ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
រាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

ព័ត៌មានជាតិ

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

2026/10/28 10:24:39 am
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញ​ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរ​សាទរ​​ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំសិក្សា២០២៥-២០២៦ ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ - សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ថ្លែងថា «ធនធានមនុស្ស គឺជាអាទិភាពទីមួយ របស់ប្រទេសជាតិ គ្មានអ្វីមានតម្លៃជាងមនុស្សនោះទេ។ ធនធានមនុស្សគឺជាគន្លឹះនៅក្នុងការអភិវឌ្ឍប្រទេសដោយចីរភាព»។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ធនធានមនុស្ស មានគោលដៅតែបីទេសម្រាប់រាជរដ្ឋាភិបាល ទី១សុខភាព ទី២ចំណេះដឹង និងបំណិន និងទី៣ ជីវភាព ដោយផ្ដោតខ្លាំងទៅលើការងារដែលរាជរដ្ឋាភិបាលបានរៀបចំ ព្រោះរដ្ឋាភិបាលមិនអាចបង្កើតមនុស្សចិញ្ចឹមមនុស្ស ហើយប្រជាពលរដ្ឋក៏មិនត្រូវការរដ្ឋចិញ្ចឹមដែរ ត្រូវការតែឱកាសទី១ សុខភាពបើឈឺមានពេទ្យ, ទី២ សុំមានឱកាសដើម្បីរៀន ចំណេះទូទៅ ឬបំណិននៅ TVET, និងទី៣ បង្កើតបរិស្ថានដែលគាត់អាចចិញ្ចឹមជីវិតបាន។- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ថា វិស័យសង្គមកិច្ច គឺជាវិស័យអាទិភាពធំ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចាប់ទាំងពីកម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលក្រោម នយោបាយ ឈ្នះ ឈ្នះ ក្នុងឆ្នាំ១៩៩៨ ដែលជាវិស័យទទួលនូវការចំណាយថវិកាធំរបស់ជាតិ សូម្បីតែវិស័យការពារជាតិក៏ចំណាយមិនដល់វិស័យសង្គមកិច្ចនេះដែរ។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា អភិក្រមរបស់រាជរដ្ឋាភិបាល ចាត់ទុកការពង្រឹងនៅមូលដ្ឋាន គឺជាគោលដៅធំ ហើយកិច្ចការងារនេះ សម្ដេចធិបតីបាននិយាយ និងលើកឡើងតាំងតែមុនពេលឡើងជានាយករដ្ឋមន្រ្ដី ពីព្រោះការរៀនសូត្ររយៈពេល ១២ឆ្នាំដែលចេញមកពីវិទ្យាល័យដែលឆ្អិន ច្បាស់លាស់ គឺជាគ្រឹះហើយ មិនលំបាកទៅរៀនបន្ត គឺកន្លែងធ្វើការអាចទទួលយកបានហើយ។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បង្ហាញការកោតសរសើរចំពោះការអនុវត្ត និងធ្វើនវានុវត្តន៍ក្នុងវិស័យអប់រំ ខណៈសម្ដេចចាត់ទុកការចូលរួមរបស់សហគមន៍ របស់លោកគ្រូ អ្នកគ្រូ និងឪពុកម្ដាយ ក៏ជាកត្តាសំខាន់នៅក្នុងការជួយជំរុញការអប់រំដល់សិស្ស និងកូនៗនៅមូលដ្ឋាន ដោយភ្ជាប់រវាងគ្រួសារ សហគមន៍ និងសាលារៀន «ទាំងអស់គ្នាដើម្បីអប់រំ»។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា នៅក្នុងអាណត្តិទី៧នេះ សម្ដេចបានដាក់ចេញនូវវិធានគន្លឹះចំនួន៥ ហើយវិធានគន្លឹះទី២ គឺការពង្រឹងការកែទម្រង់វិស័យអប់រំ ដែលផ្ដោតសំខាន់ទៅលើការអប់រំមូលដ្ឋាន។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ក្នុងចំនួបរវាងសម្ដេចជាមួយ លោកគ្រូ អ្នកគ្រូបង្គោល និងនាយក នាយិកា នៃសាលារៀនចំនួន ១៦១សាលា កាលពីម្សិលមិញ សំណួរតែមួយដែលសម្ដេចបានសួរ គឺចីរភាពនៃការងារ និងការចូលរួមដោយស្ម័គ្រចិត្តនូវកម្មវិធី និងរូបមន្តថ្មី។ សម្ដេចបន្តថា រដ្ឋាភិបាល ក្រសួងអប់រំដាក់បទបញ្ជាជារឿងមួយ ប៉ុន្ដែបើមិនមានការចូលរួមពីនាយក ពីលោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រង ពីសិស្ស ពីឪពុកម្ដាយទេ គឺមិនមានចីរភាពទេ។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានឱ្យដឹងថា មានសាលារៀនមួយនៅខេត្តស្វាយរៀង ពីសាលាដែលឪពុកម្ដាយអត់ចង់ឱ្យកូនមករៀន មកពីសាលាមានវិន័យលំបាក ហើយគ្រូនាយកឡើងទៅធ្វើគ្មានថវិកាថែមទៀត រួមទាំងអត់សហគមន៍ ប៉ុន្ដែនាយកសាលានៅតែបន្តពង្រឹង និងខិតខំធ្វើ ចុងក្រោយឪពុកម្ដាយបកមកជួយដល់សាលាវិញ។- សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ជាថ្មីថា៖«គោលគំនិតធំរបស់ខ្ញុំ មិនត្រូវបង្កើតស្ដង់ដារពីរនៅក្នុងសាលារបស់រដ្ឋនោះទេ ប៉ុន្ដែត្រូវរកវិធីសាស្រ្ដដែលល្អ ដើម្បីឱ្យសាលាទាំងអស់ទៅជាសាលាដែលមានសមត្ថភាព និងជាសាលាដែលជាគំរូគ្រប់សាលាទាំងអស់ នេះគឺជាគោលដៅ»។សម្ដេចធិបតី៖ ៤០ឆ្នាំមកនេះ វិស័យអប់រំកម្ពុជា ត្រូវបានកែសម្រួល ពង្រឹង តាំងពីអត់អីមកបានប៉ុណ្ណេះ ប៉ុន្តែយើងអត់អាចនៅស្ងៀមទេ បន្តវាយតម្លៃជាប្រចាំ កែទម្រង់ជាប្រចាំ ជាពិសេស ក្នុងដំណាក់កាលដែលពិភាពលោកដើរកាន់តែលឿន។ សូម្បីប្រទេសមហាអំណាចក៏កំពុងវាយតម្លៃកែសម្រួលប្រព័ន្ធអប់រំដែរ។ បណ្ដាប្រទេសអាស៊ាន ក៏កំពុងធ្វើ។ ប្រព័ន្ធដែលដើរ១០-២០ឆ្នាំហើយ ឥឡូវវាលែងដើរ។ ដើម្បីឱ្យទាន់សភាពការណ៍ ត្រូវកែ។ បើយើងឈប់គឺចប់ហើយ។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានឱ្យដឹងថា ដើម្បីឱ្យសាលាទាំងអស់ក្លាយជាសាលាគំរូ យើងត្រូវយកសាលារៀនខ្លះមកអនុវត្តដើម្បីយកមតិយោបល់ បទពិសោធន៍ហើយយកទៅអនុវត្តនៅទូទាំងប្រទេស។ សម្ដេចបន្តថា កន្លងទៅមានគេសួរថា ក្រសួងអប់រំមានសាលារៀនមានស្ដង់ដារច្រើនម៉្លេះ មានជំនាន់ថ្មីផង មានសាលាគំរូផង តាមពិតមិនមានទេ គឺមានតែ «សាលារដ្ឋរបស់កម្ពុជាក្រោមការគ្រប់គ្រង ដឹកនាំ ទទួលខុសត្រូវ របស់ក្រសួងអប់រំ មន្ទីរអប់រំ ដែលជាសេនាធិការឱ្យរដ្ឋាភិបាលក្នុងការអប់រំ បណ្ដុះបណ្ដាលមនុស្ស» នេះជាសាលាតែមួយគត់ដែលត្រូវធ្វើ។សម្ដេចធិបតី៖ ឥឡូវ រាជរដ្ឋាភិបាលដាក់ទិសដៅជំរុញពង្រីកអគារសិក្សានៅថ្នាក់អនុវិទ្យាល័យ ដើម្បីជំរុញប្រសិទ្ធភាពការបង្រៀន ព្រោះថ្នាក់រៀនខ្លះ មួយថ្នាក់៨០នាក់ឯណោះ ខ្លះច្រើនជាងនេះទៀត។ មួយថ្នាក់លើស៥០នាក់តិចតួច ប្រសិទ្ធភាពសឹងតែថយហើយ។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការដោះស្រាយបញ្ហាខ្វះអគារសិក្សា, សម្ដេចបានឱ្យឯកឧត្តមរដ្ឋមន្រ្ដីក្រសួងអប់រំធ្វើឡើងបច្ចុប្បន្នភាពជូនសម្ដេច ហើយក្រុមការងារពាក់ព័ន្ធលើការអនុវត្តការងារនេះ សម្ដេចបានណែនាំរួចហើយ ដើម្បីធ្វើការងារជាមួយគ្នា ក្នុងនោះត្រូវឱ្យដឹងសិនថា តើសាលាទាំងអស់បច្ចុប្បន្នមានប៉ុន្មាន នៅកន្លែងណាខ្លះ ហើយមួយកន្លែងៗមានសិស្សប៉ុន្មាន មានអគារថ្នាក់រៀនប៉ុន្មាន ហើយសមមាត្ររវាងចំនួនសិស្ស ទៅនឹងបន្ទប់ចំនួនប៉ុន្មាន។សម្ដេចធិបតី៖ និយាយពីវិស័យអប់រំ គឺបញ្ហាសព្វថ្ងៃមានពីរ ១- ខ្វះអគារ ២- ខ្វះគ្រូ។ ឥឡូវរាជរដ្ឋាភិបាលកំពុងឱ្យក្រសួងធ្វើបច្ចុប្បន្នភាព ថាតើសាលាទាំងអស់មានប៉ុន្មាន នៅកន្លែងណាខ្លះ មួយកន្លែងៗ មានសិស្សប៉ុន្មាន អគារថ្នាក់រៀនប៉ុន្មាន? សមមាត្ររវាងសិស្ស និងបន្ទប់? យើងខិតខំធ្វើហើយ តែល្បឿនយឺតជាងប្រជាជន ដែលកាន់តែមានការកើនឡើង។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំខ្លាំងណាស់ក្នុងការកសាងសង់សាលារៀននៅមូលដ្ឋានបណ្ដារាជធានី ខេត្ត ប៉ុន្ដែល្បឿននៃការកសាងនេះយឺតជាងល្បឿននៃកំណើនរបស់ប្រជាជន ដូច្នេះរដ្ឋាភិបាលត្រូវដាក់គោលនយោបាយឱ្យចំគោលដៅតែម្ដង ខណៈសាលារៀនសម្ដេចបានឱ្យកែទម្រង់ឱ្យ គឺឱ្យមានស្ដង់ដាតែមួយនៅគ្រប់កន្លែងទាំងអស់។- សម្ដេចធិបតីបន្តថា៖«ខ្ញុំសូមឱ្យលោកគ្រូ អ្នកគ្រូ ទាំងនៅទីនេះ និងនៅទូទាំងប្រទេស ទាំងប្រជាពលរដ្ឋ មាតាបិតា សូមយោគយល់ សាលាឥឡូវយើងមានតែមួយស្ដាង់ដារទេ គំរូតែមួយ ធ្វើតែមួយ ធ្វើនៅក្រុង ១០ម៉ឺន ធ្វើនៅខេត្ត ១០ម៉ឺន ធ្វើនៅជនបទ ១០ម៉ឺន» ដើម្បីពន្លឿននៅក្នុងការពង្រាយសាលារបស់យើង។           
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យ និងសម្រេចជ្រើសរើសប្រធានវិញ្ញាសាដោយផ្ទាល់ សម្រាប់​ប្រឡងប្រជែងគ្រូបង្រៀនកម្រិតបឋមសិក្សា
2026/10/28 10:23:32 am
ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន នឹងដាក់ឲ្យដំណើរការនៅភ្នំពេញនៅដើមឆ្នាំ២០២៧ និង​ពង្រីក​នៅ​តាម​បណ្ដា​ខេត្ដ​ក្នុងឆមាសទី២ ឆ្នាំ២០២៧ ខណៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បាន​កែ​តម្រូវ​ទិន្នន័យ​អត្រានុកូលដ្ឋានជូនពលរដ្ឋជិត ១៨ម៉ឺននាក់រហូតមកដល់ពេលនេះ
2026/10/28 10:17:01 am
ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើ​ការពង្រឹង​ភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពល ប្រកបដោយចីរភាព
2026/10/28 09:58:35 am
រាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
2026/10/28 08:31:49 am

ព័ត៌មានអន្តរជាតិ

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

2026/10/28 10:24:39 am
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យ និងសម្រេចជ្រើសរើសប្រធានវិញ្ញាសាដោយផ្ទាល់ សម្រាប់​ប្រឡងប្រជែងគ្រូបង្រៀនកម្រិតបឋមសិក្សា
2026/10/28 10:23:32 am
ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន នឹងដាក់ឲ្យដំណើរការនៅភ្នំពេញនៅដើមឆ្នាំ២០២៧ និង​ពង្រីក​នៅ​តាម​បណ្ដា​ខេត្ដ​ក្នុងឆមាសទី២ ឆ្នាំ២០២៧ ខណៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បាន​កែ​តម្រូវ​ទិន្នន័យ​អត្រានុកូលដ្ឋានជូនពលរដ្ឋជិត ១៨ម៉ឺននាក់រហូតមកដល់ពេលនេះ
2026/10/28 10:17:01 am
ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើ​ការពង្រឹង​ភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពល ប្រកបដោយចីរភាព
2026/10/28 09:58:35 am
រាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
2026/10/28 08:31:49 am
ក្រុមការងារទេសន្តរប្រវេសន៍ប្តេជ្ញាចិត្តរួមគ្នាចាត់វិធានការការពារ ទប់ស្កាត់ និងអនុវត្តវិធានការផ្លូវច្បាប់ចំពោះករណីពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មពលកម្មលើមនុស្ស ក្រោមរូបភាពនៃទេសន្តរប្រវេសន៍ការងារ
2026/10/28 08:20:18 am
គណៈកម្មការជំនាញ ចាប់ផ្តើមដំណើរការតាក់តែងវិញ្ញាសា តាំងពីព្រលឹម ក្រោមវិធានការសម្ងាត់បំផុត
2026/10/28 08:14:43 am

ក្រសួងឧស្សាហកម្ម ពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ

2026/10/27 08:06:09 pm
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
2026/10/27 08:00:23 pm
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
2026/10/27 07:55:44 pm
កម្ពុជាទាត់ចោលការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃថា ប្រាសាទខ្នារ និងប្រាសាទតាក្របី ស្ថិតនៅដីថៃ
2026/10/27 04:25:27 pm
គណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា ចូលរួមសន្និសីទពិភពលោក ស្តីពីឱសថបុរាណឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន
2026/10/27 04:14:45 pm
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
2026/10/27 04:11:30 pm
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ «សន្តិភាព និងស្ថិរភាពសង្គមជាសមិទ្ធផលមិនអាចកាត់ថ្លៃបាន​ដែល​យើង​ត្រូវ​រួមគ្នាថែរក្សានិងការពារ»
2026/10/27 03:53:32 pm

ព័ត៌មានកីឡា

Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស

2026/10/27 02:23:44 pm
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
2026/10/27 12:18:04 pm
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ
2026/10/27 11:18:36 am
ប្រតិភូប៉ាឡាំពិកកម្ពុជា ត្រឡប់មកដល់មាតុភូមិដោយមោទនភាព ជាមួយ​ការ​ស្វាគមន៍​ដ៏​កក់​ក្ដៅ​ពី​ឯកឧត្តម ហ៊ុន ម៉ានី
2026/10/27 10:49:23 am
ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ចាកចេញទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះដើម្បីជួប Tampines Rovers
2026/10/27 10:15:53 am
កីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
2026/10/26 03:14:04 pm
ក្រសួងទេសចរណ៍ គាំទ្រការដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារកម្ពុជា ខណៈអ្នករៀបចំរំពឹងកៀរគរបានកាន់តែច្រើន
2026/10/26 01:37:38 pm

ឯកឧត្តម ហួត ហាក់ រំពឹងព្រឹត្តិការណ៍ Cambodia Golf Invitational នឹងរួម​ចំណែក​លើក​កម្ពស់​កិត្យា​នុភាពជា​តិ និងជំរុញទេសចរណ៍កីឡាកម្ពុជា

2026/10/26 01:17:19 pm
ព្រះខ័នរាជ និងវិសាខា ស្មើគ្នា២ទល់២ ឯភ្នំពេញក្រោន ឡាយហ្វ អង្គរថាយហ្គឺរ និងណាហ្កាវើលដ៍សុទ្ធតែឈ្នះ សប្ដាហ៍ទី៥ លីគកំពូល
2026/10/26 01:07:21 pm
កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
2026/10/23 03:18:16 pm
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
2026/10/23 02:00:29 pm
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
2026/10/23 01:08:21 pm
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ
2026/10/23 12:34:38 pm
រឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ក្នុងលីគចុងសប្ដាហ៍នេះ ខណៈចំណោទអ្នកគាំទ្រ តើព្រះខ័នរាជ អាច​បញ្ចប់​ដំណើរមិនស្គាល់ចាញ់វិសាខា បានទេ?
2026/10/23 12:06:51 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

2026/10/28 10:24:39 am
​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យ និងសម្រេចជ្រើសរើសប្រធានវិញ្ញាសាដោយផ្ទាល់ សម្រាប់​ប្រឡងប្រជែងគ្រូបង្រៀនកម្រិតបឋមសិក្សា
2026/10/28 10:23:32 am
​ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន នឹងដាក់ឲ្យដំណើរការនៅភ្នំពេញនៅដើមឆ្នាំ២០២៧ និង​ពង្រីក​នៅ​តាម​បណ្ដា​ខេត្ដ​ក្នុងឆមាសទី២ ឆ្នាំ២០២៧ ខណៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បាន​កែ​តម្រូវ​ទិន្នន័យ​អត្រានុកូលដ្ឋានជូនពលរដ្ឋជិត ១៨ម៉ឺននាក់រហូតមកដល់ពេលនេះ
2026/10/28 10:17:01 am
​ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើ​ការពង្រឹង​ភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពល ប្រកបដោយចីរភាព
2026/10/28 09:58:35 am
​រាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
2026/10/28 08:31:49 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/26 08:25:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/27 06:34:22 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/27 09:24:04 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm