ធនាគារជាតិ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុ ដើម្បីបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ
គិតត្រឹមត្រីមាសទី១ឆ្នាំនេះ សហគ្រាស ក្រុមហ៊ុន រោងចក្រនៅកម្ពុជា កើនដល់ជាង ៤៧ ០០០ សហគ្រាស ខណៈចំនួនកម្មករនិយោជិតកើនឡើងដល់ប្រមាណ ២,៣លាននាក់
ត្រីមាសទី១ឆ្នាំនេះ កម្ពុជានាំចេញកង់ មានទឹកប្រាក់ជាង ២០១ លានដុល្លារ កើនឡើងជិត ៤៤%
រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុង​មួយ​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការ

សេដ្ឋកិច្ច និង កសិកម្ម

ក្រសួងសេដ្ឋកិច្ច ធ្វើវិសោធន៍កម្មច្បាប់ស្តីពីលទ្ធកម្មសាធារណៈ

2022/09/01 01:06:16 pm        540
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើវិសោធន៍កម្មច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ ដើម្បីធានា​ឱ្យដំណើរការលទ្ធកម្មសាធារណៈ ​សម្រាប់ការទិញ ​ការសាងសង់ ​ការជួសជុល ​ការជួលសេវាកម្ម និងសេវាទីប្រឹក្សា​ឱ្យកាន់តែមានសុក្រឹតភាព ​និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ ធានាដល់​ដំណើរការលទ្ធកម្មសាធារណៈ​ ស្របតាមឧត្តមានុវត្តអន្តរជាតិ។ឯកឧត្តមបណ្ឌិត ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ លើកឡើងក្នុង​ពិធីបិទ​សិក្ខាសាលាពិគ្រោះយោបល់ដើម្បីផ្តល់ធាតុចូលលើសេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ នេះថា ចំពោះការពិគ្រោះយោបល់​ លើការធ្វើវិសោធនកម្មច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ ​ ពិតជាមានភាពចាំបាច់ សម្រាប់ឱ្យក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ បន្ត​រៀបចំ​កែលម្អបន្ថែម លើសេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ​ឱ្យកាន់តែមានសុក្រឹតភាព និង​លក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីធានាឱ្យដំណើរការលទ្ធកម្មសាធារណៈ ​សម្រាប់ការទិញ ការ​សាងសង់ ការជួសជុល ​ការជួលសេវាកម្ម ​និងសេវាទីប្រឹក្សា​ ឱ្យប្រព្រឹត្តទៅដោយតម្លាភាព គណនេយ្យ​ភាព ភាពយុត្តិធម៌ ប្រសិទ្ធភាព ចីរភាព ​គុណភាព សមភាព ការសន្សំសំចៃ និង​ទាន់ពេលវេលា ស្របតាមឧត្តមានុវត្តអន្តរជាតិ។ឯកឧត្តមបណ្ឌិត ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ​អគ្គនាយកដ្ឋាន​លទ្ធកម្មសាធារណៈ ​លើកឡើងថា ​រាជរដ្ឋាភិបាល​ ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​កំពុងរៀបចំ​សេចក្តីព្រាងវិសោធនកម្មច្បាប់​ ស្តីពីលទ្ធកម្មសាធារណៈនេះឱ្យបានជោគជ័យ ដោយ​សេចក្តីព្រាងវិសោធនកម្មច្បាប់នេះ ​នឹងជម្រុញរៀបចំឲ្យចប់ក្នុងកម្រិតថ្នាក់ដឹកនាំ ត្រឹម​ដំណាច់​ឆ្នាំ២០២២នេះ ​និងបញ្ជូន​ទៅទីស្តីការគណៈរដ្ឋមន្ត្រី​ នៅក្នុងខែ ​មករា​ ឆ្នាំ ២០២៣ ​ដើម្បីពិនិត្យ និង​អនុម័ត មុននឹងបញ្ជូនបន្តទៅរដ្ឋសភា និងព្រឹទ្ធសភា។សូមបញ្ជាក់ថា អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ​ជាអង្គភាពនៃការគ្រប់គ្រង ធានាដល់​ដំណើរ​លទ្ធកម្ម​សាធារណៈរបស់រដ្ឋ ​ដូចជាការទិញទំនិញ, ​ការសាងសង់, ជួសជុល, ​ការទទួលម៉ៅការ, ការ​ផ្គត់ផ្គង, សេវាទីប្រឹក្សា, ​ផ្នែកសេវាកម្ម, ​ការដាក់ដេញថ្លៃ និងការការគ្រប់គ្រង កិច្ច​សន្យាការងារលទ្ធកម្មសាធារណៈជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

ពីថ្ងៃទី១-១០ ខែកញ្ញា ប្រេងម៉ាស៊ូតឡើង៤០០រៀល , ប្រេងសាំងធម្មតា រក្សាតម្លៃដដែល

2022/09/01 10:41:32 am        403
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី០១-១០ ខែកញ្ញា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាមត្រូវលក់តម្លៃ ៤.៧០០រៀល/លីត្រ(តម្លៃដដែល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៥.៥០០រៀល/លីត្រ(ឡើង៤០០រៀល)។

ក្រុមហ៊ុនអាកាសចរណ៍ធំៗ៤៥ បានឯកភាពពង្រីកជើងហោះហើរមកកម្ពុជាជាធម្មតាឡើងវិញ

2022/08/31 04:54:23 pm        771
ភ្នំពេញ៖ ចំនួនក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិបណ្តាប្រទេសចំនួន៤៥ បើកជើងហោះហើរ និងពង្រីកជើងហោះហើរចេញចូលប្រទេសកម្ពុជាជាធម្មតាឡើងវិញ ​បន្ទាប់ពីវិបត្តិកូវីដ១៩ មានការថមថយ។ឯកឧត្តម ជា អូន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ បានថ្លែង​ប្រាប់BTV នៅថ្ងៃទី៣១ ខែសីហានេះថា ​រហូតមកដល់ខែសីហា ឆ្នាំ២០២២ រដ្ឋលេខា​ធិការដ្ឋាន​អាកាសចរស៊ីវិល បានចុះហត្ថលេខាលើអនុសារណៈព្រមព្រៀង ​ជាមួយរដ្ឋាភិបាល និងក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិចំនួន៤៥ប្រទេស​ ក្នុងនោះក៏មានបណ្តាប្រទេសនៅប៉ែកខាង​មជ្ឈិមបូព៌ា ជាពិសេស​ ការតភា្ជប់ជើងហោះហើរពីទីក្រុងឌុយបៃ​ សហភាពអារ៉ាប់រួម និងប្រទេសកាតាម​កកម្ពុជាជាដើម ​ខណៈការហោះហើរនេះគឺបានអាកខានជាង ២ឆ្នាំដោយសារវិបត្តិកូវីដ១៩។ឯកឧត្តម ជា អូន បន្តថា ក្នុងអំឡុងពេលនេះ ​បណ្តាក្រុមហ៊ុនអាកាសចរណ៍ដែល​បានដាក់ពាក្យ​ស្នើរសុំ​បើកជើងហោះហើរនោះ ​គឺបានបើក​ដំណើរ​ការ​សឹង​តែល្អដូច​ដើម​ឡើង​វិញអស់ហើយ ខណៈក្នុងខែ​សីហានេះ​ នៅរាជធានីភ្នំពេញ​ គឺបានទទួលជើងយន្តហោះជាមធ្យម២៥ជើងក្នុង​មួយថ្ងៃៗ ​នៅខែសៀមរាប​ បានទទួលជើងយន្តហោះជាមធ្យមប្រមាណ១០ជើងក្នុងមួយថ្ងៃ។ប្រធានសមាគទេសចរណ៍អាស៊ីប៉ាស៊ីភិច PATA ប្រចាំនៅកម្ពុជា ​លោក ធួន ស៊ីណាន វាយតំលៃថា កម្ពុជា​គឺធ្វើហាក់មានភាពល្អប្រសើរជាងគេច្រើន ខណៈការទាក់ទាញអ្នកដំណើរអន្តរជាតិ​មកកម្ពុជា​កើនលើស៣០%នេះ ​គឺមាន​ប្រទេស​ជាច្រើនក្នុងតំបន់អាស៊ីប៉ាភិចនេះ ទាក់ទាញអ្នកដំណើរ​អន្តរជាតិ​ហោះចូលប្រទេសគេមានមិនទាន់ដល់៣០% នៃអ្នកដំណើរសរុបនៅក្នុងឆ្នាំ២០១៩នោះទេ៕ អត្ថបទ ស៊ុម សុខជា

វិនិយោគិនជប៉ុន​ ស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា

2022/08/31 01:39:09 pm        495
ភ្នំពេញ៖ គណៈប្រតិភូវិនិយោគិនជប៉ុន កំពុងស្វែងយល់ពីសក្តានុពលលើវិស័យវិនិយោគ និងធុរកិច្ចនៅកម្ពុជា​ ខណៈទំហំពាណិជ្ជកម្មកម្ពុជា ជប៉ុនកំពុងកើនឡើង។ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្នុងជំនួបពិភាក្សាការងារជាមួយ​គណៈប្រតិភូធុរកិច្ច ​និងវិនិយោគជប៉ុនចំនួន ១៤ក្រុមហ៊ុន ​ដឹកនាំដោយ​ លោកស្រី ម៉ារីសា ហារ៉ូតា (Marisa Haruta) ​តំណាងអង្គការ ជេត្រូ(JETRO) ជប៉ុនប្រចាំរាជធានីភ្នំពេញ ​កាលពីរសៀលថ្ងៃទី៣០ សីហា​ ឆ្នាំ២០២២នេះ មានប្រសាសន៍ថា ​ជេត្រូ ​គឺជាដៃគូដ៏ល្អមួយរបស់ក្រសួង ក្នុងការជំរុញ​សកម្មភាព​ពាណិជ្ជកម្មនិងវិនិយោគ ​ដោយតែងតែធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងគោលដៅ​ជំរុញពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន។ឯកឧត្តម ​ក៏បានថ្លែងអំណរគុណដល់អង្គការ ជេត្រូ ​ជប៉ុនប្រចាំរាជធានីភ្នំពេញ ចំពោះការដឹកនាំ​គណៈប្រតិភូធុរកិច្ច ​និងវិនិយោគជប៉ុនមកកាន់​ប្រទេសកម្ពុជា ក្នុងការធ្វើការសិក្សា​ស្វែងយល់​អំពី​បរិយាសធុរកិច្ច ​និងវិនិយោគនៅក្នុងប្រទេសកម្ពុជា​ដោយផ្ទាល់។ជាការឆ្លើយតប ​លោកស្រីតំណាងអង្គការ ជេត្រូ បានលើកឡើងអំពីគោលបំណងនាពេលនេះថា គឺ​ដើម្បីផ្តល់ឱកាសដល់ ​គណៈប្រតិភូធុរកិច្ចជប៉ុនបានស្តាប់​ដោយផ្ទាល់​ពី​ឯកឧត្តមរដ្ឋមន្រ្តី អំពី​ស្ថានភាពទូទៅនៃបរិយាកាសធុរកិច្ចនៅកម្ពុជា ​និងស្ថានភាពពាណិជ្ជកម្មនៃប្រទេសទាំងពីរ ជា​ពិសេសការ​សម្របសម្រួលពីរដ្ឋាភិបាលកម្ពុជា ​លើវិស័យពាណិជ្ជកម្ម​ប្រកប​ដោយការយកចិត្ត​ទុកដាក់​ខ្ពស់ ព្រមទាំងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះធុរជន ​និងវិនិយោគិនជប៉ុន​ឱ្យពិចារណា​ក្នុងការ​ប្រកប​អាជីវកម្ម និងវិនិយោគនៅក្នុងប្រទេសកម្ពុជា។ក្រសួងពាណិជ្ជកម្មកម្ពុជា ​បានបញ្ជាក់ថា ​គិតត្រឹមបំណាច់ឆ្នាំ២០២១ ​ទំហំពាណិជ្ជកម្មទ្វេភាគី រវាង​កម្ពុជា-ជប៉ុន មានទឹកប្រាក់ចំនួនប្រមាណជាង ​១,៧០០លានដុល្លាអាមេរិក ក្នុងនោះកម្ពុជា​នាំចេញ​ទៅជប៉ុនមានទឹកប្រាក់ប្រមាណជាង ១ពាន់លានដុល្លារ​។ ចំណែកឯជប៉ុននាំចូលមកកម្ពុជាវិញ មានទឹក​ប្រាក់ប្រមាណជាង ​៦០៧លានដុល្លារ។ ឯកឧត្តម បានឲ្យដឹងទៀតថា ​ការនាំចេញរបស់កម្ពុជាទៅ​កាន់ប្រទេសជប៉ុន​ មាន​ផលិតផលដូចជា៖ សំលៀកបំពាក់ ស្បែកជើង កាបូប ​និងផលិតផលផ្សេងទៀត។​ ក្នុងក្របខ័ណ្ឌវិនិយោគ គិតត្រឹម​ឆ្នាំ២០២១កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បានអនុម័តគម្រោងវិនិយោគ​ដែលមាន​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់ចំនួន ​១៤៦គម្រោង ​ជាមួយនឹងទុនវិនិយោគសរុប​ចំនួនជាង​ ២.៨ពាន់លានដុល្លារ ដោយក្នុងនោះ ​គម្រោងវិនិយោគរបស់ជប៉ុនមានចំនួន ​២គម្រោង ដែលមានទុនវិនិយោគ​សរុប​ប្រមាណ ​៦២លានដុល្លារ៕អត្ថបទ៖ ឈិត បូរ៉ាវី

ក្រុមវិនិយោគថៃចាត់ទុកកម្ពុជា ជាប្រទេសគោលដៅសម្រាប់ធ្វើពាណិជ្ជកម្ម និងវិនិយោគ

2022/08/31 01:31:13 pm        450
ភ្នំពេញ៖ ក្រុមវិនិយោគថៃ ចាត់ទុកប្រទេសកម្ពុជា គឺជាប្រទេសគោលដៅសម្រាប់ធ្វើពាណិជ្ជកម្ម និងការវិនិយោគយ៉ាងសំខាន់ ​និងផ្តល់ភាពអំណោយផលគ្រប់បែបយ៉ាងដល់ការអភិវឌ្ឍ ដោយសារមានស្ថេរភាពនយោបាយល្អប្រសើរ និងរឹងមាំ។លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា លើកឡើងនៅថ្ងៃ ៣០ ខែ សីហា ឆ្នាំ២០២២នេះថា កម្ពុជា-ថៃ គឺជាប្រទេសដែលមានកិច្ចសហប្រតិបត្តិការល្អនៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច ​និងសង្គម ​ជាក់ស្តែងគិតមកដល់ពេលនេះ ​មានក្រុមហ៊ុនថៃជាច្រើន បាន​បើក​អាជីវកម្ម​នៅព្រះរាជាណាចក្រកម្ពុជា​ ប្រព្រឹត្តទៅដោយរលូន និងផ្តល់ភាពអំណោយផល​គ្រប់បែប​យ៉ាង នៅ​ក្នុងខ្សែច្រវ៉ាក់ផលិតកម្មរបស់ខ្លួន ​សម្រាប់ការ​ផ្គត់ផ្គង់​ និងការនាំចេញ។លោកស្រី បន្តថា ​ជុំវិញការវិនិយោគ,​បន្ទាប់ពីកម្ពុជាបើកប្រទេសឡើងវិញជិត​១ ឆ្នាំ ​កន្លងមកនេះ ក្រុមធុរកិច្ចថៃ​ជាច្រើនបានចូលមកកម្ពុជា ​ដើម្បីស្វែងរកការធ្វើពាណិជ្ជកម្ម ដោយក្រុមធុរកិច្ចទាំង​នោះ​បានចាត់ទុកប្រទេសកម្ពុជា ​គឺជាប្រទេសគោលដៅយ៉ាងសំខាន់។កម្ពុជាគឺជាប្រទេសមានស្ថេរភាពនយោបាយល្អប្រសើរ និងរឹងមាំ ​និងបើកទូលាយ ដោយបាន​បង្ករលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់ការធ្វើពាណិជ្ជកម្ម ​និងឱកាសវិនិយោគ ជាពិសេស​ការវិនិយោគ​លើសហគ្រាសធុនតូច​ និងមធ្យម បច្ចុប្បន្នក្រុមធុរិកិច្ចថៃទាំង​នោះកំពុង​សម្លឹង​មើល​សក្តានុពល​លើវិស័យនេះ ​ដើម្បីឈានទៅបង្កើតគម្រោងវិនិយោគរបស់ខ្លួន ដែលជាផ្នែកមួយ​នៃការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច ​ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។លោកស្រី ជីរ៉ាណាន់ វង្សមង្គល បញ្ជាក់បន្ថែមថា ​ជាក់ស្តែងធុរកិច្ចថៃដែលអញ្ជើញមកពេលនេះ បាន​កោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា​ ក្នុងនោះក្រុមធុរកិច្ច ក៏បានផ្សព្វផ្សាយ​ពី​សេវាព្យាបាលទៅកាន់មន្ទីរពេទ្យ សិរិជេត ច័ន្ទបុរី នៃប្រទេសថៃ និងបានស្វែងយល់អំពី​សក្តានុពល​វិនិយោគផ្សេងៗនៅព្រះរាជាណាចក្រកម្ពុជា ។ ចំពោះឱកាសវិនិយោគនេះ បច្ចុប្បន្នមានក្រុមហ៊ុនថៃជាច្រើនផ្សេងទៀត បានកំពុងចាប់អារម្មណ៍​អំពីការវិនិយោគលើវិស័យកសិកម្មដូចជា៖ ការវិនិយោគលើដំណំាឧស្សាហកម្ម ទំពាំង​បាយជូរ ការដាំដុះផ្កា​ រោងចក្រផលិតជីកសិកម្មជាដើម​។ ចំណែកវិស័យឧស្សាហកម្ម ​វិនិយោគិនបានចាប់អារម្មណ៍ ​លើការវិនិយោគវិស័យម្ហូបអាហារ និង​ភេសជ្ជៈ និងវិស័យសហគ្រាសធុនតូច ​និងមធ្យមជាដើម ​ជាក់ស្តែងនៅពេលនេះ ធុកិច្ចថៃ​បានចាប់អារម្មណ៍អំពីការវិនិយោគលើវិស័យសុខាភិបាល និង​ការ​ផ្សព្វផ្សាយ​ពីសេវាព្យាបាល​ទៅ​កាន់ប្រទេសថៃ ​ខណៈដែលថៃបានចាត់ទុកកម្ពុជា​ គឺជាជំរើសទី១ ក្នុង​ចំណោម​ប្រទេសជាច្រើនទៀតក្នុងអាស៊ីអាគ្នេយ៍៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-អាមេរិក បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងសង្គម

2022/08/31 01:22:13 pm        295
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចថា អាម៉េរិកពិតជាមានសារៈសំខាន់ចំពោះកម្ពុជា ហើយ​កម្ពុជា​ពិតជាចង់ឃើញទំនាក់ទំនងរវាងកម្ពុជា-អាម៉េរិកកាន់តែប្រសើរឡើង និងចង់ឃើញ​ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាម៉េរិក មានការកើនឡើងទាំងសងខាង។ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ​និងជារដ្ឋលេខាធិការប្រចាំការក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសមាជិកសភាអាមេរិក ​នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២២នេះថា ​កម្ពុជាបានខិតខំសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់​ប្រមាណ ៧% ជា​មធ្យម​ក្នុងមួយឆ្នាំ សម្រាប់ជាង២០ឆ្នាំចុងក្រោយនេះ ​ហើយអាចកាត់បន្ថយអត្រាភាពក្រីក្រពី ៥៤% មកនៅ​ត្រឹម១៤% ដោយកម្ពុជារំពឹងថា ​សមិទ្ធផលទាំងនេះ ​នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់​នាំនាវាកម្ពុជាឆ្ពោះទៅរកដំណាក់កាលថ្មី ​នៃការអភិវឌ្ឍរីកចម្រើនបន្តតទៅមុខទៀត។ ចំណែកទំនាក់ទំនងកម្ពុជា-អាម៉េរិក, ឯកឧត្តម វង្សី វិស្សុត លើកឡើងថា ទោះបីទំនាក់ទំនង​រវាង​កម្ពុជា​និងអាម៉េរិក ដែលជាប្រទេសមហាអំណាច ពេលខ្លះក៏ធ្លាប់មានភាពប្រសើរឡើង ហើយពេល​ខ្លះទៀតក៏ធ្លាក់ចុះ តែអាម៉េរិកពិតជាមានសារៈសំខាន់ចំពោះកម្ពុជា ហើយកម្ពុជាពិតជាចង់​ឃើញ​ទំនាក់ទំនង​រវាងកម្ពុជា-អាម៉េរិក កាន់តែប្រសើរឡើង ​ដើម្បីផលប្រយោជននៃប្រទេសទំាងពីរ។ ឯកឧត្តម ប​ញ្ជាក់បន្ថែមថា ​កម្ពុជានិងអាម៉េរិក មានចំណុចជាច្រើន ដែលយើងអាចធ្វើការរួមគ្នា ដើម្បី​ផល​ប្រយោជនទាំងសងខាង, ពិតណាស់កម្ពុជាត្រូវការអាម៉េរិក ព្រោះអាម៉េរិក​មិន​ត្រឹម​ជា​ទីផ្សារនាំចេញដ៏ធំប៉ុណ្ណោះទេ ប្រមាណ ៤២% ​នៃការនាំចេញសរុបរបស់កម្ពុជា តែក៏ជា​ប្រភព​វិនិយោគ​ប្រកប​ដោយសក្តានុពល​ និងនៅតែជាប្រទេសឈានមុខគេ ​ផ្នែកបច្ចេកវិទ្យា ​នវានុវត្តន៍ និងប្រព័ន្ធអភិបាលកិច្ចផងដែរ។ក្រៅពីនេះ កម្ពុជាក៏ចង់ឃើញទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាម៉េរិក មានការកើនឡើង​ទាំង​សងខាង ​និងចង់ឃើញក្រុមហ៊ុនអាម៉េរិក​បង្កើន​ការវិនិយោគនៅកម្ពុជា និងប្រើប្រាស់​នូវ​ក្របខណ្ឌ​នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា​ ដែលកម្ពុជាកំពុងមានស្រាប់៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុនហោះហើរក្រៅប្រទេសថ្មី២ ត្រៀមហោះមកកម្ពុជា ខណៈព្រលានថ្មីសៀមរាប នឹងរួចរាល់ឆ្នាំក្រោយ

2022/08/31 12:31:27 pm        599
ភ្នំពេញ៖ កាលពីថ្ងៃទី៣០សីហាម្សិលមិញ មានគណៈប្រតិភូចំនួន៣ក្រុម បានមកជួបពិភាក្សា និង​សម្រេចការងារជាមួយឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុកអាកាសចរស៊ីវិល ក្នុងនោះ​មានប្រតិភូហោះហើរក្រៅប្រទេសចំនួន២ក្រុមហ៊ុន ​បានត្រៀមហោះហើរទៅ មកកម្ពុជា ក្នុង​ពេលឆាប់ៗ ចំណែកប្រតិភូមួយទៀត គឺក្រុមហ៊ុនសាងសងអាកាសយានដ្ឋាន​អន្តរជាតិសៀមរាប​អង្គរថ្មី បង្ហាញពីវឌ្ឍនភាពនៃការសាងអាកាសយានដ្ឋាន។លោក វ៉ាន់ ចន្ទី ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវអាកាស​ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល​បាន​ប្រាប់ថា ក្រុមហ៊ុនដែលមានបំណងហោះហើរមកកម្ពុជា ទំាងពីរក្រុមហ៊ុននេះ រួមមានក្រុមហ៊ុន ហ្វីតដេក ( Fedex ) ដែលជាក្រុមហ៊ុន​បញ្ញើ​របស់​សហរដ្ឋអាមេរិក ​និងជាក្រុមហ៊ុនដ៏ធំ ហើយ​ក្រុម​ហ៊ុននេះ ​មានយន្តហោះដឹកអ្នកដំណើរ ​និងដឹកបញ្ញើដោយខ្លួនឯង ​ចំណែកក្រុមហ៊ុនទី២ គឺ​ក្រុមហ៊ុន​អ៊ែដវីន( Edwin) របស់ Air Asia ដែលមានស្នាក់ការនៅប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ហើយ​ក្រុមហ៊ុន​ទំាងពី២នេះ ​នឹងបើកការហោះហើរមកកម្ពុជាឆាប់ៗ ព្រោះក្រុមហ៊ុនទំាងនេះបាន​មើល​ឃើញ​កម្ពុជាបានដឹកនាំ​ទប់ស្កាត់​កូវីដបានល្អជាង ​និងជាប្រទេសមានតំបន់ទសេចរណ៍​ប្រវត្តិ​សាស្ត្រច្រើន ​ជាប្រទេសដែលមានប្រជាជនរួសរាយ​ និងជាប្រទេសប្រកបដោយសុខសន្តិភាព។ចំណែកឯកឧត្តម ជា អូន រដ្ឋលេខាធិការ ​និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល ​បានលើកឡើងថា ទន្ទឹម​នឹងមានក្រុមហ៊ុនហោះហើរ​ ដែលមានបំណងហោះហើរមកកម្ពុជាជាបន្តបន្ទាប់ ក្នុងនោះ​សម្រាប់​ក្រុមហ៊ុន​សាងសង់​អាកាសយានដ្ឋានអន្តរជាតិសៀមរាម អង្គរថ្មី ក៏បានបញ្ជាក់ពីវឌ្ឍនភាព​នៃការសាងសង់ផងដែរ ​ដែលមកដល់ពេលនេះ សម្រេចបានចន្លោះពី៤០ទៅ៧០% ហើយអាកាស​យានដ្ឋាន​អន្តរជាតិថ្មីមួយនេះ ​នឹងរួចរាល់ទំាងស្រុងនៅពាក់កណ្តាលឆ្នាំ​ ២០២៣ខាងមុខនេះ។ គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាមអង្គរ បានដំណើរការសាងសង់​នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ដែលសាងសង់ដោយក្រុមហ៊ុនវិនិយោគដែលមានឈ្មោះថា Angkor International Airport Investment ហើយអាកាសយានដ្ឋាននេះ​មានផ្ទៃដីជាង ៧០០ហិកតា និង​មាន​ផ្ទៃដី​បម្រុងជាង​១ពាន់ហិកតាទៀត ​ដោយ​បច្ចុប្បន្ន​ប្រើប្រាស់​កម្មករជាង ១០០០នាក់ ក្នុងនោះកម្មករប្រមាណ៧០% ជា​ពលករខ្មែរ​ និងបានប្រើប្រាស់គ្រឿងចក្រពី ២០០ទៅ ២៥០គ្រឿង និងគ្រោង​ចំណាយ​ថវិកា​ប្រមាណ ៨០០លានដុល្លារ ​ហើយអ្វីដែលពិសេសនៅពេលអាកាសយានដ្ឋាននេះ កសាងរួចរាល់​ដាក់ឱ្យដំណើរការ ​គឺអាច​ទទួល​បានគ្រប់ប្រភេទ​យន្តហោះធំៗ​ជុំវិញពិភពលោកបានទំាងអស់៕អត្ថបទ៖ គង់ រ៉េន

អ្នកដំណើរអន្តរជាតិបន្តមានកំណើនមកទស្សនាកម្ពុជា តែក្នុងកម្រិតទាបបើធៀបនឹងប្រទេសជិតខាង

2022/08/29 01:26:04 pm        582
ភ្នំពេញ៖ របាយការណ៍រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱដឹងថា ក្នុងរយៈពេល​៨ខែឆ្នាំ២០២២នេះ ​មានអ្នកដំណើរអន្តរជាតិចូលមកកម្ពុជាជាមធ្យម ៦០០០នាក់​ក្នុងមួយថ្ងៃកើន​ឡើង​ជាង ១០ដងបើធៀបនឹងឆ្នាំ២០២១ ។ បើតាមអ្នកជំនាញទេសចរណ៍ ថ្លែងថា នៅពេលបច្ចុប្បន្នយើងទទួលស្គាល់ថា កម្ពុជាមាន​ទេសចរអន្តរជាតិមកទស្សនាកើនល្អប្រសើរឡើងវិញ ​តែកើនក្នុងកម្រិតទាប បើប្រៀបធៀប​ជាមួយប្រទេសជិតខាងយើង ដូចជាប្រទេសវៀតណាម ថៃជាដើម។លោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីភិច PATA ប្រចាំនៅកម្ពុជា ថ្លែងប្រាប់BTV នៅថ្ងៃទី២៩ ខែសីហានេះ ជំរុញបើកប្រទេស បើកទេសចរអន្តរជាតិចូលមកទស្សនា​កម្ពុជារហូតមកដល់ពេលនេះ គឺបានធ្វើឲ្យបណ្តាអាជីវកម្មទេសចរណ៍ជាច្រើនបានបើកដំណើរវិញ ជាមួយនឹងមានកំណើនឡើងវិញនៃមានភ្ញៀវទេសចរជាតិអន្តរជាតិចេញដើរកម្សាន្តនៅក្នុងប្រទេស តែកំណើននេះមិនទាន់មានភាពល្អប្រសើរដូចឆ្នាំ២០១៩ ដែលជាឆ្នាំពិភពលោកមិនទាន់មានមេ​រោគកូវីដ១៩រាតត្បាត។ លោក បន្តថា កំណើនទេសចរអន្តរជាតិមកទស្សនាកម្ពុជា គឺស្ថិតនៅក្នុងកម្រិតទាបដោយសារ ទី១ កម្ពុជា មិនទាន់មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកច្រើនដូចនៅវៀតណាម​ និងថៃ ហើយការ​តភា្ជបជើងអាកាសរយៈចំងាយឆ្ងាយក៏នៅមិនទាន់មាន។បើតាមបណ្តាភ្ញៀវទេសចរអន្តរជាតិ និងអណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក ក៏បានថ្លែងថា ជារួម​យើងចង់មកទស្សនាកម្ពុជាខ្លាំងណាស់ ​និងចង់មកទស្សនាមុនគេ ប៉ុន្តែដោយសារ​ជើង​ហោះហើរ​ពីសហរដ្ឋអាមេរិក​ និងមកពីអេស្ប៉ាញជាដើម មកដល់កាន់កម្ពុជា​ផ្ទាល់​តែម្តងគឺមិនទាន់មាននោះទេ ហើយការរៀបចំឯកសារមកទស្សនាកម្ពុជា​ គឺមានភាព​ស្មុគស្មាញ​ច្រើន បើទោះការ​មកទស្សនា​កម្ពុជា​ក្នុងអំឡុងពេលនេះមិនមានការធ្វើចត្តាឡីស័កលើអ្នកមិនទាន់ចាក់វ៉ាក់សាំងក៏ដោយ។យ៉ាងណាក៏ដោយ​បើតាមឯកឧត្តម ជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាស​ចរណ៍​ស៊ីវិល ថ្លែងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២ ចំនួន​ជើងហោះ​ហើរ​ត្រង់​ពីតាមបណ្តាប្រទេសនានា​មក​កាន់កម្ពុជា គឺមានកំណើន ៣០% បើប្រៀបធៀបចំនួនជើងហោះហើរសរុបឆ្នាំ២០១៩ ដែលមាន​ប្រមាណ ១០ម៉ឺន៤ ៧៧០ជើង។ឯកឧត្តម ជា អូន បញ្ជាក់ថា នៅក្នុងចំនួនជើងហោះហើរសរុបនេះគឺក្នុងមួយថ្ងៃៗ មានអ្នកដំណើរ​អន្តរជាតិ ​និងភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជា​ មានប្រមាណពី៥០០០ទៅ៦០០០នាក់ ហើយ​មានកម្រិតទាបបើធៀបនឹងឆ្នាំ២០១៩កន្លងទៅ៕អត្ថបទ៖ ស៊ុមសុខជា

ការប្រើប្រាក់រៀលកើនឡើង ឆ្លុះបញ្ជាំងពីកំណើនតម្រូវការ និងជំនឿទុកចិត្តពីសាធារណជនលើរូបិយប័ណ្ណជាតិ

2022/08/29 01:15:06 pm        727
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការចរាចរណ៍ និងប្រើប្រាក់រៀល បានកើនឡើងជាលំដាប់ ដែលឆ្លុះបញ្ជាំងពីកំណើនតម្រូវការ និងជំនឿទុកចិត្តពីសាធារណជន​លើ​រូបិយបណ្ណជាតិ។លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ក្នុងកម្មវិធី​ផ្សព្វផ្សាយ​ស្តីពីប្រាក់រៀលនៅខេត្តកំពតនៅទី២៧​ ខែសីហា ឆ្នាំ២០២២ ដើម្បីចូលរួមអបអរសាទរ​ទិវាប្រាក់រៀលខួបលើកទី៤២ ​នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ និងលើកកម្ពស់ការយល់​ដឹង​ពីប្រាក់រៀល ឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស។ថ្លែងក្នុងពិធីខាងលើនេះ ​អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា លើកឡើងថា តាមការអង្កេត​របស់ធនាគារជាតិនៃកម្ពុជា និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនចៃកា ប្រាក់រៀល ត្រូវបាន​ប្រើប្រាស់ច្រើន លើការចំណាយប្រចាំថ្ងៃរបស់ពលរដ្ឋ។ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញ គោលនយោបាយលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀល ជា​ពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក បន្ទាប់ពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមាន​លំនឹងល្អប្រសើរ។ លោកជំទាវ ជា សិរី បញ្ជាក់ថា ការអនុវត្តគោលនយោបាយទាំងនេះ គួបផ្សំនឹងការចូលរួម​របស់​គ្រប់ភាគីពាក់ព័ន្ធទាំងអស់​ បានធ្វើឲ្យទំហំប្រាក់រៀល ក្នុងចរាចរណ៍ ​បានកើនឡើងជាលំដាប់ ខណៈតម្លៃ​ប្រាក់រៀលមានស្ថិរភាពល្អប្រសើរ ​ដែល​ឆ្លុះបញ្ចាំង​ពីកំណើនតម្រូវការ និងជំនឿ​ទុកចិត្ត​របស់សាធារណជន ​មកលើការប្រើប្រាស់ប្រាក់រៀល។លោកជំទាវ ជា សិរី បន្ថែមថា សមិទ្ធផលគួរជាទីមោទនៈទាំងនេះ មិនអាចសម្រេចបានឡើយ ប្រសិនបើប្រទេសកម្ពុជាមិនមានសន្តិភាព ​ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការ​អភិវឌ្ឍន៍​លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឱ្យប្រជាជន ​និងវិនិយោគិនមានជំនឿទុកចិត្ត ​កាន់តែរឹងមាំមកលើប្រាក់រៀល និងអនាគត​នៃសេដ្ឋកិច្ចកម្ពុជា។របាយការណ៍ស្ថេរភាពរបស់ធនាគារជាតិនៃកម្ពុជា ​បានបង្ហាញថា​ កម្ចីជាប្រាក់រៀលដែល​ធនាគារ​ផ្តល់ឱ្យអតិថិជនបានកើនបន្តិចៗម្តងៗ ពី១,៥ភាគរយ ​ក្នុងឆ្នាំ២០១៦ ដល់១១,៤ភាគរយ​នៃទំហំកម្ចីសរុប៣៦,៨ពាន់លានក្នុងឆ្នាំ២០២១។កម្ចីជាប្រាក់រៀលដែលធនាគារផ្តល់ឱ្យពលរដ្ឋ ​មានភាពល្អប្រសើរ ​បន្ទាប់ពីធនាគារជាតិនៃកម្ពុជា បាន​ប្រកាសឱ្យធនាគារទាំងអស់​នៅកម្ពុជា ​ត្រូវ​ផ្តល់​ឥណទានជាប្រាក់រៀល ឱ្យបានយ៉ាង​ហោចណាស់ ១០ភាគរយនៃឥណទានសរុប​របស់ខ្លួន៕ អត្ថបទ៖ វណ្ណៈ

កម្ពុជា-អ៊ីស្រាអែល បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម

2022/08/29 12:49:29 pm        561
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃប្រទេសកម្ពុជា និងក្រសួងកសិកម្ម និងអភិវឌ្ឍជនបទនៃប្រទេសអ៊ីស្រាអែល បានពិភាក្សាគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ជាពិសេសការធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា។ការបញ្ជាក់ពីបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ ត្រូវបានធ្វើឡើងក្នុងជំនួបរវាង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងឯកឧត្តម Oded Forer រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទនៃប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែសីហា នៅប្រទេសអ៊ីស្រាអែល។ឯកឧត្តមរដ្ឋមន្រ្តី​ បានវាយតម្លៃខ្ពស់កិច្ចសហ ប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កម្ពុជាលើការអភិវឌ្ឍវិស័យកសិកម្មយ៉ាងល្អប្រសើរជារួម និងដោយឡែកការអភិវឌ្ឍ​ធនធាន​មនុស្សតាមរយៈការផ្តល់ឱកាសឲ្យនិស្សិតកម្ពុជាធ្វើកម្មសិក្សានៅតាមបណ្តាក្រុមហ៊ុន និង​កសិដ្ឋាន​ក្នុងប្រទេសអ៊ីស្រាអែលតាំងពីឆ្នាំ២០០៨ រហូតមកទប់បច្ចុប្បន្ន​។ ឯកឧត្តម បញ្ជាក់ថា បច្ចុប្បន្ននិស្សិតកម្ពុជា បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការ​រួម​ចំណែក និង​ចែករំលែក​បទ​ពិសោធន៍ល្អៗ​ទាក់ទង​បច្ចេកវិទ្យា​កសិកម្មទំនើបៗ ដែល​ទទួលបាន​ពី​ប្រទេសអ៊ីស្រាអែល​ដើម្បីអភិវឌ្ឍន៍វិស័យនេះ ឲ្យកាន់តែរីកចម្រើន​ស្របតាមបរិបទ​នៃ​កំណើន​សេដ្ឋកិច្ចកម្ពុជា។ បន្ថែមពីលើនេះ ឯកឧត្ដមរដ្ឋមន្រ្តី បានលើកសំណើជូនឯកឧត្តមរដ្ឋមន្ត្រី ​Oded Forer និងក្រសួងការ​បរទេស​ឲ្យពិចារណា ​និងពិនិត្យលទ្ធភាពជួយឧបត្ថម្ភមជ្ឈមណ្ឌលបណ្តុះបណ្តាល និងបង្ហាញ​បច្ចេកវិទ្យា​កសិកម្មដែលរដ្ឋអ៊ីស្រាអែលឈានមុខមានដូចជា​ប្រព័ន្ធស្រោចស្រព ​ប្រព័ន្ធដំណក់ទឹក ផ្ទះសំណាញ់ និងកសិ-ធុរកិច្ច។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី Oded Forer បានសម្តែងនូវសេចក្តីរីករាយចំពោះវឌ្ឍនភាព​​នៃការ​អភិវឌ្ឍវិស័យ​កសិកម្មនៅកម្ពុជា ​ហើយបញ្ជាក់ ការផ្តល់កម្មសិក្សាជូននិស្សិតកម្ពុជានេះគឺគ្រាន់​តែ​ជំហានដំបូង ​និងជាឆ្អឹងខ្នងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជំហានបន្ទាប់​គឺ​ត្រូវផ្សាភ្ជាប់វិស័យឯកជនរបស់ប្រទេសទាំងពីរ ជាក់ស្តែងដំណើរទស្សនកិច្ចផ្លូវការ​របស់​ឯកឧត្តមរដ្ឋមន្រ្តីនេះតែម្តង៕ អត្ថបទ៖ វណ្ណៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋអាមេរិកនាំគ្នាដង្ហែរក្បួននៅទីក្រុង Miami អំពាវនាវឲ្យមានការផ្លាស់ប្តូរនយោបាយនៅគុយបា
04/27/2026 08:04 PM
UN៖ ស៊ុយអែតបានរំលោភលើសិទ្ធិកុមារមានពិការភាពអាល់បានី តាមរយៈការនិរទេស
04/27/2026 08:04 PM
សេតវិមាន នឹងពិភាក្សាអំពីសន្តិសុខប្រធានាធិបតី និងគាំទ្រសេវាសម្ងាត់
04/27/2026 08:04 PM
អធិការបតីអាល្លឺម៉ង់ លើកឡើងថា អ៊ុយក្រែនអាចនឹងព្រមបាត់បង់ទឹកដី ដើម្បីបើកផ្លូវចូល EU
04/27/2026 08:04 PM
លោកស្រី Von der Leyen រិះគន់លោក Merz ដោយបញ្ជាក់ថា ការលុបទណ្ឌកម្មអ៊ីរ៉ង់ គឺឆាប់ពេក
04/27/2026 08:04 PM
សហភាពអឺរ៉ុប ពង្រីករយៈពេលដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា ១ឆ្នាំទៀត
04/27/2026 07:04 PM
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
04/27/2026 07:04 PM
ប្រធានាធិបតីលីបង់ឆ្លើយតបទៅក្រុមហេសបូឡាថា ការនាំប្រទេសចូលទៅក្នុងសង្គ្រាម គឺ «ក្បត់ជាតិ»
04/27/2026 07:04 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
04/27/2026 07:04 PM
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
04/27/2026 07:04 PM