ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យបើកការស្រាវជ្រាវ និងអនុវត្តវិធានការច្បាប់ ករណី​យុវជន​តាំង​ខ្លួន​កូន​ខ្លា​បង្ក​ហិង្សា​នៅខណ្ឌចំការមន
សមត្ថកិច្ចបង្ក្រាបករណីរក្សាទុក និងជួញដូរសម្ភារៈ​ឆបោក​អនឡាញទ្រង់ទ្រាយធំ
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

ក្រុងប៉េកាំង ជំរុញឲ្យអាមេរិកបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ក្រោយការស្នើសុំថិវិកា ១០០លានដុល្លារជួយកោះតៃវ៉ាន់

2024/03/13 04:13:25 pm        154
ចិន រិះគន់ និងប្រឆាំងយ៉ាងដាច់អហង្ការចំពោះការព្យាយាមស្វែងរកសំណើកញ្ចប់ថវិការបស់រដ្ឋបាលនេះក្នុងទំហំទឹកប្រាក់១០០លានដុល្លារអាមេរិក ដើម្បីជួយកោះតៃវ៉ាន់ពង្រឹងការការពារការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ជាលើកដំបូងដែលសេតវិមានបានធ្វើសំណើជាក់លាក់បែបនេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកវ៉ាង វិនប៊ិន (Wang Wenbin) បាននិយាយកាលពីថ្ងៃអង្គារនៅសន្និសីទសារព័ត៌មានប្រចាំថ្ងៃក្នុងទីក្រុងប៉េកាំងថា ប្រទេសចិន ជំទាស់យ៉ាងម៉ឺងម៉ាត់ ចំពោះទំនាក់ទំនងយោធារវាងសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់ និងការផ្ដល់អាវុធរបស់អាមេរិកឲ្យកោះតៃវ៉ាន់ និងជំរុញឲ្យអាមេរិក បញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ លោកវ៉ាង បានបន្ថែមថា ប្រសិនបើសហរដ្ឋអាមេរិក បន្តធ្វើបាបចិន នោះបានត្រឹមតែឈឺចាប់ខ្លួនឯងប៉ុណ្ណោះ ហើយការប្រកួតប្រជែងនេះ មិនមែនជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងចិន និងអាមេរិកទេ។យោងតាមឯកសារថវិកាដែលបានផ្សព្វផ្សាយនៅក្នុងទីក្រុងវ៉ាស៊ីនកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានឲ្យដឹងថា ក្នុងសំណើសុំថវិកាដាច់ដោយឡែកមួយផ្សេងទៀត ក្រសួងការពារជាតិអាមេរិក បានស្នើសុំទឹកប្រាក់៥០០លានដុល្លារអាមេរិក ក្រោមគំនិតផ្ដួចផ្ដើមធានាការពាររបស់អាមេរិកនៅប៉ាស៊ីហ្វិក ដើម្បីបន្ថែមអាវុធ ដែលនឹងជួយកោះតៃវ៉ាន់ស្វ័យគ្រប់គ្រងនេះ ដើម្បីជួយដោះស្រាយការបំពារបំពានណាមួយ នៅក្នុងតំបន់៕

អាហ្សង់ទីនបង្កើនសន្តិសុខ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាគ្រឿងញៀន នៅកំពង់ផែរ៉ូសារីអូ

2024/03/12 07:35:23 pm        210
កងកម្លាំងសន្តិសុខសហព័ន្ធរបស់ប្រទេសអាហ្សង់ទីន នឹងត្រូវបានដាក់ពង្រាយទៅកាន់កំពង់ផែរ៉ូសារីអូ (Rosario) ក្នុងទីក្រុងសានតាហ្វេ (Santa Fe) ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃអំពើហិង្សានាពេលថ្មីៗនេះ រួមទាំងការស្លាប់របស់មនុស្សស្លូតត្រង់៤នាក់ និងការគំរាមកំហែងថ្មីៗ។កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីសន្តិសុខលោកស្រី Patricia Bullrich និងអភិបាលក្រុងសានតាហ្វេ លោក Maximiliano Pullaro បានប្រកាសព័ត៌មានលម្អិតអំពីគណៈកម្មាធិការវិបត្តិដែលបង្កើតឡើងដោយរដ្ឋាភិបាល។ពួកគេបាននិយាយថា កងទ័ពមកពីកងកម្លាំងសហព័ន្ធចំនួន៤ នឹងចាប់ផ្តើមមកដល់ ដើម្បីប្រយុទ្ធប្រឆាំងនឹងអ្វីដែលពួកគេហៅថា «អំពើភេរវកម្ម»។កំពង់ផែរ៉ូសារីអូ មានអត្រាមនុស្សឃាតខ្ពស់បំផុតមួយ នៅក្នុងប្រទេសនេះ ក្នុងឆ្នាំ ២០២៣ នៅពេលដែលក្រុមឧក្រិដ្ឋជនប្រយុទ្ធ ដើម្បីទឹកដីសម្រាប់ការជួញដូរគ្រឿងញៀន។អ្នកស្រុក បាននិយាយថា ស្ថានភាពបច្ចុប្បន្ន ពុំមាននិរន្តរភាពទេ។«ការជួញដូរគ្រឿងញៀន ត្រូវបានគេធ្វើតាមចិត្ត គ្មានយុត្តិធម៌នៅទីនេះ ហើយគ្មានអ្វីសោះនៅទីនេះ។ នៅផ្ទះខ្ញុំ គេបាញ់បុរសម្នាក់ ដែលកំពុងធ្វើការ ដាក់ខ្សែសុវត្ថិភាព ព្រោះខ្ញុំហត់នឹងចោរប្លន់ហើយ (ឧក្រិដ្ឋជន) បាញ់គាត់១៣ដង ១៣ដង គាត់ត្រូវបានសង្គ្រោះដោយអព្ភូតហេតុ ព្រោះទ្វារធ្វើពីដែក ហើយការបាញ់ទៅលើខ្លោងទ្វារ អ្នកមិនអាចរស់នៅបែបនេះបានទេ»។លោកស្រី Bullrich បាននិយាយថា៖«ច្បាប់ប្រឆាំងក្រុមឧក្រិដ្ឋជន» នឹងត្រូវបញ្ជូនទៅសភា ដោយប្រដូចវាទៅនឹងក្រមព្រហ្មទណ្ឌប្រឆាំងក្រុមម៉ាហ្វីយ៉ារបស់ប្រទេសអ៊ីតាលី ក្នុងចំណោមប្រទេសដទៃទៀត»។

អ៊ីស្រាអែលកំពុងពិនិត្យរបាយការណ៍ថាតើ ទាហានឋានៈទី២របស់ក្រុមហាម៉ាសត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅហ្កាហ្សាឬអត់

2024/03/12 07:32:09 pm        280
ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា អ៊ីស្រាអែលកំពុងត្រួតពិនិត្យកាលពីថ្ងៃចន្ទ១១មីនា ថាតើមេដឹកនាំយោធាខ្ពស់បំផុតទីពីររបស់ហាម៉ាសបានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសនោះ ឬអត់ ខណៈការចរចាបានជាប់គាំងដើម្បីទទួលបានបទឈប់បាញ់នៅក្នុងសង្រ្គាមនៅតំបន់ហ្កាហ្សា ស្របពេលខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដានរបស់មូស្លីម។ ប្រសិនបើការស្លាប់របស់លោកត្រូវបានបញ្ជាក់ នោះលោក ម៉ាវ៉ាន់ អ៊ីសសា (Marwan Issa) នឹងក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតពីចលនាសកម្មប្រយុទ្ធអ៊ីស្លាមនេះ ដែលត្រូវបានតាមប្រម៉ាញ់ដោយអ៊ីស្រាអែលនៅក្នុងសង្រ្គាមជាង៥ខែមកនេះ និងបានសម្លាប់មនុស្សរាប់ម៉ឺននាក់នៅក្នុងតំបន់ឡោមព័ទ្ធ ហ្កាហ្សា។ វិទ្យុកងទ័ពអ៊ីស្រាអែល បាននិយាយថា អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើជំរំ អាល់ នូសេរ៉ាត់ (Al-Nusseirat)នៅកណ្តាលតំបន់ហ្កាហ្សា កាលពីយប់ថ្ងៃសៅរ៍ ជាទីដែលខ្លួនទទួលបានព័ត៌មានចារកម្មអំពីទីតាំងលាក់ខ្លួនរបស់លោកអ៊ីសសា (Issa) មេបញ្ជាការទីពីរនៃកងពលទ័ព អ៊ីស អេល ឌីន (Izz el-Deen al-Qassam ) ។ របាយការណ៍បាននិយាយថា ការវាយប្រហារនេះបានសម្លាប់មនុស្ស ៥ នាក់។កាសែតអ៊ីស្រាអែល ហារ៉េដតស៍(Haaretz)បានរាយការណ៍ថាអ៊ីស្រាអែលកំពុងពិនិត្យមើលថាតើអ្នកស្លាប់ ទាំងនោះ រួមមានលោកអ៊ីសសា ដែរឬអត់។ទាំងយោធាអ៊ីស្រាអែល ទាំងមន្ត្រីហាម៉ាស ពុំបានធ្វើអត្ថាធិប្បាយភ្លាមៗលើរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនេះឡើយ៕

ពលរដ្ឋជប៉ុន ថ្កោលទោសការបញ្ចេញទឹកមានសារធាតុនុយក្លេអ៊ែរ និងទាមទារសំណងសម្រាប់ជនរងគ្រោះពីគ្រោះមហន្តរាយនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ា

2024/03/12 07:29:25 pm        139
ក្រុមអ្នកតវ៉ាបានប្រមូលផ្ដុំគ្នានៅខាងមុខទីស្នាក់ការក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនីតូក្យូ ហៅកាត់ថា (TEPCO) កាលពីយប់ថ្ងៃចន្ទដើម្បីថ្កោលទោសការបញ្ចេញទឹកមានសារធាតុនុយក្លេអ៊ែរ ចូលទៅក្នុងសមុទ្រ និងទាមទារសំណងសមរម្យនិងដំណោះស្រាយសម្រាប់ជនរងគ្រោះនៃគ្រោះមហន្តរាយនុយក្លេអ៊ែរនៅរោងចក្រហ្វ៊ូគីស៊ីម៉ាឆ្នាំ២០១១។ ក្រុមអ្នកតវ៉ា បាននិយាយថា រយៈពេល១៣ឆ្នាំមកហើយ ប៉ុន្តែបញ្ហាបង្កឡើងដោយគ្រោះមហន្តរាយនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ា នៅតែមិនទាន់ត្រូវបានដោះស្រាយឲ្យបានសមរម្យនៅឡើយ។ អ្នកតវ៉ាម្នាក់បាននិយាយថា ខ្ញុំសង្ឃឹមថា នឹងមានការបញ្ឈប់ភ្លាមៗមិនឲ្យបន្តបញ្ចេញទឹកសំណល់ កខ្វក់នុយក្លេអ៊ែរចូលក្នុងសមុទ្រ។ខ្ញុំគិតថានេះជារឿងអាម៉ាស់សម្រាប់ប្រទេសជប៉ុន។ ចំណែកអ្នកតវ៉ាម្នាក់ទៀត បាននិយាយថា ខ្ញុំពិតជាមានអារម្មណ៍សោកស្ដាយចំពោះប្រជាជនចិន និងកូរ៉េខាងត្បូងណាស់ ព្រមទាំងប្រជាជននៅទូទាំងពិភពលោកផងដែរ។ ក្រុមអ្នកតវ៉ា បាននិយាយថា ភាពធូរស្រាល និងការរស់ឡើងវិញរបស់រោងចក្រហ្វ៊ូគូស៊ីម៉ា មិនទាន់បានដឹងថាយ៉ាងម៉េចនៅឡើយទេ ប៉ុន្តែបានបង្ហូរទឹកសំណល់មានសារធាតុនុយក្លេអ៊ែរចូលក្នុងសមុទ្របាត់ទៅហើយ។ ពួកគេបារម្ភពីអនាគតរបស់រោងចក្រហ្វ៊ូគូស៊ីម៉ា ខណៈដែលបញ្ហាជាច្រើនក្រោយគ្រោះហមន្តរាយមិនទាន់បានដោះស្រាយឲ្យបានសមរម្យនៅឡើយ រួមទាំង ការសម្អាតដីកង្វក់ ការសាងសង់ឡើងវិញនៅតំបន់រងផលប៉ះពាល់ និងពាក្យបណ្ដឹងទាក់ទងនឹងការទាមទារសំណងជាដើម៕

អ៊ីស្រាអែល ជំរុញក្រុមប្រឹក្សាសន្តិសុខUN ឲ្យដាក់សម្ពាធក្រុមហាម៉ាសឲ្យដោះលែងចំណាប់ថ្នូរ

2024/03/12 07:22:03 pm        141
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz កាលពីថ្ងៃចន្ទ បានទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ «ដាក់សម្ពាធឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន» លើក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ឲ្យដោះលែងមនុស្សដែលខ្លួនបានចាប់ធ្វើជាចំណាប់ថ្នូរក្នុងអំឡុងពេលការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា លើអ៊ីស្រាអែល។លោក Katz បានថ្លែងទៅកាន់ក្រុមប្រឹក្សាដែលមានសមាជិក១៥ប្រទេស ដែលបានជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីរបាយការណ៍របស់អង្គការសហប្រជាជាតិដែលបានរកឃើញថា មាន «ហេតុផលសមហេតុផល ដើម្បីជឿថា មានអំពើហឹង្សាផ្លូវភេទ រួមទាំងការរំលោភសេពសន្ថវៈ និងការចាប់រំលោភពីក្រុមជនអន្ធពាល បានកើតឡើងនៅទីតាំងជាច្រើន ក្នុងអំឡុងពេលការវាយប្រហារថ្ងៃទី៧ ខែតុលាដោយក្រុមហាម៉ាស។លោក Katz បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា៖«យើងកំពុងស្នើសុំឲ្យអ្នកថ្កោលទោសឧក្រិដ្ឋកម្មអំពើ ហិ ង្សាផ្លូវភេទដែលជនព្រៃផ្សៃទាំងនេះ ប្រព្រឹត្តក្នុងនាមសាសនាអ៊ីស្លាម ដោយជំរុញឲ្យស្ថាប័ននេះ «ដាក់សម្ពាធឲ្យបានច្រើនតាមតែអាចធ្វើទៅបានលើអង្គការហាម៉ាសឲ្យដោះលែងចំណាប់ថ្នូរ ដែលត្រូវបានចាប់ជំរិតទាំងអស់ ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។លោកបានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មលើក្រុមហាម៉ាស ដោយចោទប្រកាន់ក្រុមឧក្រិដ្ឋកម្មនេះថា «អាក្រក់ជាងសកម្មភាពភេរវកម្ម ដែលធ្វើឡើងដោយក្រុមអាល់កៃដា ក្រុមISIS និងអង្គការភេរវកម្មផ្សេងទៀត» ដែលត្រូវបានកំណត់គោលដៅដោយក្រុមប្រឹក្សាសន្តិសុខ។ក្រុមប្រឹក្សាសន្តិសុខ បានអំពាវនាវឲ្យមានការដោះលែងចំណាប់ថ្នូរទាំងអស់ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ នៅក្នុងសេចក្តីសម្រេចដែលបានអនុម័ត នៅក្នុងខែវិច្ឆិកា និងខែធ្នូ។ បច្ចុប្បន្នក្រុមប្រឹក្សានេះ កំពុងពិចារណាលើសេចក្តីសម្រេចដែលព្រាងដោយសហរដ្ឋអាមេរិក ដែលរួមបញ្ចូលការថ្កោលទោសការវាយប្រហារថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស «ក៏ដូចជាការចាប់ និងសម្លាប់ចំណាប់ថ្នូរ ឃាតកម្មលើជនស៊ីវិល និងអំពើហិង្សាផ្លូវភេទ រួមទាំងការរំលោភសេពសន្ថវៈផងដែរ»។ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានជំរុញសមាជិកក្រុមប្រឹក្សាឲ្យថ្កោលទោសក្រុមហាម៉ាស។

បំណាក់ដី និងទឹកជំនន់ បណ្តាលឲ្យមនុស្ស៥១នាក់ស្លាប់ ក្នុងរដូវរវស្សា នៅប្រទេសបូលីវី

2024/03/12 07:18:24 pm        90
អនុរដ្ឋមន្ត្រី ការពារជនស៊ីវិល បាននិយាយកាលពីថ្ងៃចន្ទថា ទឹកជំនន់ និងបំណាក់ដីបណ្តាលមកពី ភ្លៀងធ្លាក់ខ្លាំង បានឆក់យកជីវិតមនុស្ស៥១នាក់ នៅក្នុងប្រទេសបូលីវី ចាប់តាំងពីខែវិច្ឆិកាមក។ មន្ត្រី បាននិយាយថា ភ្លៀងធ្លាក់ បានធ្វើឲ្យប៉ះពាល់ដល់ប្រជាជន ៤៣.៥៧១គ្រួសារ នៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ ដោយបានដាក់តំបន់ចំនួន៩កន្លែង ក្នុងស្ថានភាពគ្រាអាសន្ន។ អនុរដ្ឋមន្ត្រីការពារជនស៊ីវិល និយាយថា តួលេខទាំងនេះធ្វើឲ្យយើងយល់ដឹងពីទិដ្ឋភាពធម្មជាតិ ក្នុងស្ថានភាពធ្ងន់ធ្ងរនៃបាតុភូត នៅក្នុងប្រទេស បង្ហាញពីវិបត្តិមនុស្សធម៌ ដែលប្រទេសបូលីវី កំពុងប្រឈមមុខ ដោយសារតែភ្លៀងធ្លាក់ និងបណ្តាលឲ្យមានគ្រោះមហន្តរាយធម្មជាតិ។រដូវវស្សានៅក្នុងប្រទេស បូលីវី ជាធម្មតាចាប់ផ្តើមនៅក្នុងខែវិច្ឆិកា និងមានរយៈពេលរហូតដល់ខែ មីនា ដែលមានកម្រិតហានិភ័យខ្លាំង អំឡុងខែ មករា និងខែកុម្ភៈ។យោងតាមឯកសារបានឱ្យដឹងថា ប្រធានាធិបតី បូលីវី លោក Luis Arce បានសន្យាថា នឹងបញ្ជូនគ្រឿងចក្រធុនធ្ងន់ និងទាហានចំនួន ៣.០០០នាក់ ទៅកាន់តំបន់រងគ្រោះមហន្តរាយ ដើម្បីការពារការខូចខាតបន្ថែមទៀត។ ភ្លៀងធ្លាក់ខ្លាំងបានបង្កទឹកជំនន់នៅស្រុកមួយចំនួន និងតំបន់ដាច់ស្រយាល ដោយបានកាត់ផ្តាច់ ទឹកស្អាត អគ្គិសនី និងផ្លូវ។ ប្រធានគ្រប់គ្រងហានិភ័យទីក្រុង La Paz លោក Juan Palma បាននិយាយថា អាទិភាពចម្បងរបស់រដ្ឋាភិបាល គឺការបង្កើតឡើងវិញនូវទឹកស្អាត សេវាអគ្គិសនី និងដើម្បីបញ្ឈប់ទឹកមិនឲ្យហៀរចូលក្នុងតំបន់។

ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់សង្រ្គាមហ្កាហ្សា កើនឡើងដល់ជាង ៣១.១០០ នាក់

2024/03/12 07:12:02 pm        165
ក្រសួងសុខាភិបាលនៃតំបន់ហ្កាហ្សា បានរាយការណ៍កាលពីថ្ងៃចន្ទ (១១ មីនា) ថាចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងលើសពី ៣១.១០០ នាក់។សេចក្តីថ្លែងការណ៍របស់ក្រសួងបានឱ្យដឹងថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៦៧ នាក់ និងបង្ករបួស ១០៦ នាក់ទៀត ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣១.១១២ នាក់ និងអ្នករបួសដល់ ៧២.៧៦០ នាក់ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក។ប្រភពប៉ាឡេស្ទីនបានប្រាប់សារព័ត៌មានស៊ីនហួថា នៅថ្ងៃដំបូងនៃបុណ្យរ៉ាម៉ាដាន យន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានបន្តធ្វើការវាយប្រហារតាមអាកាសនៅក្នុងតំបន់ផ្សេងៗនៃតំបន់ហ្កាហ្សាស្ទ្រីប ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។នៅក្នុងសង្កាត់ អាល់ ហ្សាយទួន (Al-Zaytoun) នៃភាគខាងត្បូងហ្កាហ្សា ប្រភពបានរាយការណ៍ថា មនុស្ស ១៦ នាក់ រួមទាំងកុមារ និងស្ត្រី ត្រូវបានសម្លាប់នៅពេលដែលផ្ទះមួយត្រូវបានបំផ្ទុះ។ យោងតាមប្រភព និងសាក្សីក្នុងតំបន់បានឱ្យដឹងថា នៅចុងភាគខាងត្បូងហ្កាហ្សា ជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ផ្សេងទៀតត្រូវបានសម្លាប់ និងជាច្រើននាក់បានរងរបួសនៅក្នុងការទម្លាក់គ្រាប់បែកមិនឈប់ឈររបស់អ៊ីស្រាអែល៕

អាមេរិក សន្យាផ្តល់ថវិកាបន្ថែមដល់កម្លាំងសន្តិសុខហៃទី ខណៈស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន

2024/03/12 07:06:02 pm        158
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) បាននិយាយកាលពីថ្ងៃចន្ទ (១១ មីនា) ថាសហរដ្ឋអាមេរិក នឹងផ្តល់វិភាគទានបន្ថែមចំនួន ១០០ លានដុល្លារដល់កងកម្លាំងសន្តិសុខពហុជាតិដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដែលមានបំណងជួយនគរបាលហៃទី ប្រយុទ្ធប្រឆាំងនឹងក្រុមជនអន្ធពាល និងជំនួយមនុស្សធម៌ចំនួន ៣៣ លានដុល្លារ ស្របពេលដែលស្ថានភាពសន្តិសុខក្នុងប្រទេសនេះកាន់តែយ៉ាប់យ៉ឺនខ្លាំង។ការប្តេជ្ញាចិត្តនេះនាំមកនូវការរួមចំណែករបស់សហរដ្ឋអាមេរិក ដែលបានស្នើឡើងដល់ចំនួន ៣០០ លានដុល្លារ ប៉ុន្តែជាគេមិនច្បាស់ថាត្រូវការរយៈពេលប៉ុន្មានដើម្បីឱ្យមូលនិធិនេះត្រូវបានអនុម័តដោយសមាជិកសភា និងត្រូវផ្ទេរ។អ្នកនាំពាក្យរបស់ស្ថាប័នពិភពលោកមួយនេះបាននិយាយថា គិតត្រឹមថ្ងៃច័ន្ទ ចំនួនតិចជាង ១១ លានដុល្លារត្រូវបានបញ្ចូលទៅក្នុងមូលនិធិបរធនបាល របស់អង្គការសហប្រជាជាតិ ដោយមិនមានការបន្ថែមថ្មីចាប់តាំងពីថ្ងៃទី០៣ ខែមីនា នៅពេលដែលហៃទី បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នដោយសារតែអំពើហិង្សាកាន់តែអាក្រក់ឡើងពីក្រុមជនអន្ធពាល ដែលកំពុងស្វះស្វែងផ្តួលរំលំរដ្ឋាភិបាល។អង្គការសហប្រជាជាតិ ជឿថា ក្រុមជនអន្ធពាលជនជាតិហៃទីបានប្រមូលឃ្លាំងអាវុធដ៏ធំដែលភាគច្រើនជួញដូរពីសហរដ្ឋអាមេរិក។ អង្គការនេះប៉ាន់ប្រមាណថាមនុស្សជាង ៣៦២.០០០ នាក់ត្រូវបានផ្លាស់ទីលំនៅខាងក្នុង ដែលពាក់កណ្តាលជាកុមារ ហើយមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះរួមនៅក្នុងប្រទេសហៃទី ជាមួយនឹងរបាយការណ៍រីករាលដាលនៃការចាប់រំលោភ ការធ្វើទារុណកម្ម និងការចាប់ជំរិតប្រាក់លោះខ្លួន ចាប់តាំងពីឆ្នាំ២០២១ មក៕

កងទ័ពនីហ្សេរីយ៉ា តាមស្វែងរកក្រុមចាប់ជំរិតប្រដាប់អាវុធ

2024/03/12 06:53:02 pm        107
ទាហានប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃចន្ទ បានតាមស្វែងរកក្រុមចាប់ជំរិតប្រដាប់អាវុធ ដែលបានចាប់សិស្សសាលាជិត ៣០០ នាក់ នៅក្នុងរដ្ឋ Kaduna កាលពីសប្តាហ៍មុន។ យោងតាមប្រភពសន្តិសុខ បាននិយាយថា កងពល One Division មានមូលដ្ឋាននៅរដ្ឋ Kaduna របស់កងទ័ព កំពុងដឹកនាំប្រតិបត្តិការ នេះ។ប្រភពព័ត៌មាន បាននិយាយថា ទាហានត្រូវបានគាំទ្រដោយនគរបាលក្នុងតំបន់ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងកងកម្លាំងទ័ពអាកាស ព្រមទាំងអង្គភាពសេវាស៊ើបអង្កេតរបស់រដ្ឋ Kaduna ។ ឪពុកម្តាយរបស់សិស្ស និយាយថា ពួកគេកំពុងរង់ចាំចម្លើយពីអាជ្ញាធរតំបន់ បន្ទាប់ពីការចាប់ពង្រត់កូនៗរបស់ពួកគេ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅក្នុងទីក្រុង Kuriga ។ ការចាប់ពង្រត់ទ្រង់ទ្រាយធំបែបនេះ ត្រូវបានធ្វើឡើងជាលើកដំបូងដោយក្រុមជីហាដ Boko Haram កាលពីមួយទសវត្សរ៍កន្លងទៅនេះ។ ប៉ុន្តែយុទ្ធសាស្ត្រនេះ ត្រូវបានក្រុមជនប្រដាប់អាវុធប្រើប្រាស់ដើម្បីទាមទារប្រាក់លោះ។គ្រួសារ និងសហគមន៍ បានមើលឃើញថា ពួកគេត្រូវបង្ខំចិត្តប្រមូលធនធាន ហើយលក់ទ្រព្យសម្បត្តិ ដូចជាសត្វគោក្របី និងដីធ្លី ដើម្បីឲ្យកូនៗរបស់ពួកគេត្រូវបានដោះលែងមកវិញ។ អ្នកវិភាគសន្តិសុខ បាននិយាយថា ប្រធានាធិបតី លោក Bola Tinubu មិនទាន់ដាក់ចេញនូវគោលនយោបាយច្បាស់លាស់អំពីវិធីដែលលោកមានបំណងធ្វើឱ្យប្រទេសនីហ្សេរីយ៉ា មានសុវត្ថិភាពជាងមុននៅឡើយ។ លោកបានចូលកាន់តំណែងកាលពីខែឧសភា ឆ្នាំមុន ដោយសន្យាថា នឹងដោះស្រាយបញ្ហាអសន្តិសុខដែលកំពុងរាលដាលនេះ។

អ្នកជំនាញសិទ្ធិមនុស្សរបស់ UN និយាយថា រុស្ស៊ី ជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់លោក Navalny

2024/03/12 06:43:37 pm        181
អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកលើរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទ (១១ មីនា) ថាការស្លាប់របស់អ្នកនយោបាយប្រឆាំងរបស់រុស្ស៊ី លោក អាឡិចស៊ី ណាវ៉ាលនី (Alexei Navalny) គឺជាការទទួលខុសត្រូវរបស់ទីក្រុងមូស្គូ ខណៈដែលលោកអាចត្រូវបានគេសម្លាប់នៅក្នុងពន្ធនាគារ ឬក៏ស្លាប់ដោយសារលក្ខខណ្ឌឃុំឃាំង ដែលស្មើនឹងការធ្វើទារុណកម្ម។អាជ្ញាធររុស្ស៊ីបាននិយាយថា លោក ណាវ៉ាលនី ដែលជាអ្នករិះគន់ដ៏លេចធ្លោបំផុតលើលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានទទួលមរណភាពកាលពីថ្ងៃទី១៦ ខែកុម្ភៈ នៅក្នុងពន្ធនាគារនៅតំបន់អាក់ទិក ដោយសាររោគាពាធ ប៉ុន្តែភរិយារបស់លោក ណាវ៉ាលនី លោកស្រី យ៉ូលៀ ណាវ៉ាលណាយ៉ា (Yulia Navalnaya) បានចោទប្រកាន់លោក ពូទីន ថាបានសម្លាប់ស្វាមីរបស់ខ្លួន ខណៈវិមានក្រឹមឡាំងបានបដិសេធ។អ្នកជំនាញរបស់អង្គការសហប្រជាជាតិ លោកស្រី ម៉ារីយ៉ាណា ខាតហ្សារ៉ូវ៉ា (Mariana Katzarova) ដែលត្រូវបានតែងតាំងកាលពីឆ្នាំមុនហើយមិនទាន់ត្រូវបានអនុញ្ញាតឱ្យចូលប្រទេសរុស្ស៊ី បានប្រាប់សារព័ត៌មានរ៉យទ័រ នៅក្រៅព្រឹត្តិការណ៍ស្តីពីអ្នកទោសនយោបាយរុស្ស៊ី នៅអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ ថាអ្នកជាប់ឃុំឃាំងផ្សេងទៀតនៅក្នុងប្រទេសរុស្ស៊ី អាចទទួលរងនូវជោគវាសនាដូចគ្នានឹងលោក ណាវ៉ាលនី។ក្រុមសង្គមស៊ីវិលនិយាយថា អ្នកទោសនយោបាយប្រហែលពី ៦០០ ទៅ ១.០០០ នាក់កំពុងត្រូវបានឃុំខ្លួនក្នុងប្រទេសរុស្ស៊ី ពីបទប្រឆាំងទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ឬបដិសេធមិនចូលរួមធ្វើសង្គ្រាម ប៉ុន្តែទីក្រុងមូស្គូ បដិសេធការរិះគន់នេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនអន្តោប្រវេសន៍រាប់រយនាក់ ហែលទឹកពីម៉ារ៉ុកទៅកាន់ដែនដី Ceuta របស់ប្រទេសអេស្ប៉ាញ
07/30/2026 03:07 PM
អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្ថាបនា
07/30/2026 03:07 PM
ក្រុមហ៊ុន Phoenix Voyages Group Limited ប្តេជ្ញាចិត្តបន្តកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយវិស័យទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ពិភពលោក
07/30/2026 03:07 PM
យន្តហោះយោធាអាមេរិកដែលបម្រើការអស់រយៈពេល ៦៦ឆ្នាំ កំពុងប្រតិបត្តិការខាងលើឈូងសមុទ្រ ពែក្ស
07/30/2026 03:07 PM
ឧបនាយករដ្ឋមន្ត្រីប្រចាំការ លើកទឹកចិត្តដល់មន្រ្តីឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង AI ដើម្បី​ប្រសិទ្ធ​ភាព​ការងារ
07/30/2026 02:07 PM
សារព័ត៌មាន៖ អ៊ុយក្រែនខាតបង់ ៧០ លានដុល្លារ ជារៀងរាល់ថ្ងៃ ដោយសារការផ្អាកដំណើរការកំពង់ផែសមុទ្រខ្មៅ
07/30/2026 02:07 PM
CENTCOM៖ អាមេរិកបានជួយនាវាប្រមាណ ១.០០០គ្រឿង ឆ្លងកាត់ច្រកសមុទ្រហ័រមូស ចាប់តាំងពីដើមខែឧសភា
07/30/2026 02:07 PM
កម្ពុជា​បញ្ជាក់ប្រាប់វៀតណាមអំពីជំហរដោះស្រាយជម្លោះព្រំដែនដោយសន្ដិវិធី បើ​ទោះ​ថៃ​បន្ត​បង្ក​អរិភាព
07/30/2026 02:07 PM
UN និងដៃគូ បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយហានិភ័យសុខភាពនៅតំបន់ហ្កាហ្សា
07/30/2026 02:07 PM
អ៊ីរ៉ាក់អនុម័តផែនការសន្តិសុខ ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន បន្ទាប់ពីការវាយប្រហាររបស់អាមេរិកនិងអារ៉ាប៊ីសាអ៊ូឌីត
07/30/2026 02:07 PM