ធនាគារជាតិ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុ ដើម្បីបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ
គិតត្រឹមត្រីមាសទី១ឆ្នាំនេះ សហគ្រាស ក្រុមហ៊ុន រោងចក្រនៅកម្ពុជា កើនដល់ជាង ៤៧ ០០០ សហគ្រាស ខណៈចំនួនកម្មករនិយោជិតកើនឡើងដល់ប្រមាណ ២,៣លាននាក់
ត្រីមាសទី១ឆ្នាំនេះ កម្ពុជានាំចេញកង់ មានទឹកប្រាក់ជាង ២០១ លានដុល្លារ កើនឡើងជិត ៤៤%
រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុង​មួយ​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការ

សេដ្ឋកិច្ច និង កសិកម្ម

សមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិចកម្ពុជា ស្នើសុំចូលជាសមាជិក ILO-BFC

2022/10/06 12:29:34 pm        671
ភ្នំពេញ៖ សមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិចកម្ពុជា បានស្នើសុំឯកឧត្តមរដ្ឋមន្ត្រី​ក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលជាសមាជិករបស់​គណៈកម្មការ​គម្រោង​រោងចក្រ​កាន់តែប្រសើរនៅកម្ពុជា ILO-BFC ដើម្បីឲ្យសមាគមមានឱកាសពង្រីកខ្លួន​ស្របតាម​ចក្ខុវិស័យ​របស់សមាគម។ ក្នុងជំនួបការងារ រវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី៥ តុលា​ ឆ្នាំ២០២២កន្លងទៅ ​នៅទីស្តីការក្រសួង លោក Cheng Chin Chun ប្រធាន​សមាគមកាបូប ​ស្បែកជើង និងអេឡិចត្រូនិចកម្ពុជា​ បានលើកឡើងថា​ សមាគមរបស់លោក បានចុះបញ្ជីកាទទួលស្គាល់​ដោយក្រសួងការងារ ​កាលពីខែសីហាកន្លងទៅ ក្នុងគោលបំណង​រួម​ចំណែក​ធ្វើឲ្យមាន​សុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ ​និងចូលរួម​ចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញសេដ្ឋកិច្ចឲ្យមានការរីកចម្រើន ​ទាក់ទាញអ្នកវិនិយោគឲ្យមកបណ្តាក់ទុននៅក្នុងប្រទេស​កម្ពុជាឲ្យ​បានកាន់តែច្រើនបន្ថែមទៀត ​ដើម្បីផ្តល់ឱកាសការងារជូនដល់ពលរដ្ឋកម្ពុជា ព្រមទាំង​ចូលរួម​គោរព​ច្បាប់ ​លក្ខខណ្ឌការងារឲ្យបានល្អប្រសើរ។ ឯកឧត្តមរដ្ឋមន្រ្តី បានអរគុណដល់សមាគមដែលបានធ្វើការវិនិយោគ បង្កើត រោងចក្រសហគ្រាស​នៅ​ក្នុងប្រទេសកម្ពុជា ​ផ្តល់ឱកាសការងារបានយ៉ាងច្រើនជូន​ដល់កម្មករនិយោជិត ក្នុងការចូលរួម​ចំណែក​អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់។ ពាក់ព័ន្ធនិងសំណើរភាគីសមាគម ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា បើតាមការគោលការណ៍ណែនាំ​រួម​របស់ក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​និងក្រសួងពាណិជ្ជកម្ម រាល់ប្រភេទរោងចក្រ​សហគ្រាស ​ផលិតផលស្បែកជើង ​និងកាបូប ​មានសិទ្ធិចូលក្នុងគម្រោងនេះបាន តែត្រូវចូលរួម​បង់​ភាគទាន​ទ្រទ្រង់គម្រោង និងឆ្លងកាត់ការចុះត្រួតពិនិត្យវាយតម្លៃពីអធិការកិច្ចរបស់​គម្រោង​រោងចក្រកាន់តែប្រសើរនៅកម្ពុជា ​និងក្រុមអធិការកិច្ចរបស់ក្រសួង។ ចំណែកអត្ថប្រយោជន៍​ដែល​សមាជិករបស់គម្រោងទទួលបាន ​គឺមានការគាំទ្របញ្ជាទិញផលិតផលពីរោងចក្រ សហគ្រាស​របស់ខ្លួន​ពីអ្នកបញ្ជាទិញល្បីៗនៅក្រៅប្រទេស។ ឯកឧត្តម គូសបញ្ជាក់ថា​ អាទិភាពចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា​ គឺរក្សាឲ្យបាននូវសន្តិភាព ស្ថេរភាព​នយោបាយ ដែលជាគន្លឹះនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។ ​សន្តិភាព និងការអភិវឌ្ឍ ជាបំណង​ប្រាថ្នារបស់មនុស្សគ្រប់ៗរូប​ បើគ្មានសន្តិភាព​ អស្ថេរភាពនយោបាយ ​នោះអ្នកវិនិយោគ គេក៏មិនហ៊ាន​ចូលមកវិនិយោគនៅក្នុងប្រទេសដែលពោរពេញដោយសង្រ្គាមនោះដែរ៕ អត្ថបទ ៖ឈិត បូរ៉ាវី

ក្រសួងកសិកម្ម អង្គការ UNIDO សហការលើកកម្ពស់គុណភាពផលិតផលជលផល ដើម្បីនាំចេញទៅអឺរ៉ុប

2022/10/05 12:51:43 pm        1454
ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ​ និងអង្គការ UNIDO នឹងបន្តកិច្ចសហប្រតិបត្តិការ លើការលើកកម្ពស់ផលិតផលជលផល ​មានគុណភាព ​និងសុវត្ថិភាព ​របស់កម្ពុជា និងអាចនាំមកពីផ្សារអឺរ៉ុប នាពេលអនាគត។ឯកឧត្តម វេង សាខន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Ali Badarneh នាយកផ្នែកសុវត្ថិភាពចំណីអាហារ ​និងប្រព័ន្ធស្បៀងអាហារនៃអង្គការ UNIDO បានពិភាក្សាលើ​គម្រោងពង្រឹង​គុណភាព និងសុវត្ថិភាពផលិតផលជលផលនេះ​ នៅក្នុងជំនួបមួយ ​កាលពីថ្ងៃទី៤ ខែតុលា នាទីក្រុងវីយ៉ែន​ ប្រទេសអូទ្រីស (Austria)។ ក្នុងជំនួបខាងលើនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានវាយតម្លៃខ្ពស់ ​លើការអនុវត្តគម្រោងនានាគាំទ្រដោយ UNIDO។ឯកឧត្តមរដ្ឋមន្ដ្រី បានស្នើដល់អង្គការ UNIDO ពិនិត្យលទ្ធភាពជួយគាំទ្រ និងសហការលើការអភិវឌ្ឍ​អាជីវកម្មកសិកម្ម កសាងសមត្ថភាពលើផ្នែកសុវត្ថិភាពអាហារ ការគាំទ្រដល់ការកែលម្អហេដ្ឋា​រចនា​សម្ព័ន្ធ គុណភាពសេវាមន្ទីរពិសោធន៍​ និងវិញ្ញាបនប័ត្រគាំទ្រ។ជាការឆ្លើយតប លោក Ali Badarneh បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏ល្អប្រសើររវាងភាគីទាំងពីរ​ ឈានទៅសម្រេចបាននូវលទ្ធផល​ជាផ្លែផ្កា​គួរ​ជាទីមោទនៈ។ លោកបន្ថែមថា លក្ខណៈពិសេសនៃគម្រោង CAP FISH នេះគឺផ្តោតសំខាន់ទៅលើសុវត្ថិភាព​នៃ​ផលិតផលជលផល ​និងការគាំទ្រដល់ផ្នែក​ហិរញ្ញប្បទាន​ដល់កសិករលើការ​កែច្នៃ​ វេចខ្ចប់ ប្រកបដោយ​គុណភាពនិងសុវត្ថិភាព។លោក បន្តថា អង្គការ UNIDO ពិតជារីករាយក្នុងការពង្រីកគម្រោងនេះ​ថែមមួយកម្រឹតទៀត ដោយ​បាន​ចាប់ផ្តើមជជែកការងារលម្អិតជាមួយគ្រប់ភាគីពាក់ព័ន្ធដូចជា​សហភាពអឺរ៉ុប និងដៃគូអភិវឌ្ឍន៍​ដទៃ​ទៀតផងដែរ។ លោក Ali Badarneh សង្ឃឹមថា ​ផលិតផលជលផលប្រកបដោយគុណភាព និងសុវត្ថិភាពរបស់​កម្ពុជា​នឹង​អាចនាំមកពីផ្សារអឺរ៉ុបនាពេលអនាគត។ ​ចំពោះសំណើររបស់ឯកឧត្តមរដ្ឋមន្ត្រី ​អង្គការ UNIDO នឹងជជែកលម្អិតជាមួយមន្ត្រីជំនាញនៃរដ្ឋបាល​ជលផលក្នុងកិច្ចប្រជុំផ្នែក​បច្ចេកទេស​នារសៀលនេះ៕ អត្ថបទ៖ វណ្ណៈ 

ខេត្តកំពង់ស្ពឺនឹងក្លាយជាតំបន់ទាក់ទាញអ្នកវិនិយោគ និងជាតំបន់ឧស្សាហកម្មដ៏ធំ

2022/10/05 12:31:43 pm        870
កំពង់ស្ពឺ៖ ខេត្តកំពង់ស្ពឺ នឹងកា្លយជាតំបន់ឧស្សាហកម្មធំមួយ និងអាចស្រូបយកសក្តានុពលវិនិយោគ​កាន់តែច្រើន ស្របពេលកម្ពុជាមានផ្លូវល្បឿនលឿន ជាពិសេសខេត្តមួយនេះ ជាចំណុចកណ្តាល​រវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ​ងាយដល់ការចរាចរណ៍ទំនិញចុះឡើង។ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងលើកឡើង​ក្នុងកិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន ​ស្របពេលកម្ពុជាមានផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ​ដែលជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់សេវាដឹកជញ្ជូន​ កាន់តែលឿន ​និងមានទំនុកចិត្ត ក្នុងនោះ​ចំពោះការវិនិយោគលើវិស័យឧស្សាហកម្ម​ វិនិយោគិននឹងអាចសម្លឹងមើល អំពីសក្តានុពល​វិនិយោគ​របស់ខ្លួននៅខេត្តកំពុងស្ពឺ ​ដោយសារខេត្តមួយនេះមានថ្លៃដីទាប អាចសង់រោងចក្រ​បានច្រើន ​សម្រាប់ផលិតបម្រើទីផ្សារនាំចេញ ​ដែលរំពឹងថា​ នៅពេលខាងមុខ កម្ពុជានឹង​ទទួល​បានរបាយនៃការវិនិយោគតាមតំបន់ផ្សេងៗកាន់ច្រើន ។ទាក់ទងការអភិឌ្ឍន៍នេះ, ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លើកឡើងថា ​អ្វីដែលកម្ពុជា ​កំពុងទទួលបាន ​ជាពិសេសអ្វីដែលខេត្តកំពង់ស្ពឺកំពុងមានបច្ចុប្បន្ន គឺបានកើត​ចេញពី​សុខ​សន្តិភាព ក្នុងនោះមានសុខសន្តិភាព​ទើប​មាន​ការអភិវឌ្ឍ​លើគ្រប់វិស័យ ជា​ពិសេសការអភវិឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធជាដើម។ ជាក់ស្តែងហេដ្ឋរចនាសម្ព័ន្ធនៅខេត្តកំពង់ស្ពឺ ​បានកំពុងគ្រប់ដណ្តប់កាន់តែល្អប្រសើរ គឺមានផ្លូវ មានទឹក ​មានភ្លើង ​នឹងស្របពេលផ្លូវល្បឿនលឿនបានកើតឡើងជាបន្តបន្ទាប់ទៀតនេះ វិនិយោគិន​អាច​សម្លឹង​ឃើញ ​អំពីឱកាសវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ។ឯកឧត្តម អភិបាល បានបញ្ជាក់ថា រដ្ឋបាលសាលាខេត្ត ​តែងតែចូលរួមផ្សព្វផ្សាយ ជាពិសេស​ចាប់តាំង​ពីរការ​បើក​សម្ពោធ​សាងសង់​ផ្លូវ​ល្បឿនលឿន អំពីទីតាំង​ ភូមិសាស្រ្ត ធ្វើឲ្យអ្នក​រកស៊ី​ទទួលទានទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ​ដោយកន្លងមកនេះ ខេត្តកំពង់ស្ពឺទទួល​បាន​ឱកាសវិនិយោគជាបន្តបន្ទាប់៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងសេដ្ឋកិច្ចផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ​និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ

2022/10/04 12:46:54 pm        838
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកសិក្ខាសាលាមួយដើម្បីផ្តល់នូវពុទ្ធិ និងព័ត៌មានស៊ីជម្រៅ​គ្រប់​ជ្រុងជ្រោយ អំពីច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ​និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដល់​អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ​ដើម្បីជាមូលដ្ឋានគ្រឹះ ​ក្នុងការសហការអនុវត្តរវាង គ.ល.ក. និងអាជ្ញាធរសាធារណៈពាក់ព័ន្ធ ​លើការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនេះប្រកបដោយ​ប្រសិទ្ធភាព ​និងស្មារតីទទួលខុសត្រូវខ្ពស់ ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ថ្លែងក្នុងពិធីបើក​សិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មជូនដល់អាជ្ញាធរ​សាធារណៈ​ពាក់ព័ន្ធ ​នៅថ្ងៃទី ៤ខែតុលា ឆ្នាំ ២០២២នេះថា ​ជា​ទិដ្ឋភាព​គតិយុត្តិ, ច្បាប់​ស្តីពីការ​បង្ក្រាប​ល្បែងស៊ីសង​ នៅកម្ពុជាដែលត្រូវបាន​អនុម័ត​ និង​ដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ១៩៩៦ បានបើកផ្លូវជូនរាជរដ្ឋាភិបាល​ ក្នុងការផ្តល់ការ​អនុញ្ញាត​ឱ្យមាន​ល្បែងពាណិជ្ជកម្ម​នៅ​ក្នុងប្រទេសកម្ពុជា ។ នៅក្នុងការអនុវត្តជាក់ស្ដែង​នាពេលកន្លងមក, មុនពេលដែលច្បាប់​ស្តីពីការគ្រប់គ្រងល្បែង​ពាណិជ្ជកម្ម​ចូលជាធរមាន, រាជរដ្ឋាភិបាលមានយន្តការគ្រប់គ្រងវិស័យនេះ ដោយផ្អែកលើ​លិខិត​បទដ្ឋាន​គតិយុត្តិ​មួយចំនួនដូចជា៖ ​ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង​, សេចក្តីសម្រេច និង​សារាចរ​ណែនាំ​របស់រាជរដ្ឋាភិបាល, ​ប្រកាសអន្តរក្រសួង និង ​សៀវភៅបន្ទុក ជាដើម ។ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ​និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ បានអនុញ្ញាតឱ្យមាន​ការគ្រប់គ្រងលើវិស័យកាស៊ីណូ ​និងល្បែងពាណិជ្ជកម្មដទៃទៀតយ៉ាង​តឹងរ៉ឹង និងប្រកបដោយ​ប្រសិទ្ធភាពខ្ពស់ ។ ជាមួយគ្នានេះដែរ, ដើម្បីធានាភាពរឹងមាំ, តម្លាភាព, សុចរិតភាព និងគណនេយ្យភាព របស់​ប្រតិបត្តិការ​មណ្ឌលល្បែងពាណិជ្ជកម្ម, ច្បាប់នេះ​ក៏បានកំណត់អំពីលក្ខណៈសម្បត្តិ របស់បុគ្គល​ជា​កម្មសិទ្ធិករ ឬប្រតិបត្តិករ​ ដោយផ្តោតសំខាន់លើធនធានហិរញ្ញវត្ថុ, ​សមត្ថភាពធុរកិច្ច, គុណវុឌ្ឍ​របស់​អ្នកកាន់កាប់អាជ្ញាបណ្ណ, ការពង្រឹងសមត្ថភាពស្ថាប័ន,ការកំណត់អំពីប្រភេទអាជ្ញាបណ្ណ, ដែនកំណត់​នៃការលេងល្បែង, ​ការកំណត់អំពីចំណូលកាតព្វកិច្ច, វិធានការនៃការ​ផ្សះផ្សារ​ និងដោះស្រាយវិវាទ, និងការដាក់ទណ្ឌកម្មជាដើម ៕ អត្ថបទ៖ សុន រ៉ាឌី

ជើងហោះហើរកម្ពុជា-ចិន មានការកើនឡើង ខណៈរុញច្រានជើងហោះហើរកម្ពុជាកើនដល់៣៣ភាគរយ

2022/10/04 11:45:31 am        452
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសចិនជាង១០ក្រុមហ៊ុន ដែលបានដាក់ពាក្យ​ស្នើបើក​ជើងហោះហើរត្រង់មកកម្ពុជា ចាប់តាំងពីដើមឆ្នាំ២០២២ មកដល់ពេលនេះ ក្រុមហ៊ុនអាកាសចរណ៍ចិនទាំងនោះ ចាប់ផ្តើមមានជើងហោះហើរពីចិនមកកម្ពុជាជាបណ្តើរៗហើយ និង​បានរុញច្រានឱ្យចំនួនជើងហោះហើរកម្ពុជា ក្នុងរយៈពេល៩ខែមានកំណើនដល់៣៣% នៃជើងហោះហើរសរុបឆ្នាំ២០១៩។បើតាមឯកឧត្តម ជា អូន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្រាប់BTV នៅថ្ងៃទី៤ ខែតុលានេះថា ​ចាប់តាំងពីពាក់កណ្តាលខែកញ្ញាឆ្នាំ២០២២នេះ ក្រុមហ៊ុន​អាកាសចរណ៍របស់ប្រទេសចិនមួយចំនួន បានបើកជើងហោះហើរត្រង់​ទៅមកពីបណ្តា​ខេត្ត​ចំនួន៨នៅប្រទេសចិន មកកាន់កម្ពុជា បានចំនួន៣០ជើងក្នុងមួយសប្តាហ៍ ហើយការមាន​ជើង​ហោះហើរ​ត្រង់កម្ពុជាចិននេះ​ បានធ្វើឡើងក្នុងខណៈរដ្ឋាភិបាលចិន កំពុង​បន្ធូរបន្ថយ​លក្ខខ័ណ្ឌ​រឹត បន្តឹង​គោលនយោបាយ Zero Covidនៅក្នុងប្រទេសចិន។ឯកឧត្តម ជា អូន ប៉ាន់ប្រមាណថា ក្នុងខែកញ្ញានេះ ​ចំនួនជើងហោះហើរសរុបមានកំណើន​ប្រមាណ ៣៣%នៃចំនួនជើងហោះហើរសរុប​ ១០ម៉ឺន៤៧៧០ជើងក្នុងឆ្នាំ២០១៩នោះ ក្នុងនោះ អ្នកដំណើរ​អន្តរជាតិមកកម្ពុជា ​នឹងមានកំណើន២៦%បន្ថែមទៀត ​ហើយក្រៅពីនេះជាចំនួនជើងហោះហើរ​យន្តហោះដឹកទំនិញ។អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ​នៅថ្ងៃស្អែកនេះ នឹងចេញផ្សាយតួលេខផ្លូវការ​នៃ​អ្នកដំណើរ​អន្តរជាតិមកកម្ពុជាសរុប​ ប៉ុន្តែបើតាមតួលេខដែលក្រសួងទេសចរណ៍ប្រមូល​បានមក​ពី​តាមបណ្តាច្រកទា្វរអន្តរជាតិផ្លូវអាកាស​ ផ្លូវគោក​ និងផ្លូវទឹក​ ចំនួន២៦ច្រកទ្វារអន្តរជាតិ បានឲ្យ​ដឹងជា​បណ្តោះអាសន្នថា​ ក្នុងរយៈពេល៩ ខែឆ្នាំ២០២២ ​ទូទាំងប្រទេសទទួលអ្នកដំណើរអន្តរជាតិ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ១លាន២សែន៥ម៉ឺននាក់ ក្នុងនោះអ្នកដំណើរអន្តរជាតិ​ចូល​កម្ពុជា​តាមច្រកទ្វារអន្តរជាតិផ្លូវគោកមានចំនួនច្រើនជាងគេ៕ អត្ថបទ ស៊ុម សុខជា

សម្តេចតេជោ ហ៊ុន សែន៖ ចំណូលពន្ធដារ មានស្ថិរភាព ក្នុងរយៈពេល៩ខែ

2022/10/03 01:34:04 pm        498
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្ននេះ ចំណូលពន្ធផ្ទៃក្នុងរបស់កម្ពុជា យ៉ាងហោចណាស់ប្រមូលបាន ២០០លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ ដែលរយៈពេល​៩ខែមកនេះ ​ការប្រមូលពន្ធសម្រេចបានជាង ៩៥ភាគរយ ​ស្មើនឹងជាង ៣ពាន់លានដុល្លារអាមេរិក។ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅថ្ងៃទី៣ ខែតុលា សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ​ចំណូលពន្ធផ្ទៃក្នុងប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ ​ជាមធ្យម ២៥០​លានដុល្លារ ក្នុងមួយខែ ក្នុងរយៈពេល៩ខែឆ្នាំនេះ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា វិស័យឯកជន គឺជាក្បាលម៉ាស៊ីន​នៃកំណើនសេដ្ឋកិច្ច ​ដោយផ្តល់ការងារដល់ប្រជាពលរដ្ឋ សិស្សនិសិត្សបញ្ចប់ការ​សិក្សា និងចំណូលពន្ធចូលថវិកាជាតិ​ ដែលត្រូវបានប្រើសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានប្រឹងប្រែងទប់នឹងវិបត្តិនានា ដែលបណ្តាលមកពីបញ្ហាសកល ក្នុងនោះមានការគិតគូរលើការចំណាយរបស់រដ្ឋ ខណៈដែលប្រទេសមួយចំនួនបានរងនូវវិបត្តិនេះយ៉ាងធ្ងន់ធ្ងរជាទីបំផុត។ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីចេតនារបស់រាជរដ្ឋាភិបាល ក្នុងការប្រឹងប្រែង​ធ្វើឱ្យវិស័យឯកជនបានរីកចម្រើន ដែលជាចំណែកមួយដ៏ធំ នៃការបង់ពន្ធចូលរដ្ឋ ខុសពីទស្សនៈនយោបាយ និងចេតនារបស់បុគ្គលខ្លះ ដែលចង់ឱ្យវិស័យឯកជនធ្លាក់ចុះ ឬអន់ថយ៕ អត្ថបទ៖ វណ្ណៈ

លោក ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធរោងចក្រផលិតស្រោមដៃពេទ្យនៅក្រុងបាវិត

2022/09/30 01:32:49 pm        573
ស្វាយរៀង៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ អញ្ជើញសម្ពោធរោងចក្រ RMKH Glove (Cambodia) Co. Ltd. ដែលជារោងចក្រផលិតស្រោមដៃពេទ្យ នៅក្រុងបាវិតខេត្តស្វាយរៀង ។នៅក្នុងពិធីសម្ពោធនោះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា លោកសូមវាយតម្លៃខ្ពស់​ចំពោះ​ការ​សម្រេចចិត្តបណ្តាក់ទុនយ៉ាងមោះមុតពីសំណាក់ក្រុមហ៊ុន ​Medtecs Manhattan Group ជា​ពិសេស ក្នុងការសាងសង់រោងចក្រផលិតស្រោមដៃពេទ្យបែបទំនើបខ្នាតធំនៅក្នុងទីក្រុងបាវិត ដោយ​ចាប់ផ្តើមនៅក្នុងឆ្នាំ២០២១ គឺអំឡុងពេលដែលប្រទេសកម្ពុជា​កំពុងទទួលរងនូវការឆ្លងរាលដាល​នៃជំងឺកូវីដ-១៩ ​ក្នុងទ្រង់ទ្រាយធំ និងមិនទាន់បានងើបចេញពីវិបត្តិនៃជំងឺនេះនៅឡើយ។លោកបន្តថា ទង្វើនេះគឺជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញថាក្រុមហ៊ុន​ ពិតជាមានការជឿជាក់ និង​ការប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមសុខរួមទុក្ខជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។មួយវិញទៀត ការបណ្តាក់ទុននេះ ក៏ជាការចូលរួមចំណែកយ៉ាងសំខាន់របស់ក្រុមហ៊ុននៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។លោក ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ទីក្រុងបាវិត ជាមជ្ឈមណ្ឌលផលិតកម្ម ដែលបាន​ស្រូប​យកកម្លាំងពលកម្មដ៏ច្រើន​សន្ធឹកសន្ធាប់ និងគ្រប់ផ្នែកគ្រប់វិស័យ ហើយក៏អាចត្រូវបាន​ចាត់​ទុកជានិមិត្តរូបនៃការអភិវឌ្ឍរីកចម្រើននៅក្នុងប្រទេសកម្ពុជាផងដែរ ខណៈក្រុងបាវិតនេះមានតំបន់​សេដ្ឋកិច្ចពិសេសជាច្រើន​ ដោយក្នុងនេះមានរោងចក្រសរុបចំនួន១៧៨ និងបានផ្តល់ការងារ​ជូនដល់​ប្រជាពលរដ្ឋប្រមាណជាង៩ម៉ឺននាក់ ​ដែលពិតជាខុសស្រឡះពីការ​ភ័ន្តច្រឡំ​មួយចំនួនដែលយល់ថា ទីក្រុងបាវិតជាទីក្រុងនៃសេវាកម្មកាស៊ីណូ។ជាមួយគ្នានោះដែរលោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងផងដែរថាក្នុងរយៈពេលប្រមាណ​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយនេះ កម្ពុជាបានក្លាយជាគោលដៅសំខាន់មួយនៃការវិនិយោគ​ផ្ទាល់​ពីបរទេស (FDI)ដែលជាកត្តានាំឱ្យកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមាន​កំណើន​សេដ្ឋកិច្ច​លឿនជាងគេនៅក្នុងសកលលោក ​ជាមួយនឹងអត្រាកំណើនជាមធ្យមប្រមាណជាង ៧% ក្នុងមួយឆ្នាំ។ អត្រាកំណើនដ៏ខ្ពស់នេះ ​បានធ្វើឱ្យកម្ពុជាផ្លាស់ប្តូរឋានៈពីប្រទេសចំណូលទាប ទៅជា​ប្រទេសចំណូលមធ្យមកម្រិតទាបចាប់តាំងពីឆ្នាំ២០១៥ និងបានជួយឱ្យប្រជាជនកម្ពុជាបានងើប​ចេញ​ពីភាពក្រីក្រ ដោយអត្រាភាពក្រីក្រនៅកម្ពុជាបានធ្លាក់ចុះពីប្រមាណ​ ៥៣% ក្នុងឆ្នាំ២០០៤ មកត្រឹម ១៧,៨ % ប៉ុណ្ណោះក្នុងឆ្នាំ២០២០។ ជោគជ័យដ៏ត្រចះត្រចង់នេះ គឺមិនមែនបានមក​ដោយ​ចៃដន្យនោះទេ ប៉ុន្តែជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងការសម្រេចចិត្តដ៏ត្រឹមត្រូវជាពិសេសការ​ដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ​ចក្ខុវិស័យវែងឆ្ងាយ ​និងភាពប្រាកដនិយម របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីដែលបានបញ្ចប់​សង្គ្រាមស៊ីវិល និងសម្រេចបាននូវសន្តិភាពពេញលេញនៅទូទាំងផ្ទៃប្រទេស។ លោក បន្ថែមទៀតថា សម្រាប់ពេលបច្ចុប្បន្ន និងបន្តទៅមុខ រាជរដ្ឋាភិបាល បាននិងកំពុងបង្កើន​កិច្ចខិតខំប្រឹងប្រែងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ការនាំចេញ និងការទាក់​ទាញ​ការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសមកកាន់តំបន់សេដ្ឋកិច្ចពិសេស ដោយដាក់ចេញនូវវិធានការ​សំខាន់ៗ​មួយចំនួនរួមមាន៖ ការអនុម័តច្បាប់វិនិយោគថ្មីសំដៅលើកកម្ពស់ការប្រកួតប្រជែង និង​លើកទឹកចិត្តដល់វិនិយោគិនឱ្យបណ្តាក់ទុន ​និងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា តាមរយៈការផ្តល់​នូវការលើកទឹកចិត្តជាច្រើនជាពិសេសការអនុគ្រោះផ្នែកសារពើពន្ធ និងការពង្រឹងភាពធន់នៃ​សេដ្ឋកិច្ច​ជាតិតាមរយៈការបង្កើនសមត្ថភាព ​និងជំនាញបច្ចេកទេសវិជ្ជាជីវៈរបស់កម្លាំងពលកម្ម ក៏ដូចជាសហគ្រាសក្នុងស្រុក ​ដើម្បីឱ្យក្លាយជាសសរទ្រូង និងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច ​ហើយកិច្ចការទាំងនេះ ពិតជាត្រូវការជាចាំបាច់នូវការចូលរួមរបស់តំបន់​សេដ្ឋកិច្ចពិសេស, ក្រុមហ៊ុនជាតិ និងអន្តរជាតិ រួមទាំងបងប្អូនកម្មករ-និយោជិត ដែលសុទ្ធសឹង​ជាដៃ​គូដ៏សំខាន់បម្រើឱ្យគោលដៅនេះ៕អត្ថបទ៖ បាន ចក់

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ អាចចូលជាធរមាននៅខែវិច្ឆិកា

2022/09/30 12:55:08 pm        457
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងអាចចូលជាធរមាននៅ៦០ថ្ងៃ ​ពោលគឺនៅខែវិច្ឆិកាខាងមុខ​ បន្ទាប់ពីរដ្ឋាភិបាលកូរ៉ ជូន​ដំណឹងផ្លូវការមកកម្ពុជា។កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ត្រូវបានរដ្ឋសភាកូរ៉េផ្តល់សច្ចាប័នរួចរាល់ហើយ កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២។ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លើកឡើង​នៅថ្ងៃទី៣០ ខែកញ្ញានេះថា បន្ទាប់ពីសភាកូរ៉េផ្តល់សច្ចាប័នរួចហើយ រដ្ឋាភិបាលកូរ៉េនឹងធ្វើការ​ជូនដំណឹង (Notification) ដល់កម្ពុជា។ ៦០ ថ្ងៃបន្ទាប់ពីការជូនដំណឹងនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីកម្ពុជា-កូរ៉េ នឹងត្រូវចូលជាធរមាន។បច្ចុប្បន្នការនាំចេញទំនិញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ រួមមានផលិតផលកសិផលដូចជា ម្រេច, ចេក, គ្រាប់ស្វាយចន្ទី, ដំឡូង, ម្នាស់, ដូង, កាហ្វេ, ផ្លែឈើ, ពោត, ,មៀន, ថ្នាំជក់, សាច់, ទំនិញវារីវប្បកម្ម កសិផលកែច្នៃដូចជា ស្ករស, ស្ករអំពៅ, សំបុកត្រចៀកកាំ, អាហារកែច្នៃពីអង្ករ កៅស៊ូធម្មជាតិ, សំលៀកបំពាក់, វាយនភណ្ឌ, ស្បែកជើង, កង់, សម្ភារៈធ្វើដំណើរ - កាបូបយួរ, គ្រឿងបង្គុំ, គ្រឿងបន្លាស់, និងទំនិញឧស្សាហកម្មមួយចំនួនទៀត។ចំណែកទំនិញដែលកម្ពុជានាំចូលពីកូរ៉េវិញរួមមាន សម្ភារៈអេឡិចត្រូនិក, រថយន្ត, គ្រឿងចក្រសំរាប់បម្រើឱ្យវិស័យសំណង់ និងវិស័យកសិកម្ម, វត្ថុធាតុដើមក្រណាត់ និង ស្បែកកែច្នៃ, ផលិតផលរក្សា​សម្ផស្ស, អាហារ- គ្រឿងទេស, សម្ភារៈសំណង់, គ្រឿងបន្លាស់ ជាដើម។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នេះ ត្រូវ​បានចុះហត្ថលេខាជាផ្លូវការ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ហើយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទីពីរ បន្ទាប់ពីកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីទ្វេភាគីកម្ពុជា-ចិន ​បានចូលជាធរមាន ​កាលខែមករា ឆ្នាំ២០២២ ស្របពេលកិច្ច​ព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានការចូលរួម​ប្រទេសចំនួន១៥ ។ សូមជម្រាបថា ​ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េមានប្រមាណ ៥៥០លានដុល្លារ​ ក្នុងរយៈពេល ៨ខែដំបូងឆ្នាំ ២០២២នេះ។ ​ក្នុងនោះការនាំចេញទំនិញកម្ពុជា ​ទៅប្រទេសកូរ៉េ ​មានតម្លៃជាង ១៥៦​លានដុល្លារ ខណៈកូរ៉េនាំទំនិញចូលកម្ពុជាវិញមានតម្លៃជាង ​៣៩៣លានដុល្លារ។ នេះបើតាម​ស្ថិតិជញ្ជីងពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋាយគយ​ និងរដ្ឋាករកម្ពុជា៕អត្ថបទ៖ វណ្ណៈ 

រាជរដ្ឋាភិបាល នឹងបន្ថែមថវិកាក្នុងគម្រោងសហហិរញ្ញប្បទាន ដើម្បីទ្រទ្រង់សហគ្រាសក្នុងស្រុក

2022/09/30 12:27:04 pm        419
ភ្នំពេញ៖ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងបន្តអនុវត្តគម្រោង​សហហិរញ្ញប្បទាន​ជា​មួយធនាគារដៃគូ ​ដើម្បីជួយ​ទ្រទ្រង់ដល់​សហគ្រាសក្នុងស្រុក ​ពង្រឹងនិងពង្រីកខ្លួន​ក្នុង​អាជីវកម្ម​បន្ថែម ។លោក នៀវ សុគន្ធ នាយកប្រតិបត្តិប្រតិបត្តិការនៃធនាគារសហគ្រាសធុនតូច ​និងមធ្យមកម្ពុជា លើកថា SME Bank សង្កេតឃើញថា​ ខ្សែច្រវ៉ាក់ផលិតកម្មនៅក្នុងស្រុក ​មានការរីកចម្រើនច្រើន សម្រាប់​ការផលិតចែកចាយនៅលើទីផ្សារ ​ដោយធ្វើឲ្យផលិតកម្មរបស់ពួកគាត់​ដំណើរដោយរលូន ជា​ពិសេសតាមរយៈនៃវិស័យនេះផងដែរ ​បានស្រូបយកកំលាំងពលកម្មជាច្រើន ដែលជាផ្នែក​មួយ​ជួយលើកកម្ពស់ ផលិតភាព ​នៃផលិតផលក្នុងស្រុក​ និងវិស័យការងារផងដែរ។លោក បន្តថា កន្លងមកនេះ ធនាគារសហគ្រាសធុនតូច​ និងមធ្យមកម្ពុជា បានអនុវត្តគម្រោង​សំខាន់​ចំនួនពីរគឺ​ ក្នុងនោះគម្រោង​សហហិរញ្ញប្បទាន​ជាមួយធនាគារដៃគូរ​ មានចំនួន ៣គម្រោងរួចហើយ ។ ចំណែកគម្រោងទី២​ គឺការផ្តល់ឥណទានដោយផ្ទាល់ពីធនាគារសហគ្រាសធុនតូច និង​មធ្យម​កម្ពុជា ​ជូនដល់អតិថិជនគោលដៅ ​ជាពិសេសអតិថិជនស្ថិតនៅក្នុងវិស័យកែច្នៃម្ហូបអាហារ ការកែច្នៃ​សម្ភារៈប្រើប្រាស់ផ្សេងៗ ​នឹងទៅពេលខាងមុខ​ គម្រោងទាំងពីរនេះនឹងបន្ត ​ផ្តល់​ថវិកា​បន្ថែម ដើម្បី​ទ្រទ្រង​ផល់ផលិតកម្មក្នុងស្រុកឲ្យកាន់តែរីកចម្រើន។សូមបញ្ជាក់ថា ​ជាង២ឆ្នាំមកនេះ ធនាគារ​សហគ្រាសធុនតូច ​និងមធ្យមកម្ពុជា ​បានអនុវត្តគម្រោង៣ រួចមកហើយ ​មានទំហំទឹកប្រាក់សរុប ៣៩០ ​លានដុល្លារអាមេរិក ក្នុងនោះគម្រោង​សហហិរញ្ញប្បទានទី១ ​មានទំហំទឹកប្រាក់ ១០០ លានដុល្លារ ​ចំណែកគម្រោងទី២ មាន​ទំហំ​ទឹកប្រាក់ ១៤០ លានដុល្លារ និងគម្រោងទី៣ បានកំពុងអនុវត្ត ​មានទំហំទឹកប្រាក់ ១៥០ លានដុល្លារ ដើម្បី​ជួយគាំទ្រ និង​ស្តារសម្មភាពអាជីវកម្មនៅក្នុងវិស័យទេសចរណ៍ ​គិតមកដល់បច្ចុប្បន្ន គម្រោង​នេះ​ទើបទម្លាក់ថវិការអស់ប្រមាណ​ ១៦ ទៅ ១៧% ៕អត្ថបទ៖ សុន រ៉ាឌី

កោះទន្សាយទាក់ទាញទេសចរទៅកម្សាន្តច្រើនជាងមុន ក្រោយពេលមានកំពង់ផែថ្មី

2022/09/27 03:30:25 pm        547
ខេត្តកែប៖ រមណីយដ្ឋានកោះទន្សាយ របស់ខេត្តកែប កាន់តែទាក់ទាញភ្ញៀវទេសចរ ឱ្យទៅ​សម្រាក​លម្ហែកម្សាន្ត ច្រើនជាងមុន ​ក្រោយពេលកំពង់ផែថ្មី ​ត្រូវបានដាក់ឲ្យប្រើប្រាស់។ ​អ្នកលក់សំបុត្រទូក បានឱ្យដឹងថា ចាប់តាំងពីថ្ងៃកាន់បិណ្ឌ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ភ្ញៀវជាតិ ​ពិសេសភ្ញៀវបរទេស​ទៅ​កម្សាន្ត​ច្រើនជាងមុន។អ្នកលក់សំបុត្រទូកជូនភ្ញៀវទេសចរ ទៅលេងរមណីយដ្ឋានកោះទន្សាយ លោក សុគន្ធ បានប្រាប់ឲ្យដឹងថា ​ចាប់តាំងពីមានមកំពង់ផែកោះទន្សាយថ្មីមក ភ្ញៀវបានទៅកម្សាន្តកោះ មិនដែល​ដាច់ទេ ហើយយ៉ាងហើយណាស់ ភ្ញៀវឆៀងចូលមកថតរូបនៅកំពង់ផែកោះទន្សាយនេះដែរ ធ្វើឲ្យកិត្តិនាមតំបន់រមណីយដ្ឋានកោះទន្សាយកាន់តែល្បី ​មានគេស្គាល់ច្រើន។ ជាក់ស្ដែងសម្រាប់ពិធីបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ ហើយរហូតមកដល់ព្រឹកថ្ងៃទី ២៧ ខែកញ្ញានេះ ក៏នៅតែមានភ្ញៀវមកលេងច្រើនដែរ។ ភ្ញៀវទេសចរមកពីខេត្តតាកែវ លោក ប៊ុន ថា បានប្រាប់ឲ្យដឹងថា លោកទើបបានស្គាល់ និងទៅលេង​រមណីយដ្ឋានកោះទន្សាយបានម្តងគត់ ពេលបានទៅហើយ​ ក៏ជាប់ចិត្ត ទើបថ្ងៃនេះនាំក្រុមគ្រួសារទៅកម្សាន្តទាំងអស់គ្នា។ ​លោក បានបញ្ជាក់ថា ទីនោះមាន​ទេសភាព​ស្អាត ការរៀបចំបរិស្ថានអនាម័យល្អ ​ឆ្នេរស្អាតមានទឹកថ្លា ​មានខ្ជុះ មានគ្រែដេកលើមាត់ឆ្នេរជាដើម ចំណែក​តម្លៃសមរម្យ ​មិនថាថ្ងៃធម្មតា ​ឬថ្ងៃបុណ្យទាន់​ គ្មានការដំឡើង​តម្លៃទេ។កោះទន្សាយត្រូវបានរាជរដ្ឋាភិបាលផ្តល់សិទ្ធិវិនិយោគឲ្យទៅក្រុមហ៊ុនទ្រីភាព​ធ្វើការ​អភិវឌ្ឍ​លើវិស័យទេសចរណ៍​មួយភាគធំ​ ប៉ុន្តែនៅរក្សាទុកតំបន់ឆ្នេរកម្សាន្តចាស់​ សម្រាប់ឲ្យប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរទៅលំហែកម្សាន្តដដែល ​ហើយ​គេជឿថា​ ក្រោយពេលក្រុមហ៊ុនបើកឲ្យដំណើរការ​សេវាកម្មរបស់ខ្លួន ​ភ្ញៀវមានជីវភាពកម្រិតល្អបង្គួរ ​និងកម្រិតខ្ពស់ កាន់តែទៅកម្សាន្ត​ច្រើន​ជាង​នេះទៅទៀត៕អត្ថបទ៖ អន សារឹម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សហភាពអឺរ៉ុបថ្កោលទោស «ការវាយប្រហារភេរវកម្ម» នៅក្នុងប្រទេសម៉ាលី
04/27/2026 02:04 PM
សាធារណជនគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីឱ្យបញ្ជូនក្រុមក្មេងទំនើងទៅជួយការងារសមរភូមិមុខ
04/27/2026 02:04 PM
បារាំងជួយសង្គ្រោះជនអន្តោប្រវេសន៍ចំនួន ១១៩នាក់ ដែលកំពុងព្យាយាមឆ្លងសមុទ្រទៅកាន់អង់គ្លេស
04/27/2026 02:04 PM
UN៖ រថយន្តដឹកជំនួយនៅស៊ូដង់ ត្រូវរងការវាយប្រហារដោយយានដ្រូន
04/27/2026 02:04 PM
មនុស្សយ៉ាងតិច ៤០នាក់ បានស្លាប់ ក្នុងអំពើហិង្សាសហគមន៍ នៅប្រទេសឆាដ
04/27/2026 02:04 PM
កម្ពុជា-ចិន ពង្រឹងកសាងសមត្ថភាពវិស័យទេសចរណ៍ ដើម្បី​សែ្វងរក​គំនិត​ច្នៃ​ប្រឌិត​អភិវឌ្ឍន៍​ទីផ្សារ​ទេសចរណ៍​ចិនមកកម្ពុជា
04/27/2026 02:04 PM
ក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលអាស៊ាន-ចិន បញ្ជាក់ពីឆន្ទៈសហការរួមគ្នាជំរុញកំណើនភ្ញៀវទេសចរចិនមកកម្ពុជា ឱ្យកាន់តែច្រើនឡើង
04/27/2026 02:04 PM
យុវជន​គាំទ្រការដាក់ឱ្យអនុវត្ត​ច្បាប់កាតព្វកិច្ចយោធា ដែលជាមូល​ដ្ឋានគ្រឹះ​កសាង​កម្លាំង​ស្នេហា​ជា​តិ ការអប់រំ និងវិន័យ
04/27/2026 02:04 PM
រដ្ឋសភាកម្ពុជា បង្ហាញសមិទ្ធផល «បរិវត្តកម្មយេនឌ័រ» ក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលសមាជិកសភាស្ត្រីអាយប៉ា (WAIPA) លើកទី៥
04/27/2026 02:04 PM
កម្ពុជាចូលរួមអនុម័ត «សេចក្តីថ្លែងការណ៍ទីក្រុងមែលប៊ន» ដើម្បីពង្រឹងសិទ្ធិសុខភាពបន្តពូជ និងសមភាពយេនឌ័រ ក្នុងវេទិកាកម្រិតខ្ពស់រវាងរដ្ឋមន្ត្រី និងសមាជិកសភា
04/27/2026 01:04 PM