បាយរីករាយ​ចំពោះការ​គិតគូរ​របស់​រាជរដ្ឋាភិបាល ​ក៏ដូចជាក្រសួងការងារ​ និងនិយោជក​ ដើម្បីឲ្យជីវភាព និងការរស់នៅប្រចាំថ្ងៃមាន​លទ្ធភាព​​គ្រប់គ្រាន់​ទៅតាមស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា។ កម្មករនិយោជិត បន្តថា កំណើនរោងចក្រ-សហគ្រាស មានកើនឡើងជាបន្តបន្ទាប់ដែលហេតុធ្វើឲ្យ​កម្មករ​និយោជិត​មានឱកាសស្វែងរកការងារបានងាយ និង​ទទួល​បាន​ប្រាក់ឈ្នួល​អប្បបរមា​ល្អប្រសើរ។លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានឲ្យដឹងថា ក្រោមការ​ដឹកនាំ​របស់​សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលពាក់ព័ន្ធ ​នឹង​នឹងវិស័យ​វាយនភ័ណ្ឌ​បានបន្ត​ទាក់ទាញ​អ្នកវិនិយោគ​ពីក្រៅប្រទេសជាច្រើន ​ខណៈបើទោះបីក្នុងវិបត្តិកូវីដ១៩ នៅតែ​មាន​កំណើន​រោងចក្រ សហគ្រាស​សាងសង់​ឡើងក្នុងខណ្ឌកំបូលជាបន្តបន្ទាប់។គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាន​កំណត់​ទិសដៅ​ក្នុង​ការប្រែក្លាយ​កម្ពុជា​ឲ្យ​ទៅ​ជា​ប្រទេស ដែល​មានប្រាក់ចំណូលមធ្យមក្នុងឆ្នាំ២០៣០ ​និងមាន​ចំណូល​ខ្ពស់​ក្នុងឆ្នាំ២០៥០ ដូចបាន​កំណត់​ក្នុងផែនការយុទ្ធសាស្រ្ត​អភិវឌ្ឍន៍ជាតិ ដោយទិសដៅនេះបញ្ជាក់ពីតួនាទី​នៃវិស័យឧស្សាហ៍កម្ម និង​សហគ្រាស​ធុនតូច ​និង​មធ្យម​ ដែល​ជា​កត្តា​ជំរុញ​ដ៏សំខាន់ចំពោះកំណើន​នាពេលអនាគត៕អត្ថបទ៖ ឧត្តម

៤ថ្ងៃក្នុងអំឡុងបុណ្យចូលឆ្នាំចិន ខេត្តបាត់ដំបង ទទួលបានទេសចរជាង ២០ម៉ឺននាក់

2022/02/04 02:27:01 pm        583
បាត់ដំបង៖ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួនជាង ២០ម៉ឺននាក់ បានមកទស្សនាកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ក្នុងខេត្តបាត់ដំបង។បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តបាត់ដំបង បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរ ដែលចេញដើរលេងកម្សាន្តមានចំនួនសរុប ២១៨ ៤២០នាក់ កើនឡើង២០៣.៧៧ % ប្រៀបធៀប នឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួន ៧១ ៩០៤ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ២១៧ ៩៥៩ នាក់ កើនឡើង ២០៣.៩៤ % ប្រៀបធៀបឆ្នាំ២០២១ ចំនួន ៧១ ៧១១នាក់ ចំណែកភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុង មានចំនួន ៤៦១ នាក់ កើនឡើង ១៣៨.៧៧ % ប្រៀបធៀប ឆ្នាំ២០២១ ចំនួន១៩៣នាក់។មន្ទីរទេសចរណ៍ បាន​គូសបញ្ជាក់ថា​ កត្តាដែលនាំឱ្យមានកំណើនភ្ញៀវ​ទេសចរឆ្នាំនេះ​បណ្តាល​មក​ពីសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់មានភាពល្អប្រសើរ ​ហេដ្ឋារចនាសម្ព័ន្ធទៅកាន់រមណីយដ្ឋាន និងគោលដៅ​ទេសចរណ៍នានាល្អ,ការរៀបចំផលិតផលថ្មីៗ​នៅតាមគោលដៅ​ទេសចរណ៍សំខាន់ៗ,​អាកាសធាតុអំណោយផល ​តំបន់គោល​ដៅទេសចរណ៍នៅជាប់ប្រភពទឹក​មានសភាពស្អាត ​ត្រជាក់ ទឹកថ្លាល្អ ​រាក់ងាយស្រួលលេង ​ជាពិសេសគឺការធូរស្រាលនៃជំងឺកូវីដ១៩។បាត់ដំបង​មានវិសាលភាពរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងខេត្ត ​មានចំនួន១១១ ទីតាំង​ក្នុងនោះ រមណីយដ្ឋាន​ទេសចរណ៍មានចំនួន ​២០ទីតាំង សហគមន៍និងអេកូទេសចរណ៍​មាន​ ០៤ទីតាំង គោលដៅទេសចរណ៍មាន ៥៤ទីតាំង​ ទេសចរណ៍សាសនា​មាន ២៩ទីតាំង និង​កសិទេសចរណ៍មាន ០៤ទីតាំង៕

ពលរដ្ឋក្នុងក្រុងសំរោង ត្រេកអរពេលទទួលបានផ្លូវបេតុងចំនួនពីរខ្សែ

2022/02/04 02:13:16 pm        424
ឧ​ត្ដរមានជ័យ៖ ប្រជាពលរដ្ឋរស់នៅចំណុចភូមិឈូក ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ បាន​សម្ដែងការត្រេកអរយ៉ាងខ្លាំង បន្ទាប់ពីបានទទួលផ្លូវបេតុងចំនួនពីរខ្សែ ប្រវែង១០០០ម៉ែត្រ ដែលបានសម្រួលដល់ការធ្វើ ចរាចរ។លោកស្រី រឿន រើយ មេភូមិឈូក បានឲ្យដឹងថា កន្លងមក ប្រជាពលរដ្ឋរស់នៅក្នុងចំណុចភូមិនេះ គឺមានការលំបាកធ្វើដំណើរនៅពេលរដូវវស្សាម្តងៗ។ ដោយមើលឃើញពីការលំបាក​របស់​ប្រជាពលរដ្ឋ ដូច្នេះ ទើបអាជ្ញាធរក្រុង សង្កាត់ បានសហការគ្នាជាមួយប្រជាពលរដ្ឋក្នុងភូមិ ផ្តួចផ្តើមរួមគ្នាកសាងអភិវឌ្ឍ ផ្លូវបេតុងនេះឡើង។លោកស្រីមេភូមិ បានបញ្ជាក់ថា​ ក្នុងឆ្នាំ២០២២នេះ ​ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន ​នឹងខិតខំកៀរ គរធនធាន​បន្ថែមទៀត ​ដើម្បីធ្វើការកសាងផ្លូវឱ្យបានច្រើនខ្សែទៀត ដើម្បីសម្រួលដល់ការ​ធ្វើ​ដំណើររបស់ ពលរដ្ឋ ​ដែលជាការរួមចំណែក​កាត់​បន្ថយភាព​ក្រីក្ររបស់​ប្រជាពលរដ្ឋផង៕អត្ថបទ៖ ឃិន សារិទ្ធ

នាយក២១រូប និងគ្រូបង្រៀនចំនួន ៨០រូប ត្រូវបានចាត់ទុកជានាយកល្អគ្រូល្អក្នុងវិស័យអប់រំ

2022/02/04 01:21:53 pm        564
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសសមាសភាព នាយកសាលាចំនួន ២១រូប និងគ្រូបង្រៀនចំនួន ៨០ រូបជានាយកល្អ និងគ្រូបង្រៀនល្អក្នុងវិស័យអប់រំ។ នេះបើផ្អែកលើប្រកាស ស្ដីពីការដំឡើងឋានៈវិជ្ជាជីវៈជានាយកល្អ គ្រូល្អ ក្នុងក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន។ជាការលើកទឹកចិត្តចំពោះនាយកសាលា ក៏ដូចជាគ្រូបង្រៀន ដែលខិតខំបំពេញការងារល្អប្រសើរ​សម្រាប់​វិស័យអប់រំ ក្រសួងអប់រំបានបង្ហាញនូវសមាសភាព ​នាយកសាលាចំនួន ២១រូប និង​គ្រូបង្រៀនចំនួន ៨០ រូបជានាយកល្អ និងគ្រូបង្រៀនល្អក្នុងវិស័យអប់រំ។ ចំពោះនាយកល្អទាំង ២១រូបនេះ គឺជាគណៈគ្រប់គ្រងសាលាដែលស្ថិតនៅបណ្ដារាជធានី ខេត្តមួយចំនួនដូចជា ខេត្តសៀមរាប កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពត បាត់ដំបង ស្វាយរៀង និងរាជធានីភ្នំពេញ ​ដែលមាននាយកសាលាល្អច្រើនជាងគេ។ តាមសេចក្ដីប្រកាសនេះ បង្ហាញថា រាជធានីភ្នំពេញមាននាយកសាលាល្អចំនួន ៥រូប មានដូចជា​នាយកសាលាបឋមសិក្សាទួលគោក បឋមសិក្សាព្រះនរោត្តម បឋមសិក្សាបាក់ទូក បឋម​សិក្សាចតុមុខ និងបឋមសិក្សាបឹងសាឡាង។ក្នុងនាមជានាយកល្អមួយរូបលោក យឹម ចំរើន ជានាយកសាលាបឋមសិក្សាបឹងសាឡាង បានបង្ហាញពីភាពសប្បាយរីករាយក្នុងការទទួលស្គាល់នេះ។ លោកថា នេះជាការជំរុញទឹកចិត្តក្នុងការអនុវត្តការងារឱ្យកាន់តែខ្លាំងក្លា ដើម្បីកុមារ ពលរដ្ឋ​ជាពិសេសដើម្បីអនាគតប្រទេសជាតិនាពេលខាងមុខ។ លោក បន្តទៀតដែរថា ការងារជាគណៈគ្រប់គ្រងសាលា ​គឺទាមទារនូវឆន្ទៈបំពេញតួនាទីវិជ្ជាជីវៈ ចំណេះដឹង ​និងត្រូវផ្តោតសំខាន់​លើការគ្រប់គ្រងទៅទាំងការរៀន​ បង្រៀន និង​ការ​ប្រកាន់ខ្ជាប់​វិន័យល្អ ​និងសាមគ្គីភាពក្នុងគ្រឹះស្ថានសិក្សាទាំងមូលផងដែរ។ពាក់នឹងការបង្រៀននៅទីតាំងសាលានេះ អាណាព្យាបាលដែលមានកូន​កំពុងសិក្សាក៏កោតសសើរ​ចំពោះការគ្រប់គ្រងទូទៅរបស់លោកនាយកសាលាផងដែរ។ អាណាព្យាបាលបញ្ជាក់ថា​ សាលាបឋមសិក្សាបឹងសាឡាង​ គឺមានការបង្រៀនល្អ ភ្ជាប់ជាមួយវិន័យ និង​ការសម្អាតបរិស្ថានដែលផ្ដល់នូវផាសុខភាពសម្រាប់សិស្ស។ ពាក់ព័ន្ធនឹងចំណុចនេះ ឯកឧត្តម រស់ សុវាចា លើកឡើងថា គុណភាពគណៈគ្រប់គ្រង​គ្រឹះស្ថាន​សិក្សា និងគុណភាពគ្រូបង្រៀនអាចជះឥទ្ធិពលវិជ្ជមានលើគុណភាពអប់រំ ​ទូទាំងប្រទេសកម្ពុជា។ គណៈគ្រប់គ្រងសាលា ​និងគ្រូបង្រៀនដើរតួនាទីសំខាន់ក្នុងការរៀន និងបង្រៀនទាំងមុន និង​ក្នុងបរិបទកូវីដ-១៩។ រាជរដ្ឋាភិបាលក៏បានដាក់ចេញយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ ដោយចាត់ទុកការ​អភិវឌ្ឍ​ធនធានមនុស្សជាអាទិភាពទី ១។ ការផ្ដល់ចំណាត់ថ្នាក់ជានាយកល្អ ​និងគ្រូបង្រៀនល្អនេះ គឺ​សំដៅទាក់ទាញ​អភិវឌ្ឍន៍​ គាំទ្រ​លើកទឹកចិត្ត ​និងរក្សាគ្រូបង្រៀន ​អ្នក​គ្រប់គ្រងសាលារៀន ឱ្យ​បម្រើការក្នុងប្រព័ន្ធអប់រំ ​ប្រកបដោយឧត្តមភាព ​និងចីរភាព ដើម្បីឆ្លើយតបទៅនឹងវប្បធម៌​សិក្សា​ពេញមួយជីវិត៕ អត្ថបទ៖ គឹមហុក

ក្នុងឆ្នាំ២០២១ បេសកកម្មរថយន្តសម្អាតផ្លូវ ខ្មែរ ប៊ែវើរីជីស សម្អាតផ្លូវបានជាង ១៥,៣៨៣ គីឡូម៉ែត្រ

2022/02/04 01:08:14 pm        329
​ភ្នំពេញ៖ រថយន្តសម្អាតផ្លូវ ខ្មែរ ប៊ែវើរីជីស បានសម្អាតផ្លូវបានជាង ១៥,៣៨៣គីឡូម៉ែត្រ នៅទូទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្នុងឆ្នាំ២០២១ ដើម្បីលើកកម្ពស់បរិស្ថានស្អាត និងសោភ័ណភាពក្នុងទីក្រុងភ្នំពេញ ក៏ដូចជាបន្តកិច្ចទំនួលខុសត្រូវចំពោះសង្គម និងបរិស្ថាន។លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា បន្ថែមពីលើកិច្ចការសង្គមជាច្រើនរបស់ ខ្មែរ ប៊ែវើរីជីស ​រថយន្តសម្អាតផ្លូវ បាន​ប្រតិបត្តិការជាប្រចាំ ដោយលាងសម្អាតផ្លូវ ដែលជាផ្នែកមួយ នៃការទទួលខុសត្រូវ ថែរក្សា​បរិស្ថានស្អាត និងការពារផលប៉ះពាល់ ចំពោះសុខភាពផ្លូវដង្ហើម ​របស់សាធារណជន រាល់ពេលបើកបរតាមដងផ្លូវ។គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២២ រថយន្តសម្អាតផ្លូវ ខ្មែរ ប៊ែវើរីជីស ​ទាំង៤គ្រឿង នឹង​នៅតែបន្តភារកិច្ចលើកកម្ពស់បរិស្ថានស្អាត​ យ៉ាងសកម្មនៅតាមទីសាធារណៈ និង​ដងវិថីសំខាន់ៗ​ក្នុងរាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្តមួយចំនួនផងដែរ៕

មន្រី្តជួរមុខ និងពលរដ្ឋបន្តមកចាក់វ៉ាក់សាំងដូសទី៤ នៅមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ

2022/02/04 01:03:08 pm        220
ភ្នំពេញ៖ មន្រី្តជួរមុខប្រជាពលរដ្ឋព្រមទាំងកុមារ យុវវ័យ បានបន្តនាំគ្នាមកចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ដូសទី៤ ដូសទី៣ និងអ្នកសេសសល់មិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន បានសម្រុកមកចាក់វ៉ាក់សាំងនៅក្នុងមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ក្នុងខណ្ឌ៧មករា។បើតាមលោកវេជ្ជបណ្ឌិត ឃុន ទ្រី អនុប្រធានមនី្ទរពេទ្យ តំណាងលោកវេជ្ជបណ្ឌិត នេត សុវិរៈ ប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២នេះថា មកដល់ថ្ងៃនេះប្រជាពលរដ្ឋយើងនៅតែបន្តមកទទួលសេវាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជា​ហូរហែ​ដែល​ជាមធ្យមក្នុងមួយថ្ងៃ ​មានចំនួន២០០​ ទៅ២៥០នាក់ ជាពិសេស​ច្រើនតែអ្នក​មក​ចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ​ដូសជំរុញ គឺដូសទី៣ និងដូសទី៤។ ​តាមចំនួនប្រជាពលរដ្ឋ​ មកទទួលសេវានៅក្នុងមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ​ភាគច្រើន គឺ​ប្រជាពលរដ្ឋរស់នៅ​ក្នុងមូលដ្ឋានខណ្ឌ៧មករា។ជាមួយគ្នានោះដែរប្រជាពលរដ្ឋ បានអញ្ជើញមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ដូសទី៣ និងដូសទី២ ព្រមទាំងអ្នកមកចាក់វ៉ាក់សាំងដូសមូលដ្ឋាន បានលើកឡើងស្រដៀងគ្នាថា គ្រាន់តែដឹងថាប្រមុខរាជរដ្ឋាភិបាល អនុញ្ញាតឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពួកគាត់រូតរះ មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ភ្លាម ​គឺដើម្បីការពារ ​ទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ គ្រប់ប្រភេទក្នុងសហគមន៍។ក្នុងនាមលោកវេជ្ជបណ្ឌិត នេត សុវិរៈ ប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ឃុន ទ្រី សូមអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅទីជិត ទីឆ្ងាយ និងនៅក្បែរមនី្ទរពេទ្យបង្អែករាជធានី​ភ្នំពេញ ​ដែលមិនទាន់បានមកទទួលសេវាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សូមអញ្ជើញមកចាក់​វ៉ាក់សាំង​ឲ្យបាន​គ្រប់ៗគ្នា ព្រោះថា​ក្រុមការងារគ្រូពេទ្យយើងនៅរងចាំបំរើការចាក់វ៉ាក់​សាំង​ជូនជា​រៀងរាល់ថ្ងៃ ​មិនថាថ្ងៃសៅរ៍​ ថ្ងៃអាទិត្យ ​ឬថ្ងៃបុណ្យទាននោះទេ ​គឺរងចាំចាក់វ៉ាក់សាំងជូនជានិច្ច ជា​ពិសេសមន្រី្តរាជការ ​និងប្រជាពលរដ្ឋមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន សូមអញ្ជើញ​មកចាក់​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ឲ្យបានគ្រប់គ្នា៕ អត្ថបទ រដ្ឋា 

ក្រុមការងារដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត ចុះពិនិត្យទីតាំងដីកំពុងមានទំនាស់ នៅចំណុចអូរពីរ ភ្នំគីង្គក់ នៅភូមិរួតចំប៉ី

2022/02/04 12:27:04 pm        177
ឧត្តរមានជ័យ៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត បានចុះពិនិត្យទីតាំងដីនៅត្រង់ចំណុចអូរពីរ ភ្នំគីង្គក់ ស្ថិតនៅភូមិរួតចំប៉ី កំពុងមានទំនាស់រវាងពលរដ្ឋ និងបក្ខពួកក្រុមលោក និត សុវណ្ណារ៉ា ជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់អូរស្មាច់ ដែលជាបុគ្គលល្បីមួយរូប សំបូរមានរឿងអាស្រូវក្ដីក្ដាំងរឿងវិវាទដីធ្លី។ ក្នុងការចុះពិនិត្យស្ថានភាពជាក់ស្តែងនាពេលនោះដែរ ឯកឧត្តម ហួន វណ្ណនិត អភិបាលរង​និង​ជាអនុប្រធានគណះកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត ​បានឲ្យដឹងថា ទីតាំងទំនាស់ដីចំណី​អូររបស់រដ្ឋ​ខាងលើនៅឆ្នាំ២០០២នេះ ​គឺជាដី​គ្រប់គ្រង ដោយ​អាជ្ញាធរ​សង្កាត់​អូរស្មាច់ ដើម្បី​ធ្វើការអភិវឌ្ឍ​ជាផលប្រយោជន៍ផ្សេងៗ របស់សាធារណៈលុះដល់ឆ្នាំ២០២០ ដល់២០២១ មាន​ចលនា​ជនខិលខូច​បាន​ចូលមកកាប់ស្ការបង្កើត​ជា​ទំនាស់​កើត​មាន​ឡើងជា​ហូរហែរ​។ឯកឧត្តម បញ្ជាក់ថា៖ ក្នុងនោះដែរ​ក្រុមការងារបានចុះពិនិត្យជាក់ស្តែង​លើដីរដ្ឋកំពុង​មាន​ទំនាស់​ដោយដី​ផ្នែកខ្លះក៏មានការទទូលស្គាល់​ពី​អតីត​ចៅសង្កាត់មុន​ និងដីផ្នែកខ្លះទៀត​ក៏​មិន​បាន​ទទួល​ស្គាល់នោះទេ។ ឯកឧត្តម បន្ដថា ការចុះពិនិត្យទីតាំង​ដីកំពុង​មានទំនាស់​ខាងលើនេះដែរ​ក្រុមការងារ​បានសម្រេច​និងកំណត់​យកដីចំណីអូរសងខាងចម្ងាយ ១០០ម៉ែត្រ ពី​បណ្តោយ​អូរធម្មជាតិ​ជាក់​ស្តែង​ដើម្បី​កុំឲ្យ​មាន​ការ​រុករានបន្តទៀត​របស់ជនខិលខូច​មួយចំនួន​ដែល​តែង​តែ​រំលោភទន្ទ្រាន​យក​​នោះ។គួរបញ្ជាក់ផងដែរថា ដីរដ្ឋជាច្រើនហិកតា ស្ថិតនៅចំណុចអូរពី ភ្នំគីងគួក ក្នុងភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កន្លងមក និងបច្ចុប្បន្ននេះ​ ត្រូវ​បាន​អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរស្មាច់​រួមទាំង​បក្សពួក​កំពុង​តែ​ចូល​កាប់​ទន្ទ្រានដីបោះបង្គោល​ព្រំដីចែកគ្នា​លក់ជាបន្ដបន្ទាប់ រហូត​កើត​មាន​ជម្លោះ​ប្តឹង​ផ្តល់​ពលរដ្ឋ​ទៅ​ប្រព័ន្ធតុលាការផងដែរ។សូម​បញ្ជាក់ថា ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ពី​ការ​រំលោភបំពាន​ពី​បក្ខពួក​និង​​ក្រុម​លោក និត សុវណ្ណារ៉ា ​កំពុង​សិក្សា​ផ្លូវច្បាប់ធ្វើឯកសារ​ គ្រោង​ប្ដឹង​ទៅ​រដ្ឋ​មន្ដ្រី​ក្រសួង​យុត្ដិធម៌​ឯកឧត្តម កើត រិទ្ធ និង​អង្គភាពប្រឆាំង​អំពើពុករលួយ​ ហៅ​កាត់ថាACU ផងដែរ៕ ពាក់វែនតាខ្មៅ លោក និត សុវណ្ណារ៉ា ជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់អូរស្មាច់

គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ការពាររុក្ខជាតិ និង​ភូតគាម​អនាម័យ

2022/02/04 11:29:31 am        162
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានសន្តិភាព បើកកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីពិភាក្សា និងឆ្លងរបៀបវារៈ៖១. សេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ។២.បញ្ហាផ្សេងៗ។បើតាមឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះត្រូវបាន​រៀបចំ​ឡើង​ដោយផ្អែកលើគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងអនុលោម​តាម​មូលដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធជាធរមាននៅក្នុងព្រះជាណាចក្រកម្ពុជា ព្រមទាំងកិច្ចព្រៀង​និងអនុសញ្ញា​ក្នុងតំបន់ និងអន្តរជាតិស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដើម្បីឆ្លើយតបទៅនឹង​និន្នាការ​រីកចម្រើន​របស់វិស័យកសិកម្មក្នុងក្របខណ្ឌសុវត្ថិភាពស្បៀង ការលើកកម្ពស់គុណភាពផលិតផល​កសិកម្ម ​ការបង្កើនការនាំចេញកសិផល និង​ធានាចីរភាព​អភិវឌ្ឍន៍​ក្នុង​បរិការណ៍​សមាហរណកម្ម​សេដ្ឋកិច្ចពិភព​លោកប្រកបដោយការប្រកួតប្រជែងដ៏ស្រួចស្រាវ។សេចក្តីព្រាងច្បាប់នេះ កំណត់អំពីការគ្រប់គ្រងសុខភាពរុក្ខជាតិ ​ការអនុវត្តវិធានការការពាររុក្ខជាតិ និងវិធាន​ការភូតគាមអនាម័យ​ ការពារធនធានរុក្ខជាតិគ្រប់ប្រភេទ​ ការទប់ស្កាត់ការបង្ក ការរាល​ដាលឆ្លង​និងការរាតត្បាតពីសំណាក់សមាសភាពចង្រៃ ​ការលើកកម្ពស់ផលិតភាពកសិកម្ម សន្តិសុខ​ស្បៀងអនាម័យគុណភាព ​និងសុវត្ថិភាពផលិតផលកសិកម្ម ព្រមទាំងសន្តិសុខភូតគាមអនាម័យ​នៃ​រុក្ខជាតិ ផលិតផលរុក្ខជាតិ ​និងទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យ ​ការសម្រួលការ​ធ្វើ​ពាណិជ្ជកម្ម ការនាំចេញ ​ការនាំចូល ​ការដឹកជញ្ជូនឆ្លងកាត់នូវផលិតផលដំណាំ រុក្ខជាតិ និង​ផលិត​ផល​រុក្ខជាតិ ព្រមទាំងការរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ​និងការ​លើក​កម្ពស់​សុខុមាលភាព​និង​សុខភាពសាធារណៈប្រកបដោយនិរន្តរភាពធនធានធម្មជាតិ​ និង​ប្រព័ន្ធក្សេត្រ​បរិស្ថាន ​ដើម្បីធានាការគ្រប់គ្រង ​ការការពាររុក្ខជាតិ​ និងភូតគាមអនាម័យ​នៅក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា។ រួមចំណែកផ្តល់នូវសារៈប្រយោជន៍ក្នុងការអភិវឌ្ឍវិស័យកសិកម្មដូចជា៖ - ការពារផលប្រយោជន៍របស់ប្រជាកសិករ តាមរយៈការគ្រប់គ្រង ការការពាររុក្ខជាតិ និងការ​អនុវត្តវិធាន​ការ​ភូតគាមអនាម័យ ​ដើម្បីកាត់បន្ថយការខាតបង់​ដែលអាចបង្កឡើង​ដោយ​សមាសភាពច​ង្រៃ​ចំពោះធនធានរុក្ខជាតិ ​និងផលិតផលដំណាំនៅក្នុងប្រព័ន្ធផលិតកម្មកសិកម្ម។- គាំទ្រគោលនយោបាយ​ និងយុទ្ធសាស្រ្តជំរុញផលិតកម្មកសិកម្ម ពិពិធភាវូបនីយកម្ម និង​ពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីរួមចំណែកជំរុញកំណើន​សេដ្ឋកិច្ច ​ជួយកាត់បន្ថយភាពក្រីក្រ និង​លើកកម្ពស់​ជីវភាពប្រជាកសិករ- ផ្តល់នូវឧបករណ៍​បទដ្ឋាន​គតិយុត្តិដ៏រឹងមាំ ​និងយន្តការគ្រប់ជ្រុងជ្រោយក្នុងការអនុវត្តវិធាន​ការការ​ពាររុក្ខជាតិ និងភូតគាមអនាម័យ ​ដើម្បីទប់ស្កាត់ការបង្ក ​ការរាលដាលឆ្លង និងការរាតត្បាតបំផ្លាញ​ពី​សំណាក់សមាសភាពចង្រៃគ្រប់ប្រភេទ- ផ្តល់នូវវិធានការច្បាស់លាស់ក្នុងការការពារធនធានរុក្ខជាតិ គ្រប់គ្រងសុខភាពរុក្ខជាតិ លើក​កម្ពស់​ផលិតភាព គុណភាព និង​សុវត្ថិភាពផលិតផលកសិកម្មប្រកបដោយភាតរបរិស្ថាន និងនិរន្តរភាព ដើម្បីរួម​ចំណែក​លើក​កម្ពស់​សុខភាពសាធារណៈ ​និងធ្វើឱ្យមាននិរន្តរភាពធនធានធម្មជាតិ និង​ប្រព័ន្ធក្សេត្របរិស្ថាន-រក្សាអធិបតេយ្យភាព និងសន្តិសុខ​ភូតគាមអនាម័យ​តាមរយៈការទប់ស្កាត់​ការហូរចូល​ផលិតផល​កសិកម្មគ្រប់ប្រភេទ​ដែលមានផ្ទុកនូវសមាសភាពចង្រៃ និងសារធាតុបង្កផលប៉ះពាល់ចំពោះ​សុខភាព (សំណល់ថ្នាំកសិកម្ម សារធាតុគីមី សំណល់ជីវសាស្រ្ត និងលោហៈធ្ងន់)។ជាពិសេសទប់ស្កាត់ការនាំចូល ឬការផ្ទុះឡើងនូវប្រភេទសមាសភាពចង្រៃរាតត្បាតឈ្លានពាន ដែល​បង្កមហន្តរាយដល់ដំណាំកសិកម្ម បំផ្លាញជីវចម្រុះ ​និងបរិស្ថានក្នុងព្រះរាជាណាចក្រកម្ពុជា។ជាក់ស្តែងការផ្ទុះឡើងនូវសមាសភាពចង្រៃដូចជា ខ្យងមាស ខ្នងដូង ជំងឺស្លឹកប្រាក់លើដំណាំក្រូច ឆៃផ្កាឈូកលើដំណាំដំឡូងមី​ ជំងឺស្រពោនលឿងស្លឹកលើដំណាំដំឡូងមី និងដង្កូវហ្វូងប្រភេទថ្មី​លើ​ដំណាំពោតជាដើម ​ពិតជាបានបង្កឱ្យមានផលប៉ះពាល់ដល់ផលិតកម្មកសិកម្ម និងសេដ្ឋកិច្ចជាតិគួរ​ឱ្យ​កត់សម្គាល់​ ដែល​បណ្តាល​មក​ពី​ការ​រាតត្បាត​សមាសភាព​ចង្រៃ​ខាងលើនេះ។បំពេញបាននូវលក្ខខណ្ឌតម្រូវ ​និងស្តង់ដារ​ភូតគាម​អនាម័យ ដោយមានសង្គតិភាព​នឹង​អនុសញ្ញា​អន្តរជាតិ​ស្តីពីការការពាររុក្ខជាតិ​ អង្គការពាណិជ្ជកម្មពិភពលោក ​ក្របខ័ណ្ឌអាស៊ានជាដើម ។- ផ្តល់នូវជំនឿចិត្តជាមួយប្រទេសដៃគូពាណិជ្ជកម្ម និងកម្លាំងពេញលេញក្នុងការចរចាបើកទីផ្សារ​នាំចេញ​កសិផលកម្ពុជា​ជាមួយបណ្តាប្រទេសដែលមានទីផ្សារធំៗក្នុងពិភពលោក ជាពិសេសបន្ទាប់​ពី​សម្រេច​បាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ​ក្នុងក្របខ័ណ្ឌទ្វេភាគី ​និងពហុភាគី និង​ជួយ​សម្រួល​ការនាំចេញ​ ការនាំចូល ​ការដឹកជញ្ជូនឆ្លងកាត់​នូវទំនិញជារុក្ខជាតិ និង​ផលិតផល​រុក្ខជាតិនានា៕ អត្ថបទ មុត សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមាជិកសភាជប៉ុន បានគូសបញ្ជាក់អំពី ការ បតេជ្ញាចិត្ត របស់ជប៉ុន ក្នុងការពង្រឹង និង ពង្រីក ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ ជប៉ុន -កម្ពុជា ឱ្យកាន់តែរីកចម្រេីន និង រឹងមាំបន្ថែមទៀត
07/01/2025 08:07 PM
តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP)៖ គ្មានការអភិវឌ្ឍណាអាចប្រព្រឹត្តទៅបាន ដោយគ្មានសន្តិភាពនោះទេ
07/01/2025 08:07 PM
សម្តេចតេជោ ហ៊ុន​ សែន អនុញ្ញាតឲ្យ ឯកឧត្តម Abdullah ibn Muhammad Al ash-Sheikh ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត ចូលជួបសម្តែងការគួរសម
07/01/2025 08:07 PM
លោក Netany របស់អ៊ីស្រាអែល ត្រូវបានគេរំពឹងថា នឹងជួបលោក Trump នៅសប្តាហ៍ក្រោយ
07/01/2025 08:07 PM
អង្គការសប្បុរសធម៌ជាង ១៧០ អំពាវនាវឲ្យបញ្ចប់ប្រព័ន្ធចែកចាយជំនួយថ្មី នៅហ្កាហ្សា ដោយបារម្ភពីសុវត្ថិភាពជនស៊ីវិល
07/01/2025 08:07 PM
រដ្ឋធានីឥណ្ឌា ហាមមិនឲ្យលក់ប្រេងឥន្ធនៈឲ្យរថយន្តចាស់ៗ ជាការប៉ុនប៉ងប្រឆាំងការបំពុល
07/01/2025 07:07 PM
«សហរដ្ឋអាមេរិក និងកម្ពុជា ធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ និងសម្រេចបាននូវលទ្ធផលលើការលើកកម្ពស់សុខភាព សុខុមាលភាពប្រជាជនកម្ពុជា រួមទាំងចូលរួមចំណែកពង្រឹងសន្តិសុខសុខភាពសកលតាមរយៈការកាត់បន្ថយជំងឺឆ្លង»
07/01/2025 07:07 PM
សម្ដេចធិបតីជួបជាមួយមេធាវីអន្តរជាតិដើម្បីពិនិត្យ និងពិភាក្សាពាក់ព័ន្ធការបន្តនីតិវិធីរបស់កម្ពុជាប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ករណីវិវាទព្រំដែនជាមួយថៃ
07/01/2025 07:07 PM
ឯកឧត្តម សុខ ពុទ្ធិវុធ បានដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍ចូលរួមវេទិកាអភិបាលកិច្ចអ៉ីនធឺណិតប្រចាំឆ្នាំ លើកទី២០ នៅទីក្រុង Lillestorm ប្រទេសណ័រវេស
07/01/2025 07:07 PM
អភិបាលក្រុង Izhevsk៖ មនុស្ស ៣នាក់ស្លាប់ និង ៣៥នាក់រងរបួស ដោយសារការវាយប្រហាររបស់អ៊ុយក្រែន
07/01/2025 07:07 PM